Chan Rothana Join Forces With Sport Team “Fight For Good”

Selapak leader Chan Rotha is a pioneer in Cambodian mixed martial arts, and most recently, he returned to ONE Championship competition in impressive fashion when he finished previously undefeated Indonesian Abro Fernandes in early December. Now, the Phnom Penh based 33-year-old is officially joining the international sport's team Fight For Good (FFG), together with Burmese … Continue reading Chan Rothana Join Forces With Sport Team “Fight For Good”

Phoe Thaw Photo Matias Andres Khmer Komlang ONE Championship

Fresh From Another TKO Victory – Phoe Thaw visits Cambodia

Burmese hero Phoe “Bushido” Thaw is one of ONE Championship's fastest rising stars and on Friday, 8 March he took another step towards stardom. Competing in front of his home crowd in Yangon, Myanmar, 34-year-old Phoe Thaw took home his seventh mixed martial arts victory when he finished Indonesia's Yohan “The Ice Man” Mulia Legowo … Continue reading Fresh From Another TKO Victory – Phoe Thaw visits Cambodia

តារាគុនចម្រុះមីយ៉ាន់ម៉ា Phoe Thaw មកលេងកម្ពុជា

វីរបុរសមីយ៉ាន់ម៉ា Phoe “Bushido” Thaw ជាតារាដែលរះត្រដែតឡើងយ៉ាងលឿនបំផុតម្នាក់របស់ ONE Championship ហើយកាលពីថ្ងៃទី៨មីនាកន្លងទៅ គេបានបោះជំហានមួយជំហានទៀតឆ្ពោះទៅភាពល្បីល្បាញ។ Phoe Thaw វ័យ៣៤ឆ្នាំ យកបានជ័យជម្នះលើកទី៧ក្នុងអាជីពគុនចម្រុះរបស់គេនៅពីមុខទស្សនិកជនមីយ៉ាន់ម៉ាដ៏កកកុញ ដោយផ្ដួលកីឡាករឥណ្ឌូនេស៊ី Yohan “The Ice Man” Mulia Legowo ក្នុងទឹកទី១នៅ ONE: REIGN OF VALOR ក្នុងទីក្រុងយ៉ាំងហ្គូន។ ជាមួយបំណងសម្រាកលម្ហែកាយឱ្យស្រឡះមុខស្រឡះមាត់ក្រោយហាត់ត្រៀមយ៉ាងខ្លាំងក្លានៅក្លិប Tiger Muay Thai ក្នុងភាគខាងត្បូងប្រទេសថៃនោះ Phoe Thaw បានជ្រើសរើសការត្រលប់មកកម្ពុជាដើម្បីសួរសុខទុក្ខសម្លាញ់ចាស់និងជាដៃគូហ្វឹកហាត់របស់គេគឺ ចាន់ រតនា។ នេះជាលើកទី៤ហើយដែល Phoe Thaw មកលេងព្រះរាជាណាចក្រអច្ឆរិយៈ តែវាជាលើកទី១ដែលគេមិនផ្ដោតលើការហ្វឹកហាត់ពេញលេញ ដែលអនុញ្ញាតឱ្យគេមានពេលដើរឱ្យស្គាល់ភ្នំពេញកាន់តែច្រើននិងរីករាយចំពោះអ្វីដែលភ្នំពេញមាន។ Phoe Thaw ពន្យល់ថា៖ “កម្ពុជាគឺស្រដៀងមីយ៉ាន់ម៉ាណាស់។ អាហារនៅទីនេះមិនខុសគ្នាខ្លាំងពីអាហារនៅស្រុកកំណើតខ្ញុំឡើយ, ទាំងវប្បធម៌និងប្រជាជនគឺប្រហាក់ប្រហែលគ្នា។ ពួកគេបង្ហាញក្ដីស្រលាញ់យ៉ាងច្រើន”។ Phoe Thaw បន្តថា៖ “ពេលខ្ញុំទៅផ្សារទួលទំពូង ខ្ញុំមានអារម្មណ៍ថាដូចគ្នាបេះបិទនឹងផ្សារនៅយ៉ាំងហ្គូន”។ Phoe … Continue reading តារាគុនចម្រុះមីយ៉ាន់ម៉ា Phoe Thaw មកលេងកម្ពុជា

