ថ្ងៃសុក្រ ទី២១ មករានេះ ONE Championship បានរៀបចំព្រឹត្តិការណ៍នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដែលក្នុងនោះមានគូប្រកួតចំនួន ១១គូប្រមូលផ្តុំគ្នាក្រោមដំបូលពិភពគុននៃព្រឹត្តិការណ៍ ONE: HERO’S ASCENT។
ONE: HERO’S ASCENTជាមួយការប្រដាល់ចម្រុះជាច្រើនប្រភេទដូចជា ប្រដាល់សេរី មួយថៃ គុនចម្រុះ ក៏ដូចជាការប្រកួតដណ្តើមជើងឯក ONE World Title ជាដើម។
ខាងក្រោមនេះជាអ្វីដែលជនរួមជាតិគួរតាមដានទស្សនា៖
១. ការដណ្តើមខ្សែក្រវាត់ ONE Flyweight World Title
គូសំខាន់នៃព្រឹត្តិការណ៍រសៀលនោះមានវត្តមាន Geje Eustaquio ម្ចាស់ខ្សែក្រវាត់ ONE Flyweight World Champion នឹងប្រកួតទូទាត់បញ្ជីជាមួួយអតីតខ្សែក្រវាត់ពិភពលោកម្នាក់ដែរគឺ Adriano Moraes។
មួួយគូនេះមិនអស់ចិត្តនឹងគ្នាដោយសារធ្លាប់ប៉ះគ្នាម្តងកាលពីពី ONE មករៀបចំព្រឹត្តិការណ៍ ONE: RISE OF THE KINGDOM ឆ្នាំ២០១៤ នៅមហោស្រពកោះពេជ្យ រាជធានីភ្នំពេញ ដែលកាលនោះភាគីប្រេស៊ីល Moraes ចាប់ក្លេររឹតកEustaquio ឈ្នះក្នុងទឹកទី២ ហើយយកបានខ្សែក្រវាត់ ONE World Flyweight Championship Title តែម្តង។
បន្ទាប់ពីបានចាញ់ Moraes លើកនោះមក ដល់ឆ្នាំ ២០១៨ Eustaquio ដែលជាកីឡាករក្រុម Lakay រូបនេះបានចាប់ឲ្យប្រកួតស៊ីសងគ្នាម្តងទៀត តែលើកនេះឈ្នះដោយពិន្ទុ ដូច្នេះហើយទើបធ្វើឲ្យអ្នកគាំទ្រនៅតែទន្ទឹងតាមដានថានរណាខ្លាំងជាងនរណាឲ្យប្រាកដ ជាពិសេសនឹងដឹងក្នុងការប្រកួតថ្ងៃសុក្រនេះ។
២. ៥គូខ្លាំងៗក្នុងវគ្គ ONE Super Series Bouts
តាំងពី ONE Championship បានបង្កើតការប្រកួតបែបសេរី ONE Super Series (OSS)មកឃើញថាមានជោគជ័យខ្ពស់ក្នុងឆ្នាំ ២០១៨។
ដូច្នេះនៅព្រឹត្តិការណ៍ ONE: HERO’S ASCENTនេះម្ចាស់ផ្ទះហ្វីលីពីនប្រាកដជាសប្បាយភ្នែកទស្សនាការប្រកួតប្រដាល់មួួយថៃ និងប្រដាល់សេរីខ្លាំងមិនខាន។
ចាប់ផ្តើមគូពិសេសដំបូងគឺមានអ្នកលេងមួយថៃ Bangpleenoi Petchyindee ក្នុងការប្រកួតទម្ងន់ ៦៥គកជាមួយកីឡាករជនជាតិហូឡង់ Brown Pinas ដែលពូកែខាងទាត់ឲ្យសន្លប់ អីចឹងមើលកុំដាក់ភ្នែកណា៎។
ក្រោយពីនោះមានតារាប្រដាល់ល្បីរបស់ថៃមួយរូបទៀតគឺ Rodtang Jitmuangnon កីឡាករចិត្តសឿងរូបនេះមានមហិច្ចតាចង់បំបាក់ភាគីជនជាតិទុយនីស៊ី Fahdi Khaled ឲ្យបានសម្រេច។
៣. ការប្រកួតជម្រុះត្រីមាសចុងក្រោយ
គូសំខាន់មួួយគូទៀតនៃកម្មវិធីផងដែរ ក៏មានជើងខ្លាំងមកពីកោះហាវ៉ៃ Lowen Tynanes ត្រូវផ្គូផ្គងជាមួយ Honorio Banario កីឡាករតំណាងក្រុម Lakay ដែលជាអតីតម្ចាស់ខ្សែក្រវាត់ONE Featherweight World Champion។ មួយគូនេះនឹងប៉ះគ្នាដើម្បីចូលវគ្គជម្រុះ Lightweight World Grand Prix Quarter-Final។
កីឡាករជនជាតិហាវ៉ៃ ធ្លាប់បានចូលរួមការប្រកួតនៅព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍ ONE: KINGDOM OF KHMER នាឆ្នាំ ២០១៥ដែរ ប៉ុន្តែបានបាត់មុខពីសង្វៀនធំ ONE Championship អស់បីឆ្នាំ។
គាត់មិនចង់ខាតពេលវេលាទៀតទេ ដូច្នេះTynanes ចាប់គូជាមួយម្ចាស់ផ្ទះខាងឥណ្ឌូនេស៊ីBanario តែម្តងទៅសង្ឃឹមថាអាចឆ្លងដល់វគ្គមួយទៀតគឺ ONE’s Lightweight World Grand Prix វគ្គនោះនឹងមានជើងខ្លាំងល្បីៗមួយកំរិតទៀតដូចជា Amir Khan និង Eddie Alvarez ជាដើមនឹងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ONE World Title នោះដូចគ្នា។
ONE: HERO’S ASCENT – Main Card
- Geje Eustaquio (c) VS Adriano Moraes (ONE Flyweight World Championship)
- Honorio Banario VS Lowen Tynanes (ONE Lightweight World Grand Prix quarter-final)
- Danny Kingad VS Tatsumitsu Wada (Mixed Martial Arts – flyweight)
- Fahdi Khaled VS Rodtang Jitmuangnon (ONE Super Series Muay Thai – flyweight)
- Reinier De Ridder VS Fan Rong (Mixed Martial Arts – middleweight)
- Josh Tonna VS Hiroki Akimoto (ONE Super Series Kickboxing – flyweight)
ONE: HERO’S ASCENT – Preliminary Card
- Brown Pinas VS Bangpleenoi Petchyindee Academy (ONE Super Series Muay Thai — featherweight)
- Elias Mahmoudi VS Yukinori Ogasawara (ONE Super Series Muay Thai — flyweight)
- Sung Jong Lee VS Tang Kai (Mixed Martial Arts – featherweight)
- Mohammed Bin Mahmoud VS Hiroaki Suzuki (ONE Super Series Muay Thai – bantamweight)
- Egi Rozten VS Himanshu Kaushik (Mixed Martial Arts – strawweight)