គ្រូបង្វឹក សាន សៅយ៉ាន់ បានបង្ហើបថាកូនសិស្សរបស់ខ្លួន សុខ ធី មើលទៅមានកម្លាំងស៊ុហ្វល្អជាងមុនបន្ទាប់ពីចាញ់ Rodtang Jitmuangnon កាលខែ ឧសភា កន្លងទៅនៅប្រទេសថៃ ហើយត្រៀមខ្លួនឡើងសង្វៀនឯកភ្នំដើម្បីប្រកួត ៣ទឹកដូចសង្វៀន ONE។ ថ្មីៗនេះជើងខ្លាំង Rodtang Jitmuangnon ទើបឈ្នះខ្សែក្រវាត់លំដាប់ពិភពលោក FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ពី Jonathan Haggerty។ លោក សាន សៅយ៉ាន់ រំលឹកថា បន្ទាប់ពី សុខ ធី ចាញ់ដោយសារការទាត់ជើងក្រោម របស់ Rodtang គេបានតាំងចិត្តហ្វឹកហាត់យ៉ាងល្អដើម្បីត្រលប់មកដូចដើម និង ល្អប្រសើរជាងមុន។ ក្រោយរងបរាជ័យទល់នឹង មនុស្សដែក Rodtang សុខ ធី ទើបឡើងសង្វៀនបាន ២ ប្រកួតប៉ុណ្ណោះ ហើយឈ្នះទាំងពីរប្រកួត។ គ្រូបង្វឹកដដែលថា សុខ ធី ឈ្នះពិន្ទុកីឡាករថៃ Khaokrachang … Continue reading សាន សៅយ៉ាន់ ថា សុខ ធី ល្អប្រសើរជាងមុន ក្រោយចាញ់ Rodtang និង ត្រៀមខ្លួនប្រកួត ៣ទឹកនៅសង្វៀនឯកភ្នំ
Tag: Sok Thy
សាន សៅយ៉ាន់ ទម្លាយរឿងរ៉ាវឈឺចាប់និងសប្បាយចិត្តខ្លះពេលនាំសុខ ធី ទៅប្រកួតនៅ ONE
គ្រូបង្វឹក សាន សៅយ៉ាន់ ដែលបានដឹកនាំជើងខ្លាំង សុខ ធី ទៅប្រកួតចំនួន ៣ ដងលើសង្វៀនផ្សេងគ្នានៅម៉ាកាវ ឥណ្ឌូណេស៊ី និង ថៃ ក្រោមការជួយជ្រោមជ្រែងពីសំណាក់ម្ចាស់ក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ នោះបានរៀបរាប់អំពីរឿងរ៉ាវឈឺចាប់ និង សប្បាយចិត្តមួយចំនួនកន្លងមក។ គ្រូបង្វឹកវ័យ ៤០ ឆ្នាំមកពីខេត្តបន្ទាយមានជ័យបានប្រាប់អំពីរឿងឈឺចាប់ថា ៖«ខ្ញុំសោកស្ដាយដែលគេសុទ្ធខ្លាំងៗ និង ឈ្នះខ្សែក្រវាត់នៅថៃជាច្រើន ហើយ យើងមិនទាន់ឈ្នះ ១ ប្រកួតសោះក្នុង ៣ លើកចុងក្រោយនៅ ONE។ ខ្ញុំតូចចិត្តខ្លាំង យើងចង់បានលុយ និង កិត្តិយស មិនមែនទៅវ៉ៃលំៗយកតែលុយទេ។ ខ្ញុំក៏ឈឺចាប់ បងប្អូនអ្នកគាំទ្រមួយចំនួនក៏ឈឺចាប់ដូចគ្នា។ ប៉ុន្តែមានរឿងពីរត្រូវយោគយល់ ទី១ យើងមានកិច្ចសន្យាជាមួយគេរួចហើយ ដែលយើងមិនអាចប្រកែកបានពេលគេចាប់គូត្រូវតែទៅវ៉ៃ។ ទី២ គីឡូ សុខ ធី ត្រឹម ៥៦,៧ គីឡូក្រាម ហើយគេអត់មានគីឡូស្រាលដូចយើងទេក្នុងការប្រកួត Kickboxing … Continue reading សាន សៅយ៉ាន់ ទម្លាយរឿងរ៉ាវឈឺចាប់និងសប្បាយចិត្តខ្លះពេលនាំសុខ ធី ទៅប្រកួតនៅ ONE
ល្បិចខ្លះៗ ដែលគ្រូ សាន សៅយ៉ាន់ ត្រៀមសម្រាប់ សុខ ធី ពេលជួប Rodtang
