Nou Srey Pov Says She Needs More Than Raw Power To Win In Jakarta

One of the most exciting new additions to ONE Championship’s women’s atomweight roster will be back in action at ONE: FOR HONOR as she attempts to build on a stunning debut. In February, Cambodia’s Nou Srey Pov made a massive statement when she dominated Thai mixed martial arts star Rika “Tiny Doll” Ishige at ONE: CLASH OF LEGENDS in her hometown … Continue reading Nou Srey Pov Says She Needs More Than Raw Power To Win In Jakarta

ស សី ​​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ដល់​​​កីឡាករ​​​គុន​ចម្រុះ​​វ័យ​ក្មេង​នៅ​កម្ពុជា

កីឡាករ​​​គុន​ខ្មែរ​ជើង​ចាស់​ ស​ សី​ បាន​​​​​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ឲ្យ​​​កីឡាករ​​​គុន​​ចម្រុះ​ (MMA) ​នៅ​កម្ពុជា​ ​​ខិត​ខំ​ហ្វឹកហាត់​​ព្រោះ​ថា​ បច្ចុប្បន្ន​​តម្លៃ​ខ្លួន​ល្អ​ប្រសើរ​​ពេល​ចេញ​ទៅ​ប្រកួត​លើ​ឆាក​​​​អន្តរជាតិ។ ​ការ​ផ្ញើ​សារ​​​ដ៏​មាន​​សារសំខាន់​នេះ​ ​​​ដោយ​សារ​​បុរស​វ័យ​ ​៣៧ ​​ឆ្នាំ​ខាង​លើ​ហាក់​​ចាក​ឆ្ងាយ​ពី​សង្វៀន​​ព្រោះ​​វ័យ​កាន់​តែ​ជ្រេ​ កម្លាំង​ធ្លាក់​ចុះ​ និង​ ​​​​គ្រួ​សារ​ផ្ទាល់​​ប្រាប់​ថា​ឈប់​វ៉ៃ​ទៅ​​កុំ​ឲ្យ​ខ្មាស​ក្មេងៗ។ ​ ​យ៉ាង​ណា​ក្ដី​ ​កូន​សិស្ស​​​របស់​លោក​ ​អេ ភូថង​ ​ផ្ដល់​ពាក្យ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​​បែប​នេះ៖«​ សូម​ប្អូនៗ​ ​ហ្វឹកហាត់​ MMA ​កុំ​អស់​សង្ឃឹម​ ទោះ​មិន​ទាន់​មាន​សង្វៀន​ប្រកួត​ញឹកញាប់​ តែ​​​មិន​យូរ​​ទេ​ នៅ​ក្នុង​ស្រុក​ច្បាស់​ជា​មាន​ការ​រៀប​ចំ​ឡើង​វិញ។ ​យើង​ហ្វឹកហាត់​​ឲ្យ​ខ្លាំង​ គ្រូ​បង្វឹក​នឹង​ចាប់​គូ​ឲ្យ​វ៉ៃ​​មិន​ខាន។ ​ទោះ​សង្វៀន​ ONE Championship ​យើង​មិន​បាន​​ឡើង​​វ៉ៃ​រាល់​សប្ដាហ៍​ ឬ ១ ខែ​ម្ដង​ ប៉ុន្តែ​​បើ​ឡើង​វ៉ៃ​ម្ដងៗ​ ​ក៏​បាន​តម្លៃ​ខ្លួន​គួរ​សម​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន។ ​ពេល​យើង​ខ្លាំង​មិន​ខ្វះ​សង្វៀន​ប្រកួត​ទេ​ ​ហើយ​​​​អ្នក​ហាត់​គុន​ខ្មែរ​​ក៏​​​​ប្រឹង​ដូច​គ្នា​ ព្រោះ​សង្វៀន​ ONE ឥឡូវ​គេ​មាន​​ការ​ប្រកួត Kickboxing​ ​បញ្ចូល​ក្នុង​នោះ។ ដូច្នេះ​អ្នក​ខ្លាំងៗ ដូច​ ឡៅ ចិត្រា ឬ គង់ សំបូរ​ ​ជា​ដើម​​ក៏​ទទួល​បាន​ការ​ចាប់​គូ​ដែរ​ថ្មីៗ​នេះ»។ ​​ … Continue reading ស សី ​​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ដល់​​​កីឡាករ​​​គុន​ចម្រុះ​​វ័យ​ក្មេង​នៅ​កម្ពុជា

