Iquezang បានយកប្រាក់ពីការប្រកួតរបស់គាត់ជួយដល់គុនខ្មែរ

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​​ទៅ កីឡាករ​ថៃ Iquezang បាន​មក​ដល់​ខេត្ត​បាត់ដំបង ដើម្បី​ធ្វើ​ការ​ប្រកួត​ជាមួយ​​ជើង​ខ្លាំង​ម្ចាស់​ស្រុក កែវ​ រំចង់។ បន្ទាប់​ពី​ការ​ប្រកួត​២​ដង​នៅ​ប្រទេស​ថៃ​និង​វៀតណាម នេះ​ជា​ពេលវេលា​សងសឹក​ជា​លើក​ទី​៣​សម្រាប់ Iquezang និង​ រំចង់​ ដែល​ការ​ប្រកួត​រៀប​ចំ​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ ក្នុង​ខេត្ត​បាត់​ដំបង។ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​ពាន់​អ្នក​​ជើង​ខ្លាំង​ទាំង​ពីរ​​បាន​ប្រកួត​គ្នា​៣​ទឹក​យ៉ាង​ស្វិតស្វាញ ដោយ​ចុងក្រោយ​កែវ រំចង់​បាន​ឈ្នះ​ពិន្ទុ។ ក្រោយ​បញ្ចប់​ការ​ប្រកួត​ជើង​ខ្លាំង​ពីរ​បាន​បង្ហាញ​ការ​ជឿជាក់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ថ្ងៃ​បន្ទាប់​នៃ​​ការ​ប្រកួត​Iquezang បាន​ធ្វើ​រឿង​ភ្ញាក់ផ្អើល​ចំពោះ​ក្លឹប​​ប្រដាល់​ព្រះខែសែនជ័យ​ក្នុង​ខេត្ត​បាត់ដំបង។ Iquezangបាន​ទៅ​ទស្សនា​ទី​នោះ​ និង​យក​ប្រាក់​ដែល​គេ​ទទួល​បាន​ពី​ការ​ប្រកួត​ជួយ​ក្លឹប​ព្រះខែសែនជ័យ​ដើម្បី​សាងសង់​កន្លែង​ហ្វឹកហាត់​ឲ្យ​បាន​សមរម្យ។ Iquezang ​ក៏​បាន​ឧបត្ថម្ភ​សម្ភារ​ហ្វឹកហាត់​មួយ​​ចំនួន​របស់​ម៉ាក Fairtex និង​បង្ហាញ​​ការ​ដឹក​គុន​ចំពោះ​ប្រជាជន​កម្ពុជា​ចំពោះ​ការ​ប្រកួត​របស់​គេ​ក្នុង​ខេត្ត​បាត់​ដំបង។ Iquezang ទទួល​បាន​ស្វាគមន៍​ច្រើន​ពី​អ្នក​គាំទ្រ​កម្ពុជា ហើយ​គេ​សង្ឃឹម​​បន្ត​ទំនាក់ទំនង​ល្អ​រវាង​មួយ​ថៃ​និង​គុន​ខ្មែរ។ Iquezang ក៏​បង្ហាញ​ចំណាប់​អារម្មណ៍​ថា គេ​ចង់​ត្រលប់​មក​ប្រកួត​នៅ​កម្ពុជា​ម្ដង​ទៀត​​ក្នុង​ពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​បាន និង​ចង់​ប្រកួត​នៅ​សង្វៀន​​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ជា​ថ្មី។ ដៃ​គូ​ថ្មី​របស់ Iquezang កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា។ កម្មវិធីនេះនាំមកជូនដោយ បុរី រស្មីបាត់ដំបង រក្សានូវប្រពៃណី និងមរតក ដ៏ល្អផូរផង់របស់ជនជាតិយើង បុរី រស្មីបាត់ដំបង តែងតែឈានមុខជានិច្ច

