​នៅ​ ​ស្រីពៅ ​រំលឹក​អំពី​ឆ្នាំ​ចាស់​ និង​ ដាក់​គោល​​ដៅ​ឆ្នាំ ២០២០

កីឡាការិនី​គុន​ខ្មែរ​​ដ៏​លេច​​ធ្លោ​ នៅ​ ស្រីពៅ​ បាន​រំលឹក​រឿងរ៉ាវ​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ ២០១៩​ ​និង​ ​ដាក់​គោល​ដៅ​​សម្រាប់​ឆ្នាំ ២០២០ ដែល​ជិត​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។ ​២០១៩ ​ជា​ឆ្នាំ​​ដ៏​ចង​ចាំ​មិន​អាច​បំភ្លេច​បាន ​ប៉ុន្តែ ឆ្នាំ​ ២០២០ គឺ​ជា​ឆ្នាំ​ដែល​ទន្ទឹង​រង់​ចាំ​​ជោគជ័យ​ថ្មី​សម្រាប់​ ​នៅ ​ស្រីពៅ ក្នុង​ពិភព​អ្នក​លេង​ក្បាច់​គុន។ ​ ស្រី ពៅ​រំលឹក​ ឆ្នាំ ​២០១៩ ​បន្ទាប់​​​ពី​ទទួល​បាន​ជ័យជម្នះ​ពីរ​លើក​ជាប់​គ្នា​នៅ​ឆ្នាំ ​២០១៨ ​នៅ​សង្វៀន​​អន្តរជាតិ​​ស្ថិត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ​​​កីឡាការិនី​ នៅ​ ស្រីពៅ​ បង្កើត​បាន​រឿង​រ៉ាវ​គួរ​​ភ្ញាក់​ផ្អើល​មួយ​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship។ ​កីឡាការិនី​​​ដែល​ឡើង​សង្វៀន​បាន​ ១០០ ​ដង​ រូប​នេះ​បាន​យក​ឈ្នះ​កីឡាការិនី​ថៃ​ Rika Ishige ​​ដោយ​ពិន្ទុ​ ​កាល​ខែ​ ​កុម្ភៈ ​ឆ្នាំ ២០១៩ ​ក្នុង​កម្មវិធី​ ONE: CLASH OF LEGENDS ​ពេល​រៀប​ចំ​​នៅ​ប្រទេស​ថៃ។ ​​​ស្រីពៅ ​​ក្រសោប​បាន​ប្រជាប្រិយភាព​​ក្នុង​ស្រទាប់​​មហាជន និង អ្នក​គាំទ្រ​ប្រដាល់​នៅ​កម្ពុជា​ជា​ច្រើន​ពាន់​នាក់។ ​ ​ … Continue reading ​នៅ​ ​ស្រីពៅ ​រំលឹក​អំពី​ឆ្នាំ​ចាស់​ និង​ ដាក់​គោល​​ដៅ​ឆ្នាំ ២០២០

នៅ​ ​ស្រីពៅ ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ជប៉ុន​​ដើម្បី​​ស្វែង​រក​​លទ្ធផល​ល្អ​នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​

