Ren Saroth Photo Stefan Romare Khmer Komlang ONE Championship

CTT Leader Says Ren Saroth Proved He Belongs In The ONE Championship Top

Cambodian Top Team's Ren Saroth came up short against hometown favorite "The Dragon Leg" Tial Thang at ONE: REIGN OF VALOR on Friday, 8 March. Competing in a 68-kilogram catchweight bout on the main card in Myanmar's capital Yangon, Saroth challenged the promotional newcomer both standing and on the ground. Unfortunately, the 25-year-old Kun Khmer … Continue reading CTT Leader Says Ren Saroth Proved He Belongs In The ONE Championship Top

Rin Saroth Photo: Stefan Romare Khmer Komlang Kun Khmer ONE Championship

ម្ចាស់​ក្លិប CTT ​ថា​ រិន សារ័ត្ន បាន​បង្ហាញ​សមត្ថភាព​សម​ជា​កីឡាករ​លំដាប់​កំពូល​របស់ ONE Championship

កីឡាករ​ រិន សារ័ត្ន របស់​ក្លិប Cambodian Top Team មិន​បាន​ទទួល​ជោគជ័យឡើយ​ក្នុង​កា​រ​ប្រកួត​ទល់​នឹង​កីឡាករ​សំណព្វ​ចិត្ត​របស់​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា “The Dragon Leg” Tial Thang នៅ ONE: REIGN OF VALOR កាល​ពី​ថ្ងៃ​សុក្រទី​៨​ខែ​មីនា​។ ប្រកួត​ក្នុង​ទម្ងន់ catchweight ៦៨​គីឡូក្រាម​ក្នុង​គូ​សំខាន់​​ក្នុង​រដ្ឋ​ធានី​យ៉ាំងហ្គូន​របស់​មីយ៉ាន់ម៉ា សារ័ត្ន បាន​ល្បង​សមត្ថភាព​​ជាមួយ​សមាជិក​ថ្មី​របស់​ស្ថាប័ន​ក្បាច់​គុន​ធំ​បំផុត​របស់​ពិភពលោកនេះ ទាំង​បែប​ឈរ​វាយ​និង​​ផ្ដេក​ខ្លួន​លើ​ផ្ទៃ​សង្វៀន​។ ជា​អកុសល កីឡាករ​គុន​ខ្មែរ​វ័យ​២៥​ឆ្នាំនៅទី​បំផុត​បាន​រង​បរាជ័យ​ដោយ​ចៅក្រម​ទាំង​៣​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ឱ្យ Thang ឈ្នះ ក្រោយ​ប្រកួត​គ្នា​៣​ទឹក​យ៉ាង​សកម្ម​។ ទោះ​បី​សារ័ត្ន​ចាញ់​ក្នុងការ​ប្រកួត​លើក​ដំបូង​របស់​គេ​ក្នុង​ឆ្នាំ​២០១៩​ក្ដី គេ​នៅ​តែ​ទទួល​បាន​ការ​សរសើរ​ខ្ពស់​ពី​សំណាក់​អ្នក​គាំទ្រ​​និង​ក្រុម​ការងារ​របស់​គេ​។ ជាក់​ស្ដែង លោក ហ៊ុន ចាន់រាជ្យ ម្ចាស់​ក្លិប Cambodian Top Team និយាយ​ថា​៖​ «គុណផលរបស់​សារ័ត្ន​ទល់​នឹង​កីឡាករ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​បាន​បង្ហាញ​ថា​កីឡាករ​កម្ពុជា​មិនមែន​ងាយ​យក​ឈ្នះ​ដូច​មុនទៀតឡើយ។ គាត់​បាន​​ប្រឹង​ប្រែង​ខ្លាំង​ទល់​នឹង​ជើងឯក​ចំបាប់​៤​សម័យ​របស់​មីយ៉ាន់ម៉ា​និង​ជា​ជើងឯក​​ក្រុង​ New York»។ នៅ​មុន​ការ​ប្រកួតចាប់​ផ្ដើម Thang ​បាន​ព្យាករ​ទុក​ជាមុន​ថា​គេ​នឹង​បញ្ចប់ សារ័ត្ន ដោយ​មិន​ប្រើ​ពេល​យូរ ខណៈ សារ័ត្ន បាន​សន្យា​ថា​គេ​នឹង​បង្ហាញ​ក្បាច់​ថ្មី​ៗ​ដែល​គេ​បាន​ហ្វឹកហាត់​នៅ​ថៃ​។ ជាក់​ស្ដែង នៅ​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​ជា​ផ្លូវការ … Continue reading ម្ចាស់​ក្លិប CTT ​ថា​ រិន សារ័ត្ន បាន​បង្ហាញ​សមត្ថភាព​សម​ជា​កីឡាករ​លំដាប់​កំពូល​របស់ ONE Championship