គង់ សំបូរ​ ​និង នៅ ស្រីពៅ បញ្ចេញ​ទស្សនៈ​​​ពេល​​​ឡើង​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​​​ដែល​ប្រកួត​ ៣​ទឹក​ដូច​សង្វៀន​ ONE

«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ឬ​ « Ek Phnom Kun Khmer Arena»​ ​​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​​ខ្លាំង​ក្រោយ​​ដំណើរ​​ការ​ប្រកួត​ប្រមាណ​ជា​ ៥ ​ខែ​មក​នេះ។ សង្វៀន​ថ្មី​នេះ​បាន​​ផ្លាស់​​ប្ដូរ​ក្បួន​​ច្បាប់​ ​​ឬ គោល​ការណ៍​មួយ​ចំនួន​​ឲ្យ​​ដូច​ទៅ​​សង្វៀន​កម្រិត​អន្តរជាតិ​ ONE Championship កាល​ចុង​ខែ​ មិថុនា និង ​​​អញ្ជើញ​​កីឡាករ​ល្បីៗ​ទៅ​ប្រកួត​ជា​ញឹកញាប់​រៀងរាល់​ ​សប្ដាហ៍។​ ​នៅ​​ល្ងាច​ថ្ងៃ​​​អាទិត្យ​ទី ​១៤ ​កក្កដា​ ខាង​មុខ​នេះ ​​ជើង​ខ្លាំង​លំដាប់​ប្រទេស​ពីរ​​រូប​ ពោល​ គង់ សំបូរ និង នៅ​ ​ស្រីពៅ​ ​នឹង​មាន​វត្តមាន​​ប៉ះ​គូ​ប្រកួត​រៀងៗ​ខ្លួន​នៅ​សង្វៀន​នា​ខេត្ត​បាត់​ដំបង​​ខាង​លើ។​ ជើង​ខ្លាំង​ គង់ សំបូរ​ ​​មក​ពី​ក្លិប​ប្រដាល់​​គុហារ​ព្រហ្មជ័យ​ខេត្តសៀម​រាប​​ត្រូវ​​តតាំង​នឹង​ ​​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​ Ahmed Gamal Mohamed​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម ​ខណៈ​ដែល​​ នៅ ស្រីពៅ​ ​​ជួប​​កីឡាការិនី​ថៃ Malia ​ក្នុង​ប្រភេទ​ទម្ងន់​ ​៥៤​ គីឡូក្រាម។ មុន​ឡើង​សង្វៀន​​​ក្នុង​​លំដាប់​គូ​ឯក​​នេះ​ ​​គង់​ … Continue reading គង់ សំបូរ​ ​និង នៅ ស្រីពៅ បញ្ចេញ​ទស្សនៈ​​​ពេល​​​ឡើង​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​​​ដែល​ប្រកួត​ ៣​ទឹក​ដូច​សង្វៀន​ ONE

ការ​ប្រកួត​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ ​កាន់​តែ​ជក់ចិត្ត​​ ​បន្ទាប់​ពី​ សម្រប​តាម​គោលការណ៍​​វ៉ៃ​៣​ទឹក​របស់​ ONE 

