របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb

របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb ⬇️⬇️⬇️ 1. ចូលទៅកាន់វិបសាយ: FightLive.TV 2. ដើម្បីបានទស្សនាអ្នកត្រូវចំណាយ $6.95 3. ការប្រកួតចាប់ផ្ដើមនៅម៉ោង១០រាត្រីនេះ (ម៉ោងនៅកម្ពុជា) 4. Keo Rumchong vs. Omar Samb នឹងប្រកួតនៅម៉ោង១:៣០នាទីយប់ Shop Fairtex Kun Khmer – The best prices on Fairtex in the world! http://www.FairtexKunKhmer.com គូដែលត្រូវប្រកួត: Fight #1: 78 Kg Mamadou Traore vs. Salvador Vergara Fight #2: 67 Kg Jeremy Payet Vs Rit … Continue reading របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb

ចេញ​ហើយគូ​ត្រូវ​ប្រកួត​កម្មវិធី​៊ធំ​របស់ ONE នៅ​ជប៉ុន តែ​គ្មាន​កីឡាករខ្មែរទេ

​ប្រកួត​ខ្លាំងៗ​​​​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​​នៅ​សង្វៀន ONE: CENTURY ​ដែល​​ការ​អបអរ​សាទរ​​​នៃ​​ការ​​​រៀប​ចំ​​គម្រប់​ទី១០០​ ​​​របស់​ស្ថាប័ន​កម្រិត​ពិភព​លោក​ ONE ​នោះ​ត្រូវ​បាន​ប្រកាស​​ជា​ផ្លូវ​ការ​​ហើយ។​ ​ព្រឹត្តិការណ៍​នេះ​នឹង​រៀប​ចំ​នៅ​​​ទីលាន​ Ryogoku Kokugikan ​នា​ក្រុង​តូក្យូ​​ប្រទេស​ជប៉ុន​​​​​​នៅ​​ថ្ងៃ​ទី ១៣​ ​តុលា ខាង​មុខ។ ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ ONE Championship ​លោក​ Chatri Sityodtong បាន​បង្ហាញ​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​ចំនួន ​២២ គូ​​​​ដែល​​មាន​គូ​ខ្សែ​ក្រវាត់​រហូត​ដល់​៤​គូ​ ​និង ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ONE World Grand Prix Championship ​រហូត​ដល់​៣​គូ។ ​​ទន្ទឹម​គ្នា​នេះ​ ​​នឹង​​មាន​ការ​ផ្សាយ​​បន្ត​ផ្ទាល់​លើក​ដំបូង​នៅ​ប៉ុស្តិ៍​ TNT ​​របស់​សហរដ្ឋ​អាមេរិក​​ផង​ដែរ​រវាង​​ម្ចាស់​ខ្សែ​ ONE Women’s Atomweight World Championship ​កីឡាការិនី​ Angela Lee ​និង ​អ្នក​ឡើង​​ដណ្ដើម​ខ្សែ​ក្រវាត់​ Xiong Jing Nan។ ​នេះ​ជា​ការ​ប្រកួត​​ជា​ថ្មី​​​​របស់​គូ​បដិបក្ខ​ទាំង​ពីរ​​ដែល​ធ្លាប់​ជួប​គ្នា​នៅ​សង្វៀន ​ONE: A NEW ERA ​កាល​ខែ​មីនា។ បើ​សិន​​ជា​ … Continue reading ចេញ​ហើយគូ​ត្រូវ​ប្រកួត​កម្មវិធី​៊ធំ​របស់ ONE នៅ​ជប៉ុន តែ​គ្មាន​កីឡាករខ្មែរទេ

