ស សី ​​នឹង​វិល​​មក​​​បង្ហាត់​គុន​ខ្មែរ​​​ក្នុង​ស្រុក​ និង ​ឆាក​អន្តរជាតិ បើ​សិន​​​​ប្រាក់​​កម្រៃ​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន

​កីឡាករ​​​គុន​ខ្មែរ​ជើង​ចាស់​ ស​ សី​ ​ដែល​ជំនាញ​​​គុន​ខ្មែរ​​និង​គុន​ចម្រុះ​បាន​ថ្លែង​ឲ្យ​​ដឹង​​ថា រូប​គេ​នៅ​តែ​មាន​ចិត្ត​​​ចង់​បង្ហាត់​គុន​​ខ្មែរ​​ដល់​ក្លិប​នានា​​ក្នុង​ស្រុក​ និង​ ក្លិប​នៅ​ក្រៅ​ប្រទេស​​សិន​​ត្រូវ​តម្លៃ​ប្រាក់​ខែ​គ្នា​​ហើយ​​​អាច​រ៉ាប់រង​ការ​ចំណាយ​សម្រាប់​​គ្រួសារ​ក្នុង​បន្ទុក​បាន។​ ​ការ​បង្ហើប​យ៉ាង​ដូច្នេះ​​ បន្ទាប់​ពី​មាន​​​ការ​ទាក់ទង​ពី​ក្លិប​ក្នុង​ស្រុក​​មួយ​ចំនួន​​ ​និង ​​​ក្លិប​នៅ​ក្រៅ​ប្រទេស​ ​​នា​ពេល​កន្លង​មក​ ប៉ុន្តែ​មិន​​ត្រូវ​​​តម្លៃ​ប្រាក់​ខែ​គ្នា​ ព្រោះ​ការ​ផ្ដល់​ឲ្យ​មាន​តម្លៃ​ទាប​ជាង​ពេល​កន្លង​មក​ក្នុង​នាម​រូប​គេ​មាន​បទ​ពិសោធន៍​បង្ហាត់។ ស សី ​ធ្លាប់​​ទៅ​បង្ហាត់​​គុន​ខ្មែរ​នៅ​ជប៉ុន​ ​២ ឆ្នាំ​ ពី​ឆ្នាំ ២០១៥ ដល់ ២០១៧ ​មុន​ចាប់​​ផ្ដើម​​កិច្ច​សន្យា​ប្រកួត​​៣​លើក​លើ​សង្វៀន ONE Championship។ https://www.onefc.com/videos/sor-sey-vs-phoe-thaw-4/ ​ ​កីឡាករ​ជើង​ចាស់​ដែល​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​សង្វៀន​ ONE Championship ចំនួន​៤​​ដង​បាន​​​​គូស​បញ្ជាក់​ថា៖«​ខ្ញុំ​មាន​​ក្លិប​ក្នុង​ស្រុក​​​យើង​ទាក់​ទង​ ​ពីរ​បី​​ក្លិប​ដែរ​ដើម្បី​ទៅ​បង្ហាត់​កូន​សិស្ស​ប៉ុន្តែ​ គេ​ឲ្យ​តម្លៃ​ខ្ញុំ​​ទាប​បន្តិច​។ បើ​គិត​ទៅ​មិន​អាច​រ៉ាប់រង​​ការ​ចំណាយ​​លើ​ប្រពន្ធ​កូន​​របស់​ខ្ញុំ​ ដល់​ ៤​នាក់​ប្រចាំ​ថ្ងៃ​បាន​ឡើយ។ ​ដូច្នេះ​ខ្ញុំ​សម្រេច​ថា​​​អត់​​ធ្វើ​តែ​ម្ដង»។ ស សី ​​ដែល​មាន​វ័យ​​ ៣៧ ឆ្នាំ​ហើយ​​នោះ​បាត់​មុខ​​ពី​​សង្វៀន​​ប្រដាល់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៨​ ម៉្លេះ​ ​ក្រោយ​ចាញ់​កីឡាករ​ Xie Bin នៅ​សង្វៀន​ ONE ដោយ​ផ្អែក​លើ​វ័យ​កាន់​តែ​ជ្រេ​ កម្លាំង​ធ្លាក់​ចុះ​ ​​ហើយ​ គ្រួ​សារ​ផ្ទាល់​​ឃាត់​ឈប់​​ឲ្យ​ឡើង​​សង្វៀន​​តទៅ​ទៀត។​ Shop … Continue reading ស សី ​​នឹង​វិល​​មក​​​បង្ហាត់​គុន​ខ្មែរ​​​ក្នុង​ស្រុក​ និង ​ឆាក​អន្តរជាតិ បើ​សិន​​​​ប្រាក់​​កម្រៃ​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន

គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​ ​​ដាក់​គោល​ការណ៍​បណ្ដុះ​​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ៗ

លោក​ ហ៊ុន ច័ន្ទរាជ្យ ​​​​គ្រូ​បង្វឹក​​​​ក្លិប​ Cambodian Top Team ​ បាន​ដាក់​គោល​ការណ៍​ទទួល​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ដើម្បី​ស្នង​តំណែង​គុន​ខ្មែរ ​ឬ ​គុន​ចម្រុះ​ក្នុង​គោល​ដៅ​​​ទៅ​ប្រកួត​លើក​ឆាក​អន្តរជាតិ​ឲ្យ​កាន់​តែ​មាន​លទ្ធផល​ល្អ​ប្រសើរ។ ​​ម្ចាស់​ក្លិប​ Cambodian Top Team ​បាន​​​ថ្លែង​ថា៖«​បាទ​​បង​... យើង​ហាត់​សុខភាព​ផង​ ប៉ុន្តែ មិន​ភ្លេច​​ចំពោះ​​កូន​សិស្ស​អាជីព​​នោះ​ទេ។ ​កូន​សិស្ស​អាជីព​ខ្ញុំ​​ទទួល​ហាក់​​រើស​បន្តិច​​ មិន​មែន​ចេះ​តែ​យក​ៗ​​ទេ។​ បច្ចុប្បន្ន​ ​ខ្ញុំ​មាន​កីឡាករ​វ័យ​ក្មេង​ ៣ ​នាក់​ដែល​​មើល​ទៅ​មាន​​ទេព​កោសល្យ​​ល្អ។ ​ឥឡូវ​នេះ​​មាន​កូន​សិស្ស​ក្មេង​​ មត្ស្យ ច័ន្ទរាជ្យ​ ​ទើប​អាយុ​ ១០​ ឆ្នាំ​ ប៉ុន្តែ​​ឡើង​ប្រកួត​បាន​ចំនួន ៤ ដង​ ឈ្នះ ២ ​និង ចាញ់​ ២​ដង។ ​គេ​មាន​វ៉ៃ​មាន​ក្បាច់​​ល្អ​ និង ទេព​កោសល្យ​ល្អ»។ ការ​ដាក់​គោល​ដៅ​​រើស​កីឡាករ​ក្មេង​ៗ​នេះ ​​ដើម្បី​បន្ថែម​ពី​​លើ​កូន​សិស្ស​ដែល​មាន​ស្រាប់​ ដូច​​ជា​ រិន សារ័ត្ន​, អរុណា ច័ន្ទរាជ្យ, ឡុង ឡា, ​ស៊ឹម ប៊ុនស្រ៊ន់, មាស ម៉ើ, … Continue reading គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​ ​​ដាក់​គោល​ការណ៍​បណ្ដុះ​​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ៗ

មាស ម៉ើ ​សម្រេច​បាន​​បំណង​ប្រាថ្នា​ទៅ​ប្រកួត​ស៊ីហ្គេម​​​លើក​ដំបូង​ក្នុង​​ជីវិត​​​​​តំណាង​ឲ្យ​​កម្ពុជា​

