Chan Rothana Emmanuel Onyedikachi Khmer Komlang Kun Khmer ONE Warrior Series

អ្នកលេងសាច់ដុំ Emmanuel Onyedikachi ត្រូវផ្គូផ្គងប្រកួត ONE Warrior Series 4នៅសិង្ហបុរី

កីឡាករជនជាតិនេស្សេរីយ៉ា Emmanuel Onyedikachi ដែលសព្វថ្ងៃមានទីលំនៅនៅទីក្រុងភ្នំពេញ ចាប់ផ្តើមមានឈ្មោះបោះសំលេងខ្លាំងក្នុងឆាកប្រយុទ្ធគុនចម្រុះលើទឹកដីអាស៊ីអាគ្នេយ៍។ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភះនេះ រូបគេនឹងមានមុខប្រកួតតំណាងកម្ពុជាម្តងទៀតហើយលើសង្វៀន ONE Warrior Series 4 របស់ Rich Franklin ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។ ក្នុងវ័យ ៣២ឆ្នាំ កីឡាករជនជាតិស្បែកខ្មៅនេះ ត្រូវជល់ស្នែងគ្នាជាមួយអ្នកប្រដាល់អាគាំង កំពុងលេចធ្លោម្នាក់ដែរគឺ Devon Morris លើកនេះអាចនិយាយបានថាជាការប្រកួតកក្រើកសង្វៀនធំ មិនដូចប្រកួតមុនៗឡើយ។ Emmanuel និយាយពីចំនុចខ្លាំងរបស់គូប្រកួតថា៖ «Morris គេមានបទពិសោធន៍ក្រាស់ដែរ សម្រាប់ខ្ញុំគឺចូលចិត្តបែបអីចឹង។ ខ្ញុំពេញចិត្តតទល់ជាមួយអ្នកខ្លាំងៗបែបនេះ!» «ខ្ញុំជឿថាខ្ញុំអាចឈ្នះប្រកួតហ្នឹង ហើយមិនបណ្តោយឲ្យឈ្នះត្រឹមពិន្ទុឡើយ!» រីឯគូប្រកួតដែល Emmanuel ត្រូវប៉ះជាមួយគឺជាកីឡាករតំណាងក្លឹប Phuket Top Team មកដល់បច្ចុប្បន្នគេមានប្រវត្តិឈ្នះ ៧ដង សុទ្ធតែឈ្នះដោយបំបាក់គូប្រយុទ្ធក្នុងទឹកទី១ ហើយមានតែម្តងគត់ដែលឈ្នះដោយពិន្ទុ។ Emmanuel ជាអ្នកប្រដាល់អាជីពមកពីក្លឹប «សិល្បៈ» ដែលមានខ្លាចាស់ ចាន់ រតនា ជាអ្នកដឹកនាំ ដូច្នោះសម្រាប់គាត់គឺហ៊ានសាកថ្វីដៃជាមួយគ្រប់គូប្រកួតទាំងអស់ឲ្យតែគេផ្គូផ្គងឲ្យ។ គាត់ប្រាប់ពីអារម្មណ៍ពីមុខការប្រកួតនៅសិង្ហបុរីថា៖ «វាជាការប្រកួតដ៏ពិបាកមួយទៀតរបស់ខ្ញុំ ព្រោះត្រូវប្រឈមមុខជាមួួយគូប្រកួតដែលមានកម្លាំងប្រហែលគ្នា។ … Continue reading អ្នកលេងសាច់ដុំ Emmanuel Onyedikachi ត្រូវផ្គូផ្គងប្រកួត ONE Warrior Series 4នៅសិង្ហបុរី

Chan Rothana ONE Championship Khmer Komlang Kun Khmer

តោះ! ស្គាល់ ចាន់ រតនា ក្រៅសង្វៀនប្រដាល់បន្តិចមើល!

https://www.facebook.com/ONEChampionship/videos/2291705910854354/ តារាប្រដាល់ក្នុងទ្រុង ONE Championship ដ៏មានប្រជាប្រិយភាព ចាន់ រតនា ដែលគេស្គាល់ថាជាខ្លាចាស់ក្នុងពិភពគុន ហើយដែលនៅតែខំសាងកេរ្តិ៍ឈ្មោះល្បីមកដកថយសោះឡើយ។ កាលពីដើមខែធ្នូ កន្លងទៅ គាត់ត្រលប់ចូលប្រកួតធ្វើឲ្យកក្រើកទ្រុងធំ ONE: DESTINY OF CHAMPION ម្តងទៀតដោយបានបំបាក់ជើងខ្លាំងរបស់ឥណ្ឌូនេស៊ី Abro Fernandes ជាកីឡាករមិនធ្លាប់ចាញ់ពីមុនឲ្យចុះចាញ់ក្រោមកណ្តាប់ដៃ រតនា ក្នុងទឹកទី២។ សមត្ថភាពដ៏ប៊ិនប្រសប់ខាងគុនខ្មែរ និងគុនចម្រុះរបស់អ្នកលេងវ័យ ៣២ឆ្នាំនេះ ត្រូវបានគេឃើញនិងស្ញប់ស្ញែងពាសពេញផ្ទៃប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេសទូទាំងពិភពលោកផងដែរ។ យ៉ាងណាមិញ ពុំសូវមានមនុស្សម្នាស្គាល់ច្រើនពីជីវិតខាងក្រៅសង្វៀនប្រដាល់ឡើយ។ ដូច្នេះ យើងបានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយគាត់ហើយយក ៥ចំណុចដែលបងប្អូនជនរួមជាតិមិនទាន់ដឹងពី ចាន់ រតនា៖ ១. គាត់ ចូលចិត្តមើលរឿងដាយណូស័រ និងរឿងសត្វចម្លែក ដូចជាមិនចំឡែកទេបើ រតនា ចូលចិត្តមើលរឿងវាយកាប់ចាក់គ្នានោះ ពីព្រោះគាត់ខាងក្បាច់គុនស្រាប់ តែគួរឲ្យភ្ញាក់ផ្អើលនោះ គឺតាមពិតគាត់ចូលចិត្តមើលរឿងបែបតុក្កតាសត្វចម្លែក រឿងដាយណូស័រ ជាជាងរឿងវីរបុរសមែនទែនទៅវិញ។ អ្នកជំនាញគុនខ្មែររូបនេះ ប្រាប់ថាគាត់មិនសូវមានពេលទំនេរដើម្បីអង្គុយមើលរឿងច្រើនទេ ប៉ុន្តែបើមានពេលទំនេរខ្លះវិញ គឺគាត់នឹងមើលរឿងប្រភេទនេះ ហើយចូលចិត្តមើលតាំងពីនៅតូចដល់ធំទៀតផង។ «ខ្ញុំចូលចិត្តរឿងដាយណូស័រ ហើយរឿងតុក្កតាមួយនោះដែលមានសត្វចម្លែកធំៗវាយគ្នា។ ពីតូចចូលចិត្តមើល ដល់ឥឡូវក៏ចូលចិត្តមើលដែរ!»។ ២. … Continue reading តោះ! ស្គាល់ ចាន់ រតនា ក្រៅសង្វៀនប្រដាល់បន្តិចមើល!

