Sovannahry Em Mike Tyon ONE Championship

រឿងរ៉ាវ​គួរ​ឱ្យ​ចាប់​អារម្មណ៍​៤​ចំណុច​ដែល​អ្នក​គួរ​ដឹង​ពី​ ឯម សុវណ្ណារី

កីឡាការិនី​គុន​ចម្រុះ​កូន​កាត់​ខ្មែរ​-អាមេរិក ឯម សុវណ្ណារី បាន​បង្ហាញ​សមត្ថភាព​​យ៉ាង​គួរ​ឱ្យ​សរសើរ​​និង​​មិនអាច​បំភ្លេច​បាន​​កាល​ពី​ថ្ងៃ​ទី​៧​ខែ​ធ្នូ​ឆ្នាំ​មុន នៅ​ពេល​នាង​ដណ្ដើម​បាន​ជ័យជម្នះ​លើក​ដំបូង​នៅ ONE Championship ​ដោយ​ផ្ដួល​កីឡាការិនី​អ៊ុយក្រែន Iryna “Delsa” Kyselova ​ឱ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​​នៅ ONE: DESTINY OF CHAMPIONS ក្នុង​ទីក្រុង​កួឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។ ក្រៅ​តែ​ពី​​ជា​តារា​កំពុង​រះ​ដែល​មិន​ដែល​ចាញ់​សោះ សុវណ្ណារី ក៏​ជា​អ្នក​លេង​គុន​ចម្រុះ​​ពោរពេញ​ដោយ​ភាព​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​។ ខាង​ក្រោម​នេះ​ជា​រឿងរ៉ាវ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​៤​យ៉ាង​ដែល​អ្នក​ប្រហែល​មិន​ធ្លាប់​ដឹង​ពី​កីឡាការិនី​រហស្សនាម “Sweet Savage” ​រូបនេះ​។ ១-នាង​ចូល​ចិត្ត​រឿង The Lord of the Rings បំផុត​ក្នុងជីវិត កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ សុវណ្ណារី បាន​បោះ​ពុម្ព​សៀវភៅ​កុមារ​ជា​លើក​ទី​១​មាន​ចំណង​ជើង​ថា The Talent Quest​។ កីឡាការិនី​ដ៏មាន​ទេពកោសល្យ​វ័យ​២៦​ឆ្នាំ​រូបនេះ​​ជា​​មនុស្ស​ចូល​ចិត្ត​អាន​សៀវភៅ​យ៉ាង​ងប់ងល់​ម្នាក់ ហើយ​​សៀវភៅ​សំណព្វ​ចិត្ត​របស់​នាង​គឺ​រឿង​​​ប្រលោមលោក​បែប​ប្រតិដ្ឋ​​និពន្ធ​ដោយ​​អ្នក​និពន្ធ​ជនជាតិ​អង់គ្លេស​ J. R. R. Tolkien។ សុវណ្ណារី និយាយ​ថា​៖ «រឿង​សំណព្វ​ចិត្ត​បំផុត​របស់​ខ្ញុំ​គឺ Lord of the Rings និង Hobbits Series​។ ចំណុច​ដែល​នាំ​ឱ្យ​ខ្ញុំ​ស្រលាញ់​រឿង​ទាំង​ពីរ​នេះ​គឺ​ការ​លាយ​បញ្ចូល​គ្នា​រវាង​​ការ​ផ្សង​ព្រេង​ពេញ​ដោយ​សេរីភាព​, … Continue reading រឿងរ៉ាវ​គួរ​ឱ្យ​ចាប់​អារម្មណ៍​៤​ចំណុច​ដែល​អ្នក​គួរ​ដឹង​ពី​ ឯម សុវណ្ណារី