Christian Lee ​ដាក់​គោល​ដៅ​ប្រជែង​ខ្សែ​ក្រវាត់ ​ONE ​Featherweight Gold ​

ជើង​ខ្លាំង​​គុន​ចម្រុះ​វ័យ​ក្មេង​​ជនជាតិ​សិង្ហបុរី​ Christian Lee ​ទើប​តែ​ឈ្នះ​​ខ្សែ​ក្រវាត់​ ONE Lightweight World Champion​ ថ្មីៗ​នេះ ​​ក្រោយ​យក​ឈ្នះ​​កីឡាករ​ជើង​​ខ្លាំង​សញ្ជាតិ​ជប៉ុន​ Shinya Aoki ​ហើយ​ រូប​គេ​​​​បង្ហាញ​គោល​ដៅ​​​ចង់​ទទួល​​សមិទ្ធផល​​​ជា​ច្រើន​​ទៀត​ និង​ ​ចង់​ប្រជែង​យក​ខ្សែ​ក្រវាត់​កម្រិត​ខ្ពស់​ ONE ​Featherweight Gold នៅ​ថ្ងៃ​ដ៏​ខ្លី​ខាង​មុខ​នេះ។ ស៊ុប​ពើ​ស្តារ​​សញ្ជាតិ​​សិង្ហបុរី​ ​បាន​ធ្វើ​ឲ្យ​​ភ្ញាក់​ផ្អើល​នៅ​សង្វៀន​​ ONE: ENTER THE DRAGON ​នា​ពាក់​កណ្ដាល​ខែ​ ឧសភា​ នេះ​នៅ​សិង្ហបុរី​​ ​ពេល​រូប​គេ​វាយ​ Shinya “Tobikan Judan” Aoki ​ឲ្យ​​ចុះ​ចាញ់​​ដើម្បីគ្រង​​ខ្សែ​ក្រវាត់ និង​ ក្លាយ​ជា​កីឡាករ​​ក្មេង​បំផុត​ដែល​ឈ្នះ​ខ្សែ​ក្រវាត់​​គុន​ចម្រុះ​កម្រិត​ពិភព​លោក​​ក្នុង​ប្រវត្តិសាស្ត្រ។ ​អ្នក​លេង​គុន​ចម្រុះ​ Lee ដែល​មាន​វ័យ​ទើប​តែ​ ២០ ឆ្នាំ​ ​បាន​ធ្វើ​​ឲ្យ​ទស្សនិកជន​​ម្ចាស់​ស្រុក​របស់​ខ្លួន​​ហ៊ោ​​កញ្ជ្រៀវ​​​ ពេល​ប្រើ​ក្បាច់​​យ៉ាង​ល្អ​ដើម្បី​​បញ្ចប់​អ្នក​លេង​គុន​ចម្រុះ​អាជីព​​ជប៉ុន​ Aoki ​ ​ត្រឹម​ទឹក​ទី២​ ទោះ​បី​មាន​ការ​តាំង​ចិត្ត​​វាយ​​បំបាក់​​ត្រឹម​ទឹក​ទី១​ ក្ដី។​ ​​បែប​ណា​ក៏​ដោយ​នេះ​ជា​​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​​សម្រាប់​កីឡាករ​​គុន​ចម្រុះ​វ័យ​ក្មេង​រូប​នេះ​ និង ការ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​លើ​សង្វៀន​ ONE និង ពិភព​លោក​ … Continue reading Christian Lee ​ដាក់​គោល​ដៅ​ប្រជែង​ខ្សែ​ក្រវាត់ ​ONE ​Featherweight Gold ​

គង់ សំបូរ ត្រលប់​មក​ប្រកួត​គុនខ្មែរ​វិញ​នៅ​សង្វៀន​ទើប​បើក​ថ្មី​ក្នុង​ខេត្ត​សៀមរាប