អ្នក​លេង​គុន​ចម្រុះ​ ៣ រូប​​​ ​បញ្ចេញ​ទស្សនៈ​រៀងៗ​ខ្លួន​អំពី​ការ​ប្រកួត​រវាង​ Agustian និង​ រតនា ​

អ្នក​លេង​ក្បាច់​គុន​​ចម្រុះ​ដែល​មាន​​បទ​ពិសោធន៍​​លើ​​សង្វៀន​ ONE Championship ​ចំនួន​ ៣ ​​រូប​​​បង្ហាញ​អំពី​ទស្សនៈ​រៀងៗ​ខ្លួន​​មុន​ពេល​​កីឡាករ​ម្ចាស់​​ស្រុក​ Rudy Agustian ​ជួប​​​​កីឡាករ​បទ​ពិសោធន៍​ជោកជាំ​ ចាន់ រតនា​ របស់​កម្ពុជា។​ ​ ចាន់​ ​រតនា ​តំណាង​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​​គូ​​បដិបក្ខ​​​​កីឡាករ​ម្ចាស់​ផ្ទះ​​ Rudy Agustian ​​នៅ​លើ​​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​ នា​​រដ្ឋធានី​​ ហ្សាកាតា​​ ​ប្រទេស​ ឥណ្ឌូណេស៊ី។ អ្នក​លេង​ក្បាច់​គុន​​ចម្រុះ​​ រិន​ សារ័ត្ន​ ​​​បាន​​​បង្ហើប​​ដូច្នេះ៖« ​ទាំង​ ចាន់ រតនា និង​ Rudy ​មាន​ចំណុច​ល្អ​​​​ផ្សេងៗ​គ្នា ​ប៉ុន្តែ​ខ្ញុំ​ ខ្លាច​​​​ណាស់​ ចាន់ ​រតនា​​​ ចាញ់​កម្លាំង​ស៊ុហ្វ​គេ។​ ​​​​បង​ រតនា​ មាន​​តែម​បន្តិច​​​លើ​​​ការ​ប្រើ​ក្បាច់​​គុន​ខ្មែរ​​ ប៉ុន្តែ​ ​​ខ្លាច​គេ​ឃ្លេ​បាន​ គឺ​លំបាក។ ​មួយ​ទៀត​ … Continue reading អ្នក​លេង​គុន​ចម្រុះ​ ៣ រូប​​​ ​បញ្ចេញ​ទស្សនៈ​រៀងៗ​ខ្លួន​អំពី​ការ​ប្រកួត​រវាង​ Agustian និង​ រតនា ​

នៅ​ ស្រីពៅ​ ​​ប្រាប់​អំពី​ចំណុច​ល្អ​​របស់​គូបដិបក្ខ​ Priscilla ​មុន​ជួប​គ្នា​នៅ​សង្វៀន​ ONE

កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា​ នៅ​ ​ស្រីពៅ ​​ដែល​ទទួល​បាន​ពាន​​ក្នុង​នាម​កីឡាការិនី​ឆ្នើម​​ប្រចាំ​សង្វៀន​ World Lethwei Championship ​​​នៅ​ប្រទេស​មីយ៉ាន់ម៉ា​​នា​ចុង​ឆ្នាំ​ ២០១៨​​នោះ​​ ​​​ត្រូវ​ផ្គូផ្គង​​ឲ្យ​ប៉ះ​កីឡាការិនី​​​មាន​បទ​ពិសោធន៍​ច្រើន​ Priscilla Hertati Lumban Gaol នៅ​សង្វៀន​​ ONE: FOR HONOR ​​​នា​​ថ្ងៃ​ទី​ ៣ ​ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី។ កីឡាកា​រិនី​ ​វ័យ​ ២៤​ ឆ្នាំ​​ដែល​កំពុង​ទទួល​បាន​​ប្រជាប្រិយភាព​នៅ​​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​ថ្លែង​អំពី​​​ចំណុច​សំខាន់​របស់​គូ​ប្រកួត​បែប​នេះ​ ៖«​ខ្ញុំ​បាន​មើល​វីដេអូ​ Priscilla ​ ​ជា​ច្រើន​ប្រកួត​ហើយ​ ហើយ​កម្លាំង​គាត់​ខ្លាំង​ជាង​ដៃ​គូ​ចាស់​របស់​ខ្ញុំ​ Riga ​កាល​នៅ​ថៃ​ផង។ ​ខ្ញុំ​​​នឹង​ប្រើ​ក្បាច់​វ៉ៃ​ប្រយោល​ ទប់​ និង​ ​មិន​ឲ្យ​​​​គាត់​ចូល​ចាប់​ឃ្លេ​​នោះ​ទេ​។ ​ខ្ញុំ​មិន​ហ៊ាន​សង្ឃឹម​ថា​ឈ្នះ​​ទេ​ ព្រោះ​គេ​ខ្លាំង​ដែរ តែ​​ខ្ញុំ​គិត​ថា​ ៥០% ដូច​គ្នា។​»។ ​​បើ​​និយាយ​អំពី​ Priscilla Hertati Lumban Gaol វិញ​ ​មាន​​បទ​ពិសោធន៍​​ក្រាស់​រហូត​ដល់​ ៩ ដង​នៅ​សង្វៀន​ … Continue reading នៅ​ ស្រីពៅ​ ​​ប្រាប់​អំពី​ចំណុច​ល្អ​​របស់​គូបដិបក្ខ​ Priscilla ​មុន​ជួប​គ្នា​នៅ​សង្វៀន​ ONE

ឃុន ​ឌីម៉ា​ ​​ដាក់គោល​ដៅ​​ឈ្នះ​​មេដាយ​​​មាស​​លើក​ទី​២​នៅ​ស៊ីហ្គេម​ សម្រាប់​​មាតុប្រទេស​

