តើ ​Emmanuel ​ដែល​ហាត់​នៅ​កម្ពុជា​អាច​​សង​សឹក​ Devon បាន​ទេ​នៅ​សង្វៀន​ ONE :WARRIOR SERIES ​​នា​ប្រទេស​ជប៉ុន?

កីឡាករ​​​គុន​ចម្រុះ​​សញ្ជាតិ​នីហ្សេរីយ៉ា​ Emmanuel Onyedikachi ​ដែល​សំងំ​ហ្វឹកហាត់​​​នៅ​ក្លិប​ «សិល្បៈ» ​​ត្រូវ​ឡើង​សងសឹក​​កីឡាករ​អាមេរិក​ ​ Devon Morris ​​ ​នៅ​សង្វៀន​ ONE :WARRIOR SERIES 8 ​នា​​ថ្ងៃ​ទី​ ៥ ​តុលា ​ខាង​​មុខ​នៅ​​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន ​បន្ទាប់​​ចាញ់​ត្រឹម​ទឹក​ទី​២ ​កាល​ខែ​ កុម្ភៈ ​នៅ​សិង្ហបុរី។​ Devon Morris ​ជា​​​​កីឡាករ​សញ្ជាតិ​អាមេរិក​ មាន​មូលដ្ឋាន​ហ្វឹកហាត់​នៅ​ក្លិប PHUKET Top Team ​​ប្រទេស​ថៃ។ ​ការ​ប្រកួត​​​រវាង​ Emmanuel ​និង Devon ជា​ការ​ប្រកួត​គូ​ឯក​ប្រចាំ​សង្វៀន​ ONE :WARRIOR SERIES 8 ​ក្នុង​ប្រភេទ​ទម្ងន់ WELTERWEIGHT។ Devon ​ជា​កីឡាករ​មាន​បទ​ពិសោធន៍​ច្រើន​ជាង Onyedikachi ​ក្នុង​ពិភព​គុន​ចម្រុះ។ Devon ​​ឡើង​សង្វៀន​រហូត​ដល់​ ៩ ដង ​​ប៉ុន្តែ រូប​គេ​ទើប​​ឡើង​សង្វៀន ONE ​បាន​៣​ដង​​ប៉ុណ្ណោះ។ ​អ្វី​គួរ​ឲ្យ​ចាប់ … Continue reading តើ ​Emmanuel ​ដែល​ហាត់​នៅ​កម្ពុជា​អាច​​សង​សឹក​ Devon បាន​ទេ​នៅ​សង្វៀន​ ONE :WARRIOR SERIES ​​នា​ប្រទេស​ជប៉ុន?

Emmanuel Onyedikachi ​​តែង​តែ​​ត្រៀម​ខ្លួន​បាន​ល្អ​ និង​ ​​ជា​អ្នក​នៅ​ពី​ក្រោយ​អង្គការ​សំខាន់​មួយ​នៅ​កម្ពុជា

ដ្បិត​​អ្នក​លេង​​គុន​ចម្រុះ​​សញ្ជាតិ​នីហ្សេរីយ៉ា​ Emmanuel Onyedikachi ​មិន​​ទាន់​ត្រូវ​បាន​គេ​ផ្គូផ្គង​ឲ្យ​ឡើង​សង្វៀន​ ONE ជា​ថ្មី​ក្រោយ​ខក​ខាន​តាំង​ពី​​​ចុង​ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ពេល​ចាញ់​កីឡាករ​អាមេរិក ​បន្ទាប់​ពី​ឈ្នះ ៣ ដង​ជាប់​គ្នា​​ ​ប៉ុន្តែ​រូប​គេ​តែង​តែ​ត្រៀម​ខ្លួន​បាន​ល្អ​ជានិច្ច​​ ​ដោយ​ហ្វឹកហាត់​​យ៉ាង​​ខ្ជាប់ខ្ជួន​ជា​មួយ​គ្រូ​បង្វឹក​ ចាន់​ រតនា ​ម្ចាស់​ក្លិប​សិល្បៈ។ ​​មួយ​វិញ​ទៀត​ រូប​គេ​ជា​​មនុស្ស​ស្នូល​ម្នាក់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​អង្គការ​ Biafran ឬ ​Biafran Organization​ នៅ​កម្ពុជា និង​ ជួយ​អង្គការ​កុមារ​កំព្រា។ គ្រូ​បង្វឹក​ ចាន់ រតនា ​នៅ​តែ​ដើរ​តួ​សំខាន់​ក្នុង​ការបង្ហាត់​​រូប​គេ​​នៅក្លិប​​ «សិល្បៈ» ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ត្រៀម​ខ្លួន​នៅ​សង្វៀន​អន្តរជាតិ​ ONE នា​ពេល​ខាង​មុខ។ ​​​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​ បញ្ជាក់​បែប​នេះ ៖« ចាន់ រតនា នៅ​ជា​គ្រូ​​ល្អ​របស់​ខ្ញុំ​។ ខ្ញុំ​តែងតែ​​​ត្រៀម​ខ្លួន​ ១០០% ជា​មួយ​គាត់។ ក្រៅ​ពី​​ការងារ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ខ្ញុំ​ ស្រលាញ់​ការងារ​ជួយ​ក្មេង​កំព្រា ​និង​ ​សហគមន៍​របស់​ខ្ញុំ​នៅ​កម្ពុជា ​​ពី​ព្រោះ​ខ្ញុំ​កើត​ចេញ​​​ពី​ក្មេង​ដែល​លំបាក​ ​និង​​​ ខ្ញុំ​បាន​ចំណាយ​ពេល​​​រស់​នៅ​ ៨ ឆ្នាំ​នៅ​​​កម្ពុជា​តាម​ដង​ផ្លូវ។ ​​នៅ​ទីនេះ​បាន​បង្រៀន​​ខ្ញុំ​ច្រើន​អំពី​ការ​រស់​នៅ​ដោយ​​គ្មាន​​ឳ​ពុក​ម្ដាយ ឬ ​​សាច់​ញាតិ»។ … Continue reading Emmanuel Onyedikachi ​​តែង​តែ​​ត្រៀម​ខ្លួន​បាន​ល្អ​ និង​ ​​ជា​អ្នក​នៅ​ពី​ក្រោយ​អង្គការ​សំខាន់​មួយ​នៅ​កម្ពុជា