គ្រូបង្វឹក សាន សៅយ៉ាន់ កំពុងដឹកនាំកូនសិស្ស សុខ ធី ហ្វឹកហាត់យ៉ាងសស្រាក់សស្រាំនៅក្លឹប Cambodian Top Team ដើម្បីត្រៀមជួបជើងខ្លាំងកីឡាករម្ចាស់ផ្ទះថៃ Rodtang Jitmuangnon នៅសង្វៀន ONE: WARRIORS OF LIGHT នាថ្ងៃទី ១០ ខែ ឧសភា ខាងមុខនៅក្រុងបាងកក ប្រទេសថៃ។ គ្រូបង្វឹកមកពីក្លឹបសៅយ៉ាន់នាគាខេត្តបន្ទាយមានជ័យរូបនេះបានបញ្ជាក់អំពីការត្រៀមខ្លួនបែបនេះ៖«ខ្ញុំបានត្រៀមស្នៀតខ្លះជូន កូនសិស្ស ហើយ យើងបានពិភាក្សាជាមួយគ្រូបង្វឹកនៅក្នុងក្លឹបជាមួយគ្នាផងដែរ។ យើងមិនអាចចូលវ៉ៃប្ដូរទឹកទី១ទេ បើហ៊ានប្ដូរ ឬ ហក់ខ្លាំងច្បាស់ជាមិនដល់ចប់ទឹកទី៣ឡើយ ព្រោះគេល្អមួយកំប្លេ បុក ទាត់ ម៉ាត់ ធាក់ និងវ៉ៃ។ ខ្ញុំមិនអាចឲ្យកូនសិស្សបុកប្ដូរបានទេ ប៉ុន្តែយើងត្រូវវ៉ៃទប់ វ៉ៃត្រង់ ធាក់ការពារ ...វ៉ៃដកឃ្លាៗដោយភាពរហ័សរហួនរបស់យើង»។ គ្រូបង្វឹកវ័យ ៤០ ឆ្នាំរូបនេះបញ្ជាក់ថា កីឡាករទាំងពីរ បើសិនជាអ្នកណាវ៉ៃចូលគឺលំបាកដូចគ្នា ហើយការប្រកួតនេះលទ្ធផលរំពឹងទុកគឺ ៥០% ដូចគ្នា។ គ្រូបង្វឹក សុខធី ដដែលនេះជឿជាក់ថា … Continue reading ល្បិចខ្លះៗ ដែលគ្រូ សាន សៅយ៉ាន់ ត្រៀមសម្រាប់ សុខ ធី ពេលជួប Rodtang
សុខ ធី នៅតែទទួលបានការចាប់គូប្រកួតកម្រិតអន្តរជាតិ
កីឡាករប្រដាល់លំដាប់ជួរមុខនៅកម្ពុជា សុខ ធី ហៅ កាកា នៅតែត្រូវបានផ្គូផ្គងឲ្យប្រកួតនៅក្រៅប្រទេសជាពិសេសប្រកួតលើសង្វៀនកម្រិតពិភពលោក One Championship។ នេះជាការបង្ហើបរបស់លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកប្រចាំក្លិប Cambodian Top Team បន្ទាប់ពីកីឡាកររូបនេះប្រាប់ថា ឈប់វ៉ៃនៅសង្វៀនស្រុកខ្មែរក៏ដោយ។ ពាក្យពេចន៍របស់ សុខ ធី លេចឮ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពិន័យរូបគេមិនឲ្យឡើងប្រកួតលើសង្វៀនក្នុងស្រុក និង អន្តរជាតិរយៈពេល ៦ ខែកាលចុងខែ ឆ្នាំ ២០១៨។ លោក ហ៊ុន ច័ន្ទរាជ្យ បានគូសបញ្ជាក់ថា ៖«មិនអីទេ សុខ ធី នៅវ៉ៃបានលើឆាកអន្តរជាតិ ហើយគេជាកីឡាករប្រចាំនៅ One Championship ដែរ។ ផុតបម្រាម គឺឡើងវ៉ៃបានហើយ។ ការពិន័យរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនខុសទេ ព្រោះបើយើងឈប់វ៉ៃ និង ដកខ្លួនចេញពីការប្រកួតដែលមានចុះកុងត្រា គឺ ខូចកម្មវិធីគេពេលប្រកួតវគ្គជម្រុះនៅសង្វៀន ស៊ីអិនស៊ី។ យ៉ាងណាក្ដីយើងមានទំនាក់ទំនងទៅប្រកួតក្រៅប្រទេសសម្រាប់ សុខ ធី ដដែល។» … Continue reading សុខ ធី នៅតែទទួលបានការចាប់គូប្រកួតកម្រិតអន្តរជាតិ
