​សំ ថារ័ត្ន ​ប្រាប់​អំពី​​បទ​​ពិសោធន៍​ឆ្នាំ​២០១៩ និង ​បង្ហាញ​ផ្លូវ​ឆ្នាំ​ ២០២០

កីឡាការិនី​ល្បុក្កតោ​វ័យ​២៩ ឆ្នាំ​​​បាន​ប្រាប់​អំពី​​បទពិសោធន៍​​នៅ​ឆ្នាំ​ ២០១៩ ​​ថា​ជា​ឆ្នាំ​ដ៏​ល្អ​ និង​ ​គួរ​ឲ្យ​ចង​​ចាំ​បំផុត​ មុន​ពេល​​បង្ហាញ​ផ្លូវ​​របស់​ខ្លួន​ត្រូវ​ធ្វើ​នៅ​ឆ្នាំ២០២០​ខាង​មុខ។ ​

ឆ្នាំ ២០១៩ ៖

សំ ថារ័ត្ន ​ថ្លែង​ថា​៖«​២០១៩​ ជា​​ឆ្នាំ​ដ៏​ល្អ​​​ពេល​​ត្រូវ​បាន​ការ​អញ្ជើញ​​ទៅ​ផ្សព្វផ្សាយ​ម្ដង​ទៀត​​​ស្ដី​​ពី​​ខ្សែ​ភាព​យន្ត​​ឯកសារ​នៃ​ការ​រស់​ឡើង​វិញ​របស់​ក្បាច់​គុន​ល្បុក្កតោ។​​​​ ក្នុង​ឱកាស​​នោះ​ បង​ប្អូន​​ខ្មែរ​នៅ​អាមេរិក​​សរសើរ​ , ​ចង់​ឲ្យ​​កូន​ខ្មែរ​ហាត់​ល្បុក្កតោ​, និង​ ​​​ចង់​ឲ្យ​កូន​ខ្មែរ​​​រៀន​ភាសា​ខ្មែរ​​ក្រោយ​ឃើញ​វប្បធម៌​​ដ៏​​​ផូរផង់​នេះ​បន្ទាប់​ពី​ពួកគេ​កើត​មក​រៀន​តែ​វប្បធម៌​បរទេស​ក្រៅ​ពី​នៅ​ក្នុង​ផ្ទះ»។

​រឿង​សប្បាយ​ចិត្ត​មួយ​​ទៀត ​គឺ ​ជា​ជោគជ័យ​នៅ​ក្នុង​ការ​ថតកុន​​របស់​ ថារ័ត្ន​ ហើយ​ ​​វា​ពិត​ជា​ល្អ​​ដែល​រឿង​ភាគ​នោះ​ថត​ចប់​មុន​ប្រកួត​ស៊ីហ្គេម​​​រយៈ​ពេល​ជាង​​មួយ​ខែ ​ពោល​​ថត​ចប់​​កិច្ច​សន្យា។

រឿង​​ដែល​គួរ​ឲ្យ​ចង​ចាំ​មួយ​ទៀត​ គឺ ​ការ​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម​​ឆ្នាំ​ ២០១៩ ​កាល​​ដើម​ខែ​ ធ្នូ ​​ព្រោះ​ជា​ការ​ចូលរួម​ប្រកួត​លើក​ដំបូង​ដោយ​មិន​​មាន​ការ​រំពឹង​ទុក។

​កីឡាការិនី​វ័យ ២៩ ឆ្នាំ ​រំលឹក​បែប​នេះ៖«​វា​លើស​ពី​ការ​រំពឹង​ទុក​ ​ពេល​ខ្ញុំ​បាន​ចូល​រួម​​​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​ជាតិ។ ​ខ្ញុំ​សប្បាយ​ចិត្ត​​ពេល​ត្រូវ​បាន​ជ្រើសរើស​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ។ ​ទោះ​ខ្ញុំ​អត់​បាន​មេដាយ​ អត់​ជោគជ័យ ​តែ​វា​ជា​បរាជ័យ​ដោយ​កិត្តិយស។ ​ដោយ​សារ​ខ្ញុំ​ប៉ះ​ម្ចាស់​មេដាយ​មាស​ ៧ ​​ជំនាន់​​​របស់​វៀតណាម​ ហើយ​គេ​ក៏​ឈ្នះ​មេដាយ​មាស​លើក​ទី​៨​ដែរ​ មិន​មែន​កីឡាការិនី​អន់​នោះ​ទេ។ ​បើ​និយាយ​ទៅ​ ខ្ញុំ​មិន​អាច​ដំឡើង​គីឡូ​ឲ្យ​ដល់​ ៥៤ ​គីឡូក្រាម​ទេ​ ​​ព្រោះ​ខ្ញុំ​បាន​ត្រឹម​ ៥១ ​គីឡូ​ប៉ុណ្ណោះ​។ ​យ៉ាង​ណា​​ខ្ញុំ​​ចាញ់​ដោយ​កិត្តិយស និង​ ​អស់​ចិត្ត​ហើយ​មើល​ទៅ​ល្អ​មើល​ដែរ»។

