Chan Rothana ONE Championship Khmer Komlang Kun Khmer

តោះ! ស្គាល់ ចាន់ រតនា ក្រៅសង្វៀនប្រដាល់បន្តិចមើល!

https://www.facebook.com/ONEChampionship/videos/2291705910854354/ តារាប្រដាល់ក្នុងទ្រុង ONE Championship ដ៏មានប្រជាប្រិយភាព ចាន់ រតនា ដែលគេស្គាល់ថាជាខ្លាចាស់ក្នុងពិភពគុន ហើយដែលនៅតែខំសាងកេរ្តិ៍ឈ្មោះល្បីមកដកថយសោះឡើយ។ កាលពីដើមខែធ្នូ កន្លងទៅ គាត់ត្រលប់ចូលប្រកួតធ្វើឲ្យកក្រើកទ្រុងធំ ONE: DESTINY OF CHAMPION ម្តងទៀតដោយបានបំបាក់ជើងខ្លាំងរបស់ឥណ្ឌូនេស៊ី Abro Fernandes ជាកីឡាករមិនធ្លាប់ចាញ់ពីមុនឲ្យចុះចាញ់ក្រោមកណ្តាប់ដៃ រតនា ក្នុងទឹកទី២។ សមត្ថភាពដ៏ប៊ិនប្រសប់ខាងគុនខ្មែរ និងគុនចម្រុះរបស់អ្នកលេងវ័យ ៣២ឆ្នាំនេះ ត្រូវបានគេឃើញនិងស្ញប់ស្ញែងពាសពេញផ្ទៃប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេសទូទាំងពិភពលោកផងដែរ។ យ៉ាងណាមិញ ពុំសូវមានមនុស្សម្នាស្គាល់ច្រើនពីជីវិតខាងក្រៅសង្វៀនប្រដាល់ឡើយ។ ដូច្នេះ យើងបានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយគាត់ហើយយក ៥ចំណុចដែលបងប្អូនជនរួមជាតិមិនទាន់ដឹងពី ចាន់ រតនា៖ ១. គាត់ ចូលចិត្តមើលរឿងដាយណូស័រ និងរឿងសត្វចម្លែក ដូចជាមិនចំឡែកទេបើ រតនា ចូលចិត្តមើលរឿងវាយកាប់ចាក់គ្នានោះ ពីព្រោះគាត់ខាងក្បាច់គុនស្រាប់ តែគួរឲ្យភ្ញាក់ផ្អើលនោះ គឺតាមពិតគាត់ចូលចិត្តមើលរឿងបែបតុក្កតាសត្វចម្លែក រឿងដាយណូស័រ ជាជាងរឿងវីរបុរសមែនទែនទៅវិញ។ អ្នកជំនាញគុនខ្មែររូបនេះ ប្រាប់ថាគាត់មិនសូវមានពេលទំនេរដើម្បីអង្គុយមើលរឿងច្រើនទេ ប៉ុន្តែបើមានពេលទំនេរខ្លះវិញ គឺគាត់នឹងមើលរឿងប្រភេទនេះ ហើយចូលចិត្តមើលតាំងពីនៅតូចដល់ធំទៀតផង។ «ខ្ញុំចូលចិត្តរឿងដាយណូស័រ ហើយរឿងតុក្កតាមួយនោះដែលមានសត្វចម្លែកធំៗវាយគ្នា។ ពីតូចចូលចិត្តមើល ដល់ឥឡូវក៏ចូលចិត្តមើលដែរ!»។ ២. … Continue reading តោះ! ស្គាល់ ចាន់ រតនា ក្រៅសង្វៀនប្រដាល់បន្តិចមើល!

ឯម សុវណ្ណារី នារីជើងខ្លាំងនៅ ONE Championship ចង់បំផុសគំនិតក្មេងៗជាមួយសៀវភៅគំនូរជីវចលថ្មី

https://www.facebook.com/ONEChampionship/videos/1923593571029626/ ឯម សុវណ្ណារី ជាកីឡាការិនីមានប្រវត្តិប្រកួតក្នុងទ្រុង ONE Championship ដ៏ប៊ិនប្រសប់ម្នាក់ នៅសង្វៀនដើមខែធ្នូកន្លងទៅ ដែលកាលនោះនាងបានលើកមុខយ៉ាងខ្លាំងដោយការឈ្នះគូប្រកួតអ៊ុយក្រែន Iryna Kyselova មុនចប់ទឹក ក្នុងព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS នៅទីក្រុងកូឡាឡាំពួរ។ គួររំលឹកផងដែរថា នាងបានប្រើស្នៀតកៀបក្លេរខាងជើងចាស់អ៊ុយក្រែនបានសម្រេចយ៉ាងផុយតែក្នុងទឹកទីមួយ ប៉ុណ្ណោះ។ សម្រាប់នាងនេះគឺជាការចាប់ផ្តើមមួយ ដូច្នេះនាងនៅតែខំប្រឹងហ្វឹកហាត់បន្តដើម្បីកសាងកេរ្តិ៍ឈ្មោះបន្ថែមទៀតមិនត្រឹមតែក្រោមដំបូលក្បាច់គុនស្តង់ដារអន្តរជាតិនេះទេ ប៉ុន្តែតាមរយៈសកម្មភាពខាងក្រៅផងដែរ។ នាខែតុលា ឆ្នាំ២០១៧ សុវណ្ណារី បានទាក់ទងជាមួយ Yves Edwards អតីតអ្នកប្រដាល់នៅ UFC និងអ្នកស្រី Brooke James ដែលជាអ្នកនិពន្ធម្នាក់ ដើម្បីពិភាក្សាគ្នាសរសេរសៀវភៅកូនក្មេងដែលកាលនោះពួកគេចាប់ផ្តើមត្រៀមសរសេរហើយ។ ក្រោយពីផ្ញើគំនូរជីវចលរបស់នាងទៅឲ្យគេហើយ ទាំងបីនាក់ក៏បានចាប់ដៃគ្នារៀបរៀងសៀវភៅដែលមានចំណងជើងថា « The Talent Quest» ដែលឥឡូវកំពុងចរាចរមានលក់នៅហាងសៀវភៅ និងតាមបណ្តាញអនឡានហូហែ។ សុវណ្ណារំលឹកពីដំណើរដើមទងដំបូង៖ «ពួកគាត់ចូលចិត្តគំនូររបស់ខ្ញុំ ហើយថាវាស៊ីគ្នានឹងអ្វីដែលគាត់ចង់ធ្វើដូចគ្នា។ វានិយាយពីតួអង្គសត្វតូចៗទាំងនោះ ដែលបានហ្វឹកហាត់ក្បាច់គុនច្រើនប្រភេទ!» «យើងចង់ធ្វើយ៉ាងម៉េចបំបែកផ្នត់គំនិតរបស់ឪពុកម្តាយក្មេងភាគច្រើនដែលរិះគន់ក្បាច់គុនថាជារឿងហិង្សា ពេលដាក់កូនឲ្យរៀនក្បាច់គុនមួយៗ អីចឹងចង់បកទៅបង្ហាញពួកគាត់វិញថាក្បាច់គុនតាមពិតល្អសម្រាប់ក្មេងៗទេ ជាពិសេសជួយខាងច​រិ​ក និងជំនឿចិត្តលើខ្លួនពួកគេដែរ»។ … Continue reading ឯម សុវណ្ណារី នារីជើងខ្លាំងនៅ ONE Championship ចង់បំផុសគំនិតក្មេងៗជាមួយសៀវភៅគំនូរជីវចលថ្មី