ចាន់ រតនា​ ខំ​រៀន​ភាសា​បារាំង​​ព្រោះ​អាច​​នឹង​ទៅ​រស់​នៅ​ប្រទេស​បារាំង​មួយ​រយៈ

អ្នក​លេង​គុន​ចម្រុះ​​​កម្ពុជា​ ចាន់ រតនា ​ដែល​ទើប​ឈាន​​ចូល​វ័យ​ ៣៤ ​ឆ្នាំ​កាល​​ដើម​ខែ ​​កុម្ភៈ​នេះ​​ បាន​បង្ហើប​ថា​​ខ្លួន​

Hollywood Kun Khmer Chan Rothana The Riel Team

Hollywood Searches for Cambodian Kun Khmer Action Movie Hero

MagicQuest Entertainment, a Hollywood production company since 1975, is seeking a young male Kun Khmer fighter to star in its action-packed motion picture. Hollywood actor and Oscar Academy member Bo Svenson has developed the award winning screenplay “Charya - A Champion For All” and is now looking to film it in Cambodia. Swedish-American Svenson has … Continue reading Hollywood Searches for Cambodian Kun Khmer Action Movie Hero

ចាន់ រតនា​ សំលៀង​​ក្បាច់​​ជឺជិតស៊ូត​ឲ្យ​ខ្លាំង​​ ត្រៀម​​​ទទួល​គូ​ប្រកួត​ឆ្នាំ ​២០២០

កំពូល​អ្នក​លេង​គុន​ចម្រុះ​​​កម្ពុជា​ ឬ គេ​​និយម​​ហៅ​ថា​​​កីឡា​វាយ​ដាក់​ទ្រុង​​នៅ​កម្ពុជា​ ចាន់ រតនា ​​​បាន​ដាក់​គោល​

ចាន់ រតនា​ ស្ថិត​ក្នុង​​ក្រសែ​ភ្នែក​​អ្នក​តាម​ដាន​នៅ​កម្ពុជា​​​​មិន​​ឃើញ​ឡើង​សង្វៀន

បើ​គិត​ទៅ​អស់​រយៈ​ពេល​ប្រមាណ​ជា​​ ៥ ខែ​​មក​ហើយ​ ដែល​ ​កំពូល​​អ្នក​លេង​ក្បាច់​គុន​វាយ​ដាក់​ទ្រុង​កម្ពុជា​ ​ចាន់ រតនា

ស្ងាត់​ឡើង​សង្វៀន​ ONE Championship ​តើ​ ចាន់​ រតនា យ៉ាង​​ណា​ហើយ?

តាំង​ពី​​ឈ្នះ​ពិន្ទុ​លើ​​កីឡាករ​​ជំនាញ​ចំបាប់​របស់​គុយ​បា Gustavo Balart​ ​នៅ​ក្នុង​កម្មវិធី ONE:DREAMS OF