រិន សារ័ត្ន កើន​កម្លាំង​ចិត្ត​ខ្លាំង​ដោយ​ការ​​គាំទ្រ​ពី​ភរិយានិង​គ្រួសារ​ មុនប្រកួតនៅមីយ៉ាន់ម៉ា

នៅ​សល់​តែ​១​ថ្ងៃទៀត​ប៉ុណ្ណោះ​សិស្ស​គុន​ក្លិប Cambodian Top Team ​រិន សារ័ត្ន នឹង​តំណាង​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ONE: REIGN OF VALOR នៅ​ប្រទេស​មីយ៉ាន់ម៉ា នា​ថ្ងៃ​សុក្រ​ទី​៨​ខែ​មីនា​។ អតីត​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ KWC ​3 របស់​កម្ពុជា​​រូបនេះ​នឹង​តតាំង​ជាមួយ​​ Tial Thang ដែល​ជា​​សិស្ស​ប្អូន​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​​២​ប្រភេទ​ទម្ងន់​របស់ ONE Championship ដ៏​ល្បីល្បាញ Aung La N Sang​។ ទោះ​បី​​រូប​គេ​ជិត​ឈាន​ចូល​ភាព​កាន់​តែ​ល្បីល្បាញ​ជាង​មុន​​មួយ​កម្រិត​ទៀត​ក្ដី ប៉ុន្តែ​​សារ័ត្ន​មិនដែល​​ភ្លេច​ការ​លំបាក​​ដែល​គេ​បាន​ឆ្លង​កាត់​ក្នុង​ជីវិត​ឡើយ​​ ជា​ពិសេស​ការ​ជំរុញ​ទឹក​ចិត្ត​ដ៏​សំខាន់​ពី​​ភរិយា​និង​គ្រួសារ​ដែល​បាន​នាំ​ឱ្យ​គេ​មក​ដល់​​ចំណុច​នេះ​​ក្នុង​អាជីព​របស់​គេ​។ សារ័ត្ន ពន្យល់​ថា​៖ «ឆ្នាំ​មុន ម្ដាយខ្ញុំ​​បាន​ប្រាប់​ខ្ញុំ​​ឱ្យ​ឈប់​វ៉ៃ​ហើយ​ទៅ​ធ្វើ​ការ​អ្វី​ផ្សេង​។ តែ​បន្ទាប់​ពី​គាត់​បាន​ឃើញ​ខ្ញុំ​ទទួល​បាន​ឱកាស​​ប្រកួត​នៅ​ក្រៅ​ប្រទេស គាត់​បាន​ផ្លាស់​ប្ដូរ​ចិត្ត​ហើយ​ប្រែ​មក​គាំទ្រ​ខ្ញុំ​ក្នុង​​អាជីព​នេះ​វិញ​។ គាត់​ថា​បើ​ខ្ញុំ​ស្រលាញ់​អាជីព​នេះ​ខ្លាំង​ម្ល៉ឹង ខ្ញុំ​គួរ​តែ​ខំ​ប្រឹង​ហ្វឹក​ហាត់​ឱ្យ​ដល់​ចំណុច​កំពូល​»។ មុន​ការ​ប្រកួត​នៅ​មីយ៉ាន់ម៉ា​ថ្ងៃ​សុក្រ​នេះ សារ័ត្ន បាន​ចាកចេញពី​ក្លិប Cambodian Top Team ​ទៅ​ហាត់​នៅ​ក្លិប Yorky Mixed Martial Arts ក្នុង​ទីក្រុង​បាងកក​មួយ​ខែ​។ សារ័ត្ន មាន​ទំនុក​ចិត្ត​ថា​ដៃគូ​ហ្វឹកហាត់​ថ្មី​ៗ​និង​ភាព​ខុស​គ្នា​រវាង​ក្លិប​២​នេះនឹង​ផ្ដល់​ឱ្យ​រូប​គេ​មាន​ការ​ត្រៀម​លក្ខណៈ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​អាជីព​របស់​គេ​។ សារ័ត្ន មាន​អារម្មណ៍​ថា​ការ​ប្ដូរ​ទៅ​ហាត់​នៅ​បាងកក​គឺ​ជា​រឿង​ចាំបាច់​ដើម្បី​បន្ត​អភិវឌ្ឍ​ខ្លួន​ក្នុងនាម​ជា​អ្នក​លេង​ក្បាច់​គុន​ម្នាក់ ប៉ុន្តែ​សារភាព​ថា​វា​ពិបាក​ក្នុងការ​នៅ​ឆ្ងាយ​ពី​មនុស្ស​ជា​ទីស្រលាញ់​របស់​ខ្លួន​។ … Continue reading រិន សារ័ត្ន កើន​កម្លាំង​ចិត្ត​ខ្លាំង​ដោយ​ការ​​គាំទ្រ​ពី​ភរិយានិង​គ្រួសារ​ មុនប្រកួតនៅមីយ៉ាន់ម៉ា

