៥ សំណួរ​​ចំពោះ​ រិន សារ័ត្ន​ ខណៈ​ដែល​អាជីព​គុន​ខ្មែរ​ និង​ គុន​ចម្រុះ​កំពុង​មាន​ទីផ្សារ​​

ថ្មីៗ​នេះ​ ​​​សិស្ស​គុន​នៅ​ក្លិប​ Cambodian Top Team ​រិន សារ័ត្ន​ ដែល​ស្គាល់​តាម​រយៈ​​អាច​ប្រកួត​​គុន​ខ្មែរ​ និង ​គុន​ចម្រុះ​នោះ​​កំពុង​មាន​ទីផ្សារ​ប្រកួត​ហូរហែ​ទាំង​​ប្រកួត​មិត្តភាព​ ​ខ្សែ​ក្រវាត់​ និង ​ប្រកួត​គុន​ចម្រុះ​នៅ​​ប្រទេស​ថៃ។ ​​​ក្រៅ​ពី​​នោះ​រូប​គេ​ក៏​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​សង្វៀន​ ONE Championship ​រហូត​ដល់​ ៦​ ដង​ផង​ដែរ។ ​​រិន​ សារ័ត្ន ​ចូល​ខ្លួន​មក​រៀបរាប់​អំពី​ស្ថានភាព​​បច្ចុប្បន្ន​ តាម​​រយៈ​ចម្លើយ​៥​សំណួរ​​របស់​​​​អ្នក​យក​ព័ត៌មាន​ ONE ដូច​ខាង​ក្រោម។ ONE: ​ខ្ញុំ​​ឃើញ​ រិន សារ័ត្ន ​មាន​កម្មវិធី​ប្រកួត​ហូរហែ​ ​តើ​គិត​ថា​​ខ្លួន​ឯង​មាន​ទីផ្សារ​ច្រើន​ជាង​មុន​ ឬ ​ដោយ​សារ​សមត្ថភាព?​ រិន សារ័ត្ន៖ ​បាទ​! បង​ មួយ​រយៈ​​នេះ​​ខ្ញុំ​មាន​កម្មវិធី​ប្រកួត​ច្រើន​​ទាំង​នៅ​ក្នុង​​ស្រុក និង ប្រកួត​អន្តរជាតិ​ខាង​គុន​ចម្រុះ​​នៅ​​ថៃ​ផង។ ​ហើយ​ ​​គ្រូ​ ហ៊ុន ច័ន្ទរាជ្យ ​​ថា​អាច​នឹង​​ចាប់​​ឈ្មោះ​​ប្រកួត​ញឹកញាប់​ទៀត​​នៅ​ប្រទេស​ថៃ​ ខាង​ក្បាច់​គុន​ចម្រុះ។ បាទ​! ការពិត​ កីឡាករ​គុន​​ចម្រុះ​មាន​តិច​ ដូច្នេះ​​សមត្ថភាព​អាច​ប្រកួត​បាន​នៅ​ថៃ​មិន​ជា​បញ្ហា ហើយ​យើង​ក៏​ធ្លាប់​វ៉ៃ​នៅ​ ONE ច្រើន​ដែរ។ ​​ជា​មួយ​​គ្នា​នេះ​​ខ្ញុំ​​ក៏​ជាប់​លេង​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ ​ទម្ងន់​ … Continue reading ៥ សំណួរ​​ចំពោះ​ រិន សារ័ត្ន​ ខណៈ​ដែល​អាជីព​គុន​ខ្មែរ​ និង​ គុន​ចម្រុះ​កំពុង​មាន​ទីផ្សារ​​

អ្នក​លេង​គុន​ចម្រុះ​ ​ រិន សារ័ត្ន​ ​​ស្រលាញ់​​ក្បាច់​កីឡាករ​គុន​ចម្រុះ​អន្តរជាតិ​ ២ រូប

​អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​នៅ​ក្លិប Cambodian Top Team ​ រិន សារ័ត្ន ​ បាន​បង្ហើប​អំពី​កីឡាករ​គុន​ចម្រុះ​ ២ រូប​ដែល​ខ្លួន​​​​​ចូល​​ចិត្ត​​​និង​ ​រៀន​សូត្រ​តាម។ ​​កីឡាករ​ពីរ​រូប​​ដែល​ សារ័ត្ន​ ពេញ​ចិត្ត​ ​គឺ ​Martin Nguyen ដែល​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Featherweight World Champion ​បច្ចុប្បន្ន​​ និង ​ជើង​ខ្លាំង​វ័យ​ក្មេង​សញ្ជាតិ​ហ្វីលីពីន​​​វ័យ​២៣​​ឆ្នាំ​ Danny Kingad ។ ​ កីឡាករ​កម្ពុជា​វ័យ​​ ​២៥​ ឆ្នាំ​បាន​ថ្លែង​ដូច្នេះ៖« ​ខ្ញុំ​ពេញ​ចិត្ត​កីឡាករ​​គុន​ចម្រុះ​ហ្វីលីពីន​ Danny Kingad ​ព្រោះ​គាត់​មាន​មាន​កម្លាំង​ស៊ុហ្វ​​ខ្លាំង​រហ័ស​ ​ពូកែ​ក្បាច់​ដៃ។ ដៃ​គូ​ដែល​ជួប​គាត់​ ពិបាក​យក​ឈ្នះ​គាត់​ណាស់។ ក្នុង​នោះ​ក្បាច់​ឃ្លេ​របស់​ Kingad ​ ក៏​មិន​ណយ​ដែរ»។ ​ ជើង​ខ្លាំង​ Danny Kingad ពិត​ជា​មិន​ធម្មតា​ទេ ​​ឈ្នះ​រហូត​ដល់​ ១១ ដង​ក្នុង​ការ​ប្រឡូក​​លើ​សង្វៀន​គុន​ចម្រុះ​ ​១២​លើក​ ​ហើយ ​​៦​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន​​ … Continue reading អ្នក​លេង​គុន​ចម្រុះ​ ​ រិន សារ័ត្ន​ ​​ស្រលាញ់​​ក្បាច់​កីឡាករ​គុន​ចម្រុះ​អន្តរជាតិ​ ២ រូប

រិន សា​​រ័ត្ន​ ​ រៀប​រាប់​អំពី​ការ​​តាំង​ចិត្ត​របស់​ខ្លួន​​ក្នុង​អាជីព​ MMA ទៅ​​ថ្ងៃ​អនាគត

មួយ​រយៈ​ចុង​ក្រោយ​​នេះ​ គេ​ឃើញ​ក្បាច់​គុន​ចម្រុះ​ ឬ ហៅ​ថា​​​​ MMA ​មាន​​ភាព​រីកចម្រើន​គួរ​​ឲ្យ​កត់​សម្គាល់​ ជា​ពិសេស​​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវ​ការ​​នា​ចុង​ឆ្នាំ​ ២០១៨​​ កន្លង​ទៅ​នេះ​​ហើយ​ ​​កីឡាករ​បាន​ចេញ​ទៅ​ប្រកួត​​លើ​សង្វៀន​​លំដាប់​ពិភព​លោក ​One Championship ​ជា​បន្ត​បន្ទាប់។ ទន្ទឹម​គ្នា​នេះ​​ក៏​​​ធ្វើ​​ឲ្យ​កីឡាករ​គុន​ចម្រុះ​​ជួរ​នៅ​​កម្ពុជា​ រិន សារ័ត្ន​ បាន​ចេញ​មុខ​​មក​​រៀប​រាប់​អំពី​ការ​តាំង​ចិត្ត​​ទៅ​ថ្ងៃ​​អនាគត​របស់​ខ្លួន​​ក្នុង​​អាជីព​ MMA។​ «​ខ្ញុំ​ស្រលាញ់​ក្បាច់​គុន​​ចម្រុះ​ ​ព្រោះ​ខ្ញុំ​ខំ​ហ្វឹកហាត់​តាំង​ពី​ដើម​​រៀង​មក​ទោះ​មិន​សូវ​​មាន​គេ​ស្គាល់​ និង មិន​ពេញ​និយម​ដូច​​ប្រដាល់​ក៏​ដោយ។​ ​ប៉ុន្តែ​​​ទៅ​ថ្ងៃ​មុខ​ខ្ញុំ​មិន​ទាន់​ច្បាស់​ថា​អាច​​រក្សា​ការ​​ហ្វឹកហាត់​បន្ត​ទៀត​ ឬ យ៉ាង​ណា​ទេ​ ​ព្រោះ​អត់​សូវ​បាន​ឡើង​វ៉ៃ​​ញឹកញាប់​ ហើយ ​ទៅ​​មុខ​ទៀត​ ​​ខ្ញុំ​អាច​នឹង​​មាន​ត្រូវ​ការ​ច្រើន​ មិន​ដូច​ខ្លួន​​មួយ​នោះ​ទេ។» ​នេះ​ជា​ការ​បញ្ជាក់​របស់​ ​រិន សារ័ត្ន អ្នក​លេង​គុន​ចម្រុះ​​ដែល​ហ្វឹកហាត់​នៅ​ក្លិប​ Cambodian Top Team។​ ការ​​​ថ្លែង​បែប​នេះ​ បន្ទាប់​ពី​រៀម​ច្បង​មួយ​ចំនួន​ដែល​ហ្វឹកហាត់​ក្បាច់​ MMA នៅ​កម្ពុជា ​​​​បាន​បោះ​បង់​ជា​​ហូរហែ​​​ដោយ​​បែរ​ទៅ​​ប្រកប​របរ​រក​ស៊ី​វិញ​ ដូច​​ជា​ មាស ម៉ើ ​,សរ សី, និង​ ថៃ រិទ្ធី ​ជា​ដើម​​ ខណៈ​ដែល ​សឹម ប៊ុនស្រន់ ​ក៏​មាន​មុខ​របរ​ផ្ទាល់​ខ្លួន​ដែរ​ … Continue reading រិន សា​​រ័ត្ន​ ​ រៀប​រាប់​អំពី​ការ​​តាំង​ចិត្ត​របស់​ខ្លួន​​ក្នុង​អាជីព​ MMA ទៅ​​ថ្ងៃ​អនាគត

