វី ស្រីខួច៖«​​​​គ្រូ​បង្វឹក​រក​​កីឡាការិនី​​​ឲ្យ​ឡាំ​គ្នា​រហូត​ ​ខ្ញុំ​គិត​ថា​លទ្ធផល​នឹង​ល្អ​នៅ​ស៊ីហ្គេម»

វី ស្រីខួច​ ​ដែល​ជា​កីឡាការិនី​ប្រដាល់​សកល​​ជម្រើស​ជាតិ​​លេច​ធ្លោ​ម្នាក់​ និង ធ្លាប់​មាន​បទ​ពិសោធន៍​​ល្អ​​នៅ​សង្វៀន ONE CHAMPIONSHIP ​នោះ ​រំពឹង​អំពី​លទ្ធផល​​ល្អ​នៅ​ស៊ីហ្គេម​លើក​ទី​៣០​ ​​នៅ​ហ្វីលីពីន​ចុង​ឆ្នាំ​នេះ។ ​​ការ​រំពឹង​បែប​នេះ​ បន្ទាប់​​ពី​​​ចេញ​ទៅ​​​បោះ​ជំរំ​ហ្វឹកហាត់​និង​ប្រកួត​សម​ញឹកញាប់​​នៅ​ជប៉ុន​​ ​តាំង​ពី​ដើម​ខែ​​កញ្ញា​ ​មក​ម៉្លេះ ​​​និង​បន្ត​រហូត​ដល់​​ខែ​​ ​វិច្ឆិកា​ ​មុន​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ​ដែល​​នឹង​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី​ ៣០ ​​វិច្ឆិកា​ ​ដល់​ ​ថ្ងៃ​ទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩។​ វី ស្រីខួច​ នឹង​ប្រកួត​ប្រភេទ​​ទម្ងន់​​ចន្លោះ​ពី​ ៥៨ ​ទៅ​ ៦០ ​គីឡូក្រាម។​ ​​​ ​វី​ ស្រីខួច​ ​​​ថ្លែង​ពី​ប្រទេស​ជប៉ុន​​ថា៖«​ការ​ហ្វឹកហាត់​នៅ​ជប៉ុន​នេះ​ គឺ​ បំពេញ​រាល់​ចំណុច​ខ្វះ​ខាត​ ហើយ​ យើង​ដឹង​តែ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​តែ​ម្ដង។ ​វា​ជា​រឿង​ល្អ​ច្រើន​​​ ​ព្រោះ​គ្រូ​បង្វឹក​​ក៏​គាត់​ត្រូវ​ប្រាប់​ចំណុច​​មិន​ល្អ​របស់​យើង​ដើម្បី​កែ​ប្រែ​ដែរ​និង​វ៉ៃ​សម​​ជា​ប្រចាំ។​ ​​គ្រូ​បង្វឹក​​និង​ក្លិប​នៅ​​ជប៉ុន​នេះ​​​តែង​តែ​រក​ដៃ​​គូ​​ឲ្យ​ឡើង​ប្រកួត​សម​​គ្នា​នៅ​សង្វៀន​នានា​ និង ឆ្លង​ទៅ​តាម​ខេត្ត​ផ្សេង​ក៏​មាន។ វី ស្រីខួច ​​បាន​បង្ហើប​អំពី​ការ​តាំង​ចិត្ត​មោះមុត​​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​​​ជូន​ជាតិ​​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​​តំបន់​ចុង​ឆ្នាំ​នេះ។​ ​​ ប្អូន​​ស្រី​​របស់ វី សាវុធ​ សង្កត់​​ធ្ងន់​ថា៖«​​​ខ្ញុំ​គិត​ថា​នៅ​ជប៉ុន​ល្អ​ប្រសើរ​ច្រើន​ … Continue reading វី ស្រីខួច៖«​​​​គ្រូ​បង្វឹក​រក​​កីឡាការិនី​​​ឲ្យ​ឡាំ​គ្នា​រហូត​ ​ខ្ញុំ​គិត​ថា​លទ្ធផល​នឹង​ល្អ​នៅ​ស៊ីហ្គេម»

វី ស្រីខួច ​ជម្នះ​រឿង​រ៉ាវ​ជា​ច្រើន​រហូត​​ក្លាយ​ខ្លួន​ជា​កីឡា​ការិនី​ប្រដាល់​​លេច​ធ្លោ​នៅ​កម្ពុជា​