ពេជ្យ ម្ទេសខ្មាំង នាំយកក្បាច់គុនខ្មែរទៅប្រកួតនៅភូមា

កីឡាករ ពេជ្យ ម្ទេសខ្មាំង ប្រចាំក្លឹប Cambodian Top Team ប្រហែលមិនសូវមានអ្នកណាស្គាល់គាត់ច្រើនប៉ុន្មានទេ នៅឆាកពិភពគុនក្នុងស្រុក ប៉ុន្តែយ៉ាងណាគាត់គឺជាបុគ្គលម្នាក់ដែលយើងគួរតែត្រូវតាមដានមើលទៅថ្ងៃអនាគត។ ថ្ងៃសុក្រនេះ ជើងខ្លាំងវ័យ ២៣ឆ្នាំរបស់កម្មវិធី World Lethwei Championship (WLC) នឹងត្រូវចូលសង្វៀនម្តងទៀតដើម្បីធ្វើការប្រកួតតំណាងឲ្យកម្ពុជា នៅទីក្រុងម៉ាន់ដាឡាយ ប្រទេសភូមា ក្នុងកម្មវិធី World Lethwei Championship: MIGHTY WARRIORS តតាំងជាមួយកីឡាករមកពីវៀតណាមគឺ Nguyen Tran Duy Nhat។ ម្ទេសខ្មាំង មានប្រវត្តិប្រកួតឈ្នះចំនួន ៩៣ដង ចាញ់៩ដង និងស្មើ១ដង។ កីឡាកររូបនេះ នឹងបន្តកសាងជោគជ័យឲ្យកាន់តែខ្លាំងថែមទៀតពីលើការឈ្នះលើកមុនក្នុងកម្មវិធី WLC: HEARTLESS TIGERS ដែលគាត់បានបំបាក់ជើងខ្លាំង Mite Yine ដែលជាកីឡាករម្ចាស់ផ្ទះតែម្តង ដោយបានប្រកួតតស៊ូអស់ ៥ទឹក។ ម្ទេសខ្មាំង ប្រាប់ទាំងរីករាយថា៖ «អារម្មណ៍សប្បាយចិត្តដែលបានឈានជើងទៅប្រកួតម្តងទៀត។ ក្នុងការប្រឹងប្រែងហ្វឹកហាត់ គឺខំបង្កើនភាពស្ទុះ និងបច្ចេកទេសឲ្យខ្លាំង»។ ការប្រកួតនៅកម្មវិធី WLC … Continue reading ពេជ្យ ម្ទេសខ្មាំង នាំយកក្បាច់គុនខ្មែរទៅប្រកួតនៅភូមា

Nou Srey Pov Rika Ishige Photo Stefan Romare Khmer Komlang Kun Khmer

នៅ ស្រីពៅ និង ឡៅ ចិត្រា បានឃើញមុខគូប្រកួតរៀងខ្លួនហើយ!

ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ ក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នឹងបង្ហាញមុខជើងខ្លាំងទូទាំងពិភពលោកចំនួន ១២គូ ក្នុងនោះមាន ២គូតំណាងឲ្យកម្ពុជា។ ឡៅ ចិត្រា ជើងឯកប្រដាល់ប្រចាំទូរទស្សន៍បាយ័ន និងជាកីឡាករចំណូលថ្មីនៅ ONE Championship ត្រូវប្រកួតតទល់ជាមួួយ Superlek ជើងឯក Muay Thai World Champion នៅប្រទេសថៃ។ មួយគូនេះនឹងប្រកួតវគ្គ ONE Super Series ប្រភេទទម្ងន់ ៦២គក។ នៅក្នុងកម្មវិធីសន្និសិតកាសែតម្សិលមិញ ដែលធ្វើនៅសណ្ឋាគារ W ទីក្រុងបាងកក ចិត្រា បានបង្ហាញខ្លួន និងបានឈរទល់មុខគ្នាជាមួយ Superlek ។ Superlek បច្ចុប្បន្នជាកីឡាករល្បីល្បាញ ដែលត្រូវបានជនរួមជាតិគេចាត់ទុកដូចជានិមិត្តរូបខាងក្បាច់គុនមួយថៃម្នាក់អីចឹង តែយ៉ាងណាគាត់ប្រាប់ថាគាត់ត្រូវតែប្រយ័ត្នបន្តិចពីជំនាញប្រដាល់របស់ ចិត្រា ព្រោះមិនអាចមើលស្រាលបានទេ។ Superlek និយាយពី ចិត្រាថា៖ «គាត់ជាកីឡាករល្អម្នាក់ ប៉ុន្តែខ្ញុំមានបទពិសោធន៍ច្រើនជាង។ ខ្ញុំដឹងថាគាត់ប្រើកែងល្អ ហើយទាត់ជើងឆ្វេងខ្លាំងទៀត អីចឹងខ្ញុំត្រូវប្រយ័ត្នត្រង់នោះបន្តិច … Continue reading នៅ ស្រីពៅ និង ឡៅ ចិត្រា បានឃើញមុខគូប្រកួតរៀងខ្លួនហើយ!

Ren Saroth Slated For ONE: REIGN OF VALOR in Myanmar

Cambodian mixed martial arts veteran Ren Saroth is booked for his first bout of 2019. ONE Championship recently announced he will be taking on promotional newcomer Tial Thang at ONE: REIGN OF VALOR in Yangon, Myanmar on Friday, 8 March. 25-year-old Ren Saroth has been vocal about his eagerness to return to the ONE cage … Continue reading Ren Saroth Slated For ONE: REIGN OF VALOR in Myanmar

Ren Saroth Rin Saroth Khmer Komlang

រិន សារត្ន័ ដូរចិត្តគំនិតជាអ្នកប្រយុទ្ធថ្មីមួយ សម្លឹងវិលចូលប្រកួតONE Championshipម្តងទៀត