អ្នក​​លេង​គុន​​ចម្រុះ​មាន​ពិសោធន៍​​​៣​លើក​​នៅ​សង្វៀន​អន្តរជាតិ​ ONE Championship ​មាស ​ម៉ើ​ ​​​​​​បាន​សម្រេច​បំណង​ប្រាថ្នា​ធំ​បំផុត​ក្នុង​ជីវិត​ដើម្បី​​ទៅ​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​​កម្ពុជា​នា​ចុង​ឆ្នាំ​នេះ​ក្នុង​វិញ្ញាសា​យូដូ។ ​បំណង​ប្រាថ្នា​របស់​ មាស ម៉ើ​ បាន​កើត​ឡើង​​​ជា​យូរ​មក​ហើយ​ បន្ទាប់​ពី​​ឃើញ​ សែន រ៉ាឌី ​ឈ្នះ​មេដាយ​ប្រាក់​និង ​​​​​​ប៉ាល់ ឆរស្ម៊ី ​​ឈ្នះ​មេដាយ​​មាស​កាល​ស៊ីហ្គេម​ ឆ្នាំ​ ២០១១​ ​​ក្នុង​វិញ្ញាសា​​វ៉ូវីណាម។​ ​ដ្បិត​​​ទៅ​ប្រកួត​ក្នុង​វិញ្ញាសា​​ខុស​គ្នា​​ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ដូច​គ្នា​នៅ​ព្រឹត្តិការណ៍​​​តំបន់​អាស៊ាន ឬ ឆាក​អន្តរជាតិ។ ​https://www.onefc.com/videos/meas-meul-vs-edward-kelly-4/ ​កីឡាករ​យូដូ​ជម្រើស​ជាតិ​​បាន​​​​​​ថ្លែង​ថា​៖«​ខ្ញុំ​ឃើញ​ សែន រ៉ាឌី ​​និង​ ប៉ាល់ ឆរស្ម៊ី ​ឈ្នះ​មេដាយ​ ខ្ញុំ​ក៏​​កើត​កូន​ចិត្ត​ថា​ដាច់​ខាត​ត្រូវ​តែ​​​​ទៅ​ប្រកួត​​តំណាង​ជាតិ​នៅ​​ស៊ីហ្គេម​ ក្នុង​ជីវិត​របស់​ខ្ញុំ​បាន​ម្ដង។ ​ដូច្នេះ​​ខ្ញុំ​​​ខំ​​ទុក​ឡាន​ចោល​លែង​រត់​មួយ​រយៈ​ និង ​នៅ​ឆ្ងាយ​ពី​​ប្រពន្ធ​កូន​ដើម្បី​​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​ ដែល​ចាប់​ផ្ដើម​​ចុង​ខែ​​ឆ្នាំ​នេះ»។ ​​​កីឡាករ​​មក​ពី​ស្រុក​បារាយណ៍​គូស​បញ្ជាក់​ថា​ ៖«ខ្ញុំ​ធ្លាប់​ចូល​​រួម​ប្រកួត​​លំដាប់​​អន្តរជាតិ​​ជា​ច្រើន​​ ​ប៉ុន្តែ​ ​ខ្ញុំ​អត់​ដែល​បាន​ទៅ​ស៊ីហ្គេម​ទេ។ ​​ខ្ញុំ​​បាន​ស្នើ​ទៅ​ថ្នាក់​លើ​ធ្វើ​តេស្ត​ខ្ញុំ​ជា​មុន​សិន។ បើ​​ខ្ញុំ​វ៉ៃ​ចាញ់​កីឡាករ​ក្នុង​ស្រុក​ ខ្ញុំ​មិន​ទៅ​ចូល​រួម​ទេ។ ​ខ្ញុំ​វ៉ៃ​ឈ្នះ​កីឡាករ​​ជម្រើស​ជាតិ​ខ្មែរ​រហូត ៥​ នាក់​ ទើប​ខ្ញុំ​ជាប់​ឈ្មោះ​ពេល​នេះ។ ​​ចំណែក​ ​កីឡាករ​ម្នាក់​ទៀត​មក​ពី​បារាំង​ដែល​​ត្រូវ​ធ្វើ​តេស្ត​ជា​មួយ​ខ្ញុំ​​ចុង​​ខែ​ តុលា​ នេះ ​ធ្លាក់​ហើយ។ ​ខ្ញុំ​ត្រូវ​តេស្ត​វ៉ៃ​ជា​មួយ​គាត់​ថ្ងៃ​ទី​ … Continue reading មាស ម៉ើ ​សម្រេច​បាន​​បំណង​ប្រាថ្នា​ទៅ​ប្រកួត​ស៊ីហ្គេម​​​លើក​ដំបូង​ក្នុង​​ជីវិត​​​​​តំណាង​ឲ្យ​​កម្ពុជា​