«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ឬ ​« Ek Phnom Kun Khmer Arena»​ ​​ ​​​ទាញ​បាន​​ចំណាប់​អារម្មណ៍​ពី​ទស្សនិកជន​ ឬ​ អ្នក​គាំទ្រ​ បន្ទាប់​ពី​​​​ផ្លាស់​ប្ដូរ​ក្បួន​​ច្បាប់​ ​​ឬ គោល​ការណ៍​មួយ​ចំនួន​​ឲ្យ​​ដូច​ទៅ​​សង្វៀន​​​លំដាប់​ពិភព​លោក​​ ONE Championship ​ពី​ការ​ប្រកួត​​ ៥ ទឹក​មក​ប្រកួត​ត្រឹម​ ៣​ទឹក​​​​ដែល​បាន​ចាប់​ផ្ដើម​អនុវត្តន៍​​កាល​​​ថ្ងៃ​ទី​ ៣០ ​ខែ មិថុនា​ ​កន្លង​​ទៅ។​ ​លោក​​ Matias Andrés អ្នក​គ្រប់គ្រង​​ទូទៅ​​នៅ​សង្វៀន​​​ខាង​លើ​បាន​​ថ្លែង​​សារ​យ៉ាង​រីករាយ​​ចំពោះ​កិច្ច​ការ​​ដែល​សម្រេច​បាន​​​នា​ពេល​នេះ។ ​​ ​ ជា​មួយ​គ្នា​នោះ ​​កីឡាករ​ ណាម ​ម៉ូរ៉ាក់ ​ដែល​​បង្ហាញ​វត្តមាន​​​ក្នុង​ការ​ប្រកួត​​ផ្លាស់​ប្ដូរ​លើក​ដំបូង​បាន​ថ្លែង​ថា ៖«​ការ​វ៉ៃ ​៣ ទឹក​គឺ​ម្យ៉ាង​ មិន​ពិបាក​ពេក ​និង​មិន​ស្រួល​​ពេក​ តែ​ យើង​មិន​បាច់​សន្សំ​កម្លាំង​ទេ​ ហើយ​​ប្រើ​ពេល​ខ្លី​ក្នុង​ការ​ស្ទាបស្ទង់។​ គេ​ត្រូវ​​ការ​កីឡាករ​ចូល​វ៉ៃ​​ និង បុក​យក​តែ​ម្ដង​។ បើ​យើង​មិន​​ដើរ​ចូល​វ៉ៃ​គឺ​ច្បាស់​ជា​ចាញ់​​ ហើយ​ល្អ​មើល»។ អ្នក​លេង​​គុន​ខ្មែរ​មក​​ពី​ក្លិប​​ពន្លឺ​សាមគ្គី​ខេត្ត​បាត់​ដំបង​វ័យ​ ២៦ ឆ្នាំ​ ​សង្កត់​ធ្ងន់​​​ទៀត​ថា​ ៖«​ល្អ​ដែរ​គោល​ការ​វ៉ៃ​​ ៣ … Continue reading ការ​ប្រកួត​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ ​កាន់​តែ​ជក់ចិត្ត​​ ​បន្ទាប់​ពី​ សម្រប​តាម​គោលការណ៍​​វ៉ៃ​៣​ទឹក​របស់​ ONE 

សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ផ្លាស់​ប្ដូរ​គោល​ការណ៍​មួយ​ចំនួន​​ដូច​សង្វៀន ONE

