Iquezang បានយកប្រាក់ពីការប្រកួតរបស់គាត់ជួយដល់គុនខ្មែរ

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​​ទៅ កីឡាករ​ថៃ Iquezang បាន​មក​ដល់​ខេត្ត​បាត់ដំបង ដើម្បី​ធ្វើ​ការ​ប្រកួត​ជាមួយ​​ជើង​ខ្លាំង​ម្ចាស់​ស្រុក កែវ​ រំចង់។ បន្ទាប់​ពី​ការ​ប្រកួត​២​ដង​នៅ​ប្រទេស​ថៃ​និង​វៀតណាម នេះ​ជា​ពេលវេលា​សងសឹក​ជា​លើក​ទី​៣​សម្រាប់ Iquezang និង​ រំចង់​ ដែល​ការ​ប្រកួត​រៀប​ចំ​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ ក្នុង​ខេត្ត​បាត់​ដំបង។ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​ពាន់​អ្នក​​ជើង​ខ្លាំង​ទាំង​ពីរ​​បាន​ប្រកួត​គ្នា​៣​ទឹក​យ៉ាង​ស្វិតស្វាញ ដោយ​ចុងក្រោយ​កែវ រំចង់​បាន​ឈ្នះ​ពិន្ទុ។ ក្រោយ​បញ្ចប់​ការ​ប្រកួត​ជើង​ខ្លាំង​ពីរ​បាន​បង្ហាញ​ការ​ជឿជាក់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ថ្ងៃ​បន្ទាប់​នៃ​​ការ​ប្រកួត​Iquezang បាន​ធ្វើ​រឿង​ភ្ញាក់ផ្អើល​ចំពោះ​ក្លឹប​​ប្រដាល់​ព្រះខែសែនជ័យ​ក្នុង​ខេត្ត​បាត់ដំបង។ Iquezangបាន​ទៅ​ទស្សនា​ទី​នោះ​ និង​យក​ប្រាក់​ដែល​គេ​ទទួល​បាន​ពី​ការ​ប្រកួត​ជួយ​ក្លឹប​ព្រះខែសែនជ័យ​ដើម្បី​សាងសង់​កន្លែង​ហ្វឹកហាត់​ឲ្យ​បាន​សមរម្យ។ Iquezang ​ក៏​បាន​ឧបត្ថម្ភ​សម្ភារ​ហ្វឹកហាត់​មួយ​​ចំនួន​របស់​ម៉ាក Fairtex និង​បង្ហាញ​​ការ​ដឹក​គុន​ចំពោះ​ប្រជាជន​កម្ពុជា​ចំពោះ​ការ​ប្រកួត​របស់​គេ​ក្នុង​ខេត្ត​បាត់​ដំបង។ Iquezang ទទួល​បាន​ស្វាគមន៍​ច្រើន​ពី​អ្នក​គាំទ្រ​កម្ពុជា ហើយ​គេ​សង្ឃឹម​​បន្ត​ទំនាក់ទំនង​ល្អ​រវាង​មួយ​ថៃ​និង​គុន​ខ្មែរ។ Iquezang ក៏​បង្ហាញ​ចំណាប់​អារម្មណ៍​ថា គេ​ចង់​ត្រលប់​មក​ប្រកួត​នៅ​កម្ពុជា​ម្ដង​ទៀត​​ក្នុង​ពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​បាន និង​ចង់​ប្រកួត​នៅ​សង្វៀន​​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ជា​ថ្មី។ ដៃ​គូ​ថ្មី​របស់ Iquezang កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា។ កម្មវិធីនេះនាំមកជូនដោយ បុរី រស្មីបាត់ដំបង រក្សានូវប្រពៃណី និងមរតក ដ៏ល្អផូរផង់របស់ជនជាតិយើង បុរី រស្មីបាត់ដំបង តែងតែឈានមុខជានិច្ច

Samontha ដែល​ជា​ក្មួយ កែវ រំចង់ មាន​ក្ដី​ស្រមៃ​ធំ​ចង់​នាំ​ពូ​​ទៅ​​ប្រកួត​នៅ​អាមេរិក

