Khon Sichan Khmer Komlang Kun Khmer ONE Championship

ខុន ស៊ីចាន់ ចុះចាញ់គូប្រកួតលើសង្វៀន ONE Championship

ខុន ស៊ីចាន់ ដែលជាជើងឯក KWC មិនអាចបន្ថែមកំណត់ត្រាបានពីលើជ័យជម្នះពីការប្រកួតលើកមុនឡើយ ដោយសារប្រកួតម្តងនេះ គាត់បានគោះសុំចាញ់កីឡាករឥណ្ឌូនេស៊ី Rudy Agustian ក្នុងទឹកទី១។ ចាប់ផ្តើមប្រកួតបើកឆាកព្រឹត្តិការណ៍ ONE: CALL TO GREATNESS កីឡាករគុនខ្មែររបស់កម្ពុជា ឃើញថាមានការប្រុងប្រយ័ត្នបំផុត មិនសូវហ៊ានចូលកៀកគូប្រកួតឥណ្ឌូនេស៊ីជិតពេកទេ។ ស្រាប់តែដល់នាទី ៤៥ នៃការប្រកួត Agustian បានឱកាសក៏ចាប់ផ្តួល ស៊ីចាន់ ហើយសង្គ្រប់ពីលើជាប់។ រីឯខាងកម្ពុជា ខំការពារខ្លួនមិនឲ្យ Rudy ក្លេរករខ្លួនបានសម្រេច ដូច្នេះគាត់ប្រឹងរើបម្រាស់ដោះខ្លួនចេញ ប៉ុន្តែនៅតែមិនអាចធ្វើបាន ទីបំផុតត្រូវគោះសុំចាញ់ដោយសារជាប់ក្លេរ Rudy ដដែលតែក្នុង ១:៤៥ នាទីប៉ុណ្ណោះ។ នេះគឺជាជ័យជន្នះជាលើកទី៣ជាប់ៗគ្នារបស់ Agustian ហើយ។

Khon Sichan Khmer Komlang Kun Khmer Matias Andres

Khon Sichan Motivated By His Family Ahead Of ONE Championship Bout

Cambodian flyweight Khon Sichan is determined to make a clear statement this Friday, 22 February in Singapore. The Khmer Warrior Challenge (KWC) Champion will take on Indonesian talent Rudy "The Golden Boy" Agustian in an anticipated mixed martial arts bout at ONE: CALL TO GREATNESS. Even though it has been almost a year since his … Continue reading Khon Sichan Motivated By His Family Ahead Of ONE Championship Bout