ម្ចាស់ក្លិប «សិល្បៈ» និង ជាកីឡាករគុនចម្រុះ ចាន់ រតនា ត្រូវជួបជើងខ្លាំងមកពីគុយបា Gustavo Balart នៅសង្វៀន ONE: DREAM OF GOLD នាថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ នៅក្រុងបាងកក ប្រទេសថៃ។ មុនការប្រកួតមកដល់ អ្នកលេងគុនចម្រុះមានឈ្មោះបោះសំឡេងនៅកម្ពុជាពីររូបសុទ្ធ ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស៊្រន់ បានបង្ហាញទំនុកចិត្តដល់មិត្តរួមជាតិ ចាន់ រតនា ដែលអាចមានភាគរយខ្ពស់ដើម្បីទទួលជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា។ ស៊ឹម ប៊ុនស្រ៊ន់ ដែលមានបទពិសោធន៍ប្រកួតលើសង្វៀនគុនចម្រុះជាច្រើនដងកន្លងមកបានបង្ហើបទស្សនៈផ្លាល់ខ្លួនថា ៖«ខ្ញុំគិតថា បង រតនា អាចមានភាគរយពី ៦០ ទៅ ៧០ ភាគរយដើម្បីឈ្នះការប្រកួតនេះ។ បើសិន បង រតនា អាចទាត់កាត់ និង បោះជង្គង់ច្រើន ប្រហែលជា Balart អាចសន្លប់ទៀតផង។ កម្លាំងស៊ុហ្វ របស់ … Continue reading ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស៊្រន់ សុទ្ធតែបញ្ចេញទស្សនៈទុកចិត្តលើ ចាន់ រតនា
Tag: Khon Sichan
ខុន ស៊ីចាន់ ប្រាប់អំពីគម្រោងទៅថ្ងៃអនាគត
កីឡាករមានបទពិសោធន៍នៅសង្វៀនគុនចម្រុះថ្នាក់ជាតិ និង អន្តរជាតិ ONE Championship ខុន ស៊ីចាន់ បានបង្ហើបអំពីមហិច្ឆតារបស់ខ្លួនទៅថ្ងៃអនាគត ថាចង់បើកក្លិបបង្ហាត់គុនចម្រុះមួយដោយខ្លួនឯងនៅឯស្រុកកំណើតក្នុងករណីដែលសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ឬ ស្ថាប័នពាក់ព័ន្ធមានការរៀបព្រឹត្តិការណ៍គុនចម្រុះជាប្រចាំនៅក្នុងស្រុក។ ខុន ស៊ីចាន់ ដែលចាប់ផ្ដើមឡើងសង្វៀនគុនចម្រុះតាំងឆ្នាំ ២០១៣ បានគូសបញ្ជាក់បែបនេះ៖«ខ្ញុំស្រលាញ់ខាងក្បាច់គុនតាំងពីដើមមក... យើងចោលវាមិនកើត។ ហើយបើមានគេប្រកួតគុនចម្រុះក្នុងស្រុកដូចគុនខ្មែរផុលផុស ខ្ញុំមានបំណងបើកក្លិបគុនចម្រុះខ្លួនឯងមួយមើលលទ្ធភាពជាក់ស្ដែង»។ ម្ចាស់ខ្សែក្រវាត់ Khmer Warriors Challenge វគ្គទី១នៅឆ្នាំ ២០១៣ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមបានរៀបរាប់ទៀតថា គោលដៅរបស់គេចង់បើកក្លិបខ្លួនឯងតែម្ដង ប៉ុន្តែបើសិនបើអាចកៀរគរកដៃគូបានដើម្បីបង្កើតក្លិបរឹតតែប្រសើរ និង រៀបចំកាន់តែល្អជាក់ជាមិនខាន។ បែបណាក៏ដោយនេះគ្រាន់ជាគិតទុកទៅថ្ងៃមុខប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន បុរសវ័យ ៣១ ឆ្នាំរូបនេះនៅចង់ឡើងប្រកួតបន្តទៀត ព្រោះនៅជាប់កិច្ចសន្យាជាមួយ ONE នៅឡើយ។ អតីតកូនសិស្សរបស់លោក ឡោ វុទ្ធី កំពុងហ្វឹកហាត់នៅទីកំណើតរបស់ខ្លួនឯស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ស៊ីចាន់ មិនត្រឹមហ្វឹកហាត់ខ្លួនឯងទេ ប៉ុន្តែថែមទាំងបង្វឹកក្មេងៗនៅស្រុកកំណើតដែលស្រលាញ់គុនខ្មែរមួយចំនួនទៀតផង។ ពេលមុនឡើងទៅប្រកួតនៅសង្វៀន ONE ស៊ីចាន់ នឹងឡើងមកហាត់ជាមួយ គ្រូបង្វឹក Alan … Continue reading ខុន ស៊ីចាន់ ប្រាប់អំពីគម្រោងទៅថ្ងៃអនាគត
