គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​​ជីជិតស៊ូ​៣ដាន់​​និយាយ​អំពី​ជំហរ​ដេក​របស់​ ចាន់ រតនា ​ដែល​ត្រូវ​រៀន​​ក្បាច់​គុន​ជីជិតស៊ូ​​​បន្ថែម​

គ្រូ​បង្វឹក​ខ្សែ​ក្រវាត់​ខ្មៅ​ ជីជិតស៊ូ​ ​៣​ដាន់​លោក​ Fernando Salvador ​បាន​បញ្ចេញ​ទស្សនៈ​ថា​ ក្បាច់​គុន​ជីជិតស៊ូ​បាន​ដើរ​តួ​យ៉ាង​សំខាន់​​ដើម្បី​ជួយ​ឲ្យ​ ចាន់ រតនា​ ​មាន​​ការ​​ប្រកួត​​លើ​ជំហរ​ដេក​ ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។ គ្រូ​បង្វឹក​សញ្ជាតិ​អាមេរិក​​រូប​នេះ​គូស​បញ្ជាក់​ថា​ ៖«​ដើម្បី​កសាង​ទំនុក​ចិត្ត​ក្នុង​ការ​ប្រកួត​លើ​​​ក្ដារេញ​ ឬ ​​ជំហរ​ដេក​ ការ​ហាត់​ជីជិតស៊ូ​ ​​ពិត​ជា​សំខាន់ ណាស់​សម្រាប់​​ជើង​ខ្លាំង​ ចាន់ រតនា ​ដែល​ត្រូវ​ហាត់​រាល់​ថ្ងៃ​ជា​ពិសេស​​នៅ​ពេល​ព្រឹក​ដែល​មាន​អារម្មណ៍​ល្អ ធ្វើ​ចិត្ត​ឲ្យ​ជ្រះ​ស្រលះ​ចិត្ត​ ​និង​ប្រើ​វិធី​សាស្ត្រ​​ផ្សេងៗ​ក្នុង​ការ​ធ្វើ​លំហាត់​​ប្រាណ​ដើម្បី​ឲ្យ​រាងកាយ​សុំា​​​ចង្វាក់​ប្រកួត​បាន​​លឿន និង​ ​ប្រើ​ពេល​វេលា​តិចតួច​ មាន​ភាព​អំណត់​។ ​នេះ​ជា​វិធី​ដែល​ធ្វើ​ឲ្យ ចាន់ រតនា ល្អ​ប្រសើរ​ឡើង​​ក្នុង​ការ​​ប្រកួត​គុន​ចម្រុះ​​»។ ​បែប​ណា​ក្ដី​ រតនា​ ​ទទួល​បាន​ការ​ហ្វឹកហាត់​ក្បាច់​ជី​ជិតស៊ូ​ ពី​​​គ្រូ​បង្វឹក​ ​ខូវ វិវឌ្ឍនា​ ​​ជា​ប្រចាំ​ បូក​នឹង​ក្បាច់​​ចំបាប់​ និង​ MMA ​ផង​ដែរ។​ ប៉ុន្តែ​អ្វី​ដែល​គេ​មើល​​ឃើញ​​នោះ ​កីឡាករ​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​មិន​អាច​ប្រើ​ក្បាច់​វ៉ៃ​ដេក​ ឬ វ៉ៃ​ក្នុង​ជំហរ​ដេក​ដើម្បី​​ផ្ដួល​គូ​ប្រកួត​នោះ​ឡើយ​​ដោយ​ហេតុ​ថា​ ​​រូប​គេ​ពូកែ​​ខាង​យុទ្ធ​គុន​ខម​ និង​ គុន​ខ្មែរ​ប៉ុណ្ណោះ។ ​ ម្ចាស់​​ក្លិប «សិល្បៈ» ​ក៏​បាន​​សារភាព​ដែរ​ថា​​ ៖«​អ្វី​ដែល​ខ្ញុំ​​រៀន​ … Continue reading គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​​ជីជិតស៊ូ​៣ដាន់​​និយាយ​អំពី​ជំហរ​ដេក​របស់​ ចាន់ រតនា ​ដែល​ត្រូវ​រៀន​​ក្បាច់​គុន​ជីជិតស៊ូ​​​បន្ថែម​

Lorenzo Lanzafame ​​កត់​ចំណាំ​ចំណុច​ខ្លាំង​​ខ្លះៗ​ រវាង​ ចាន់ រតនា ​ និង Gustavo Balart នៅ​សង្វៀន​ ONE :DREAMS OF GOLD

