ម៉ន សាម៉េត ត្រៀម​ខ្លួន​បង្ហាញ​ក្បាច់​គុន​ខ្មែរ​របស់​ខ្លួន​លើ​សង្វៀន WLC: Karen Spirit ថ្ងៃ​នេះ

ត្រឹម​រយៈពេល​ដ៏​ខ្លី កម្មវិធី World Lethwei Championship (WLC) បាន​រំលេច​ខ្លួន​​យ៉ាង​រហ័ស​ជា​កម្មវិធី​សិល្បៈ​ក្បាច់​គុន​ដ៏​រំភើប​មួយ​ក្នុង​​ពិភពលោក។ កន្លង​ទៅ​កីឡា​ការិនី​របស់​​កម្ពុជា​និង​កម្មវិធី ONE Championhsip​ នៅ ស្រី​ពៅ ក៏​ធ្លាប់​ទៅ​បង្ហាញ​ស្នាដៃ​ក្នុង​ស្ថាប័ន​មួយ​នេះ​ផង​ដែរ។

ដូចគ្នា​នេះ​ដែរ​នៅ​ថ្ងៃ​អាទិត្យ​ទី​៥​នេះ កីឡាករ​កម្ពុជា​មួយ​រូប​ទៀត​គឺ ម៉ន សាម៉េត ដែល​វាយ​តំណាង​ឲ្យ​ក្លឹប Cambodian Top Team នឹង​ចូលរួម​ប្រកួត​វាយ​តំណែង​គូ​ឯក​កម្មវិធី WLC: Karen Spirit រៀបចំ​នៅ​Chitthu Myaing Park ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

គេ​នឹង​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា Mite Yine ក្នុង​ប្រភេទ​ទម្ងន់ Featherweight ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​ជុំ​វិញ​ពិភពលោក។ សាម៉េត ដែល​គេ​ផ្ដល់​រហស្សនាម “Elbow King” ធ្លាប់​ប៉ះ​កីឡាករ​មីយ៉ាន់ម៉ា​ម្ដង​កាល​ពី​ព្រឹត្តិការណ៍ SEA Games ២០១៣ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ប្រភេទ​វិញ្ញាសា​ប្រដាល់​សេរី ហើយ​ប្រកួត​នេះ​គេ​នឹង​ព្យាយាម​យក​ឈ្នះ​ដើម្បី​ខ្លួន​ឯង​និង​កម្ពុជា។

 

 

ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់ និង​មាន​កិត្តិយស​ដែល​ខ្ញុំ​បាន​វាយ​តំណាង​ឲ្យ​ប្រទេស​របស់​ខ្ញុំ។ ខ្ញុំ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព។ ខ្ញុំ​បាន​រៀបចំ​ខ្លួន​បាន​ល្អ​ណាស់ ប៉ុន្តែ​ខ្ញុំ​មាន​ក្ដី​បារម្ភ​តិចតួច​អំពី​​ការ​អុក​ក្បាល​និង​គ្រវែង​របស់​ដៃ​គូ។ ហើយ​ខ្ញុំ​មិន​ដែល​ប្រកួត​ Lethwei ពី​មុន​មក​ទេ។ សម្ដីរបស់​សាម៉េត។

ក្បាច់គុន Lethwi មាន​​ភាព​ស្រដៀង​ច្រើន​ជាមួយ​គុន​ខ្មែរ គ្រាន់​​តែ​គេ​អនុញ្ញាត​ឲ្យ​ប្រើ​ក្បាល​និង​វាយ​សេរី​ខ្លាំង​ជាង​បន្តិច។ យ៉ាងណា​សាម៉េ​នឹង​ព្យាយាម​បង្ហាញ​ពី​ក្បាច់គុន​ខ្មែរ​នៅ​ទី​នោះ។

សាម៉េត​បន្ត​ថា៖ “ខ្ញុំ​បាន​រៀបចំ​ខ្លួន​ល្អ​ណាស់ ព្រោះ​ខ្ញុំ​ធ្លាប់​ឃើញ Mite Yine ប្រកួត​ពី​មុន។ គេ​វាយ​ប្រើ​ក្បាល​ច្រើន និង​​កម្លាំង​ខ្លាំង។ ពេល​ដែល​ខ្ញុំ​ឃើញ​គេ​វាយ​ជាមួយ​ពេជ្រ ម្ទេស​ខ្លាំង កម្លាំង​របស់​គេ​ត្រលប់​មក​វិញ​រហូត បន្ទាប់​​ពី​ឲ្យ​ទឹក។ ប៉ុន្តែ​ខ្ញុំ​បាន​រៀបចំ​ និង​ហ្វឹកហាត់​ច្រើន​លើ​ក្បាច់​កែង​និង​បុក​ក្បាល។ ខ្ញុំ​ហាត់​នៅ​ Cambodian Top Team។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ដែល​បាន​ហាត់​​ក្លឹប​របស់​លោក​គ្រូ​ហ៊ុន ចាន់រាជ។ ខ្ញុំ​រំភើប​ដែល​តំណាង​ឲ្យ​កម្ពុជា និង​ផ្សព្វផ្សាយ​គុន​ខ្មែរ៕​

Leave a Reply