របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb ⬇️⬇️⬇️ 1. ចូលទៅកាន់វិបសាយ: FightLive.TV 2. ដើម្បីបានទស្សនាអ្នកត្រូវចំណាយ $6.95 3. ការប្រកួតចាប់ផ្ដើមនៅម៉ោង១០រាត្រីនេះ (ម៉ោងនៅកម្ពុជា) 4. Keo Rumchong vs. Omar Samb នឹងប្រកួតនៅម៉ោង១:៣០នាទីយប់ Shop Fairtex Kun Khmer – The best prices on Fairtex in the world! http://www.FairtexKunKhmer.com គូដែលត្រូវប្រកួត: Fight #1: 78 Kg Mamadou Traore vs. Salvador Vergara Fight #2: 67 Kg Jeremy Payet Vs Rit … Continue reading របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb
Tag: Kun Khmer
Albert Veera Chey on Keo Rumchong’s MTGP fight: “It’s good for Kun Khmer”
Albert Veera Chey may have been born in France, but his heart belongs to Cambodia. The Muay Thai multiple world champion is one of Cambodia's most accomplished fighters, and now he runs one of France's most prolific gyms: The Temple Bordeaux. On 24 November, Albert's student Omar Samb will take on Kun Khmer legend Keo … Continue reading Albert Veera Chey on Keo Rumchong’s MTGP fight: “It’s good for Kun Khmer”
ព្រំសំណាងរីករាយក្នុងការប្រកួតនៅសង្វៀនឯកភ្នំនាថ្ងៃអាទិត្យនេះ
1. បងធ្វើបានល្អណាស់សម្រាប់ការប្រគួតចុងក្រោយរបស់បង។ តើបងមានមូលហេតុអ្វីនៅពីក្រោយជោគជ័យរបស់បងនេះដែរឬទេ? តើបងហាត់ខ្លាំងជាងមុនឬហាត់ខុសប្លែកជាងមុនឬយ៉ាងម៉េចដែរ? និយាយទៅដោយសារមួយរយៈចុងក្រោយនេះគឺបានប្រគួតច្រើន ហើយមានលុយគ្រប់គ្រាន់ ហូបបាន និងប្រឹងហាត់បានខ្លាំងជាងមុនដើម្បីកុំឲ្យមានការខកចិត្តពីសំណាក់អ្នកគាំទ្រ។ ណាមួយដោយសារតែតម្លៃខ្លួនឡើងមួយរយៈចុងក្រោយនេះ។ 2. នៅថ្ងៃអាទិត្យនេះ បងនឹងមកប្រគួតនៅសង្វៀនឯកភ្នំជាលើកដំបូង តើបងមានអារម្មណ៏បែបណាដែរមុនពេលការប្រគួតនេះឈានមកដល់? មានអារម្មណ៏ថាសប្បាយ និងរីករាយដែលបានទៅប្រកួតនៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ និយាយទៅគឺចង់វ៉ៃនៅទីហ្នឹងយូរដែរហើយ។ 3. តើបងដែលមកបាត់ដំបងដែរឬទេកាលពីមុនមក? តើបងមានអារម្មណ៏យ៉ាងណាដែរចំពោះបាត់ដំបង? ខ្ញុំធ្លាប់បានទៅវ៉ៃនៅបាត់ដំបងម្តងដែរកាលពីបួនប្រាំាឆ្នាំមុន។ រឿងតែម្យ៉ាងដែលខ្ញុំបារម្ភគឺខ្លាចតែពុលឡានទេ ពីព្រោះខ្ញុំមិនសូវចេះជិះឡាន។ បើការហ្វឹកហាត់របស់ខ្ញុំដូចនៅភ្នំពេញរាល់ថ្ងៃនេះ ខ្ញុំមិនសូវព្រួយនោះទេ។ ខ្ញុំប្រហែលជាត្រូវទៅថ្ងៃសុក្រមុន ព្រោះខ្លាចពុលឡាន ដូចនេះខ្ញុំអាចសម្រាកបាន២ថ្ងៃ។ Shop Fairtex in Cambodia – The best prices on Fairtex in the world http://www.FairtexKunKhmer.com 4. មានអ្នកគាំទ្របងជាច្រើនអ្នកដែលកំពុងតែរំភើបនិងរងចាំការប្រគួតរបស់បងនៅថ្ងៃអាទិត្យនេះ ហើយពួកគាត់ជឿថាបងនឹងយកឈ្នះដៃគូរប្រគួតរបស់បង។ តើបងមានអ្វីចង់និយាយទៅកាន់អ្នកគាំទ្ររបស់បងដែរឬទេ? ការប្រគួតរបស់ខ្ញុំគឺខ្ញុំទុកចិត្ត ប៉ុន្តែខ្ញុំខ្លាចតែម្យ៉ាងទេគឺរឿងភ្លាត់។ ប្រសិនបើមានការភ្លាត់នៅក្នុងការប្រគួត សូមបងប្អូនកុំខឹងនិងអាក់អន់ចិត្តធ្វើអ្វីពីព្រោះការប្រគួតតែតែមើលមិនឃើញទេ។ ប៉ុន្តែបើនិយាយពីការរំពឹងទុករបស់ខ្ញុំវិញ គឺខ្ញុំសង្ឃឹមខ្ពស់ទោះបីជាដៃគូរបស់ខ្ញុំខ្លាំងប៉ុណ្ណាក៏ដោយ។ 5. ជាចុងក្រោយ តើបងមានអនុសាសន៏អ្វីខ្លះសម្រាប់ប្អូនៗជំនាន់ក្រោយដែលចង់ក្លាយជាអ្នកប្រគួតដ៏អស្ចារ្យដូចបង? មានតែឲ្យគាត់ខំហ្វឹកហាត់ឲ្យខ្លាំង … Continue reading ព្រំសំណាងរីករាយក្នុងការប្រកួតនៅសង្វៀនឯកភ្នំនាថ្ងៃអាទិត្យនេះ
កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”
ការប្រកួតចុងក្រោយរបស់អ្នកគឺនៅទីក្រុងភ្នំពេញ។ តើអ្នកបានកំពុងតែធ្វើអ្វីដែរចាប់តាំងពីពេលនោះមក? - ខ្ញុំបានឈ្នះការប្រកួតនៅភ្នំពេញដោយឯកឆ័ន្ទក្នុងការប្រកួតចុងក្រោយរបស់ខ្ញុំ ។ហើយចាប់តាំងពីពេលនោះមក ខ្ញុំបាននិងកំពុងតែប្រមូល និងរៀបចំឯកសារនានាទៅដាក់ទៅសហព័ន្ធ និងដាក់ទៅបារាំងសម្រាប់ការប្រកួតនៅទីនោះ។ ក្នុងពេលជាមួយគ្នានេះដែរ ជីដូនរបស់ខ្ញុំបានទទួលមរណភាពកាលពី២-៣ថ្ងៃមុនហើយខ្ញុំពិតជាមមាញឹកនឹងពិធីបុណ្យសពរបស់គាត់ខ្លាំងណាស់។ តើអ្នកមានអារម្មណ៍ និងការព្រួយបារម្ភយ៉ាងណាដែរ? - ខ្ញុំមានរម្មណ៏សប្បាយធម្មតា ប៉ុន្តែទំងន់របស់ខ្ញុំធ្វើអោយខ្ញុំព្រួយបារម្ភបន្តិច។ ខ្ញុំត្រូវសម្រកទម្ងន់ចំនួន៥ គីឡូក្រាមដើម្បីផ្គូរផ្គងជាមួយការប្រកួតបន្ទាប់របស់ខ្ញុំ។ ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ ព្រោះខ្ញុំដឹងពីរបៀបបញ្ចុះទម្ងន់។ តាមពិតទៅ ខ្ញុំញុំាអាហារដូចជនបរទេសអីចឹង គឺថាមិនហូបបាយទេព្រោះបាយធ្វើឲ្យយើងធាត់បាន មានហូបតែសាច់ និងបន្លែតែប៉ុណ្ណោះ។ ខ្ញុំក៏បានរត់ជាទៀតទាត់រាល់ថ្ងៃដែរ ដោយរត់ពេលព្រឹកផង និងពេលល្ងាចផង។ Shop Fairtex Kun Khmer - The best Fairtex prices in the world! http://www.FairtexKunKhmer.com អ្នកនឹងប្រកួតជាមួយដៃគូមកពីម៉ុងហ្គោលីនៅថ្ងៃទី ១៣ ខែតុលានៅខេត្តបាត់ដំបងតើអ្នកនឹងត្រៀមខ្លួនសម្រាប់ការប្រកួតនេះយ៉ាងដូចម្តេចដែរ? - ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ វាមិនមែនជាសំណួរដែត្រូវសួរថាតើខ្ញុំនឹងត្រៀមខ្លួនបែបណាទេ ពីព្រោះតាមពិតខ្ញុំបាននិងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតនេះតាំងពីដើមមកម្ល៉េះ។ ខ្ញុំបានមើលវីដេអូនៃការប្រកួតជាច្រើនរបស់គាត់ មើលពីបច្ចេកទេសនៃការប្រកួតរបស់គាត់ និងក៏ដូចជារបៀបវាយរបស់គាត់ដែរ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងឈ្នះ ៧០ ភាគរយក្នុងការប្រកួតជាមួយគាត់នៅលើសង្វៀន។ កីឡាករ រឿង … Continue reading កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”
អ្វីនៅពីក្រោយខ្នងការផ្លាស់ប្ដូរក្បាច់ប្រយុទ្ធ របស់ ឡុង សុភី បន្ទាប់ពីឈ្នះខ្សែក្រវាត់អមប្រាក់រង្វាន់ ៤ ពាន់ដុល្លារ
ជើងខ្លាំងជំនាញកែង និង ជង្គង់ ឡុង សុភី បានប្ដូរប្រយុទ្ធសឹងតែ ១០០% ពេលយកឈ្នះ រឿង សោភ័ណ្ឌដោយពិន្ទុនា វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់ ៦៩គីឡូក្រាមកាលថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅនៅសង្វៀន CNC ដោយទទួលបានប្រាក់រង្វាន់ ៤០០០ ដុល្លារអាមេរិក។ លោក ឡុង សាលវ័ន្ត ដែលជាបងប្រុសបង្កើត និង គ្រូបង្វឹកផ្ទាស់ផងនោះ បានថ្លែងថា៖«សុភី ឥឡូវដ្បិតតែវ័យកាន់តែចាស់ ប៉ុន្តែ រូបគេខំហ្វឹកហាត់ខ្លាំងជាងមុន។ ពេលយើងឈ្នះ រឿង សោភ័ណ្ឌ ដូចឃើញហើយ គេមិនប្រើតែជង្គង់ និង កែងច្រើនទេ ប៉ុន្តែប្ដូរកណ្ដាប់ច្រើនវិញ។ កណ្ដាប់ដៃផង ជង្គង់ និងកែង ដែលពូកស្រាប់ គឺធ្វើឲ្យដៃគូលំបាក។ យើងហ្វឹកហាត់ដើម្បីប្រកួតជាមួយកីឡាករដែលយើងប្រឈម»។ ឡុង សុភី ជាកីឡាករជើងចាស់មានបទពិសោធន៍ស្ថិតក្នុងវ័យ ៣១ ឆ្នាំនាពេលបច្ចុប្បន្ន ហើយប្រឡូកការប្រកួតតាមកម្មវិធី និង លើសង្វៀនទូរទស្សន៍មិនតិចជាង ៦០០ … Continue reading អ្វីនៅពីក្រោយខ្នងការផ្លាស់ប្ដូរក្បាច់ប្រយុទ្ធ របស់ ឡុង សុភី បន្ទាប់ពីឈ្នះខ្សែក្រវាត់អមប្រាក់រង្វាន់ ៤ ពាន់ដុល្លារ