បន្ទាប់​ពី​​ចាប់​គូ​​ពេល​អ្នក​លេង​គុន​ចម្រុះ​​ ចាន់​ រតនា ​ត្រូវ​ប្រឈម​នឹង​​ជើង​ខ្លាំង​ ​Gustavo Balart ​នៅ​សង្វៀន​ ONE: DREAM OF GOLD គ្រូ​បង្វឹក​​ ​​Lorenzo Lanzafame ​បាន​​​ចេញ​មក​បង្ហើប​ចំណុច​ខ្លាំង ​របស់​ Balart មួយ​ចំនួន​​ដែល​ត្រូវ​តែ​ត្រៀម​ខ្លួន​ទប់​ទល់​​ឲ្យ​ខាង​តែ​បាន។​ ​ការ​តតាំង​គ្នា​មិន​ធ្លាប់​មាន​នេះ​នឹង​រៀប​ចំ​ឡើង​នៅ​​ថ្ងៃ​ទី​ ១៦ ​ខែ​ សីហា​ ឆ្នាំ​ ២០១៩​ ​ខាង​​មុខ​នា​ក្រុង​បាងកក​ប្រទេស​ថៃ។ ​​​គ្រូ​បង្វឹក​មក​ពី​ LLFitness ​បាន​កត់​សម្គាល់​បែប​នេះ៖« Balart ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់។​ ខ្ញុំ​បាន​ទស្សនា​ការ​ប្រកួត​របស់​គេ​តាម​រយៈ​វីដេអូ​ជា​ច្រើន​ ហើយ​ខ្ញុំ​ចូល​ចិត្ត​ការ​ប្រកួត​របស់​គេ។ គេ​ជា​កីឡាករ​មាន​ឆន្ទៈ​ ​មាន​ថាមពល​ និង​ បម្លាស់ទី​​ច្រើន​​លើ​សង្វៀន។ Balart ជា​គូ​ប្រជែង​ដ៏​លំបាក​បំផុត​មួយ​ ដែល​មិន​ងាយ​នឹង​បោះបង់។​ ​​គេ​​ស៊ូ​ណាស់។​ ដូច្នេះ​ខ្ញុំ​ជឿ​ជាក់ថា​ វា​ជា​ការ​ប្រកួត​ដ៏​ចាប់​អារម្មណ៍​​រវាង​​​អ្នក​ប្រយុទ្ធ​ទាំង​ពីរ»។ Balart ​ពិត​ជា​អស្ចារ្យ​ ដោយ​ឈ្នះ​ ៨ លើក​​ក្នុង​ការ​បង្ហាញ​ខ្លួន​ ១០ ​​លើក​​​លើ​សង្វៀន​គុន​ចម្រុះ​កន្លង​មក។ ​យ៉ាង​ណា​ក្ដី​ បុរស​វ័យ ៣២ ឆ្នាំ​​សញ្ជាតិ​គុយបា​ ​រូប​នេះ ចាញ់​កីឡាករ​សញ្ជាតិ​​ជប៉ុន​ … Continue reading Lorenzo Lanzafame ​​កត់​ចំណាំ​ចំណុច​ខ្លាំង​​ខ្លះៗ​ រវាង​ ចាន់ រតនា ​ និង Gustavo Balart នៅ​សង្វៀន​ ONE :DREAMS OF GOLD

