២០១៩​ជា​ឆ្នាំ​មាស​របស់ Rodtang ​និង​បន្ត​ស្វែង​រក​​កំណត់​ត្រា​ល្អ​ថែម​ទៀត​ឆ្នាំ​ ២០២០

Rodtang Jitmuangnon ឬ គេ​ស្គាល់​​រហស្សនាម​ថា​ «The Iron Man» ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​នៅ​​ក្នុង​កម្មវិធី​ប្រកួត​ ONE Super Series ​កាល​ឆ្នាំ​មុន។ ​បន្ទាប់​មក​ រូប​គេ​ក៏​បន្ត​សាង​ភាព​អស្ចារ្យ​​ជា​បន្ត​បន្ទាប់​នៅ​ឆ្នាំ​ ២០១៩។ ​​ ​ឆ្នាំ​២០១៩​ ​ដែល​​ខិត​ជិត​មក​​​ដល់​ទី​បញ្ចប់​នេះ​ Rodtang ​ឆក់​បាន​ឱកាស​ថ្មីៗ​ជា​ច្រើន​ ហើយ​ ​និង ដាក់គោល​ដៅ​ស្វែង​​រក​លទ្ធផល​ល្អ​ត​ទៅ​​​ទៀត​នៅ​ឆ្នាំ​ថ្មី។

បុរស​ជើង​​ខ្លាំង​វ័យ​ ២២ ឆ្នាំ​ ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ទាល់​តែ​សោះ​​ក្នុង​ការ​ប្រកួត​ ​ ONE Super Series ​ដោយ​រូប​គេ​ឈ្នះ​៥​លើក​ជាប់​គ្នា​ទល់​នឹង​កីឡាករ​​លំដាប់​ខ្ពស់​ និង​ ​​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Championship ​ទៀត​ផង។ «The Iron Man»​ ទទួល​ស្គាល់​ថា​​ជ័យជម្នះ​ឥត​ឈប់​ឈរ​នៅ​លើ​សង្វៀន​ឆ្នាំ ២០១៩​ ​ក៏​មាន​ការ​រួម​ចំណែក​​លើក​ទឹក​ចិត្ត​​ទាំង​​លក្ខណៈ​អាជីព​​និង​​លក្ខណៈ​ផ្ទាល់​ខ្លួន។

https://www.facebook.com/watch/?ref=external&v=632739957230723

Rodtang ​​​​លើក​​ឡើង​បែប​នេះ៖«​ខ្ញុំ​​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​ច្រើន​​​ក្នុង​នាម​ជា​មនុស្ស​លោក និង​ ​ជា​កីឡាករ​នៅ​ឆ្នាំ​នេះ។ ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ជីវិត។ ខ្ញុំ​រីកចម្រើន​ ហើយ​​ខ្ញុំ​​មាន​ទំនួល​ខុស​​ត្រូវ​ចំពោះ​ខ្លួន​ឯង​ និង​ គ្រួសារ​របស់​ខ្ញុំ។ ​ខ្ញុំ​មិន​ដើរ​លេង​ច្រើន ​ហើយ​ខ្ញុំ​តែងតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារ​​ខុស​ពី​មុន​ឆ្ងាយ​ណាស់។ ​​ទាក់​ទង​នឹង​លុយ​កាក់ ​ខ្ញុំ​​ក៏​បាន​សន្សំ​ច្រើន​ជាង​មុន​ដែរ»។

Rodtang ​ឈ្នះ​ការ​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ជា​ហូរហែ ​​ប៉ុន្តែ​​អ្វី​ដែល​ចាំ​មិន​ភ្លេច​គឺ​​នៅ​ក្នុង​កម្មវិធី​ ONE: DAWN OF HEROES ​នា​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​​កាល​ខែ សីហា​ កន្លង​ទៅ។