MMA ​មិន​ពេញ​និយម​នៅ​កម្ពុជា​ ​ប៉ុន្តែ​ រិន សារ័ត្ន​ ​មាន​មូល​ហេតុ​ដក់​ចិត្ត​ស្រលាញ់​តាំង​ពី​ ២០១៣​ មក​

កាល​ប៉ុន្មាន​ឆ្នាំ​មុន​​ក្បាច់​គុន​ចម្រុះ​ ឬ MMA មិន​សូវ​ជា​ពេញ​និយម​នៅ​​កម្ពុជា​ទេ ​ប៉ុន្តែ​ ​​មួយ​រយៈ​ចុង​ក្រោយ​​មាន​​ភាព​ផុលផុស​គួរ​សម​ដោយ​​មាន​ការ​បង្កើត​​ក្លិប​​ MMA និង​ ​មាន​កីឡាករ​ចេញ​ទៅ​ប្រកួត​​ជា​លក្ខណៈ​អន្តរជាតិ​ញឹក​ញាប់​ជា​ពិសេស​សង្វៀន​​លំដាប់​ពិភព​លោក One Championship។​ ​ហេតុ​អ្វី​បាន​ជា​ រិន សារ័ត្ន ​ចាប់​អាជីព​ជា​​កីឡាករ​គុន​ចម្រុះ​ ​តាំង​ពី​ដើម​​មក​ មិន​ព្រម​ចាប់​យក​ប្រដាល់? អ្នក​លេង​គុន​ចម្រុះ​ វ័យ​​ ​២៥​ ឆ្នាំ​​​បាន​​បង្ហើប​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​​​ចាប់​អារម្មណ៍​ក្បាច់​គុន​ចម្រុះ​ដំបូង​​ពេល​ ​ស៊ីធីអិន​រៀប​ចំ​ការ​ប្រកួត​គុន​ចម្រុះ​ដំបូង​ នៅ​ឆ្នាំ​ ២០១៣​ ​ហើយ​គេ​​ក៏​ត្រូវ​ការ​ជ្រើស​រើស​កីឡាករ​ឲ្យ​ប្រកួត។​ ​​ដោយ​សារ​ខ្ញុំ​ស្រលាញ់​គុន​ចម្រុះ​ ទើប​ខ្ញុំ​​ទៅ​ទាក់ទង​​លោក​ គ្រូ​ ម៉ា សេរី ​និង​លោក​ ម៉ា ស៊ីថេត​ ​ដើម្បី​បាន​​ហ្វឹកហាត់​​និង​​ ​​​ចង់​​ឡើង​ប្រកួត​។​ ​ពេល​ពួក​គាត់​យល់​​ព្រម​ ​​ខ្ញុំ​ហ្វឹកហាត់​​ជា​មួយ​គ្រូ​​ចំនួន​ ៦ រូប​​មាន​ ​គ្រូ​ប្រដាល់​​​គុន​ខ្មែរ ​យូដូ ​និង គ្រូ​​MMA មក​ពី​បរទេស​។» ​​ អ្នក​លេង​គុន​ចម្រុះ​ដដែល​នេះ​​គូស​បញ្ជាក់​​ទៀត​ ការ​រៀប​ចំ​របស់​ស៊ីធីអិន​ ជា​អ្នក​ជំរុញ​ឲ្យ​រូប​គេ​កាន់​តែ​ចូល​ចិត្ត​គុន​ចម្រុះ​ និង​ ​​​ឈាន​ដល់​​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​តំណាង​ឲ្យ​កម្ពុជា​​រហូត​ដល់​សព្វថ្ងៃ។​ ដ្បិត​ចាប់​ផ្ដើម​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​​​​អំឡុង​ ស៊ីធីអិន​ រៀប​ចំ​ការ​ប្រកួត​នៅ​ឆ្នាំ​ ២០១៣ និង … Continue reading MMA ​មិន​ពេញ​និយម​នៅ​កម្ពុជា​ ​ប៉ុន្តែ​ រិន សារ័ត្ន​ ​មាន​មូល​ហេតុ​ដក់​ចិត្ត​ស្រលាញ់​តាំង​ពី​ ២០១៣​ មក​