ហេតុ​​ផល​សំខាន់ៗ Emmanuel សរសើរពេល​ហ្វឹកហាត់​ជា​មួយ​ ចាន់ រតនា​

​ជើង​ខ្លាំង​​គុន​ចម្រុះ​​សញ្ជាតិ​នីហ្សេរីយ៉ា​ Emmanuel Onyedikachi ដែល​គេ​ស្គាល់​តាម​រយៈ​ការ​ហ្វឹកហាត់​​ជា​មួយ​​​​កីឡាករ​ជើង​ចាស់​និង​គ្រូ​បង្វឹក​ ​ចាន់ រតនា​ ​មុន​ឡើង​ប្រកួត​សង្វៀន​ ONE Championship ​នា​ពេល​កន្លង​មក​នោះ​បាន​ថ្លែង​សារ​សំខាន់​ៗ​ចំពោះ​​គ្រូ​បង្វឹក​​ផ្ដល់​​ឲ្យ​ ​​ដូច​ជា​ការ​រៀប​ចំ​បាន​ល្អ​មុន​ការ​ប្រកួត​ ការ​​ផ្ដល់​កម្លាំង​ស្មារតី ​​ការ​ផ្ដល់​បច្ចេកទេស ​និង ​ការ​ទូន្មាន​បំបាត់​ការ​ភ័យ​ខ្លាច​ជា​ដើម។ Onyedikachi ​បាន​ថ្លែង​​​ដូច្នេះ ​៖«​​គាត់ [ចាន់ រតនា] រៀប​ចំ​​សម្រាប់​ខ្ញុំ​បាន​ល្អ​ផ្នែក​ស្មារតី​។ គាត់​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ពេល​វេលា​ច្រើន​មិន​ខ្លាច​ហត់​នឿយ​ ហើយ ​គាត់​ចាត់​​​ទុក​ថា ​ជា​ផ្នែក​នៃ​ការ​ហ្វឹកហាត់​មួយ។​គាត់​​ឲ្យ​ខ្ញុំ​យល់​អំពី​ការ​បំបាត់​ការ​ភ័យ​ខ្លាច​លើ​សង្វៀន​ហើយ​ មិន​ត្រូវ​ភ័យ​ទេ​ទោះ​ជួប​អ្នក​ណា​ក៏​ដោយ​លើ​សង្វៀន​ ​​ត្រូវ​​ចង់​ឈ្នះ​ មិន​ខ្លាច​របួស​ស្នាម​ និង ​​​ត្រូវ​ចាត់​ទុក​ជា​រឿង​ធម្មតា។ ​លក្ខណៈ​បច្ចេកទេស គាត់​បាន​បង្ហាត់​ខ្ញុំ​​​ទៀងទាត់​ និង ​​មាន​ភាព​អំណត់​អត់ធន់ ​ដែល​ធ្វើ​​ឲ្យ​ខ្ញុំ​មាន​សន្ទុះ​កាន់​តែ​ខ្លាំងក្លា។ ខ្ញុំ​ចាំ​ច្បាស់​ថា​ ​ខ្ញុំ​ត្រូវ​ស្រលាញ់​ការ​វៃ​របស់​ខ្ញុំ​រៀងរាល់​នាទី​ ព្រោះ​​យើង​ឡើង​មក​ដើម្បី​វ៉ៃ ឬ ប្រកួត»។ កីឡាករ​ដែល​ឡើង​សង្វៀន​ ONE ​បាន​ចំនួន​ ៣ ដង​រូប​នេះ ​បាន​រៀន​សូត្រ​ជា​ច្រើន​ក្នុង​រយៈ​កាល​កន្លង​ទៅ​ ក្នុង​នាម​កីឡាករ​ត្រូវ​តែ​ដោះ​ស្រាយ​​ឲ្យ​បាន​ល្អ​​នៅ​លើ​សង្វៀន ​កីឡាករ​ផ្សេងគ្នា​ត្រូវ​តែ​មាន​វិធី​​វ៉ៃ​ផ្សេង​​គ្នា​ដែរ​​ មិន​ត្រូវ​បារម្ភ​អំពី​​គូបដិបក្ខ​ ត្រូវ​មាន​ជំនឿ​​ចិត្ត​​ពេល​ឡើង​រេញ ​​និង​ មុន​​គ្រប់គ្រង​លើ​គូ​ប្រកួត​​ត្រូវ​គ្រប់គ្រង​ខ្លួន​​ឯង​សិន។ មិន​ត្រឹម​បង្រៀន​​ក្បាច់​គុន​ប៉ុន្តែ​ ​"The Biafran … Continue reading ហេតុ​​ផល​សំខាន់ៗ Emmanuel សរសើរពេល​ហ្វឹកហាត់​ជា​មួយ​ ចាន់ រតនា​

គ្រូ​បង្វឹក​​​ Lorenzo ​​ថា​ រតនា​ ​ហាត់​ខ្លាំង​ វិន័យ​ របប​អាហារ​ ស្មារតី​​ និង​ទទួល​ការ​បង្វឹក​ពី​ LLFitness ទើប​​ឈ្នះ​ ២ ​ប្រកួត​ជាប់​គ្នា​នៅ​សង្វៀន​ ONE

គ្រូ​បង្វឹក​​​សញ្ជាតិ​អ៊ីតាលី ​លោក​ Lorenzo ​​និង​ ក្រុម​ការងារ​ LLFitnes បាន​ដើរ​តួច​យ៉ាង​សំខាន់​ដើម្បី ​ជួយ​ពង្រឹង​កម្លាំង​​​កីឡាករ​ជើង​ខ្លាំង​គុន​ចម្រុះ​​​​កម្ពុជា ​​ចាន់ រតនា​​ ​ឲ្យ​កាន់​តែ​ខ្លាំងក្លា​ និង​ ទទួល​ជ័យជម្នះ​ ២ ​លើក​ជាប់​គ្នា​ចុង​ក្រោយ​នៅ​សង្វៀន​ ONE Champinship។​ ​ទន្ទឹម​គ្នា​​នេះ​ ​រតនា ​ហ្វឹកហាត់​ខ្លាំង​ ​​មាន​វិន័យ​ ស្មារតី និង​ ​របប​អាហារ​ញុំា​ត្រឹម​ត្រូវ។ លោក​ Lorenzo ​ដែល​មក​​ស្រុក​ខ្មែរ​តាំង​ពី​ ៥ ​ឆ្នាំ​មុន​​បាន​​រៀប​រាប់​ថា​៖«​ដំបូង​ឡើយ​ខ្ញុំ​​មក​កម្ពុជា​គ្រាន់​តែ​​​ថ្ងៃ​សម្រាក​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ខ្ញុំ​បាន​ដក់​ចិត្ត​ស្រលាញ់​ប្រទេស​នេះ ​ហើយ​ក៏​សម្រេច​ចិត្ត​​ស្នាក់​នៅ​តែ​ម្ដង។ ​​ចំណុច​ទី១​ ការ​ពិត​​ណាស់​​ជ័យជម្នះ​២​ លើក​របស់​ចាន់ រតនា​ ​​បាន​មក​ដោយ​សារ ​ការ​លះ​បង់ និង​ ​មាន​វិន័យ​ផ្ទាល់​ខ្លួន ​​រួម​ទាំង​ទំនាក់​ទំនង​ល្អ​រវាង​​ គេ​[រតនា] និង​ ខ្ញុំ។ យើង​បាន​ក្លាយ​ជា​មិត្ត​ដ៏​ល្អ​​អស់​ពេល​ជា​ច្រើន​ឆ្នាំ។ ​​​​ចំណុច​ទី២​ ​ខ្ញុំ​ដឹង​ថា​ ​គេ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ ដូច្នេះ​​ហើយ​ខ្ញុំ​​សង្ឃឹម​ថា​រូប​គេ​ផ្ដល់​ឲ្យ​នូវ​លទ្ធផល​ដ៏​ល្អ​ ​​រាល់​ ​ការ​​ប្រកួត​ ​​រួម​ទាំង​ការ​ហ្វឹកហាត់​បាន​ល្អ​​សម្រាប់​ខ្ញុំ។ ​ចំណុច​ទី៣​ ​គេ​មាន​​កម្លាំង​ចិត្ត ​​និង​​ ​មាន​វិន័យ​ច្បាស់​លាស់​នៅ​ពី​ក្រោយ​រូប​គេ​​ … Continue reading គ្រូ​បង្វឹក​​​ Lorenzo ​​ថា​ រតនា​ ​ហាត់​ខ្លាំង​ វិន័យ​ របប​អាហារ​ ស្មារតី​​ និង​ទទួល​ការ​បង្វឹក​ពី​ LLFitness ទើប​​ឈ្នះ​ ២ ​ប្រកួត​ជាប់​គ្នា​នៅ​សង្វៀន​ ONE

អាថ៌កំបាំង​​របស់​ ចាន់​ រតនា ​ជា​មួយ​ LLFitness ​ដែល​ធ្វើ​ឲ្យ​ក្បាច់​គុន​​របស់​គេ​នៅ​តែ​​​​ខ្លាំង ​​

ក្រុម​ការងារ​ និង​ ក្រុម​គ្រូ​បង្វឹក​​នៅ​ LLFitness ​ជា​​អ្នក​នៅ​ពី​ក្រោយ​ខ្នង​​​សំខាន់​បំផុត​ដែល​ជំរុញ​ឲ្យ​ ​ចាន់ ​រតនា​ ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​នៅ​សង្វៀន​ ONE Championship។ ​ម្ចាស់​ក្លិប «សិល្បៈ» ទទួល​បាន​​ការ​ហ្វឹកហាត់​ផ្នែក​​កម្លាំង និង ​កាយ​សម្បទា​យ៉ាង​​ដិត​ដល់​ពី​សំណាក់​ LLFitness ​ជា​​រៀង​រាល់​ថ្ងៃ​ និង ​មុន​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ។ ​ដ្បិត​ ចាន់​ រតនា​​​ វ័យ​​៣៣ ឆ្នាំ​ប៉ុន្តែ​ ​អាជីព​​​ប្រកួត​លើ​សង្វៀន​ ONE នៅ​តែ​ទទួល​បាន​លទ្ធផល​ល្អ​ជា​បន្ត​បន្ទាប់​​ជា​ពិសេស​​រូប​គេ​ទើប​ឈ្នះ​​កីឡាករ​​គុន​ចម្រុះ​ឥណ្ឌូណេស៊ី​ Rudy Agustian ​នៅ​សង្វៀន​ ONE :FOR HONOR ​កាល​ដើម​ខែ​ ឧសភា​ នេះ​នៅ​ប្រទេស​​ឥណ្ឌូណេស៊ី។​ ​​ចាន់ ​រតនា​ ​បង្ហើប​ថា៖« ​គ្រូ​​​បង្វឹក​​ Lorenzo Lanzafame ​និង​ក្រុម​ការងារ​ នៅ​ LLFitness បាន​រួម​ចំណែក​យ៉ាង​ធំ​ធេង​ដល់​ជ័យជម្នះ​របស់​ខ្ញុំ​​រៀងរាល់​ការ​ប្រកួត។​ ខ្ញុំ​បាន​ហ្វឹកហាត់​​ជា​មួយ​ពួក​គាត់​តាំង​ពី​​ខ្ញុំ​​ឈាន​ជើង​ចូល​ប្រកួត​​​ដាក់​ទ្រុង​នៅ​ស្រុក​ខ្មែរ​​ជា​លើក​ទី២​ម៉្លេះ ​ដែល​កាល​នោះ ONE គេ​រៀប​ចំ​នៅ​ស្រុក​​កម្ពុជា។ ​Lorenzo បង្ហាត់​​ផ្នែក​កម្លាំង​ កាយ​សម្បទា​ និង ​កម្លាំង​ស៊ុហ្វ​ដល់​ខ្ញុំ។ … Continue reading អាថ៌កំបាំង​​របស់​ ចាន់​ រតនា ​ជា​មួយ​ LLFitness ​ដែល​ធ្វើ​ឲ្យ​ក្បាច់​គុន​​របស់​គេ​នៅ​តែ​​​​ខ្លាំង ​​

