សឹម ប៊ុនស្រ៊ន់ ​នៅ​តែហ្វឹកហាត់​​និង​​រង់​ចាំ​ស្វាគមន៍​គូ​ប្រកួត​នៅ ​ONE ទោះ​មាន​ជំនាញ​ផ្ទាល់​ខ្លួន

​​​ទោះ​បី​រៀប​ការ​រួច​នា​ពេល​ថ្មីៗ​នេះ​​ និង ​មាន​​មុខ​របរ​​ផ្ទាល់​ខ្លួន​​ ប៉ុន្តែ​អ្នក​លេង​គុន​ចម្រុះ​ សឹម​ ប៊ុនស្រន់​ នៅ​តែ​​​ខិត​ខំ​ហ្វឹកហាត់​ ​​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​​នៅ​ក្លិប​ Cambodian Top Team ដែល​មាន​លោក​​ ហ៊ុន ច័ន្ទរាជ្យ​ ជា​គ្រូ​បង្វឹក និង​ ​​​រង់​ចាំ​​ស្វាគមន៍​ក​គូ​ប្រកួត​​នៅ​សង្វៀន​ One Championship ​នៅ​ថ្ងៃ​ណា​មួយ។​ ​ការ​បង្ហើប​យ៉ាង​ដូច្នេះ​ របស់​ ប៊ុនស្រន់​ ​បន្ទាប់​ពី​ខក​ខន​រូប​គេ​ខក​ខាន​ឡើង​​សង្វៀន​​កម្រិត​អន្តរជាតិ​ One Championship ​តាំង​ពី​​ចុង​ឆ្នាំ​​ ២០១៧​ មក​ម៉្លេះ។ សឹម ប៊ុនស្រន់​ ​បញ្ជាក់​​​ថា៖«​ខ្ញុំ​​មក​​ហ្វឹកហាត់​នៅ​ក្លិប Cambodian Top Team ជា​មួយ​គ្រូ​ ហ៊ុន ច័ន្ទរាជ្យ ជា​ប្រចាំ​ បើ​សិន​ខ្ញុំ​អត់​មាន​ការងារ​​ចុះ​ទៅ​ខេត្ត​ទេ។​ រាស់​ថ្ងៃ​ខ្ញុំ​​មាន​របរ​​រក​ស៊ី​បណ្ដុះ​កូន​ឈើ​លើ​កសិដ្ឋាន​មួយ​មាន​ផ្ទៃ​ដី​ប្រមាណ​ ១០ ហិតា​​ ​ដែល​មាន​រយៈ​ពេល​ជាង​ ១ ឆ្នាំ​មក​ហើយ​នៅ​ខេត្ត​កំពង់​ឆ្នាំ។​ ខ្ញុំ​​ចូល​​រួម​មុខ​ជំនួញ​​នេះ​ជា​មួយ​ក្រុម​ការងារ​ដែល​គាត់​ជា​អតីត​ពលករ​នៅ​ប្រទេស​កូរ៉េ ​ហើយ​​ មុខ​របរ​នេះ​ចេះ​តែ​ដើរ​មុខ​​បណ្ដើរ​ៗ ​។ បែប​ណា​​​ក៏​ ខ្ញុំ​មិន​ភ្លេច​​ខ្លួន​​រំលឹក​ និង ​ហាត់​​គុន​​ចម្រុះ​​របស់​ខ្ញុំ​ទេ។» កីឡាករ​វ័យ​​២៦ … Continue reading សឹម ប៊ុនស្រ៊ន់ ​នៅ​តែហ្វឹកហាត់​​និង​​រង់​ចាំ​ស្វាគមន៍​គូ​ប្រកួត​នៅ ​ONE ទោះ​មាន​ជំនាញ​ផ្ទាល់​ខ្លួន

