អ្នកលេងគុនចម្រុះតំណាងឲ្យកម្ពុជ ខុន ស៊ីចាន់ បើកឆាកឆ្នាំថ្មី២០២០ដោយប៉ះកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Eko Roni Saputra នៅថ្ងៃទី ៧ ខែ កុម្ភៈ ខាងមុខ ក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលរៀបចំនៅក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ នេះជាការបើកទំព័រដើមឆ្នាំរបស់ ស៊ីចាន់ បន្ទាប់ពីរង បរាជ័យត្រឹមទឹកទី១ពីរលើកជាប់គ្នាកាលឆ្នាំ ២០១៩។ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge ឆ្នាំ ២០១៣ ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian ត្រឹមទឹកទី១ កាលខែ កុម្ភៈ ក្នុងកម្មវិធី ONE : CALL TO GREATNESS និង បន្តចាញ់សន្លប់ដោយក្បាច់ឃ្លេ ក្រោមថ្វីដៃកីឡាករឥណ្ឌា Roshan Mainam ត្រឹមទឹកទី១ ដូចគ្នាកាលដើមខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ។ បែបណាក្ដីមុនជួប … Continue reading ខុន ស៊ីចាន់ បង្ហាញចំណាប់អារម្មណ៍អំពីគូប្រកួត Eko Roni មុនជួបគ្នា
Tag: Phnom Penh MMA
ពាក្យឌឺដងដាក់គ្នារវាង ខុន ស៊ីចាន់ និង Roshan Mainam មុនការប្រកួតថ្ងៃ ៨ វិច្ឆិកា
ខុន ស៊ីចាន់ សិស្សក្បាច់គុនចម្រុះមកពី Phnom Penh MMA ត្រូវឡើងមកតតាំងនឹងជើងខ្លាំងគុនចម្រុះឥណ្ឌា Roshan Mainam ក្នុងកម្មវិធី ONE: MASTERS OF FATE នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខ នៅក្រុងម៉ានីលប្រទេសហ្វីលីពីន។ ខុន ស៊ីចាន់ មានក្បាច់បាតខាងគុនខ្មែរ ខណៈដែល Roshan Mainam មានក្បាច់បាតហាត់ដំបូងខាងចំបាប់។ មុនការប្រកួតចាប់ផ្ដើម កីឡាករគុនចម្រុះដែលត្រូវប្រកួតក្នុងទម្ងន់ Flyweight បានផ្ញើសារដាក់គ្នាមុនប្រកួតចាប់ផ្ដើមដូចខាងក្រោម។ Shop Fairtex Kun Khmer - The best prices on Fairtex in the world http://www.FairtexKunKhmer.com https://www.onefc.com/videos/rudy-agustian-wastes-no-time-in-choking-out-khon-sichan/ ស៊ីចាន់ ដែលមានបទពិសោធន៍ ONE Championship ចំនួន ៤ដងបានថ្លែងថា៖« ខ្ញុំដឹងថា Roshan … Continue reading ពាក្យឌឺដងដាក់គ្នារវាង ខុន ស៊ីចាន់ និង Roshan Mainam មុនការប្រកួតថ្ងៃ ៨ វិច្ឆិកា
ខុន ស៊ីចាន់ រៀនសូត្រច្រើនពីបរាជ័យក្រោមក្បាច់ឃ្លេរបស់ Rudy Agustian
លោក Alan Mccune ដែលជាគ្រូបង្វឹកផ្ទាល់របស់ ខុន ស៊ីចាន់ បានថ្លែងថាកូនសិស្សរបស់ខ្លួនត្រៀមខ្លួនបានយ៉ាងល្អដើម្បីប្រកួតក្នុងកម្មវិធី ONE: MASTER OF FATE នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខនាទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ ការថ្លែងយ៉ាងដូច្នេះរបស់គ្រូបង្វឹករូបនេះ មុនពេល ខុន ស៊ីចាន់ ត្រូវប្រឈមនឹង Roshan Mainam ដែលជាជើងខ្លាំងគុនចម្រុះជំនាញក្បាច់ចំបាប់មកពីឥណ្ឌា នាដើមខែ វិច្ឆិកា ខាងលើ និង ក្លាយជាការប្រកួតដ៏ជក់ចិត្តមួយ។ ខុន ស៊ីចាន់ បានរៀនពីភាពជូរចត់ពេលចាញ់ឃ្លេរើខ្លួនមិនរួចពីសំណាក់កីឡាករឥណ្ឌូណេស៊ី Rudy Agustian កាលខែ កុម្ភៈឆ្នាំ ២០១៩ កន្លងទៅនៅសិង្ហបុរី។ នេះជារឿងដែលបានរៀនសូត្របន្ថែមនិងមិនអាចឲ្យរឿងនេះកើតឡើងជាថ្មីម្ដងទៀតឡើយ។ លោក Alan បានគូសបញ្ជាក់ថា៖«យើងរៀបផែនការបានល្អ ដោយមានការគាំទ្រពីលោក Derek Bidaut អ្នកគ្រប់គ្រងក្លិបប្រដាល់ Prodal Fight and Fitness Gym ព្រោះទទួលការហ្វឹកហាត់ជាប្រចាំនៅទីនោះ។ … Continue reading ខុន ស៊ីចាន់ រៀនសូត្រច្រើនពីបរាជ័យក្រោមក្បាច់ឃ្លេរបស់ Rudy Agustian
ខុន ស៊ីចាន់ ប្រាប់អំពីចំណុចខ្លាំងរបស់គូប្រកួត Roshan Mainam នៅ ONE: MASTERS OF FATE
អ្នកលេងគុនចម្រុះនិងគុនខ្មែរ ខុន ស៊ីចាន់ ដែលប្រកួតតំណាងឲ្យក្លិប Phnom Penh MMA ក្នុងកម្មវិធី ONE: MASTERS OF FATE នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខ នៅក្រុងម៉ានីលប្រទេសហ្វីលីពីន បានចេញមកនិយាយអំពីចំណុចខ្លាំងរបស់គូបដិបក្ខ Roshan Mainam និង ត្រៀមខ្លួនទប់ទល់យកឈ្នះបន្ទាប់ពីបានទស្សនាឃ្លីបវីដេអូខ្លះៗពីគូប្រជែងរូបនេះ។ ខុន ស៊ីចាន់ បានគូសបញ្ជាក់ថា ៖«ខ្ញុំបានមើលវីដេអូខ្លះហើយបង Mainam ល្អកម្លាំង ល្អខាងចូលចាប់បោកយើង ល្អខាងរឹតក ល្អខាងម៉ាត់បើសិនករណីគេនៅពីលើខ្ញុំ ប៉ុន្តែ ក្បាច់ឈរវ៉ៃរបស់គេអត់សូវល្អទេ។ ករណីដែលយើងដោះអត់ចេញ ហើយគេនៅពីលើ ខ្ញុំអាចនឹងយ៉ាប់របស់ក្បាច់គេមិនខាន។ និយាយរួមបើវ៉ៃជំហរដេក Mainam មានប្រៀបនិងល្អម៉ាត់ពីលើ»។ https://www.onefc.com/videos/khon-sichan-vs-riski-umar/ បែបណាក្ដី ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ១មកពីខេត្តឧត្ដរមានជ័យបានហ្វឹកហាត់ត្រៀមខ្លាំងក្លាតាំងពីដើមខែ តុលា មកម៉្លេះ និង បន្តរហូតដល់ថ្ងៃចេញទៅប្រកួតទេម្ដង។ មិនត្រឹមតែហ្វឹកហាត់ក្បាច់ដោះឃ្លេក គាបដៃជើង … Continue reading ខុន ស៊ីចាន់ ប្រាប់អំពីចំណុចខ្លាំងរបស់គូប្រកួត Roshan Mainam នៅ ONE: MASTERS OF FATE
គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៣ដាន់ប្រាប់អំពីចំណុចសំខាន់របស់ ខុន ស៊ីចាន់ ពេលហ្វឹកហាត់ត្រៀមនៅ ONE: MASTERS OF FATE
អ្នកលេងគុនចម្រុះ ខុន ស៊ីចាន់ ដែលប្រកួតតំណាងឲ្យក្លិបប Phnom Penh MMA ប្ដូរមកហ្វឹកហាត់ជាមួយលោក Fernando Salvador គ្រូបង្វឹកកម្រិតខ្សែក្រវាត់ខ្មៅ៣ ដាន់ជីជិតស៊ូក្នុងដំណើរត្រៀមការប្រកួតនៅសង្វៀន ONE: MASTERS OF FATE នៅក្រុងម៉ានីលប្រទេសហ្វីលីពីននាថ្ងៃ ៨ ខែ វិច្ឆិកា ខាងមុខ។ ខុន ស៊ីចាន់ ប្រឈមនឹងកីឡាករឥណ្ឌា Roshan Mainam ដែលកំពុងហ្វឹកហាត់នៅ ក្លិប Evolve MMA ប្រទេសសិង្ហបុរី។ ក្នុងការត្រៀមហ្វឹកហាត់នៅក្លិប Prodal ជិតមួយសប្ដាហ៍មកនេះគ្រូបង្វឹក Fernando បានថ្លែងអំពីចំណុចសំខាន់ខ្លះៗថា ៖«ខុន ស៊ីចាន់ មានភាពរីកចម្រើនខ្លាំងទាំងផ្នែកកម្លាំង និង បច្ចេកទេស។ គេមិនដូចមុនទេ គេអាចគេចផុតពីការប៉ុនប៉ងឃ្លេក ឃ្លេពីមុខ ពីក្រោយ និង ក្បាច់គាបដៃជាដើម។ យើងនៅបន្តធ្វើការបន្ថែមទៀតឲ្យកាន់តែល្អប្រសើរ។ យើងដឹងថាគូប្រកួតរបស់យើង ពូកែណាស់ខាងចំបាប់ ដូច្នេះយើងត្រូវត្រៀមឲ្យបានគ្រប់គ្រាន់។ មិនត្រឹមតែត្រៀមការពារ ប៉ុន្តែ យើងក៏ត្រៀមក្បាច់ប្រយុទ្ធផងដែរ»។ … Continue reading គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៣ដាន់ប្រាប់អំពីចំណុចសំខាន់របស់ ខុន ស៊ីចាន់ ពេលហ្វឹកហាត់ត្រៀមនៅ ONE: MASTERS OF FATE
ខុន ស៊ីចាន់ ប្រាប់អំពីគម្រោងទៅថ្ងៃអនាគត
កីឡាករមានបទពិសោធន៍នៅសង្វៀនគុនចម្រុះថ្នាក់ជាតិ និង អន្តរជាតិ ONE Championship ខុន ស៊ីចាន់ បានបង្ហើបអំពីមហិច្ឆតារបស់ខ្លួនទៅថ្ងៃអនាគត ថាចង់បើកក្លិបបង្ហាត់គុនចម្រុះមួយដោយខ្លួនឯងនៅឯស្រុកកំណើតក្នុងករណីដែលសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ឬ ស្ថាប័នពាក់ព័ន្ធមានការរៀបព្រឹត្តិការណ៍គុនចម្រុះជាប្រចាំនៅក្នុងស្រុក។ ខុន ស៊ីចាន់ ដែលចាប់ផ្ដើមឡើងសង្វៀនគុនចម្រុះតាំងឆ្នាំ ២០១៣ បានគូសបញ្ជាក់បែបនេះ៖«ខ្ញុំស្រលាញ់ខាងក្បាច់គុនតាំងពីដើមមក... យើងចោលវាមិនកើត។ ហើយបើមានគេប្រកួតគុនចម្រុះក្នុងស្រុកដូចគុនខ្មែរផុលផុស ខ្ញុំមានបំណងបើកក្លិបគុនចម្រុះខ្លួនឯងមួយមើលលទ្ធភាពជាក់ស្ដែង»។ ម្ចាស់ខ្សែក្រវាត់ Khmer Warriors Challenge វគ្គទី១នៅឆ្នាំ ២០១៣ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមបានរៀបរាប់ទៀតថា គោលដៅរបស់គេចង់បើកក្លិបខ្លួនឯងតែម្ដង ប៉ុន្តែបើសិនបើអាចកៀរគរកដៃគូបានដើម្បីបង្កើតក្លិបរឹតតែប្រសើរ និង រៀបចំកាន់តែល្អជាក់ជាមិនខាន។ បែបណាក៏ដោយនេះគ្រាន់ជាគិតទុកទៅថ្ងៃមុខប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន បុរសវ័យ ៣១ ឆ្នាំរូបនេះនៅចង់ឡើងប្រកួតបន្តទៀត ព្រោះនៅជាប់កិច្ចសន្យាជាមួយ ONE នៅឡើយ។ អតីតកូនសិស្សរបស់លោក ឡោ វុទ្ធី កំពុងហ្វឹកហាត់នៅទីកំណើតរបស់ខ្លួនឯស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ស៊ីចាន់ មិនត្រឹមហ្វឹកហាត់ខ្លួនឯងទេ ប៉ុន្តែថែមទាំងបង្វឹកក្មេងៗនៅស្រុកកំណើតដែលស្រលាញ់គុនខ្មែរមួយចំនួនទៀតផង។ ពេលមុនឡើងទៅប្រកួតនៅសង្វៀន ONE ស៊ីចាន់ នឹងឡើងមកហាត់ជាមួយ គ្រូបង្វឹក Alan … Continue reading ខុន ស៊ីចាន់ ប្រាប់អំពីគម្រោងទៅថ្ងៃអនាគត
Khon Sichan Set To Showcase Next-Level Performance in Singapore
On Friday, 22 February, Phnom Penh MMA representative Khon Sichan will once again step onto the global stage of ONE Championship, and with the support of head trainer Alan Mccune, he believes they will continue climbing the ranks toward greatness. The Khmer Warrior Challenge Flyweight Champion and Scotsman Alan are now in full preparation to … Continue reading Khon Sichan Set To Showcase Next-Level Performance in Singapore