សំ ថារ័ត្ន​ ​បង្ហើប​អំពី​​គម្រោង​​វិល​​​មក​សង្វៀន​​សាជាថ្មី

​​កីឡាការិនី​ជំនាញ​ក្បាច់​គុន​ល្បុក្កតោ ​សំ ថារ័ត្ន​ ដែល​មាន​ស​រហស្សនាម​​ ​​«Little Frog»  ​​​​បាន​បង្ហើប​អំពី​ការ​តាំង​ចិត្ត​ត្រឡប់​មក​កាន់​សង្វៀន​ប្រកួត​សាជាថ្មី​ ​បន្ទាប់​ពី​ការ​ខកខាន​តាំង​ពី​​ចុង​ឆ្នាំ​ ២០១៧ ​មក។ ​ការ​សម្រាក​ឡើង​រេញ​ប្រកួត​ក្រោយ​ពី​​​ការ​ទទួល​ជ័យជម្នះ​លើ​​ កីឡាការិនី​​ថៃ​ពីរ​រូប​​ Surarak Kamla​ នា​ខែ​​​កក្កដា​ ឆ្នាំ ២០១៧​ និង ​Kaewjai Prachumwong ​​កាល​ខែ​ ​វិច្ឆិកា​ ឆ្នាំ​ ​ដដែល ​លើ​សង្វៀន​​ Full Metal Dojo ​ដូច​គ្នា​នា​ក្រុង​បាង​កក​ប្រទេស​ថៃ។ ​​កីឡាការិនី​​​ដែល​ជា​តួ​សម្ដែង​​ក្នុង​រឿង​​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ ​របស់​​ផលិតករ​ល្បី​ឈ្មោះ​​ Angelina Jolie រូប​នេះ​បញ្ជាក់​ថា​៖«​​​ខ្ញុំ​​ប្រឹងប្រែង​ហ្វឹកហាត់​​រាល់​ថ្ងៃ​តាំង​​ពេល​ត្រឡប់​ពី​អាមេរិក​ ​ក្នុង​ការ​ផ្សព្វផ្សាយ​​​ក្បាច់​គុន​ល្បុក្កតោ​ នា​ដើម​ខែ​ មិថុនា​ នេះ។​ ​គោល​ដៅ​របស់​ខ្ញុំ​គឺ​ ​​ហាត់​ត្រៀម​ៗ​​ក្នុង​ករណី​ខ្ញុំ​​​ឡើង​សង្វៀន​នា​ពេល​​​​ខាង​មុខ។ ​ខ្ញុំ​ហាត់​យ៉ាង​តិច​ ៣ ម៉ោង​ជា​ប្រចាំ​ក្នុង​មួយ​ថ្ងៃ​​នៅ​ក្លិប Prodal ​ម្ដុំ​ទួលគោក​ និង​ H/Art Academy Jiu Jitsu នៅ​ម្ដុំ​ទួល​ស្វាយព្រៃ ​ដែល​ផ្ដោត​លើ​ជំនាញ​បោក​ កាច់​ឃ្លេរ ​និង … Continue reading សំ ថារ័ត្ន​ ​បង្ហើប​អំពី​​គម្រោង​​វិល​​​មក​សង្វៀន​​សាជាថ្មី

សំ ថារ័ត្ន​ ​បង្ហើប​អំពី​បញ្ហា​ប្រឈម​នា​នា​​ពេល​ទៅ​ផ្សព្វផ្សាយ​ភាព​យន្ត​​​ឯក​សារ​ ​«Surviving Bokator» ​នៅ​អាមេរិក