Emmanuel Onyedikachi Devon Morris ONE Championship

Emmanuel នៅ​តែ​រឹងមាំ​ហើយចង់​សងសឹក​ក្រោយ​ចាញ់ Morris នៅ OWS 4

កីឡាករ​ជនជាតិ​នីហ្សេរីយ៉ា​រស់​នៅ​ភ្នំពេញ Emmanuel “The Biafran Warrior” Onyedikachi មិន​ទទួល​បាន​ជ័យជម្នះឡើយ​ក្នុងការ​ប្រកួត​ ONE Warrior Series ​​របស់​លោក Rich Franklin ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែ​កុម្ភៈ​។ កីឡាករ​មហាកម្លាំង​រូបនេះ​បា​ន​តតាំង​ជាមួយ​កីឡាករ​ Devon Morris មក​ពី​ក្លិប​ថៃ Phuket Top Team ក្នុងការ​ប្រកួត​គុន​ចម្រុះ​​ទម្ងន់ welterweight ដ៏​កក្រើក​ ដែល​ជា​គូ​ឯក​ប្រចាំ​​ព្រឹត្តិការណ៍ OWS 4​។ Emmanuel ​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​យ៉ាង​ល្អ​ដោយ​បាន​​ទាត់​ជើង​ក្រោម​​យ៉ាង​ធ្ងន់​ឡើង​ប៉ើង​ Morris ​ក្រោយ​ដំណើរ​ការ​បាន​៣០​វិនាទី​​។ បន្ទាប់​ពី​ “The Biafran Warrior” គ្រប់គ្រង​ស្ថានការណ៍បាន​បន្តិច អ្នក​ទាំង​ពីរ​ផ្ដើម​​ប្ដូរ​អាវុធ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ Morris ពឹង​លើ​កណ្ដាប់​ដៃ​ជា​ចម្បង ខណៈ Emmanuel ​ព្យាយាម​ខាវ​ផង​និង​ទាត់​ក្រោម​ធ្ងន់​ៗ​​ផង​។ នៅ​ទឹក​ទី​២ Emmanuel ​រក្សា​ការ​វាយ​សំដៅ​ចង្ការ​​របស់ Morris តាម​រយៈ​កណ្ដាប់​ដៃ​ឆ្វេង​របស់​គេ និង​បន្ត​ទាត់​លើ​ជើង​របស់​កីឡាករ​អាមេរិក។​ តែកីឡាករ​របស់​ក្លិប Phuket Top Team ​ផ្លាស់​ប្ដូរ​ស្ថានការណ៍​បាន ហើយ​ផ្ដើម​​តបត​វិញ​ច្បាស់​ៗ​និង​ចំ​ៗ​គោលដៅ​។ … Continue reading Emmanuel នៅ​តែ​រឹងមាំ​ហើយចង់​សងសឹក​ក្រោយ​ចាញ់ Morris នៅ OWS 4

Nou Srey Pov Sovannahry Em ONE Championship

អ្នក​ប្រយុទ្ធ​​ទេពកោសល្យ​​​កម្ពុជា​៤​រូប​ដែល​ត្រូវ​តាម​ដាន​ក្នុង​ឆ្នាំ​ ២០១៩​នេះ​

