កីឡាការិនី​ថៃ​ Stamp Fairtex ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​ជាមួយ​ជើង​ខ្លាំងអូស្ត្រាលី​​នៅ​សៀងហៃ

ការ​ប្រកួត​ដ៏​កក្រើក​​ទូទាំង​ពិភព​លោក​នៅ​សង្វៀន​ ONE : LEGENDARY QUEST ​ ដែល​​ពោរពេញ​ដោយ​​កីឡាករ​ និង កីឡាការិនី​ខ្លាំងៗ​ កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ​ នា​ចុង​សប្ដាហ៍​នេះ​​រៀប​ចំ​នៅ​ប្រទេស​ចិន។​ កីឡា​ការិនី​​ជើង​ខ្លាំង​ថៃ​ Stamp Fairtex ​ជា​ម្ចាស់​​​ខ្សែ​ក្រវាត់​​ពីរ​​ នៅ​​សង្វៀន​ ONE ​​ឡើង​មក​ការពារ​​ខ្សែ​ក្រវាត់​ ​​ពេល​ជួប​គូ​ប្រជែង​ខ្លាំង​ក្លា​សញ្ជាតិ​អូស្ត្រាលី​ Alma Juniku ​នៅ ​សង្វៀន​ ONE: LEGENDARY QUEST ​ថ្ងៃ​​សៅរ៍​ទី​ ១៥ ​ខែ មិថុនា ​ខាង​មុខ​នៅ​​ទីលាន​ BAOSHAN ARENA ​ក្រុង​សៀង​ហៃ​ប្រទេស​ចិន។

​Stamp Fairtex ដែល​​​​មាន​វ័យ ២១ ឆ្នាំ​​កំពុង​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​សង្វៀន​​​កម្រិត​ពិភព​លោក​នេះ។​ ​​ ​Stamp ឈ្នះ​ខ្សែ​ក្រវាត់​ ONE Atomweight Muay Thai និង​ Kickboxing World​ Championships ហើយ​ ​គេ​បង្ហាញ​​ឲ្យ​មនុស្ស​រាល់​គ្នា​ដឹង​ថា​ពូកែ​ខាង​ក្បាច់​គុន​ចម្រុះ​ទៀត​ផង។ ​នៅ ​ខែ ​កក្កដា​ ឆ្នាំ​ ២០១៨ ​​លើ​​សង្វៀន​ ONE: WARRIOR SERIES 2 ​​កីឡាការិនី​ថៃ​​រូប​នេះ​វាយ​ឲ្យ​ Rashi Sinde ចុះ​​ចាញ់​ ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​យក​ឈ្នះ​ Janet Todd​ ​នា​ប្រកួត​បន្ទាប់។ ​​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Atomweight Muay Thai ​​​គូស​បញ្ជាក់​ថា​ ៖«​ច្បាស់​ណាស់​វា​នឹង​​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ ខ្ញុំ​​ហ៊ាន​ធានា​ ហើយ​ ​នឹង​បង្ហាញ​បទ​ថ្មី​ខ្ញុំ​​ធ្វើ​ដើម្បី​អ្នក​គាំទ្រ​តែ​វា​បញ្ជាក់​អំពី​ការ​វាយ​របស់​​កីឡាករ​ និង​ជា​ផ្នែក​នៃ​ការ​ប្រកួត។​ ​សង្វៀន​ ONE ​ទាំង​មូល​នឹង​​ទទួល​ភាព​រីករាយ និង​រំភើប​។ វា​មិន​ត្រឹម​តែ​ការ​ប្រកួត​ ប៉ុន្តែ​វា​នឹង​ពញាក់​អារម្មណ៍​ដល់​​អ្នក​ទស្សនា​ទីនោះ»។ ​កីឡាការិនី​មាន​ស្រុក​កំណើត​មក​ពី​ Pattaya​ ​រៀបរាប់​​ថា​បាន​​​ត្រៀម​​ខ្លួន​រួច​ហើយ​​ទាំង​បទ​ចម្រៀង​ ដើម្បី​កំដរ​អ្នក​​​គាំទ្រ​ និង រាំ​មុន​​ការ​ប្រកួត​ ​រួម​​ទាំង​ការ​ប្រកួត​ទល់​នឹង​​កីឡាការិនី​ជើង​ខ្លាំង​​របស់​ ​អូស្ត្រាលី។

