២០២០ ​ជា​ឆ្នាំ​​ទន្ទឹង​រង់​ចាំ​របស់​ គង់ សំបូរ ​​​

​​​​​គង់​ សំបូរ​ ​​​ ​ជា​កីឡាករ​ប្រដាល់​ម្នាក់​គួរ​ឲ្យ​កត់​សម្គាល់​តាម​​រយៈ​ការ​ប្រកួត​​​មួយ​​ក្នុង​ឆ្នាំ​​២០១៩​នេះ​បន្ទាប់​ពី​រូប​គេ​ផ្អាក​ការ​ប្រកួត​ជិត​ ២​ ឆ្នាំ ​មុន​ផ្លាស់​ទៅ​ក្លិប​​​គុហារ​ព្រហ្ម​ជ័យ​នៃ​​​ខេត្ត​សៀម​រាប។ ​ពេល​​​បង្ហាញ​ខ្លួន​​​ជា​បន្តបន្ទាប់​នៅ​សង្វៀន​ក្នុង​ស្រុក​ជា​​ច្រើន, ​សង្វៀន​នៅថៃ ​និង ​សង្វៀន​អន្តរជាតិ ONE Championship​ គង់ ​សំបូរ​ ​ដាក់​ចិត្ត​ដាក់​កាយ​​បន្ត​ពង្រឹង​ស្មារតី​ និង ​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​ប្រកួត​ខ្សែ​ក្រវាត់​ និង ប្រកួត​អន្តរជាតិ​​​នានា​​​នៅ​ឆ្នាំ ២០២០។ ការ​តាំង​ចិត្ត​​របស់ គង់ សំបូរ​ នៅ​ឆ្នាំ​ ២០២០៖ ​កីឡាករ​ដែល​ជំនាញ​ទាត់​ជើង​ឆ្វេង​ គង់ សំបូរ ​បាន​បង្ហើប​បែប​នេះ​៖«​នៅ​ឆ្នាំ ២០២០ ខ្ញុំ​ដាក់​គោល​ដៅ​ហ្វឹកហាត់​​ឲ្យ​បាន​ខ្លាំង​​ជាង​មុន​ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​​​​កម្មវិធី​ប្រកួត​ដ៏​ធំ។ ​​​​​ខ្ញុំ​នឹង​សុំ​គ្រូ​​​ចាប់​ឲ្យ​​​គូ​ប្រកួត​ឲ្យ​បាន​ច្រើន​ ព្រោះ​ការ​ប្រកួត​ច្រើន​ធ្វើ​​ឲ្យ​រហ័សរហួន ​ហើយ​មួយ​វិញ​ទៀត​ ខ្ញុំ​ក៏​​បាន​​ឮ​ដំណឹង​​ទៀត​ថា​ ខ្ញុំ​នឹង​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ដើម​ឆ្នាំ ២០២០ ។ ​ខ្ញុំ​​ដាក់​គោល​ដៅ​យក​ខ្សែ​ក្រវាត់ និង​ ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​ចង់​ឲ្យ​សង្វៀន ONE Championship ​មើល​ឃើញ​ខ្ញុំ​ម្ដង​ទៀត​ដែរ»។ ​កីឡាករ​វ័យ​ ២៣ ​ឆ្នាំ​ដែល​ប្រកួត​​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ចិន​ ​Zhang Chenlong ​នៅ​សង្វៀន​ ONE ​កាល​ខែ​ … Continue reading ២០២០ ​ជា​ឆ្នាំ​​ទន្ទឹង​រង់​ចាំ​របស់​ គង់ សំបូរ ​​​

៣​ ចំណុច​ ​ធ្វើ​ឲ្យ​ គង់ សំបូរ ​​មាន​ឈ្មោះ​ល្បី​​ឡើង​វិញ​និង​ចេញ​ទៅ​ប្រកួត​​អន្តរជាតិ​នៅ​ថៃ​ញឹកញាប់​​

