២០២០ ​ជា​ឆ្នាំ​​ទន្ទឹង​រង់​ចាំ​របស់​ គង់ សំបូរ ​​​

​​​​​គង់​ សំបូរ​ ​​​ ​ជា​កីឡាករ​ប្រដាល់​ម្នាក់​គួរ​ឲ្យ​កត់​សម្គាល់​តាម​​រយៈ​ការ​ប្រកួត​​​មួយ​​ក្នុង​ឆ្នាំ​​២០១៩​នេះ​បន្ទាប់​ពី​រូប​គេ​ផ្អាក​ការ​ប្រកួត​ជិត​ ២​ ឆ្នាំ ​មុន​ផ្លាស់​ទៅ​ក្លិប​​​គុហារ​ព្រហ្ម​ជ័យ​នៃ​​​ខេត្ត​សៀម​រាប។ ​ពេល​​​បង្ហាញ​ខ្លួន​​​ជា​បន្តបន្ទាប់​នៅ​សង្វៀន​ក្នុង​ស្រុក​ជា​​ច្រើន, ​សង្វៀន​នៅថៃ ​និង ​សង្វៀន​អន្តរជាតិ ONE Championship​ គង់ ​សំបូរ​ ​ដាក់​ចិត្ត​ដាក់​កាយ​​បន្ត​ពង្រឹង​ស្មារតី​ និង ​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​ប្រកួត​ខ្សែ​ក្រវាត់​ និង ប្រកួត​អន្តរជាតិ​​​នានា​​​នៅ​ឆ្នាំ ២០២០។ ការ​តាំង​ចិត្ត​​របស់ គង់ សំបូរ​ នៅ​ឆ្នាំ​ ២០២០៖ ​កីឡាករ​ដែល​ជំនាញ​ទាត់​ជើង​ឆ្វេង​ គង់ សំបូរ ​បាន​បង្ហើប​បែប​នេះ​៖«​នៅ​ឆ្នាំ ២០២០ ខ្ញុំ​ដាក់​គោល​ដៅ​ហ្វឹកហាត់​​ឲ្យ​បាន​ខ្លាំង​​ជាង​មុន​ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​​​​កម្មវិធី​ប្រកួត​ដ៏​ធំ។ ​​​​​ខ្ញុំ​នឹង​សុំ​គ្រូ​​​ចាប់​ឲ្យ​​​គូ​ប្រកួត​ឲ្យ​បាន​ច្រើន​ ព្រោះ​ការ​ប្រកួត​ច្រើន​ធ្វើ​​ឲ្យ​រហ័សរហួន ​ហើយ​មួយ​វិញ​ទៀត​ ខ្ញុំ​ក៏​​បាន​​ឮ​ដំណឹង​​ទៀត​ថា​ ខ្ញុំ​នឹង​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ដើម​ឆ្នាំ ២០២០ ។ ​ខ្ញុំ​​ដាក់​គោល​ដៅ​យក​ខ្សែ​ក្រវាត់ និង​ ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​ចង់​ឲ្យ​សង្វៀន ONE Championship ​មើល​ឃើញ​ខ្ញុំ​ម្ដង​ទៀត​ដែរ»។ ​កីឡាករ​វ័យ​ ២៣ ​ឆ្នាំ​ដែល​ប្រកួត​​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ចិន​ ​Zhang Chenlong ​នៅ​សង្វៀន​ ONE ​កាល​ខែ​ … Continue reading ២០២០ ​ជា​ឆ្នាំ​​ទន្ទឹង​រង់​ចាំ​របស់​ គង់ សំបូរ ​​​

៣​ ចំណុច​ ​ធ្វើ​ឲ្យ​ គង់ សំបូរ ​​មាន​ឈ្មោះ​ល្បី​​ឡើង​វិញ​និង​ចេញ​ទៅ​ប្រកួត​​អន្តរជាតិ​នៅ​ថៃ​ញឹកញាប់​​