៥ សំណួរ​​ចំពោះ​ រិន សារ័ត្ន​ ខណៈ​ដែល​អាជីព​គុន​ខ្មែរ​ និង​ គុន​ចម្រុះ​កំពុង​មាន​ទីផ្សារ​​

ថ្មីៗ​នេះ​ ​​​សិស្ស​គុន​នៅ​ក្លិប​ Cambodian Top Team ​រិន សារ័ត្ន​ ដែល​ស្គាល់​តាម​រយៈ​​អាច​ប្រកួត​​គុន​ខ្មែរ​ និង ​គុន​ចម្រុះ​នោះ​​កំពុង​មាន​ទីផ្សារ​ប្រកួត​ហូរហែ​ទាំង​​ប្រកួត​មិត្តភាព​ ​ខ្សែ​ក្រវាត់​ និង ​ប្រកួត​គុន​ចម្រុះ​នៅ​​ប្រទេស​ថៃ។ ​​​ក្រៅ​ពី​​នោះ​រូប​គេ​ក៏​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​សង្វៀន​ ONE Championship ​រហូត​ដល់​ ៦​ ដង​ផង​ដែរ។ ​​រិន​ សារ័ត្ន ​ចូល​ខ្លួន​មក​រៀបរាប់​អំពី​ស្ថានភាព​​បច្ចុប្បន្ន​ តាម​​រយៈ​ចម្លើយ​៥​សំណួរ​​របស់​​​​អ្នក​យក​ព័ត៌មាន​ ONE ដូច​ខាង​ក្រោម។ ONE: ​ខ្ញុំ​​ឃើញ​ រិន សារ័ត្ន ​មាន​កម្មវិធី​ប្រកួត​ហូរហែ​ ​តើ​គិត​ថា​​ខ្លួន​ឯង​មាន​ទីផ្សារ​ច្រើន​ជាង​មុន​ ឬ ​ដោយ​សារ​សមត្ថភាព?​ រិន សារ័ត្ន៖ ​បាទ​! បង​ មួយ​រយៈ​​នេះ​​ខ្ញុំ​មាន​កម្មវិធី​ប្រកួត​ច្រើន​​ទាំង​នៅ​ក្នុង​​ស្រុក និង ប្រកួត​អន្តរជាតិ​ខាង​គុន​ចម្រុះ​​នៅ​​ថៃ​ផង។ ​ហើយ​ ​​គ្រូ​ ហ៊ុន ច័ន្ទរាជ្យ ​​ថា​អាច​នឹង​​ចាប់​​ឈ្មោះ​​ប្រកួត​ញឹកញាប់​ទៀត​​នៅ​ប្រទេស​ថៃ​ ខាង​ក្បាច់​គុន​ចម្រុះ។ បាទ​! ការពិត​ កីឡាករ​គុន​​ចម្រុះ​មាន​តិច​ ដូច្នេះ​​សមត្ថភាព​អាច​ប្រកួត​បាន​នៅ​ថៃ​មិន​ជា​បញ្ហា ហើយ​យើង​ក៏​ធ្លាប់​វ៉ៃ​នៅ​ ONE ច្រើន​ដែរ។ ​​ជា​មួយ​​គ្នា​នេះ​​ខ្ញុំ​​ក៏​ជាប់​លេង​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ ​ទម្ងន់​ … Continue reading ៥ សំណួរ​​ចំពោះ​ រិន សារ័ត្ន​ ខណៈ​ដែល​អាជីព​គុន​ខ្មែរ​ និង​ គុន​ចម្រុះ​កំពុង​មាន​ទីផ្សារ​​

