គ្រូ​បង្វឹក​ខ្សែ​ក្រវាត់​ខ្មៅ​៣​ដាន់​​​ក្បាច់​គុន​​ជីជិតស៊ូ​ ​​វិភាគ​ការ​ប្រកួត​រវាង​ ចាន់ រតនា និង​ ​ជើង​​ខ្លាំង​គុយបា​ Gustavo Balart នៅ​សង្វៀន​ ONE: DREAMS OF GOLD

គ្រូ​បង្វឹក​​​ខ្សែ​ក្រវាត់​ខ្មៅ​៣​ដាន់​​ខាង​ក្បាច់​គុន​ ​ជីជិស៊ូ​ លោក​​ Fernando Salvador បាន​​ចេញ​មុខ​​មក​វិភាគ​ការ​ប្រកួត​រវាង​​កំពូល​កីឡាករ​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ​និង​ ជើង​ខ្លាំង​​សញ្ជាតិ​គុយបា​ Gustavo Balart ​នៅ​សង្វៀន​ ONE: DREAMS OF GOLD ​ដែល​រៀប​ចំ​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​នា​ថ្ងៃ​សុក្រ​​ទី​ ១៦ ខែ ​សីហា​ ឆ្នាំ​ ២០១៩​ ​ចុង​សប្ដាហ៍​នេះ​ចាប់​ពី​ម៉ោង​ ៥ ​ល្ងាច​តទៅ។ ​ប៉ុន្តែ គូ​ ចាន់ ​រតនា ​ និង Balart អាច​នឹង​ចាប់​ផ្ដើម​ប្រកួត​វេលា​ម៉ោង​ ៨:៣០ យប់។ ​   គ្រូ​បង្វឹក​រូប​នេះ​បាន​​វិភាគ​ថា​ ​ចាន់ រតនា​ ​មាន​​ឱកាស​ល្អ​ដើម្បី​ឈ្នះ​ការ​ប្រកួត​តាម​រយៈ​ការ​រៀប​គម្រោង​ការពារ​ទប់​​​​ទល់​នឹង​អ្នក​ជំនាញ​ផ្នែក​ចំបាប់, ​និង​ ​ដៃ​គូ​​ប្រយុទ្ធ​​មាន​កម្លាំង​​ខ្លាំងក្លា។ ​លោក​បន្ត​ថា​ ​​រតនា​ ​ត្រូវ​​តែ​មាន​ការ​រៀប​ចំ​ខ្លួន​​ល្អ​ និង ​ប្រើ​តិកនិក​​ឲ្យ​ប្រកប​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​ចំពោះ​ Balart ដែល​ជា​កីឡាករ​ចំបាប់​​ធ្លាប់​ប្រកួត​នៅ​ព្រឹត្តិការណ៍​​អូឡាំពិក​តំណាង​ឲ្យ​គុយបា។ វីដេអូ ប្រកួត​ចុង​​ក្រោយ​របស់ Balart ​នៅ​សង្វៀន … Continue reading គ្រូ​បង្វឹក​ខ្សែ​ក្រវាត់​ខ្មៅ​៣​ដាន់​​​ក្បាច់​គុន​​ជីជិតស៊ូ​ ​​វិភាគ​ការ​ប្រកួត​រវាង​ ចាន់ រតនា និង​ ​ជើង​​ខ្លាំង​គុយបា​ Gustavo Balart នៅ​សង្វៀន​ ONE: DREAMS OF GOLD

គង់ សំបូរ ​​ថា​​សង្វៀន ​ ONE ​ជា​ការ​ប្រកួត​ដ៏​​ធំ​បំផុត​​របស់​​ខ្លួន​ និង ​​ការ​អភិវឌ្ឍន៍​​របស់​កីឡាករ​ខ្មែរ