​​​ក្រោយ​ផ្អាក​​​ឡើង​​​សង្វៀន​​ប្រមាណ​ជា​ ២ ឆ្នាំ​ ​​គង់​ សំបូរ​ ​​​ដែល​ជា​សិស្ស​គុន​​នៅ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​បាន​ត្រឡប់​មក​​រក​ភាព​ខ្លាំង​ឡើង​វិញ​តាម​រយៈ​​​ជ័យជម្នះ​ជា​ហូរ​ហែ​ និង ​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​ញឹក​ញាប់​ជា​ពិសេស​​ចេញ​ទៅ​ប្រកួត​លើ​សង្វៀន​ Super Champ ​ប្រទេស​ថៃ និង​ ឡើង​សង្វៀន ONE Championship ​​បាន​ម្ដង​កាល​ខែ​ កុម្ភៈ នៅ​សិង្ហបុរី។​ ​​​សំបូរ ​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ គុហារ​ព្រហ្ម​ជ័យ​​ជិត​ ២ ឆ្នាំ​ មក​ហើយ​​ក្រោម​ការ​បង្វឹក​របស់​ លោក ជា រិទ្ធ។​ ​​តើ​ចំណុច​អ្វី​ខ្លះ​​​ដែល​ធ្វើ​ឲ្យ​ គង់ សំបូរ​ លេច​ធ្លោ​ឡើង​វិញ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​​​ការ​តាំង​ចិត្ត​​ខ្លាំង​ និង​ស្ដាប់​ដំបូន្មាន​គ្រូ​បង្វឹក៖ ក្រោយ​ចាញ់​​ពិន្ទុ​​កីឡាករ​ចិន ​Zhang Chenlong ​​កាល​ខែ​ កុម្ភៈ​ នៅ​សង្វៀន​ ONE Championship ​នៅ​សិង្ហបុរី​ ​គង់ សំបូរ ​​​​ភ្ញាក់​ខ្លួន​ និង​ ខិត​ខំ​ហ្វឹកហាត់​ទ្វេ​ដង​​ដើម្បី​​​ទទួល​បាន​លទ្ធផល​ល្អ​ជា​បន្ត​បន្ទាប់​នៅ​សង្វៀន​ក្នុង​ស្រុក​ និង​ អន្តរជាតិ​នៅ​​ថៃ។ ​​នេះ​ជា​ការ​បង្ហើប​របស់​លោក ជា រិទ្ធ គ្រូ​បង្វឹក ​​ប្រចាំ​ក្លិប​ … Continue reading ៣​ ចំណុច​ ​ធ្វើ​ឲ្យ​ គង់ សំបូរ ​​មាន​ឈ្មោះ​ល្បី​​ឡើង​វិញ​និង​ចេញ​ទៅ​ប្រកួត​​អន្តរជាតិ​នៅ​ថៃ​ញឹកញាប់​​

គង់ សំបូរ ​​ថា​​សង្វៀន ​ ONE ​ជា​ការ​ប្រកួត​ដ៏​​ធំ​បំផុត​​របស់​​ខ្លួន​ និង ​​ការ​អភិវឌ្ឍន៍​​របស់​កីឡាករ​ខ្មែរ