កីឡាករ ស៊ឹម ប៊ុនស្រ៊ន់ រៀប​អាពាហ៍ពិពាហ៍​នៅ​កំពង់ចាម

កីឡាករ​គុន​ខ្មែរ​និង​ជា​​អត្តពលិក​​គុន​ចម្រុះ​​ប្រចាំ​ស្ថាប័ន ONE Championship ស៊ឹម ប៊ុនស្រ៊ន់ បាន​ខិតខំ​​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​កសាង​​កេរដំណែល​របស់​គេ​​ក្នុង​នាម​ជា​អ្នក​លេង​គុន​ចម្រុះ​ម្នាក់​។ តែឥឡូវនេះ ប៊ុនស្រ៊ន់ បាន​បំពេញ​គោល​ដៅ​ផ្សេង​មួយទៀត​ក្នុងជីវិត​របស់​គេ​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ខែ​មីនា ជើងឯក Khmer Warrior Challenge ទម្ងន់ Flyweight បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គូ​ស្នេហ៍​របស់​គេនៅខេត្តកំពង់ចាម ដោយ​មាន​ការ​ចូល​រួម​យ៉ាង​កុះករ​ពី​សំណាក់​មិត្តភ័ក្ដិ សាច់ញាតិ និង​មិត្ត​រួម​ក្លិប Cambodian Top Team​។ ប៊ុនស្រ៊ន់ បរិយាយ​ពីអារម្មណ៍របស់ខ្លួន​ថា​៖ «ថ្ងៃនេះខ្ញុំ​សប្បាយ​ចិត្ត​​ដែល​បានចាប់ដៃគូជីវិតជាមួយភរិយារបស់ខ្ញុំ។ គាត់មិនស្អាតខ្លាំងណាស់ណាទេ តែគាត់​គួរ​ឱ្យ​ស្រលាញ់​ណាស់​​»។ ប៊ុនស្រ៊ន់ រៀបរាប់ពីដំណើរដើមទងនៃការស្គាល់គ្នាថា​៖ «ខ្ញុំ​ចាប់​អារម្មណ៍​គាត់​ដំបូង​ពេល​ដឹង​ថា​គាត់​រៀន​​ជំនាញ​ច្បាប់​។ គាត់រៀនច្បាប់ព្រោះគាត់ជាមនុស្សស្មោះត្រង់ គាត់ចង់​ជួយ​ធ្វើ​ឱ្យ​ពិភពលោក​​មានភាព​ប្រសើរ​ឡើង គាត់ចង់កែលម្អច្បាប់គាត់ដឹងថាខ្ញុំជាអ្នកប្រដាល់។ កាលមុន គាត់មិនដែលមានអារម្មណ៍ជាមួយអ្នកប្រដាល់យ៉ាងម៉េចទេ ចូលចិត្តប្រដាល់ទេ គាត់មិនដែលស្រមៃដល់រឿងហ្នឹង(យកប្ដីជាអ្នកប្រដាល់)ទាល់តែសោះ។ គាត់មិនចូលចិត្តមើលប្រដាល់ផងហ្នឹង។ តែជាក់ស្ដែង ទីបំផុតគាត់​បានប្ដីអ្នកប្រដាល់។ ខ្ញុំគិតថាមកពីគុណធម៌របស់ខ្ញុំ គឺទី១ស្គាល់ពីតម្លៃខ្លួនឯង ទី២អ្វីដែលយើងធ្វើគឺបុព្វហេតុដើម្បីអ្នកដទៃ​»។ ទន្ទឹម​នឹង​នេះ ប៊ុនស្រ៊ន់ បាន​សារភាព​ថា​គេ​បាន​ដក​ឃ្លា​ពី​​អាជីព​គុន​ចម្រុះ​ដើម្បី​​ផ្ដោត​លើ​មុខ​របរ​កសិកម្ម​របស់​គេ​ តែ​ថា​គេ​នៅ​តែ​មាន​គម្រោង​ត្រលប់​មក​ប្រកួត​និង​តំណាង​កម្ពុជា​ជា​ថ្មី​នៅ​លើ​ឆាក​ពិភពលោក​របស់ ONE Championship​។ ប៊ុនស្រ៊ន់ បញ្ជាក់​ថា​៖ «ខ្ញុំបានរយាល​ពីប្រដាល់ដោយសារតែមមាញឹកច្រើននឹងរបរកសិកម្ម។ តែបើមានកម្មវិធីផ្ដល់ដំណឹងដល់ខ្ញុំអំពីការប្រកួត នោះខ្ញុំនឹងរយាលពីរបរកសិកម្មវិញដើម្បីផ្ដោតលើការហាត់ប្រដាល់គុនខ្មែរនិង … Continue reading កីឡាករ ស៊ឹម ប៊ុនស្រ៊ន់ រៀប​អាពាហ៍ពិពាហ៍​នៅ​កំពង់ចាម