ឆ្នាំ​២០១៩​ជា​ឆ្នាំ​ធំ​មួយ​សម្រាប់​កម្ពុជា​ដ្បិត​មាន​អត្តពលិក​ច្រើន​ជាង​មុន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ធំ​បំផុត​​របស់​ពិភពលោក ​ONE Championship។ ខា​ង​ក្រោម​នេះ​ជា​តារា​​លេច​ធ្លោ​៤​រូប​ដែល​កម្ពុជា​គួរ​តាម​ដាន​ក្នុង​ឆ្នាំ​២០១៩​។ ១៖ នៅ ស្រីពៅ (ចំនួនប្រកួត​ ​១-០) អត្តពលិក​របស់​ក្លិប Cambodian Top Team និង Yorky MMA នៅ ស្រីពៅ មាន​ឆ្នាំ​២០១៨​ដ៏​ជោគជ័យ​យ៉ាង​ធំធេង ដោយ​នាង​បាន​​ក្លាយ​ជា​ជើងឯក​គុន​ខ្មែរ​ផង​និង​ឈ្នះ​ពាន​រង្វាន់​ Female Fighter of the Year ​ពី​ស្ថាប័ន World Lethwei Championship (WLC) ផង​។ ក្នុង​ឆ្នាំ​២០១៩ កីឡាការិនី​វ័យ​ក្មេង​ដ៏​ឆ្នើម​ដែល​មាន​​​ទីលំនៅ​នៅ​ភ្នំពេញ​​រូបនេះ​កំពុង​សម្លឹង​ឆ្ពោះ​ទៅ​កាន់​កម្រិត​ជោគជ័យ​​កាន់​តែ​ខ្ពស់​ជាងនេះ​ទៀត ដោយ​នាង​បាន​ចូល​ខ្លួន​ក្នុង​​ការ​ប្រកួត​គុន​ចម្រុះ​របស់ ONE Championship ​ជាមួយ​ជ័យជម្នះ​យ៉ាង​កក្រើក​លើ​កំពូល​តារា​ថៃ Rika Ishige​។ ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ ​ភាព​ជោគជ័យ​និង​ភាព​ល្បីល្បាញ​លំដាប់​កំពូល​ស្ថិត​​នៅ​ក្បែរ​ដៃ​របស់​ស្រីពៅ​ ហើយ​នាង​អាច​​ជា​អនាគត​​និមិត្តរូបនៃ​គុន​ចម្រុះ​កម្ពុជា​។ ២៖ ចាន់ រតនា (ចំនួនប្រកួត​​ ៥-៣) មាន​មនុស្ស​មិន​ច្រើន​ឡើយ​ដែល​​ទទួល​បាន​ការ​គោរព​អស់​ពី​ចិត្ត​ពី​ប្រទេស​មួយ​ទាំង​មូល ក្នុងនោះ​​ក៏​មាន​អ្នក​ដឹកនាំ​ក្លិប​សិល្បៈ​ ចាន់ រតនា ដែល​បាន​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​​ហ្មត់ចត់​និង​ខ្លាំង​ក្លា​ដើម្បី​សម្រួច​ជំនាញ​​ក្បាច់​គុន​របស់​ខ្លួន​។ ក្នុងនាម​ជា​កីឡាករ​ខ្មែរ​ទី​១​ដែល​បាន​ឈ្នះ​ការ​ប្រកួត ONE Championship … Continue reading អ្នក​ប្រយុទ្ធ​​ទេពកោសល្យ​​​កម្ពុជា​៤​រូប​ដែល​ត្រូវ​តាម​ដាន​ក្នុង​ឆ្នាំ​ ២០១៩​នេះ​

Emmanuel Onyedikachi Khmer Komlang ONE Championship

Emmanuel Onyedikachi ប៉ង​ផ្ដួល Devon Morris ឱ្យ​សន្លប់​នៅ ONE Warrior Series ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