​​​ក្រោយ​ផ្អាក​​​ឡើង​​​សង្វៀន​​ប្រមាណ​ជា​ ២ ឆ្នាំ​ ​​គង់​ សំបូរ​ ​​​ដែល​ជា​សិស្ស​គុន​​នៅ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​បាន​ត្រឡប់​មក​​រក​ភាព​ខ្លាំង​ឡើង​វិញ​តាម​រយៈ​​​ជ័យជម្នះ​ជា​ហូរ​ហែ​ និង ​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​ញឹក​ញាប់​ជា​ពិសេស​​ចេញ​ទៅ​ប្រកួត​លើ​សង្វៀន​ Super Champ ​ប្រទេស​ថៃ និង​ ឡើង​សង្វៀន ONE Championship ​​បាន​ម្ដង​កាល​ខែ​ កុម្ភៈ នៅ​សិង្ហបុរី។​ ​​​សំបូរ ​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ គុហារ​ព្រហ្ម​ជ័យ​​ជិត​ ២ ឆ្នាំ​ មក​ហើយ​​ក្រោម​ការ​បង្វឹក​របស់​ លោក ជា រិទ្ធ។​ ​​តើ​ចំណុច​អ្វី​ខ្លះ​​​ដែល​ធ្វើ​ឲ្យ​ គង់ សំបូរ​ លេច​ធ្លោ​ឡើង​វិញ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​​​ការ​តាំង​ចិត្ត​​ខ្លាំង​ និង​ស្ដាប់​ដំបូន្មាន​គ្រូ​បង្វឹក៖ ក្រោយ​ចាញ់​​ពិន្ទុ​​កីឡាករ​ចិន ​Zhang Chenlong ​​កាល​ខែ​ កុម្ភៈ​ នៅ​សង្វៀន​ ONE Championship ​នៅ​សិង្ហបុរី​ ​គង់ សំបូរ ​​​​ភ្ញាក់​ខ្លួន​ និង​ ខិត​ខំ​ហ្វឹកហាត់​ទ្វេ​ដង​​ដើម្បី​​​ទទួល​បាន​លទ្ធផល​ល្អ​ជា​បន្ត​បន្ទាប់​នៅ​សង្វៀន​ក្នុង​ស្រុក​ និង​ អន្តរជាតិ​នៅ​​ថៃ។ ​​នេះ​ជា​ការ​បង្ហើប​របស់​លោក ជា រិទ្ធ គ្រូ​បង្វឹក ​​ប្រចាំ​ក្លិប​ … Continue reading ៣​ ចំណុច​ ​ធ្វើ​ឲ្យ​ គង់ សំបូរ ​​មាន​ឈ្មោះ​ល្បី​​ឡើង​វិញ​និង​ចេញ​ទៅ​ប្រកួត​​អន្តរជាតិ​នៅ​ថៃ​ញឹកញាប់​​

គង់ សំបូរ ​​តាំង​ចិត្ត​ហ្វឹកហាត់​ខ្លាំងក្លា​​​ក្នុង​គោល​ដៅ​​ឡើង​សង្វៀន​ ONE ជា​ថ្មី

កីឡាករ​គុន​ខ្មែរ​ជើង​ខ្លាំង​​ គង់​ សំបូរ​ ​របស់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​​បាន​ខិតខំ​​ហ្វឹកហាត់​ទ្វេ​​ដង ​ដើម្បី​ទទួល​បាន​ការ​​​អញ្ជើញ​ទៅ​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship ​​​ជា​ថ្មី​ម្ដង​​ម្ដង​ទៀត​ ​បន្ទាប់​ពី​​រង​បរាជ័យ​កាល​ ​ចុង​ខែ​ ​កុម្ភៈ​ទល់​នឹង​កីឡាករ​ចិន​​​នៅ​សិង្ហបុរី។​ កីឡាករ​វ័យ​ ២៣ ​ឆ្នាំ​រូប​នេះ​​បាន​ប្រាប់​ថា​ ៖«​តាំង​ពី​ចាញ់​កីឡាករ​ចិន ​Zhang Chenlong ​មក​ ខ្ញុំបាន​ខិតខំ​ប្រឹង​ហ្វឹកហាត់​ទ្វេ​ដង​ជា​មួយ​គ្រូ​បង្វឹក​ ជា រិទ្ធ។ ​បច្ចុប្បន្ន​នេះ​ខ្ញុំ​យល់​ឃើញ​ថា​ កម្លាំង​របស់​​​ខ្ញុំ​ល្អ​ជាង​មុន​ឆ្ងាយ​ ហើយ​ខ្ញុំ​វ៉ៃ​ ៥​ ទឹក​អី​មិន​សូវ​ហត់​ទេ។ ខ្ញុំ​ខំ​បែប​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ ONE គេ​ឃើញ​ និង ចង់​ឡើង​​សង្វៀន​អន្តរជាតិ​នេះ​ជា​​ថ្មី»។ ​ ក្រៅ​ពី​ការ​ហ្វឹកហាត់​​បាន​ល្អ​​ គង់ សំបូរ ​ក៏​ចៀសវាង​លើ​ការ​ហូប​ចុក​ចំណី​អាហារ​ផ្ដេសផ្ដាស​ដែរ​ ​ដោយ​​ត្រូវ​គិត​អំពី​ ​អាហារ​ណា​ត្រូវ​ញុំា​ និង ​អាហារ​ណា​មិន​ត្រូវ​ញុំា​ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្លាំង។​ ក្នុង​ការ​ប្រកួត​ក្នុង​​ស្រុក​កន្លង​មក​ បន្ទាប់​ពី​បង្ហាញ​មុខ​​នៅ​សង្វៀន​ ONE ​កាល​ខែ កុម្ភៈ ​​អតីត​កូន​សិស្ស​នៅ​ក្លិប​ក្រសួង​ការពារ​ជាតិ​ ​បាន​យក​ឈ្នះ​​ជា​បន្ត​បន្ទាប់​ដូច​ជា​ ​ឈ្នះ​ ពុយ វណ្ណៈ,ជា​​ សំនៀង,​ ទី … Continue reading គង់ សំបូរ ​​តាំង​ចិត្ត​ហ្វឹកហាត់​ខ្លាំងក្លា​​​ក្នុង​គោល​ដៅ​​ឡើង​សង្វៀន​ ONE ជា​ថ្មី