សំណួរ​-ចម្លើយ​​បន្ទាប់​​ពី ឡុង ឡា ឡើង​សង្វៀន ONE WARRIOR SERIE ​លើក​ដំបូង

​អ្នក​លេង​​គុន​​ចម្រុះ​ ឡុង ឡា​ ​ ដែល​ប្រកួត​តំណាង​ឲ្យ​​ក្លិប​ ​Cambodian Top Team ​​​រង​បរាជ័យ​​ក្រោម​ថ្វី​ដៃ​កីឡាករ​​ម្ចាស់​​ជប៉ុន​ Asuka Tsubaki ​នៅ​​ត្រឹម​ទឹក​ទី​២ ​ដោយ​ក្បាច់​ឃ្លេ​ពី​លើ​ ​កាល​ថ្ងៃ​ទី​ ៥ ខែ​ តុលា​ ​​កន្លង​ទៅ​នៅ​ក្រុង​តូក្យូ​ប្រទេស​​​ជប៉ុន។ ​​តើ​កីឡាករ ​ឡុង​ ឡា ​ថ្លែង​បែប​ណា​​ហើយ​ ​រៀប​ចំ​គម្រោង​​​​យ៉ាង​ដូច​ម្ដេច​ទៀត​​នា​ប្រកួត​បន្ទាប់? ​ ONE៖ ​តើ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ឬ​​យ៉ាង​ណា​ដែរ​ពេល​ឡើង​សង្វៀន​ ONE Warrior Series លើក​ដំបូង​ ហើយ​នៅ​​មុខ​​អ្នក​គាំទ្រ​ច្រើន​ទៀត? ឡុង ឡា៖ ​​ខ្ញុំ​អាច​ទប់​អារម្មណ៍​បាន​​​ពេល​ប្រកួត​ទល់​នឹង​ ​ ​Asuka Tsubaki ​ព្រោះ​​ធ្លាប់​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​ថៃ​​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​ដែរ។​ ​ប៉ុន្តែ​អ្វី​ដែល​ប្លែក​នៅ​​​សង្វៀន​​ធំ​បែប​នេះ​​ ខ្ញុំ​ក៏​មាន​អារម្មណ៍​ភ័យ​ខ្លះ​ដែរ​ ហើយ​នៅ​មុខ​​អ្នក​​គាំទ្រ​ជប៉ុន​ជា​ច្រើន​ទៀត​​ពេល​បង្ហាញ​ខ្លួន​​លើក​​ដំបូង​របស់​ខ្ញុំ។ ​ ONE៖ ទឹក​ទី១​ ធ្វើ​បាន​ល្អ​​​ពោល​ ឡុង​ ឡា​​ មិន​ឲ្យ​ Asuka ​ចូល​ចាប់​បាន​និង​វ៉ៃ​ប្រយោល​ ​តើ​​ហេតុ​អ្វី​បាន​ទឹក​ទី២​ ​គេ​អាច​ចូល​ចាប់​ និង​​រើ​លែង​រួច​តែ​ម្ដង? ឡុង … Continue reading សំណួរ​-ចម្លើយ​​បន្ទាប់​​ពី ឡុង ឡា ឡើង​សង្វៀន ONE WARRIOR SERIE ​លើក​ដំបូង

ឡុង ឡុង បង្ហើប​​​ពី​ការ​តាំង​ចិត្ត​ពេល​ឡើង​សង្វៀន​អន្តរជាតិ​ ONE: WARRIOR SERIES ​លើក​​ដំបូង