សង្វៀន​ ONE ​Championship ​កំពុង​ទទួល​បាន​​ការ​គាំទ្រ​​​នៅ​​​ទ្វីប​អាស៊ី​ , ​ទ្វីប​​អាមេរិក​ និង ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន។ ​​ក្នុង​នោះ​​​អ្នក​លេង​គុន​ខ្មែរ​ គង់​ សំបូរ​ មក​ ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​​បាន​បង្ហើប​ថា​ ONE ជា​សង្វៀន​ធំ​បំផុត​ និង មាន​មោទនភាព​​ក្រៃ​លែង​ដែល​បាន​​ឡើង​ប្រកួត​លើ​សង្វៀន​លំដាប់​ពិភព​លោក​មួយ​នេះ។ ​មួយ​ទៀត​​​ ​​វា​ជា​ទី​​ដែល​កីឡាករ​ខ្មែរ​អភិវឌ្ឍ​ខ្លួន​ ព្រោះ​​សម្បូរ​ដោយ​​គូ​ប្រកួត​​​កម្រិត​កំពូល​​ជា​ច្រើន​​ដែល​ត្រូវ​តែ​រៀន​សូត្រ​តាម។ ​ ​គង់​ សំបូរ​ ​ថ្លែង​​​ថា​ ៖«​ក្នុង​ជីវិត​ខ្ញុំ​លើក​ទី១​ហើយ​ដែល​បាន​ជាន់​រេញ​លំដាប់​ពិភព​លោក ​​ខ្ញុំ​សប្បាយ​ចិត្ត​​ខ្លាំង​ណាស់។ ​​ហើយ​ ONE ​ជា​សង្វៀន​ធំ​បំផុត​សម្រាប់​កីឡាករ​ខ្មែរ​យើង​ដែរ​ ​និង​ ជួយ​​ឲ្យ​កីឡាករ​យើង​រួម​ទាំង​​ ខ្ញុំ​​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ល្អ។ ​បើ​​កីឡាករ​ខ្មែរ​យើង​​បាន​ឡើង​ប្រកួត​ Kickboxing ​កាន់​តែ​ច្រើន​ នោះ​រីកចម្រើន​ជាង​មុន​ ព្រោះ​​កីឡាករ​កំពូល ៗ​ប្រមូល​ផ្ដុំ​នៅ​​​សង្វៀន​នេះ»។​ កីឡាករ​វ័យ​ ២៣​ ឆ្នាំ​រូប​នេះ​​​​ទើប​ឡើង​សង្វៀន​ ONE ​​​តែ​ម្ដង​គត់​​​ពេល​​ចាញ់​កីឡាករ​ចិន ​Zhang Chenlong ​កាល​ខែ​​​កុម្ភៈ​​ ​ឆ្នំា​ ២០១៩​ កន្លង​ទៅ​ ​ប៉ុន្តែ​ ​រូប​គេ​​ខិតខំ​ប្រឹង​ហ្វឹកហាត់​ទ្វេ​ដង​​ក្រោម​ការ​បង្វឹក​​របស់​លោក​ ជា រិទ្ធ។ ​បច្ចុប្បន្ន​នេះ​ … Continue reading គង់ សំបូរ ​​ថា​​សង្វៀន ​ ONE ​ជា​ការ​ប្រកួត​ដ៏​​ធំ​បំផុត​​របស់​​ខ្លួន​ និង ​​ការ​អភិវឌ្ឍន៍​​របស់​កីឡាករ​ខ្មែរ

៣ ​ចំណុច​​ដែល​អ្នក​គាំទ្រ​កម្ពុជា​ត្រូវ​តែ​ទស្សនា​ការ​ប្រកួត​ ONE :DREAMS OF GOLD