កីឡាការិនី​គុន​ខ្មែរ​ នៅ ស្រីពៅ​ ដែល​​ជាប់​​​នៅ​ក្រុម​ជម្រើស​ក្នុង​វិញ្ញាសា​ប្រដាល់​សកល​​​នោះ​ គ្រោង​ចេញ​ទៅ​​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​​នា​ថ្ងៃ​ទី ១ ​ខែ ​កញ្ញា​ ខាង​មុខ​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​​​ចុង​ឆ្នាំ​​២០១៩ ​នេះ​នៅ​ហ្វីលីពីន។​ ​ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ​ ​គឺ​រហូត​ដល់​ថ្ងៃ​ចេញ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​តែ​ម្ដង។ ​​ស៊ីហ្គេម​លើក​ទី​៣០ ​ដែល​រៀប​ចំ​នៅ​​ហ្វីលីពីន​ ​នឹង​ចាប់​ផ្ដើម​​​នៅ​ថ្ងៃ​ទី​ ៣០ ខែ​ វិច្ឆិកា​ ​រហូត​ដល់​​ថ្ងៃ​ទី​ ១១ ខែ ធ្នូ​ ឆ្នាំ​ ២០១៩។​ នៅ​ ស្រីពៅ​ ដែល​កំពុង​ក្រសោប​​បាន​ប្រជា​ប្រិយភាព​ខ្លាំង​ក្លា​​មួយ​​​រយៈ​ចុង​ក្រោយ​នេះ​បាន​ថ្លែង​​ថា៖«​​ឆ្នាំ​នេះ​ជា​លើក​ទី១​ ខ្ញុំ​ទៅ​ចូល​រួម​នៅ​ស៊ីហ្គេម។ ​ហើយ​ការ​ចេញ​​​ទៅ​ហាត់​នៅ​ជប៉ុន​នេះ គឺ ដើម្បី​បង្កើន​បច្ចេកទេស​​ និង​ ​​​​នាំ​យក​លទ្ធផល​​ល្អ​ជូន​​អ្នក​គាំទ្រ​​និង ​ជាតិ​វិញ។ ​ខ្ញុំ​រំភើប​​ចិត្ត​ នេះ​ជា​លើក​ទី​១ ​ដែល​​ខ្ញុំ​មាន​​ឱកាស​ទៅ​ហ្វឹកហាត់​ក្រៅ​ប្រទេស។ ខ្ញុំ​នឹង​ទទួល​បាន​បទ​ពិសោធន៍​​ច្រើន​អំពី​ការ​ហ្វឹកហាត់​​នេះ​»។ ជា​រឿយៗ​ ​មុន​ចេញ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​ ​ក្រុម​កីឡាករ​ប្រដាល់​ជម្រើស​ជាតិ​តែង​តែ​ទៅ​ហ្វឹកហាត់​ និង បោះ​ជំរំ​នៅ​ប្រទេស​ថៃ។​ ​​ប៉ុន្តែ​​ឆ្នាំ​នេះ​ទទួល​បាន​​ឱកាស​ទៅ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ដែល​ជា​រឿង​មួយ​ល្អ​​​នៅ​ប្រទេស​មាន​វិន័យ​តឹងរ៉ឹង​​មួយ​នេះ។ ​​​កាល​ឆ្នាំ ​​២០១៧ លោក​ វ៉ែន​ សុផល បាន​ដឹក​នាំ​កីឡាករ​ ៣ ​នាក់​ទៅ​ហាត់​នៅ​ប្រទេស​ថៃ​​រយៈ​ពេល​១​ខែ​ពេញ​មុន​​ចេញ​ទៅ​ស៊ីហ្គេម​ រួម​មាន​ ​ណាត … Continue reading នៅ​ ​ស្រីពៅ ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ជប៉ុន​​ដើម្បី​​ស្វែង​រក​​លទ្ធផល​ល្អ​នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​

នៅ​ ​ស្រីពៅ ​​​​ដែល​កំពុង​មាន​ប្រជា​ប្រិយភាព​ គ្រោង​​ធ្វើ​អ្វី​នៅ​ថ្ងៃ​​អនាគត​​​ពេល​ប្រកួត​លែង​កើត?