វី ស្រីខួច​ ដែល​​​​គេ​ស្គាល់​តាម​រយៈ​ការ​ប្រកួត​ជា​ច្រើន​នៅ​លើ​សង្វៀន​ប្រដាល់​សេរី​ ​ជា​ពិសេស​​​ការ​បង្ហាញ​ខ្លួន​​នៅ​សង្វៀន​ ONE ​នា​​ឆ្នាំ​​កន្លង​ទៅ។ ​បច្ចុប្បន្ន​នេះ​​ ស្រីខួច​ ជា​កីឡាការិនី​ប្រដាល់​សកល​​ជម្រើស​ជាតិ​​ដ៏​​លេច​ធ្លោ​ម្នាក់​ និង​ ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​​នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​ ២០១៩ ​នេះ​នៅ​ហ្វីលីពីន​តំណាង​ឲ្យ​កម្ពុជា។​ ​មាន​រឿង​រ៉ាវ​ និង​ ការ​តស៊ូ​​​ជា​ច្រើន​រហូត​ដល់​មាន​ភាព​លេច​ធ្លោ​ក្នុង​ពិភព​កីឡា​ប្រដាល់​នៅ​កម្ពុជា។ ​វី ស្រីខួច​ ជម្នះ​លើ​ការ​ទិតៀន៖ វី ស្រីខួច ​​ត្រូវ​បាន​​​ស្ត្រី​ជា​ច្រើន​​ក្នុង​សង្គម​ ឬ ​អ្នក​​មាន​វ័យ​ស្របាល​គ្នា​រិះគន់​ថា​ខ្លួន​ជា​​ស្រី​ ​​បែរ​ជា​ទៅ​ហាត់​ក្បាច់​គុន​​ទាត់​ធាក់​​ ព្រោះ​ក្បាច់​គុន​សម្រាប់​បុរស​ៗ។​ ​​​ ស្រីខួច ​ចូល​ហាត់​ប្រដាល់​តាំង​ពី​អាយុ​ ១៦ ​ឆ្នាំ​ ជា​មួយ​បង​ប្រុស​ វី សាវុធ ​នៅ​ក្លិប​ឥន្ទ្រី​កីឡា​ ​ដែល​​​បង្វឹក​ដោយ​​​លោក​គ្រូ ​ដួង បូរី ​នៅ​មិន​​ឆ្ងាយ​ពី​ផ្ទះ​ប៉ុន្មាន​​នា​​ក្រុង​ ​តាខ្មៅ​ ខណៈ​ដែល​ ​ខ្លួន​កំពុង​ធ្វើ​ការ​រោង​ចក្រ​​នៅ​ឡើយ​ដោយ​សារ​ជីវភាព​គ្រួសារ​ខ្សត់ខ្សោយ។​ ស្រីខួច​ ធំ​ដឹង​ក្ដី​​ក្នុង​ការដ្ឋាន​សំណង់​ ព្រោះ​​ឳពុក​ម្ដាយ​ធ្វើ​ការ​សំណង់​នៅ​​ ភូមិ​ព្រែក​សំរោង ឃុំ​តាខ្មៅ ​ក្រុង​​តាខ្មៅ​ ​អំឡុង​ឆ្នាំ​ ២០០០​ ដែល​នេះ​ជា​ហេតុ​​ធ្វើ​​ឲ្យ​ខ្លួន​មិន​អាច​បន្ត​ការ​សិក្សា​បាន​វែង​ឆ្ងាយ​ដូច​ក្មេង​​ស្រី​ដទៃ។ ដំបូង​ឡើយ​ ស្រីខួច ​ចូល​ហាត់​​លេង​ៗ​​ដើម្បី​សុខភាព​ប៉ុន្តែ​ ​ទីបំផុត​ប្រដាល់​បាន​រុញ​ច្រាន​ជីវិត​ឲ្យ​ល្អ​ប្រសើរ។​ … Continue reading វី ស្រីខួច ​ជម្នះ​រឿង​រ៉ាវ​ជា​ច្រើន​រហូត​​ក្លាយ​ខ្លួន​ជា​កីឡា​ការិនី​ប្រដាល់​​លេច​ធ្លោ​នៅ​កម្ពុជា​