កីឡាករ​ គង់ សំបូរ របស់​ក្លិបអាណាចក្រ​ប្រយុទ្ធ បាន​ឡើង​ប្រកួត​ក្នុង​ស្ថាប័ន ONE Championship លើក​ដំបូង​នៅ​ ONE: CALL TO GREATNESS ក្នុង​ប្រទេស​សិង្ហបុរី ដោយ​តតាំងជាមួយ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​ចិន Zhang Chenglong។ ថ្វី​បើ​ចាញ់​ពិន្ទុ​​មិន​ឯកច្ឆន្ទ​ក្រោយ​ប្រយុទ្ធ​គ្នា​៣​ទឹក សំបូរ បាន​បង្ហាញ​​ភាព​នឹងធឹង​អស្ចារ្យ​​​នៅ​ក្នុងការ​ប្រកួត​ក្រៅ​ប្រទេស​លើក​ទី​១​របស់​គេ​និង​នៅ​ពីមុខ​ទស្សនិកជន​ដ៏​ច្រើន​កុះករ​។ សំបូរ ប្រាប់​ថា​៖ «ខ្ញុំ​​មាន​អារម្មណ៍​ពីរ​ផ្សេង​គ្នា​ពី​ការ​ប្រកួត​របស់​ខ្ញុំ​។ អារម្មណ៍​មួយ​គឺ​ខ្ញុំ​មិន​សូវ​ពេញ​ចិត្ត​ទេ​ព្រោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​ធ្វើ​បាន​ប្រសើរ​ជាង​នេះ​ តែ​អារម្មណ៍​មួយ​ទៀត​គឺ​ខ្ញុំ​មានមោទនភាព​ដែរ​។ ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អន់​ពេកទេ​សម្រាប់​ការ​ប្រកួត​ខ្នាត​ធំ​លើក​ដំបូង​របស់​ខ្ញុំ​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ដ៏​ធំ​មួយនេះ​»។ សំបូរ បញ្ជាក់​ថា​៖ «បាទ ពិត​មែន​ហើយ! ខ្ញុំ​នឹង​វ៉ៃ​​ជាមួយ​ Ti Punlaet​។ បន្ទាប់​ពី​បាន​​មើល​​កា​រ​ប្រកួត​របស់​ខ្ញុំ​នៅ​សិង្ហបុរី​ឡើង​វិញ ខ្ញុំ​កំពុង​ផ្ដោត​បន្ថែម​លើ​កណ្ដាប់​ដៃ​និង​កែង​។ ជើង​របស់​ខ្ញុំ​​ខ្លាំង​ ប៉ុន្តែ​ដៃ​នៅ​តែ​ជា​ចំណុច​ខ្សោយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​កំពុង​កែប្រែ​វា​»។ សំបូរ បន្ត​ថា​៖ «ក្នុងការ​ប្រកួតទី​១​របស់​ខ្ញុំ​នៅ ONE ខ្ញុំ​មិន​បាន​បញ្ចេញ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ឡើយ តែ​វា​ជា​បទ​ពិសោធ​មួយ​ ហើយ​ខ្ញុំ​រៀន​សូត្រ​បាន​ច្រើនពី​ការ​ប្រកួតនោះ​»​។ ខណៈ​មិនទាន់​ដឹង​ថា​ពេល​ណា​នឹង​ទទួល​បាន​ឱកាស​ពី ONE Championship ជា​ថ្មី​នោះ សំបូរ ប៉ង​បន្ត​សម្រួច​ជំនាញ​របស់​គេ​ក្នុង​សង្វៀន​និង​ចង់​មាន​សកម្មភាព​ច្រើន​លើ​សង្វៀន​ក្នុង​ស្រុក​។ សំបូរ លើកឡើង​ថា​៖ «ខ្ញុំ​ចង់​វ៉ៃ​មួយ​ខែ​ពីរ​ដង​សម្រាប់​ខែ​ខាង​មុខ​ៗ​ ទល់​នឹង​កីឡាករ​ខ្មែរ​និង​ថៃ​។ ខ្ញុំ​នឹង​ព្យាយាម​ពង្រឹង​គ្រប់​អាវុធ​របស់​ខ្ញុំ​រួមទាំង​ល្បឿន​ផង​ដែរ​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​សម្រប​ខ្លួន​បាន​​បែប​​ណា … Continue reading គង់ សំបូរ ត្រលប់​មក​ប្រកួត​គុនខ្មែរ​វិញ​នៅ​សង្វៀន​ទើប​បើក​ថ្មី​ក្នុង​ខេត្ត​សៀមរាប

Chan Rothana Vy Srey Khouch Preap Sovath Khmer Komlang

រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​៣​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​អំពី វី ស្រីខួច​

