មាស ម៉ើ រៀប​ចំ​ខ្លួន​​ប៉ង​​ទៅ​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា​ចុង​ឆ្នាំ​នេះ​

អ្នក​​លេង​គុន​​ចម្រុះ​ មាស ​ម៉ើ​ ​​​​​ដែល​​មាន​បទ​ពិសោធន៍​​ក្នុង​ការ​ប្រកួត​​គុន​ចម្រុះ​នៅ​ប្រទេស​ថៃ និង​ សង្វៀន​ ONE Championship ​នា​ពេល​កន្លង​មក​​បាន​វិល​មក​​ប្រឡូក​​ការ​​ប្រកួត​​ម្ដង​ទៀត​ពេល​គេ​ឃើញ​ចូល​រួម​ក្រុម​​​កីឡា​នគរបាល​ជាតិ​​ទៅ​ប្រកួត​នៅ​ចិន​​ក្នុង​រយៈ​ពេល​ ២ សប្ដាហ៍​កន្លង​ទៅ​នេះ។​ ​រឿង​នេះ​​​​បង្កើត​ជា​ចម្ងល់​យ៉ាង​ច្រើន​ ថា​តើ​អ្នក​លេង​ក្បាច់​គុន​​ជើង​ចាស់​រូប​នេះ​​​អាច​វិល​មក​រក​​សង្វៀន​វិញ​​​យ៉ាង​ណា? ទាក់​ទិន​​​​ចម្ងល់​នេះ​ មាស ​ម៉ើ​ គូស​បញ្ជាក់​ថា៖«​បាទ!​​ខ្ញុំ​បាន​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​កីឡា​នគរបាល​​ជាតិ​ដែល​ប្រកួត​​នៅ​ចិន​តាម​ការ​ស្នើ​សុំ​របស់​ថ្នាក់​ដឹក​នាំ។ ​ខ្ញុំ​ប្រកួត​ក្នុង​ប្រភេទ​កីឡា​ជីជិតស៊ូ។ ​ស្ដាយ​ខ្ញុំ​ឈ្នះ​ជុំ​ទី១​ និង​ ទី២ តែ​ចាញ់​ជុំ​ទី៣។ ​តាម​ពិត​ខ្ញុំ​ត្រូវ​ប្រកួត​​យូដូ​ តែ​មាន​កីឡាករ​យើង​ម្នាក់​ទៀត​ប្រកួត​ហើយ។ ​ដូច្នេះ​កុំ​ឲ្យ​ជាន់​គ្នា​ ខ្ញុំ​ក៏​ទៅ​វ៉ៃ​ វិញ្ញាសា​ជីជិតស៊ូ​វិញ​ទៅ»។ ​​ម្ចាស់​ខ្សែ​ក្រវាត់​​​ Khmer Warrior Challenge ​​វគ្គ​​២​​​កំពុង​តែ​រក្សា​លំនឹង​​គីឡូ​ត្រឹម​​ ៦៥ ​ឬ ៦៦ គីឡូក្រាម​ដើម្បី​​ដាក់​គោល​ដៅ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​​បាន​ម្ដង​ក្នុង​ជីវិត។ ​​​អ្នក​លេង​​ក្បាច់​គុន​​យូដូ​ដែល​ឡើង​​ប្រកួត​សង្វៀន​គុន​ចម្រុះ​តាំង​ឆ្នាំ​ ២០១៣​ ​មក​នោះ​​ធ្លាប់​​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ និង​ ​កម្មវិធី​យុវជន​មួយ​ចំនួន​ក្នុង​វិញ្ញាសា​យូដូ​ ប៉ុន្តែ​មិន​ធ្លាប់​​ចូល​រួម​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា​​នោះ​ឡើយ។ វីដេអូ មាស ម៉ើ ប្រកួត  Kelly https://www.onefc.com/videos/meas-meul-vs-edward-kelly-3/   កីឡាករ​មាន​បទ​​ពិសោធន៍​ក្រាស់​ក្រែល​​​​វ័យ​ ​២៩ ឆ្នាំ​​គូស​​បញ្ជាក់​ថា៖«​​​ខ្ញុំ​អាច​សម្រក​គីឡូ​បាន​ពី​ ​ជាង​៨០​គីឡូ​​មក​ត្រឹម​ ៦៦ គីឡូក្រាម​ក្នុង​រយៈ​ពេល​ … Continue reading មាស ម៉ើ រៀប​ចំ​ខ្លួន​​ប៉ង​​ទៅ​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា​ចុង​ឆ្នាំ​នេះ​