ចាន់ រតនា​ ​បង្ហើប​​​គម្រោង​ពីរ​​នៅ​ឆ្នាំ​ ២០២០

ចាន់ រតនា​ ​បង្ហើប​​​គម្រោង​ពីរ​​នៅ​ឆ្នាំ​ ២០២០កីឡាករ​​កំពូល​គុន​ចម្រុះ​​លេច​ធ្លោ​​កម្ពុជា​ ​ចាន់ រតនា ​ដែល​ឈ្នះ​​នៅ​សង្វៀន​ ONE Championship ​បី​លើក​ជាប់​គ្នា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​​ ​​​បាន​​បង្ហើប​អំពី​គម្រោង​​ការ​​ចំនួន​ ២​ នៅ​ឆ្នាំ ២០២០។ ​ផែន​ការ​ទី១​ ចង់​​ទទួល​ការ​ប្រកួត​បាន​ច្រើន​ជាង​ឆ្នាំ​ ២០១៩​ នៅ​សង្វៀន​ ONE Championship ​និង​​ទី២​ ពង្រឹង​គុណភាព​ដល់​ការ​បង្វឹក​​សម្រាប់​កូន​សិស្ស​ឲ្យ​បាន​ខ្លាំងក្លា។​ ១-ផែន​ការ​ទៅ​ប្រកួត​បាន​​ច្រើន​នៅ​ឆ្នាំ ២០២០៖ ចាន់​ រតនា​ ​បាន​​ដាក់​​គោល​ដៅ​ចង់​ប្រកួត​​​៤​លើក​នៅ​សង្វៀន ​ONE Championship តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ថា​ឆ្នាំ ២០១៩​ ​កន្លង​ទៅ​​រូប​គេ​ប្រកួត​បាន​តែ​ ២ ​លើក​ប៉ុណ្ណោះ។ ​​​ម្ចាស់​​ក្លិប​​សិល្បៈ​​បាន​ថ្លែង​ថា​៖«​​អ្វី​ដែល​​ខ្ញុំ​ចង់​បង្ហាញ គឺ​ ​​ដាក់​គោល​ដៅ​ប្រកួត​​​ឲ្យ​បាន​ ​៤​ដង​នៅ​ឆ្នាំ​ ២០២០។ ​នេះ​ជា​​ការ​គិត ​​របស់​​ខ្ញុំ​បើ​​សិន​មិន​មាន​​បញ្ហា​រាំង​ស្ទះ​នោះ​​ទេ​។ ប៉ុន្តែ​​​បំណង​ទាំង​នេះ​​ត្រូវ​​រង់​ចាំ​ចម្លើយ​អំពី​អ្នក​ចាត់​ការ​របស់​ខ្ញុំ​ ​ឬ ​អ្នក​ផ្គូផ្គង​​របស់​ខ្ញុំ​ដែរ»។ ​ បន្ទាប់​ពី​រូប​គេ​ ឈ្នះ​​កីឡាករ​ជើង​ខ្លាំង​ចំបាប់​របស់​​គុយ​បា​​ Gustavo Balart ​កាល​ពាក់​កណ្ដាល​​ខែ ​សីហា ​មក​​ ​​​អ្នក​លេង​គុន​ចម្រុះ​តំណាង​ឲ្យ​កម្ពុជា​ខកខាន​ឡើង​សង្វៀន​​លំដាប់​ពិភព​លោក​នេះ​​រយៈ​ពេល​ជាង​ ៤ … Continue reading ចាន់ រតនា​ ​បង្ហើប​​​គម្រោង​ពីរ​​នៅ​ឆ្នាំ​ ២០២០

ចាន់​ រតនា ​៖​«​​​ខ្ញុំ​​ខំ​ប្រឹង​​​ជាង​មុន​ខ្លាំង​ ​​ព្រោះ​​​​នឹង​​ជួប​កីឡាករ​កម្រិត​ខ្ពស់​​នា​ប្រកួត​បន្ទាប់»