រិន សារ័ត្ន និយាយ​ថា​គេ​នឹង​ដក​ខ្លួន​មួយ​រយៈ​ពី​ការ​ប្រកួត​គុន​ចម្រុះ

ទោះ​បី​ជា​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​គុន​ចម្រុះ​ពូកែ​បំផុត​ម្នាក់​របស់​កម្ពុជា​ក៏​ដោយ តែ រិន សារ័ត្ន មិនអាច​រក​បាន​លទ្ធផល​ដែល​គេ​ប្រាថ្នា​ចង់​បាន​​ញឹកញាប់​ឡើយ​។ កាល​ពី​ថ្ងៃ​​សុក្រ​ទី​៨​ខែ​មីនា សារ័ត្ន បាន​តំណាង​កម្ពុជា​នៅ ONE: REIGN OF VALOR ក្នុង​ទីក្រុង​យ៉ាំងហ្គូន ប្រទេស​មីយ៉ាន់ម៉ា​។ ថ្វី​បើ​គេ​បាន​បញ្ចេញ​​​សមត្ថភាព​​យ៉ាង​គួរ​ឱ្យ​សរសើរ​និង​បង្ហាញ​​ភាព​រីក​ចម្រើន​នៃ​ជំនាញ​របស់​គេ​យ៉ាង​ណា​ក្ដី តែ​ទី​បញ្ចប់ សារ័ត្ន បាន​ចាញ់​ពិន្ទុ​កីឡាករ​សំណព្វ​ចិត្ត​របស់​ម្ចាស់​ផ្ទះ “The Dragon Leg” Tial Thang​ ក្រោយ​តស៊ូ​ស្វិតស្វាញ​៣​ទឹក​ពេញ​។ ដោយ​គោរព​ពាក្យ​សន្យា​ជាមួយ​ភរិយា​និង​គ្រួសារ​របស់​គេ សារ័ត្ន និយាយ​ថា​​ឥឡូវនេះ​គេ​នឹង​ដក​ខ្លួន​មួយ​រយៈ​​ពី​អាជីព​ជា​កីឡាករ​គុន​ចម្រុះ​។ សារ័ត្ន ពន្យល់​ថា​៖ «មុនពេល​ចាកចេញ​ពី​ផ្ទះ​ទៅ​ហាត់​ត្រៀម​នៅ​ថៃ ខ្ញុំ​បាន​សួរ​ប្រពន្ធ​ខ្ញុំ​ថា​គិត​ម៉េច​ដែរ? កាលណោះ​ចំថ្ងៃ Valentine’s Day ហើយ​គាត់​មិន​ចង់​​ឱ្យ​ខ្ញុំ​ទៅ​ទេ ប៉ុន្តែ​ពួកយើង​បាន​សន្យា​គ្នារឿង​មួយ។ ខ្ញុំ​បាន​សន្យា​ជាមួយ​គាត់​ថា​ខ្ញុំ​នឹង​ហាត់​ឱ្យ​ខ្លាំង​និង​​​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព ហើយ​បើ​ខ្ញុំ​​ធ្វើ​មិន​បាន​ល្អ​ឬ​មិន​​បាន​ជ័យជម្នះ​ត្រលប់​មក​ផ្ទះ​វិញ​ទេ ខ្ញុំ​នឹង​ផ្អាក​អាជីព​នេះ​មួយ​រយៈ»។ សារ័ត្ន បន្ថែម​ថា​៖ «បន្ទាប់​ពី​សន្យា​ជាមួយ​គាត់​រួច គាត់​លើក​ទឹក​ចិត្ត​ខ្ញុំ​និង​ជំរុញទឹក​ចិត្ត​ខ្ញុំ​ពេញ​ទំហឹង។ គាត់​បាន​និយាយមក​ខ្ញុំ​ថា​[បើ​បង​ចង់​បន្ត​ប្រកួត​ទៀត បង​ត្រូវ​ហាត់​ឱ្យ​ខ្លាំង​មែនទែន​ហើយ​យកជ័យជម្នះ​ឱ្យ​បាន​]»។   សារ័ត្ន បាន​ទទួល​ការ​សរសើរ​​ទាំង​ពី​សំណាក់​មិត្ត​រួម​ក្លិប​និង​គ្រូ​បង្វឹក​ចំពោះ​ការ​ប្រឹងប្រែង​ហ្វឹកហាត់​និង​ទេពកោសល្យ​ពី​ធម្មជាតិ​របស់​គេ​។ ប៉ុន្តែ​គេ​បាន​ចាញ់​២​ប្រកួត​ចុង​ក្រោយ​ជាប់​គ្នា​នៅ ONE Championship បន្ទាប់​ពី​បាន​ផ្ដួល Mario Satya ​ឱ្យ​សន្លប់​ដោយ​ផ្លែ​កែង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​។ … Continue reading រិន សារ័ត្ន និយាយ​ថា​គេ​នឹង​ដក​ខ្លួន​មួយ​រយៈ​ពី​ការ​ប្រកួត​គុន​ចម្រុះ