​​សំ ថារ័ត្ន ​​ជា​កីឡាការិនី​​​ដែល​​គេ​ស្គាល់​តាម​រយៈ​ការ​ប្រើ​ក្បាច់​គុន​ល្បុក្កតោ​ និង​ ​ជា​​តារា​ភាព​យន្ត​ស្រី​ចូល​ចិត្ត​​សម្ដែង​តួ​វ៉ៃ​ទាត់​​ធាក់​នោះ​​បាន​បង្ហើប​អំពី​បញ្ហា​ប្រឈម​នានា​ពេល​ទៅ​ផ្សព្វផ្សាយ​ខ្សែ​ភាព​យន្ត​​ឯក​សារ​ «ការ​រស់​ឡើង​វិញ​នៃ​ល្បុក្កតោ» ​ឬ ​«Surviving Bokator» ​នៅ​​សហរដ្ឋ​អាមេរិក​​នា​​ពេល​ថ្មីៗ​នេះ​​ដូច​ជា ​​មាន​តែ​ម្នាក់​ឯង​​អត់​មាន​ក្រុម​ការងារ​​ ការ​ខ្វះ​​ខាត​អត់​អ្នក​ឧបត្ថម្ភ​ និង​ ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពី​រដ្ឋ​មួយ​ទៅ​​រដ្ឋ​មួយ​ជា​ដើម​ដែល​ជា​ពេល​វេលា​ប្រថុច​ញ៉ុច។​ ​កីឡាការិនី ​សំ ថារ័ត្ន ​ទើប​​បញ្ចប់​ការ​ផ្សព្វផ្សាយ​ខ្សែ​ភាព​យន្ត​​ឯក​សារ​រ​ក្បាច់​គុន​ខ្មែរ​ខាង​លើ​​នៅ​​​ក្រុង​ Los Angeles ​សហរដ្ឋ​អាមេរិក​ ​កាល​ខែ​ មករា​ មុន​​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ម្ដង​ទៀត​​នា​​ពាក់​កណ្ដាល​ខែ​ឧសភា ​នេះ​​​ហើយ​អាច​បន្ត​​ការ​លើក​កម្ពស់​ផ្សព្វផ្សាយ​ពី​ ៣ ​សប្ដាហ៍​ទៅ​ ១​ ​ខែ។ ​​ទីតាំង​គម្រោង​ដែល​​​កូន​សិស្ស​លោក​គ្រូ​ សាន គឺមស៊ាន​ ​​ត្រូវ​ទៅ​ផ្សព្វផ្សាយ​​ មាន​ដូច​ជា​រដ្ឋ​ Boston, Lowell និង​ Minnesota ​​ជា​ដើម និង​អាច​​បន្ត​ទៅ​​ក្រុង​ផ្សេង​ ​​ដែល​​ភាគ​ច្រើន​​ទៅ​ផ្សព្វ​​​ក្នុង​តំបន់​​មាន​ខ្មែរ​ស្នាក់​នៅ​ និង​​ ជា​អំណោយ​ផល​សាយ​ភាយ​ដល់​បរទេស​នៅ​ក្នុង​តំបន់​នោះ។ ​​ កីឡាការិនី​វ័យ​ ២៨ ​ឆ្នាំ​រូប​នេះ​គូស​បញ្ជាក់​ថា ​៖«​ខ្ញុំ​មក​ទី​នេះ​អត់​មាន​អ្នក​ជួយ​ឧបត្ថម្ភ​អ្វី​ទេ​​ ប៉ុន្តែ​​មក​ទី​នេះ​ដោយ​​សារ​បង​ប្អូន​ខ្មែរ​​ដែល​ស្គាល់ៗ​​ គាត់​អញ្ជើញ​​មក​ ឬ ​មិត្ត​ភ័ក្ដិ​គេ​ស្គាល់​ គេ​ជួយ​​​ផ្ដល់​កន្លែង​ស្នាក់​នៅ​​មិន​អស់​លុយ​ ឬ ​បង​ប្អូន​ខ្មែរ​ខ្លះ​គាត់​អាណិត​ស្រលាញ់​ក៏​គាត់​ជួយ​ឲ្យ​ស្នាក់​នៅ​ដែរ។ … Continue reading សំ ថារ័ត្ន​ ​បង្ហើប​អំពី​បញ្ហា​ប្រឈម​នា​នា​​ពេល​ទៅ​ផ្សព្វផ្សាយ​ភាព​យន្ត​​​ឯក​សារ​ ​«Surviving Bokator» ​នៅ​អាមេរិក