ម្ចាស់​មេដាយ​មាស​​តែ​​មួយ​គត់​​​ក្នុង​វិញ្ញាសា​ប្រដាល់​តំណាង​ឲ្យ​កម្ពុជា​​កាល​ស៊ីហ្គេម​ ឆ្នាំ​ ២០១៧ ​នៅ​ម៉ាឡេស៊ី ​ឃុន ឌីម៉ា ​កំពុង​​ព្យាយាម​សម្រួច​វិជ្ជា​គុន​​យ៉ាង​ខ្លាំង​​​ក្នុង​គោល​​​បំណង​ដណ្ដើម​មេដាយ​​មាស​ជា​លើក​ទី២​ ​របស់​ខ្លួន​ជូន​​​អ្នក​គាំទ្រ​នៅ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ចុង​ឆ្នាំ​នេះ។​ ស៊ីហ្គេម​លើក​ទី​៣០​​ នៅ​ហ្វីលីពីន​ ​ចុង​​ឆ្នាំ​ ២០១៩ ​នេះ​​​នឹង​ចាប់​ផ្ដើម​​ពី​​ថ្ងៃ​ទី​ ៣០​ ខែ ​វិច្ឆិកា​ រហូត​ដល់​ថ្ងៃ​ទី​ ១១​ ខែ​ ធ្នូ ឆ្នាំ​​ ២០១៩។ ​ឃុន ឌីម៉ា​​ បាន​​​​បង្ហើប​អំពី​ការ​តាំង​ចិត្ត​​បែប​នេះ​៖«​គោល​ដៅ​របស់​ខ្ញុំ​គឺ​ដើម្បី​ស្វែង​រក​មេដាយ​​មាស​សម្រាប់​ស៊ីហ្គេម​ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​អះអាង​ប្រាកដ​​ថា​បាន​ ១០០%​ ​នោះ​ឡើយ​​ព្រោះ​ កម្រិត​ស៊ីហ្គេម​គេ​ក៏​ខ្លាំងៗ​ដូច​គ្នា។ ​បច្ចុប្បន្ន​​​ គីឡូ​ខ្ញុំ​៦៣​ ហើយ​ខ្ញុំ​ត្រូវ​​ឡើង​វ៉ៃ​​គីឡូ​ ៦៤ ​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ​តាម​ខ្ញុំ​ដឹង។​ ​យ៉ាង​ណា​ក្ដី​ ខ្ញុំ​ហ្វឹកហាត់​ត្រៀម​ជា​ប្រចាំ​ និង ឡើង​​សង្វៀន​ប្រកួត​នានា​ ​ប្រៀប​ដូច​ជា​ការ​ត្រៀម​ខ្លួន​​ឲ្យ​បាន​ល្អ​អីចឹង​ដែរ។ ​ទោះ​ឡើង​ប្រកួត​នៅ​ទី​ណា​​មុន​ស៊ីហ្គេម ក៏​ជា​ការ​ត្រៀម​ខ្លួន​​​របស់​ខ្ញុំ​ដែរ»។ កីឡាករ​ប្រដាល់​​មក​​ពី​ក្លឹប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​រូប​នេះ​បន្ត​ថា​ ​​លើស​ពី​​នេះ​​ទៅ​​ទៀត​ការ​ចូល​រួម​ប្រកួត​​ដណ្ដើម​​ខ្សែ​ក្រវាត់​ អធិរាជ​គុន​ខ្មែរ​ ISI Palm ​ដែល​រៀប​ចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​​ភីអិនអិន​ ​នា​​ដើម​ខែ ​​ឧសភា ខាង​មុខ​នេះ​ ក៏​ជា​ការ​ត្រៀម​ និង ជា​ការ​រៀប​ចំ​ខ្លួន​ដើម្បី​​​ធ្វើ​ឲ្យ​ខ្លួន​រឹង​មាំ​​នៅ​ស៊ីហ្គេម​ដែរ។​ ​​​តាម​ការ​រំពឹង​ទុក​ … Continue reading ឃុន ​ឌីម៉ា​ ​​ដាក់គោល​ដៅ​​ឈ្នះ​​មេដាយ​​​មាស​​លើក​ទី​២​នៅ​ស៊ីហ្គេម​ សម្រាប់​​មាតុប្រទេស​

ហ៊ុន ច័ន្ទរាជ្យ ប្រាប់អំពីចំណុចខ្សោយ និង ខ្លាំងរវាង Priscilla តតាំង នៅ ស្រីពៅ

ការប្រកួតរវាងកីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati Lumban Gaolនិង កីឡាការិនិជម្រើសជាតិកម្ពុជា នៅ ស្រីពៅ កាន់តែខិតជិតមកដល់ហើយនៅសង្វៀន ONE: FOR HONOR នាថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនៅប្រទេស ឥណ្ឌូណេស៊ី។ គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ប្រចាំក្លិប Cambodian Top Team និង ត្រូវដឹកនាំកីឡាការិនីទៅប្រកួតនាពេលខាងមុខនោះបានបង្ហើបអំពីចំណុចខ្លាំង និង ចំណុចខ្សោយមួយចំនួនរវាងជំនួបខាងលើ។ លោក ហ៊ុន ច័ន្ទរាជ្យ សង្កត់ធ្ងន់ថា ៖« Priscilla គេមានបទពិសោធន៍ច្រើនដល់ ៩ ដងនៅសង្វៀន One Championship និង កម្លាំងខ្លាំងជាងកីឡាការិនីថៃ Riga ដែល ស្រីពៅ ទទួលជ័យជម្នះផង។ កម្លាំងកាច់ បោក ក្លេរគេខ្លាំង ដូច្នេះ យើងត្រូវការពារកុំឲ្យគេក្លេរបាន និង បោកបាន។» … Continue reading ហ៊ុន ច័ន្ទរាជ្យ ប្រាប់អំពីចំណុចខ្សោយ និង ខ្លាំងរវាង Priscilla តតាំង នៅ ស្រីពៅ