កីឡា​ការិនី​ខ្មែរ​អាមេរិក Samontha Stephenson បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​នាំ​ពូ​របស់​ខ្លួន​ដែល​ជា​អ្នក​ប្រដាល់​ល្បី​ក្នុង​ប្រទេស​កម្ពុជា កែវ រំចង់ ទៅ​ហ្វឹកហាត់​​និង​ប្រកួត​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។ កាល​ពី​ឆ្នាំ​មុន Samontha បាន​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​មក​លេង​ប្រទេស​កម្ពុជា​ជាមួយ​ឪពុក។ ក្នុង​នោះ​នាង​បាន​​មក​ជួប​ពូ​របស់​ខ្លួន កែវ រំចង់ និង​កីឡាករ​ល្បី​មួយ​ចំនួន​របស់​កម្ពុជា​ដូច​ជា ឡុង​ សុភី​និង​សេន ប៊ុន​ថេន​ជា​ដើម។ យ៉ាងណាមិញ​ កាល​ពី​ម្សិលមិញ Samontha ​បាន​សរសេរ​ចំនួន​ដ៏​វែងអន្លាយ​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេស៊ុក បង្កប់​អត្ថន័យ​ចង់​ជួយ​កែង រំចង់។   ​​​Samontha បាន​បញ្ចេញ​​អារម្មណ៍​របស់​ខ្លួន​ថា ពូ​របស់​ខ្លួន​កែវ រំចង់ ជា​ហេតុផល​ធ្វើ​ឲ្យ​នាង​ចាប់​ផ្ដើម​ហាត់​និង​វាយ​ប្រដាល់។ ពេល​នៅ​ក្មេង​នាង​តែងតែ​​សិក្សា​​ពី​ការ​ប្រកួត​របស់​រំចង់ តាម​រយៈ Youtube និង​ធ្វើ​តាម។ "ក្ដី​ស្រមៃ​ធំ​របស់​ខ្ញុំ​​គឺ​ចង់​រក​វិធី​នាំ​ពូ​របស់​ខ្ញុំ​មក​អាមេរិក​ដើម្បី​ហ្វឹកហាត់​និង​ប្រកួត។ ឪពុក​របស់​ខ្ញុំ​បាន​ព្យាយាម​​​ចង់​នាំ​​គាត់​​មក​ទី​នេះ និង​កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ប៉ុន្តែ​មិន​ដឹង​ពី​ជំហាន​នោះ​ទេ។ វា​ពិត​ជា​ពិបាក​ក្នុង​ការ​មក​អាមេរិក ប្រសសិន​ជា​អ្នក​រស់​នៅ​ប្រទេស​កម្ពុជា"៕ ​​​

សង្វៀនប្រដាល់ឯកភ្នំ ខេត្តបាត់ដំបងបើកសម្ភោធដោយជោគជ័យ

សង្វៀនប្រដាល់ឯកភ្នំ ដែលមានទីតាំងនៅខេត្តបាត់ដំបង បានប្រារព្ធកម្មវិធីបើកសម្ភោធជាផ្លូវការជាមួយការរៀបចំកម្មវិធីប្រដាល់បើកវគ្គជាលើកដំបូងនាចុងសប្តាហ៍នេះ ឃើញថាដំណើរការប្រកបដោយជោគជ័យ ទាំងសម្រាប់កីឡាករគុនខ្មែរពន្លកថ្មីជាច្រើនរូប ក៏ដូចជាសម្រាប់អ្នកគាំទ្រប្រដាល់កម្ពុជានៅទីនោះផងដែរ។ កាលពីថ្ងៃសៅរ៍ ទី០២ ខែកុម្ភះ មានបងប្អូនជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជាបានជួបជុំគ្នាចូលមើលការប្រគុំតន្ត្រី និងកម្មវិធីកំសាន្តផ្សេងៗដែលរៀបចំក្នុងកីឡាដ្ឋានថ្មីនេះដូចគ្នា។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ ក៏មានវត្តមានស្ថាបនិករបស់ក្លឹបប្រដាល់ «អាណាចក្រប្រយុទ្ធ» លោក  Kwok Leung Sang ព្រមទាំងតារាប្រដាល់ដ៏មានប្រជាប្រិយភាព កែវ រំចង់ ចូលរួមកម្មវិធីនោះដើម្បីទៅលើកទឹកចិត្តកូនសិស្សនិងមិត្តភក្តិគាត់គឺ ឈិន គឹមឆាយ និង ឡុង សុភី ដែលត្រូវប្រកួតនៅទីនោះ ហើយកីឡារករពីររូបក៏បានយកឈ្នះការប្រកួតដោយពិន្ទុដូចគ្នា។ https://www.instagram.com/p/BtfjCSYBA4-/ ក្រៅពីនេះក៏មាន ថៃ រិទ្ធី តំណាងក្លឹប Cambodian Top Team ត្រូវបញ្ចេញស្នាដៃលើសង្វៀននោះដែរ បូករួមជាមួយសមាសភាពកីឡាករផ្សេងៗមកពីបណ្តាប្រទេសដូចជាប្រទេសចិន និងថៃជាដើម។ ពីក្រោយការកសាងកីឡដ្ឋាន និងការរៀបចំកម្មវិធីនេះមានលោក ហេង តុលា ជាអ្នកជំនួញមានមហិច្ចតាខ្ពស់ម្នាក់ ឆន្ទៈរបស់លោកគឺជួយលើកតម្កើងវិស័យកីឡារប្រដាល់នៅកម្ពុជាឲ្យមានការរីកចម្រើនខ្លាំង។ សង្វៀនឯកភ្នំ សម្ភោធមិនទាន់បានប៉ុន្មានផង លោកបានបញ្ចេញគំរោងរៀបចំកម្មវិធីជាច្រើនទៀតរួចទៅហើយ ដែលកម្មវិធីទាំងនោះនឹងមានប្រមូលផ្តុំជើងខ្លាំងប្រដាល់គុនខ្មែរទូទាំងផ្ទៃប្រទេស វាជាឱកាសល្អមួយសម្រាប់អ្នកលេងគុនខ្មែរគ្រប់តំបន់ ក៏ដូចជាជួយឲ្យឆាកប្រដាល់នៅកម្ពុជាកាន់តែមានសន្ទុះខ្លាំងថែមទៀត។ https://www.instagram.com/p/BtfmMHKgR4P/ អត្ថបទ៖ Matias … Continue reading សង្វៀនប្រដាល់ឯកភ្នំ ខេត្តបាត់ដំបងបើកសម្ភោធដោយជោគជ័យ