​​កីឡាការិនី​គុន​ខ្មែរ​ នៅ​ ស្រីពៅ​ ដែល​​កំពុង​ទទួល​បាន​ប្រជា​ប្រិយភាព​​នៅ​ក្នុង​ស្រុក​ និង ឆាក​អន្តរជាតិ​តាម​​រយៈ​ការ​ទៅ​ប្រកួត​សង្វៀន​ ONE Championship ​នា​ពេល​ថ្មីៗ​នេះ​​​បាន​ដាក់​គោល​ដៅ​រួច​ហើយ​ទៅ​ថ្ងៃ​​អនាគត​ បើ​សិន​ជា​ឡើង​ប្រកួត​លែង​កើត។​ ​ស្រីពៅ ​ដែល​ឡើង​ប្រកួត​នៅ​សង្វៀន​ ONE ចំនួន​ពីរ​លើក​​ បាន​បង្ហើប​បំណង​ថា ​​ខ្លួន​ចង់​ក្លាយ​ជា​ ​គ្រូ​បង្វឹក​ ចៅ​ក្រម​ ឬ​ ​បើ​មាន​លទ្ធភាព​​អាច​ចង់​បើក​​ក្លិប​ប្រដាល់​មួយ​នៅ​ក្នុង​ភូមិ​​​ម្ដុំ​ចំការ​ដូង​ដែល​រស់​​នៅ​បច្ចុប្បន្ន​ទៀត​ផង។ ​នៅ​ ស្រី​ពៅ​ ដែល​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​បាន​​​​​ ​គូស​បញ្ជាក់​ថា​ ៖«គោល​បំណង​ខ្ញុំ​ចង់​ធ្វើ​​ទៅ​ថ្ងៃ​មុខ​​បង​​ គឺ ​ចៅ​ក្រម​ អាជ្ញា​កណ្ដាល ​និង គ្រូ​បង្វឹក​​ផង​ ហើយ​ខ្ញុំ​ត្រូវ​រៀន​ពី​​ឥឡូវ​ទៅ។ នេះ​ជា​ឱកាស​ល្អ​ព្រោះ​​ការងារ​នេះ​​ នារីៗ​មិន​សូវ​សម្បូរ​ទេ។​ ​បង​សួរ​ដូច​​ពិបាក​ឆ្លើយ​រឿង​មាន​ប្ដី..ហឹម​ បើ​​សិន​ខ្ញុំ​​មាន​ប្ដី​ ​ហើយ​ខ្ញុំ​នៅ​ប្រកួត​បាន​គឺ ខ្ញុំ​នៅ​តែ​ប្រកួត។ ​បើ​ប្ដី​ខ្ញុំ​ ឲ្យ​ប្រកួត​ខ្ញុំ​នៅ​ប្រកួត​ ព្រោះ​នៅ​ស្រុក​គេ​ ដូច​ Priscilla គាត់​មាន​កូន​មាន​ប្ដី​ គាត់​នៅ​ប្រកួត​ជា​មួយ​ខ្ញុំ​​បាន»។ ​កីឡា​​ការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World Lethwei Championship ​បាន​បន្ត​ថា​ ​ពេល​ឃើញ​​ប្រពន្ធ​លោក​គ្រូ​​អេ ភូថង​ អ្នក​ស្រី សឹង​ … Continue reading នៅ​ ​ស្រីពៅ ​​​​ដែល​កំពុង​មាន​ប្រជា​ប្រិយភាព​ គ្រោង​​ធ្វើ​អ្វី​នៅ​ថ្ងៃ​​អនាគត​​​ពេល​ប្រកួត​លែង​កើត?