ចាន់ រតនា​ ​កត់​ចំណាំ​​ចំណុច​ពិសេស​​របស់​គូ​ប្រកួត​ Rudy Agutian ​មុន​ពេល​​ជួប​គ្នា​​ដើម​ខែ ឧសភា​

អ្នក​លេង​ក្បាច់​គុន​​ចម្រុះ​​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ ចាន់ រតនា​ បាន​កត់​ចំណាំ​ចំណុច​ពិសេស​មួយ​​ចំនួន​អំពី​ ​គូ​​បដិបក្ខ​​​​កីឡាករ​ម្ចាស់​ផ្ទះ​​ Rudy Agutian ដែល​ត្រូវ​ជួប​គ្នា​នៅ​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី។ ចាន់ រតនា​ ​​បាន​ថ្លែង​អំពី​ចំណុច​ពិសេស​​គូ​ប្រជែង​​បែប​​​​នេះ៖​ «ខ្ញុំ​បាន​​តាម​ដាន​វីដេអូ​ Rudy Agutian ​ជា​ច្រើន ​ហើយ​យល់​ឃើញ​ថា​ គាត់​មាន​កម្លាំង​​ខ្លាំង​ណាស់​ រួម​ទាំង​វីដេអូ​ កាច់​ផ្ដួល​ ខុន ស៊ីចាន់ ​ត្រឹម​ ​​១ ទឹក​ប៉ុណ្ណោះ។ ​ក្រៅ​ពី​កម្លាំង​​ ឬ ​ស៊ុហ្វ​ របស់​គាត់​ខ្លាំង​ ខ្ញុំ​មិន​ញញើត​ចំពោះ​បច្ចេកទេស​របស់​គាត់​ទេ។ ​ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ​គាត់​មាន​ពិសោធន៍​​វ៉ៃ​​នៅ​សង្វៀន​ One Championship ចំនួន ៣ ដង​​ចុង​ក្រោយ​មិន​ដែល​ចាញ់​ទេ។ ​ហើយ​​​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​​កីឡាករ​កម្ពុជា​ ខុន ស៊ីចាន់ ​គេ​ក៏​ឈ្នះ​ដែរ​នៅ​ សិង្ហបុរី ​កាល​​ខែ កុម្ភៈ។ ​​​ខ្ញុំ​ផ្ដោត​លើ​ការ​ការពារ​​កម្លាំង​បុក​របស់​គាត់​ជា​ជាង​​​ក្បាច់​របស់​​គាត់។» … Continue reading ចាន់ រតនា​ ​កត់​ចំណាំ​​ចំណុច​ពិសេស​​របស់​គូ​ប្រកួត​ Rudy Agutian ​មុន​ពេល​​ជួប​គ្នា​​ដើម​ខែ ឧសភា​