កីឡាករ​មហាកម្លាំង​ជនជាតិនីហ្សេរីយ៉ា​រស់​នៅ​ភ្នំពេញ Emmanuel "The Biafran Warrior" Onyedikachi កំពុង​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី និង​ត្រៀម​ខ្លួនរួច​រាល់​សម្រាប់​ការ​ប្រកួត​ថ្មី​មួយ​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែ​កុម្ភៈ នៅ ONE Warrior Series 4 (OWS 4) របស់​លោក Rich Franklin។ កីឡាករ​​មិន​ដែល​ចាញ់​​មក​ពី​ក្លិប​សិល្បៈ​​រូបនេះ​បាន​​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​លឿន​រហ័ស​ជា​​អ្នក​លេង​​គុន​ចម្រុះ​មានអនាគត​ល្អ​​បំផុត​ម្នាក់​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​សង្ឃឹម​ថា​ជ័យជម្នះ​ម្ដង​ទៀត​នឹង​នាំ​រូប​គេ​ចូល​ឆាក​ពិភពលោក​របស់ ONE Championship។ កីឡាករ​វ័យ​៣២​ឆ្នាំ​នឹង​ប៉ះ​ជាមួយ​កីឡាករ​ Devon "Bam Bam" Morris របស់​​ក្លិប​ Phuket Top Team​។ ជំនួប​ក្នុង​ទម្ងន់ welterweight រវាង​​ពួ​ក​គេ​ទាំង​ពីរ​​​ជា​គូឯក​នៃ​ព្រឹត្តិការណ៍​ដែល​នឹង​នាំ​មក​នូវ​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ថែម​ទៀត​ចំពោះ Onyedikachi​។ Emmanuel Onyedikachi បញ្ជាក់​ថា​៖ «ខ្ញុំ​គ្មាន​អារម្មណ៍​ភ័យ​ព្រួយ​អ្វីឡើយ។ ខ្ញុំ​រឹងមាំ​ទាំង​កាយ​ទាំង​ចិត្ត​។ ខ្ញុំ​មិន​ត្រូវការ​ត្រៀម​ខ្លួន​ឱ្យ​រួច​រាល់​អ្វីឡើយ ព្រោះខ្ញុំ​រួច​រាល់​ស្រាប់​ទៅ​ហើយ។ នៅ ONE Warrior Series ខ្ញុំជាកីឡាករតែម្នាក់គត់ដែលបានឈ្នះ៣ប្រកួតជាប់គ្នា។ គ្មានអ្នកណាធ្វើបានបែបនេះឡើយពីមុនមក»។ Emmanuel និយាយ​បន្ត​លាយ​ឡំ​ដោយ​សំណើច​ថា​៖ «គាត់​ដឹង​ថា​ខ្ញុំ​អាច​​វាយ​គាត់​សន្លប់ ប៉ុន្តែ​គាត់​បានប្រាប់​​ខ្ញុំ​កុំ​ឱ្យ​វាយ​គាត់​សន្លប់​លឿន​ពេក​។ វា​នឹងជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​មួយ​។ វា​នឹង​ល្អមើល​»។ ទាំង Morris … Continue reading Emmanuel Onyedikachi ប៉ង​ផ្ដួល Devon Morris ឱ្យ​សន្លប់​នៅ ONE Warrior Series ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

Chan Rothana Emmanuel Onyedikachi Khmer Komlang Kun Khmer ONE Warrior Series

អ្នកលេងសាច់ដុំ Emmanuel Onyedikachi ត្រូវផ្គូផ្គងប្រកួត ONE Warrior Series 4នៅសិង្ហបុរី

កីឡាករជនជាតិនេស្សេរីយ៉ា Emmanuel Onyedikachi ដែលសព្វថ្ងៃមានទីលំនៅនៅទីក្រុងភ្នំពេញ ចាប់ផ្តើមមានឈ្មោះបោះសំលេងខ្លាំងក្នុងឆាកប្រយុទ្ធគុនចម្រុះលើទឹកដីអាស៊ីអាគ្នេយ៍។ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភះនេះ រូបគេនឹងមានមុខប្រកួតតំណាងកម្ពុជាម្តងទៀតហើយលើសង្វៀន ONE Warrior Series 4 របស់ Rich Franklin ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។ ក្នុងវ័យ ៣២ឆ្នាំ កីឡាករជនជាតិស្បែកខ្មៅនេះ ត្រូវជល់ស្នែងគ្នាជាមួយអ្នកប្រដាល់អាគាំង កំពុងលេចធ្លោម្នាក់ដែរគឺ Devon Morris លើកនេះអាចនិយាយបានថាជាការប្រកួតកក្រើកសង្វៀនធំ មិនដូចប្រកួតមុនៗឡើយ។ Emmanuel និយាយពីចំនុចខ្លាំងរបស់គូប្រកួតថា៖ «Morris គេមានបទពិសោធន៍ក្រាស់ដែរ សម្រាប់ខ្ញុំគឺចូលចិត្តបែបអីចឹង។ ខ្ញុំពេញចិត្តតទល់ជាមួយអ្នកខ្លាំងៗបែបនេះ!» «ខ្ញុំជឿថាខ្ញុំអាចឈ្នះប្រកួតហ្នឹង ហើយមិនបណ្តោយឲ្យឈ្នះត្រឹមពិន្ទុឡើយ!» រីឯគូប្រកួតដែល Emmanuel ត្រូវប៉ះជាមួយគឺជាកីឡាករតំណាងក្លឹប Phuket Top Team មកដល់បច្ចុប្បន្នគេមានប្រវត្តិឈ្នះ ៧ដង សុទ្ធតែឈ្នះដោយបំបាក់គូប្រយុទ្ធក្នុងទឹកទី១ ហើយមានតែម្តងគត់ដែលឈ្នះដោយពិន្ទុ។ Emmanuel ជាអ្នកប្រដាល់អាជីពមកពីក្លឹប «សិល្បៈ» ដែលមានខ្លាចាស់ ចាន់ រតនា ជាអ្នកដឹកនាំ ដូច្នោះសម្រាប់គាត់គឺហ៊ានសាកថ្វីដៃជាមួយគ្រប់គូប្រកួតទាំងអស់ឲ្យតែគេផ្គូផ្គងឲ្យ។ គាត់ប្រាប់ពីអារម្មណ៍ពីមុខការប្រកួតនៅសិង្ហបុរីថា៖ «វាជាការប្រកួតដ៏ពិបាកមួយទៀតរបស់ខ្ញុំ ព្រោះត្រូវប្រឈមមុខជាមួួយគូប្រកួតដែលមានកម្លាំងប្រហែលគ្នា។ … Continue reading អ្នកលេងសាច់ដុំ Emmanuel Onyedikachi ត្រូវផ្គូផ្គងប្រកួត ONE Warrior Series 4នៅសិង្ហបុរី