ក្រៅ​ពី​កីឡាប្រដាល់​ តើ​ នៅ​ ​ស្រីពៅ ​​ចូល​​ចិត្ត​កីឡា​អ្វី​ទៅ? ​

បច្ចុប្បន្ន​នេះ​ នៅ​ ស្រីពៅ​ ​បាន​ក្លាយ​ជា​កីឡាការិនី​ប្រដាល់​​គុន​ខ្មែរ​ និង​ គុន​ចម្រុះ​កំពូល​ម្នាក់​នៅ​ក្នុង​ចំណោម​កីឡាករ​នៅ​​កម្ពុជា។​ ​មុន​ឈាន​ជើង​​ចូល​ក្នុង​វិស័យ​កីឡា​ប្រដាល់​​តាំង​ពី​ដើម​ឆ្នាំ​ ២០១៤​ មក​នោះ​ ​ស្រីពៅ ​បង្ហើប​ថា​ កីឡា​ដែល​ខ្លួន​ចូល​ចិត្ត​ក្រៅ​ពី​ប្រដាល់​គឺ ​«កីឡាហែលទឹក»។​ ​កីឡាការិនី​វ័យ​ ២៤​​ឆ្នាំ​បញ្ជាក់​​​បែប​​នេះ​ ៖«​ខ្ញុំ​ចូល​ចិត្ត​កីឡា​ហែល​ទឹក​តាំង​ពី​តូច​ ​ទោះ​ធំ​ឡើង​មិន​មែន​ក្លាយ​ជា​កីឡាការិនី​ហែល​ទឹក​ក៏​ដោយ។ ​​ប៉ុន្តែ​ ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​​ ​ខាង​គ្រូ​ហាត់​ប្រដាល់​ខ្ញុំ ​​គាត់​ឲ្យ​ទៅ​ហែល​ទឹក​ ឬ ​ទាត់​បាល់។ ​ប៉ុន្តែ​​ឥឡូវ​ខក​ខាន​មួយ​រយៈ​រឿង​ហែល​ទឹក​ព្រោះ​គេ​ជួសជុល​អាង​ទឹក​ថ្មី​នៅ​ពហុកីឡដ្ឋាន​ជាតិ។ ​ខ្ញុំ​ចូល​ចិត្ត​ហែល​ទឹក​តាំង​ពី​តូច​ ​អាយុ​ប្រហែល​ ១០ ឆ្នាំ។​ ​​​ក្បែរ​ផ្ទះ​​ម៉ាក់ប៉ា​ខ្ញុំ​នៅ​​ចំការ​ដូង​​ចិញ្ចឹម​ទា​​នៅ​បឹង​ ហើយ​ ប៉ា​ខ្ញុំ​ប្រាប់​ថា​​ខ្ញុំ​ចេះ​ហែល​ទឹក​នៅ​បឹង​​នោះ​​ដោយ​គ្មាន​អ្នក​បង្ហាត់​ទេ។ ​កាល​នៅ​ក្មេង​ហែល​​ទឹក​សឹង​មួយ​ព្រឹក​ទល់​ល្ងាច​ក៏​មាន»។ ​កីឡាការិនី​ដដែល​នេះ​​រៀបរាប់​ទៀត​ថា​ ​កីឡា​ហែល​ទឹក​ធ្វើ​ឲ្យ​សុខ​ភាព​ល្អ​ និង​ រក្សា​រាង​រៅ​បាន​ស្អាត​​ដែល​ខុស​ពី​ប្រដាល់​ដែល​ធ្វើ​ឲ្យ​ឈឺ​សាច់។ ​យ៉ាង​ណា​ក្ដី ​​កីឡា​ទាំង​ពីរ​​នេះ​មាន​ចំណុច​ល្អ​រៀងៗ​ខ្លួន។​ ​ប៉ុន្តែ​​បើ​ហាត់​ប្រដាល់​សាច់​ដុំ​​ឡើង​កង់ៗ​ ស្រប​ពេល​ ហែល​ទឹក​ជួយ​​​ឲ្យ​រាង​កាយ​រឹង​មាំ​​ ​​និង​​ស្អាត​ជាង។ ការ​មិន​បាន​ចាប់​អាជីព​​យក​កីឡា​ហែល​ទឹក​​ ​ដោយ​សារ​មាន​បង​ប្រុស​របស់​ខ្លួន​ឈ្មោះ​ នៅ​ ស៊ីថា​ ​ហ្វឹកហាត់​ប្រដាល់។ ​​ការ​ស្រលាញ់​​ជា​រឿង​មួយ​ផ្នែក​ ​ខណៈ​ មាន​ការ​ជំរុញ​ពី​បង​ប្រុស​ផង​នេះ​ ធ្វើ​ឲ្យ ស្រីពៅ​ ​​មាន​ឈ្មោះ​ក្នុង​វិស័យ​ប្រដាល់​ដល់​​សព្វថ្ងៃ។ ​​យ៉ាង​​ក្ដី​​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World … Continue reading ក្រៅ​ពី​កីឡាប្រដាល់​ តើ​ នៅ​ ​ស្រីពៅ ​​ចូល​​ចិត្ត​កីឡា​អ្វី​ទៅ? ​