សុខ ធី ​នៅ​តែ​ទទួល​បាន​ការ​ចាប់​គូ​​​ប្រកួត​កម្រិត​អន្តរជាតិ

កីឡាករ​​​ប្រដាល់​លំដាប់​ជួរ​មុខ​នៅ​​កម្ពុជា​ ​សុខ ធី ​ហៅ​ កាកា​ ​នៅ​តែ​​​​ត្រូវ​បាន​ផ្គូផ្គង​​ឲ្យ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ពិសេស​ប្រកួត​​លើ​​​សង្វៀន​កម្រិត​ពិភព​លោក​ ​One Championship។​ ​នេះ​ជា​ការ​បង្ហើប​របស់​លោក​ ហ៊ុន ច័ន្ទរាជ្យ​ គ្រូ​បង្វឹក​​​ប្រចាំ​ក្លិប​ Cambodian Top Team បន្ទាប់​ពី​​កីឡាករ​រូប​នេះ​ប្រាប់​ថា​​​​​ ឈប់​​វ៉ៃ​នៅ​សង្វៀន​ស្រុក​ខ្មែរ​ក៏​ដោយ។ ​ពាក្យ​ពេចន៍​របស់​ សុខ ធី​​ លេច​ឮ​ បន្ទាប់​​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ​​​ពិន័យ​​រូប​គេ​​មិន​ឲ្យ​​ឡើង​ប្រកួត​លើ​​សង្វៀន​ក្នុង​ស្រុក​ និង អន្តរជាតិ​​រយៈ​ពេល​​ ៦ ​ខែ​កាល​ចុង​ខែ​ ​ឆ្នាំ​ ២០១៨។ ​លោក​ ​ហ៊ុន ច័ន្ទរាជ្យ ​​​បាន​គូស​បញ្ជាក់​ថា​ ៖«​​​មិន​អី​ទេ​ សុខ ធី ​​នៅ​វ៉ៃ​បាន​លើ​ឆាក​អន្តរជាតិ​ ​ហើយ​គេ​ជា​កីឡាករ​ប្រចាំ​នៅ​ One Championship ដែរ។ ​​​​​ផុត​បម្រាម​ គឺ​ឡើង​វ៉ៃ​បាន​ហើយ។ ​ការ​ពិន័យ​របស់​​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​​មិន​ខុស​ទេ​ ព្រោះ​​បើ​​យើង​​ឈប់​វ៉ៃ​ និង ​ដក​ខ្លួន​​ចេញ​ពី​ការ​ប្រកួត​ដែល​មាន​​ចុះ​កុង​ត្រា​ គឺ​ ខូច​កម្មវិធី​គេ​ពេល​ប្រកួត​​វគ្គ​ជម្រុះ​​នៅ​សង្វៀន​ ស៊ីអិនស៊ី។ យ៉ាង​ណា​ក្ដី​យើង​មាន​ទំនាក់​ទំនង​​ទៅ​ប្រកួត​ក្រៅ​ប្រទេស​សម្រាប់​ សុខ ធី ​ដដែល។» … Continue reading សុខ ធី ​នៅ​តែ​ទទួល​បាន​ការ​ចាប់​គូ​​​ប្រកួត​កម្រិត​អន្តរជាតិ

ជា រិទ្ធ ​សន្យា​ធ្វើ​ឲ្យ​ គង់ សំបូរ ​លេច​ធ្លោ​​ឡើង​វិញ​ក្នុង​កម្រិត​អន្តរជាតិ​ ក្រោយ​ឈ្នះ​​​ពាន​នៅ Khmer Fight

គ្រូ​បង្វឹក​​​​ប្រចាំ​ក្លិប​អាណា​ចក្រ​ប្រយុទ្ធ​ ​លោក​ ជា រិទ្ធ​ ​សន្យា​ជួយ​ជ្រោមជ្រែង​​ដល់​ គង់​ សំបូរ ​ឲ្យ​ឈាន​​ដល់​កម្រិត​កំពូល​ឡើង​វិញ​ជា​​ពិសេស​​​ធ្វើ​ឲ្យ​រូប​គេ​លេច​ធ្លោ​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា។​ ​ការ​​ថ្លែង​ប្រាប់​​យ៉ាង​ដូច្នេះ​​ បន្ទាប់​ពី​ ​កីឡាករ​វ័យ​ ២៣ ឆ្នាំ​រូប​នេះ​ឈ្នះ​​ពាន​​ក្នុង​កម្មវិធី​ Khmer Fight ​ដែល​រៀប​ចំ​​​ដោយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​ ៥​​ ​កាល​ថ្ងៃ​ទី​ ១៤​ ​ខែ​ មេសា​ ​ឆ្នាំ​ ២០១៩​ កន្លង​​នេះ​​នៅ​ខេត្ត​ព្រៃវែង​​​ក្នុង​​ឱកាស​អបអរ​សាទរ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ គង់​ សំបូរ​ ឈ្នះ​ពាន​​នៅ​កម្មវិធី​ខ្មែរ​​ Khmer Fight បន្ទាប់​ពី ឈ្នះ​ ពុយ វណ្ណៈ​ដោយ​ពិន្ទុ។​ ​​ការ​វ៉ៃ​ដណ្ដើម​ពាន​នេះ​ ​​​ព្រោះ​កម្មវិធី​តម្រូវ​ឲ្យ​ជើង​ឯក​ប៉ះ​ជើង​ឯក ពោល​ សំបូរ ជា​ជើង​ឯក​​ខ្សែ​​​ក្រវាត់ Tiffy ឆ្នាំ​ ២០១៣ ​​ហើយ​ វណ្ណៈ ជា​ជើង​ឯក​ Tiffy ​ឆ្នាំ​ ២០១៨។​ ក្រៅ​ពី​​​​ទទួល​បាន​​ពាន​ ១ ​​​សំបូរ ​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០ ​ដុល្លារ​​សហរដ្ឋ​អាមេរិក។ ​ ​ … Continue reading ជា រិទ្ធ ​សន្យា​ធ្វើ​ឲ្យ​ គង់ សំបូរ ​លេច​ធ្លោ​​ឡើង​វិញ​ក្នុង​កម្រិត​អន្តរជាតិ​ ក្រោយ​ឈ្នះ​​​ពាន​នៅ Khmer Fight