​ការ​ប្រកួត​​ដ៏​អស្ចារ្យ​នៅ​​សង្វៀន​ ONE :DREAMS OF GOLD ​​​ដែល​រៀប​ចំ​នៅ​ថ្ងៃ​​សុក្រ​ទី​ ១៦​ខែ សីហា ​ឆ្នាំ ២០១៩ ​នៅ​​ក្រុង​បាងកក​ ប្រទេស​ថៃ ​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ។ ​ក្នុង​នោះ​មាន​​ ៣ ចំណុច​​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដែល​​អ្នក​គាំទ្រ​​​​នៅ​កម្ពុជា​ត្រូវ​តែ​​ទស្សនា។ ​ទី​១​រឿង​ដែល​អ្នក​គាំទ្រ​​ចង់​ដឹង​​និង​ តាម​ដាន​ខ្លាំង​​ គឺ​ ចាន់ រតនា​ តំណាង​​ឲ្យ​កម្ពុជា​ ​​ត្រូវ​ជួប​​​អ្នក​លេង​ក្បាច់​គុន​ជំនាញ​ចំបាប់​សញ្ជាតិ​គុយបា​ Gustavo Balart។​ ​ទី​២​ Petchdam Petchyindee Academy ​ឡើង​ការ​ពារ​ខ្សែ​ក្រវាត់ ​Flyweight Kickboxing World Championship ​របស់​ខ្លួន​​ទល់​នឹង​​ជើង​ខ្លាំង​ហុល្លង់​ Ilias Ennahachi។ ​ទី៣​ Smokin' Jo Nattawut ​របស់​ថៃ​​ត្រូវ​ជួប​​​​ជើង​ខ្លាំង​កណ្ដាប់​ដៃ​ Giorgio Petrosyan មក​ពី​​អ៊ីតាលី ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Featherweight Kickboxing World Grand Prix ដើម្បី​​​ដណ្ដើម​កៅ​​អី​ទៅ​​ឈ្នះ​ប្រាក់​រង្វាន់ ១ លាន​ដុល្លារ​អាមេរិក​ … Continue reading ៣ ​ចំណុច​​ដែល​អ្នក​គាំទ្រ​កម្ពុជា​ត្រូវ​តែ​ទស្សនា​ការ​ប្រកួត​ ONE :DREAMS OF GOLD

ខុន ស៊ីចាន់​ និង ស៊ឹម ប៊ុនស៊្រន់ ​សុទ្ធ​តែ​បញ្ចេញ​​ទស្សនៈ​ទុក​​ចិត្ត​​លើ​ ចាន់ រតនា ​​

ម្ចាស់​ក្លិប​ «សិល្បៈ» ​និង ​ជា​កីឡាករ​គុន​ចម្រុះ​​​ ចាន់​ រតនា ​ត្រូវ​ជួប​​ជើង​ខ្លាំង​មក​ពី​គុយបា​​ ​Gustavo Balart ​នៅ​សង្វៀន​ ONE: DREAM OF GOLD ​នា​ថ្ងៃ​ទី​ ​១៦​ ខែ ​សីហា ឆ្នាំ​ ២០១៩​ នៅ​​ក្រុង​បាងកក​​ ប្រទេស​ថៃ។ មុន​ការ​ប្រកួត​មក​ដល់​ អ្នក​លេង​គុន​ចម្រុះ​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ពីរ​រូប​សុទ្ធ ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស៊្រន់​ ​បាន​​បង្ហាញ​​​ទំនុក​ចិត្ត​ដល់​​មិត្ត​រួម​ជាតិ​ ចាន់ រតនា​ ​​ដែល​អាច​មាន​ភាគ​រយ​ខ្ពស់​ដើម្បី​ទទួល​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​កម្ពុជា។ ​ស៊ឹម ប៊ុនស្រ៊ន់​ ដែល​មាន​បទ​​ពិសោធន៍​ប្រកួត​​លើ​​សង្វៀន​គុន​ចម្រុះ​ជា​​ច្រើន​ដង​​កន្លង​មក​បាន​បង្ហើប​​​ទស្សនៈ​ផ្លាល់​ខ្លួន​ថា​ ៖«​ខ្ញុំ​​គិត​ថា​ ​បង​ រតនា​ អាច​មាន​ភាគរយ​ពី​ ៦០ ​ទៅ​ ​៧០​ ភាគរយ​​ដើម្បី​ឈ្នះ​ការ​ប្រកួត​​នេះ។​ ​បើ​សិន​ ​បង​ រតនា ​អាច​ទាត់​កាត់​​ ​និង បោះ​ជង្គង់​ច្រើន​ ​ប្រហែល​ជា​ Balart អាច​សន្លប់​​ទៀត​ផង។ ​កម្លាំង​​ស៊ុហ្វ​ របស់​ … Continue reading ខុន ស៊ីចាន់​ និង ស៊ឹម ប៊ុនស៊្រន់ ​សុទ្ធ​តែ​បញ្ចេញ​​ទស្សនៈ​ទុក​​ចិត្ត​​លើ​ ចាន់ រតនា ​​