​ងាក​​មក​កីឡាការិនី​ Alma Juniku ​​នឹង​បង្ហាញ​ខ្លួន​​លើក​ដំបូង​នៅ​​សង្វៀន​​​​កម្រិត​ពិភព​លោក​នេះ​​​ដើម្បី​​ប្រកួត​​​​ដណ្ដើម​ខ្សែ​​ក្រវាត់ Atomweight Muay Thai World​ ពី​​​​កីឡាការិនី​ថៃ។ ​Juniku ​​ដែល​ទើប​តែ​មាន​វ័យ ​១៨ ​ឆ្នាំ​​ ​បាន​គ្រង​ខ្សែ​ក្រវាត់​ WBC និង​ IPCC Muay Thai World ​បន្ទាប់​ពី​បាន​បំបាក់​គូ​ប្រជែង​ខ្លាំងៗ​បន្តបន្ទាប់ ​និង រំពឹង​ឈ្នះ​​ស៊ុបពើ​ស្ដារ​របស់​ថៃ។ ​​​​គេ​ក្លាយ​ជា​កីឡាការិនី​វ័យ​ក្មេង​បំផុត​នៅ​សង្វៀន​ ONE ​​​បន្ទាប់​ពី​មាន​ក្បាច់​ប្រយុទ្ធ​​ដ៏​មាន​ទំនុក​ចិត្ត និង​ ​អស្ចារ្យ។ ម្ចាស់​ខ្សែ​ក្រវាត់​ WBC Muay Thai World Title បាន​ថ្លែង​ដូច្នេះ៖ «​ខ្ញុំ​​ស្រលាញ់​ការ​ប្រកួត​តាំង​ពី​ដំបូង​​មក​ម៉្លេះ។​ ​ខ្ញុំ​អន្ទះសា​​នឹង​ការ​បង្ហាញ​ជំនាញ​​របស់​ខ្ញុំ​ ​និង ស្រេក​ឃ្លាន​​ចំពោះ​ជ័យជម្នះ ។ ខ្ញុំ​ពិត​ជា​ចង់​បាន​​ខ្លាំង​ណាស់។​ ខ្ញុំ​ត្រូវ​ការ​ឈ្នះ និង ​ទទួល​​បាន​ការ​ឡើង​រេញ​បន្តបន្ទាប់​ទៀត និង​ ​ធ្វើ​ឲ្យ​កាន់​តែ​​ល្អ។ »។ ​​នៅ​​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨ ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​​យក​ឈ្នះ  Zaza Sor Aree ​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ WBC Muay Thai World Title ​និង​ទទួល​បាន​កៅ​អី​កំពូល​​ម្នាក់​ក្នុង​​កម្មវិធី​ ONE Super Series។ ​កីឡាការិនី​មក​ពី​ Logan City ​ ដែល​ហាត់​​ក្បាច់​គុន​ទាំង​ពី​​អាយុ ៨ ឆ្នាំ​នឹង​ប្រើ​បច្ចេកទេស​​​គ្រប់ស្នៀត​​ដើម្បី​ផ្ដួល Stamp នៅ​សៀងហៃ។ «​ខ្ញុំ​សង្ឃឹម​ថា​ ​អ្នក [Stamp] ​រៀប​ចំ​ខ្លួន​បាន​ល្អ។ ខ្ញុំ​​​គិត​អ្នក​​​រៀប​ចំ​រួច​រាល់​ហើយ។ យើង​​នឹង​​ប្រកួត​គ្នា​ឲ្យ​បាន​ល្អ ​​ហើយ​ខ្ញុំ​មក​ទី​នេះ​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់»។ Alma សង្កត់​ធ្ងន់​បែប​នេះ។

​គួរ​ដឹង​ថា​ Juniku ​ដែល​មាន​​វ័យ​ ១៨ ឆ្នាំ​មាន​កំណត់​ត្រា​ប្រកួត ២៨​ដង​ក្នុង​នោះ​ឈ្នះ​ ២៤ ដង​ និង ចាញ់​ ៤ ដង។ ​រីឯ​ ​កំណត់​ត្រា​ប្រកួត​ Muay Thai ​របស់​ Stamp គឺ​ ​៨២ ​ដង​ ក្នុង​នោះ​ ឈ្នះ​ ​ ៦២ ដង ចាញ់​ ១៥ ដង និង​ ​ស្មើ ៥​ ដង៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s