ក្រៅ​ពី​កីឡាប្រដាល់​ តើ​ នៅ​ ​ស្រីពៅ ​​ចូល​​ចិត្ត​កីឡា​អ្វី​ទៅ? ​

បច្ចុប្បន្ន​នេះ​ នៅ​ ស្រីពៅ​ ​បាន​ក្លាយ​ជា​កីឡាការិនី​ប្រដាល់​​គុន​ខ្មែរ​ និង​ គុន​ចម្រុះ​កំពូល​ម្នាក់​នៅ​ក្នុង​ចំណោម​កីឡាករ​នៅ​​កម្ពុជា។​ ​មុន​ឈាន​ជើង​​ចូល​ក្នុង​វិស័យ​កីឡា​ប្រដាល់​​តាំង​ពី​ដើម​ឆ្នាំ​ ២០១៤​ មក​នោះ​ ​ស្រីពៅ ​បង្ហើប​ថា​ កីឡា​ដែល​ខ្លួន​ចូល​ចិត្ត​ក្រៅ​ពី​ប្រដាល់​គឺ ​«កីឡាហែលទឹក»។​ ​កីឡាការិនី​វ័យ​ ២៤​​ឆ្នាំ​បញ្ជាក់​​​បែប​​នេះ​ ៖«​ខ្ញុំ​ចូល​ចិត្ត​កីឡា​ហែល​ទឹក​តាំង​ពី​តូច​ ​ទោះ​ធំ​ឡើង​មិន​មែន​ក្លាយ​ជា​កីឡាការិនី​ហែល​ទឹក​ក៏​ដោយ។ ​​ប៉ុន្តែ​ ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​​ ​ខាង​គ្រូ​ហាត់​ប្រដាល់​ខ្ញុំ ​​គាត់​ឲ្យ​ទៅ​ហែល​ទឹក​ ឬ ​ទាត់​បាល់។ ​ប៉ុន្តែ​​ឥឡូវ​ខក​ខាន​មួយ​រយៈ​រឿង​ហែល​ទឹក​ព្រោះ​គេ​ជួសជុល​អាង​ទឹក​ថ្មី​នៅ​ពហុកីឡដ្ឋាន​ជាតិ។ ​ខ្ញុំ​ចូល​ចិត្ត​ហែល​ទឹក​តាំង​ពី​តូច​ ​អាយុ​ប្រហែល​ ១០ ឆ្នាំ។​ ​​​ក្បែរ​ផ្ទះ​​ម៉ាក់ប៉ា​ខ្ញុំ​នៅ​​ចំការ​ដូង​​ចិញ្ចឹម​ទា​​នៅ​បឹង​ ហើយ​ ប៉ា​ខ្ញុំ​ប្រាប់​ថា​​ខ្ញុំ​ចេះ​ហែល​ទឹក​នៅ​បឹង​​នោះ​​ដោយ​គ្មាន​អ្នក​បង្ហាត់​ទេ។ ​កាល​នៅ​ក្មេង​ហែល​​ទឹក​សឹង​មួយ​ព្រឹក​ទល់​ល្ងាច​ក៏​មាន»។ ​កីឡាការិនី​ដដែល​នេះ​​រៀបរាប់​ទៀត​ថា​ ​កីឡា​ហែល​ទឹក​ធ្វើ​ឲ្យ​សុខ​ភាព​ល្អ​ និង​ រក្សា​រាង​រៅ​បាន​ស្អាត​​ដែល​ខុស​ពី​ប្រដាល់​ដែល​ធ្វើ​ឲ្យ​ឈឺ​សាច់។ ​យ៉ាង​ណា​ក្ដី ​​កីឡា​ទាំង​ពីរ​​នេះ​មាន​ចំណុច​ល្អ​រៀងៗ​ខ្លួន។​ ​ប៉ុន្តែ​​បើ​ហាត់​ប្រដាល់​សាច់​ដុំ​​ឡើង​កង់ៗ​ ស្រប​ពេល​ ហែល​ទឹក​ជួយ​​​ឲ្យ​រាង​កាយ​រឹង​មាំ​​ ​​និង​​ស្អាត​ជាង។ ការ​មិន​បាន​ចាប់​អាជីព​​យក​កីឡា​ហែល​ទឹក​​ ​ដោយ​សារ​មាន​បង​ប្រុស​របស់​ខ្លួន​ឈ្មោះ​ នៅ​ ស៊ីថា​ ​ហ្វឹកហាត់​ប្រដាល់។ ​​ការ​ស្រលាញ់​​ជា​រឿង​មួយ​ផ្នែក​ ​ខណៈ​ មាន​ការ​ជំរុញ​ពី​បង​ប្រុស​ផង​នេះ​ ធ្វើ​ឲ្យ ស្រីពៅ​ ​​មាន​ឈ្មោះ​ក្នុង​វិស័យ​ប្រដាល់​ដល់​​សព្វថ្ងៃ។ ​​យ៉ាង​​ក្ដី​​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World … Continue reading ក្រៅ​ពី​កីឡាប្រដាល់​ តើ​ នៅ​ ​ស្រីពៅ ​​ចូល​​ចិត្ត​កីឡា​អ្វី​ទៅ? ​

ONE’s Sovannahry Em Wants To Inspire Children With Newly-Released Book

Rising flyweight talent Sovannahry Em made a near-impeccable ONE Championship debut in early December. She kicked off ONE: DESTINY OF CHAMPIONS in Kuala Lumpur, Malaysia with a stunning knockout of mixed martial arts veteran Iryna "Delsa" Kyselova. Undefeated with three first-round victories, the 26-year-old Cambodian-American is looking to keep her momentum going — even outside of the ONE cage. … Continue reading ONE’s Sovannahry Em Wants To Inspire Children With Newly-Released Book