Ek Phnom Stadium in Battambang Hold First Successful Event

Ek Phnom Stadium in Battambang held their official inaugural ceremony and first event this weekend, and it was a successful evening for the promoters and Kun Khmer fans. Supporters from all over Cambodia had gathered on Saturday, 2 February for music and entertainment in the newly-built stadium. Among the attendees were Kingdom Fight Gym leader … Continue reading Ek Phnom Stadium in Battambang Hold First Successful Event

ក្នុងពេល១០ឆ្នាំមនុស្សម្នាក់ៗផ្លាស់ប្តូរច្រើន ព្រោះកាមេរ៉ាមិនចេះកុហកទេ!

ថ្មីៗនេះនៅតាមបណ្តាញសង្គមកំពុងផ្អើលបង្ហោះរូប #10YearChallenge ដែលមនុស្សជុំវិញពិភពលោកនាំគ្នាបង្ហោះកំរងរូបភាពចំនួនពីរសន្លឹក រូបទី១គឺតាំងពីឆ្នាំ២០០៩ និងមួយទៀតរូបបច្ចុប្បន្ន។ រីឯកីឡាករកម្ពុជាប្រចាំ ONE Championship ដូចជាអ្នកប្រដាល់ក្នុងស្រុកជាច្រើននាំគ្នាចូលរួមបង្ហោះរូបកាលពី១០ឆ្នាំមុននឹងគេដែរ។ ១. ខុន ស៊ីចាន់ ខុន ស៊ីចាន់ ជើងឯក KWC Flyweight Champion កាលពីមុនជាអ្នកលេងគុនខ្មែរម្នាក់ដែរ ប៉ុន្តែមិនទាន់ចាប់យកក្បាច់គុនចម្រុះ ហើយបានប្រកួតអន្តរជាតិនៅឡើយទេ។ នៅថ្ងៃសុក្រ ទី២២ ខែកម្ភះនេះ ស៊ីចាន់ ទន្ទឹងត្រលប់ចូលប្រកួតនៅ ONE Championship ម្តងទៀត ដែលគេបានផ្គូផ្គងគាត់ជាមួយកីឡាករឥណ្ឌូនេស៊ី  Rudy Augustian ក្នុងការប្រកួតប្រភេទ ៦១គក នៅប្រទេសសិង្ហបុរី នៃកម្មវិធី ONE: CALL TO GREATNESS។ ២. នៅ ស្រីពៅ នៅ ស្រីពៅ កីឡាការិនីពន្លកថ្មីជើងឯក Kun Khmer World Champion ចាប់ផ្តើមហាត់ប្រដាល់តាំងពីអាយុ ១៦ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះខ្លាំងទៅៗរហូតមានឱកាសបញ្ចេញស្នាដៃជាលើកដំបូងនៅសង្វៀនប្រដាល់ធំជាងគេទូទាំងពិភពលោក។ ១០ឆ្នាំមុន នាងគ្រាន់តែជាក្មេងស្រីម្នាក់ … Continue reading ក្នុងពេល១០ឆ្នាំមនុស្សម្នាក់ៗផ្លាស់ប្តូរច្រើន ព្រោះកាមេរ៉ាមិនចេះកុហកទេ!