រិន សារត្ន័ ជាកីឡាករឆ្នើមម្នាក់ក្នុងពិភពគុននៅកម្ពុជា ហើយក៏ជាប្រចាំ ONE Championship ការប្រកួតគាត់ជាបន្តបន្ទាប់ គាត់តែងរិះរកវិធីវិវឌ្ឍន៍ជំនាញក្បាច់គុនរបស់គាត់ឲ្យកាន់តែមានកំរិតខ្ពស់ថែមទៀត។ សារត្ន័ មានជំនាញច្បាស់ខាងគុនខ្មែរដែលសព្វថ្ងៃកំពុងហាត់នៅក្លឹប Cambodian Top Team មួយរយៈចុងក្រោយនេះគាត់បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរដ៏ធំមួួយ មានបំណងក្លាយខ្លួនជាកីឡាករអាជីពខាងគុនចម្រុះវិញ ហើយគាត់ក៏បានត្រៀមជាស្រេចដើម្បីបញ្ចេញស្នៀតដែលគាត់ខំសំងំហាត់មួួយរយៈធំនេះ ឲ្យពិភពលោកបានស្គាល់នៅលើសង្វៀនធំបន្ទាប់។ នៅក្រោមការណែនាំរបស់គ្រូបង្វឹក Nicholas "JJ" Lee មកពីក្លឹបYorky MMA ជាមួយក្លឹប CTT ទាំង សារត្ន័ និងម្ចាស់ក្លឹបលោក ហ៊ុន ចាន់រាជ ឃើញថាមានចំនុចអភិវឌ្ឍច្រើនគួរឲ្យកត់សំគាល់។ លោកចាន់រាជ បង្ហើបប្រាប់ថា៖ «ចាប់ពីប្រកួតលើកមុនមកដល់ឥឡូវ គាត់ផ្លាស់ប្តូរច្រើនមែនទែនប្រៀបដូចអ្នកប្រយុទ្ធ និងកីឡាករថ្មីស្រឡាងម្នាក់អីចឹង! គាត់ចាប់ផ្តើមធ្វើនេះធ្វើនោះ គាត់ខំប្រកួត ហើយការគិតក៏ខុសពីមុនដែរ។ ឥឡូវគាត់ដូចអាវុធច្រើនបែបមួយអីចឹង!យើងអាចនិយាយបានថា ស្មារតីគាត់គឺផ្ចង់ទៅលើគុនចម្រុះតែម្តង»។ https://www.facebook.com/ONEChampionship/videos/1861049190584994/ ពីរប្រកួតចុងក្រោយកាលពីឆ្នាំ២០១៨ សារត្ន័ មានកំណត់ត្រាឈ្នះ១ ចាញ់១ ដូច្នេះគាត់ដឹងថាខ្លួនត្រូវធ្វើឲ្យបានប្រសើរជាងនេះទៀត ដើម្បីរក្សាកំណត់ត្រាអាចផ្តួលកីឡាករខ្លាំងៗបាន។ ឆ្នាំ២០១៩ ជាឆ្នាំដែលវិស័យក្បាច់គុននៅកម្ពុជាកំពុងផ្ទុះឡើយយ៉ាងកក្រើកពេញផ្ទៃប្រទេស រីឯ សារត្ន័ វិញមានឆន្ទះបញ្ចេញស្នាដៃនៅលើសង្វៀនអន្តរជាតិ និងសង្ឃឹមថាអាចជាឧទាហរណ៍មួយសំរាប់ជំនាន់ក្រោយផងដែរ។ ម្យ៉ាងដោយឃើញមិត្តរួមក្លឹបដូចជា នៅ … Continue reading រិន សារត្ន័ ដូរចិត្តគំនិតជាអ្នកប្រយុទ្ធថ្មីមួយ សម្លឹងវិលចូលប្រកួតONE Championshipម្តងទៀត

Eh Rotha Hun Chan Reach Khmer Komlang

How ONE Championship Athletes Supported A Kun Khmer Fighter After A Life-Threatening Accident

Eh Rotha's life was changed forever on Tuesday, 25 December. On that morning, the 19-year-old Kun Khmer competitor was involved in a life-threatening accident. He was not only hit by a car, but according to witnesses, the accused driver also reversed his vehicle and drove over Rotha again, leaving the youngster with near-fatal injuries. As … Continue reading How ONE Championship Athletes Supported A Kun Khmer Fighter After A Life-Threatening Accident