«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ឬ ​ហៅ​ថា​ « Ek Phnom Kun Khmer Arena»​ ​​បាន​ផ្លាស់​ប្ដូរ​ក្បួន​​ច្បាប់​ ​​ឬ គោល​ការណ៍​មួយ​ចំនួន​​ឲ្យ​​ដូច​ទៅ​​សង្វៀន​កម្រិត​អន្តរជាតិ​ ONE Championship ដែល​​ផ្លាស់​ពី​ ៥ ទឹក​មក​ប្រកួត​ត្រឹម​ ៣​ទឹក​ចាប់​ពី​​ថ្ងៃ​ទី​ ៣០ ខែ មិថុនា​ ខាង​​មុខ​តទៅ។​ នេះ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​ ​របស់​លោក​​ Matias Andrés អ្នក​គ្រប់គ្រង​​ទូទៅ​​នៅ​សង្វៀន​​​ខាង​លើ​បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​​អស់​រយៈ​ពេល​ជាង​ ៤​ ខែ​មក​នេះ។​ លោក Matias Andrés ​​បាន​បញ្ជាក់​​អំពី​ការ​ផ្លាស់​​ប្ដូរ​ពី​ ​ការ​ប្រកួត​៥​ទឹក​មក​ប្រកួត​៣​ទឹក​យ៉ាង​ដូច្នេះ​ ៖«​សង្វៀន ​Ek Phnom Kun Khmer Arena​ ​ចង់​ឃើញ​គុន​ខ្មែរ​​រីក​ចម្រើន​​ទាំង​នៅ​ក្នុង​ស្រុក​ និង​ឆាក​អន្តរជាតិ។ ​ដើម្បី​ឈាន​ទៅ​កម្រិត​អន្តរជាតិ ​គុន​ខ្មែរ​ត្រូវ​តែ​សម្រប​​ និង​បង្ហាញ​​​អនុភាព​នៃ​ក្បាច់​វ័យ​ចំណាស់​មួយ​នេះ។ ​បើ​សិន​យើង​មិន​​សម្រប​តាម​ស្ដង់ដារ​អន្តរជាតិ ​នោះ​កីឡាករ​របស់​យើង​មិន​អាច​រៀប​ចំ​ខ្លួន​​បាន​ល្អ​​​ក្នុង​កម្មវិធី​ ONE ​​​នោះ​ទេ​ ព្រោះ​កម្រិត​​របស់​យើង​នៅ​ក្រោយ​គេ​ឆ្ងាយ»។​ អ្នក​គ្រប់គ្រង​ទូទៅ​​រូប​នេះ​​បាន​រៀបរាប់​ថា​​លោក​បាន​អញ្ជើញ​មន្ត្រី​មក​ពី​សហព័ន្ធ​កីឡា​ប្រដាល់​​គុន​​ខ្មែរ​​ដើម្បី​ពិភាក្សា​​អំពី​ការ​ប្ដូរ​គោលការណ៍​នេះ និង​ បាន​ចែក​រំលែក​អំពី​បទ​ពិសោធន៍​ជា​ច្រើន​​ពី​គ្នា​ទៅ​វិញ​ទៅ​មក​កាល​ថ្ងៃ​ទី​ ១ … Continue reading សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ផ្លាស់​ប្ដូរ​គោល​ការណ៍​មួយ​ចំនួន​​ដូច​សង្វៀន ONE