សំ ថារ័ត្ន ​បង្ហើប​​ខ្សែ​ភាព​យន្ត​ពីរ​ដែល​ខ្លួន​​​​ដក់​ចិត្ត​ស្រលាញ់​បំផុត​ក្នុង​អាជីព​តារា​​សម្ដែង​

​សិស្ស​គុន​ល្បុក្កតោ ​សំ ថារ័ត្ន ​​​​ដែល​ចូល​ក្នុង​​វិស័យ​សម្ដែង​ភាព​យន្ត​ក្នុង​នាម​ជា​តួ​អង្គ​វ៉ៃ​ទាត់​ធាក់​នោះ​​បាន​បង្ហើប​​​អំពី​ខ្សែ​ភាព​យន្ត​​ចំនួន​ពីរ​​ដក់​ជាប់​ចិត្ត​​ស្រលាញ់​បំផុត​ ​​គឺ​ «Jailbreak: ការពារ​ឧក្រិដ្ឋជន» ដឹក​នាំ​ដោយ​​​​លោក Jimmy Henderson និង​ រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដឹក​នាំ​​ដោយ​លោក​ស្រី​ Angelina Jolie ​ជា​​តារា​ Hollywood លំដាប់​ពិភព​លោក​ និង​ ជា​អ្នក​ដឹក​នាំ​រឿង​ផង​​នា​ពេល​បច្ចុប្បន្ន។​ ​ការ​ដែល​លើក​ឡើង​បែប​នេះ​មិន​​មែន​​មាន​ន័យ​ថា​ សំ ថារ័ត្ន ​មិន​ពេញ​ចិត្ត​រឿង​​ផ្សេងៗ​​​​ដែល​ធ្លាប់​ប្រឡូក​ក្នុង​ការ​សម្ដែង​កន្លង​មក​ទេ ប៉ុន្តែ ​ឈុត​ឆាក​ រឿង​ទាំង​ពីរ​ខាង​លើ​​​ធ្វើ​ឲ្យ​តារា​ស្រី​វ៉ៃ​តប់​​រូប​នេះ​​​ដក់​ជាប់​ក្នុង​អារម្មណ៍​ជាង​គេ។ ​​ ​​ចាប់​តាំង​ពី​ឈាន​ជើង​ចូល​សម្ដែង​ជា​តួ​​​វ៉ៃ​តប់​​រហូត​​ដល់​ពេល​នេះ​ ​សំ ថារ័ត្ន ​ដែល​​ហ្វឹកហាត់​ក្បាច់​គុន​​ល្បុក្កតោ​ជាង​ ​១០​ឆ្នាំ​មក​​​ហើយ​នោះ​​​ចូល​រួម​សម្ដែង​បាន​​ចំនួន​ ៩ ​រឿង​មក​​ ​រួម​​បញ្ចូល​ទាំង​​​ភាពយន្ត​​ឯកសារ​​ផង។​ ថារ័ត្ន ​​ពេញ​ចិត្ត​រឿង​ «Jailbreak: ការពារ​ឧក្រិដ្ឋជន» ដោយ​លើក​ឡើង​​ដូច្នេះ ៖«​​​រឿង​នេះ​ខ្ញុំ​បាន​បង្ហាញ​សមត្ថភាព​បាន​ល្អ​ ជា​ពិសេស​​​មាន​​​តារា​បរទេស ​ឬ ​​អ្នក​ដឹក​នាំ​រឿង​​គាត់​សរសើរ​ថា​ខ្ញុំ​​​មាន​សមត្ថភាព​ក្នុង​​ការ​សម្ដែង​ ​ហើយ​លើក​ទឹក​ចិត្ត​​ដល់​តួ​ស្រី​​ចេះ​ក្បាច់​គុន​។ ​គេ​មិន​​ត្រឹម​សរសើរ​យើង​ផ្ទាល់​ទេ​ ប៉ុន្តែ​គេ​នឹក​ដល់​ប្រទេស​​​យើង​​ដែល​មាន​ធនធាន​ល្អ និង ​លើក​ទឹក​​ចិត្ត​ដល់​ក្មេង​ស្រីៗ​ដទៃ​​​ទៀត​ឲ្យ​​មាន​ភាព​ក្លាហាន​ដើម្បី​​ហាត់​ក្បាច់​គុន​ក្នុង​គោល​ដៅ​ក្លាយ​ជា​អ្នក​សម្ដែង»។ ​តា​រា​សម្ដែង​វ័យ ២៨ ឆ្នាំ​​ដដែល​​នេះ​​រៀប​រាប់​ទៀត​ថា​ តួអង្គ​​ក្នុង​រឿង​​គឺ​ដូច​​នៅ​ក្នុង​ជីវិត​ពិត​ដែរ​ … Continue reading សំ ថារ័ត្ន ​បង្ហើប​​ខ្សែ​ភាព​យន្ត​ពីរ​ដែល​ខ្លួន​​​​ដក់​ចិត្ត​ស្រលាញ់​បំផុត​ក្នុង​អាជីព​តារា​​សម្ដែង​