អត្តពលិក​របស់ ONE Championship វី ស្រីខួច ​បាន​និង​កំពុង​រង់​ចាំ​ឱកាស​ដើម្បី​ត្រលប់​ចូល​​ទ្រុង​ប្រកួត​វិញ ប៉ុន្តែ​មិន​ដែល​​ឈប់​ហ្វឹកហាត់​ឡើយ​។ ស្រីខួច ដែល​ជា​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​ម្នាក់​របស់​តារា​កំពុង​រះ​របស់ ONE Championship នៅ ស្រីពៅ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ជំរំ​​ហ្វឹកហាត់​ពេញ​ម៉ោង​ដើម្បី​តំណាង​កម្ពុជា​ក្នុង​ការ​ប្រកួត​​​​អន្តរជាតិ​មួយ​​នៅ​ប្រទេស​ថៃ​។ ស្រីខួច ប្រាប់​ថា​៖ «ឥឡូវ​នេះ​ខ្ញុំ​កំពុង​ផ្ដោត​លើ​ការ​ប្រកួត​​នៅ​ប្រទេស​ថៃ​ក្នុង​ខែ​មេសា​ខាង​មុខ​។ ខ្ញុំ, ស្រីពៅ និង​កីឡាករ​ពីរបីនាក់​ផ្សេង​ទៀត​នឹង​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​និង​ប្រកួត​នៅទីនោះ​»​។ មុន​ត្រលប់​ទៅ ONE Championship និងមុន​ការ​ប្រកួត​ប្រដាល់​របស់​នាង​មក​ដល់ ខាង​ក្រោមនេះ​ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​៣​យ៉ាង​ដែល​​អ្នក​គួរ​ដឹង​អំពី ស្រីខួច​។ #១ តារា​ល្បី​ដែល​នាង​​ crush លើ​​​និង​បទ​ចម្រៀង​សំណព្វ​ចិត្ត​ ថ្វី​បើ​​ជីវិត​របស់​ស្រីពៅ​ភាគ​ច្រើន​​ក្រវែល​ជុំ​វិញ​ក្បាច់​គុន ប៉ុន្តែ​នាង​ក៏​ជា​អ្នក​ស្រលាញ់​​តន្ត្រី​ដ៏​ខ្លាំងក្លា​ម្នាក់​​និង​​ចូល​ចិត្ត​បទ​ចម្រៀង​ខ្មែរ​។ នៅ​ពេល​​ត្រូវ​បាន​សួរ​ថា​​​​តារាណា​​ដែល​នាង​បាក់​ចិត្ត​លើ​? ស្រីខួច​ ញញឹម​ផង​សើច​ផង ហើយ​ឆ្លើយ​ថា​៖ «ខ្ញុំ​គិត​ថា​ ​ព្រាប​ សុវត្ថិ និង​កូន​ៗ​របស់​គាត់​ ពិសេស​គឺ​បង សុវត្ថិ គឺ​គាត់​សង្ហា​ខ្លាំង​ណាស់​។ ទោះ​បី​ឥឡូវ​គាត់​រាង​ចាស់​បន្តិច​ តែ​គាត់​នៅ​តែ​សង្ហា»​។ ពេលនិយាយ​ពី​ idol ក្នុង​ដួង​ចិត្ត នាង​ជ្រើសរើស​តារា​ចម្រៀង​ស្រី​ម្នាក់​។ ស្រីខួច​ បញ្ជាក់​ថា​៖ «idol ​របស់​ខ្ញុំ​គឺ​តារា​ចម្រៀង មាស សុខសោភា។ … Continue reading រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​៣​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​អំពី វី ស្រីខួច​

Ren Saroth Photo Stefan Romare Khmer Komlang ONE Championship

Ren Saroth Thankful For Fan’s Support After Tough Bout In Myanmar

Cambodian Top Team's Ren Saroth felt confident and ready throw hands when he stepped into the ONE Championship cage on 8 March in Yangon, Myanmar. Facing the four-time Chin State Wrestling Champion "The Dragon Leg" Tial Thang, Saroth embraced the moment and went to war for three rounds, showcasing a polished game both standing and … Continue reading Ren Saroth Thankful For Fan’s Support After Tough Bout In Myanmar

Vy Srey Khouch Stefan Romare Khmer Komlang ONE Championship

Vy Srey Khouch Wants To Show That Women Can Compete At The Highest Level Of Martial Arts

ONE Championship athlete Vy Srey "Pretty Punch" Khouch has not been competing in well over a year, but the talented 28-year-old is looking to make a statement in 2019. A Kun Khmer Flyweight Champion and life-long martial artist, Srey Khouch has been a regular training partner of rising ONE Championship star Nou Srey Pov, and … Continue reading Vy Srey Khouch Wants To Show That Women Can Compete At The Highest Level Of Martial Arts