Chan Rothana ONE Championship Khmer Komlang Kun Khmer

តោះ! ស្គាល់ ចាន់ រតនា ក្រៅសង្វៀនប្រដាល់បន្តិចមើល!

https://www.facebook.com/ONEChampionship/videos/2291705910854354/ តារាប្រដាល់ក្នុងទ្រុង ONE Championship ដ៏មានប្រជាប្រិយភាព ចាន់ រតនា ដែលគេស្គាល់ថាជាខ្លាចាស់ក្នុងពិភពគុន ហើយដែលនៅតែខំសាងកេរ្តិ៍ឈ្មោះល្បីមកដកថយសោះឡើយ។ កាលពីដើមខែធ្នូ កន្លងទៅ គាត់ត្រលប់ចូលប្រកួតធ្វើឲ្យកក្រើកទ្រុងធំ ONE: DESTINY OF CHAMPION ម្តងទៀតដោយបានបំបាក់ជើងខ្លាំងរបស់ឥណ្ឌូនេស៊ី Abro Fernandes ជាកីឡាករមិនធ្លាប់ចាញ់ពីមុនឲ្យចុះចាញ់ក្រោមកណ្តាប់ដៃ រតនា ក្នុងទឹកទី២។ សមត្ថភាពដ៏ប៊ិនប្រសប់ខាងគុនខ្មែរ និងគុនចម្រុះរបស់អ្នកលេងវ័យ ៣២ឆ្នាំនេះ ត្រូវបានគេឃើញនិងស្ញប់ស្ញែងពាសពេញផ្ទៃប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេសទូទាំងពិភពលោកផងដែរ។ យ៉ាងណាមិញ ពុំសូវមានមនុស្សម្នាស្គាល់ច្រើនពីជីវិតខាងក្រៅសង្វៀនប្រដាល់ឡើយ។ ដូច្នេះ យើងបានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយគាត់ហើយយក ៥ចំណុចដែលបងប្អូនជនរួមជាតិមិនទាន់ដឹងពី ចាន់ រតនា៖ ១. គាត់ ចូលចិត្តមើលរឿងដាយណូស័រ និងរឿងសត្វចម្លែក ដូចជាមិនចំឡែកទេបើ រតនា ចូលចិត្តមើលរឿងវាយកាប់ចាក់គ្នានោះ ពីព្រោះគាត់ខាងក្បាច់គុនស្រាប់ តែគួរឲ្យភ្ញាក់ផ្អើលនោះ គឺតាមពិតគាត់ចូលចិត្តមើលរឿងបែបតុក្កតាសត្វចម្លែក រឿងដាយណូស័រ ជាជាងរឿងវីរបុរសមែនទែនទៅវិញ។ អ្នកជំនាញគុនខ្មែររូបនេះ ប្រាប់ថាគាត់មិនសូវមានពេលទំនេរដើម្បីអង្គុយមើលរឿងច្រើនទេ ប៉ុន្តែបើមានពេលទំនេរខ្លះវិញ គឺគាត់នឹងមើលរឿងប្រភេទនេះ ហើយចូលចិត្តមើលតាំងពីនៅតូចដល់ធំទៀតផង។ «ខ្ញុំចូលចិត្តរឿងដាយណូស័រ ហើយរឿងតុក្កតាមួយនោះដែលមានសត្វចម្លែកធំៗវាយគ្នា។ ពីតូចចូលចិត្តមើល ដល់ឥឡូវក៏ចូលចិត្តមើលដែរ!»។ ២. … Continue reading តោះ! ស្គាល់ ចាន់ រតនា ក្រៅសង្វៀនប្រដាល់បន្តិចមើល!

