ត្រឹមវ័យ១៩ឆ្នាំ អ្នកប្រដាល់មកពីខេត្តបាត់ដំបង ឈុត សេរីវណ្ណថង បានអភិវឌ្ឍន៍ខ្លួនឯងក្លាយជាតារាគុនខ្មែរល្បីម្នាក់នៅប្រទេសកម្ពុជា។ តាមរយៈកំណត់ត្រាប្រកួតគួរឲ្យចាប់អារម្មណ៍ កីឡាករវ័យក្មេងរូបនេះមានក្ដីបំណងចង់តំណាងឲ្យកម្ពុជាចូលរួមប្រកួតលើសង្វៀនអន្តរជាតិ ONE Championship។ នៅថ្ងៃអាទិត្យទី២៦ខែឧសភាខាងមុខ វណ្ណថង នឹងធ្វើការប្រកួតនៅសង្វៀនឯកភ្នំគុនខ្មែរ ស្ថិតក្នុងខេត្តបាត់ដំបង។ គេត្រូវប្រឈមមុខតទល់នឹងកីឡាករជើងឯកថៃ Zico ដែលមកពីភាគខាងជើងប្រទេសថៃ។ មុនការប្រកួតមកដល់ វណ្ណថងបាននិយាយថា គេរំភើបដែលបានប្រកួតក្នុងដែនដីកំណើតរបស់ខ្លួនខេត្តបាត់ដំបង ជាមួយជើងខ្លាំង Zico។ “ខ្ញុំមានអារម្មណ៍រំភើប ខ្ញុំមានឱកាសប្រកួតក្នុងខេត្តបាត់ដំបង។ ប៉ុន្តែខ្ញុំមានអារម្មណ៍ព្រួយបារម្ភតិចតួច ព្រោះដៃគូរបស់ខ្ញុំមានទាំងខ្លាំងនិងកែងល្អ ប៉ុន្តែខ្ញុំនឹងហ្វឹកហាត់ឲ្យបានច្រើនក្នុងការត្រៀមខ្លួនប្រកួត"។ ការនិយាយរបស់វណ្ណថង"។ ហាត់ជាឪពុកលោក ឈុត សេរី កីឡាករវ័យ១៩ឆ្នាំ បានចាប់ចិត្តស្រឡាញ់គុនខ្មែរតាំងតែពីនៅក្មេង។ “ខ្ញុំចាប់ផ្ដើមស្រឡាញ់ប្រដាល់ ពេលដែលមានអាយុ១២ឆ្នាំ។ ខ្ញុំបានឃើញកីឡាករចាស់ៗហ្វឹកហាត់ច្រើន ហើយកីឡាករដែលធ្វើឲ្យខ្ញុំចាប់ចិត្តជាងគេគឺ លោក សាន សៅយ៉ាន់។ នៅពេលអនាគតខ្ញុំចង់ក្លាយជាតារាគុនខ្មែរល្បីម្នាក់ និងផ្សព្វផ្សាយគុនខ្មែរទូទាំងពិភពលោក"។ វណ្ណថងនិយាយ។
Tag: Chhut SereyVannthong
Chhut SereyVannthong Excited To Fight Muay Thai Champion at Ek Phnom Kun Khmer Arena
At only 19 years old, Battambang native Chhut SereyVannthong has already begun to establish himself as one of Cambodia's most promising Kun Khmer stars. Sporting an impressive fight record, the young talent dreams about being the next one to represent Cambodia in international organizations like ONE Championship. On Sunday, 26 May, Chhut SereyVannthong will headline … Continue reading Chhut SereyVannthong Excited To Fight Muay Thai Champion at Ek Phnom Kun Khmer Arena