ផ្លូវការហើយ! រិន សារត្ន័ ត្រៀមចេញប្រកួតនៅភូមាព្រឹត្តិការណ៍ ONE: REIGN OF VALOR

អ្នកប្រដាល់គុនចម្រុះចាស់ជំនាន់ រិន សារត្ន័ ត្រូវបានគេកក់ប្រកួតជាលើកដំបូងសម្រាប់ដើមឆ្នាំ ២០១៩នេះហើយ។ ONE Championship ទើបបានប្រកាសជាសាធារណៈថា រិន សារត្ន័ នឹងត្រូវផ្គូផ្គងជាមួយកីឡាករថ្មីថ្មោង Tial Thang ក្នុងទ្រុងសង្វៀនធំនៅទីក្រុងយ៉ាងហ្គូន ប្រទេសភូមាសម្រាប់ប្រកួតថ្ងៃសុក្រ ទី០៨ មីនាឆាប់ៗ។ កីឡាករប្រដាល់ក្នុងទ្រុងវ័យ ២៥ឆ្នាំរូបនេះ ធ្លាប់បានលេចលឺថាថ្មីៗនេះ ពុះកញ្រ្ជោលចង់ឆាប់បានប្រកួតនៅសង្វៀនពិភពលោកឲ្យកាន់តែឆាប់កាន់តែល្អ ពីព្រោះចង់បង្ហាញស្នៀតថ្មីៗដែលខ្លួនបានសម្ងំហាត់ទុកជាយូរមកហើយ ជាមួយគ្រូបង្វឹកថ្មីម្នាក់នៅក្លឹប Cambodian Top Team ទីក្រុងភ្នំពេញ។ សារត្ន័ បង្ហើបប្រាប់ពីភាពរីកចម្រើនរបស់ខ្លួនថា៖ «ខ្ញុំមើលឃើញខ្លួនឯងថាខុសពីមុនត្រង់ហ៊ានចូលចាប់ជាងមុន។ ខាងក្បាច់វាយ និងក្បាច់ការពារខ្លួនទូទៅ ក៏លឿនជាង និងល្អជាងមុនឆ្ងាយ។ ខ្ញុំត្រៀមបញ្ចេញសមត្ថភាពរួចហើយ»។ ការដាក់ផ្គូផ្គងឲ្យប៉ះជាមួយកីឡាករកើតនៅភូមាម្តងនេះ មិនមែនជាគូប្រយុទ្ធអន់នោះទេ ដោយដឹងថា Tial Thang ជាកីឡាករថ្មីថ្មោងមែន ប៉ុន្តែខាងក្រោយខ្នងមាននិមិត្តរូបល្បីរបស់ភូមា Aung La N Sang សរសើរមិនដាច់ពីមាត់ពីសមត្ថភាពខ្លាំងរបស់សិស្សប្អូនរូបនេះ ហើយថាអនាគតនឹងក្លាយជាតារាប្រដាល់ល្បីកក្រើកពិភពលោកមួយរូបដែរមិនខាន។ Aung La N Sang រំលើកសរសើរ Tial Thang … Continue reading ផ្លូវការហើយ! រិន សារត្ន័ ត្រៀមចេញប្រកួតនៅភូមាព្រឹត្តិការណ៍ ONE: REIGN OF VALOR