ភាព​ជូរចត់​ និង ​រឿង​រំភើប​​របស់​ មាស ម៉ើ ​នៅ​លើ​សង្វៀន​ ONE ​និង​​​​ក្នុង​ពិភព​ក្បាច់​គុន​ចម្រុះ​ដែល​ចង​ចាំ​មិន​​ភ្លេច

អ្នក​​លេង​គុន​​ចម្រុះ​ មាស ​ម៉ើ​ ​​​​ដែល​​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​​​ Khmer Warrior Challenge ​​វគ្គ​​២​​​បាន​បង្ហើប​អំពី​រឿង​រ៉ាវ​ជូរចត់​​​ជា​​​ច្រើន​ និង រឿង​រ៉ាវ​រំភើប​ខ្លាំង​ ដែល​​រូប​គេ​ចង​ចាំ​នៅ​ក្នុង​ចិត្ត​ បន្ទាប់​​ពី​​បាន​​ប្រឡូក​​​ក្នុង​សង្វៀន​គុន​ចម្រុះ​​ថ្នាក់​ជាតិ​និង​អន្តរជាតិ​តាំង​ពី​ឆ្នាំ​ ២០១៣ មក។​ ​កីឡាករ​មាន​បទ​​ពិសោធន៍​ក្រាស់​ក្រែល​​នៅ​សង្វៀន​គុន​ចម្រុះ​​វ័យ​ ​២៩ ឆ្នាំ​រូប​នេះ​​​​បង្ហើប​ថា ៖«​រឿង​​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ ពេល​​ទៅ​វ៉ៃ​​នៅ​សង្វៀន​ ONE ​លើក​ដំបូង ​ពេល​ចាញ់​កីឡាករ​​ម្ចាស់​​ផ្ទះ​ហ្វីលីពីន​ Edward Kelly ​ក្នុង​ទឹក​ទី១។​ ខ្ញុំ​ដឹង​ថា​ Edward Kelly ពូកែ​​​​កណ្ដាប់​ដៃ​ និង​ ទាត់​ ​​ដូច្នេះ​​ខ្ញុំ​ព្យាយាម​​ចូល​ចាប់​។ តែ​​ចៃដន្យ​​មិន​ប្រយ័ត្ន​ ក៏​ត្រូវ​ Edward Kelly ទាត់​ខ្ញុំ​ចំ​ក្បាល​សន្លប់​តែ​ម្ដង​ត្រឹម​ទឹក​ទី១។ ​នេះ​ជា​ការ​ធ្វេសប្រហែស​​​ដែល​​ចាំ​មិន​​ភ្លេច»។​ រី​ឯ​រឿង​ឈឺ​ចាប់​មួយ​ទៀត​​​ដែល​​​​ចង់​​បំភ្លេច​នៅ​តែ​បំភ្លេច​មិន​កើត​​នោះ​​គឺ​ គ្រូ​បង្វឹក​ម្នាក់​មាន​បំណង​មិន​ល្អ​ និង​ ចង់​លក់​ការ​ប្រកួត​របស់​​ មាស ម៉ើ នៅ​ស្រុក​ខ្មែរ។​ ​ យ៉ាង​ណា​​ក្ដី​ ​មាស ម៉ើ​ មិន​គុំកួន​អ្វី​ទេ​គ្រាន់​តែ​​​​បញ្ជាក់​​បែប​នេះ​៖«រឿង​ហ្នឹង​យូរ​ហើយ​ ហើយ​ក៏​ចប់​ដែរ។ ខ្ញុំ​មិន​រំលឹក​​អ្វី​​ច្រើន​ទេ​ ​ប៉ុន្តែ​​មាន​​គ្រូ​ម្នាក់​ចង់​លក់​ការ​ប្រកួត​របស់​ខ្ញុំ។ ​សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ​។ … Continue reading ភាព​ជូរចត់​ និង ​រឿង​រំភើប​​របស់​ មាស ម៉ើ ​នៅ​លើ​សង្វៀន​ ONE ​និង​​​​ក្នុង​ពិភព​ក្បាច់​គុន​ចម្រុះ​ដែល​ចង​ចាំ​មិន​​ភ្លេច

