Ren Saroth Rin Saroth Khmer Komlang

រិន សារត្ន័ ដូរចិត្តគំនិតជាអ្នកប្រយុទ្ធថ្មីមួយ សម្លឹងវិលចូលប្រកួតONE Championshipម្តងទៀត

រិន សារត្ន័ ជាកីឡាករឆ្នើមម្នាក់ក្នុងពិភពគុននៅកម្ពុជា ហើយក៏ជាប្រចាំ ONE Championship ការប្រកួតគាត់ជាបន្តបន្ទាប់ គាត់តែងរិះរកវិធីវិវឌ្ឍន៍ជំនាញក្បាច់គុនរបស់គាត់ឲ្យកាន់តែមានកំរិតខ្ពស់ថែមទៀត។ សារត្ន័ មានជំនាញច្បាស់ខាងគុនខ្មែរដែលសព្វថ្ងៃកំពុងហាត់នៅក្លឹប Cambodian Top Team មួយរយៈចុងក្រោយនេះគាត់បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរដ៏ធំមួួយ មានបំណងក្លាយខ្លួនជាកីឡាករអាជីពខាងគុនចម្រុះវិញ ហើយគាត់ក៏បានត្រៀមជាស្រេចដើម្បីបញ្ចេញស្នៀតដែលគាត់ខំសំងំហាត់មួួយរយៈធំនេះ ឲ្យពិភពលោកបានស្គាល់នៅលើសង្វៀនធំបន្ទាប់។ នៅក្រោមការណែនាំរបស់គ្រូបង្វឹក Nicholas "JJ" Lee មកពីក្លឹបYorky MMA ជាមួយក្លឹប CTT ទាំង សារត្ន័ និងម្ចាស់ក្លឹបលោក ហ៊ុន ចាន់រាជ ឃើញថាមានចំនុចអភិវឌ្ឍច្រើនគួរឲ្យកត់សំគាល់។ លោកចាន់រាជ បង្ហើបប្រាប់ថា៖ «ចាប់ពីប្រកួតលើកមុនមកដល់ឥឡូវ គាត់ផ្លាស់ប្តូរច្រើនមែនទែនប្រៀបដូចអ្នកប្រយុទ្ធ និងកីឡាករថ្មីស្រឡាងម្នាក់អីចឹង! គាត់ចាប់ផ្តើមធ្វើនេះធ្វើនោះ គាត់ខំប្រកួត ហើយការគិតក៏ខុសពីមុនដែរ។ ឥឡូវគាត់ដូចអាវុធច្រើនបែបមួយអីចឹង!យើងអាចនិយាយបានថា ស្មារតីគាត់គឺផ្ចង់ទៅលើគុនចម្រុះតែម្តង»។ https://www.facebook.com/ONEChampionship/videos/1861049190584994/ ពីរប្រកួតចុងក្រោយកាលពីឆ្នាំ២០១៨ សារត្ន័ មានកំណត់ត្រាឈ្នះ១ ចាញ់១ ដូច្នេះគាត់ដឹងថាខ្លួនត្រូវធ្វើឲ្យបានប្រសើរជាងនេះទៀត ដើម្បីរក្សាកំណត់ត្រាអាចផ្តួលកីឡាករខ្លាំងៗបាន។ ឆ្នាំ២០១៩ ជាឆ្នាំដែលវិស័យក្បាច់គុននៅកម្ពុជាកំពុងផ្ទុះឡើយយ៉ាងកក្រើកពេញផ្ទៃប្រទេស រីឯ សារត្ន័ វិញមានឆន្ទះបញ្ចេញស្នាដៃនៅលើសង្វៀនអន្តរជាតិ និងសង្ឃឹមថាអាចជាឧទាហរណ៍មួយសំរាប់ជំនាន់ក្រោយផងដែរ។ ម្យ៉ាងដោយឃើញមិត្តរួមក្លឹបដូចជា នៅ … Continue reading រិន សារត្ន័ ដូរចិត្តគំនិតជាអ្នកប្រយុទ្ធថ្មីមួយ សម្លឹងវិលចូលប្រកួតONE Championshipម្តងទៀត

