៥ សំណួរ​​ចំពោះ​ រិន សារ័ត្ន​ ខណៈ​ដែល​អាជីព​គុន​ខ្មែរ​ និង​ គុន​ចម្រុះ​កំពុង​មាន​ទីផ្សារ​​

ថ្មីៗ​នេះ​ ​​​សិស្ស​គុន​នៅ​ក្លិប​ Cambodian Top Team ​រិន សារ័ត្ន​ ដែល​ស្គាល់​តាម​រយៈ​​អាច​ប្រកួត​​គុន​ខ្មែរ​ និង ​គុន​ចម្រុះ​នោះ​​កំពុង​មាន​ទីផ្សារ​ប្រកួត​ហូរហែ​ទាំង​​ប្រកួត​មិត្តភាព​ ​ខ្សែ​ក្រវាត់​ និង ​ប្រកួត​គុន​ចម្រុះ​នៅ​​ប្រទេស​ថៃ។ ​​​ក្រៅ​ពី​​នោះ​រូប​គេ​ក៏​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​សង្វៀន​ ONE Championship ​រហូត​ដល់​ ៦​ ដង​ផង​ដែរ។ ​​រិន​ សារ័ត្ន ​ចូល​ខ្លួន​មក​រៀបរាប់​អំពី​ស្ថានភាព​​បច្ចុប្បន្ន​ តាម​​រយៈ​ចម្លើយ​៥​សំណួរ​​របស់​​​​អ្នក​យក​ព័ត៌មាន​ ONE ដូច​ខាង​ក្រោម។

ONE: ​ខ្ញុំ​​ឃើញ​ រិន សារ័ត្ន ​មាន​កម្មវិធី​ប្រកួត​ហូរហែ​ ​តើ​គិត​ថា​​ខ្លួន​ឯង​មាន​ទីផ្សារ​ច្រើន​ជាង​មុន​ ឬ ​ដោយ​សារ​សមត្ថភាព?​

រិន សារ័ត្ន៖ ​បាទ​! បង​ មួយ​រយៈ​​នេះ​​ខ្ញុំ​មាន​កម្មវិធី​ប្រកួត​ច្រើន​​ទាំង​នៅ​ក្នុង​​ស្រុក និង ប្រកួត​អន្តរជាតិ​ខាង​គុន​ចម្រុះ​​នៅ​​ថៃ​ផង។ ​ហើយ​ ​​គ្រូ​ ហ៊ុន ច័ន្ទរាជ្យ ​​ថា​អាច​នឹង​​ចាប់​​ឈ្មោះ​​ប្រកួត​ញឹកញាប់​ទៀត​​នៅ​ប្រទេស​ថៃ​ ខាង​ក្បាច់​គុន​ចម្រុះ។ បាទ​! ការពិត​ កីឡាករ​គុន​​ចម្រុះ​មាន​តិច​ ដូច្នេះ​​សមត្ថភាព​អាច​ប្រកួត​បាន​នៅ​ថៃ​មិន​ជា​បញ្ហា ហើយ​យើង​ក៏​ធ្លាប់​វ៉ៃ​នៅ​ ONE ច្រើន​ដែរ។ ​​ជា​មួយ​​គ្នា​នេះ​​ខ្ញុំ​​ក៏​ជាប់​លេង​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ ​ទម្ងន់​ ៦៣,៣ ​គីឡូក្រាម​​នៅ​​​ប៉ុស្តិ៍​ អាស៊ីអាគ្នេយ៍​ដែរ​ដែល​មាន​​បេក្ខភាព​​កីឡាករ​ខ្មែរ​ ៤ ​រូប​ និង ​ថៃ​៤​ រូប។​

ONE ​ពេល​ទីផ្សារ​​ប្រកួត​មមាញឹក​​​បែប​នេះ​ ​តើ​​ប្រាក់​កម្រៃ​អាច​​​ទប់​ជាប់​​នឹង​ជីវភាព​ ឬ ​ក៏​នៅ​មាន​បញ្ហា​ប្រឈម?



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



រិន សារ័ត្ន៖​ ​បាទ! បើ​ប្រកួត​ញឹក​អីចឹង​យើង​ទប់​ទល់​​​បាន​បង​ និង​អាច​​រ៉ាប់រង​ការ​ចំណាយ​​ប្រចាំ​ថ្ងៃ​បាន។ ​ប៉ុន្តែ​ បើ​សិន​អត់​សូវ​មាន​ទីផ្សារ​ប្រកួត​ ដូច​មុន​អី​ចង់​យ៉ាប់​​ម្ដងៗ​ដែរ​បង​ យើង​លំបាក​បន្តិច។ ​​​យ៉ាង​ណា​ក្ដី​ ខ្ញុំ​នៅ​ប្រឹង​ហ្វឹកហាត់​ជា​ប្រចាំ​ទោះ​មិន​សូវ​បាន​ឡើង​ប្រកួត​​ក្ដី ព្រោះ​ខ្ញុំ​មិន​ទាន់​មាន​គម្រោង​ច្បាស់​នៅ​ឡើយ​ទៅ​ថ្ងៃ​មុខ​ថា​ត្រូវ​​ឈប់​ ឬ បន្ត​ធ្វើ​អ្វី​ផ្សេង។

ONE សារ័ត្ន ពេល​ប្រកួត​គុន​ខ្មែរ​ផង និង​​ ​គុន​​ចម្រុះ​ផង​​នា​ពេល​ថ្មីៗ​នេះ​ តើ​ពេល​ខ្លះ​​វា​អាច​ធ្វើ​ឲ្យ​ សារ័ត្ន ច្រឡំ​​ក្បាច់​​គ្នា​ពេល​ឡើង​វ៉ៃ​ទេ? ឧទាហរណ៍​៖ ពេល​ខ្លះ​ប្រកួត​គុន​ខ្មែរ​ ​ច្រឡំ​ទៅ​ហក់​ចាប់​បោក​ ឬ ​​ឃ្លេ​ជា​ដើម។