ក្លិប​​ «អាណា​ចក្រ​​ប្រយុទ្ធ​»​ ​កំពុង​​បណ្ដុះបណ្ដាល​កីឡាករ​ឲ្យ​កាន់​តែ​មាន​គុណ​ភាព​ដើម្បី​​អាច​ប្រកួត​ប្រជែង​លើ​សង្វៀន​ ONE និង​ កម្មវិធី​អន្តរជាតិ​នានា

ក្លិប​ «អាណា​ចក្រ​ប្រយុទ្ធ» ឬ ​ហៅ​ Kingdom Fight Gym (KFG) ​​​ស្ថិត​នៅ​ខេត្ត​សៀមរាប។ ​​ក្លិប​នេះ​កំពុង​តែ​បណ្ដុះបណ្ដាល​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​នាក់​​នៅ​​ឯ​ខេត្ត​សៀមរាប​ ​​ដើម្បី​​ឲ្យ​ពួក​គេ​មាន​​សមត្ថភាព​អាច​ប្រកួត​ប្រជែង​លើ​សង្វៀន​​កម្រិត​ពិភព​លោក ​ONE និង​ កម្មវិធី​អន្តរជាតិ​នានា។ ​ គង់ សំបូរ ដែល​​ជា​​កីឡាករ​លេច​ធ្លោ​ម្នាក់​នៅ​ក្លិប​នេះ​​ក៏​​បាន​ប្រឡូក​លើ​សង្វៀនONE ​ដែរ​កាល​ខែ​ កុម្ភៈ​ ​កន្លង​ទៅ។ ONE បាន​ជួប​សម្ភាសន៍​លោក Kwok Leung Tsang ដែល​ជា​សហ​ស្ថាបនិក​ ​របស់​ក្លិប​ «អាណា​ចក្រ​ប្រយុទ្ធ» ដូច​ខាង​ក្រោម៖​​ ONE: ​ជម្រាប​សួរ​លោក! តើ​ក្លិប​ «អាណា​ចក្រ​ប្រយុទ្ធ» ដំណើរ​ការ​​បាន​រយៈ​ ​ពេល​ ប៉ុន្មាន​​​ឆ្នាំ​ហើយ? ​​តើ​មាន​កីឡាករ​អាជីព​ច្រើន​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ? Kwok Leung Tsang: KFG ​បាន​​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៣១​ ខែ មីនា​ ឆ្នាំ​ ២០១៨ ពោល​​ទទួល​កូន​សិស្ស​ហ្វឹកហាត់​ជាង​ ១ ឆ្នាំ​មក​ហើយ។​ ​​ក្រៅ​ពី​កូន​សិស្ស​ខ្មែរ​ ឬ បរទេស​​ ​ចង់​ចេះ​ក្បាច់​គុន​ … Continue reading ក្លិប​​ «អាណា​ចក្រ​​ប្រយុទ្ធ​»​ ​កំពុង​​បណ្ដុះបណ្ដាល​កីឡាករ​ឲ្យ​កាន់​តែ​មាន​គុណ​ភាព​ដើម្បី​​អាច​ប្រកួត​ប្រជែង​លើ​សង្វៀន​ ONE និង​ កម្មវិធី​អន្តរជាតិ​នានា