រឿង​ត្រូវ​ដឹង​​អំពី​​ជើង​ខ្លាំង​​ Priscilla ដៃគូ​ នៅ​ ​ស្រីពៅ ​​លើ​​សង្វៀន​ ONE

Priscilla Hertati Lumban Gaol​ ជា​កីឡាការិនី​មាន​ប្រៀប​ខាង​ម្ចាស់​ផ្ទះ​​ត្រូវ​​តតាំង​ ​អ្នក​លេង​ជើង​ថ្មី​​​កីឡាការិនិ​ជម្រើស​ជាតិ​កម្ពុជា​ នៅ​ ​ស្រីពៅ ​នៅ​​សង្វៀន​ ONE: FOR HONOR ​​​នា​​ថ្ងៃ​ទី​ ៣ ​ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​នៅ​​រដ្ឋ​ធានី​ហ្សាកាតា​​ ប្រទេស​ឥណ្ឌូណេស៊ី។ ​ក្នុង​ជំនួប​នេះ​មាន​រឿង​មួយ​​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់​​ដែល​ត្រូវ​ដឹង​មុន​ការ​ប្រកួត​ចាប់​ផ្ដើម។ កីឡាការិនី​ Priscilla Hertati Lumban Gaol ​​​មាន​វ័យ​ ​៣០​ ឆ្នាំ​ ​ច្រើន​ជាង​ នៅ ​ស្រីពៅ រហូត​ដល់​ ៦ ឆ្នាំ។​ ​Priscilla ជា​កីឡាការិនី​ប្រចាំ​សង្វៀន​ ONE Championship ​ ​តាំង​ពី​ឆ្នាំ​ ២០១៧ មក និង​ មាន​បទ​ពិសោធន៍​ច្រើន​ជាង​​គូ​បដិបក្ខ​​​តំណាង​ឲ្យ​កម្ពុជា។ ​​កីឡាការិនី​សញ្ជាតិ​ឥណ្ឌូណេស៊ី​ រូប​នេះ​ប្រកួត​លើ​សង្វៀន​កម្រិត​ពិភព​លោក​​​ ONE ​បាន​ចំនួន​ ​៩​លើក​ ​ក្នុង​​នោះ​​ឈ្នះ​ ៥​​លើក​ និង ​ចាញ់​ ៤ … Continue reading រឿង​ត្រូវ​ដឹង​​អំពី​​ជើង​ខ្លាំង​​ Priscilla ដៃគូ​ នៅ​ ​ស្រីពៅ ​​លើ​​សង្វៀន​ ONE

សំ ថារ័ត្ន និង វី ស្រីខួច​ ​បង្ហើប​អំពី​ចំណុច​ព្រួយ​បារម្ភ​របស់​ នៅ ស្រីពៅ តតាំង​នឹង​ Priscilla 