វី ស្រីខួច៖«​លទ្ធផល​យ៉ាង​ណា​នៅ​ស៊ីហ្គេម​ ​មាន​តែ​ខំ​ប្រឹង​រាល់​ថ្ងៃ ​​បូក​នឹង​ការ​បោះ​ជំរំ​ហ្វឹកហាត់​​នៅ​ជប៉ុន»

វី ស្រីខួច​ ជា​កីឡាការិនី​ប្រដាល់​សកល​​ជម្រើស​ជាតិ​ម្នាក់​​ដូច​ នៅ ស្រីពៅ​ ​និង ​ជា​​ក្ដី​សង្ឃឹម​ថា​ធ្វើ​បាន​ល្អ​​នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ។ ​វី ស្រីខួច​ ​នឹង​​ចេញ​ទៅ​​បោះ​ជំរំ​​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ ​កញ្ញា​ តទៅ​​​​ ដើម្បី​ត្រៀម​ខ្លួន​​ឲ្យ​បាន​ល្អ​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​​​ចុង​ឆ្នាំ​​២០១៩ ​នេះ។​ ​ការ​ចេញ​ទៅ​ហ្វឹកហាត់​​​នៅ​ប្រទេស​ជប៉ុន​​ចាប់​​ពី​ដើម​ខែ​ កញ្ញា​ ​នឹង​​បន្ត​​រហូត​ដល់​ថ្ងៃ​ចេញ​​ទៅ​ប្រកួត​នៅ​​​ស៊ីហ្គេម​លើក​ទី​៣០ ​ដែល​រៀប​ចំ​នៅ​​ហ្វីលីពីន​ ​​ពី​​ថ្ងៃ​ទី​ ៣០ ​ខែ​ វិច្ឆិកា​ ​រហូត​ដល់​​ថ្ងៃ​ទី​ ១១​ ខែ ធ្នូ​ ឆ្នាំ​ ២០១៩។​ វី ស្រីខួច ​ដែល​មាន​បទ​ពិសោធន៍​ចូល​រួម​ស៊ីហ្គេម​​​​ឆ្នាំ​២០១៧ ​នោះ​បាន​គូស​បញ្ជាក់​ថា ៖«​ខ្ញុំ​មាន​តែ​​ការ​ខំ​ប្រឹង​ប៉ុណ្ណោះ​ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។​ ​ខ្ញុំ​សង្ឃឹម​ថា​ការ​ហ្វឹកហាត់​នៅ​ជប៉ុន​​បូក​រួម​ទាំង​ការ​ហ្វឹកហាត់​នៅ​ស្រុក​ខ្មែរ​ជា​យូរ​មក​នេះ​ធ្វើ​​​ឲ្យ​ការ​​ប្រកួត​របស់​ខ្ញុំ​​កាន់​តែ​ប្រសើរ​ឡើង»។ ស្រីខួច​ ​ដែល​មាន​បទ​ពិសោធន៍​នៅ​សង្វៀន​ ONE ​រំលឹក​​​ត​​ទៀត​បែប​នេះ៖«​ខ្ញុំ​​មាន​អារម្មណ៍​ថា​ កម្លាំង​ស៊ុហ្វ​ ខ្ញុំ​​ល្អ​ជាង​មុន​ ទោះ​ខ្ញុំ​ឡើង​គីឡូ​​ជាង​​៥០ ដល់​ ៦១ គីឡូក្រាម​​ពេល​នេះ​ក្ដី។ ​ពេល​ខ្ញុំ​ឡាំ​គ្នា​​ពេល​ហ្វឹកហាត់ ឬ វ៉ៃ​ឆ្លាស់​គូ​គ្នា​អី ​​អត់​ឆាប់​អស់​ដូច​មុន​ទេ»។ ​ កីឡាការិនី​រូប​នេះ​​​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​​​ដែល​ប្រមូល​ផ្ដុំ​ដោយ​​ក្រសួង​អប់​រំ​ យុវជន​ និង​ កីឡា​​នៅ​​ពហុកីឡដ្ឋាន​ជាតិ​ប្រមាណ​​ជា​ … Continue reading វី ស្រីខួច៖«​លទ្ធផល​យ៉ាង​ណា​នៅ​ស៊ីហ្គេម​ ​មាន​តែ​ខំ​ប្រឹង​រាល់​ថ្ងៃ ​​បូក​នឹង​ការ​បោះ​ជំរំ​ហ្វឹកហាត់​​នៅ​ជប៉ុន»