Emmanuel Onyedikachi Khmer Komlang ONE Warrior Series

Emmanuel Onyedikachi ចេញមុខជួយក្មេងៗក្រីក្រកម្ពុជា

កីឡាករសាច់ដុំ Emmanuel Onyedikachi ប្រចាំកម្មវិធី ONE Warrior Series បានបោះជំហ៊ានចូលឆ្នាំ ២០១៩ ជាមួយស្នាមញញឹមរីករាយ។   តារាសាច់ដុំតំណាងឲ្យក្លឹប «សិល្បៈ» ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះសុះសាយ ក្នុងអាជីពគុនចម្រុះរបស់ខ្លួននៅពេលបានឱកាសបញ្ចេញថ្វីដៃ ក្នុងកម្មវិធី Rich Franklin’s ONE Warrior Series 1 (OWS) នៅប្រទេសសិង្ហបុរី កាលពីខែឧសភា ២០១៨កន្លងទៅ។ ពេលនេះ Onyedikachi មានជំហររឹងមាំដែលគាត់អាចបង្ហាញពិភពលោកពីជំនាញក្បាច់គុនកំរិតខ្ពស់នៅអន្តរជាតិ។ កីឡាករជនជាតិនេស្សេរីយ៉ារូបនេះ បានសាងកំណត់ត្រាឈ្នះៗក្នុងកម្មវិធី OWS ចំនួន ៣ដង ហើយយកឈ្នះបានទាំង ៣ដងផងដែរ។ គាត់ប្រាប់ពីអារម្មណ៍ថា៖ «ខ្ញុំពិតជាត្រេកអរណាស់សម្រាប់ឱកាសមួយនេះ។ បានចូលទៅទីនោះពិតជាបទពិសោធន៍ដ៏អស្ចារ្យមួយ ខ្ញុំមិនដែលគិតថាបានចូល (ONE Championship) ឆាប់អីចឹងទេ»។ គួររំលឹកដែរថា ជោគជ័យដ៏ធំបំផុតរបស់គាត់គឺនៅការប្រកួតខែកក្កដា ដោយគាត់បានយកឈ្នះពីការប្រើស្នៀតកាប់ជើងក្រោមភាគឺខាងឥណ្ឌាឈ្មោះ Sandeep Kumar Dahiya តែក្នុងទឹកទី១ប៉ុណ្ណោះ។ ក្រៅពីជោគជ័យក្នុងអាជីព រូបគាត់ក៏បានផ្លែផ្កាខាងជិវីតខាងក្រៅដូចគ្នា។ ថ្មីៗនេះ គាត់ទើបបានរៀបការប្រពន្ធ និងជិតបានកូនមួយហើយ។ … Continue reading Emmanuel Onyedikachi ចេញមុខជួយក្មេងៗក្រីក្រកម្ពុជា

Emmanuel Onyedikachi Khmer Komlang ONE Warrior Series

How ONE Warrior Series’ Emmanuel Onyedikachi Supports Cambodia’s Most Underprivileged

Few walk into 2019 with a bigger smile than ONE Warrior Series’ Emmanuel "The Biafran Warrior" Onyedikachi. The Selapak gym representative kicked off his professional mixed martial arts career in May 2018 when he joined Rich Franklin’s ONE Warrior Series 1 (OWS) in Singapore. Already awed for his robust stature, Onyedikachi finally got the chance … Continue reading How ONE Warrior Series’ Emmanuel Onyedikachi Supports Cambodia’s Most Underprivileged