រិន សារ័ត្ន៖ ​បាទ ​បង​សម្រាប់​ខ្ញុំ​​ដូច​​មិន​អី​ទេ​ ​ដោយ​មាន​ពិសោធន៍​ច្រើន។ ​ព្រោះ​ខ្ញុំ​បាន​​​ត្រៀម​ និង​ ​​ហាត់​ច្បាស់​លាស់​ថែម​ទាំង​ការ​ផ្ដោត​អារម្មណ៍​គិត។​ ​បើ​​វ៉ៃ​គុន​ខ្មែរ​ ខួរ​ក្បាល​ផ្ដោត​តែ​គុន​ខ្មែរ។ តែ​ប្រកួត​គុន​ចម្រុះ​ គឺ យើង​ត្រូវ​ផ្ដោត​និង​ត្រៀម​ក្បាច់​គុន​ចម្រុះ​តាម​ហ្នឹង​ទេ។ ​ខ្ញុំ​មិន​ច្រឡំ​ទេ​​ ព្រោះ​អាជីព​យើង​បែប​ហ្នឹង​ហើយ។​ ​​

ONE សារ័ត្ន ​ជាប់​វ៉ៃ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ ហើយ​ឮ​ថា​មាន​គម្រោង​ទៅ​ប្រកួត​នៅ​​ភូកេត​ប្រទេស​ថៃ​​ផ្នែក​គុន​ចម្រុះ​ឆាប់ៗ​ផង​ តើ​​​​ការ​បែង​ចែក​​ពេល​វេលា​ហ្វឹកហាត់​​យ៉ាង​ដូច​ម្ដេច?

រិន សារ័ត្ន៖​ ឥឡូវ​នេះ​​​ខ្ញុំ​ហាត់​ផ្ដោត​តែ​លើ​គុន​ខ្មែរ​ប៉ុណ្ណោះ​បង​ ​ដើម្បី​ត្រៀម​ខ្សែ​ក្រវាត់។ ប៉ុន្តែ ក្នុង​មួយ​សប្ដាហ៍​ ខ្ញុំ​គ្រាន់​តែ​រំលឹក​ ២ ​ទៅ ៣ ​ដង​​សម្រាប់​ក្បាច់​គុន​​ចម្រុះ​លើក​​លែង​តែ​​​ចេញ​ទៅ​ប្រកួត​គុន​ចម្រុះ​តែ​ម្ដង​​ទើប​ខ្ញុំ​ហ្វឹកហាត់​ត្រៀម។ ​ការ​រំលឹក​នេះ​ធ្វើ​ជា​ប្រចាំ​រៀងរាល់​សប្ដាហ៍​ដើម្បី​កុំ​ឲ្យ​គាំង។

 

ONE ​​​​​ ខ្ញុំ​មើល​ឃើញ​ថា សារ័ត្ន ​នៅ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​ខ្លាំង​ដើម្បី​ប្រកួត ​តើ​​មាន​ការ​ដាក់​គោល​ដៅ​បែប​ណា​នៅ​ឆ្នាំ​ក្រោយ?

រិន សារ័ត្ន៖ ដូច​ខ្ញុំ​ថា​អីចឹង​បង​ មិន​​ទាន់​មាន​គោល​ដៅ​​អ្វី​ច្រើន​ទេ ប៉ុន្តែ​នៅ​​តែ​ប្រឹង​ហ្វឹកហាត់​​គុន​ខ្មែរ និង គុន​ចម្រុះ​​ដើម្បី​ធ្វើ​បាន​ល្អ​ទាំង​ក្នុង​ស្រុក​ និង ឆាក​អន្តរជាតិ។​ ​អ្វី​ដែល​ត្រូវ​ត្រៀម​គឺ​ ​ហ្វឹកហាត់​​ឲ្យ​ល្អ​ដើម្បី​ប្រកួត​ខ្សែ​ក្រវាត់​នៅ​អាស៊ីអាគ្នេយ៍។​

គួរ​រំលឹក​ថា​ ​ទោះ​ក្បាច់​គុន​ចម្រុះ​មិន​សូវ​​មាន​កីឡាករ​ច្រើន​​ចាប់​អាជីព​​ក្នុង​ចំណោម​កីឡាករ​ខ្មែរ​ ​ក៏​កីឡាករ​វ័យ​ ២៥ ឆ្នាំ រិន សារ័ត្ន ​ខំ​ខ្នះខ្នែង​ហ្វឹកហាត់​ដែរ។ ​កីឡាករ​​ជា​ច្រើន​​ដែល​ធ្លាប់​ហ្វឹកហាត់​គុន​ចម្រុះ​ជា​មួយ​ រិន សារ័ត្ន​ បាន​​លា​ចាក​ពិភព​គុន​ទៅ​រក​ស៊ី​រៀងៗ​ ​ដោយ​ផ្អែក​លើ​ហេតុ​ផល​មិន​សូវ​មាន​ទីផ្សារ​ប្រកួត៕

កម្មវិធី​​បន្ទាប់​ សូម​កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​បន្ទាប់​នៅ​ ONE: DAWN OF VALOR ​នៅ​ថ្ងៃ​ទី​ ២៥​ ​តុលា​ខាង​​មុខ​ពី​ប្រទេស​ ឥណ្ឌូណេស៊ី​ ​ចាប់​ពី​ ៧​ល្ងាច​តទៅ​ (ម៉ោង​កម្ពុជា) ​តាម​រយៈ https://www.facebook.com/ONEChampionship/ , ONE Super App ​,YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ​​ CBS



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s