សង្វៀន​ ONE ​Championship ​កំពុង​ទទួល​បាន​​ការ​គាំទ្រ​​​នៅ​​​ទ្វីប​អាស៊ី​ , ​ទ្វីប​​អាមេរិក​ និង ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន។ ​​ក្នុង​នោះ​​​អ្នក​លេង​គុន​ខ្មែរ​ គង់​ សំបូរ​ មក​ ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​​បាន​បង្ហើប​ថា​ ONE ជា​សង្វៀន​ធំ​បំផុត​ និង មាន​មោទនភាព​​ក្រៃ​លែង​ដែល​បាន​​ឡើង​ប្រកួត​លើ​សង្វៀន​លំដាប់​ពិភព​លោក​មួយ​នេះ។ ​មួយ​ទៀត​​​ ​​វា​ជា​ទី​​ដែល​កីឡាករ​ខ្មែរ​អភិវឌ្ឍ​ខ្លួន​ ព្រោះ​​សម្បូរ​ដោយ​​គូ​ប្រកួត​​​កម្រិត​កំពូល​​ជា​ច្រើន​​ដែល​ត្រូវ​តែ​រៀន​សូត្រ​តាម។ ​ ​គង់​ សំបូរ​ ​ថ្លែង​​​ថា​ ៖«​ក្នុង​ជីវិត​ខ្ញុំ​លើក​ទី១​ហើយ​ដែល​បាន​ជាន់​រេញ​លំដាប់​ពិភព​លោក ​​ខ្ញុំ​សប្បាយ​ចិត្ត​​ខ្លាំង​ណាស់។ ​​ហើយ​ ONE ​ជា​សង្វៀន​ធំ​បំផុត​សម្រាប់​កីឡាករ​ខ្មែរ​យើង​ដែរ​ ​និង​ ជួយ​​ឲ្យ​កីឡាករ​យើង​រួម​ទាំង​​ ខ្ញុំ​​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ល្អ។ ​បើ​​កីឡាករ​ខ្មែរ​យើង​​បាន​ឡើង​ប្រកួត​ Kickboxing ​កាន់​តែ​ច្រើន​ នោះ​រីកចម្រើន​ជាង​មុន​ ព្រោះ​​កីឡាករ​កំពូល ៗ​ប្រមូល​ផ្ដុំ​នៅ​​​សង្វៀន​នេះ»។​ កីឡាករ​វ័យ​ ២៣​ ឆ្នាំ​រូប​នេះ​​​​ទើប​ឡើង​សង្វៀន​ ONE ​​​តែ​ម្ដង​គត់​​​ពេល​​ចាញ់​កីឡាករ​ចិន ​Zhang Chenlong ​កាល​ខែ​​​កុម្ភៈ​​ ​ឆ្នំា​ ២០១៩​ កន្លង​ទៅ​ ​ប៉ុន្តែ​ ​រូប​គេ​​ខិតខំ​ប្រឹង​ហ្វឹកហាត់​ទ្វេ​ដង​​ក្រោម​ការ​បង្វឹក​​របស់​លោក​ ជា រិទ្ធ។ ​បច្ចុប្បន្ន​នេះ​ … Continue reading គង់ សំបូរ ​​ថា​​សង្វៀន ​ ONE ​ជា​ការ​ប្រកួត​ដ៏​​ធំ​បំផុត​​របស់​​ខ្លួន​ និង ​​ការ​អភិវឌ្ឍន៍​​របស់​កីឡាករ​ខ្មែរ

ជា រិទ្ធ ​សន្យា​ធ្វើ​ឲ្យ​ គង់ សំបូរ ​លេច​ធ្លោ​​ឡើង​វិញ​ក្នុង​កម្រិត​អន្តរជាតិ​ ក្រោយ​ឈ្នះ​​​ពាន​នៅ Khmer Fight