Thai Rithy Khmer Komlang

Why Thai Rithy Was Forced To Withdraw From ONE: ETERNAL GLORY

Cambodian Top Team athlete Thai Rithy was supposed to make his long-awaited return to competition at ONE: ETERNAL GLORY on Saturday, 19 January in Jakarta, Indonesia. Unfortunately, an injury sustained during a Kun Khmer bout has prevented the 19-year-old from participating in his scheduled featherweight tilt with Dutch-Indonesian star Anthony “The Archangel” Engelen and simultaneously … Continue reading Why Thai Rithy Was Forced To Withdraw From ONE: ETERNAL GLORY

Nou Sreypov Khmer Komlang (Photo: Lethwei World Championship)

នៅ ស្រីពៅ មានគម្រោងធំសម្រាប់ ២០១៩ អាចមានឱកាសប្រកួតនៅONE Championship

២០១៩ ប្រហែលជាឆ្នាំជោគជ័យខ្លាំងសម្រាប់កីឡាការិនី នៅ ស្រីពៅ ប្រចាំក្លឹប Cambodian Top Team ដោយឆ្នាំនេះនាងតាំងចិត្តយកមេដាយនៅការប្រកួតកីឡារស៊ីហ្គេម ក៏ដូចជាសម្លឹងមើលឱកាសដើម្បីបានបញ្ចេញស្នាដៃនៅលើសង្វៀនក្បាច់គុនធំជាងគេ ONE Championship។ កីឡាការិនីវ័យ ២២ឆ្នាំរូបនេះ មានឆន្ទៈសាងស្នាដៃបន្ថែមពីលើសម្មិតផលកាលពីឆ្នាំ ២០១៨កន្លងទៅថែមទៀត ដែលថ្មីៗនេះនាងបានក្លាយជាជើងឯក WKKIFម្នាក់។ ម្យ៉ាងទៀត នាងក៏ត្រូវបានជាប់ឈ្មោះជា អ្នកប្រយុទ្ធនារីប្រចាំឆ្នាំ ពីកម្មវិធីប្រកួតនៅប្រទេសភូមា World Lethwei Championship (WLC) ដ៏ភ្ញាក់ផ្អើលផងដែរ។ នាងរៀបរាប់ពីអារម្មណ៍ថា៖ «ពេលខ្ញុំឃើញពត៌មានភ្លាម និយាយពីរំភើបខ្លាំងមែនទែន! មិនគួរឲ្យជឿតែម្តង។ ខ្ញុំមិននឹកស្មានថាប្រទេសខាងមីយ៉ាន់ម៉ា គេឲ្យតម្លៃយើងដល់ថ្នាក់ហ្នឹងសោះ ព្រោះអីនៅស្រុកខ្មែរយើង គេមិនសូវឲ្យតម្លៃស្រីខ្មែរដូចគេទេ។» ស្រីពៅ មានកំណើតនៅទីក្រុងភ្នំពេញ ប៉ុន្តែត្រូវឈប់ពីការសិក្សាប្រហែល ៦ឆ្នាំមុនមកម្ល៉េះ ហើយដាក់ខ្លួនប្រឡូកក្នុងវិស័យក្បាច់គុនអាជីពវិញ។ ចាប់តាំងពីពេលនោះមក នាងបានឡើងប្រកួតជាហូហែជាង ៤០ប្រកួតសម្រាប់ប្រដាល់គុនខ្មែរ និងក្បាច់ Lethwei របស់ភូមាផងដែរ។ ពេលចាប់ផ្តើមឡើងប្រកួតលើសង្វៀនដំបូងបំផុត នាងបានយកឈ្នះ ៦ដងជាប់ៗគ្នា។ តាមពិតទៅ មុននឹងក្លាយជាអ្នកប្រដាល់ឆ្នើមមួយរូបដូចបច្ចុប្បន្ន មិនមែនជាអ្វីដែលនាងប្រាថ្នាពីក្មេងវ័យនោះទេ។ ដំណើរជីវិតចាប់យកអាជីពជាអ្នកប្រដាល់ ចាប់ផ្តើមពេលនាងមានអាយុ ១៦ឆ្នាំ។ … Continue reading នៅ ស្រីពៅ មានគម្រោងធំសម្រាប់ ២០១៩ អាចមានឱកាសប្រកួតនៅONE Championship