ហ៊ុន ច័ន្ទរាជ្យ ប្រាប់អំពីចំណុចសំខាន់មួយចំនួនពេល សុខ ធី ប្រកួតពីរដងនៅលើសង្វៀន ONEកាលចុងឆ្នាំមុន
គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ប្រចាំនៅក្លិប Cambodian Top Team បានបង្ហើបចំណុចសំខាន់មួយចំនួន ពេល សុខ ធី ចាញ់ កីឡាករជើងខ្លាំងថៃ ដោយពិន្ទុទាំងពីរលើក នៅលើសង្វៀនកម្រិតពិភពលោក One Championship នាចុងឆ្នាំ ២០១៨កន្លងទៅ ថា Leardsila ជាកីឡាករករ មានបទពិសោធន៍ក្រាស់ជាង និង ឡើងវ៉ៃតាំងពី សុខ ធី មិនទាន់កើតម៉្លេះ។ គ្រូបង្វឹកដដែល នេះរៀបរាប់ដោយផ្ដោតលើអាយុបច្ចុប្បន្ន សុខ ធី ទើបតែ ២២ ឆ្នាំ ប៉ុន្តែ ជើងខ្លាំង Leardsila មានអាយុរហូតដល់ ៣៨ ឆ្នាំហើយ និង ឡើងសង្វៀនរហូតដល់ ២៩៧ ដងឯណោះ។ ដោយមានបទពិសោធន៍ជោកជាំលើសង្វៀនល្បីៗនៅប្រទេសថៃ Leardsila ឈ្នះខ្សែក្រវាត់ច្រើនស្ថាប័នដូចជា 2013 WLF Muaythai Lightweight World … Continue reading ហ៊ុន ច័ន្ទរាជ្យ ប្រាប់អំពីចំណុចសំខាន់មួយចំនួនពេល សុខ ធី ប្រកួតពីរដងនៅលើសង្វៀន ONEកាលចុងឆ្នាំមុន
ហ៊ុន ច័ន្ទរាជ្យ និយាយអំពីអាជីពរបស់ សុខ ធី ក្រោយជួបរឿងប្រេះឆាជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លោក ហ៊ុន ច័ន្ទរាជ្យ ដែលជាគ្រូបង្វឹករបស់ក្លិប Cambodian Top Team បានថ្លែងថា សុខ ធី ហៅ កាកា នៅតែមានទីផ្សារប្រដាល់តាមប៉ុស្តិ៍នានានៅប្រទេសថៃ រួមទាំងលើសង្វៀនកម្រិតពិភពលោក One Championship ដែលទទួលបានការគាំទ្រច្រើនសន្ធឹកសន្ទាប់នៅកម្ពុជា បើទោះរូបគេព្រលយពាក្យថា ឈប់វ៉ៃនៅសង្វៀនស្រុកខ្មែរក៏ដោយ។ ការបង្ហើបយ៉ាងដូច្នេះ បន្ទាប់ពី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដាក់ពិន័យមិនឲ្យកីឡាករប្រដាល់រូបនេឡើងប្រកួតលើសង្វៀនក្នុងស្រុក និង អន្តរជាតិរយៈពេល ៦ ខែ កាលចុងខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ។ លោក ហ៊ុន ច័ន្ទរាជ្យ បានបញ្ចេញទស្សនៈថា ៖«វាជារឿងធម្មតាទេពេល សុខ ធី ព្រលយថាមិនប្រកួតនៅស្រុកខ្មែរ ក្រោយអន់ចិត្តនឹងលទ្ធផល ប៉ុន្តែរូបគេនៅតែមានការផ្គូផ្គងឲ្យប្រកួតជាហូរហែនៅតាមសង្វៀនស្ថានីយទូរទស្សន៍របស់ថៃ និង ជាកីឡាករប្រចាំនៅសង្វៀន One Championship ដែរ។ ពេលគេមកស្រុកខ្មែរ គេហ្វឹកហាត់នៅក្លិបខ្ញុំ ហើយ ទៅថៃ គេហ្វឹកហាត់នៅថៃយ៉ាងខ្ជាប់ខ្ជួន។ ខ្ញុំនៅតែបន្តជួយជ្រោមជ្រែងដដែលដើម្បីឲ្យរូបគេបានទៅប្រកួតនៅក្រៅស្រុក។» យ៉ាងណាក្ដី គ្រូបង្វឹកវ័យ … Continue reading ហ៊ុន ច័ន្ទរាជ្យ និយាយអំពីអាជីពរបស់ សុខ ធី ក្រោយជួបរឿងប្រេះឆាជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