​កីឡាការិនី​គុន​ខ្មែរ​ពីរ​រូប​ សំ ថារ័ត្ន និង​ ​វី ស្រីខួច​ ​បាន​បង្ហើប​អំពី​ចំណុច​ព្រួយ​បារម្ភ​​របស់​ កីឡាការិនី​នៅ​ ស្រីពៅ ​តទល់​នឹង​​​កីឡាការិនី​ម្ចាស់​ផ្ទះ​ Priscilla  Hertati Lumban Gaol ​​នៅ​​សង្វៀន​ ONE: FOR HONOR ​​​នា​​ថ្ងៃ​ទី​ ៣ ​ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី។ កីឡាការិនី​ល្បុក្កតោ​ សំ ថារ័ត្ន មើល​ឃើញ​ថា៖ « ​ខ្ញុំ​ខ្លាច​ក្បាច់​​ចូល​ចាប់​ និង ឃ្លេ​ របស់ Priscilla​ ព្រោះ​​ស្រីពៅ​ ​បាន​រៀន​​ក្បាច់​ឃ្លេ​​ត្រឹម​រយៈ​ពេល​ខ្លី​ ​ត្រឹម​​ប្រហែល​ ១ ខែ​ មុន​ទៅ​វ៉ៃ​ជា​មួយ​ Rika។​ ខ្ញុំ​គិត​ថា​​​អ្នក​ទាំង​ពីរ​វ៉ៃ​ឈរ​​ច្រើន​ជាង​វ៉ៃ​ឱប​ ហើយ​​បើ​ឈរ​វ៉ៃ​អាច​ចាវ​គ្នា»។​ ​ សំ ថារ័ត្ន ​​គូស​បញ្ជាក់​ទៀត​ថា​ ​​ស្រីពៅ​ ​នឹង​ប្រើ​កម្លាំង​​​រុញ​ចេញ​ និង​ វ៉ៃ​ការពារ​​បើ​សិន​ករណី​​កីឡាការិនី​វ័យ​ ៣០ ឆ្នាំ​របស់​ … Continue reading សំ ថារ័ត្ន និង វី ស្រីខួច​ ​បង្ហើប​អំពី​ចំណុច​ព្រួយ​បារម្ភ​របស់​ នៅ ស្រីពៅ តតាំង​នឹង​ Priscilla 

អនុប្រធាន​សហ័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​បង្ហាញ​មោទនភាព​​ចំពោះ​ ចាន់​ រតនា និង ​នៅ ស្រីពៅ មុន​ទៅ​ប្រកួត​នៅ ONE Championship​​

លោក ​កែ ប៊ិនសូរស្មី ​ អនុ​ប្រធាន​​​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា​​​​​ដែល​​ត្រូវ​បាន​តែង​តាំង​នា​ចុង​ឆ្នាំ​ ​២០១៨​ ​​បាន​បង្ហាញ​អំពី​មោទនភាព​​ចំពោះ​ ​ចាន់ រតនា​ ​និង​ នៅ​​ ស្រីពៅ​ ​មុន​​​​ចេញ​ទៅ​ប្រកួត​នៅ​​សង្វៀន​កម្រិត​ពិភព​លោក​ ONE Championship តំណាង​ឲ្យ​កម្ពុជា​​ ហើយ​ ​រំពឹង​ថា​​​អ្នក​ទាំង​ពីរ​​នឹង​ធ្វើ​បាន​ល្អ​នា​ដើម​ខែ​ សភាព​ ខាង​មុខ។​ ​កីឡាករ​ម្ចាស់​ផ្ទះ​ Rudy Agustian ​ជួប​​ ចាន់ រតនា ​ ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​​កម្ពុជា​ អន្ទះសា​​​ចង់​ទស្សនា​ ខណៈ​ដែល​ ​​កីឡាការិនី​ជម្រើស​ជាតិ​ នៅ ស្រីពៅ​ ​ប៉ះ​ កីឡាការិនី​ម្ចាស់​ផ្ទះ​ Priscilla Hertati Lumban Gaol ​​នៅ​សង្វៀន​ ONE: FOR HONOR​ ​នា​​ថ្ងៃ​​​ទី​ ៣​ ឧសភា ជា​មួយ​គ្នា​នៅ​​​ប្រទេស​ ឥណ្ឌូណេស៊ី។ លោក​​​បង្ហាញ​ចំណាប់​អារម្មណ៍​​អម​ដោយ​មោទនភាព​ក្នុង​នាម​​ជា​កីឡាករ​​នៅ​​ក្រោម​​ដំបូង​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​កម្ពុជា​បែប​នេះ ​៖« ​ទាំង​​ ចាន់ រតនា ​និង​ នៅ … Continue reading អនុប្រធាន​សហ័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​បង្ហាញ​មោទនភាព​​ចំពោះ​ ចាន់​ រតនា និង ​នៅ ស្រីពៅ មុន​ទៅ​ប្រកួត​នៅ ONE Championship​​