រឿងចងចាំក្នុងជីវិតបំផុតរបស់ ខុន ស៊ីចាន់ ពេលប្រឡូកលើសង្វៀនក្បាច់គុនចម្រុះ និង សង្វៀន ONE
កីឡាករ ខុន ស៊ីចាន់ ដែលចាប់ផ្ដើមប្រឡូកលើសង្វៀនគុនចម្រុះកាលឆ្នាំ ២០១៣ មកនោះបង្ហើបអំពីរឿងល្អៗ និង ចំណុចមិនអាចបំភ្លេចបានមួយចំនួន ដូចជាការប្រកួតដែលចង់ចាំក្នុងជីវិតបំផុត ការបានទៅប្រកួតនៅក្រៅប្រទេសមិននឹកស្មានដល់ និង មានមនុស្សសំខាន់ៗជួយរូបគេជាដើម។ ខុន ស៊ីចាន់ រំលឹកបែបនេះ ៖«អារម្មណ៍ខ្ញុំចងចាំមិនភ្លេចបាន គឺ ឈ្នះខ្សែក្រវាត់ Khmer Warriors Challenge លើកដំបូងនៅកម្ពុជាឆ្នាំ ២០១៣ក្នុងទម្ងន់ ៥៧ គីឡូក្រាម។ វាជាអនុស្សាវរីយ៍ល្អព្រោះកីឡាករហាត់ជុំគ្នាច្រើន។ ជាពិសេសខ្ញុំមិនបំភ្លេចគុណសពលោកពូ ម៉ា សេរី និងគ្រូ ឡោ វុទ្ធី គ្រូខ្ញុំ ដែលបានរៀបចំ និង ផ្គត់ផ្គង់ឲ្យខ្ញុំមានមុខមានមាត់ក្នុងក្បាច់គុនចម្រុះ»។ បើងាកមកឆាកអន្តរជាតិប្រចាំសង្វៀន ONE វិញកីឡាករជើងចាស់ដដែលនេះបញ្ជាក់អំពីចំណុចដែលនៅដិតដានអារម្មណ៍ដូច្នេះ៖«ខ្ញុំមិននឹកស្មានថា បានទៅប្រកួតនៅក្រៅប្រទេសលើសង្វៀន ONE។ ខ្ញុំបានទៅ ម៉ាឡេស៊ី សិង្ហបុរី និងបានដើរលេងទីកន្លែងកម្សាន្តមួយចំនួនទៀតផង។ អរគុណ ONE និង គ្រូ Alan Mccune ដែលតែងតែជួយជ្រោមជ្រែងនាពេលកន្លងមក»។ អ្នកលេងគុនចម្រុះរូបនេះសង្កត់ធ្ងន់ទៀតថា ៖«ខ្ញុំចាំមិនភ្លេចមួយទៀត … Continue reading រឿងចងចាំក្នុងជីវិតបំផុតរបស់ ខុន ស៊ីចាន់ ពេលប្រឡូកលើសង្វៀនក្បាច់គុនចម្រុះ និង សង្វៀន ONE
ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរីសរសើរតារាគុនខ្មែររបស់ ONE Championship
មុនពេលប្រកួតនៅ ONE: CALL TO GREATNESS ថ្ងៃសុក្រទី២២ខែកុម្ភៈ តារាក្បាច់គុនរបស់ ONE Championship គង់ សំបូរ និង ខុន ស៊ីចាន់ ទទួលបានការអញ្ជើញចូលជួបសម្ដែងការគួរសមនៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសសិង្ហបុរី។ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់កម្ពុជាប្រចាំប្រទេសសិង្ហបុរី ឯកឧត្ដម ងួន សុខវេង បានទទួលស្វាគមន៍អ្នកប្រយុទ្ធទាំងពីរយ៉ាងកក់ក្ដៅនិងបានសរសើរកីឡាករគុនចម្រុះ ខុន ស៊ីចាន់ និងកីឡាករ គង់ សំបូរ ដែលចូលប្រកួត ONE Super Series ជាលើកដំបូង ចំពោះការជួយផ្សព្វផ្សាយពាក្យ«គុនខ្មែរ» ទៅកាន់ពិភពលោក។ ឯកឧត្ដម សុខវេង មានប្រសាសន៍ថា៖ «ការខិតខំប្រឹងប្រែងនឹងហុចផលសម្រេចឱ្យ។ ការបញ្ជូនកីឡាករប្រយុទ្ធរបស់កម្ពុជាទៅប្រទេសមួយឬប្រទេសណាផ្សេងទៀតគឺជាវិធីដែលពួកយើងបង្ហាញពិភពលោកអំពីមរតកដ៏អស្ចារ្យរបស់ពួកយើងនិងភាពខ្លាំងរបស់ប្រជាជនកម្ពុជាតាមរយៈគុនខ្មែរនិងល្បុក្កតោ»។ តំណាងមកពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់កម្ពុជាក៏មានវត្តមានក្នុងជំនួបនោះដែរ ព្រមជាមួយគ្រូបង្ហាត់របស់ សំបូរ និង ស៊ីចាន់ ផងគឺលោក Kwok Leung Tsang ដែលជាសហស្ថាបនិកក្លិបអាណាចក្រប្រយុទ្ធនិងលោក Alan Mccune អ្នកដឹកនាំក្លិប Phnom Penh MMA។ ឯកឧត្ដមឯកអគ្គរាជទូតក៏បានសន្យាថានឹងចូលរួមទស្សនាផ្ទាល់ព្រឹត្តិការណ៍ដែលបានប្រព្រឹត្តិឡើងនៅក្នុងកីឡដ្ឋាន Singapore … Continue reading ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរីសរសើរតារាគុនខ្មែររបស់ ONE Championship
ONE Championship’s Kun Khmer Stars Praised By Cambodia’s Singapore Ambassador
Before competing at ONE: CALL TO GREATNESS on Friday, 22 February, ONE Championship's Cambodian Stars Kong Sambo and Khon Sichan got invited to the Royal Embassy of Cambodia in Singapore. Ambassador Extraordinary Ngoun Sokveng greeted the competitors with open arms and praised mixed martial artist Sichan and ONE Super Series debutant Sambo for spreading the … Continue reading ONE Championship’s Kun Khmer Stars Praised By Cambodia’s Singapore Ambassador
ខុន ស៊ីចាន់ សន្យាពង្រឹងសមត្ថភាពឱ្យខ្លាំងជាងមុនហើយចង់ប្រកួតនៅ ONE’s Super Series
ជើងឯក KWC ទម្ងន់ Flyweight (៦១គក) ខុន ស៊ីចាន់ មិនអាចបង្កើតជ័យជម្នះដ៏កក្រើកដូចដែលគេបានធ្វើឆ្នាំមុនឡើយ ដោយគេត្រូវបានកីឡាករឆ្នើមឥណ្ឌូនេស៊ី Rudy “The Golden Boy” បង្ខំឱ្យសុំចុះចាញ់ក្នុងទឹកទី១កាលពីថ្ងៃសុក្រទី២២ខែកុម្ភៈ។ កីឡាករជំនាញគុនខ្មែរបានប្រកួតគូបើកឆាកនៃព្រឹត្តិការណ៍ ONE: CALL TO GREATNESS ហើយបានចាប់ផ្ដើមវាយយ៉ាងប្រុងប្រយ័ត្នដោយរក្សាចម្ងាយពីគូបដិបក្ខជនជាតិឥណ្ឌូនេស៊ី។ នៅវិនាទីទី៤៥ Agustian ដែលមានរហស្សនាម “Golden Boy” បានបុកចូលចាប់ផ្ដួលស៊ីចាន់ទៅលើរេញ ហើយគ្រប់គ្រងស្ថានការណ៍បានយ៉ាងរហ័សដោយសង្កត់លើស៊ីចាន់ជាប់។ កីឡាករកម្ពុជាបានការពារខ្លួនពីការព្យាយាមចាប់ក្លេរបស់ Rudy ប៉ុន្តែកាន់តែជាប់ក្លេខ្លាំងឡើងៗនៅពាក់កណ្ដាលទឹក។ បន្ទាប់ពីព្យាយាមរើបម្រះដើម្បីឱ្យ Rudy ខ្ទាតចេញ ស៊ីចាន់ ត្រូវ Rudy ចាប់ខ្នងបាន ហើយខណៈការប្រកួតទឹក១នៅសល់ពេល១៖៤៥នាទីទៀត