៣រឿងគួរដឹងពី សុខ ធី មុនបានឡើងសង្វៀនONE: WARRIOR’S DREAM
ទើបតែអាយុ ២១ ឆ្នាំសោះ សុខ ធី ធ្លាប់បានប្រមូលបទពិសោធន៍លើសង្វៀនប្រដាល់សេរី ឈ្នះ ២២១ដង ចាញ់៣៦ដង បើប្រៀបជាមួយកីឡាករដ៏ទៃ មិនទាន់មាននរណាមានប្រវត្តិវៃបានច្រើនដូចគាត់ទេ។ ថ្ងៃសោរ៍ ទី១៧ ខែធ្នូ អ្នកប្រដាល់វ័យក្មេងរូបនេះ នឹងបោះមួយជំហ៊ានទៀតឆ្ពោះទៅភាពល្បីល្បាញបំផុតក្នុងអាជីព ដោយគាត់នឹងបញ្ចេញស្នៀតជាមួយជើងខ្លាំងល្បីខាងក្បាច់គុនមួយថៃ ឡឹតសីលា ក្នុងទ្រុង ONE: WARRIOR'S DREAM ។ ខាងក្រោមជាប្រវត្តិរបស់ សុខ ធី ដែលយើងមិនធ្លាប់ដឹងមុនគាត់មានឱកាសបានប្រកួតក្នុងទ្រុងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី៖ https://www.facebook.com/ONEChampionship/videos/466815223842309/ ១.ត្រូវគេធ្វើបាបកាលនៅក្មេង កាលនៅក្មេង គាត់ត្រូវក្មេងៗដទៃទៀតក្នុងភូមិសម្លុតគំរាម ធ្វើឲ្យគាត់មិនសប្បាយចិត្តនឹងខ្លួនឯងទេ។ សុខ ធី ប្រាប់ថា៖ «ខ្ញុំមាឌតូចជាងគេ ហើយគេបង្អាប់ថាក្បាលខ្ញុំធំជាងខ្លួន។ ឲ្យតែពេលគេបង្អាប់ ខ្ញុំយំរាល់ពេល ហើយដឹងតែរត់ទៅពួននៅក្នុងស្រែ»។ ឪពុករបស់សុខ ធី វិញជាអ្នកស្រឡាញ់វិស័យកីឡាគុនខ្មែរខ្លាំង ដូច្នេះគាត់ក៏ណែនាំឲ្យ សុខ ធី និងបងប្រុស ហាត់រៀនក្បាច់គុន ដែលក្បាច់គុននេះហើយដែលជួយឲ្យសុខ ធី មានទាំងកម្លាំង និងទំនុកចិត្តលើខ្លួនឯង រហូតដឹកនាំជិវិតរបស់គាត់ឲ្យដល់វិថីដ៏ជោគជ័យសព្វថ្ងៃ។ គាត់បន្ថែម៖ … Continue reading ៣រឿងគួរដឹងពី សុខ ធី មុនបានឡើងសង្វៀនONE: WARRIOR’S DREAM
Three Things You Need To Know About Sok Thy
At only 21 years of age, Sok "Kaka" Thy (221-36-12 in Kun Khmer) has amassed more experience than most professional competitors will ever get close to obtaining. Being regarded as the future of ONE Championship all-striking league, the young Cambodian has fought twice against multi-time Muay Thai world champion Lerdsila Phuket Top Team. Before he … Continue reading Three Things You Need To Know About Sok Thy