មក​ស្គាល់​ម្ចាស់​សង្វៀន​ឯកភ្នំ​នៅ​បាត់ដំបង ដែល​កំពុង​ជួយ​អភិរក្ស​គុន​ខ្មែរ

ឧកញ៉ា ហេង តុលា គឺ​ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​ លោក​កំពុង​តែ​វិនិយោគ​​​ពេលវេលា​និង​ប្រាក់​ជា​ច្រើន​ដើម្បី​ក្ដី​ស្រមៃ នោះ​គឺ​ជួយ​ក្បាច់​គុន​សិល្បៈ​គុន​ខ្មែរ។ កាល​ពី​​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឧកញ៉ា ហេង តុលា បាន​បើក​សង្វៀន​ឯកភ្នំ​គុន​ខ្មែរ​ក្នុង​គោលបំណង​​ជួយ​ស្ដារ​និង​អភិវឌ្ឍន៍​គុន​ខ្មែរ​ក្នុង​ខេត្ត​បាត់ដំបង និង​ផ្ដល់​ឱកាស​​​ទីតាំង​ឲ្យ​កីឡាករ​ក្នុង​ខេត្ត​មួយ​នេះ​បាន​ប្រកួត។ ពេល​នេះ លោក​បាន​​រៀបចំ​ព្រឹត្តិការណ៍​គុន​ខ្មែរ​ជា​ច្រើន​ក្នុង​មួយ​ខែ ហើយ​លោក​ក៏​បាន​ចាប់​ផ្ដើម​​ដើរ​មើល​ក្លឹប​ដែល​ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់ ហេតុ​អ្វី​កីឡាករ​គុន​ខ្មែរ​មិន​សូវ​ទៅ​មុខ។ “មុន​ពេល​ខ្ញុំ​បើក​សង្វៀន​ឯកភ្នំ​គុន​ខ្មែរ និង​មុន​ពេល​ទៅ​ដល់​ក្លឹប​គុន​ខ្មែរ​តូច​ៗ​ក្នុង​ខេត្ត ខ្ញុំ​បាន​ឭ​ច្រើន​អំពី​ក្លឹប​ទាំងនោះ និង​ជីវិត​របស់​ពួក​គេ​​នៅ​ឯក​ជនបទ​ក្នុង​ខេត្ត​បាត់​ដំបង...។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ទី​នោះ​ឃើញ​ផ្ទាល់​ភ្នែក វា​ពិត​ជា​ខុស​​លើ​អ្វី​ដែល​ខ្ញុំ​គិត។ ក្លឹប​ទាំងនោះ​ក្រ​មែនទែន។ មនុស្ស​ក្នុង​ទីក្រុង​ភ្នំពេញ ប្រហែល​គិត​ថា ក្លឹប​ទាំងនោះ​​មាន​​ឧបករណ៍​ហាត់​តិចតួច​ដែរ ប៉ុន្តែ​មិនមែន​ទេ ពួក​គេ​ក្រ​ខ្លាំង​មែនទែន! នេះ​គឺ​ជា​ហេតុផល​គុន​ខ្មែរ​មិន​អាច​អភិវឌ្ឍន៍​ទៅ​មុខ និង​ប្រៀបធៀប​ជាមួយ​ប្រទេស​ដ៏ទៃ"​។ សម្ដី​របស់​ឧកញ៉ា ហេង តុលា។ ​​ ឧកញ៉ា ហេង តុលា បាន​ជ្រើសរើស​​ធ្វើ​អ្វី​ផ្សេង​គ្នា ហើយ​លោក​បាន​និយាយ លោក​ចង់​ឲ្យ​អ្នក​គាំទ្រគុន​ខ្មែរ​​យល់​​ ពួក​យើង​ត្រូវ​តែ​ខិតខំ​គាំទ្រ​គុន​ខ្មែរ បើ​មិន​ដូច្នោះ​​ពួក​យើង​អាច​នឹង​បាត់បង់​កីឡាករ​មួយ​នេះ។ វិធី​មួយ​ដើម្បី​គាំទ្រ​គុន​ខ្មែរ​គឺ ទិញ​សំបុត្រ​ចូល​មើល​សង្វៀន​ឯក​ភ្នំ​គុន​ខ្មែរ។ “មាន​មនុស្ស​មួយ​ចំនួន​សួរ​ខ្ញុំ​ ហេតុ​អ្វី​សង្វៀន​ឯកភ្នំ​មិន​ឲ្យ​ចូលមើល​ដោយ​សេរី ដូច​សង្វៀន​នៅ​ភ្នំពេញ។ ហេតុ​ផល​មួយ​គឺ ពួក​យើង​គ្មាន​​អ្នក​ឧបត្ថម្ភ​​ដើម្បី​ជួយ​រៀបចំ​កម្មវិធី​ទេ ប៉ុន្តែ​ដូចគ្នា​នេះ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​​គ្រប់គ្នា​​យល់​ថា ពួក​យើង​ត្រូវ​តែ​ចំណាយ​លុយ​​ខ្លះ​ដើម្បី​គាំទ្រ​សិល្បៈ​ក្បាច់គុន​របស់​យើង។ សម្ដី​របស់​ឧកញ៉ា ហេង … Continue reading មក​ស្គាល់​ម្ចាស់​សង្វៀន​ឯកភ្នំ​នៅ​បាត់ដំបង ដែល​កំពុង​ជួយ​អភិរក្ស​គុន​ខ្មែរ

តើ​សង្វៀន​ប្រដាល់​ថ្មី​​នៅ​​​ឯក​ភ្នំ​នា​ខេត្ត​បាត់​ដំបង​​​ទទួល​បាន​ការ​គាំទ្រ​ និង​ ​ដើរ​តួ​សំខាន់​យ៉ាង​ណា​ដើម្បី​ជួយ​ជ្រោមជ្រែង​គុន​ខ្មែរ?