វី ស្រីខួច ខំ​ប្រឹង​ហ្វឹកហាត់​​​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​ ប៉ុន្តែ​​​​​​ស្ទើរ​​អត់​បាន​ឡើង​រេញ​​ប្រកួត​ផ្នែក​ប្រដាល់​សកល​

កីឡាការិនី​ប្រដាល់​ វី ស្រីខួច​​ ​ដែល​ជា​​​កីឡាកា​រិនី​លេច​ធ្លោ​ម្នាក់​​​នៅ​ក្នុង​ស្រុក​បាន​ខិត​ខំ​ប្រឹង​​ហ្វឹកហាត់​ប្រដាល់​សកល​​​ត្រៀម​ប្រកួត​តំណាង​ឲ្យ​ជាតិ​នា​ចុង​​ឆ្នាំ​​នេះ​ក្នុង​​​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣០ ​​ដោយ​​រៀប​ចំ​នៅ​ប្រទេស​ហ្វីលីពីន​​​ចាប់​ពី​​​​ថ្ងៃ​ទី​ ៣០​ ខែ​ វិច្ឆិកា​ រហូត​ដល់​ ​ថ្ងៃ​ទី​ ១០​ ខែ​ ធ្នូ ឆ្នាំ ២០១៩​ ខាង​​មុខ​ ប៉ុន្តែ​​​អ្វី​​ដែល​ជា​បញ្ហា​ប្រឈម​នោះ​គឺ​ ​​ស្ទើរ​តែ​មិន​បាន​ឡើង​រេញ​ប្រកួត​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ មុន​ចេញ​ទៅ​ប្រកួត​​​​​កម្រិត​​តំបន់​អាស៊ាន​មួយ​នេះ។​ កីឡាការិនី​​វ័យ​ ២៥ ​ឆ្នាំ​បាន​លើក​ឡើង​ថា ៖«​​ខ្ញុំ​​ចូល​ប្រមូល​ផ្ដុំ​​ហ្វឹកហាត់​ក្នុង​​ក្រុម​ជម្រើស​ជាតិ​​ជិត​ ៣ ខែ​មក​ហើយ។​ ​​ខ្ញុំ​ត្រូវ​តែ​ខំ​ប្រឹង​ហ្វឹកហាត់​ខ្លាំង​ក្លា​តាម​តែ​អាច​ធ្វើ​​ទៅ​បាន។ ​ប៉ុន្តែ​បញ្ហា​ប្រឈម​​​​របស់​ខ្ញុំ​គឺ​ស្ទើរ​អត់​បាន​ឡើង​រេញ​ប្រកួត​ទាល់​តែ​សោះ។ ​ពេល​ហ្វឹកហាត់​រាល់​ថ្ងៃ​នេះ ​ខ្ញុំ​ឡាំ​ ឬ ​​​វ៉ៃ​ពេល​ហាត់​តែ​ជា​មួយ​កីឡាករប្រុសៗ​ ប៉ុណ្ណោះ។​ ​​ដល់​អីចឹង​ យើង​មិន​​ដឹង​ថា​​សមត្ថភាព​យើង​​កម្រិត​ណា​ទេ។​ បើ​មាន​គូ​វ៉ៃ​ទៅ​ទើប​​យើង​អាច​សុំា​នឹង​ស្ថានភាព។ ពេល​ហ្វឹកហាត់​​ជម្រើស​ជាតិ​ហ្នឹង ​ខ្ញុំ​វ៉ៃ​បាន​ម្ដង​គត់​​ពេល​ជម្រុះ​ប្រដាល់​សកល​នៅ​ទ្វីប​អាស៊ី​ ​នា​ក្រុង​បាង​​ក​ប្រទេស​​​ថៃ​កាល​ចុង​ខែ​ កុម្ភៈ​ កន្លង​ទៅ។ មួយ​ទៀត​ យើង​ហាត់​ត្រៀម​​វ៉ៃ​សកល​ ប៉ុន្តែ​​​បើ​មាន​សង្វៀន​គេ​ចាប់​គូ​ឲ្យ ​វ៉ៃ​​ក៏​វ៉ៃ​​ប្រដាល់​សេរី​ដែរ​ភាគ​ច្រើន​ព្រោះ​អត់​សូវ​មាន​គូ​កីឡាការិនី​​លើ​សង្វៀន​នីមួយៗ»។ ពេល​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​​​ដែល​ប្រមូល​ផ្ដុំ​ដោយ​​ក្រសួង​អប់​រំ​ យុវជន និង​ កីឡា​​នៅ​​ពហុកីឡដ្ឋាន​ជាតិ​ជិត​ ៣ ​ខែ​​មក​នេះ​ ​​ស្រីខួច​​ ហ្វឹកហាត់​ជា​មួយ​គ្រូ​ប្រដាល់​​ជម្រើស​ជាតិ​ Rolando Castellano Rodriquez … Continue reading វី ស្រីខួច ខំ​ប្រឹង​ហ្វឹកហាត់​​​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​ ប៉ុន្តែ​​​​​​ស្ទើរ​​អត់​បាន​ឡើង​រេញ​​ប្រកួត​ផ្នែក​ប្រដាល់​សកល​