​សិស្ស​គុន​ល្បុក្កតោ​​បាន​​​គូស​បញ្ជាក់​ថា​ ​រឿង​ល្អ​ក៏​មាន​ច្រើន​ ​និង​​ រឿង​អត់​ល្អ​ក៏​មាន​ច្រើន​ដែរ​ ប៉ុន្តែ​​រឿង​ខាង​លើ​សុទ្ធ​តែ​ជា​ជម្រើស​ល្អ​ៗ​គួរ​ឲ្យ​​កត់​សម្គាល់​​​និង ​ជា​បទ​ពិសោធន៍​ជីវិត​នៅ​ឆ្នាំ ​២០១៩។

ការ​តាំង​ចិត្ត​ឆ្នាំ​ ២០២០៖

សំ ថារ័ត្ន​ ​បាន​បង្ហើប​អំពី​ការ​​តាំង​ចិត្ត​ថា​ ​ឆ្នាំ​២០២០​​យ៉ាង​ដូច្នេះ៖«​​​​​​គេ​ទាក់ទង​ឲ្យ​ឡើង​ប្រកួត​​នៅ​ថៃ​​ជា​រឿយៗ​ដែរ​​ពេល​ចប់​ស៊ីហ្គេម​​នា​ពេល​ថ្មីៗ​​ប៉ុន្តែ ខ្ញុំ​ចង់​សម្រាក​​មួយ​រយៈ​សិន។ ​​ខ្ញុំ​មិន​ទាន់​មាន​គោល​ដៅ​ធំធេង​ទេ​ ប៉ុន្តែ ​​បើ​សិន​មាន​ឱកាស​ឡើង​សង្វៀន​ទៀត​ ​ក៏​ប្រកួត​ដែរ​ទៅ​ឆ្នាំ​ថ្មី។ ​​ម្យ៉ាងទៀត​ ​​ក៏​មិន​ចោល​ដែរ​ បើ​មាន​ឱកាស​ថត​កុន​ក៏​នៅ​តែ​ថត។ ​​រឿង​​ផ្សេង​ទៀត​​ ខ្ញុំ​ចង់​​ចូល​ធ្វើ​ការងារ​រដ្ឋ​ ហើយ​ខ្ញុំ​​បាន​ដាក់​ពាក្យ​ប្រឡង​ក្របខ័ណ្ឌ​មួយ​​ដែរ»។ ​​

ដំណឹង​ល្អ​ផ្សេង​ទៀត​​ នៅ​​​​ឆ្នាំ ២០២០​ ​​​គឺ​​ ថារ័ត្ន អាច​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​ខ្មែរ​រស់​​​នៅ​ដើម្បី​ផ្សព្វផ្សាយ​ភាព​យន្ត​ឯកសារ​​ «​​​ការ​រស់​ឡើង​វិញ​របស់​ក្បាច់​គុន​ល្បុក្កតោ»​ ក៏​ដូច​ជា​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៀត​ផង។ ​

គួរ​ដឹង​ដែរ​ថា ​សំ ថារ័ត្ន ​ធ្លាប់​វ៉ៃ​​ក្នុង​​ព្រឹត្តិការណ៍​គុន​ចម្រុះ​ចំនួន​ ៦ ​លើក​​​ដោយ​​​ក្នុង​នោះ​ ឈ្នះ​ ៤ ​លើក​ និង ចាញ់​ ចំនួន​ ២ ​លើក។​ ចំណែក​ការ​ប្រកួត​ចំនួន៣ លើក​នៅ​សង្វៀន ONE Championship កល​ឆ្នាំ ២០១៤ និង ២០១៥​ ​​​សំ ថារ័ត្ន ​ឈ្នះ ១ លើក និង ចាញ់ ២​លើក។ ថារ័ត្ន បាន​ផ្អាក​​ឡើង​ទៅ​ប្រកួត​នៅ​សង្វៀន​អាជីព​ តាំង​ពី​ចុង​ឆ្នាំ ២០១៧ ​​បន្ទាប់​ពី​ឈ្នះ​​កីឡាការិនី​ថៃ Kaewjai Prachumwong នៅ​សង្វៀន​​មួយ​នៅ​ប្រទេស​ថៃ។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ ​​ខែ​ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App អត្ថបទ៖​ ស៊ីធី

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s