សំ ថារ័ត្ន​ ជា​អ្នក​ហាត់​ក្បាច់​គុន​​ខ្មែរ​ម្នាក់​គត់​ដែល​​បាន​​​ហ្វឹកហាត់​​​ជា​មួយ​កីឡាករ​ល្បី​ឈ្មោះ​ Manny Pacquiao

សំ ថារ័ត្ន ​​ជា​កីឡាការិនី​​ម្នាក់​ក្នុង​ចំណោម​កីឡាករ​​​ទាំងអស់​​​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​​​​ហ្វឹកហាត់​ជា​មួយ​​ស្ដេច​ប្រដាល់​លំដាប់​ពិភព​លោក​ Manny Pacquiao​ ​កាល​ខែ​ មករា​​ ឆ្នាំ​ ២០១៩​​​កន្លង​ទៅ​នៅ​រដ្ឋ​ Los Angeles ​សហរដ្ឋ​អាមេរិក​ ​ពោល​​​​​​ពេល​ជួប​នៅ​គេហដ្ឋាន​របស់​ស្ដេច​ប្រដាល់​រូប​នេះ​នៅ​ប្រទេស​មហាអំណាច​នោះ។ ​កីឡាការិនី​វ័យ​ ២៨​ ​ឆ្នាំ​បាន​ថ្លែង​ថា៖«អារម្មណ៍​ពេល​ហ្នឹង​ ដូច​ឆ្កួត​អីចឹង​ ​ដូច​គិត​ថា​ថត​កុន​បន្តិ​ច​ ​​​ដូច​យល់សប្ដិ​បន្តិច​​ម៉េច​​ទេ​​ ​តែ​ពេល​វេលា​កាល​ហ្នឹង។ កាល​ហ្នឹង​ខ្ញុំ​ទៅ​​​ជា​មួយ​មិត្តភ័ក្ដិ​ដើម្បី​ផ្សព្វផ្សាយ​​ល្បុក្កតោ​ខ្មែរ​ នៅ​ Los Angeles ​​ហើយ​ ​មិត្ត​​ខ្ញុំ​ឈ្មោះ​រ៉ូប៊ឺត​ ​​មាន​ទំនាក់​ទំនង​ជា​មួយ​​ក្រុម​ការងារ​ Manny Pacquiao​»។ កីឡាការិនី​​ដែល​​ចូល​រួម​​​សម្ដែង​រឿង«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ ​របស់​​ផលិតករ​ Angelina Jolie រូប​នេះ​រៀប​រាប់​ទៀត​ថា ​មិត្ត​របស់​ខ្លួន​​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​​ក្រុម​ការងារ​ Pac Man ទើប​ធ្វើ​ឲ្យ​រូបគេ​បាន​ចូល​ទៅ​កៀក​ ​​ស្គាល់​ផ្ទះ​​​ ស្នាក់​នៅ​ផ្ទះ​សេ្ដច​ប្រដាល់​​ដដែល​នេះ​បាន​​ប្រហែល​មួយ​​ម៉ោង​​ និង ​បាន​ហ្វឹកហាត់​ជា​មួយ​ Pac Man ទៀត​ផង​ទោះ​រយៈ​ពេល​ខ្លី​ក្ដី។ ​ រូប៊ឺត​ បាន​ប្រាប់​​ក្រុម​ការងារ​ ​ស្ដេច​ប្រដាល់​ហ្វីលីពីន​ ថា​ មាន​ក្មេង​ស្រី​ម្នាក់​ហាត់​ក្បាច់​គុន​​ម្នាក់​មក​ពី​​កម្ពុជា​​​​​ចង់​ជួប​​ ហើយ​​ ស្ដេច​ប្រដាល់​រូប​នេះ​​ក៏​​យល់​ព្រម​នា​គ្រា​នោះ។ ​ កីឡាការិនី​​ដែល​ធ្លាប់​ប្រឡូក​នៅ​សង្វៀន​ … Continue reading សំ ថារ័ត្ន​ ជា​អ្នក​ហាត់​ក្បាច់​គុន​​ខ្មែរ​ម្នាក់​គត់​ដែល​​បាន​​​ហ្វឹកហាត់​​​ជា​មួយ​កីឡាករ​ល្បី​ឈ្មោះ​ Manny Pacquiao