ហេតុ​​ផល​សំខាន់ៗ Emmanuel សរសើរពេល​ហ្វឹកហាត់​ជា​មួយ​ ចាន់ រតនា​

​ជើង​ខ្លាំង​​គុន​ចម្រុះ​​សញ្ជាតិ​នីហ្សេរីយ៉ា​ Emmanuel Onyedikachi ដែល​គេ​ស្គាល់​តាម​រយៈ​ការ​ហ្វឹកហាត់​​ជា​មួយ​​​​កីឡាករ​ជើង​ចាស់​និង​គ្រូ​បង្វឹក​ ​ចាន់ រតនា​ ​មុន​ឡើង​ប្រកួត​សង្វៀន​ ONE Championship ​នា​ពេល​កន្លង​មក​នោះ​បាន​ថ្លែង​សារ​សំខាន់​ៗ​ចំពោះ​​គ្រូ​បង្វឹក​​ផ្ដល់​​ឲ្យ​ ​​ដូច​ជា​ការ​រៀប​ចំ​បាន​ល្អ​មុន​ការ​ប្រកួត​ ការ​​ផ្ដល់​កម្លាំង​ស្មារតី ​​ការ​ផ្ដល់​បច្ចេកទេស ​និង ​ការ​ទូន្មាន​បំបាត់​ការ​ភ័យ​ខ្លាច​ជា​ដើម។ Onyedikachi ​បាន​ថ្លែង​​​ដូច្នេះ ​៖«​​គាត់ [ចាន់ រតនា] រៀប​ចំ​​សម្រាប់​ខ្ញុំ​បាន​ល្អ​ផ្នែក​ស្មារតី​។ គាត់​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ពេល​វេលា​ច្រើន​មិន​ខ្លាច​ហត់​នឿយ​ ហើយ ​គាត់​ចាត់​​​ទុក​ថា ​ជា​ផ្នែក​នៃ​ការ​ហ្វឹកហាត់​មួយ។​គាត់​​ឲ្យ​ខ្ញុំ​យល់​អំពី​ការ​បំបាត់​ការ​ភ័យ​ខ្លាច​លើ​សង្វៀន​ហើយ​ មិន​ត្រូវ​ភ័យ​ទេ​ទោះ​ជួប​អ្នក​ណា​ក៏​ដោយ​លើ​សង្វៀន​ ​​ត្រូវ​​ចង់​ឈ្នះ​ មិន​ខ្លាច​របួស​ស្នាម​ និង ​​​ត្រូវ​ចាត់​ទុក​ជា​រឿង​ធម្មតា។ ​លក្ខណៈ​បច្ចេកទេស គាត់​បាន​បង្ហាត់​ខ្ញុំ​​​ទៀងទាត់​ និង ​​មាន​ភាព​អំណត់​អត់ធន់ ​ដែល​ធ្វើ​​ឲ្យ​ខ្ញុំ​មាន​សន្ទុះ​កាន់​តែ​ខ្លាំងក្លា។ ខ្ញុំ​ចាំ​ច្បាស់​ថា​ ​ខ្ញុំ​ត្រូវ​ស្រលាញ់​ការ​វៃ​របស់​ខ្ញុំ​រៀងរាល់​នាទី​ ព្រោះ​​យើង​ឡើង​មក​ដើម្បី​វ៉ៃ ឬ ប្រកួត»។ កីឡាករ​ដែល​ឡើង​សង្វៀន​ ONE ​បាន​ចំនួន​ ៣ ដង​រូប​នេះ ​បាន​រៀន​សូត្រ​ជា​ច្រើន​ក្នុង​រយៈ​កាល​កន្លង​ទៅ​ ក្នុង​នាម​កីឡាករ​ត្រូវ​តែ​ដោះ​ស្រាយ​​ឲ្យ​បាន​ល្អ​​នៅ​លើ​សង្វៀន ​កីឡាករ​ផ្សេងគ្នា​ត្រូវ​តែ​មាន​វិធី​​វ៉ៃ​ផ្សេង​​គ្នា​ដែរ​​ មិន​ត្រូវ​បារម្ភ​អំពី​​គូបដិបក្ខ​ ត្រូវ​មាន​ជំនឿ​​ចិត្ត​​ពេល​ឡើង​រេញ ​​និង​ មុន​​គ្រប់គ្រង​លើ​គូ​ប្រកួត​​ត្រូវ​គ្រប់គ្រង​ខ្លួន​​ឯង​សិន។ មិន​ត្រឹម​បង្រៀន​​ក្បាច់​គុន​ប៉ុន្តែ​ ​"The Biafran … Continue reading ហេតុ​​ផល​សំខាន់ៗ Emmanuel សរសើរពេល​ហ្វឹកហាត់​ជា​មួយ​ ចាន់ រតនា​