គ្រូបង្វឹក ហង្ស ស៊ឺន ៖«ឡៅ ចិត្រា មានភាគរយច្រើនឈ្នះខ្សែក្រវាត់ ហើយត្រៀមឲ្យល្អនៅស៊ីហ្គេម»
ជើងខ្លាំង ឡៅ ចិត្រា មកពីក្លិបកងពលតូចឆត្រយោងពិសេស៩១១ មានភាគរយខ្ពស់ដើម្បីឈ្នះខ្សែក្រវាត់ ប្រដាល់អធិរាជគុនខ្មែរ ISI PALM របស់ PNNបន្ទាប់ពីផ្ដួល ឡុង ជិន ត្រឹម១នាទីប៉ុណ្ណោះនាដើមទឹកទី១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលថ្ងៃអាទិត្យ ហើយ បន្ទាប់ពីភ្ជុំបិណ្ឌរួចរាល់ ឡៅ ចិត្រា ត្រូវបុកហ្វឹកហាត់ត្រៀមខ្សែក្រវាត់ផងវគ្គផ្ដាច់ព្រ័ត្រផង និង រៀបចំខ្លួនទៅព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំនេះផង។ នេះជាការបង្ហើបឲ្យពីគ្រូបង្វឹក ហង្ស ស៊ឺន។ វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ប្រដាល់អធិរាជគុនខ្មែរ ISI PALM នឹងប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១៣ តុលា ខាងមុខ ស្របពេល ឡៅ ចិត្រា កំពង់រង់ចាំអ្នកឈ្នះរវាង លន បញ្ញា និង សុខ សាវិនដែលត្រូវប្រកួតនាថ្ងៃទី ២២ ខែ កញ្ញា ចុងសប្ដាហ៍នេះ។ ប្រាក់រង្វាន់លេខ១ម្ចាស់ខ្សែក្រវាត់នេះ មានតម្លៃ ៤០ លានរៀល ស្មើនឹង ១ ម៉ឺនដុល្លារអាមេរិក។ គ្រូបង្វឹក … Continue reading គ្រូបង្វឹក ហង្ស ស៊ឺន ៖«ឡៅ ចិត្រា មានភាគរយច្រើនឈ្នះខ្សែក្រវាត់ ហើយត្រៀមឲ្យល្អនៅស៊ីហ្គេម»
ឡុង សុភី បង្ហើបរឿងសោកស្ដាយថាគួរប្រកួត Kickboxing នៅសង្វៀន ONE Championship
ជើងខ្លាំង ឡុង សុភី ដែលកំពុងត្រៀមខ្លួនយ៉ាងល្អក្នុងរយះពេលជាង ២ សប្ដាហ៍មកនេះដើម្បីប៉ះ រឿង សោភ័ណ្ឌ នៅវគ្គផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់គោជល់ទម្ងន់ ៦៩គីឡូក្រាមដោយមានប្រាក់រង្វាន់ ៤០០០ដុល្លារអាមេរិក។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩ ខាង ដែលផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ CNC។ សុភី បញ្ជាក់ថា៖« សម្រាប់ខ្ញុំសង្ឃឹមត្រឹម ៥០% ប៉ុណោះ ប៉ុន្តែរឿងជាក់ស្ដែង គឺឡើងលើសង្វៀនទើបដឹង។ យើងអាចមើលស្ថានការណ៍ និងចិត្តសាស្ត្រគូប្រកួត រឿង សោភ័ណ្ឌ សិន និងត្រូវបត់បែនតាមស្ថានការណ៍»។ យ៉ាងណាក្ដី ឡុង សុភី បានបង្ហើបរឿងសោកស្ដាយមួយកាលទៅប្រកួតសង្វៀន