​«​ខ្ញុំ​ខំ​ប្រឹង​ខ្លាំង​ជាង​មុន​​​លើស​ពី​១០០ % ​​ជា​ប្រចាំ​ថ្ងៃ​ ទោះ​មិន​ទាន់​​មាន​​​ដំណឹង​​ថា​ឡើង​ប្រកួត​នៅ​​​សង្វៀន​ ONE Championship ​នា​ពេល​ណា​ក៏​ដោយ»។ ​ចាន់ រតនា​ ​​កីឡាករ​​គុន​ចម្រុះ​កម្រិត​កំពូល​របស់​កម្ពុជា​ដែល​ជាប់​កិច្ច​សន្យា​ប្រកួត​នៅ ONE ​​បាន​ថ្លែង​បែប​​នេះ​ មុន​ពេល​ទទួល​ការ​ប្រកួត​បន្ទាប់​​នៅ​ថ្ងៃ​ខាង​មុខ។ ​​ចាន់ រតនា ​ដែល​គេ​ស្គាល់​ថា​ ​​ជា​ម្ចាស់​​ក្លិប​​ប្រដាល់​ «សិល្បៈ» ​​បាន​រៀបរាប់​​​ថា​ ​នេះ​ជា​ការ​តាំង​ចិត្ត​​របស់​ខ្លួន​​ដើម្បី​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​​នៅ​​លើ​សង្វៀន​លំដាប់​ពិភព​លោក។ ​​រតនា ​គូស​​បញ្ជាក់​ដូច្នេះ៖«​​រាល់​ថ្ងៃ​ខ្ញុំ​បាន​កាត់​ម៉ោង​បង្ហាត់​សិស្ស​នៅ​ក្លិប​របស់​ខ្ញុំ​​មួយ​ចំនួន​​ដើម្បី​ផ្ដោត​លើ​ការ​ហ្វឹកហាត់​ផ្ទាល់​ខ្លួន។ ការ​ហាត់​របស់​ខ្ញុំ​ត្រូវ​តែ​​ខ្លាំង​ជាង​មុន​​ឆ្ងាយ​ព្រោះ​មិន​មែន​ជួប​កីឡាករ​កម្រិត​ដូច​មុន​នោះ​ទេ។ គ្រូ​បង្វឹក​របស់​ខ្ញុំ​​ទាំង​អស់​ដូច​ជា​​ផ្នែក​កម្លាំង​​ បច្ចេកទេស ជឺជិតស៊ូ ​ប្រដាល់​សកល ​គុន​ខ្មែរ និង MMA ​បាន​​បង្ហាត់​ខុស​ប្លែក​ពី​មុន»។ កីឡាករ​វ័យ​៣៣ ឆ្នាំ​រូប​នេះ​​បាន​បង្កើត​ប្រវត្តិសាស្ត្រ​​ថ្មី​សម្រាប់​ខ្លួន​ឯង និង សម្រាប់​កម្ពុជា​នា​ពេល​​កន្លង​មក​​ដែល​ឈ្នះ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​ ONE និង​ គ្មាន​កីឡាករ​រូប​ណា​ធ្វើ​បាន​ទេ​ក្នុង​ចំណោម​កីឡាករ​គុន​ចម្រុះ​របស់​កម្ពុជា។ ដ្បិត​មិន​ហ៊ាន​អះអាង​ថា​​​មិន​ទាន់​ជា​កីឡាករ​អាជីព​ ប៉ុន្តែ​ ចាន់ រតនា​​ ​មាន​គ្រូ​បង្វឹក​បង្ហាត់​គ្រប់​ផ្នែក​ ដែល​កីឡាករ​នៅ​កម្ពុជា​មិន​ទាន់​ធ្វើ​ដូច​នៅ​ឡើយ។ ​រតនា​ ​​ខំ​ហ្វឹកហាត់​តាំង​ពី​សាច់​ហើម​ៗ​​កាល​ឡើង​ប្រកួត​នៅ​​សង្វៀន​ក្នុង​ស្រុក​ញឹកញាប់​រហូត​ក្លាយ​ជា​កីឡាករ​មាន​សាច់​ណែន​ល្អ​ និង ​​មាន​ឈ្មោះ​​បោះ​សំឡេង​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ហូរហែ​។ Shop Fairtex Kun Khmer - … Continue reading ចាន់​ រតនា ​៖​«​​​ខ្ញុំ​​ខំ​ប្រឹង​​​ជាង​មុន​ខ្លាំង​ ​​ព្រោះ​​​​នឹង​​ជួប​កីឡាករ​កម្រិត​ខ្ពស់​​នា​ប្រកួត​បន្ទាប់»

កីឡាករ​កំពូល​គុន​​ចម្រុះ​រូប​​ណា​ជា​​និមិត្តរូប​របស់ ចាន់​ រតនា?

​​អ្នក​លេង​គុន​ចម្រុះ​ ចាន់ រតនា ​និង ​​​ជា​​កីឡាករ​ម្នាក់​ជាប់​កិច្ច​សន្យា​ប្រកួត​នៅ​សង្វៀន​​លំដាប់​ពិភព​លោក​ ONE Championship នោះ​បាន​​បង្ហើប​អំពី​កីឡាករ​ជា​មិត្ត​រូប​ ឬ Idol ​ដែល​ខ្លួន​ចូល​ចិត្ត​គឺ​ ​ជា​​​​​កីឡាករ​ជើង​​​ខ្លាំង​គុន​ចម្រុះ​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ featherweight និង lightweight ​កីឡាករ​ ​Conor McGregor មក​ពី​សាធារណរដ្ឋ​​​អៀរឡង់។ ​ ចាន់ រតនា ​បាន​​គូស​បញ្ជាក់​ថា៖«​​​បាទ​បង​ខ្ញុំ​ស្រលាញ់​ការ​ប្រកួត​របស់​ ​Conor McGregor ​មើល​ទៅ​ពិត​ជា​ខ្លាំង​ណាស់​ជា​​ពិសេស​ការ​បញ្ចប់​ដៃ​គូ​ដោយ​កណ្ដាប់​ឆ្វេង​ ​អស្ចារ្យ​មែន​ទែន។ ​ខ្ញុំ​តែង​តែ​តាម​​​ដាន​ពេល​​ Conor ​ឡើង​ប្រកួត​​ជា​រឿយ​ៗ។​ ​​គាត់​ជា​កីឡាករ​ហាត់​អាជីព​ច្បាស់​លាស់​ ហើយ​ ​​ពេល​ទស្សនា​វីដេអូ​របស់​គាត់​​ ខ្ញុំ​តែង​តែ​​​ខំ​ប្រឹង​ដើម្បី​​ធ្វើ​ឲ្យ​ល្អ​នៅ​​សង្វៀន​អន្តរជាតិ​ ONE»។ https://youtu.be/eUUH8VAQRhE Shop Fairtex Kun Khmer - The best prices on Fairtex in the world http://www.FairtexKunKhmer.com ម្ចាស់​ក្លិប​​​ប្រដាល់​ «សិល្បៈ​» ​គឺ​ជា​កីឡាករ​​កម្ពុជា​ល្អ​បំផុត​ម្នាក់​​ដែល​ធ្វើ​បាន​ល្អ​នៅ​សង្វៀន​ពិភព​លោក​ ONE Championship … Continue reading កីឡាករ​កំពូល​គុន​​ចម្រុះ​រូប​​ណា​ជា​​និមិត្តរូប​របស់ ចាន់​ រតនា?