សម្ភារ​ហ្វឹកហាត់​​ភាគ​ច្រើន​នៅ​ក្លិប​ប្រដាល់​ «សិល្បៈ»​ ​​របស់ ចាន់ រតននា ​ចាស់​អស់​៦០​ភាគរយ

​អ្នក​លេង​​គុន​ចម្រុះ​​ ចាន់ ​រតនា ​​​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ»​​ ​បាន​​បង្ហើប​ឲ្យ​ដឹង​ថា​ ​សម្ភារ​ហ្វឹកហាត់​​នៅ​​នៅ​ក្នុង​ក្លិប​របស់​ខ្លួន​​ចាស់ៗ​​​អស់​ប្រហែល​៦០​ភាគរយ​ទៅ​ហើយ​ ​​ពោល​​នៅ​ថ្មីៗ​ត្រឹម​ ​៤០​ភាគរយ​ប៉ុណ្ណោះ។​ ​​ក្លិប​របស់​ ចាន់ ​រតនា​​ស្ថិត​​​នៅ​ក្បែរ​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​​​​ ដែល​​ទីតាំង​បច្ចុប្បន្ន​នេះ​​នឹង​ផុត​​កិច្ច​សន្យា​ជួល​​​ត្រឹម​ចុង​​ខែ កញ្ញា​ ​ឆ្នាំ​ ២០១៩​ ខាង​មុខ​នេះ​។ ​​គិត​ត្រឹម​ពេល​នេះ​​រហូត​ដល់​ផុត​កិច្ច​សន្យា​ ​​​កីឡាករ​ និង ​ជា​ជា​គ្រូ​បង្វឹក​វ័យ​ក្មេង​​​ដដែល​​នេះ​ស្នាក់​នៅ​ និង​​បង្ហាត់​កូន​សិស្ស​ បាន​រយៈ​ពេល​ ៣​ ឆ្នាំ​ហើយ។   ​ ​​ ​កីឡាករ​វ័យ​​៣៣ ​ឆ្នាំ​​​បាន​បញ្ជាក់​​​​​បែប​នេះ​ថា​ ៖«​​​​​ឧបករណ៍​ ឬ សម្ភារ​ហ្វឹកហាត់​​នេះ​​ខ្ញុំ​​​ទិញ​ខ្លួន​​ឯង​ភាគ​ច្រើន​ ហើយ​​មួយ​​ភាគ​​ទៀត​បាន​មក​ពី​ការ​​ឧបត្ថម្ភ​។ ជាក់​​ស្ដែង​​មិត្តភ័ក្ដិ​នៅ​​មីយ៉ាន់ម៉ា​ Phoe Thaw ​​បាន​សហការ​ជា​មួយ​ក្លិប​ប្រដាល់​​ Fight For Good ​មក​ជួយឧបត្ថម្ភ​​​សម្ភារ​ខ្លះ​​សម្រាប់​ហ្វឹកហាត់​​​កាល​ខែ មីនា។​ ​ប៉ុន្តែ​យើង​មិន​បាន​​ស្នើ​សុំ​គេ​ ប៉ុន្តែ​ គាត់​ថា​​នឹង​ជួយ​បន្ត​ទៀត​តាម​​លទ្ធភាព។ សម្ភារ​​ទាំង​អស់​ដូច​​ជា​​ តាបពី ហ្គង់​ បាវ​សាក់​ ​ស្នង​សម្រាប់​ហាត់​ ស៊ីប​កាន់​​ដៃ​ ​ស៊ីប​សម្រាប់​ទាត់​ បាវ​សាច់​​ជា​ដើម​​នោះ​​កាន់​តែ​ចាស់ៗ​ហើយ។ … Continue reading សម្ភារ​ហ្វឹកហាត់​​ភាគ​ច្រើន​នៅ​ក្លិប​ប្រដាល់​ «សិល្បៈ»​ ​​របស់ ចាន់ រតននា ​ចាស់​អស់​៦០​ភាគរយ

ចាន់ រតនា​ ​ជា​កីឡាករ​​កំពូល​​ម្នាក់​នៅ​កម្ពុជា​​ តើ​ការ​ប្រើ​ប្រាស់​​សម្លៀក​​​បំពាក់​ឬសម្ភារ​កីឡា​ប្រេនៗ​កម្រិត​ណា​ទៅ?

