គ្រូបង្វឹកផ្ទាល់ Lorenzo Lanzafame ប្រាប់ពីសមត្ថភាពពិសេសរបស់អ្នកប្រដាល់ខ្មែរ

Lorenzo Lanzafame ដែលជាគ្រូបង្វឹកកីឡារផ្ទាល់ខ្លួន មានគម្រោងថាមកប្រទេសកម្ពុជាតែពីរទៅបីខែប៉ុណ្ណោះ តែមកដល់ពេលនេះ ៤ឆ្នាំរួចមកហើយ គាត់បានចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍប្រទេស តាមរយៈសកម្មភាពផ្ទាល់ខ្លួន និងតាមរយៈការបង្កើតក្លឹបហ្វឹកហាត់មួយមានឈ្មោះថា LLFitness ។ តាមរយៈអាជីពរបស់ខ្លួន គ្រូជនជាតិអ៊ីតាលីរូបនេះ បានជួយជ្រំជ្រែងយ៉ាងខ្លាំងដល់កីឡាករប្រដាល់ខ្មែរដ៏មានប្រជាប្រិយភាពលោក ចាន់ រតនា ប្រចាំ ONE Championship ក៏ដូចជា Phoe “Bushido” Thaw ឲ្យទទួលបានជ័យជន្នះក្នុងការប្រកួតស្តង់ដារអន្តរជាតិ។ Lanzafame រំលឹកថា៖ «ខ្ញុំមកទីនេះសម្រាប់វិស្សមកាលប៉ុណ្ណោះ-គិតថាតែបីខែទេ-ខ្ញុំក៏ចាប់ផ្តើមឃើញឱកាសជាច្រើន ខ្ញុំក៏សម្រេចចិត្តរស់នៅទីនេះដើម្បីជួយប្រជាជនខ្មែរតែម្តង»។ គាត់មកដល់ប្រទេសកម្ពុជាភ្លាម  Lanzafame មើលឃើញថាគាត់អាចជាចំណែកមួយដល់ការរីកចម្រើនក្នុងវិស័យសិល្បៈក្បាច់គុនរបស់ខ្មែរបាន។ គាត់ឃើញថាព្រះរាជាណាចក្រកម្ពុជា ជាទឹកដីមួយដែលអាចផ្តល់ឱកាសជាច្រើនអនេក មិនដូចអ្នកផ្សេងគិតទេ។ សព្វថ្ងៃ គាត់ជាជនបរទេសម្នាក់ដែលរស់នៅប្រទេសកម្ពុជា ដែលមានឆន្ទៈប្រើប្រាស់អាជីពរបស់ខ្លួន ជួយដល់ប្រទេសមួួយដែលបង្ហាញពីភាពរាក់ទាក់ស្វាគមន៍គាត់។ គាត់ពន្យល់ថា៖ « វាជាចំណង់ចំណូលចិត្តមួយ ថ្វីបើគ្មានលុយចូលក៏ដោយ ប៉ុន្តែវាជួយបើកឱកាសផ្សេងៗច្រើនទៀត។ ប្រសិនបើយើងដាក់បញ្ចូលគ្នានូវសមត្ថភាពដែលគាត់មាន ជាមួយការហ្វឹកហាត់ត្រឹមត្រូវតាមក្បួនខ្នាត នោះលទ្ធផលនឹងទទួលបានជាទីគាប់ចិត្តមិនខាន»។ ជិតពីរបីឆ្នាំមកនេះ Lanzafame បានសហការជាមួយតារាគុនខ្មែរ ចាន់ រតនា នៅទី្រកុងភ្នំពេញ។ ទាំងពីរនាក់ជួយគ្នានឹងទទួលបានប្រយោជន៍ពីគ្នាទៅវិញទៅមកតាមជំនាញរៀងៗខ្លួន។ ពួកគាត់ បានប្តេជ្ញាចិត្តផ្សព្វផ្សាយក្បាច់គុនខ្មែរ ដោយការបញ្ចេញសមត្ថភាពនៅស្ថាប័នធំ … Continue reading គ្រូបង្វឹកផ្ទាល់ Lorenzo Lanzafame ប្រាប់ពីសមត្ថភាពពិសេសរបស់អ្នកប្រដាល់ខ្មែរ

Personal Trainer Lorenzo Lanzafame Explains What Makes Khmer Fighters So Unique

Personal trainer Lorenzo Lanzafame was only supposed to stay in Cambodia for a couple of months. Now, four years later, he finds himself deeply involved in the country's development, both on a personal level and as the head of LLFitness. Through his business, the Italian is helping ONE Championship athletes like Chan Rothana and Myanmar … Continue reading Personal Trainer Lorenzo Lanzafame Explains What Makes Khmer Fighters So Unique