ចាន់​ រតនា ​៖​«​ខ្ញុំ​មិន​ហ៊ាន​ថា​ខ្ញុំ​​អ្នក​អាជីព​ ប៉ុន្តែ​ខ្ញុំ​ធ្វើ​​ខុស​ប្លែក​ពី​កីឡាករ​កម្ពុជា​ខ្លះ»

​ចាន់ រតនា​ ជា​អ្នក​​លេង​​យុទ្ធ​គុន​ខម​ និង គុន​ខ្មែរ​ ប៉ុន្តែ​ ​អាច​ប្រកួត​ក្បាច់​គុន​ចម្រុះ​តំណាង​ឲ្យ​កម្ពុជា​នៅ​​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship ​បាន​យ៉ាង​ល្អ​មួយ​​រយៈ​ចុង​ក្រោយ​នេះ។​ ​ទោះ​ជា​បែប​ណា​ក្ដី​ កីឡាករ​វ័យ​៣៣ ឆ្នាំ​រូប​នេះ​មិន​ហ៊ាន​អះអាង​ថា​ខ្លួន​ឯង​មាន​លក្ខណៈ​អាជីព​គ្រប់គ្រាន់​ឡើយ​​នៅ​​កម្ពុជា​ ​ប៉ុន្តែ​រូប​គេ​បាន​ធ្វើ​រឿង​​ជា​ច្រើន​ដែល​កីឡាករ​​កម្ពុជា​ផ្សេង​ទៀត​​​​មិន​សូវ​បាន​ធ្វើ​ជា​ប្រចាំ។​ ចាន់ រតនា​​ បាន​បង្ហើប​ថា៖«​បើ​នៅ​ស្រុក​គេ​​ ​ខ្ញុំ​ឃើញ​គេ​​មាន​លក្ខណៈ​អាជីព​​ច្រើន​ជាង​យើង​ទាំង​​ការ​ហ្វឹកហាត់​ និង​ ឡើង​ប្រកួត​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ វា​មិន​ទាន់​អាជីព​ពេញ​លេញ​​​ ហើយ ​ខ្ញុំ​​ក៏​មិន​ហ៊ាន​ថា​ខ្លួន​ឯង​ដែរ។ ​តែ​ខ្ញុំ​​បាន​​ខំ​ហ្វឹកហាត់​ជា​ប្រចាំ​ ​​មាន​ការ​តម​អាហារ​ត្រឹម​ត្រឹម​ត្រូវ​ពេល​​ត្រៀម​ប្រកួត​ ​ហើយ​ ខ្ញុំ​​មាន​គ្រូ​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​ជួយ​ខ្ញុំ ​និង​ហាត់​ទៅ​តាម​ម៉ោង​ដែល​បាន​រៀប​ចំ​ប្រចាំ​ថ្ងៃ។ ខ្ញុំ​មាន​គ្រូ​​ដើម្បី​ប្រឹក្សា​ច្រើន​ខុស​​ប្លែក​​ពី​គេ​ខ្លះ»។ https://www.onefc.com/videos/gustavo-balart-vs-chan-rothana/ Shop Fairtex Kun Khmer - The best prices on Fairtex in the world http://www.FairtexKunKhmer.com ​រតនា​ ជា​កីឡាករ​កម្ពុជា​ ​ដែល​​ខំ​ហ្វឹកហាត់​ខ្លាំងក្លា​​តាំង​ពី​សាច់​ហើម​ៗ​មិន​ទាន់​ល្អ​កាល​នៅ​ប្រកួត​គុន​ខ្មែរ​នៅ​​លើ​សង្វៀន​ក្នុង​ស្រុក​។ មិន​យូរ​ប៉ុន្មាន​ រូប​គេ​​បាន​ប្រែ​​ក្លាយ​​សាច់​ដុំ​ទៅ​ជា​កង់​ៗ ​និង​ ហំ​ហាន​​នៅ​ពេល​​ឈាន​ជើង​ចូល​ប្រកួត​ក្បាច់​ចម្រុះ​លើ​សង្វៀន​ ONE Championship តាម​រយៈ​ការ​ហ្វឹកហាត់​ត្រឹម​ត្រូវ។ … Continue reading ចាន់​ រតនា ​៖​«​ខ្ញុំ​មិន​ហ៊ាន​ថា​ខ្ញុំ​​អ្នក​អាជីព​ ប៉ុន្តែ​ខ្ញុំ​ធ្វើ​​ខុស​ប្លែក​ពី​កីឡាករ​កម្ពុជា​ខ្លះ»