Lorenzo Lanzafame ​​កត់​ចំណាំ​ចំណុច​ខ្លាំង​​ខ្លះៗ​ រវាង​ ចាន់ រតនា ​ និង Gustavo Balart នៅ​សង្វៀន​ ONE :DREAMS OF GOLD

បន្ទាប់​ពី​​ចាប់​គូ​​ពេល​អ្នក​លេង​គុន​ចម្រុះ​​ ចាន់​ រតនា ​ត្រូវ​ប្រឈម​នឹង​​ជើង​ខ្លាំង​ ​Gustavo Balart ​នៅ​សង្វៀន​ ONE: DREAM OF GOLD គ្រូ​បង្វឹក​​ ​​Lorenzo Lanzafame ​បាន​​​ចេញ​មក​បង្ហើប​ចំណុច​ខ្លាំង ​របស់​ Balart មួយ​ចំនួន​​ដែល​ត្រូវ​តែ​ត្រៀម​ខ្លួន​ទប់​ទល់​​ឲ្យ​ខាង​តែ​បាន។​ ​ការ​តតាំង​គ្នា​មិន​ធ្លាប់​មាន​នេះ​នឹង​រៀប​ចំ​ឡើង​នៅ​​ថ្ងៃ​ទី​ ១៦ ​ខែ​ សីហា​ ឆ្នាំ​ ២០១៩​ ​ខាង​​មុខ​នា​ក្រុង​បាងកក​ប្រទេស​ថៃ។ ​​​គ្រូ​បង្វឹក​មក​ពី​ LLFitness ​បាន​កត់​សម្គាល់​បែប​នេះ៖« Balart ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់។​ ខ្ញុំ​បាន​ទស្សនា​ការ​ប្រកួត​របស់​គេ​តាម​រយៈ​វីដេអូ​ជា​ច្រើន​ ហើយ​ខ្ញុំ​ចូល​ចិត្ត​ការ​ប្រកួត​របស់​គេ។ គេ​ជា​កីឡាករ​មាន​ឆន្ទៈ​ ​មាន​ថាមពល​ និង​ បម្លាស់ទី​​ច្រើន​​លើ​សង្វៀន។ Balart ជា​គូ​ប្រជែង​ដ៏​លំបាក​បំផុត​មួយ​ ដែល​មិន​ងាយ​នឹង​បោះបង់។​ ​​គេ​​ស៊ូ​ណាស់។​ ដូច្នេះ​ខ្ញុំ​ជឿ​ជាក់ថា​ វា​ជា​ការ​ប្រកួត​ដ៏​ចាប់​អារម្មណ៍​​រវាង​​​អ្នក​ប្រយុទ្ធ​ទាំង​ពីរ»។ Balart ​ពិត​ជា​អស្ចារ្យ​ ដោយ​ឈ្នះ​ ៨ លើក​​ក្នុង​ការ​បង្ហាញ​ខ្លួន​ ១០ ​​លើក​​​លើ​សង្វៀន​គុន​ចម្រុះ​កន្លង​មក។ ​យ៉ាង​ណា​ក្ដី​ បុរស​វ័យ ៣២ ឆ្នាំ​​សញ្ជាតិ​គុយបា​ ​រូប​នេះ ចាញ់​កីឡាករ​សញ្ជាតិ​​ជប៉ុន​ … Continue reading Lorenzo Lanzafame ​​កត់​ចំណាំ​ចំណុច​ខ្លាំង​​ខ្លះៗ​ រវាង​ ចាន់ រតនា ​ និង Gustavo Balart នៅ​សង្វៀន​ ONE :DREAMS OF GOLD

គូ​ដណ្ដើម​​ខ្សែ​ក្រវាត់​ខ្លាំងៗ​នៅ​ សង្វៀន​ ONE: DAWN OF HEROES នៅ​ថ្ងៃ​ទី​២ សីហា