សង្វៀន​​ប្រដាល់​ថ្មី​​មួយ​​​លេច​រូប​រាង​ឡើង​នៅ​ខេត្ត​​បាត់​ដំបង​ប្រហែល​​ជា​ ៤​ ខែ​​មក​នេះ។​ សង្វៀន​នោះ​ឈ្មោះ​ថា​​ «សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ឬ ​ហៅ​ថា​ « Ek Phnom Kun Khmer Arena»។​ ​ខាង​ក្រោម​នេះ​ជា​បទ​សម្ភាសន៍​​ជា​មួយ​​លោក​ Matias Andrés អ្នក​គ្រប់គ្រង​​ទូទៅ​​នៅ​សង្វៀន​​មួយ​​នេះ​អំពី​​ការ​គាំទ្រ​​ ​បញ្ហា​ប្រឈម​ ​និង​ ​​ការ​រួម​ចំណែក​ក្នុង​វិស័យ​គុន​ខ្មែរ​ដូច​ខាង​ក្រោម។​ ជម្រាប​សួរ​​​លោក​ ​តើ​​គោល​បំណង​អ្វី​សំខាន់​ក្នុង​ការ​បង្កើត​ «សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​​ នេះ​ឡើង? Matias Andrés ៖ ​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​​ទូទៅ​នៅ ​«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ ខ្ញុំ​បាន​​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​​ជា​មួយ​ដៃ​គូ​ Miguel Acosta Meyer ដែល​តែង​តែ​នាំ​កីឡាករ​បរទេស​មក​​ប្រកួត​នៅ​កម្ពុជា។ ​យើង​ចង់​បង្ហាញ​​ឲ្យ​ដឹង​ថា​ «គុន​ខ្មែរ»​ ជា​​ក្បាច់​គុន​អស្ចារ្យ​​​ដែល​អាច​ប្រកួត​​កម្រិត​អន្តរជាតិ។ ​ដូច្នេះ​​ហើយ​ទើប​​ពួក​​យើង​នាំ​​កីឡាករ​បរទេស​មក​ប្រកួត​​នៅ​ទី​នេះ​ជា​ប្រចាំ។ តើ​សង្វៀន​នេះ​​បង្កើត​ឡើង​បាន​រយៈ​ពេល​ប៉ុន្មាន​ហើយ? ​​តើ​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ​​រហូត​ដល់​ពេល​នេះ?  Matias Andrés ៖ «សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​​​ត្រូវ​បាន​​បើក​​​ឲ្យ​ប្រកួត​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​ កុម្ភៈ​ ​ឆ្នាំ​ ២០១៩​នេះ ហើយ​ខ្ញុំ​​បាន​មក​ធ្វើ​ការ​នៅ​ទីនេះ​ខែ ​មីនា។ ​យើង​មាន​បញ្ហា​ប្រឈម​​ជា​ច្រើន​ ​ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​ខ្លាំង​ក្លា​ដើម្បី​ទទួល​បាន​ជោគជ័យ។ ​ខ្ញុំ​​ចង់​​ឲ្យ​គុន​ខ្មែរ​ដើរ​ទៅ​មុខ​លឿន … Continue reading តើ​សង្វៀន​ប្រដាល់​ថ្មី​​នៅ​​​ឯក​ភ្នំ​នា​ខេត្ត​បាត់​ដំបង​​​ទទួល​បាន​ការ​គាំទ្រ​ និង​ ​ដើរ​តួ​សំខាន់​យ៉ាង​ណា​ដើម្បី​ជួយ​ជ្រោមជ្រែង​គុន​ខ្មែរ?

