​រឿង​សាមញ្ញ​ៗ​ដែល​ធ្វើ​ឲ្យ​​ Yoshihiro ក្លាយ​​ជា​តារា​ក្បាច់​គុន​ចម្រុះ​លំ​ដាប់​ពិភព​

Yoshihiro Akiyama ឬ ​ហៅ​ ​ថា  “Sexy Yama” ​ ​គឺ​​មាន​ជំនាញ​ខាង​ក្បាច់​គុន​យូដូ​ ដែល​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​​តារា​គុន​ចម្រុះ​លេច​ធ្លោ​ក្នុង​លោក ​​ដែល​​​​ឡើង​​ប្រកួត​ទល់​នឹង​កីឡាករ​​​ល្បីៗ​ និង​ ​ទទួល​បាន​​លទ្ធផល​​ជា​ទី​​គាប់​ចិត្ត។​ កីឡាករ​ជើង​ចាស់​​ជនជាតិ​ជប៉ុន​រូប​នេះ​​​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​សង្វៀន​ ONE Championship ​​ដែល​​​តតាំង​នឹង​ជើង​ខ្លាំង​ម៉ាឡេស៊ី​ វ័យ​ក្មេង​ Agilan Thani ​​នៅ​ ONE: LEGENDARY QUEST ​នា​ថ្ងៃ​សៅរ៍​​ ទី​១៥​ ​ខែ​ មិថុនា​ ខាង​មុខ​នៅ​ក្រុង​សៀងហៃ​ប្រទេស​ចិន។

ក្នុង​​ការ​ឈាន​​ដល់​ជា​​​កីឡាករ​កម្រិត​កំពូល​ “Sexy Yama” ​ត្រូវ​​បាន​គេ​ទទួល​ស្គាល់​ថា​មាន​​កម្រិត​ក្បាច់​គុន​យូដូ​ខ្លាំង​ក្លា បត់​បែន​ក្នុង​ការ​ប្រកួត​លើ​រេញ ​មាន​ការ​ប្រកួត​ប្រជែង​​ដ៏​ជោគជ័យ​​នៅ​ក្នុង​អាជីព​​ ​មាន​រូប​រាង​​ស្អាត​ស្រស់​សង្ហា​ ​និង​ ​មាន​​ក្រម​សីលធម៌​ល្អ។​

«​ខ្ញុំ​គិត​ថា​ ​គោល​បំណង និង​ មនោសញ្ចេតនា​ នៅ​ពី​ក្រោយ​ ONE Championship គឺ​​ផ្សារ​ភ្ជាប់​ទៅ​នឹង​ក្បាច់​គុន​ចម្រុះ។ ​នេះ​ជា​ស្ថាប័ន​​ដែល​ឲ្យ​តម្លៃ​និង​​ ការ​គោរព​សម្រាប់​គូ​ប្រកួត។​ ទាំង​នេះ​ជា​អ្វី​​ដែល​ខ្ញុំ​បាន​រៀន​ពី យូដូ​ ហើយ​ខ្ញុំ​ ​និង​ ONE ​​មាន​រឿង​ស្រដៀង​គ្នា​ច្រើន​»។ ​នេះ​ជា​ការ​ថ្លែង​របស់​ Akiyama។

“Sexy Yama” បាន​ចាប់​ផ្ដើម​ជីវិត​រៀន​ក្បាច់គុន​​​នៅ​អាយុ​ ៣ ឆ្នាំ​ ​​ដែល​មាន​​ឳ​ពុក​ជា​គ្រូ​បង្វឹក​ ​និង​ នាំ​គេ​​ទៅ​កន្លែង​​ហ្វឹកហាត់​​រហូត។​ ​ពេល​កាន់​តែ​​ធំ​​ ​គេ​បាន​ហ្វឹកហាត់​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ជា​ពិសេស​ស្រលាញ់​ក្នុង​ការ​ប្រើ​កម្លាំង​​ និង​ បច្ចេកទេស​ពី​​ក្បាច់​គុន​នេះ។ ​ក្បាច់​គុន​បាន​​​ជះ​​ឥទ្ធិពល​​​ខ្លាំង​ជាង​អ្វី​ទាំង​អស់​ក្នុង​ជីវិត​របស់​​គេ។

