Lao Chantrea, Lao Chetra, Lao Sinat Kun Khmer Khmer Komlang Photo: Sabay

ឡៅ ចិត្រា ថាគ្មានថ្ងៃនេះទេ បើគ្មានបងប្រុសទាំងពីរជ្រុំជ្រែង

តារាគុនខ្មែរ ឡៅ ចិត្រា ក្នុងពេលបន្តិចទៀតបោះជំហានខ្ពស់ក្នុងអាជីពមួយជំហានទៀត ធ្វើដូច្នោះបាន គាត់ក៏ត្រូវមានការគាំទ្រពីគ្រួសារដែរបូកផ្សំផងដែរ។ ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ ចិត្រា ត្រូវប៉ះ Superlek Kiatmoo9 ជើងខ្លាំងល្បីឈ្មោះរបស់ថៃ ក្នុងឆាកប្រយុទ្ធ ONE: CLASH OF LEGENDS ដែលនឹងមានភ្ញៀវទស្សនាកុះករចំកណ្តាលទីក្រុងបាងកក។ ចិត្រា ដើរចូលសង្វៀនធំខាងមុខនេះ នឹងមានបងប្រុសធំទៅជាមួយសម្រាប់ឲ្យទឹក និងចាំផ្តល់កម្លាំងចិត្តពីក្រោយ។ ចិត្រា ពន្យល់ពីទំនាក់ទំនងបងប្អូន៖ «បងចន្ទ្រា និងបងធំ(ស៊ីណាត) ពួកគាត់ចាំជួយខ្ញុំរហូតពេលខ្ញុំមានបញ្ហា ឬមានការអី។ មិនមែនតែខាងប្រដាល់មួយទេ និយាយទៅគ្រប់បែបយ៉ាងទាំងអស់»។ ត្បិតតែមានបងប្រុសជាអ្នកប្រដាល់ល្បីឈ្មោះស្រាប់មែន ប៉ុន្តែចិត្រា ដែលជាកូនប្រុសពៅនៅក្នុងគ្រួសារប្រាប់ថាបងប្រុសមិនបានដាក់សម្ពាធឲ្យខ្លួនចាប់យកអាជីពដូចគ្នានេះទេ។ ចិត្រា មានស្រុកកំណើត និងសិក្សានៅខេត្តកំពង់ស្ពឺ។ ទោះនៅតូចក្រូចឆ្មាក្តី គាត់តែងតែមានចិត្តចង់ឡើងសង្វៀនប្រកួតជានិច្ច។ «អត់មាននរណាដាក់ខ្ញុំឲ្យចូលអាជីពហ្នឹងទេ គឺខ្ញុំស្រលាញ់វាខ្លួនឯងតាំងពីក្មេងម្ល៉េះ! ខ្ញុំចូលចិត្តប្រដាល់ខ្លាំង ពេលបងស៊ីណាត គាត់ចាប់ផ្តើមឡើងវាយ ខ្ទង់១៥ឆ្នាំមុន! កាលនៅតូចចូលចិត្តវាយគ្នារហូត ប៉ុន្តែវាយអត់ដែលឈ្នះគេទេ គេវាយយំរហូត»។ គួររំលឹកផងដែរថា ពេលចិត្រា ចាប់ផ្តើមឡើងប្រកួតអាជីពដំបូងៗ គាត់ត្រូវគេវាយសន្លប់យ៉ាងធ្ងន់ធ្ងរ ជាហេតុបង្ខំឲ្យគាត់ពិចារណាឡើងវិញពីជម្រើសអនាគតដែលគាត់កំពុងដើរនេះ។ «កាលប្រកួតលើកទី៧ … Continue reading ឡៅ ចិត្រា ថាគ្មានថ្ងៃនេះទេ បើគ្មានបងប្រុសទាំងពីរជ្រុំជ្រែង

Lao Chantrea, Lao Chetra, Lao Sinat Kun Khmer Khmer Komlang Photo: Sabay

How Lao Chetra’s Road To ONE Stardom Is Powered By His Brothers

Kun Khmer star Lao Chetra is ready to take another big step in his career, and he will do so with the full support of his family. On Saturday, 16 February, Chetra will take on multiple-time Muay Thai World Champion Superlek Kiatmoo9 in his ONE Super Series debut at the action-packed ONE: CLASH OF LEGENDS … Continue reading How Lao Chetra’s Road To ONE Stardom Is Powered By His Brothers