ឈុត សេរីវណ្ណថង រំភើប​ដែលបាន​ប៉ះ​ជើង​ខ្លាំង​ថៃ​នៅ​សង្វៀន​ឯកភ្នំ

ត្រឹម​វ័យ​១៩​​ឆ្នាំ អ្នក​ប្រដាល់​មក​​ពី​ខេត្ត​បាត់ដំបង ឈុត សេរីវណ្ណថង បាន​អភិវឌ្ឍន៍​ខ្លួន​ឯង​ក្លាយ​ជា​តារា​គុន​ខ្មែរ​ល្បី​ម្នាក់​នៅ​ប្រទេស​កម្ពុជា។ តាម​រយៈ​កំណត់ត្រា​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍ កីឡាករ​វ័យ​ក្មេង​រូប​នេះ​មាន​ក្ដី​បំណង​ចង់​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​លើ​សង្វៀន​អន្តរជាតិ ONE Championship។   នៅ​ថ្ងៃ​អាទិត្យ​ទី២៦ខែឧសភា​ខាង​មុខ វណ្ណថង នឹង​ធ្វើ​ការ​ប្រកួត​នៅ​សង្វៀន​ឯកភ្នំគុនខ្មែរ ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង។ គេ​ត្រូវ​ប្រឈម​មុខ​តទល់​នឹង​កីឡាករ​ជើង​ឯក​ថៃ Zico ដែល​មក​ពី​ភាគ​ខាង​ជើង​ប្រទេស​ថៃ។ មុន​ការ​ប្រកួត​មក​ដល់​ វណ្ណថង​បាន​និយាយ​ថា គេ​រំភើប​ដែល​បាន​ប្រកួត​ក្នុង​ដែនដី​កំណើត​របស់​ខ្លួន​ខេត្ត​បាត់ដំបង​ ជាមួយ​ជើង​ខ្លាំង Zico។ “ខ្ញុំ​មាន​អារម្មណ៍​រំភើប​ ខ្ញុំ​​មាន​ឱកាស​ប្រកួត​​ក្នុង​ខេត្ត​បាត់ដំបង។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ព្រួយ​បារម្ភ​តិចតួច ព្រោះ​ដៃ​គូ​របស់​ខ្ញុំ​មាន​ទាំង​​ខ្លាំង​និង​កែង​ល្អ ប៉ុន្តែ​ខ្ញុំ​នឹង​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ក្នុង​ការ​ត្រៀម​ខ្លួន​ប្រកួត"។ ការ​និយាយ​​របស់​វណ្ណថង"។ ហាត់​ជា​ឪពុក​លោក ឈុត សេរី កីឡាករ​វ័យ​១៩​ឆ្នាំ​ បាន​ចាប់​ចិត្ត​ស្រឡាញ់​គុន​ខ្មែរ​តាំង​តែ​ពី​នៅ​ក្មេង។ “ខ្ញុំ​ចាប់​ផ្ដើម​ស្រឡាញ់​ប្រដាល់​ ពេល​ដែល​មាន​អាយុ​១២​ឆ្នាំ។ ខ្ញុំ​បាន​ឃើញ​កីឡាករ​ចាស់ៗ​ហ្វឹកហាត់​ច្រើន ហើយ​កីឡាករ​ដែល​​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ចិត្ត​ជាង​គេ​គឺ លោក សាន សៅយ៉ាន់។ នៅ​ពេល​អនាគត​ខ្ញុំ​ចង់​ក្លាយ​ជា​តារា​គុន​ខ្មែរ​ល្បី​ម្នាក់ និង​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទូទាំង​ពិភពលោក"។ វណ្ណថង​និយាយ។​

Chhut SereyVannthong Excited To Fight Muay Thai Champion at Ek Phnom Kun Khmer Arena

At only 19 years old, Battambang native Chhut SereyVannthong has already begun to establish himself as one of Cambodia's most promising Kun Khmer stars. Sporting an impressive fight record, the young talent dreams about being the next one to represent Cambodia in international organizations like ONE Championship. On Sunday, 26 May, Chhut SereyVannthong will headline … Continue reading Chhut SereyVannthong Excited To Fight Muay Thai Champion at Ek Phnom Kun Khmer Arena