​សង្វៀន​ ONE: DAWN OF HEROES ​​​​​​នៅ​ថ្ងៃ​ទី​ ២​ ខែ​សីហា​ ឆ្នាំ ២០១៩​ ​ ​ខាង​មុខ​នៅ​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន មាន​គូ​ដណ្ដើម​ខ្សែ​​ក្រវាត់​ខ្លាំងៗ​ដែល​ធ្វើ​​​​ឲ្យ​រំជើប​រំជួល​សម្រាប់​អ្នក​ទស្សនា​នៅ​កម្ពុជា និង ទូទាំង​ពិភព​លោក។​ Martin Nguyen​​​ ត្រូវ​ឡើង​​​មក​​ការពារ​ខ្សែ​ក្រវាត់​​ពិភព​លោក​របស់​ខ្លួន ONE Featherweight World Championship ទល់​នឹង​​ជើង​ខ្លាំង​ជប៉ុន ​ Koyomi Matsushima។ ចំណែក ​ Rodtang Jitmuangnon ​ ដែល​គេ​ស្គាល់​ថា​ «Iron Man» ឬ មនុស្ស​ដែក​នោះ​​​ត្រូវ​ឡើង​មក​ដណ្ដើម​ខ្សែ​ក្រវាត់​​ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP​ ពី​​​កីឡាករ​ចក្រ​ភព​អង់គ្លេស​ Jonathan Haggerty។ រី​​ឯ​ជើង​ខ្លាំង​អ្នក​លេង​គុន​ចម្រុះ​​​ឥណ្ឌូណេស៊ី​​ Sunoto ​ត្រៀម​ខ្លួន​ដើម្បី​បញ្ចប់​កីឡាករ​ម៉ាឡេស៊ី​ Muhammad Aiman ​ក្នុង​ប្រភេទ Bantamweight។​ ​តើ ​Martin Nguyen … Continue reading គូ​ដណ្ដើម​​ខ្សែ​ក្រវាត់​ខ្លាំងៗ​នៅ​ សង្វៀន​ ONE: DAWN OF HEROES នៅ​ថ្ងៃ​ទី​២ សីហា

ចាន់ រតនា​ ប្រាប់​​​​អំពី​តិកនិក​​របស់​​​ Gustavo Balart ​មុន​ប៉ះ​គ្នា​នា​ពាក់​កណ្ដាល​ខែ សីហា ​ខាង​មុខ

កីឡាករ​កំពូល​អ្នក​លេង​គុន​ចម្រុះ​ប្រចាំ​កម្ពុជា​ ចាន់ រតនា​ ​បាន​ត្រៀម​ខ្លួន​​​​​បាន​យ៉ាង​ល្អ​មុន​ជួប​​​ជើង​ខ្លាំង​សញ្ជាតិ​គុយបា​ Gustavo Balart នៅ សង្វៀន​ ONE: DREAMS OF GOLD នៅ​ក្រុង​បាងកក​​ប្រទេស​ថៃ​​នា​ថ្ងៃ​ទី​ ១៦ ខែ សីហា​ ឆ្នាំ ២០១៩ ​ខាង​មុខ។​ ​ម្ចាស់​ក្លិប «សិល្បៈ» ​​ដែល​លេច​ធ្លោ​លើ​សង្វៀន​គុន​ចម្រុះ​តាំង​ពី​ឆ្នាំ​ ២០១៤​ មក​នោះ​បាន​រៀប​រាប់​អំពី​​​ចំណុច​ល្អ​មួយ​ចំនួន​របស់​គូ​ប្រជែង​ Gustavo។​ ​កីឡាករ​​វ័យ​​៣៣​ឆ្នាំ​​តំណាង​ឲ្យ​កម្ពុជា​​បាន​បង្ហើប​ក្បាច់​របស់​គូ​ប្រកួត​ថា ៖«​ខ្ញុំ​បាន​តាម​ដាន​វីដេអូ​ច្រើន​អំពី Gustavo ។ ​ខ្ញុំ​ឃើញ​គេ​វាយ​ជា​មួយ Tatsumitsu Wada ​នា​ប្រកួត​ចុង​ក្រោយ​ដូច​អត់​សូវ​ហ៊ាន​ចូល​ចាប់។​ ខ្ញុំ​មិន​ដឹង​ថា​​ពេល​​ហ្នឹង​យ៉ាង​ម៉េច​ទេ។​ ​ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ក្បាច់​ចំបាប់​គេ​ល្អ​ណាស់​ និង​បទ​ពិសោធន៍​ច្រើន​ណាស់​នៅ​​សង្វៀន​ MMA»។ ​Gustavo Balart ​មាន​វ័យ​ ៣២​ ឆ្នាំ​​​មាន​កម្ពស់​ត្រឹម​ ១,៤៩ ​​ម៉ែត្រ​ជា​ម្ចាស់​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ Pan American Games នៅ​ឆ្នាំ​ ២០១១។​ ​ក្នុង​ការ​ប្រកួត​​​ពិភព​គុន​ចម្រុះ​បាន​ចំនួន​ ១០​ លើក​ Gustavo ​​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ដោយ​ឈ្នះ​ ៨ … Continue reading ចាន់ រតនា​ ប្រាប់​​​​អំពី​តិកនិក​​របស់​​​ Gustavo Balart ​មុន​ប៉ះ​គ្នា​នា​ពាក់​កណ្ដាល​ខែ សីហា ​ខាង​មុខ