លោក​ ​ជា ​រិទ្ធ ​​​​ពី​អនុបណ្ឌិត​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​ក្លាយ​ជា​គ្រូ​បង្វឹក​ប្រដាល់​មាន​ឈ្មោះ​បោះ​សំឡេង

លោក​ ជា រិទ្ធ​ ​​ដែល​ជា​​គ្រូ​បង្វឹក​​​​ប្រចាំ​ក្លិប​អាណា​ចក្រ​ប្រយុទ្ធ​​​នា​ទឹក​ដី​ក្រុង​សៀមរាប​​ពេល​បច្ចុប្បន្ន​នេះ​បាន​ប្រែ​ក្លាយ​ខ្លួន​ពី​​​​​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​​ដែល​​បាន​​បញ្ចប់​អនុបណ្ឌិត​​​​​ផ្នែក​អក្សរសាស្ត្រ​​ភាសា​អង់គ្លេស​នៅ​​សាកល​វិទ្យាល័យ​ ​​ន័រតុន​នោះ​ ​ក្លាយ​ជា​គ្រូ​បង្វឹក​ប្រដាល់​​​ដ៏​មាន​ឈ្មោះ​​បោះ​សំឡេង​​នៅ​ក្នុង​ស្រុក។​ ​​​ពេល​នេះ​លោក​មាន​ កូន​ សិស្ស​លេច​ធ្លោ​មួយ​ចំនួន​ដូច​ជា​ គង់​ សំបូរ,​ ឫទ្ធ សាស្ត្រាវុធ ​និង ​ឆោម ប៊ុនឡុង ​ជា​ដើម។ គង់ សំបូរ​ បាន​​ឡើង​ប្រកួត​លើ​សង្វៀន​ One Championship ​ម្ដង ​និង​ ​ឡើង​ប្រកួត​ញឹកញាប់​នៅ​តាម​សង្វៀន​ទូរទស្សន៍​នានា។ ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​នេះ​ សំបូរ ​​បាន​យក​ឈ្នះ ពុយ វណ្ណៈ​ ដោយ​ពិន្ទុ​ដើម្បី​ឈ្នះ​ពាន​​ និង ប្រាក់​រង្វាន់ ​៤០០ ​ដុល្លារ​អាមេរិក​នៅ​ខេត្ត​ព្រៃវែង។​ ​​​រីឯ​ អ្នក​កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ថ្មីៗ​នេះ​​​ម្នាក់​ទៀត​គឺ ​ឫទ្ធ សាស្ត្រាវុធ ​ដែល​ទើប​ឈ្នះ​ សឿន ថៃសាន្ត​ ​ក្នុង​​កម្មវិធី​ប្រដាល់​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ថ្មី​ដូច​គ្នា។​ ​ចំណែក ឆោម ប៊ុនឡុង​ ​ក៏​ទស្សនិកជន​​ចាប់​ផ្ដើម​ស្គាល់​ជា​​ច្រើន​ដែរ​ តាម​រយៈ​ ការ​ឈ្នះ​ ឡុង ណងសៅ​​ និង ឈ្នះ​ការ​ប្រកួត​ជា​ច្រើន​ទៀត​​តាម​សង្វៀន​ទូរទស្សន៍។ ​មូល​ហេតុ​នាំ​ឲ្យ​លោក​​ក្លាយ​ជា​គ្រូ​បង្វឹក​​ព្រោះ​តែ​រូប​​លោក​ក៏​ជា​អតីត​កីឡាករ​​​ប្រដាល់​នា​ទសវត្សរ៍​៩០ ​ដែល​រូប​លោក​ធ្លាប់ … Continue reading លោក​ ​ជា ​រិទ្ធ ​​​​ពី​អនុបណ្ឌិត​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​ក្លាយ​ជា​គ្រូ​បង្វឹក​ប្រដាល់​មាន​ឈ្មោះ​បោះ​សំឡេង

Kong Sambo Returns To Kun Khmer Competition At Newly-Opened Stadium

Kingdom Fight Gym's Kong Sambo made his ONE Championship debut at ONE: CALL TO GREATNESS in Singapore when he took on the well-renowned Chinese kickboxer Zhang Chenglong. Despite losing by split decision after three hard-fought rounds, Sambo showed great composure as he for the first time competed abroad and in front of a sold-out arena. … Continue reading Kong Sambo Returns To Kun Khmer Competition At Newly-Opened Stadium

គង់ សំបូរ ត្រលប់​មក​ប្រកួត​គុនខ្មែរ​វិញ​នៅ​សង្វៀន​ទើប​បើក​ថ្មី​ក្នុង​ខេត្ត​សៀមរាប