​គ្រា​​នោះ​​ Rodtang ​ដណ្ដើម​បាន​ខ្សែ​ក្រវាត់​​ ONE Flyweight Muay Thai World Title ពី​​កីឡាករ​ចក្រភព​អង់គ្លេស​ Jonathan Haggerty  ​ពេល​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​​នៅ​លើ​សង្វៀន​ Mall Of Asia Arena ​ដ៏​អ៊ូអរ។ ​ ការ​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Championship ​គឺ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ខំ​ប្រឹងប្រែង​ដ៏​ខ្លាំងក្លា​​​របស់​​គេ​​ក្រោយ​ចូល​ហាត់​​ប្រដាល់​តាំង​ពី​អាយុ​ ៨ ​ឆ្នាំ​មក​​ម៉្លេះ។

«​​រឿងរ៉ាវ​ដែល​​ពេញ​ចិត្ត​បំផុត​ គឺ​ ​ឈ្នះ​​ខ្សែ​ក្រវាត់​ ​ក្នុង​ឆ្នាំ​នេះ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ដែល​ខ្ញុំ​បាន​ធ្វើ​កន្លង​មក​ដើម្បី​​នាំ​​យក​ខ្សែ​ក្រវាត់​មក​កាន់​ទឹក​ដី​កំណត់​របស់​ខ្ញុំ​ គឺ ​ប្រទេស​ថៃ។ ​នេះ​ជា​រឿង​ខ្ញុំ​ចង​ចាំ​ក្នុង​​​​បេះ​ដូង»។ ​កីឡាករ​ដែល​​មាន​រហស្សនាម​មនុស្ស​ដែក​​​​រៀបរាប់​​​ដោយ​ដាក់​អារម្មណ៍​​បែប​នេះ។

Rodtang ​បាន​ធ្វើ​ឲ្យ​ទាក់​ភ្នែក​ដល់​កីឡាការិនី​ម្ចាស់​ខ្សែ​ក្រវាត់​​ពិភព​លោក​ពីរ​ស្ថាប័ន​ គឺ Stamp Fairtex ។ Rodtang ​និង​ Stamp ​បាន​​ណាត់​ជួប​គ្នា​កាល​ខែ​ មេសា។ ​ជីវិត​ជា​អ្នក​ក្បាច់​គុន​​គឺ​ពោរពេញ​ដោយ​ការ​តស៊ូ​ ​​ការ​​គោរព​វិន័យ ​និង​ បង្កើន​សមត្ថភាព​ទៅ​កាន់​កម្រិត​ពិភព​លោក។ ​​ពួក​គេ​ទាំង​ពីរ​​បាន​យល់​អំពី​គ្នា​ទៅ​វិញ​ទៅ​មក។ ​ដៃ​គូ​ទាំង​ពីរ​​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា «RodStamp» ​​ហើយ​មិន​​ត្រឹម​តែ​ពង្រឹង​គុណភាព​ក្បាច់​គុន​ទៅ​វិញ​ទៅ​មក​ទេ​ ប៉ុន្តែ​ថែម​ទាំង​​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​​ដែរ។

Rodtang ​គូស​​បញ្ជាក់​ថា៖«Stamp អបអរ​សាទរ​ដល់​ខ្ញុំ​ហើយ​​ នាង [Stamp] តែងតែ​ជជែក​ជា​មួយ​​ខ្ញុំ​ ក្នុង​នាម​ជា​​អ្នក​ប្រដាល់​ដូច​គ្នា​។ Stamp ​ក៏​យល់​ចំពោះ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ផង​ដែរ។ ​ទាំង​ខ្ញុំ​ និង​ Stamp ​​មាន​ភារកិច្ច​រៀង​ៗ​ខ្លួន​ដើម្បី​ផ្ដោត​លើ​ការងារ​នោះ។ ​ Stamp បាន​ជួយ​ខ្ញុំ​ឲ្យ​កាន់​តែ​មាន​ភាព​រឹង​មាំ​និង​ក្លៀវក្លា។ ​គេ​​ជា​មនុស្ស​ល្អ​ខ្លាំង​ណាស់​ហើយ​ចូល​ចិត្ត​លេង​សើច​ថែមទៀត។​ ​គេ​នឹង​សើច​ពី​ព្រឹក​ដល់​​យប់»។