Ren Saroth Rin Saroth Khmer Komlang

Ren Saroth Feels Like A Reborn Martial Artist, Eyes ONE Championship Return

Regarded as one of Cambodia's finest mixed martial artists, ONE Championship star Ren Saroth has time and time again found ways to reinvent himself and take his skill set to the next level. Coming from an extensive Kun Khmer background, the Cambodian Top Team (CTT) athlete finally feels he has turned a corner in his development as a full-blown mixed martial … Continue reading Ren Saroth Feels Like A Reborn Martial Artist, Eyes ONE Championship Return

រិន សារត្ន័ ប្រាប់ពីបទពិសោធន៍ប្រចាំចិត្តលើសង្វៀនក្នុង ២០១៨

រិន សារត្ន័ ដែលគ្រប់គ្នាស្គាល់ថាជាកីឡាកររបស់ ONE Championship និងជាតំណាងឲ្យក្លឹប Cambodian Top Team បានចែករំលែកពីលទ្ធផលមានឡើង មានចុះរបស់ខ្លួនក្នុងឆ្នាំ២០១៨។ មកដល់សព្វថ្ងៃ កីឡាកររូបនេះបានស្គាល់រសជាតិនៅលើសង្វៀនប្រដាល់អន្តរជាតិទាំងឈ្នះ ទាំងចាញ់ នៅក្នុងទ្រុងប្រដាល់ តែយ៉ាងណាគាត់បានបង្ហាញពីការដឹងគុណចំពោះមេរៀនទាំងនោះ ហើយបន្តអភិវឌ្ឍវិជ្ជាគុនបន្ថែមឲ្យប្រសើរជាងមុនសម្រាប់ឆ្នាំក្រោយទៀត។ ជ័យជន្នះមួួយរបស់សារត្ន័ ក្នុងឆ្នាំ ២០១៨ ជាកម្លាំងជម្រុញម្យ៉ាងផ្តល់សង្ឃឹមឲ្យគាត់ខំពុះពារទៅមុខទៀត ហើយជ័យជន្នះនេះហើយដែល បង្ហាញឲ្យខ្លួនគាត់ និងកម្ពុជាទាំងមូលឃើញពីសមត្ថភាពខ្ពស់របស់ខ្លួនអាចជ្រកកោនក្រោមដំបូលក្បាច់គុនដ៏ធំជាងគេ។ កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ សារត្ន័ ត្រូវបានគេផ្គូផ្គងឲ្យប្រកួតជាមួួយ អ្នកលេងក្បាច់គុនឥណ្ឌូនេស៊ីឈ្មោះ Mario Satya Wirawan ក្នុងព្រឹត្តិការណ៍ ONE: PINNACLE OF POWER។  កាលនោះថ្វីបើគាត់ត្រូវភាគីឥណ្ឌូនេស៊ីចាប់ក្លេរនៅពីលើជាប់យ៉ាងយូរក៏ពិតមែន ប៉ុន្តែ សារត្ន័ រកវិធីដោះខ្លួនចេញបានរហូត នេះបង្ហាញពីការរីកចម្រើនច្រើនពីស្នៀតក្រោមរបស់គាត់។ ត្រូវរំលឹកផងដែរថា រិន សារត្ន័ បានប្រើប្រាស់ក្បាច់ការពារខ្លួនពីការចាប់រឹតរបស់ដៃគូ ហើយបានប្រើកែងដ៏មុតស្រួចរបស់ខ្លួនវាត់ទៅខាងឥណ្ឌូនេស៊ីត្រូវជាច្រើនកន្លែង ធ្វើឲ្យអាជ្ញាកណ្តាលសម្រេចបញ្ចប់ការប្រកួតនៅក្នុងទឹកទី ៣។ នេះជាលើកទី ២ហើយ ដែលសារត្ន័បានផ្តួលដៃគូមុនចប់ទឹក នៅសង្វៀនធំ ONE Championship។ … Continue reading រិន សារត្ន័ ប្រាប់ពីបទពិសោធន៍ប្រចាំចិត្តលើសង្វៀនក្នុង ២០១៨

Ren Saroth / Rin Saroth (Photo: ONE Championship)

Rin Saroth Shares His Favorite Moment in 2018

2018 was full of both up and downs for ONE Championship athlete and Cambodian Top Team (CTT) talent Rin Saroth. Continuing his journey in the world biggest martial arts organization, the Khmer Warrior has tasted both defeat and victories inside the cage, but he is thankful for the many lessons he has learned as he … Continue reading Rin Saroth Shares His Favorite Moment in 2018