អ្នក​លេង​គុន​ចម្រុះ​​ ចាន់ រតនា​ ​ត្រូវ​បាន​​អ្នក​ជំនាញ​​ និង​ កីឡាករ​​ជា​ច្រើន​​នាក់​ចាត់​ទុក​ជា​កីឡាករ​​​គុន​ចម្រុះ​កំពូល​ម្នាក់​របស់​កម្ពុជា​​តាម​រយៈ​ការ​ផ្ដួល​កីឡាករ​ឥណ្ឌូណេស៊ី​​​ Rudy Agustian ​ឲ្យ​​​ចុះ​ចាញ់​នៅ​ទឹក​ទី​២​​​នា​ពេល​ថ្មីៗ​​នេះ​នៅ​សង្វៀន​ ONE: FOR HONOR ​នា​ប្រទេស​ឥណ្ឌូណេស៊ី? ​​​​គេ​ជា​កីឡាករ​​​ល្បី​ឈ្មោះ​ប្រចាំ​នៅ​សង្វៀន​ ONE ​តំណាង​ឲ្យ​កម្ពុជា​​តាំង​ពី​ឆ្នាំ​ ២០១៤ មក។​ តើ​​ការ​ប្រើ​ប្រាស់​​សម្លៀក​បំពាក់​ប្រចាំ​ថ្ងៃ​ ប្រេនៗ​ កម្រិត​ណា​ទៅ​សម្រាប់​កីឡាករ​កំពូល​ប្រចាំ​ប្រទេស​មួយ​នេះ? ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ការ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​ ​ឬ សម្ភារ​កីឡា​ប្រចាំ​​ថ្ងៃ​ ​​កីឡាករ​ និង ជា​គ្រូ​បង្វឹក​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​​​បង្ហើប​ថា៖ «​ខ្ញុំ​អត់​មាន​ប្រកាន់​​ប្រេន​ណា​មួយ​​ក្នុង​​ការ​ស្លៀក​ពាក់​ទេ​បង​ ខ្ញុំ​ស្លៀក​ពាក់​ធម្មតា​ ​ព្រោះ​មិន​មាន​ក្រុម​​ហ៊ុន​ណា​គេ​ឧបត្ថម្ភ​សម្លៀក​​​ស្លៀក​ដល់​ខ្ញុំ​ផ្ដាច់​មុខ​ប្រចាំ​ថ្ងៃ​ផង​ប្រចាំ​ថ្ងៃ​ផង។ ​​ប៉ុន្តែ​ រាល់​ថ្ងៃ​ខ្ញុំ​មាន​​បង​ម្នាក់​​ម្ចាស់​ហាង​​ឈ្មោះ​ ណារិទ្ធ​ លក់​​សម្ភារ​ TrecTeam​ នៅ​ម្ដុំ​ចតុមុខ។​ គាត់​ឧបត្ថម្ភ​ សម្ភារ​​ហ្វឹកហាត់ ដូច​ជា​សម្លៀក​បំពាក់ ​ឧបករណ៍​មួយ​ចំនួន​ និង ​Protein ​ជា​​ប្រចាំ​​​ដល់​រូប​ខ្ញុំ​ ដោយ​ជួយ​​ផ្គត់ផ្គង់​រយៈ​ពេល​ ៣ ឆ្នាំ​មក​ហើយ។​ ខ្ញុំ​​អត់​មាន​ចុះ​កិច្ច​សន្យា​​ជា​​លាយលក្ខណ៍អក្សរ​ទេ​ ប៉ុន្តែ​ពេល​​​ណា​អស់​ ខ្ញុំ​ប្រាប់​គាត់​ផ្ទាល់​មាត់​ គាត់​នឹង​ផ្ដល់​ជូន​ដល់​ខ្ញុំ»។ កីឡាករ​​ដែល​ឡើង​ប្រកួត​លើ​សង្វៀន​ ONE Championship … Continue reading ចាន់ រតនា​ ​ជា​កីឡាករ​​កំពូល​​ម្នាក់​នៅ​កម្ពុជា​​ តើ​ការ​ប្រើ​ប្រាស់​​សម្លៀក​​​បំពាក់​ឬសម្ភារ​កីឡា​ប្រេនៗ​កម្រិត​ណា​ទៅ?