សំ ថារ័ត្ន និង វី ស្រីខួច​ ​បង្ហើប​អំពី​ចំណុច​ព្រួយ​បារម្ភ​របស់​ នៅ ស្រីពៅ តតាំង​នឹង​ Priscilla 

​កីឡាការិនី​គុន​ខ្មែរ​ពីរ​រូប​ សំ ថារ័ត្ន និង​ ​វី ស្រីខួច​ ​បាន​បង្ហើប​អំពី​ចំណុច​ព្រួយ​បារម្ភ​​របស់​ កីឡាការិនី​នៅ​ ស្រីពៅ ​តទល់​នឹង​​​កីឡាការិនី​ម្ចាស់​ផ្ទះ​ Priscilla  Hertati Lumban Gaol ​​នៅ​​សង្វៀន​ ONE: FOR HONOR ​​​នា​​ថ្ងៃ​ទី​ ៣ ​ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី។ កីឡាការិនី​ល្បុក្កតោ​ សំ ថារ័ត្ន មើល​ឃើញ​ថា៖ « ​ខ្ញុំ​ខ្លាច​ក្បាច់​​ចូល​ចាប់​ និង ឃ្លេ​ របស់ Priscilla​ ព្រោះ​​ស្រីពៅ​ ​បាន​រៀន​​ក្បាច់​ឃ្លេ​​ត្រឹម​រយៈ​ពេល​ខ្លី​ ​ត្រឹម​​ប្រហែល​ ១ ខែ​ មុន​ទៅ​វ៉ៃ​ជា​មួយ​ Rika។​ ខ្ញុំ​គិត​ថា​​​អ្នក​ទាំង​ពីរ​វ៉ៃ​ឈរ​​ច្រើន​ជាង​វ៉ៃ​ឱប​ ហើយ​​បើ​ឈរ​វ៉ៃ​អាច​ចាវ​គ្នា»។​ ​ សំ ថារ័ត្ន ​​គូស​បញ្ជាក់​ទៀត​ថា​ ​​ស្រីពៅ​ ​នឹង​ប្រើ​កម្លាំង​​​រុញ​ចេញ​ និង​ វ៉ៃ​ការពារ​​បើ​សិន​ករណី​​កីឡាការិនី​វ័យ​ ៣០ ឆ្នាំ​របស់​ … Continue reading សំ ថារ័ត្ន និង វី ស្រីខួច​ ​បង្ហើប​អំពី​ចំណុច​ព្រួយ​បារម្ភ​របស់​ នៅ ស្រីពៅ តតាំង​នឹង​ Priscilla 

Chan Rothana Vy Srey Khouch Preap Sovath Khmer Komlang

Three interesting things you need to know about Vy Srey Khouch

ONE Championship athlete Vy "Pretty Punch" Srey Khouch has been biding her time to get back into the cage but has not stopped training and competing. A close friend of ONE Championship's rising star Nou Srey Pov, Srey Khouch is now in full training camp to represent Cambodia in an international boxing competition in Thailand. … Continue reading Three interesting things you need to know about Vy Srey Khouch