៣​ រឿង​ដែល​​​​​អ្នក​គាំទ្រ​អាច​មិន​ដឹង​អំពី​​​ជើង​ខ្លាំង​គុន​ចម្រុះ​ប្រចាំ​​សង្វៀន​ ONE ចាន់ រតនា

​អ្នក​លេង​ក្បាច់​​គុន​ចម្រុះ​​វ័យ​ ​៣៣ ឆ្នាំ​ ​ជា​កីឡាករ​ម្នាក់​ដែល​លេច​ធ្លោ​ពេល​ឡើង​​ប្រកួត​តំណាង​​ឲ្យ​​​​កម្ពុជា​លើក​ឆាក​អន្តរជាតិ​ជា​ពិសេស​នៅ​​សង្វៀន​ ONE ​តាំង​ពី​ឆ្នាំ ២០១៤​ ​រហូត​ដល់​បច្ចុប្បន្ន។​ ​មាន​រឿង​រ៉ាវ​ ៣​​ សំខាន់​ដែល​​អ្នក​គាំទ្រ​​អាច​មិន​​ដឹង​អំពី​ជើង​ខ្លាំង​គុន​ចម្រុះ​ប្រចាំ​កម្ពុជា​​ ចាន់ រតនា។​ ១- រតនា ជា​កីឡាករ​លេច​ធ្លោ​​មិន​ធ្លាប់​មាន​របស់​កម្ពុជា​ក្នុង​ប្រវត្តិ​របស់​ ONE ដ្បិត​វ័យ​៣៣​ឆ្នាំ​​ហើយ​មាន​ប្រពន្ធ​កូន​ទៀត​ ចាន់ រតនា ​ជា​កីឡាករ​មាន​ភាព​អំណត់​តស៊ូ​ខ្លាំងក្លា​ក្នុង​ការ​ហ្វឹកហាត់​​រហូត​​​ទទួល​បាន​​កិច្ច​សន្យា​ប្រកួត​​នៅ​សង្វៀន​ ONE ​​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​ ២០១៤​ មក។ ​​ចាន់ ​រតនា ជា​កីឡាករ​ដែល​​​ទទួល​បាន​កិច្ច​សន្យា​ប្រកួត​នៅ​សង្វៀន​ពិភព​លោក ONE ​បាន​យូរ​ និង ច្រើន​ប្រកួត​ជាង​គេ​​ក្នុង​ចំណោម​កីឡាករ​នៅ​កម្ពុជា ​ពោល​ប្រកួត​លើ​​សង្វៀន​អន្តរជាតិ​នេះ​រហូត​ដល់ ៨ ​ដង​ក្នុង​នោះ​ឈ្នះ​ ៥ ដង​ និង​ ​ចាញ់​៣ដង។ ​រតនា ​មាន​កំណត់​ត្រា​ឈ្នះ​កីឡាករ​គុន​​ចម្រុះ​បរទេស​​ច្រើន​ជាង​កីឡាករ​កម្ពុជា​ផ្សេង​ទៀត​ (ឈ្នះ​៣​ដង)។ ​​​ម្ចាស់​ក្លិប​​ «សិល្បៈ» រូប​នេះ​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​​ Rudy Agustian , Abrou Fernandes និង ​កីឡាករ​ហ្វីលីពីន​ Ramon Gonzales។ ​​នៅ​ថ្ងៃ​ទី​ … Continue reading ៣​ រឿង​ដែល​​​​​អ្នក​គាំទ្រ​អាច​មិន​ដឹង​អំពី​​​ជើង​ខ្លាំង​គុន​ចម្រុះ​ប្រចាំ​​សង្វៀន​ ONE ចាន់ រតនា