រិន សារត្ន័ ប្រាប់ពីបទពិសោធន៍ប្រចាំចិត្តលើសង្វៀនក្នុង ២០១៨

រិន សារត្ន័ ដែលគ្រប់គ្នាស្គាល់ថាជាកីឡាកររបស់ ONE Championship និងជាតំណាងឲ្យក្លឹប Cambodian Top Team បានចែករំលែកពីលទ្ធផលមានឡើង មានចុះរបស់ខ្លួនក្នុងឆ្នាំ២០១៨។ មកដល់សព្វថ្ងៃ កីឡាកររូបនេះបានស្គាល់រសជាតិនៅលើសង្វៀនប្រដាល់អន្តរជាតិទាំងឈ្នះ ទាំងចាញ់ នៅក្នុងទ្រុងប្រដាល់ តែយ៉ាងណាគាត់បានបង្ហាញពីការដឹងគុណចំពោះមេរៀនទាំងនោះ ហើយបន្តអភិវឌ្ឍវិជ្ជាគុនបន្ថែមឲ្យប្រសើរជាងមុនសម្រាប់ឆ្នាំក្រោយទៀត។ ជ័យជន្នះមួួយរបស់សារត្ន័ ក្នុងឆ្នាំ ២០១៨ ជាកម្លាំងជម្រុញម្យ៉ាងផ្តល់សង្ឃឹមឲ្យគាត់ខំពុះពារទៅមុខទៀត ហើយជ័យជន្នះនេះហើយដែល បង្ហាញឲ្យខ្លួនគាត់ និងកម្ពុជាទាំងមូលឃើញពីសមត្ថភាពខ្ពស់របស់ខ្លួនអាចជ្រកកោនក្រោមដំបូលក្បាច់គុនដ៏ធំជាងគេ។ កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ សារត្ន័ ត្រូវបានគេផ្គូផ្គងឲ្យប្រកួតជាមួួយ អ្នកលេងក្បាច់គុនឥណ្ឌូនេស៊ីឈ្មោះ Mario Satya Wirawan ក្នុងព្រឹត្តិការណ៍ ONE: PINNACLE OF POWER។  កាលនោះថ្វីបើគាត់ត្រូវភាគីឥណ្ឌូនេស៊ីចាប់ក្លេរនៅពីលើជាប់យ៉ាងយូរក៏ពិតមែន ប៉ុន្តែ សារត្ន័ រកវិធីដោះខ្លួនចេញបានរហូត នេះបង្ហាញពីការរីកចម្រើនច្រើនពីស្នៀតក្រោមរបស់គាត់។ ត្រូវរំលឹកផងដែរថា រិន សារត្ន័ បានប្រើប្រាស់ក្បាច់ការពារខ្លួនពីការចាប់រឹតរបស់ដៃគូ ហើយបានប្រើកែងដ៏មុតស្រួចរបស់ខ្លួនវាត់ទៅខាងឥណ្ឌូនេស៊ីត្រូវជាច្រើនកន្លែង ធ្វើឲ្យអាជ្ញាកណ្តាលសម្រេចបញ្ចប់ការប្រកួតនៅក្នុងទឹកទី ៣។ នេះជាលើកទី ២ហើយ ដែលសារត្ន័បានផ្តួលដៃគូមុនចប់ទឹក នៅសង្វៀនធំ ONE Championship។ … Continue reading រិន សារត្ន័ ប្រាប់ពីបទពិសោធន៍ប្រចាំចិត្តលើសង្វៀនក្នុង ២០១៨