អត្តពលិករបស់ ONE Championship វី ស្រីខួច បាននិងកំពុងរង់ចាំឱកាសដើម្បីត្រលប់ចូលទ្រុងប្រកួតវិញ ប៉ុន្តែមិនដែលឈប់ហ្វឹកហាត់ឡើយ។ ស្រីខួច ដែលជាមិត្តភ័ក្តិជិតស្និទ្ធម្នាក់របស់តារាកំពុងរះរបស់ ONE Championship នៅ ស្រីពៅ បច្ចុប្បន្នកំពុងស្ថិតក្នុងជំរំហ្វឹកហាត់ពេញម៉ោងដើម្បីតំណាងកម្ពុជាក្នុងការប្រកួតអន្តរជាតិមួយនៅប្រទេសថៃ។ ស្រីខួច ប្រាប់ថា៖ «ឥឡូវនេះខ្ញុំកំពុងផ្ដោតលើការប្រកួតនៅប្រទេសថៃក្នុងខែមេសាខាងមុខ។ ខ្ញុំ, ស្រីពៅ និងកីឡាករពីរបីនាក់ផ្សេងទៀតនឹងទៅបោះជំរំហ្វឹកហាត់និងប្រកួតនៅទីនោះ»។ មុនត្រលប់ទៅ ONE Championship និងមុនការប្រកួតប្រដាល់របស់នាងមកដល់ ខាងក្រោមនេះជារឿងគួរឱ្យចាប់អារម្មណ៍៣យ៉ាងដែលអ្នកគួរដឹងអំពី ស្រីខួច។ #១ តារាល្បីដែលនាង crush លើនិងបទចម្រៀងសំណព្វចិត្ត ថ្វីបើជីវិតរបស់ស្រីពៅភាគច្រើនក្រវែលជុំវិញក្បាច់គុន ប៉ុន្តែនាងក៏ជាអ្នកស្រលាញ់តន្ត្រីដ៏ខ្លាំងក្លាម្នាក់និងចូលចិត្តបទចម្រៀងខ្មែរ។ នៅពេលត្រូវបានសួរថាតារាណាដែលនាងបាក់ចិត្តលើ? ស្រីខួច ញញឹមផងសើចផង ហើយឆ្លើយថា៖ «ខ្ញុំគិតថា ព្រាប សុវត្ថិ និងកូនៗរបស់គាត់ ពិសេសគឺបង សុវត្ថិ គឺគាត់សង្ហាខ្លាំងណាស់។ ទោះបីឥឡូវគាត់រាងចាស់បន្តិច តែគាត់នៅតែសង្ហា»។ ពេលនិយាយពី idol ក្នុងដួងចិត្ត នាងជ្រើសរើសតារាចម្រៀងស្រីម្នាក់។ ស្រីខួច បញ្ជាក់ថា៖ «idol របស់ខ្ញុំគឺតារាចម្រៀង មាស សុខសោភា។ … Continue reading រឿងគួរឱ្យចាប់អារម្មណ៍៣យ៉ាងដែលអ្នកត្រូវដឹងអំពី វី ស្រីខួច