ដឹង​​ទេ ថា​ សំ ថារ័ត្ន ​ធ្លាប់​ហ្វឹកហាត់​ក្បាច់​គ្រោះ​ថ្នាក់​ជា​មួយ​ Stunt Double​ ក្នុង​ខ្សែ​ភាពយន្ត​របស់ Angelina Jolie​? ​

មាន​​មិន​ច្រើន​ទេ​​​ដែល​ ​ស្រ្តី​​នៅ​កម្ពុជា​ចូល​ចិត្ត​​ហាត់​ក្បាច់​គុន​នោះ​ ប៉ុន្តែ​ ​សំ ថារ័ត្ន ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ក្លាហាន​​​ក្នុង​ការ​ចូល​ហ្វឹកហាត់​រៀន​ក្បាច់​គុន​ល្បុក្កតោ​​ជាង​១០​ឆ្នាំ​មក​នេះ។ ​រឿង​​ដែល​គិត​ថា​ពិសេស​​នោះ​ គឺ ​ថារ័ត្ន​ បាន​ចូល​រួម​សម្ដែង​ជា​មួយ​ Stunt Double ​ក្នុង​ខ្សែ​ភាពយន្ត​​​មាន​ចំណង​ជើង​ថា «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ​ដឹក​នាំ​សម្ដែង​ដោយ​​លោក​ស្រី​ Angelina Jolie ​ ដែល​ជា​តារា​Hollywood ល្បី​លំដាប់​ពិភព​លោក​ និង ​ជា​អ្នក​ដឹក​នាំ​រឿង។​ នេះ​​ជា​លទ្ធផល​ផ្លែផ្កា​មួយ​ដែល​កើត​ចេញ​ពី​ការ​តស៊ូ​ និង ​ពលី​​ដើម្បី​​ក្បាច់​​គុន។​ ក្រៅ​ពី​​នោះ​​​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ ​សំ ថារ័ត្ន ​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​ មិន​ថា​​​ធ្លាប់​​វ៉ៃ​​លើ​សង្វៀន​ ONE Championship ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​ការ​ថត​កុន​​​ជា​ហូរហែ​ ​និង ថត​ភាព​យន្ត​​ឯកសារ​​​ចង​ក្រង​​ល្បុក្កតោ​ទៀត​ផង។ ​​ កីឡាការិនី​​វ័យ​ ២៨ ឆ្នាំ​រូប​នេះ​រៀប​រាប់​​យ៉ាង​ដូច្នេះ៖«​ ​ក្នុង​សាច់​រឿង​ខាង​លើ​ ខ្ញុំ​បាន​ហ្វឹកហាត់​ជា​មួយ​ Stunt Double ​របស់​ Thor and Captain America។ Stunt Double ហ្នឹង​ជា​តួ​ជំនួស​ក្នុង​ពេល​ហក់​លោត​ឬ ​ក្នុង​ឈុត​វ៉ៃ​ ឈុត​គ្រោះ​ថ្នាក់​​លោត​ពី​លើ​អាគារ​ខ្ពស់ៗ​ជា​ដើម។ ខ្ញុំ​បាន​ហ្វឹកហាត់​នៅ​ឆ្នាំ​ … Continue reading ដឹង​​ទេ ថា​ សំ ថារ័ត្ន ​ធ្លាប់​ហ្វឹកហាត់​ក្បាច់​គ្រោះ​ថ្នាក់​ជា​មួយ​ Stunt Double​ ក្នុង​ខ្សែ​ភាពយន្ត​របស់ Angelina Jolie​? ​