ONE: CHAMPIONS AND WORRORS នាឆ្នាំ ២០១៣ យ៉ាងដូច្នេះ៖«តាមពិតខ្ញុំគួរតែប្រកួតក្នុងកម្មវិធី Kickboxing ដែលស្រដៀងគុនខ្មែរដែរ ប៉ុន្តែ គេបិទកែង។ កាលនោះហ្វឹកហាត់ត្រៀមប្រកួត MMAបានតិចណាស់ ខ្ញុំស្ដាយក៏ស្ដាយ … Continue reading ឡុង សុភី បង្ហើបរឿងសោកស្ដាយថាគួរប្រកួត Kickboxing នៅសង្វៀន ONE Championship
ទោះក្លិប្រដាល់មិនមានសម្ភារទំនើប ប៉ុន្តែគ្រូបង្វឹក ជា រិទ្ធ និង កូនសិស្សសុទ្ធតែមានមហិច្ឆតាដើម្បីអភិវឌ្ឍខ្លួន
លោក ជា រិទ្ធ ជាគ្រូបង្វឹកនិងជាម្ចាស់ ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបបានបង្ហើបថា ដ្បិតក្លិបមិនសម្ភារទំនើបដូចក្លិបប្រដាល់មួយចំនួន ប៉ុន្តែ លោកនិងកូនសិស្សមានមហិច្ឆតាដើម្បីធ្វើឲ្យមានភាពរីកចម្រើន និង ធ្វើការដោយក្ដីស្រលាញ់លើវិស័យក្បាច់គុនខ្មែរ។ លោក ជា រិទ្ធ បានបញ្ជាក់ថា៖«ខ្ញុំនិងកូនសិស្សសុទ្ធតែបង្ហាញក្ដីស្រលាញ់រហូតដល់ខ្ញុំឈប់បង្រៀនសិស្សនៅសាលាដើម្បីបង្ហាត់សិស្សប្រដាល់។ ហើយកូនសិស្សខ្ញុំមា្នក់ៗក៏ខិតខំខ្លាំងក្លាដែរក្នុងដំណើររួមគ្នា។ ខ្ញុំមិនបោះបង់ងាយៗទេហើយចង់ពង្រីកក្លិបតទៅទៀតបើមានលទ្ធភាព។ បច្ចុប្បន្ន ខ្ញុំមានកូនសិស្ស ៨ នាក់ ហើយអ្នកដែលសកម្មជាងគេនិងឡើងសង្វៀនញឹកដូចជា គង់ សំបូរ, ឫទ្ធ សាស្ត្រវុធ, រឿន ឈី, ល័ក្ខ លាត និង រិទ្ធ វជិរៈ ជាដើម»។ គ្រូបង្វឹកដែលដឹកនាំគង់ សំបូរ ទៅប្រកួតនៅសង្វៀន ONE Championship កាលខែ កុម្ភៈ បានបន្តទៀតថា បច្ចុប្បន្នក្លិបមានតែបាវសាក់មួយ, ស៊ីបដៃមួយគូ, ហ្គង់ពីរបីគូ, ស៊ីបជើងមួយ តាពី និង ពិបាកពេលឡាំគ្នាដោយអត់មានសង្វៀនត្រឹមត្រូវ ហើយ ក៏អត់មានស្មងជើងពាក់ទាត់ដែរ។ បញ្ហានេះធ្វើឲ្យចាញ់ប្រៀបកីឡាករគូប្រជែងរបស់ក្លិបមួយចំនួនដែលមានសម្ភារហ្វឹកហាត់គ្រប់គ្រាន់។ យ៉ាងណាក្ដី កូនសិស្សរបស់លោក ខំក្រាញននៀល និង … Continue reading ទោះក្លិប្រដាល់មិនមានសម្ភារទំនើប ប៉ុន្តែគ្រូបង្វឹក ជា រិទ្ធ និង កូនសិស្សសុទ្ធតែមានមហិច្ឆតាដើម្បីអភិវឌ្ឍខ្លួន
គង់ សំបូរ និង នៅ ស្រីពៅ បញ្ចេញទស្សនៈពេលឡើងសង្វៀនប្រដាល់គុនខ្មែរឯកភ្នំដែលប្រកួត ៣ទឹកដូចសង្វៀន ONE
«សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ឬ « Ek Phnom Kun Khmer Arena» កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយដំណើរការប្រកួតប្រមាណជា ៥ ខែមកនេះ។ សង្វៀនថ្មីនេះបានផ្លាស់ប្ដូរក្បួនច្បាប់ ឬ គោលការណ៍មួយចំនួនឲ្យដូចទៅសង្វៀនកម្រិតអន្តរជាតិ ONE Championship កាលចុងខែ មិថុនា និង អញ្ជើញកីឡាករល្បីៗទៅប្រកួតជាញឹកញាប់រៀងរាល់ សប្ដាហ៍។ នៅល្ងាចថ្ងៃអាទិត្យទី ១៤ កក្កដា ខាងមុខនេះ ជើងខ្លាំងលំដាប់ប្រទេសពីររូប ពោល គង់ សំបូរ និង នៅ ស្រីពៅ នឹងមានវត្តមានប៉ះគូប្រកួតរៀងៗខ្លួននៅសង្វៀននាខេត្តបាត់ដំបងខាងលើ។ ជើងខ្លាំង គង់ សំបូរ មកពីក្លិបប្រដាល់គុហារព្រហ្មជ័យខេត្តសៀមរាបត្រូវតតាំងនឹង កីឡាករសញ្ជាតិអេហ្ស៊ីប Ahmed Gamal Mohamed ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ខណៈដែល នៅ ស្រីពៅ ជួបកីឡាការិនីថៃ Malia ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។ មុនឡើងសង្វៀនក្នុងលំដាប់គូឯកនេះ គង់ … Continue reading គង់ សំបូរ និង នៅ ស្រីពៅ បញ្ចេញទស្សនៈពេលឡើងសង្វៀនប្រដាល់គុនខ្មែរឯកភ្នំដែលប្រកួត ៣ទឹកដូចសង្វៀន ONE
Samontha ដែលជាក្មួយ កែវ រំចង់ មានក្ដីស្រមៃធំចង់នាំពូទៅប្រកួតនៅអាមេរិក
កីឡាការិនីខ្មែរអាមេរិក Samontha Stephenson បង្ហាញចំណាប់អារម្មណ៍ចង់នាំពូរបស់ខ្លួនដែលជាអ្នកប្រដាល់ល្បីក្នុងប្រទេសកម្ពុជា កែវ រំចង់ ទៅហ្វឹកហាត់និងប្រកួតលើទឹកដីសហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន Samontha បានធ្វើដំណើរពីសហរដ្ឋអាមេរិកមកលេងប្រទេសកម្ពុជាជាមួយឪពុក។ ក្នុងនោះនាងបានមកជួបពូរបស់ខ្លួន កែវ រំចង់ និងកីឡាករល្បីមួយចំនួនរបស់កម្ពុជាដូចជា ឡុង សុភីនិងសេន ប៊ុនថេនជាដើម។ យ៉ាងណាមិញ កាលពីម្សិលមិញ Samontha បានសរសេរចំនួនដ៏វែងអន្លាយមួយលើបណ្ដាញសង្គមហ្វេស៊ុក បង្កប់អត្ថន័យចង់ជួយកែង រំចង់។ Samontha បានបញ្ចេញអារម្មណ៍របស់ខ្លួនថា ពូរបស់ខ្លួនកែវ រំចង់ ជាហេតុផលធ្វើឲ្យនាងចាប់ផ្ដើមហាត់និងវាយប្រដាល់។ ពេលនៅក្មេងនាងតែងតែសិក្សាពីការប្រកួតរបស់រំចង់ តាមរយៈ Youtube និងធ្វើតាម។ "ក្ដីស្រមៃធំរបស់ខ្ញុំគឺចង់រកវិធីនាំពូរបស់ខ្ញុំមកអាមេរិកដើម្បីហ្វឹកហាត់និងប្រកួត។ ឪពុករបស់ខ្ញុំបានព្យាយាមចង់នាំគាត់មកទីនេះ និងកំពុងព្យាយាមធ្វើអ្វីដែលគាត់អាចធ្វើបាន ប៉ុន្តែមិនដឹងពីជំហាននោះទេ។ វាពិតជាពិបាកក្នុងការមកអាមេរិក ប្រសសិនជាអ្នករស់នៅប្រទេសកម្ពុជា"៕