Eddie Alvarez មាន​ការ​តស៊ូ​​​លំបាក​​កាល​​នៅ​​​កុមារភាព​​នៅ​តំបន់​​ដែល​ខ្លួន​រស់​នៅ​រហូត​ជា​​ជើង​ខ្លាំង​លំដាប់​ពិភព​លោក

ជើង​ចាស់​ទម្ងន់​ Lightweight ​​កីឡាករ​ Eddie Alvarez ​ត្រលប់​មក​កាន់​ ONE​ ​ដែល​ត្រូវ​តតាំង​នឹង​អតីត​ម្ចាស់​ជើង​ឯក​ Lightweight World Champion របស់​ហ្វីលីពីន​ Eduard Folayang ឬ ​ហៅ​ថា​ «Landslide» នៅ​​សង្វៀន​ ONE: DAWN OF HEROES នា​ថ្ងៃ​ទី​ ២ ខែ​ ​សីហា ​ខាង​មុខ​នៅ​​​ក្រុង​ម៉ានីល​ប្រទេស​ ហ្វីលីពីន។​ ​គេ​ជា​កីឡាករ​មួយ​រូប​ដែល​ធំធាត់​​យ៉ាង​លំបាក​ម្នាក់​នៅ​​សហរដ្ឋ​អាមេរិក។​ ​យ៉ាង​ណា​ក្ដី Eddie Alvarez ឬ​​ «The Underground King» ​​​​ដែល​បាន​ស្ថិត​ក្នុង​សភាព​ការ​ល្អ​ ឬ ​អាក្រក់​ ​បាន​ក្លាយ​ជា​​គ្រាប់​ពេជ្រ​​ប្រចាំ​តំបន់​​របស់​ខ្លួន​។ «The Underground King» កើត​នៅ​Kensington ដែល​ជា​តំបន់​មួយ​នៅ​ភាគ​ខាង​ជើង​ Philadelphia ជា​ទឹក​ដី​មាន​ឧក្រិដ្ឋកម្ម​ ​​រហូត​ដល់​ ៨៣​ភាគរយ​ខ្ពស់​ជាង​​គេ​ជា​មធ្យម​នៅ​​ សហរដ្ឋ​អាមេរិក។​ Alvarez បាន​រំលឹក​ថា​ ​ស្រុក​កំណើត​មិន​អាក្រក់​ពេក​ទេ​​ពេល​ក្រុម​គ្រួសារ​​ផ្លាស់​ទៅ​​នៅ​ទីនោះ​លើក​ដំបូង​ ប៉ុន្តែ​ ពីរ​បី​ឆ្នាំ​​បន្ទាប់​មក​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​កាន់​តែ​ច្រើន​ឡើង។ … Continue reading Eddie Alvarez មាន​ការ​តស៊ូ​​​លំបាក​​កាល​​នៅ​​​កុមារភាព​​នៅ​តំបន់​​ដែល​ខ្លួន​រស់​នៅ​រហូត​ជា​​ជើង​ខ្លាំង​លំដាប់​ពិភព​លោក

Johnson ​​ជម្នះ​​រាល់​ការ​លំបាក​ពី​​កុមារភាព​​​ដែល​​រង​ការ​យាយី​​រាង​កាយ​រហូត​ក្លាយ​​ជា​​​កីឡាករ​គុន​ចម្រុះ​គំរូ​​ក្នុង​លោក​