ចាន់ រតនា​ ជា​អ្នក​ហាត់​ក្បាច់​គុន​​ ប៉ុន្តែ​​​បែរ​ចូល​ចិត្ត​ភាព​យន្ត​​បែប​វិទ្យាសាស្ត្រ​ទៅ​វិញ

អ្នក​លេង​គុន​ចម្រុះ​​កម្ពុជា​ ចាន់ រតនា​ ដែល​​​វ៉ៃ​​កីឡាករ​​ម្ចាស់​ផ្ទះ​​ Rudy Agustian ​ឲ្យ​​​ចុះ​ចាញ់​នៅ​ទឹក​ទី​២​​កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​​លើ​​សង្វៀន​ ONE: FOR HONOR ​ ​​នា​រដ្ឋធានី​​​ ហ្សាកាតា​​ ​ប្រទេស​ ឥណ្ឌូណេស៊ី ​នោះ​​មិន​​ចាត់​ទុក​ខ្សែ​ភាពយន្ត​​​ប្រើ​ក្បាច់​គុន​ទាត់​ធាក់​ជា​ជម្រើស​​ដំបូង​​នោះ​ឡើយ ​ប៉ុន្តែ​ បែរ​ចូល​ចិត្ត​​ទស្សនា​រឿង​ប្រលោម​​លោក​បែប​វិទ្យា​សាស្ត្រ​ «Jurassic World » ទៅ​វិញ​។ ​គ្រូ​បង្វឹក​នៅ​ក្លិប​ «សិល្បៈ» រូប​នេះ​​បញ្ជាក់​ថា ៖«​​​រឿង​​ដែល​ខ្ញុំ​តាម​ដាន​ និង ​ចូល​ចិត្ត​បំផុត គឺ​ Jurassic World ​ហើយ​ខ្ញុំ​មើល​ដល់​ភាគ​ចុង​ក្រោយ​​ Jurassic World: Fallen Kingdom ឯណោះ​ពេល​​ចេញ​ជា​ផ្លូវ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៨។ ឈុត​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​​ គឺ​​ រាល់​​ពេល​ឈុត​ឆាក​ ​ដាយណូស័រ បើក​ការ​វាយ​ប្រហារ​មក​លើ​​មនុស្ស​ ដែល​ធ្វើ​​ឲ្យ​រន្ធត់​ខ្លាំង​ណាស់ ​ព្រឺព្រួច​​ ហើយ​ ​ខ្ញុំ​រឹត​តែ​ចង់​តាម​ដាន»។ ភាព​យន្ត​ Jurassic World ​ចេញ​បាន​ ​៥​ វគ្គ​ហើយ​មក​ដល់​ពេល​នេះ ​វគ្គ​ទី​១​ Jurassic … Continue reading ចាន់ រតនា​ ជា​អ្នក​ហាត់​ក្បាច់​គុន​​ ប៉ុន្តែ​​​បែរ​ចូល​ចិត្ត​ភាព​យន្ត​​បែប​វិទ្យាសាស្ត្រ​ទៅ​វិញ

អ្នក​លេង​គុន​ចម្រុះ​ ៣ រូប​​​ ​បញ្ចេញ​ទស្សនៈ​រៀងៗ​ខ្លួន​អំពី​ការ​ប្រកួត​រវាង​ Agustian និង​ រតនា ​

អ្នក​លេង​ក្បាច់​គុន​​ចម្រុះ​ដែល​មាន​​បទ​ពិសោធន៍​​លើ​​សង្វៀន​ ONE Championship ​ចំនួន​ ៣ ​​រូប​​​បង្ហាញ​អំពី​ទស្សនៈ​រៀងៗ​ខ្លួន​​មុន​ពេល​​កីឡាករ​ម្ចាស់​​ស្រុក​ Rudy Agustian ​ជួប​​​​កីឡាករ​បទ​ពិសោធន៍​ជោកជាំ​ ចាន់ រតនា​ របស់​កម្ពុជា។​ ​ ចាន់​ ​រតនា ​តំណាង​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​​គូ​​បដិបក្ខ​​​​កីឡាករ​ម្ចាស់​ផ្ទះ​​ Rudy Agustian ​​នៅ​លើ​​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​ នា​​រដ្ឋធានី​​ ហ្សាកាតា​​ ​ប្រទេស​ ឥណ្ឌូណេស៊ី។ អ្នក​លេង​ក្បាច់​គុន​​ចម្រុះ​​ រិន​ សារ័ត្ន​ ​​​បាន​​​បង្ហើប​​ដូច្នេះ៖« ​ទាំង​ ចាន់ រតនា និង​ Rudy ​មាន​ចំណុច​ល្អ​​​​ផ្សេងៗ​គ្នា ​ប៉ុន្តែ​ខ្ញុំ​ ខ្លាច​​​​ណាស់​ ចាន់ ​រតនា​​​ ចាញ់​កម្លាំង​ស៊ុហ្វ​គេ។​ ​​​​បង​ រតនា​ មាន​​តែម​បន្តិច​​​លើ​​​ការ​ប្រើ​ក្បាច់​​គុន​ខ្មែរ​​ ប៉ុន្តែ​ ​​ខ្លាច​គេ​ឃ្លេ​បាន​ គឺ​លំបាក។ ​មួយ​ទៀត​ … Continue reading អ្នក​លេង​គុន​ចម្រុះ​ ៣ រូប​​​ ​បញ្ចេញ​ទស្សនៈ​រៀងៗ​ខ្លួន​អំពី​ការ​ប្រកួត​រវាង​ Agustian និង​ រតនា ​