គ្រូ​បង្វឹក​​​​ប្រចាំ​ក្លិប​អាណា​ចក្រ​ប្រយុទ្ធ​ ​លោក​ ជា រិទ្ធ​ ​សន្យា​ជួយ​ជ្រោមជ្រែង​​ដល់​ គង់​ សំបូរ ​ឲ្យ​ឈាន​​ដល់​កម្រិត​កំពូល​ឡើង​វិញ​ជា​​ពិសេស​​​ធ្វើ​ឲ្យ​រូប​គេ​លេច​ធ្លោ​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា។​ ​ការ​​ថ្លែង​ប្រាប់​​យ៉ាង​ដូច្នេះ​​ បន្ទាប់​ពី​ ​កីឡាករ​វ័យ​ ២៣ ឆ្នាំ​រូប​នេះ​ឈ្នះ​​ពាន​​ក្នុង​កម្មវិធី​ Khmer Fight ​ដែល​រៀប​ចំ​​​ដោយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​ ៥​​ ​កាល​ថ្ងៃ​ទី​ ១៤​ ​ខែ​ មេសា​ ​ឆ្នាំ​ ២០១៩​ កន្លង​​នេះ​​នៅ​ខេត្ត​ព្រៃវែង​​​ក្នុង​​ឱកាស​អបអរ​សាទរ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ គង់​ សំបូរ​ ឈ្នះ​ពាន​​នៅ​កម្មវិធី​ខ្មែរ​​ Khmer Fight បន្ទាប់​ពី ឈ្នះ​ ពុយ វណ្ណៈ​ដោយ​ពិន្ទុ។​ ​​ការ​វ៉ៃ​ដណ្ដើម​ពាន​នេះ​ ​​​ព្រោះ​កម្មវិធី​តម្រូវ​ឲ្យ​ជើង​ឯក​ប៉ះ​ជើង​ឯក ពោល​ សំបូរ ជា​ជើង​ឯក​​ខ្សែ​​​ក្រវាត់ Tiffy ឆ្នាំ​ ២០១៣ ​​ហើយ​ វណ្ណៈ ជា​ជើង​ឯក​ Tiffy ​ឆ្នាំ​ ២០១៨។​ ក្រៅ​ពី​​​​ទទួល​បាន​​ពាន​ ១ ​​​សំបូរ ​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០ ​ដុល្លារ​​សហរដ្ឋ​អាមេរិក។ ​ ​ … Continue reading ជា រិទ្ធ ​សន្យា​ធ្វើ​ឲ្យ​ គង់ សំបូរ ​លេច​ធ្លោ​​ឡើង​វិញ​ក្នុង​កម្រិត​អន្តរជាតិ​ ក្រោយ​ឈ្នះ​​​ពាន​នៅ Khmer Fight

គ្រូ​បង្វឹក​​ ជា​ រិទ្ធ ​ប្រាប់​​អំពី​ចំណុច​សំខាន់​​ខ្លះៗ​ដើម្បី​ឲ្យ​កីឡាករ​​ប្រដាល់​​​កម្ពុជា​ឆ្ពោះ​ទៅ​កម្រិត​អន្តរជាតិ