Vy Srey Khouch, Nou Srey Piv, Sam Tharoth Kun Khmer Khmer Komlang

សំ ថារត្ន័ សរសើរ នៅ ស្រីពៅ ថាប្រាកដជាមានអនាគតល្អបន្ទាប់ពីប្រកួតនៅ ONE Championship

ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះនេះ ជើងឯកខ្សែក្រវាត់ Kun Khmer World Champion ផ្នែកនារី នៅ ស្រីពៅ នឹងបង្ហាញមុខជាលើកដំបូងនៅលើសង្វៀនពិភពលោក ONE Championship។  នាងត្រូវគេផ្គូរផ្គងប៉ះចំកីឡាការិនីរូបស្រស់របស់ថៃនាង Rika ‘Tiny Doll’ Ishige នៅព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ទីក្រុងបាងកក។ ដើម្បីត្រៀមរួចរាល់មុនការប្រកួតគុនចម្រុះថ្ងៃសៅរ៍ក្រោយ ស្រីពៅ ដែលទើបមានវ័យ ២៤ឆ្នាំ បានហាត់សមជារៀងរាល់ថ្ងៃជាមួួយកីឡាករខ្លាំងល្បីៗរបស់កម្ពុជា។ ក្នុងចំណោមនោះក៏មានវត្តមានមិត្តរួមអាជីពប្រចាំ ONE Championship គឺ វី ស្រីខួច ដែលតែងតែជាមិត្តជិតស្និតម្នាក់ជ្រំជ្រែងនាងគ្រប់ពេលវេលា ក្រៅពីនោះគឺមានសិស្សច្បងតារាប្រដាល់ស្រីដ៏មានប្រជាប្រិយភាព សំ ថារត្ន័ បានចូលរួមណែនាំបន្ថែមដល់ការហ្វឹកហាត់យ៉ាងទាន់ហន់របស់ ស្រីពៅដែរ។ ថារត្ន័ ទើបតែត្រលប់មកពីដំណើរកំសាន្តនៅបរទេសក្នុងការសម្ភោធចាក់បញ្ចាំងរឿងថ្មីរបស់នាងគឺ Surviving Bokator មិនបានប៉ុន្មានផង ប៉ុន្តែនាងស្ម័គ្រចិត្តយកពេលវេលារបស់ខ្លួនមកចាប់ហាត់ជាមួយ ស្រីពៅ។ នាងប្រាប់ថានាងសរសើរពីការខិតខំយកចិត្តទុកដាក់ខ្លាំងរបស់ស្រីពៅណាស់។ «ស្រីពៅ ខំខ្លាំងណាស់ ខំមែនទែនតែម្តង! កីឡាគុនចំរុះ និងការហ្វឹកហាត់ … Continue reading សំ ថារត្ន័ សរសើរ នៅ ស្រីពៅ ថាប្រាកដជាមានអនាគតល្អបន្ទាប់ពីប្រកួតនៅ ONE Championship