Chan Rothana Vy Srey Khouch Preap Sovath Khmer Komlang

រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​៣​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​អំពី វី ស្រីខួច​

អត្តពលិក​របស់ ONE Championship វី ស្រីខួច ​បាន​និង​កំពុង​រង់​ចាំ​ឱកាស​ដើម្បី​ត្រលប់​ចូល​​ទ្រុង​ប្រកួត​វិញ ប៉ុន្តែ​មិន​ដែល​​ឈប់​ហ្វឹកហាត់​ឡើយ​។ ស្រីខួច ដែល​ជា​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​ម្នាក់​របស់​តារា​កំពុង​រះ​របស់ ONE Championship នៅ ស្រីពៅ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ជំរំ​​ហ្វឹកហាត់​ពេញ​ម៉ោង​ដើម្បី​តំណាង​កម្ពុជា​ក្នុង​ការ​ប្រកួត​​​​អន្តរជាតិ​មួយ​​នៅ​ប្រទេស​ថៃ​។ ស្រីខួច ប្រាប់​ថា​៖ «ឥឡូវ​នេះ​ខ្ញុំ​កំពុង​ផ្ដោត​លើ​ការ​ប្រកួត​​នៅ​ប្រទេស​ថៃ​ក្នុង​ខែ​មេសា​ខាង​មុខ​។ ខ្ញុំ, ស្រីពៅ និង​កីឡាករ​ពីរបីនាក់​ផ្សេង​ទៀត​នឹង​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​និង​ប្រកួត​នៅទីនោះ​»​។ មុន​ត្រលប់​ទៅ ONE Championship និងមុន​ការ​ប្រកួត​ប្រដាល់​របស់​នាង​មក​ដល់ ខាង​ក្រោមនេះ​ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​៣​យ៉ាង​ដែល​​អ្នក​គួរ​ដឹង​អំពី ស្រីខួច​។ #១ តារា​ល្បី​ដែល​នាង​​ crush លើ​​​និង​បទ​ចម្រៀង​សំណព្វ​ចិត្ត​ ថ្វី​បើ​​ជីវិត​របស់​ស្រីពៅ​ភាគ​ច្រើន​​ក្រវែល​ជុំ​វិញ​ក្បាច់​គុន ប៉ុន្តែ​នាង​ក៏​ជា​អ្នក​ស្រលាញ់​​តន្ត្រី​ដ៏​ខ្លាំងក្លា​ម្នាក់​​និង​​ចូល​ចិត្ត​បទ​ចម្រៀង​ខ្មែរ​។ នៅ​ពេល​​ត្រូវ​បាន​សួរ​ថា​​​​តារាណា​​ដែល​នាង​បាក់​ចិត្ត​លើ​? ស្រីខួច​ ញញឹម​ផង​សើច​ផង ហើយ​ឆ្លើយ​ថា​៖ «ខ្ញុំ​គិត​ថា​ ​ព្រាប​ សុវត្ថិ និង​កូន​ៗ​របស់​គាត់​ ពិសេស​គឺ​បង សុវត្ថិ គឺ​គាត់​សង្ហា​ខ្លាំង​ណាស់​។ ទោះ​បី​ឥឡូវ​គាត់​រាង​ចាស់​បន្តិច​ តែ​គាត់​នៅ​តែ​សង្ហា»​។ ពេលនិយាយ​ពី​ idol ក្នុង​ដួង​ចិត្ត នាង​ជ្រើសរើស​តារា​ចម្រៀង​ស្រី​ម្នាក់​។ ស្រីខួច​ បញ្ជាក់​ថា​៖ «idol ​របស់​ខ្ញុំ​គឺ​តារា​ចម្រៀង មាស សុខសោភា។ … Continue reading រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​៣​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​អំពី វី ស្រីខួច​

Vy Srey Khouch Stefan Romare Khmer Komlang ONE Championship

Vy Srey Khouch Wants To Show That Women Can Compete At The Highest Level Of Martial Arts

ONE Championship athlete Vy Srey "Pretty Punch" Khouch has not been competing in well over a year, but the talented 28-year-old is looking to make a statement in 2019. A Kun Khmer Flyweight Champion and life-long martial artist, Srey Khouch has been a regular training partner of rising ONE Championship star Nou Srey Pov, and … Continue reading Vy Srey Khouch Wants To Show That Women Can Compete At The Highest Level Of Martial Arts