កីឡាករ​ គង់ សំបូរ របស់​ក្លិបអាណាចក្រ​ប្រយុទ្ធ បាន​ឡើង​ប្រកួត​ក្នុង​ស្ថាប័ន ONE Championship លើក​ដំបូង​នៅ​ ONE: CALL TO GREATNESS ក្នុង​ប្រទេស​សិង្ហបុរី ដោយ​តតាំងជាមួយ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​ចិន Zhang Chenglong។ ថ្វី​បើ​ចាញ់​ពិន្ទុ​​មិន​ឯកច្ឆន្ទ​ក្រោយ​ប្រយុទ្ធ​គ្នា​៣​ទឹក សំបូរ បាន​បង្ហាញ​​ភាព​នឹងធឹង​អស្ចារ្យ​​​នៅ​ក្នុងការ​ប្រកួត​ក្រៅ​ប្រទេស​លើក​ទី​១​របស់​គេ​និង​នៅ​ពីមុខ​ទស្សនិកជន​ដ៏​ច្រើន​កុះករ​។ សំបូរ ប្រាប់​ថា​៖ «ខ្ញុំ​​មាន​អារម្មណ៍​ពីរ​ផ្សេង​គ្នា​ពី​ការ​ប្រកួត​របស់​ខ្ញុំ​។ អារម្មណ៍​មួយ​គឺ​ខ្ញុំ​មិន​សូវ​ពេញ​ចិត្ត​ទេ​ព្រោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​ធ្វើ​បាន​ប្រសើរ​ជាង​នេះ​ តែ​អារម្មណ៍​មួយ​ទៀត​គឺ​ខ្ញុំ​មានមោទនភាព​ដែរ​។ ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អន់​ពេកទេ​សម្រាប់​ការ​ប្រកួត​ខ្នាត​ធំ​លើក​ដំបូង​របស់​ខ្ញុំ​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ដ៏​ធំ​មួយនេះ​»។ សំបូរ បញ្ជាក់​ថា​៖ «បាទ ពិត​មែន​ហើយ! ខ្ញុំ​នឹង​វ៉ៃ​​ជាមួយ​ Ti Punlaet​។ បន្ទាប់​ពី​បាន​​មើល​​កា​រ​ប្រកួត​របស់​ខ្ញុំ​នៅ​សិង្ហបុរី​ឡើង​វិញ ខ្ញុំ​កំពុង​ផ្ដោត​បន្ថែម​លើ​កណ្ដាប់​ដៃ​និង​កែង​។ ជើង​របស់​ខ្ញុំ​​ខ្លាំង​ ប៉ុន្តែ​ដៃ​នៅ​តែ​ជា​ចំណុច​ខ្សោយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​កំពុង​កែប្រែ​វា​»។ សំបូរ បន្ត​ថា​៖ «ក្នុងការ​ប្រកួតទី​១​របស់​ខ្ញុំ​នៅ ONE ខ្ញុំ​មិន​បាន​បញ្ចេញ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ឡើយ តែ​វា​ជា​បទ​ពិសោធ​មួយ​ ហើយ​ខ្ញុំ​រៀន​សូត្រ​បាន​ច្រើនពី​ការ​ប្រកួតនោះ​»​។ ខណៈ​មិនទាន់​ដឹង​ថា​ពេល​ណា​នឹង​ទទួល​បាន​ឱកាស​ពី ONE Championship ជា​ថ្មី​នោះ សំបូរ ប៉ង​បន្ត​សម្រួច​ជំនាញ​របស់​គេ​ក្នុង​សង្វៀន​និង​ចង់​មាន​សកម្មភាព​ច្រើន​លើ​សង្វៀន​ក្នុង​ស្រុក​។ សំបូរ លើកឡើង​ថា​៖ «ខ្ញុំ​ចង់​វ៉ៃ​មួយ​ខែ​ពីរ​ដង​សម្រាប់​ខែ​ខាង​មុខ​ៗ​ ទល់​នឹង​កីឡាករ​ខ្មែរ​និង​ថៃ​។ ខ្ញុំ​នឹង​ព្យាយាម​ពង្រឹង​គ្រប់​អាវុធ​របស់​ខ្ញុំ​រួមទាំង​ល្បឿន​ផង​ដែរ​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​សម្រប​ខ្លួន​បាន​​បែប​​ណា … Continue reading គង់ សំបូរ ត្រលប់​មក​ប្រកួត​គុនខ្មែរ​វិញ​នៅ​សង្វៀន​ទើប​បើក​ថ្មី​ក្នុង​ខេត្ត​សៀមរាប