លោក​ ជា រិទ្ធ ​ដែល​គេ​ស្គាល់​ថា​ជា​គ្រូ​បង្វឹក​​​​ប្រចាំ​​​ក្លិប​​អាណា​ចក្រ​ប្រយុទ្ធ​នៅ​ខេត្ត​សៀមរាប​​ ​បាន​បង្ហើប​អំពី​ទស្សនៈ​ខ្លះៗ​ ​នាំ​ឲ្យ​កីឡាករ​ប្រដាល់​កម្ពុជា​​អាច​​​ឆ្ពោះ​ទៅ​​រក​កម្រិត​អន្តរជាតិ​ ពោល ​ត្រូវ​​​​ហ្វឹកហាត់​ខ្លាំង​ដើម្បី​យក​ឈ្នះ​កីឡាករ​ក្នុង​ស្រុក​ឲ្យ​អស់​ ​និង​ បង្កើន​កម្លាំង​ស៊ុហ្វ​ឲ្យ​ខ្លាំងក្លា​បំផុត​តាម​តែ​អាច​​ធ្វើ​ទៅ​បាន។ ​​ការ​​បញ្ចេញ​ទស្សនៈ​បែប​នេះ​​ស្រប​ពេល​លោក​ ​កំពុង​បង្វឹក​កីឡាករ​មាន​ឈ្មោះ​បោះ​សំឡេង​​មួយ​​នៅ​​ក្លិប​ខាង​លើ​​​​ដូច​ជា​ គង់ សំបូរ, ឫទ្ធិ សាស្ត្រាវុធ និង​ ​ឆោម​ ប៊ុនឡុង​ ជា​ដើម។​ ​ មន្ត្រី​ចៅ​ក្រម​​​សហព័ន្ធ​​កីឡា​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​​​ ​បាន​បញ្ជាក់​ទៀត​ថា​ លោក​​កំពុង​បុក​បង្វឹក​​កម្លាំង​ស៊ុហ្វ​រហូត​ដល់​ ៨០%​ ឯណោះ​ ដល់​កូន​សិស្ស​​របស់​​លោក។​ ​លោក​រំលឹក​ថា​ គង់​ សំបូរ ​មាន​សមត្ថភាព​ប្រឡូក​បាន​ទាំង​ជាតិ ​និង ​អន្តរជាតិ​​ ខណៈ​ដែល​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ត្រឹម​វ័យ​ ១៨ ​ឆ្នាំ​​ សាស្ត្រាវុធ ​​កំពុង​សាង​ប្រជា​ប្រិយភាព​​​បាន​ល្អ​ណាស់​​នា​ពេល​ថ្មីៗ​នេះ​ ក្រោយ​ឈ្នះ​ សូត្រ​ វាសាន , ហុត គឺមហៀង និង​ ឡុង ណងសៅ​ជា​ដើម។ គ្រូ​បង្វឹក​វ័យ​ ​៣៧​ ឆ្នាំ​​ដដែល​នេះ​​គូស​បញ្ជាក់​​​ទៀត​ថា៖«​ខ្ញុំ​តែង​តែ​​លើក​ទឹក​ចិត្ត​កូន​សិស្ស​ ថា​ បើ​ចង់​ខ្លាំង​ទៅ​វ៉ៃ​អន្តរជាតិ​​​យើង​ត្រូវ​​​​ធ្វើ​ឲ្យ​បាន​ល្អ និង ​លេច​ធ្លោ​ក្នុង​ស្រុក​​ដោយ​ឈ្នះ​កីឡាករ​ក្នុង​ស្រុក​ទាំង​អស់​ក្នុង​កម្រិត​គីឡូ​ដូច​គ្នា។​ … Continue reading គ្រូ​បង្វឹក​​ ជា​ រិទ្ធ ​ប្រាប់​​អំពី​ចំណុច​សំខាន់​​ខ្លះៗ​ដើម្បី​ឲ្យ​កីឡាករ​​ប្រដាល់​​​កម្ពុជា​ឆ្ពោះ​ទៅ​កម្រិត​អន្តរជាតិ

Kong Sambo Returns To Kun Khmer Competition At Newly-Opened Stadium

Kingdom Fight Gym's Kong Sambo made his ONE Championship debut at ONE: CALL TO GREATNESS in Singapore when he took on the well-renowned Chinese kickboxer Zhang Chenglong. Despite losing by split decision after three hard-fought rounds, Sambo showed great composure as he for the first time competed abroad and in front of a sold-out arena. … Continue reading Kong Sambo Returns To Kun Khmer Competition At Newly-Opened Stadium

គង់ សំបូរ ត្រលប់​មក​ប្រកួត​គុនខ្មែរ​វិញ​នៅ​សង្វៀន​ទើប​បើក​ថ្មី​ក្នុង​ខេត្ត​សៀមរាប