ទីតាំង​​ជួល​ក្លិប​របស់​ ចាន់ រតនា​ ​ជិត​ផុត​កិច្ច​សន្យា​ ហើយបន្ត​ជួប​រឿង​លំបាក​ខ្លះ​​នា​ប៉ុន្មាន​ខែ​ខាង​មុខ

អ្នក​លេង​ក្បាច់​​គុន​ចម្រុះ​ ចាន់ ​រតនា ​​​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ក្លិប​ប្រដាល់​សិល្បៈ​​ មាន​ទីតាំង​​ស្ថិត​នៅ​ក្បែរ​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​​​​នោះ​​ បាន​បង្ហើប​​ថា ​ទីតាំង​បច្ចុប្បន្ន​នេះ​​នឹង​ផុត​​កិច្ច​សន្យា​ជួល​នា​ខែ កញ្ញា​ ​ឆ្នាំ​ ២០១៩​ ខាង​មុខ​នេះ​​ក្រោយ​​ស្នាក់​នៅ​និង​​បង្វឹក​កូន​សិស្ស​ បាន​រយៈ​ពេល​ ៣​ ឆ្នាំ​ ​ហើយ​ ជួប​ផល​លំបាក​មួយ​ចំនួន​ក្នុង​ការ​​ប្ដូរ​ទីតាំង​ក្លិប​របស់​ក្លិប។ ​ ​​ ​អ្នក​​លេង​គុន​ខ្មែរ​​វ័យ​ ​៣៣ ​ឆ្នាំ​​រូប​នេះ​បាន​បញ្ជាក់​​​​ថា​ ៖«​​ទី​តាំង​ក្បែរ​គុក​ទួល​ស្លែង​ បច្ចុប្បន្ន​ ​នេះ​ខ្ញុំ​ជួល​គេ​ ហើយ​​ត្រូវ​ផុត​កុង​​ត្រា​​​ត្រឹម​ខែ កញ្ញា​នេះ​ ​ព្រោះ​ម្ចាស់​គាត់​​​ប្រាប់​ថា​ត្រូវ​លក់​​​ឲ្យ​អ្នក​ផ្សេង។​ ខ្ញុំ​មិន​ទាន់​រក​បាន​ទីតាំង​ថ្មី​​នៅ​ឡើយ។​ ​​ទី​តាំង​នេះ​ល្អ​ណាស់​ ហើយ​ តម្លៃ​សមរម្យ​ ​ដែល​ខ្ញុំ​​អាច​​​រស់​បាន​ទោះ​មិន​ចំណេញ​។ ​ទីតាំង​នេះ​អំណោយ​ផល​ ​ខ្ញុំ​អាច​ចូល​រួម​​​បង្ហាត់​គុន​ខ្មែរ​ដល់​កីឡាករ​វ័យ​ក្មេង​​ដែល​ចង់​ឡើង​​សង្វៀន​ប្រកួត​ និង ​ជន​បរទេស​ដែល​គាត់​ចង់​ចេះ ​និង ​ហាត់​សម្រាប់​សុខភាព​ផង។» ​​គ្រូ​បង្វឹក​ក្លិប​ប្រដាល់​សិល្បៈ​​​រៀប​រាប់​អំពី​ផល​លំបាក​ខ្លះៗ​ថា​ បើ​សិន​ប្ដូរ​ទាំង​តាំង​ ​នោះ​​អាច​បាត់បង់​កីឡាករ​​មួយ​ចំនួន​ដែល​​ហាត់​ដើម្បី​សុខភាព ​បើ​សិន​​រក​កន្លែង​ជួល​កន្លែង​​ផ្សេង​​ឆ្ងាយ​ពី​​ទីលំនៅ​របស់​ពួក​គេ។ ​​បច្ចុប្បន្ន​នេះ​មាន​ជន​បរទេស​ ​​​ចូល​រួម​ហ្វឹកហាត់​ប្រមាណ​ ​៣០ ​នាក់​​ដើម្បី​ចង់​ចេះ​គុន​ខ្មែរ​ និង ដើម្បី​សុខភាព​ ដែល​ក្នុង​នោះ​មាន​បរទេស​ ២ ​នាក់​ហ្វឹកហាត់​​ក្នុង​គោល​បំណង​ចង់​​ឡើង​រេញ​​ប្រកួត។​ ​ចំណែក​កូន​សិស្ស​ជា​ជន​ជាតិ​ខ្មែរ​វិញ​ ​​មាន​ប្រមាណ​ ​​៣០​ … Continue reading ទីតាំង​​ជួល​ក្លិប​របស់​ ចាន់ រតនា​ ​ជិត​ផុត​កិច្ច​សន្យា​ ហើយបន្ត​ជួប​រឿង​លំបាក​ខ្លះ​​នា​ប៉ុន្មាន​ខែ​ខាង​មុខ