Chan Rothana Emmanuel Onyedikachi Ren Saroth ONE Championship

Cambodia’s Top Fighters Voice Their Support For Female Martial Artists

ONE Championship has long provided an international platform for combat sport’s most brightly shining stars and continues to inspire generations of upcoming martial artist. From the undefeated ONE Atomweight World Champion Angela Lee to Thailand's two-sport World Champion Stamp Fairtex, the women of ONE Championship have made an undeniable impact on the martial arts scene, … Continue reading Cambodia’s Top Fighters Voice Their Support For Female Martial Artists

Chan Rothana Emmanuel Onyedikachi Ren Saroth ONE Championship

កីឡាករ​គុន​ចម្រុះ​កំពូល​ៗ​របស់​កម្ពុជា​លើក​ទឹក​ចិត្ត​អ្នក​លេង​ក្បាច់​គុន​ជា​នារីភេទ​

ជាយូរ​មក​ហើយ ONE Championship ​​បា​ន​និង​កំពុងផ្ដល់​ឱកាស​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដល់​តារា​កំពុង​រះ​ចិញ្ចែងចិញ្ចាច​​ជា​ច្រើន​រូប​នា​ពេល​បច្ចុប្បន្ន​ និង​បន្ត​​​បំផុស​ទឹក​ចិត្ត​​អ្នក​ហាត់​ក្បាច់​គុន​​ក្មេង​ៗ​ជា​ច្រើន​ផ្សេង​ទៀត​។ រាប់​ចាប់​ពី​ជើងឯក ONE Atomweight World Champion ដែល​មិនទាន់​ស្គាល់​ចាញ់ Angela Lee រហូត​ដល់​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​នារី​២​ខ្សែ Stamp Fairtex របស់​ថៃ ​ឃើញ​ថា​ស្ត្រី​នៅ​ក្នុង​ស្ថាប័ន ONE Championship ​បាន​ជះ​ឥទ្ធិពល​​ដែល​មិនអាច​ប្រកែក​បាន​មក​លើ​ពិភព​ក្បាច់​គុន​ ហើយ​កម្ពុជា​កំពុង​ព្យាយាម​ដើរ​តាម​។ ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ​នេះ តារា​រះលឿន​បំផុត​របស់​កម្ពុជា ឯម សុវណ្ណារី និង នៅ ស្រីពៅ បាន​បោះ​ជំហាន​ឈាន​ចូល​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ធំ​បំផុត​របស់​ពិភពលោក​​​យ៉ាង​កក្រើក​។ សុវណ្ណារី កំពុង​​កាន់​កាប់​ស្ថិតិ​​ឈ្នះ​៣​ប្រកួត​ជាប់​ៗ​គ្នា ខណៈ ស្រីពៅ​ បាន​ចូល​ប្រកួត​គុន​ចម្រុះ​លើក​ដំបូង​ក្នុងអាជីព​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ដោយ​ត្រួតត្រា​ការ​វាយ​លើ​តារា​ដ៏​ល្បីល្បាញ​របស់​ថៃ Rika “Tinydoll” Ishige ពេញ​៣​ទឹក​។ កីឡាការិនី​​គុន​ចម្រុះ​កម្ពុជា​មិន​ត្រឹមតែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពេញ​ទំហឹង​ពី​សំណាក់​ប្រជាជន​ទូទាំង​ប្រទេស​ប៉ុណ្ណោះ​ទេ សូម្បី​អ្នក​រួម​អាជីព​នៅ ONE Championship ក៏​រំភើប​ចំពោះ​​អ្វី​ដែល​ពួក​គេ​​បាន​នាំ​មក​សម្រាប់​កម្ពុជា​ផង​ដែរ​។ ជាក់ស្ដែង កីឡាករ រិន សារ័ត្ន របស់​ក្លិប Cambodian Top Team និយាយ​ថា​៖ «ខ្ញុំ​រំភើប​ណាស់​។ … Continue reading កីឡាករ​គុន​ចម្រុះ​កំពូល​ៗ​របស់​កម្ពុជា​លើក​ទឹក​ចិត្ត​អ្នក​លេង​ក្បាច់​គុន​ជា​នារីភេទ​