Demetrious  Johnson ​ ឬ ​រហស្សនាម​ថា​ «Mighty Mouse» ​បាន​ធំ​ធាត់​​ក្នុង​សភាព​​ធ្វើ​បាប​របស់​​ឪ​ពុក​ចុង ប៉ុន្តែ​ ​រូប​គេ​បាន​​​​រៀន​​ច្រើន​អំពី​ការ​លំបាក​ទាំង​​នោះ​កាល​​​នៅ​កុមារភាព​ដើម្បី​ក្លាយ​ជា​​សសរ​ទ្រូង​គំរូ​នៅ​ក្នុង​គ្រួសារ​ និង​ ​ជា​​កីឡាករ​គំរូ​ទូទៅ​ម្នាក់​ក្នុង​លោក។​ ​កីឡាករ​រូប​នេះ​​មិន​ជឿ​​ទេ​ថា​ ភាព​ឈឺ​ចាប់​​​អាច​​ជា​វាសនា​កំណត់​រូប​គេ​នោះ។ ​ផ្ទុយ​ទៅ​វិញ​ ​ការ​ជម្នះ​រាល់​ឧបសគ្គ ​បាន​​​​ធ្វើ​ឲ្យ​ជីវិត​របស់​គេ​​ខ្ពស់​ត្រដែត​ឡើង។ ​ ជើង​ខ្លាំង​​គុន​ចម្រុះ​សញ្ជាតិ​អាមេរិក​រូប​នេះ​​ត្រូវ​​ត្រលប់​មក​តតាំង​​​​​​នឹង​អ្នក​​លេង​គុន​ចម្រុះ​​សញ្ជាតិ​ជប៉ុន​ Tatsumitsu  Wada ឬ ​ហៅ​ “The Sweeper”   នៅ​​សង្វៀន​ ONE: DAWN OF HEROES ​នា​ថ្ងៃ​សុក្រ​ទី​ ២ ខែ សីហា ​ខាង​មុខ​នា​ក្រុង​ម៉ានីល​ប្រទេស​ ហ្វីលីពីន។ ​ Johnson បាន​ថ្លែង​ថា៖«​ខ្ញុំ​អាច​មើល​ឃើញ​ថា​វា​ជា​​ឧបសគ្គ​មួយ ហើយ​ ​​ខ្ញុំ​​ក៏​មើល​ឃើញ​ចំណុច​​អវិជ្ជមាន ប៉ុន្តែ​ខ្ញុំ​តែង​តែ​គិត​វិជ្ជមាន ដែល​​​​អាច​កែ​ប្រែ​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ដ៏​រឹង​មាំ​ដល់​បច្ចុប្បន្ន​នេះ»។ ក្នុង​នាម​ជា​​ឳពុក​មាន​កូន​៣​នាក់​នៅ​ក្នុង​បន្ទុក​​ជើង​​ឯក​គុន​ចម្រុះ​​ពិភព​លោក​​​ World Champion ​​​​១២​​សម័យ​​​រូប​​នេះ​​មិន​គិត​រឿង​ពី​មុន​នោះ​ទេ​ ប៉ុន្តែ​គេ​បាន​បង្កើត​ក្ដី​ស្រលាញ់​គ្រប់​​កាលៈទេសៈ​ចំពោះ​កូនៗ​របស់​ខ្លួន។​ មាន​មនុស្ស​​ជា​ច្រើន​អាច​នឹង​​​តូច​ចិត្ត​ចំពោះ​ស្ថានការណ៍​​ដូច​​ខ្លួន​​កាល​នៅ​តូច ប៉ុន្តែ «Mighty Mouse» ​បាន​បោះ​​ចោល​រឿង​រ៉ាវ​ដែល​អាក្រក់​ទាំង​នេះ។ ​ ជើង​ខ្លាំង​សញ្ជាតិ​អាមេរិក​ … Continue reading Johnson ​​ជម្នះ​​រាល់​ការ​លំបាក​ពី​​កុមារភាព​​​ដែល​​រង​ការ​យាយី​​រាង​កាយ​រហូត​ក្លាយ​​ជា​​​កីឡាករ​គុន​ចម្រុះ​គំរូ​​ក្នុង​លោក​