ជើងឯកមួយថៃថ្នាក់ជាតិរបស់ឥណ្ឌូនេស៊ីបានផ្ដេកខ្លួនលើរេញហើយក្លេកស៊ីចាន់ពីក្រោយបណ្ដាលឱ្យស៊ីចាន់គោះសុំចុះចាញ់។ លោក Alan Mccune ដែលជាគ្រូបង្វឹកយូរឆ្នាំរបស់ ស៊ីចាន់ និយាយថា៖ «វាមិនមែនជារាត្រីអស្ចារ្យសម្រាប់ស៊ីចាន់ឡើយ។ គាត់មិនបានវាយអស់មួយឆ្នាំហើយ ហើយពួកយើងយឺតបន្តិចក្នុងទឹកទី១។ Rudy ជាអ្នកប្រយុទ្ធដ៏អស្ចារ្យម្នាក់ ហើយគាត់ពូកែចាប់ក្លេ ជាចំណុចដែលពួកយើងមិនមានពេលដើម្បីត្រៀមលក្ខណៈក្នុងយុទ្ធសាស្ត្ររបស់យើង»។ «ទោះបីស៊ីចាន់រួចខ្លួនពីការវាយប្រហាររបស់ Rudy មួយលើកជាពីរ … Continue reading ខុន ស៊ីចាន់ សន្យាពង្រឹងសមត្ថភាពឱ្យខ្លាំងជាងមុនហើយចង់ប្រកួតនៅ ONE’s Super Series
Khon Sichan defeated by submission in ONE Championship return
KWC Flyweight Champion Khon Sichan did not manage to recreate last years stunning victory as he was submitted in the first round by Rudy "The Golden Boy" Agustian. The Kun Khmer expert competed in the first bout of ONE: CALL TO GREATNESS and started off carefully, keeping his distance against the Indonesian. 45 seconds in, … Continue reading Khon Sichan defeated by submission in ONE Championship return
ខុន ស៊ីចាន់ ចុះចាញ់គូប្រកួតលើសង្វៀន ONE Championship
ខុន ស៊ីចាន់ ដែលជាជើងឯក KWC មិនអាចបន្ថែមកំណត់ត្រាបានពីលើជ័យជម្នះពីការប្រកួតលើកមុនឡើយ ដោយសារប្រកួតម្តងនេះ គាត់បានគោះសុំចាញ់កីឡាករឥណ្ឌូនេស៊ី Rudy Agustian ក្នុងទឹកទី១។ ចាប់ផ្តើមប្រកួតបើកឆាកព្រឹត្តិការណ៍ ONE: CALL TO GREATNESS កីឡាករគុនខ្មែររបស់កម្ពុជា ឃើញថាមានការប្រុងប្រយ័ត្នបំផុត មិនសូវហ៊ានចូលកៀកគូប្រកួតឥណ្ឌូនេស៊ីជិតពេកទេ។ ស្រាប់តែដល់នាទី ៤៥ នៃការប្រកួត Agustian បានឱកាសក៏ចាប់ផ្តួល ស៊ីចាន់ ហើយសង្គ្រប់ពីលើជាប់។ រីឯខាងកម្ពុជា ខំការពារខ្លួនមិនឲ្យ Rudy ក្លេរករខ្លួនបានសម្រេច ដូច្នេះគាត់ប្រឹងរើបម្រាស់ដោះខ្លួនចេញ ប៉ុន្តែនៅតែមិនអាចធ្វើបាន ទីបំផុតត្រូវគោះសុំចាញ់ដោយសារជាប់ក្លេរ Rudy ដដែលតែក្នុង ១:៤៥ នាទីប៉ុណ្ណោះ។ នេះគឺជាជ័យជន្នះជាលើកទី៣ជាប់ៗគ្នារបស់ Agustian ហើយ។
ទស្សនាការផ្សាយផ្ទាល់ព្រឹត្តិការណ៍ ONE: CALL TO GREATNESS ឥតគិតថ្លៃនៅប្រទេសកម្ពុជា