ខូវ វិវឌ្ឍនា៖«​ ចាន់​ រតនា ​លេខ​១​ស្រុក​ខ្មែរ​​​លើ​គុន​ចម្រុះ​ ប៉ុន្តែ​ ​​​អន់​ចំណុច​មួយ» ​

«​​បើ​និយាយ​ទៅ​នៅ​ស្រុក​ខ្មែរ​ ​ចាន់ រតនា ​​ជា​​ជើង​ខ្លាំង​លេខ​១​ និង ​ល្អ​បំផុត​ផ្នែក​​គុន​ចម្រុះ​​​នៅ​​ស្រុក​ខ្មែរ​​​ប៉ុន្តែ ​ចំណុច​អន់​គឺ​មិន​អាច​យក​ក្បាច់​ MMA ឬ ​ជីជិតស៊ូ​ ទៅ​ផ្ដួល​គូ​ប្រកួត​បាន»។ ​ នេះ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​របស់​​លោក ខូវ វិវឌ្ឍនា ​ដែល​ជា​​គ្រូ​​បង្វឹក​​ក្បាច់​ គុន​ចម្រុះ និង ជីជិត​ស៊ូ ​​ផ្ទាល់​​របស់​ រតនា ​មុន​ចេញ​ទៅ​ប្រកួត​ម្ដងៗ​ ​នៅ​សង្វៀន​លំដាប់​អន្តរជាតិ​ ONE Championship ហើយ​ លោក​ជា​​មនុស្ស​ម្នាក់​នៅ​ពី​ក្រោយ​ខ្នង​ ចាន់ រតនា ​ដែល​ធ្វើ​ធ្វើ​ឲ្យ​កីឡាករ​​កម្ពុជា​​រូប​នេះ​លេច​ធ្លោ​បំផុត​ទាំង​នៅ​ក្នុង​ស្រុក និង​ ពិភព​លោក។ ខូវ វិវឌ្ឍនា បាន​រៀប​រាប់​ទៀត​ថា ៖«​ពេល​​ខ្ញុំ​បង្ហាត់​ ចាន់ រតនា គឺ​មិន​​ហ៊ាន​បង្ហាត់​​ក្បាច់​ដើម្បី​សម្លាប់​ដៃ​គូ​ដោយ​ប្រើ​ MMA ឬ ​​ជីជិតស៊ូ​នោះ​ទេ ​ព្រោះ​ពេល​​វា​ខ្លី​ពេក​ ប៉ុន្តែ​លើ​ការពារ​​​រហូត។ ​​ក្នុង​មួយ​សប្ដាហ៍​ ​រតនា ​ហាត់​ជា​មួយ​ខ្ញុំ​ត្រឹម​ ៣ ទៅ ៤​ ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះ​យើង​ផ្ដោត​លើ​​របៀប​ការពារ​​ និង ដោះ​ឃ្លេ​ច្រើន​ជាង។ ​ពេល​ខ្លី​បែប​នេះ​យើង​មិន​អាច​បង្ហាត់​ក្បាច់​​ផ្ដួល​គូ​ប្រកួត​បាន​ទេ។​ … Continue reading ខូវ វិវឌ្ឍនា៖«​ ចាន់​ រតនា ​លេខ​១​ស្រុក​ខ្មែរ​​​លើ​គុន​ចម្រុះ​ ប៉ុន្តែ​ ​​​អន់​ចំណុច​មួយ» ​