Emmanuel Onyedikachi Khmer Komlang ONE Warrior Series

Emmanuel Onyedikachi ចេញមុខជួយក្មេងៗក្រីក្រកម្ពុជា

កីឡាករសាច់ដុំ Emmanuel Onyedikachi ប្រចាំកម្មវិធី ONE Warrior Series បានបោះជំហ៊ានចូលឆ្នាំ ២០១៩ ជាមួយស្នាមញញឹមរីករាយ។   តារាសាច់ដុំតំណាងឲ្យក្លឹប «សិល្បៈ» ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះសុះសាយ ក្នុងអាជីពគុនចម្រុះរបស់ខ្លួននៅពេលបានឱកាសបញ្ចេញថ្វីដៃ ក្នុងកម្មវិធី Rich Franklin’s ONE Warrior Series 1 (OWS) នៅប្រទេសសិង្ហបុរី កាលពីខែឧសភា ២០១៨កន្លងទៅ។ ពេលនេះ Onyedikachi មានជំហររឹងមាំដែលគាត់អាចបង្ហាញពិភពលោកពីជំនាញក្បាច់គុនកំរិតខ្ពស់នៅអន្តរជាតិ។ កីឡាករជនជាតិនេស្សេរីយ៉ារូបនេះ បានសាងកំណត់ត្រាឈ្នះៗក្នុងកម្មវិធី OWS ចំនួន ៣ដង ហើយយកឈ្នះបានទាំង ៣ដងផងដែរ។ គាត់ប្រាប់ពីអារម្មណ៍ថា៖ «ខ្ញុំពិតជាត្រេកអរណាស់សម្រាប់ឱកាសមួយនេះ។ បានចូលទៅទីនោះពិតជាបទពិសោធន៍ដ៏អស្ចារ្យមួយ ខ្ញុំមិនដែលគិតថាបានចូល (ONE Championship) ឆាប់អីចឹងទេ»។ គួររំលឹកដែរថា ជោគជ័យដ៏ធំបំផុតរបស់គាត់គឺនៅការប្រកួតខែកក្កដា ដោយគាត់បានយកឈ្នះពីការប្រើស្នៀតកាប់ជើងក្រោមភាគឺខាងឥណ្ឌាឈ្មោះ Sandeep Kumar Dahiya តែក្នុងទឹកទី១ប៉ុណ្ណោះ។ ក្រៅពីជោគជ័យក្នុងអាជីព រូបគាត់ក៏បានផ្លែផ្កាខាងជិវីតខាងក្រៅដូចគ្នា។ ថ្មីៗនេះ គាត់ទើបបានរៀបការប្រពន្ធ និងជិតបានកូនមួយហើយ។ … Continue reading Emmanuel Onyedikachi ចេញមុខជួយក្មេងៗក្រីក្រកម្ពុជា

Emmanuel Onyedikachi Khmer Komlang ONE Warrior Series

How ONE Warrior Series’ Emmanuel Onyedikachi Supports Cambodia’s Most Underprivileged

Few walk into 2019 with a bigger smile than ONE Warrior Series’ Emmanuel "The Biafran Warrior" Onyedikachi. The Selapak gym representative kicked off his professional mixed martial arts career in May 2018 when he joined Rich Franklin’s ONE Warrior Series 1 (OWS) in Singapore. Already awed for his robust stature, Onyedikachi finally got the chance … Continue reading How ONE Warrior Series’ Emmanuel Onyedikachi Supports Cambodia’s Most Underprivileged

Emmanuel Onyedikachi Khmer Komlang

ONE Warrior Series’ Emmanuel Onyedikachi Is Living His Dream In Cambodia

Emmanuel Onyedikachi (3-0) has come a long way from his native Nigeria.  “The Biafran Warrior” now resides in Phnom Penh, Cambodia, and for the last three years, he has been working diligently towards accomplishing his dream life as a professional martial artist. On 11 October, he took another huge step toward his goal. He competed … Continue reading ONE Warrior Series’ Emmanuel Onyedikachi Is Living His Dream In Cambodia