ម្ចាស់​ក្លិប​សិល្បៈ ចាន់ រតនា ​ចាប់​ដៃ​​ជាមួយ​ក្លិប​កីឡា​អន្តរជាតិ Fight For Good

ម្ចាស់​ក្លិប​​សិល្បៈ ចាន់ រតនា​ ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​មុន​គេ​​ក្នុង​វិស័យ​កីឡា​គុន​ចម្រុះ​របស់​កម្ពុជា ហើយ​ថ្មីៗ​ចុង​ក្រោយនេះ​គេ​បាន​ត្រលប់​ទៅ​ប្រកួត​នៅ ONE Championship ជា​ថ្មី​ជាមួយ​នឹង​ការ​បង្ហាញ​សមត្ថភាព​យ៉ាង​គួរ​ឱ្យ​ស្ញប់ស្ញែង ដោយ​បាន​ផ្ដួល​កីឡាករ​មិនដែល​ចាញ់​របស់​ឥណ្ឌូណេស៊ី Abro Fernandes ឱ្យ​សន្លប់​កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​មុន​។

ឥឡូវ​នេះ កីឡាករ​វ័​យ​៣៣​ឆ្នាំ​ដែល​រស់​នៅ​ភ្នំពេញ បាន​ចូល​រួ​ម​សហការ​ជា​​ផ្លូវការ​ជាមួយ​ក្លិប​កីឡា​អន្តរជាតិ Fight For Good ​រួម​ជាមួយ​តារា​គុន​ចម្រុះ​មីយ៉ាន់ម៉ា Phoe Thaw ដែល​ទើប​បាន​ចុះ​កិច្ចសន្យា​ថ្មី​ៗ​នេះ​​ជាមួយ​ជើង​ខ្លាំង Lethwei គឺ Soe Lin Oo និង​អតីត​អ្នក​ប្រយុទ្ធ​របស់ UFC គឺ Shunichi Shimizu​។

នាយក​គ្រប់គ្រង​ក្លិប FFG លោក Joe Conway និយាយ​ថា​៖ «ថ្វី​បើ​ពួក​យើង​បាន​ធ្វើការ​ក្រៅ​​ផ្លូវការ​ជាមួយ រតនា មួយ​រយៈ​មក​ហើយ​​ក្នុងនាម​ជា​គ្រូ​បង្ហាត់​និង​ជា​​ផ្នែក​មួយ​ក្រុមការងារ​ក្ដី​ តែ​ឥឡូវនេះ​គាត់​បាន​សម្រេច​ចិត្ត​​ជា​ផ្លូវការ​​ដើម្បី​ចូល​រួម​ជាមួយ​ក្លិប Fight For Good ក្នុងនាម​ជា​​អត្តពលិក​ម្នាក់​»។

ក្លិប FFG ​បាន​ចាប់​ផ្ដើម​​សកម្មភាព​ដំបូង​ជា​អង្គភាព​សប្បុរសធម៌​មួយ បន្ទាប់​ពី​លោក Conway ​បាន​មក​លេង​ប្រទេស​កម្ពុជា​ដំបូង​​ក្នុង​ឆ្នាំ​២០១៥​។

មូលនិធិនេះ​ត្រូវ​បាន​ពង្រីក​យ៉ាង​លឿន​ហើយ​បច្ចុប្បន្ន​កំពុង​ផ្ដោត​លើ​ការងារ​គ្រប់គ្រង​គុន​ចម្រុះ ដោយ​ជួយ​​ឱ្យ​កីឡាករ​បច្ចុប្បន្ន​និងអនាគត​តារា​ៗ​ក្នុង​កីឡា​នេះ​ឈាន​ដល់​កម្រិត​ថ្មី​មួយ​​ក្នុង​អាជីព​។

លោក Conway ​បញ្ជាក់​ថា​៖ «អ្វី​ដែល​កីឡាករ​ត្រូវការ​គឺ​ការ​គ្រប់គ្រង​បែប​អាជីព​។ អ្នក​មិន​អាច​ជោគជ័យ​​នៅ ONE Championship ឬ World Lethwei Championship ឬ ស្ថាប័ន​​ធំ​ៗ​​ដទៃ​ទៀត​បានទេ បើ​គ្មាន​ក្រុម​អាជីព​មួយ​នៅ​ពី​ក្រោយ​អ្នក​»។

លោក Conway និង​ដៃគូ​ជំនួញ​របស់​លោក​គឺ​​កូន​ខ្មែរ​-អាមេរិក Sophanarith “Soap” Am កំពុង​ខំ​ប្រឹង​ធ្វើការ​យ៉ាង​ខ្លាំង​​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួក​គេ​អាច​ផ្ដល់​​ជំនួយ​ចាំ​បាច់​ដល់​អ្នក​ប្រកួត​អាជីព​ដូច​ រតនា ជា​ដើម​បាន​។