Vy Srey Khouch Stefan Romare Khmer Komlang ONE Championship

វី ស្រីខួច ចង់​បង្ហាញ​ថា​​នារី​​​អាច​ប្រកួត​ក្បាច់​គុន​​ក្នុង​កម្រិត​​ខ្ពស់​បំផុត​​បាន​​

អត្តពលិក​របស់ ONE Championship វី ស្រីខួច ខាន​ប្រកួត​អស់​រយៈ​ពេល​១​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កីឡាការិនី​គុន​ខ្មែរ​ដ៏​មាន​ទេពកោសល្យ​វ័យ​២៨​ឆ្នាំ​រូបនេះ​កំពុង​សម្លឹង​ទៅ​កាន់​ឱកាស​បង្ហាញ​សមត្ថភាព​​ក្នុង​ឆ្នាំ​២០១៩​។​ ជា​ជើងឯក​​គុន​ខ្មែរ​​​ក្នុង​ទម្ងន់ Flyweight ​និង​ជា​អ្នក​លេង​ក្បាច់​គុន​​ម្នាក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ស្រីខួច ជា​ដៃគូ​ហ្វឹកហាត់​ជា​ប្រចាំ​របស់​តារា ONE Championship ដែល​កំពុង​រះ​​ចិញ្ចាច នៅ ស្រីពៅ​។ ស្រីខួច ក៏​បាន​អម​ដំណើរ​​ ស្រីពៅ ​ទៅ​កាន់​ការ​ប្រកួត ONE: CLASH OF LEGENDS ​ទល់នឹង Rika “Tinydoll” Ishige ក្នុង​រាជធានី​បាងកក​កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​កន្លង​ទៅផង​ដែរ​។ ជោគជ័យ​របស់ ​ស្រីពៅ ​បាន​បំផុស​ទឹក​ចិត្ត ​ស្រីខួច ហើយ ​ស្រីខួច ​សង្ឃឹម​ថា​នឹង​បាន​ឱកាស​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ដើម្បី​ប្រកួត​ក្នុង​ទ្រុង​គុន​ចម្រុះ​​ក៏​ដូច​ជា​ក្នុង​សង្វៀន​ប្រដាល់​​។ ស្រីខួច ពន្យល់​ថា​៖ «ខ្ញុំ​ខាន​វ៉ៃ​អស់​មួយ​ឆ្នាំ​ពេញ តែ​ខែ​នេះ​​គេ​ប្រមូលផ្តុំជម្រើសជាតិ​ទៅ​ប្រកួត​នៅ SEA Games 2019 ក្នុង​ប្រទេស​ហ្វ៊ីលីពីន។ ខ្ញុំ​ចង់​ហាត់​ឱ្យ​ខ្លាំង​ជាង​មុន​សម្រាប់ SEA Games​។ ខ្ញុំ​ចង់​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​ពី​មុនៗ ព្រោះទៅប្រកួតមុនៗអត់ដែលបានសម្រេច​ អីចឹងទៅម្តងហ្នឹង​ខ្ញុំ​នឹង​វាយធ្វើម៉េច​ឱ្យ​បាន»។ ​ជាមួយ​នឹង​ការ​កំណត់​គោលដៅ​ដណ្ដើម​ឱ្យ​បាន​មេដាយ​នៅ​ SEA Games ឆ្នាំ​នេះ​ដែល​នឹង​ចាប់​ផ្ដើម​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ … Continue reading វី ស្រីខួច ចង់​បង្ហាញ​ថា​​នារី​​​អាច​ប្រកួត​ក្បាច់​គុន​​ក្នុង​កម្រិត​​ខ្ពស់​បំផុត​​បាន​​

Nou Srey Pov Khmer Komlang Kun Khmer ONE Championship

Striking Phenom Nou Srey Pov Details Her Grand Plans For 2019

Cambodian Top Team's Nou Srey Pov has seen a meteoric rise in popularity after ending 2018 with being awarded "Female Fighter of the Year" by World Lethwei Championship and then winning the Kun Khmer Championship in Cambodia. Despite such astonishing accomplishments, the 24-year-old managed to exceed expectations last month when she made her mixed martial … Continue reading Striking Phenom Nou Srey Pov Details Her Grand Plans For 2019