Rith Phulu Antonio Faria Matias Andres Khmer Komlang

António Faria ចង់សងសឹក រិទ្ធ ភូលូ ក្រោយចាញ់ពិន្ទុនៅបាត់ដំបង

វិស័យក្បាច់គុនកម្ពុជាកំពុងរីកចម្រើនឡើងៗ ហើយតឹកតាងជាក់ស្ដែងគឺយើងអាចឃើញបានតាមរយៈតួលេខដ៏ច្រើននៃកីឡាករអាជីពដែលធ្វើដំណើរមកប្រកួតនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈ។ កាលពីថ្ងៃសៅរ៍ទី១៦ខែមីនាចុងសប្ដាហ៍មុន ជើងឯក World Lethwei Championship ទម្ងន់ light welterweight ជនជាតិព័រទុយហ្គាល់ António Faria បានបង្ហាញខ្លួនលើកទី២នៅកម្ពុជា ដោយប្រកួតជាមួយកីឡាករគុនខ្មែរវ័យក្មេងដ៏មានទេពកោសល្យ រិទ្ធ ភូលូ។ កីឡាករព័រទុយហ្គាល់វ័យ៣០ឆ្នាំ Faria បានកើនឡើងប្រជាប្រិយភាពជាលំដាប់ ពិសេសកាលពីខែកុម្ភៈកន្លងទៅគេបានឈានដល់កម្រិតថ្មីមួយទៀតនៅពេលគេក្រសោបបានខ្សែក្រវាត់  WLC light welterweight ដោយផ្ដួលម្ចាស់ជើងឯករបស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា Saw Htoo Aung នៅក្នុងព្រឹត្តិការណ៍ WLC7: Mighty Warriors ក្នុងទីក្រុងម៉ាន់ដាឡាយ។ ជំនាញនិងការប្ដេជ្ញាចិត្តរបស់ Faria ដែលជាអ្នកលេងក្បាច់គុនជាយូរមកហើយនោះ បាននាំគេត្រាច់ចរមកកាន់ប្រទេសកម្ពុជា។ Faria និយាយថា៖ "ប្រជាជនកម្ពុជាគឺស្វិតស្វាញនិងមានបេះដូងធំទូលាយ។ គ្រប់គ្នានៅទីនេះពិតជារួសរាយណាស់ ហើយពួកគេស្រលាញ់ការវ៉ៃ។ នៅប្រទេសរបស់ខ្ញុំ នៅពេលអ្នកនិយាយថាអ្នកជាកីឡាករប្រដាល់ ពួកគេមើលមកអ្នកដូចមនុស្សចម្លែក ប៉ុន្ដែនៅទីនេះផ្សេង"។ Faria រំភើបចិត្តដែលបានបង្ហាញសមត្ថភាពទល់នឹងកីឡាករជើងថ្មីកំពុងរះខ្លាំងម្នាក់របស់កម្ពុជា រិទ្ធ ភូលូ ក្នុងការប្រកួតលៀកដំបូងរបស់គេនៅសង្វៀនស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការប្រយុទ្ធដ៏សកម្មបានចាប់ផ្ដើម ដោយកីឡាករវ័យក្មេងរបស់កម្ពុជាបានវាយឱ្យជើងឯក WLC … Continue reading António Faria ចង់សងសឹក រិទ្ធ ភូលូ ក្រោយចាញ់ពិន្ទុនៅបាត់ដំបង