មាស ម៉ើ ៖«​ទោះ​​ខ្ញុំ​​រត់​តាក់ស៊ី​ ​ខ្ញុំ​នៅ​តែ​ស្រលាញ់​​គុន​ចម្រុះ​ ​និង ​សង្ឃឹម​​ទទួល​ការងារ​ធ្វើ​ទៅ​ថ្ងៃ​មុខ»

«​​​បច្ចុប្បន្ន​​​​​នេះ​ខ្ញុំ​ជាប់​រវល់​បង។ ​ខ្ញុំ​​រត់​​ឡាន​​​ទួរីស​​ ១២ ​កៅ​អី​​​ដឹក​ភ្ញៀវ​ទៅ​មក​ ​ភ្នំពេញ​​ និង​ កំពង់​ធំ ដែល​ជា​ឡាន​​ផ្ទាល់​ខ្លួន។ ដូច្នេះ​​ខ្ញុំ​សម្រេច​ចិត្ត​ផ្អាក​​ហាត់​ និង ឡើង​សង្វៀន​សិន​​ដើម្បី​​រក​លុយ​​ចិញ្ចឹម​ប្រពន្ធ​​និង​កូន​ដល់​ ៣នាក់​ក្នុង​បន្ទុក ​ម្នាក់​ ៩​ឆ្នាំ ​​៣​ឆ្នាំ និង ១​ខួប។ ​ប៉ុន្តែ​ក្ដី​រំពឹង​ ខ្ញុំ​មិន​បោះ​បង់​​គុន​ចម្រុះ​ទេ ​នៅ​តែ​ចង់​ធ្វើ​ការ​​ផ្នែក​ក្បាច់​គុន​នេះ»​។ ​នេះ​ជា​ការ​ថ្លែង​ប្រាប់​ឲ្យ​ដឹង​​របស់​ មាស ​ម៉ើ​ ​ម្ចាស់​ខ្សែ​ក្រវាត់​​​ Khmer Warrior Challenge ​​វគ្គ​​២ ​និង ​ជា​កីឡាករ​មាន​បទ​​ពិសោធន៍​ក្រាស់​ក្រែល​​នៅ​សង្វៀន​គុន​ចម្រុះ​​​នៅ​ប្រទេស​ថៃ​រួម​ទាំង​ការ​​ប្រកួត​លើ​សង្វៀន​អន្តរជាតិ ONE Championship។ មាស ម៉ើ​ ខក​ខាន​ឡើង​សង្វៀន​ ​និង​ ហ្វឹកហាត់​តាំង​ពី​ចុង​​ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៨​មក​ម៉្លេះ​ ​បន្ទាប់​ពី​ចាញ់​កីឡាករ​ហុល្លង់​ Anthony Engelen ​នៅ​សង្វៀន​ ONE: HEART OF THE LION ​នា​ប្រទេស​សិង្ហបុរី។​ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​រៀប​​រាប់​ទៀត​ថា​ ៖«​សម្រាប់​គុន​ចម្រុះ​នៅ​តែ​មាន​តម្លៃ​​សម្រាប់​ខ្ញុំ​ ខ្ញុំ​ស្រលាញ់។ បើ​មិន​ស្រលាញ់​មិន​ខំ​ហាត់​និង​ចេញ​​ទៅ​ប្រកួត​អន្តរជាតិ​​ហូរហែ​នោះ​ទេ។ ​ប៉ុន្តែ​​តម្រូវ​ការ​ជីវភាព​ប្រចាំ​ថ្ងៃ​ទើប​​ផ្អាក​សិន។ … Continue reading មាស ម៉ើ ៖«​ទោះ​​ខ្ញុំ​​រត់​តាក់ស៊ី​ ​ខ្ញុំ​នៅ​តែ​ស្រលាញ់​​គុន​ចម្រុះ​ ​និង ​សង្ឃឹម​​ទទួល​ការងារ​ធ្វើ​ទៅ​ថ្ងៃ​មុខ»

Fashionista Remy Hou Is Dressing Up Cambodia’s Martial Arts Elite

Fashionista Remy Hou is leaving his imprint on Khmer martial arts. Born in Cambodia, Hou left in the early 90s for Los Angeles, California, USA, and after making a name for himself in the fashion industry and Hollywood, he returned to "The Kingdom Of Wonder" to give back to his native country. He has now … Continue reading Fashionista Remy Hou Is Dressing Up Cambodia’s Martial Arts Elite