កីឡាករ​ គង់ សំបូរ របស់​ក្លិបអាណាចក្រ​ប្រយុទ្ធ បាន​ឡើង​ប្រកួត​ក្នុង​ស្ថាប័ន ONE Championship លើក​ដំបូង​នៅ​ ONE: CALL TO GREATNESS ក្នុង​ប្រទេស​សិង្ហបុរី ដោយ​តតាំងជាមួយ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​ចិន Zhang Chenglong។ ថ្វី​បើ​ចាញ់​ពិន្ទុ​​មិន​ឯកច្ឆន្ទ​ក្រោយ​ប្រយុទ្ធ​គ្នា​៣​ទឹក សំបូរ បាន​បង្ហាញ​​ភាព​នឹងធឹង​អស្ចារ្យ​​​នៅ​ក្នុងការ​ប្រកួត​ក្រៅ​ប្រទេស​លើក​ទី​១​របស់​គេ​និង​នៅ​ពីមុខ​ទស្សនិកជន​ដ៏​ច្រើន​កុះករ​។ សំបូរ ប្រាប់​ថា​៖ «ខ្ញុំ​​មាន​អារម្មណ៍​ពីរ​ផ្សេង​គ្នា​ពី​ការ​ប្រកួត​របស់​ខ្ញុំ​។ អារម្មណ៍​មួយ​គឺ​ខ្ញុំ​មិន​សូវ​ពេញ​ចិត្ត​ទេ​ព្រោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​ធ្វើ​បាន​ប្រសើរ​ជាង​នេះ​ តែ​អារម្មណ៍​មួយ​ទៀត​គឺ​ខ្ញុំ​មានមោទនភាព​ដែរ​។ ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អន់​ពេកទេ​សម្រាប់​ការ​ប្រកួត​ខ្នាត​ធំ​លើក​ដំបូង​របស់​ខ្ញុំ​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ដ៏​ធំ​មួយនេះ​»។ សំបូរ បញ្ជាក់​ថា​៖ «បាទ ពិត​មែន​ហើយ! ខ្ញុំ​នឹង​វ៉ៃ​​ជាមួយ​ Ti Punlaet​។ បន្ទាប់​ពី​បាន​​មើល​​កា​រ​ប្រកួត​របស់​ខ្ញុំ​នៅ​សិង្ហបុរី​ឡើង​វិញ ខ្ញុំ​កំពុង​ផ្ដោត​បន្ថែម​លើ​កណ្ដាប់​ដៃ​និង​កែង​។ ជើង​របស់​ខ្ញុំ​​ខ្លាំង​ ប៉ុន្តែ​ដៃ​នៅ​តែ​ជា​ចំណុច​ខ្សោយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​កំពុង​កែប្រែ​វា​»។ សំបូរ បន្ត​ថា​៖ «ក្នុងការ​ប្រកួតទី​១​របស់​ខ្ញុំ​នៅ ONE ខ្ញុំ​មិន​បាន​បញ្ចេញ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ឡើយ តែ​វា​ជា​បទ​ពិសោធ​មួយ​ ហើយ​ខ្ញុំ​រៀន​សូត្រ​បាន​ច្រើនពី​ការ​ប្រកួតនោះ​»​។ ខណៈ​មិនទាន់​ដឹង​ថា​ពេល​ណា​នឹង​ទទួល​បាន​ឱកាស​ពី ONE Championship ជា​ថ្មី​នោះ សំបូរ ប៉ង​បន្ត​សម្រួច​ជំនាញ​របស់​គេ​ក្នុង​សង្វៀន​និង​ចង់​មាន​សកម្មភាព​ច្រើន​លើ​សង្វៀន​ក្នុង​ស្រុក​។ សំបូរ លើកឡើង​ថា​៖ «ខ្ញុំ​ចង់​វ៉ៃ​មួយ​ខែ​ពីរ​ដង​សម្រាប់​ខែ​ខាង​មុខ​ៗ​ ទល់​នឹង​កីឡាករ​ខ្មែរ​និង​ថៃ​។ ខ្ញុំ​នឹង​ព្យាយាម​ពង្រឹង​គ្រប់​អាវុធ​របស់​ខ្ញុំ​រួមទាំង​ល្បឿន​ផង​ដែរ​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​សម្រប​ខ្លួន​បាន​​បែប​​ណា … Continue reading គង់ សំបូរ ត្រលប់​មក​ប្រកួត​គុនខ្មែរ​វិញ​នៅ​សង្វៀន​ទើប​បើក​ថ្មី​ក្នុង​ខេត្ត​សៀមរាប