Vy Srey Khouch, Nou Srey Piv, Sam Tharoth Kun Khmer Khmer Komlang

Sam Tharoth Sees Bright Future For ONE Championship Debutant Nou Srey Pov

On Saturday, 16 February, Kun Khmer World Champion Nou Srey Pov will make her highly-anticipated ONE Championship debut as she is set to take on Thai heroine Rika ‘Tiny Doll’ Ishige at ONE: CLASH OF LEGENDS. Ahead of Srey Pov's pivotal mixed martial arts première in Bangkok, the 24-year-old World Lethwei Championship "Female Fighter of … Continue reading Sam Tharoth Sees Bright Future For ONE Championship Debutant Nou Srey Pov

ក្នុងពេល១០ឆ្នាំមនុស្សម្នាក់ៗផ្លាស់ប្តូរច្រើន ព្រោះកាមេរ៉ាមិនចេះកុហកទេ!

ថ្មីៗនេះនៅតាមបណ្តាញសង្គមកំពុងផ្អើលបង្ហោះរូប #10YearChallenge ដែលមនុស្សជុំវិញពិភពលោកនាំគ្នាបង្ហោះកំរងរូបភាពចំនួនពីរសន្លឹក រូបទី១គឺតាំងពីឆ្នាំ២០០៩ និងមួយទៀតរូបបច្ចុប្បន្ន។ រីឯកីឡាករកម្ពុជាប្រចាំ ONE Championship ដូចជាអ្នកប្រដាល់ក្នុងស្រុកជាច្រើននាំគ្នាចូលរួមបង្ហោះរូបកាលពី១០ឆ្នាំមុននឹងគេដែរ។ ១. ខុន ស៊ីចាន់ ខុន ស៊ីចាន់ ជើងឯក KWC Flyweight Champion កាលពីមុនជាអ្នកលេងគុនខ្មែរម្នាក់ដែរ ប៉ុន្តែមិនទាន់ចាប់យកក្បាច់គុនចម្រុះ ហើយបានប្រកួតអន្តរជាតិនៅឡើយទេ។ នៅថ្ងៃសុក្រ ទី២២ ខែកម្ភះនេះ ស៊ីចាន់ ទន្ទឹងត្រលប់ចូលប្រកួតនៅ ONE Championship ម្តងទៀត ដែលគេបានផ្គូផ្គងគាត់ជាមួយកីឡាករឥណ្ឌូនេស៊ី  Rudy Augustian ក្នុងការប្រកួតប្រភេទ ៦១គក នៅប្រទេសសិង្ហបុរី នៃកម្មវិធី ONE: CALL TO GREATNESS។ ២. នៅ ស្រីពៅ នៅ ស្រីពៅ កីឡាការិនីពន្លកថ្មីជើងឯក Kun Khmer World Champion ចាប់ផ្តើមហាត់ប្រដាល់តាំងពីអាយុ ១៦ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះខ្លាំងទៅៗរហូតមានឱកាសបញ្ចេញស្នាដៃជាលើកដំបូងនៅសង្វៀនប្រដាល់ធំជាងគេទូទាំងពិភពលោក។ ១០ឆ្នាំមុន នាងគ្រាន់តែជាក្មេងស្រីម្នាក់ … Continue reading ក្នុងពេល១០ឆ្នាំមនុស្សម្នាក់ៗផ្លាស់ប្តូរច្រើន ព្រោះកាមេរ៉ាមិនចេះកុហកទេ!

Cambodia’s ONE Championship Athletes Participate In The #10YearChallenge

A lot can happen in 10 years, and the camera does not lie. The latest social media trend to spread like wildfire is the #10YearChallenge where people from all over the world share two pictures: one from 2009 and another one from 2019. Some of Cambodia's ONE Championship athletes and martial arts icons are joining … Continue reading Cambodia’s ONE Championship Athletes Participate In The #10YearChallenge