Emmanuel Onyedikachi Devon Morris ONE Championship

Emmanuel នៅ​តែ​រឹងមាំ​ហើយចង់​សងសឹក​ក្រោយ​ចាញ់ Morris នៅ OWS 4

កីឡាករ​ជនជាតិ​នីហ្សេរីយ៉ា​រស់​នៅ​ភ្នំពេញ Emmanuel “The Biafran Warrior” Onyedikachi មិន​ទទួល​បាន​ជ័យជម្នះឡើយ​ក្នុងការ​ប្រកួត​ ONE Warrior Series ​​របស់​លោក Rich Franklin ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែ​កុម្ភៈ​។ កីឡាករ​មហាកម្លាំង​រូបនេះ​បា​ន​តតាំង​ជាមួយ​កីឡាករ​ Devon Morris មក​ពី​ក្លិប​ថៃ Phuket Top Team ក្នុងការ​ប្រកួត​គុន​ចម្រុះ​​ទម្ងន់ welterweight ដ៏​កក្រើក​ ដែល​ជា​គូ​ឯក​ប្រចាំ​​ព្រឹត្តិការណ៍ OWS 4​។ Emmanuel ​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​យ៉ាង​ល្អ​ដោយ​បាន​​ទាត់​ជើង​ក្រោម​​យ៉ាង​ធ្ងន់​ឡើង​ប៉ើង​ Morris ​ក្រោយ​ដំណើរ​ការ​បាន​៣០​វិនាទី​​។ បន្ទាប់​ពី​ “The Biafran Warrior” គ្រប់គ្រង​ស្ថានការណ៍បាន​បន្តិច អ្នក​ទាំង​ពីរ​ផ្ដើម​​ប្ដូរ​អាវុធ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ Morris ពឹង​លើ​កណ្ដាប់​ដៃ​ជា​ចម្បង ខណៈ Emmanuel ​ព្យាយាម​ខាវ​ផង​និង​ទាត់​ក្រោម​ធ្ងន់​ៗ​​ផង​។ នៅ​ទឹក​ទី​២ Emmanuel ​រក្សា​ការ​វាយ​សំដៅ​ចង្ការ​​របស់ Morris តាម​រយៈ​កណ្ដាប់​ដៃ​ឆ្វេង​របស់​គេ និង​បន្ត​ទាត់​លើ​ជើង​របស់​កីឡាករ​អាមេរិក។​ តែកីឡាករ​របស់​ក្លិប Phuket Top Team ​ផ្លាស់​ប្ដូរ​ស្ថានការណ៍​បាន ហើយ​ផ្ដើម​​តបត​វិញ​ច្បាស់​ៗ​និង​ចំ​ៗ​គោលដៅ​។ … Continue reading Emmanuel នៅ​តែ​រឹងមាំ​ហើយចង់​សងសឹក​ក្រោយ​ចាញ់ Morris នៅ OWS 4

Emmanuel Onyedikachi Devon Morris ONE Championship

Emmanuel Onyedikachi In High Spirits After OWS 4 Loss – Wants Rematch

Phnom Penh based Emmanuel "The Biafran" Onyedikachi did not manage to get his hand raised at Rich Franklin's ONE Warrior Series on Thursday, 28 February. The Nigerian-born powerhouse locked horns with Phuket Top Team's De'von Morris in an explosive welterweight mixed martial arts clash that served as the evening's main event in Singapore. Emmanuel started … Continue reading Emmanuel Onyedikachi In High Spirits After OWS 4 Loss – Wants Rematch