អ្នក​លេង​គុន​ចម្រុះ​​វ័យ​ ៤៣ ​ឆ្នាំ​​​ដដែល​ពន្យល់​ថា​ ៖«​វា​ជា​ការ​ពិត​ខ្ញុំ​ស្រលាញ់​ការ​ប្រកួត​ ប៉ុន្តែ​ ​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ចូល​​ចិត្ត​ក្នុង​ជីវិត​ យូដូ​នោះ​គឺ​​ពាក់​ព័ន្ធ​នឹង​វិន័យ​ល្អ។ ​ខ្ញុំ​បាន​រៀន​​ច្រើន​អំពី​វា​ ហើយ​វា​​​ជា​ទស្សនៈ​វិស័យ​របស់​​​​​កីឡា​យូដូ»។

ដោយ​សារ​តែ​វិន័យ​​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ទើប​ធ្វើ​ឲ្យ​​កីឡាករ​​សញ្ជាតិ​ជប៉ុន​រូប​នេះ​ឈ្នះ​​ជើង​​ឯក​ជា​ច្រើន​​ និង​ ​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​លោក។​ ​នៅ​ឆ្នាំ​ ២០០១  Akiyama ឈ្នះ​មេដាយ​មាស​ នៅ​ក្នុង​កម្មវិធី  Kodokan Cup និង​ ​ព្រឹត្តិការណ៍​​ប្រកួត​យូដូ​ទ្វីប​អាស៊ី​ (Asian Judo Championships)។ ​នៅ​ឆ្នាំ​ ២០០២ ​​គេ​ក៏​ឈ្នះ​​​មេដាយ​មាស​ Jigoro Kano Cup, ​​មេដាយ​មាស​នៅ​​ Tournoi De Paris, និង ​​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games។ ​​នៅ​ឆ្នាំ​ ២០០៣​ ​​​​កីឡាករ​​​ជប៉ុន​​​រូប​នេះ​​ឈ្នះ​ជើង​ឯក ​ All-Japan Championships ​​បន្ទាប់​ពី​ឈ្នះ​ម្ចាស់​​មេដាយ​អូឡាំពិក Kenzo Nakamura, និង​​ ​ទទួល​បាន​កៅ​អី​​ក្នុង​ក្រុម​​​ជប៉ុន​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក​ World Judo Championships។

អ្នក​លេង​គុន​ចម្រុះ​រូប​សង្ហា​​គូស​​បញ្ជាក់​​ដូច្នេះ​ ៖«​ខ្ញុំ​ចង់​ដឹង​ថា​ខ្ញុំ​នៅ​ល្អ​កម្រិត​ណា​ ​ហើយ​​ក៏​ត្រូវ​​ដាក់​កំហិត​ខ្លួន​​ឯង​ដែរ​ តើ​​អាច​ទៅ​រួច​ប៉ុណ្ណា​ក្នុង​ការ​ប្រកួត។ ​ទោះ​ខ្ញុំ​ឈ្នះ​ការ​ប្រកួត​​ជា​ច្រើន​​ក្នុង​ពិភព​កីឡា​យូដូ ​ហើយ​​​​រឿង​ដ៏​​មាន​ន័យ​បំផុត​ក្នុង​ជីវិត​ គឺ​ ​ឈ្នះ​ជើង​ឯក​​ពិភព​លោក​ World Judo Championships »។