ហ៊ុន ច័ន្ទរាជ្យ​ ​​ ប្រាប់​អំពី​ចំណុច​​​សំខាន់​មួយ​ចំនួន​ពេល​​ សុខ ធី ​​​ប្រកួត​ពីរ​​ដង​នៅ​​លើ​សង្វៀន​​ ONEកាល​ចុង​ឆ្នាំ​មុន

គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ ​​ប្រចាំ​នៅ​ក្លិប​ Cambodian Top Team ​បាន​បង្ហើប​​ចំណុច​​សំខាន់​​មួយ​ចំនួន​ ពេល ​សុខ ធី ​​ចាញ់​ ​​កីឡាករ​ជើង​ខ្លាំង​ថៃ​ ​ដោយ​ពិន្ទុ​ទាំង​ពីរ​លើក​ នៅ​​លើ​​​សង្វៀន​កម្រិត​ពិភព​លោក​​ One Championship ​នា​ចុង​ឆ្នាំ​ ២០១៨​​​កន្លង​​ទៅ​ ថា​ Leardsila ​ជា​​កីឡាករ​​​ករ​ ​មាន​បទ​ពិសោធន៍​​ក្រាស់​ជាង​ និង​ ​ឡើង​វ៉ៃ​តាំង​ពី​ សុខ ធី​ មិន​ទាន់​កើត​​ម៉្លេះ។ ​ គ្រូ​បង្វឹក​ដដែល​ នេះ​​រៀបរាប់​ដោយ​ផ្ដោត​លើ​​អាយុ​បច្ចុប្បន្ន​ សុខ ធី ទើប​តែ​ ២២ ​ឆ្នាំ​ ប៉ុន្តែ ​ជើង​ខ្លាំង​ Leardsila ​មាន​អាយុ​រហូត​ដល់​ ​៣៨ ​ឆ្នាំ​​ហើយ ​និង ឡើង​សង្វៀន​រហូត​ដល់​ ២៩៧ ដង​ឯណោះ។ ​​​ដោយ​មាន​បទ​ពិសោធន៍​​ជោកជាំ​លើ​សង្វៀន​​ល្បីៗ​នៅ​ប្រទេស​ថៃ​ Leardsila ​ ឈ្នះ​​ខ្សែ​ក្រវាត់​​ច្រើន​ស្ថាប័ន​​​ដូច​ជា ​2013 WLF Muaythai Lightweight World … Continue reading ហ៊ុន ច័ន្ទរាជ្យ​ ​​ ប្រាប់​អំពី​ចំណុច​​​សំខាន់​មួយ​ចំនួន​ពេល​​ សុខ ធី ​​​ប្រកួត​ពីរ​​ដង​នៅ​​លើ​សង្វៀន​​ ONEកាល​ចុង​ឆ្នាំ​មុន