ឡុង ឡា​ ដែល​ខក​ខាន​ប្រឡូក​លើ​សង្វៀន​គុន​ចម្រុះ​យ៉ាង​យូរ​មក​ហើយ​នោះ​​​បង្ហើប​អំពី​ការ​តាំង​ចិត្ត​យ៉ាង​មោះមុត​ថា​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​​ពេល​ឡើង​សង្វៀន​ ONE: WARRIOR SERIES ​នា​ដើម​ខែ តុលា។ ​កីឡាករ​មក​ពី​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ​ឡុង ឡា ​​តំណាង​​ឲ្យ​ក្លិប​ Cambodian Top Team​ ​ត្រូវ​តតាំង​​នឹង​​អ្នក​លេង​គុន​ចម្រុះ​សញ្ជាតិ​ជប៉ុន​ Asuka Tsubaki ​មក​ពី​ក្លិប​ Trident Gymនៅ​​យប់​ថ្ងៃ​ទី​ ៥​ ខែ​ តុលា ​​ខាង​មុខ​​នា​ប្រទេស​ជប៉ុន។ ​ ​ ​ឡុង ឡា ​ដែល​​ទទួល​បាន​ឈ្មោះ​បោះ​សំឡេង​តាម​រយៈ​​ការ​​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​ញឹក​ញាប់​ ​​បូក​ទាំង​សង្វៀន​ក្នុង​​ស្រុក​ផង​នោះ​​បាន​ថ្លែង​ថា៖«​​ឥឡូវ​​នេះ​ខ្ញុំ​បុក​ហាត់​​​គុន​ចម្រុះ​​ដូច​​ជា​​​ក្បាច់​ចាប់​​ឃ្លេ និង​ ដោះ​បាន​ប្រហែល​​ជា ២ ​សប្ដាហ៍​ហើយ​ជា​មួយ​ គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ នៅ​ ក្លិប Cambodian Top Team។ ពី​មុន​​ខ្ញុំ​ធ្លាប់​ប្រកួត​​វ៉ៃ​ដាក់​ទ្រុង​ប្រហែល​ ៧ ដង​ដែរ​នៅ​​ស្រុក​ខ្មែរ​​ ប៉ុន្តែ​បច្ចុប្បន្ន​​អត់​​​មាន​​ការ​ប្រកួត​ ​​​​ហើយ​​ខ្ញុំ​​​តែង​ឡើង​​គុន​ខ្មែរ​​តាម​សង្វៀន​នានា»។ ​​មួយ​រយៈ​ចុង​ក្រោយ​នេះ ​កីឡាករ​វ័យ​ ១៩ ឆ្នាំ​ បាន​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​​ក្នុង​កម្មវិធី​ Super Champ​​ … Continue reading ឡុង ឡុង បង្ហើប​​​ពី​ការ​តាំង​ចិត្ត​ពេល​ឡើង​សង្វៀន​អន្តរជាតិ​ ONE: WARRIOR SERIES ​លើក​​ដំបូង

អ្នក​លេង​គុន​ចម្រុះ​ ​ រិន សារ័ត្ន​ ​​ស្រលាញ់​​ក្បាច់​កីឡាករ​គុន​ចម្រុះ​អន្តរជាតិ​ ២ រូប

​អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​នៅ​ក្លិប Cambodian Top Team ​ រិន សារ័ត្ន ​ បាន​បង្ហើប​អំពី​កីឡាករ​គុន​ចម្រុះ​ ២ រូប​ដែល​ខ្លួន​​​​​ចូល​​ចិត្ត​​​និង​ ​រៀន​សូត្រ​តាម។ ​​កីឡាករ​ពីរ​រូប​​ដែល​ សារ័ត្ន​ ពេញ​ចិត្ត​ ​គឺ ​Martin Nguyen ដែល​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Featherweight World Champion ​បច្ចុប្បន្ន​​ និង ​ជើង​ខ្លាំង​វ័យ​ក្មេង​សញ្ជាតិ​ហ្វីលីពីន​​​វ័យ​២៣​​ឆ្នាំ​ Danny Kingad ។ ​ កីឡាករ​កម្ពុជា​វ័យ​​ ​២៥​ ឆ្នាំ​បាន​ថ្លែង​ដូច្នេះ៖« ​ខ្ញុំ​ពេញ​ចិត្ត​កីឡាករ​​គុន​ចម្រុះ​ហ្វីលីពីន​ Danny Kingad ​ព្រោះ​គាត់​មាន​មាន​កម្លាំង​ស៊ុហ្វ​​ខ្លាំង​រហ័ស​ ​ពូកែ​ក្បាច់​ដៃ។ ដៃ​គូ​ដែល​ជួប​គាត់​ ពិបាក​យក​ឈ្នះ​គាត់​ណាស់។ ក្នុង​នោះ​ក្បាច់​ឃ្លេ​របស់​ Kingad ​ ក៏​មិន​ណយ​ដែរ»។ ​ ជើង​ខ្លាំង​ Danny Kingad ពិត​ជា​មិន​ធម្មតា​ទេ ​​ឈ្នះ​រហូត​ដល់​ ១១ ដង​ក្នុង​ការ​ប្រឡូក​​លើ​សង្វៀន​គុន​ចម្រុះ​ ​១២​លើក​ ​ហើយ ​​៦​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន​​ … Continue reading អ្នក​លេង​គុន​ចម្រុះ​ ​ រិន សារ័ត្ន​ ​​ស្រលាញ់​​ក្បាច់​កីឡាករ​គុន​ចម្រុះ​អន្តរជាតិ​ ២ រូប