រហូត​ដល់​ឆ្នាំ​ ២០០៤​ “Sexy Yama” ​បាន​ផ្លាស់​ប្ដូរ​ដោយ​ទៅ​​ហ្វឹកហាត់​​ធ្វើ​ជា​កីឡាករ​អាជីព​ ​ហើយ​គេ​ធ្វើ​បាន​ល្អ​​ខ្លាំង​ណាស់​តាម​រយៈ​ទេពកោសល្យ​របស់​ខ្លួន។​ ​​មិន​យូរ​ប៉ុន្មាន ​ “Sexy Yama”​​ បាន​ក្លាយ​ជា​​ជើង​​​ឯក​ « K-1 HERO’S Grand Prix Champion»។ ​​ការ​ប្រកួត​ដ៏​មាន​ជំនាញ ​ក្បាច់​បោក​ ​និង​ក្បាច់​សម្លាប់​ ​បាន​​ធ្វើ​ឲ្យ​រូប​គេ​ជោគជ័យ​ ​ហើយ​ក៏​ជា​​​ផ្នែក​សំខាន់​ក្នុង​ការ​ត្រលប់​មក​សង្វៀន​Baoshan Arena ​នា​ក្រុង​សៀងហៃ​នា​ពេល​ខាង​មុខ។

Akiyama សង្កត់​ធ្ងន់​ថា​ ៖«​រឿង​សំខាន់​ក្នុង​យូដូ​ ដែល​ក្លាយ​ជា​​កីឡាករ​គុន​ចម្រុះ​ ​គឺ​ជា​ភស្តុតាង​តាម​រយៈ​​ការ​​ទស្សនា​​ការ​ប្រកួត​របស់​ខ្ញុំ​។​ បច្ចេកទេស​​កាច់​បោក​ ឬ ​ផ្ដួល​គូ​ប្រកួត​គឺ​ជា​តិចនិក​​សំខាន់។ ដូច្នេះ​ខ្ញុំ​គិត​ថា​ យូដូ ​វា​​​​ពិត​ជា​ចាំ​បាច់​ណាស់​សម្រាប់​ការ​ប្រកួត​គុន​ចម្រុះ។ ក្បាច់​គុន​ ​បង្ហាញ​ភាព​​​ខ្លាំង​ ​សុភាព​រាបសា​ និង ​ល្អ​សម្រាប់​រាល់​គ្នា។ នេះ​ជា​គោល​ការណ៍​របស់​ខ្ញុំ​ ហើយ​ទៅ​ថ្ងៃ​មុខ​ក៏​​​ខ្ញុំ​​ប្រកាន់​គោល​ជំហរ​បែប​ហ្នឹង»។

​​យ៉ាង​ណា​ក្ដី​ ​​បុរស​​វ័យ​៤​៣​ឆ្នាំ​ ​ក៏​មាន​ជំនាញ​ចាប់ ​ដែល​ធ្វើ​​​ឲ្យ​គេ​ក្លាយ​ជា​និមិត្តរូប​កំពូល​​​មួយ​​ក្នុង​ចំណោម​អ្នក​លេង​គុន​ចម្រុះ​ក្នុង​លោក។​

​ការ​ប្រកួត​របស់​​ជើង​​ឯក​យូដូ​លំដាប់​ពិភព​លោក​រូប​នេះ​​តែង​តែ​ទទួល​បាន​​​ការ​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹក​ពី​អ្នក​គាំទ្រ។​ ​បន្ទាប់​ពី​សម្រាក​​​ជិត​ ៤ ​ឆ្នាំ​ ​Akiyama បាន​ត្រៀម​ខ្លួន​រួច​​រាល់​ហើយ​ដើម្បី​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​លំដាប់​ពិភព​​លោក ONE ​លើក​ដំបូង​​​​ក្នុង​ការ​ស្វែង​រក​អ្នក​គាំទ្រ​ថ្មី។​ ​កីឡាករ​គុន​ចម្រុះ​លំដាប់​ពិភព​លោក​រូប​នេះ​សង្ឃឹម​ថា​​យុវជន​ជំនាន់​ក្រោយ​ចូល​​រួម​ហ្វឹកហាត់​​កីឡា​ក្បាច់​គុន​ ដើម្បី​​​ប្រកួត​តំណាង​ជាតិ​បាន​ល្បី​ឈ្មោះ​ និង​ ​ទទួល​បាន​​ការ​គាំទ្រ​ដូច​ខ្លួន៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s