នៅវេលាម៉ោង ៥ និង១៥នាទីល្ងាចថ្ងៃសុក្រ ព្រឹត្តិកាណ៍ONE: CALL OF GREATNESS នឹងចាប់ផ្តើមប្រព្រឹត្តិទៅនៅប្រទេសសិង្ហបុរីដែលមានកីឡាករប្រកួតមកពីទូទាំងពិភពលោករួមមានកីឡាករកម្ពុជា២រូបផងដែរគឺខុនស៊ីចាន់និងគង់សំបូរ។ លោកអ្នកអាចចូលមើលការផ្សាយផ្ទាល់កម្មវិធីទាំងមូលឥតគិតថ្លៃនៅលើគេហទំព័ររបស់ Khmer Komlang ដោយចុចទៅលើវីដេអូ។ ទស្សនាONE: CALL OF GREATNESS តាមទំព័រហ្វេសប៊ុក និងតាមកម្មវិធី ONE SUPER APP គូបឋមចាប់ផ្តើមប្រកួតនៅវេលាម៉ោង៥ និង១៥នាទីល្ងាច លោកអ្នកអាចចូលមើលតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ONE ឬ តាមទំព័រ Twitter។ ការប្រកួតគូបឋមក៏នឹងចាក់ផ្សាយនៅក្នុងកម្មវិធី ONE Super Appផងដែរ។ខុនស៊ីចាន់ជាគូប្រកួតដំបូងបំផុតក្នុងតារាងនោះ។ គូសំខាន់នឹងចាប់ផ្តើមប្រកួតនៅវេលាម៉ោង៧ និង៣០នាទីល្ងាច ដោយបញ្ចប់ដោយការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោករវាងវីរនារីថៃ Stamp Fairtex ជាមួយជើងឯកពិភពលោកនារីអាមេរិក Janet Todd។រីឯគង់សំបូររបស់កម្ពុជានឹងប្រកួតជាគូដំបូងនៃតារាងគូសំខាន់ផងដែរ។ ទស្សនា ONE: CALL OF GREATNESS នៅក្នុងYOUTUBE https://youtu.be/FeNehL-P6_w គូសំខាន់៖ Stamp Fairtex VS Janet Todd (ONE Atomweight Muay … Continue reading ទស្សនាការផ្សាយផ្ទាល់ព្រឹត្តិការណ៍ ONE: CALL TO GREATNESS ឥតគិតថ្លៃនៅប្រទេសកម្ពុជា
តោះ! តាមដានព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថ្ងៃសុក្រ!
ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ONE Championship នឹងអង្រួនបេះដូងទស្សនិកជនម្តងទៀតហើយ តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រដាល់យក្សនៅឯប្រទេសសិង្ហបុរី និងមានការបង្ហាញក្បាច់គុនរបស់កីឡាករឆ្នើមៗទូទាំងសាកលលោកក្នុងការប្រកួត ក្នុងនោះក៏មានកីឡាករកម្ពុជាពីររូបផងដែរ។ ព្រឹត្តិការណ៍ ONE: CALL TO GREATNESS នឹងនាំមកនូវការប្រកួតក្បាច់គុនច្រើនប្រភេទដូចជា គុនខ្មែរ គុនមួយថៃ គុនចម្រុះ និង Kickboxing ជាចំណីចក្ខុបងប្អូនជនរួមជាតិឲ្យដិតជាប់ក្នុងចិត្តជាមិនខាន។ ខាងក្រោមនេះជាហេតុផលសំខាន់៣យ៉ាងដែលយើងគួរតាមដានកម្មវិធី៖ ១. ខុន ស៊ីចាន់ បង្ហាញមុខម្តងទៀត ជើងឯកក្នុងកម្មវិធី Khmer Warrior Challenge (KWC) ប្រភេទទម្ងន់ ៥៦.៧គក ខុន ស៊ីចាន់ បានបាត់មុខមាត់ពីទ្រុងយក្ស ONE អស់មួយរយៈធំ តាំងពីពេលប្រកួតចុងក្រោយជាមួយភាគីឥណ្ឌូនេស៊ី Riski Umar ដែលកាលនោះ ស៊ីចាន់ ឈ្នះដោយពិន្ទុលើគូប្រកួតមួយនេះ។ កីឡាករតំណាងក្លិប «Phnom Penh MMA» ពេលនេះកំពុងបង្កើនការហ្វឹកហាត់ខ្លាំងទៅលើក្បាច់ចាប់ក្លេ ដើម្បីបញ្ចេញថ្វីដៃនៅក្នុងទ្រុងអន្តរជាតិ ឲ្យគេស្គាល់ថាខ្លួនពិតជាមានសមត្ថភាពឡើងមួយកំរិតទៀតមែន។ Rudy Agustian ដែលជាគូប្រកួតជំនាញខ្លាំងខាង MMA … Continue reading តោះ! តាមដានព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថ្ងៃសុក្រ!