បន្ទាប់​ពី​ជោគជ័យ​នៅ​ឆ្នាំ ២០១៩​ Rodtang ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​បន្ថែម​​សមិទ្ធផល​​នៅ​ឆ្នាំ ២០២០​ខាង​មុខ។ ​​វីរបុរស​​ថៃ​រូប​នេះ​ចាប់​ផ្ដើម​ឆ្នាំ២០២០​ដោយ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Championship ទល់​នឹង​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ Haggerty ​ក្នុង​ការ​ប្រកួត​សង​សឹក​នៅ​ក្នុង​កម្មវិធី​ ONE: A NEW TOMORROW ​នៅ​ថ្ងៃ​​សុក្រ​ទី​ ១០ ​ខែ​ មករា​ ខាង​មុខ។

«The Iron Man» ​បាន​ដាក់​​ក្ដី​រំពឹង​ថា​​​នឹង​ការពារ​ខ្សែ​ក្រវាត់​បាន​សម្រេច​លើក​ទី២ ​និង​ជា​​ជ័យជម្នះ​ដំបូង​នៅ​ឆ្នាំ២០២០។ ​​មនុស្ស​ដែក​​​តាំង​ចិត្ត​ថា​ ៖«​គោល​ដៅ​ដំបូង​របស់​ខ្ញុំ​គឺ​ ​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្ញុំ​​ និង ​រក្សា​វា​ឲ្យ​បាន​យូរ​បំផុត​តាម​តែ​អាច​ធ្វើ​បាន។ ​ក្រៅ​ពី​នោះ​ខ្ញុំ​ក៏​ចង់​ប្រកួត​​ខ្សែ​​ក្រវាត់​ Flyweight World Kickboxing Title ​ផង​ដែរ។ ពី​មុន​ខ្ញុំ​ធ្លាប់​ប្រកួត​ kickboxing ​ហើយ​វា​មិន​បញ្ហា​ទេ​សម្រាប់​​ខ្ញុំ។ ​ជា​កីឡាករ​មួយ​ថៃ ខ្ញុំ​មិន​ខ្លាច​​​អ្នក​ណា​ទាំង​អស់។ ​កីឡាករ​រូប​ណា​ក៏​ត្រូវ​ប្រកួត​ដែរ​ឲ្យ​តែ​គេ​រៀប​ចំ​ឲ្យ​​ប្រកួត»។

បើ​សិន​ជា​អាច​ទៅ​រួច​ Rodtang អាច​នឹង​ជួប​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight Kickboxing World Champion ​កីឡាករ​ Ilias Ennahachi ។ ​កីឡាករ​ថៃ​រូប​នេះ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ហើយ​អ្វីៗ​មិន​ទាន់​ហួស​ពេល​នោះ​ទេ​សម្រាប់​ឆ្នាំ​ថ្មី។

Rodtang ​សង្កត់​ធ្ងន់​​​ទៀត​ថា៖«​ខ្ញុំ​តែង​តែ​មាន​ឧបសគ្គ​ដើម្បី​​ជម្នះ​វាយ។ នេះ​គឺ​ជា​ជីវិត។ ខ្ញុំ​មាន​មនុស្ស​ជា​ច្រើន​​ដើម្បី​មើល​ថែ។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង។ ​គំនិត​របស់​ខ្ញុំ​តែ​មួយ​គត់​គឺ​​ប្រកួត​ដើម្បី​អ្វី​​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ ​បើ​ខ្ញុំ​មិន​ធ្វើ​ការងារ​ខ្លាំង​ ខ្ញុំ​ក៏​មិន​អាច​ជោគជ័យ​បាន​ដែរ»។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ ​​ខែ​ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App

 អត្ថបទ៖​ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s