លោក Conway បន្ត​ថា​៖ «ផ្នែក​ដំបូង​របស់​ក្រុម​គឺ​ការ​ដោះស្រាយ​ប្រកប​ដោយ​វិជ្ជាជីៈ​ជាមួយ​​ស្ថាប័ន​នានា​។ នោះ​ជា​អ្វី​ដែល​ពួក​យើង​កំពុង​សំដៅ​រក​ ដូច​ជា​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ឧបត្ថម្ភ, មេធាវី និង​ឯកសារ​ផ្សេ​ង​ៗ​»។

នេះ​អាច​ជា​ការ​បោះ​ជំហាន​សំខាន់​មួយ​សម្រាប់​កីឡាករ​គុន​ចម្រុះ​ប្រកប​ដោយ​ទេពកោសល្យ​របស់​កម្ពុជា​។

រតនា បាន​បង្ហាញ​សមត្ថភាព​យ៉ាង​កក្រើក​ក្នុងការ​ប្រកួត​លើក​ចុង​ក្រោយ​​បំផុត​​របស់​គេ​នៅកួឡាឡាំពួរ និង​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករគុន​ចម្រុះ​ដ៏​ល្បី​ល្បាញ​និង​មាន​ទេពកោសល្យ​បំផុត​ម្នាក់​របស់​កម្ពុជា​។

ស្រប​ពេល ONE Championship ​កំពុង​កើប​ប្រជាប្រិយភាព​យ៉ាង​ធំ​ធេង​និង​បាន​ចុះ​កិច្ចសន្យា​ជាមួយ​តារា​ល្បី​ៗ​បំផុត​មួយ​ចំនួ​ន​ដូច​ជា​អតីតជើងឯកពិភពលោក​ Eddie Alvarez និង Demetrious Johnson ជា​ដើម​នោះ ទស្សនៈ​ទូទៅ​មួយ​​កំពុង​ផ្លាស់​ប្ដូរ​សម្រាប់​ស្ថាប័ន​ក្បាច់​គុន​ធំ​បំផុត​ដែល​មាន​មូលដ្ឋាន​​ក្នុងទ្វីប​អាស៊ី​មួយនេះ​។

បើ​គ្មាន​ការ​គាំទ្រសមស្រប​ទេ លោក Conway បារម្ភ​ថា​​ប្រទេស​មួយ​ចំនួន​ដូច​ជា​មីយ៉ាន់ម៉ា​និង​កម្ពុជា​ជា​ដើម​អាច​ត្រូវ​បាន​គេ​ទុក​ចោល មិនមែន​ដោយសារ​កង្វះ​កីឡាករ​ប្រកប​ដោយ​ទេពកោសល្យ​ទេ ប៉ុន្តែ​គឺ​ដោយសារ​​ការ​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ​។

លោក Conway ពន្យល់​ថា​៖ «ការ​ប្រកួត​​នៅ ONE Championship កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង​ឡើង​ៗ។ ពួ​ក​យើង​នឹង​ជួយ​គាត់ ប៉ុន្តែ​ រតនា នឹង​នៅ​តែ​មាន​​ដៃគូ​ស្នូល​របស់​គាត់ Vivaddhana Khaou ពី​ក្លិប H/Art Academy, Lorenzo Lanzafame និង​ដៃគូ​ហ្វឹកហាត់​ផ្សេង​ទៀត​របស់​គាត់​​»។

ក្លិប FFG សង្ឃឹម​ថា​​អាច​ក្លាយ​ជា​មូលដ្ឋាន​​គ្រឹះ​សំខាន់​មួយ​សម្រាប់​ភាព​រីកចម្រើន​នា​ពេល​អនាគត​​ក្នុង​​កីឡា​គុន​ចម្រុះ​របស់​កម្ពុជា តាម​រយៈ​ការ​ចូល​រួម​ចាប់​ដៃ​ជាមួយ​កីឡាករ​សំខាន់​ៗ​​របស់​កម្ពុជា​។

លោក Conway ​សង្កត់​ធ្ងន់​ជា​ចុង​ក្រោយ​ថា​៖ «ពួក​យើង​នឹង​ធ្វើ​​គ្រប់យ៉ាង​​ដែល​ពួក​យើង​អាច​ធ្វើ​បាន​​ដើម្បី​ជួយ​អត្តពលិក​កម្ពុជា​»៕

អត្ថបទ៖ Matias Andres

Leave a Reply