កីឡាករគុនចម្រុះសញ្ជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលសំងំហ្វឹកហាត់នៅក្លិប «សិល្បៈ» ត្រូវឡើងសងសឹកកីឡាករអាមេរិក Devon Morris នៅសង្វៀន ONE :WARRIOR SERIES 8 នាថ្ងៃទី ៥ តុលា ខាងមុខនៅទីក្រុងតូក្យូប្រទេសជប៉ុន បន្ទាប់ចាញ់ត្រឹមទឹកទី២ កាលខែ កុម្ភៈ នៅសិង្ហបុរី។ Devon Morris ជាកីឡាករសញ្ជាតិអាមេរិក មានមូលដ្ឋានហ្វឹកហាត់នៅក្លិប PHUKET Top Team ប្រទេសថៃ។ ការប្រកួតរវាង Emmanuel និង Devon ជាការប្រកួតគូឯកប្រចាំសង្វៀន ONE :WARRIOR SERIES 8 ក្នុងប្រភេទទម្ងន់ WELTERWEIGHT។ Devon ជាកីឡាករមានបទពិសោធន៍ច្រើនជាង Onyedikachi ក្នុងពិភពគុនចម្រុះ។ Devon ឡើងសង្វៀនរហូតដល់ ៩ ដង ប៉ុន្តែ រូបគេទើបឡើងសង្វៀន ONE បាន៣ដងប៉ុណ្ណោះ។ អ្វីគួរឲ្យចាប់ … Continue reading តើ Emmanuel ដែលហាត់នៅកម្ពុជាអាចសងសឹក Devon បានទេនៅសង្វៀន ONE :WARRIOR SERIES នាប្រទេសជប៉ុន?
Category: MMA Cambodia
វី ស្រីខួច៖«គ្រូបង្វឹករកកីឡាការិនីឲ្យឡាំគ្នារហូត ខ្ញុំគិតថាលទ្ធផលនឹងល្អនៅស៊ីហ្គេម»
វី ស្រីខួច ដែលជាកីឡាការិនីប្រដាល់សកលជម្រើសជាតិលេចធ្លោម្នាក់ និង ធ្លាប់មានបទពិសោធន៍ល្អនៅសង្វៀន ONE CHAMPIONSHIP នោះ រំពឹងអំពីលទ្ធផលល្អនៅស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីនចុងឆ្នាំនេះ។ ការរំពឹងបែបនេះ បន្ទាប់ពីចេញទៅបោះជំរំហ្វឹកហាត់និងប្រកួតសមញឹកញាប់នៅជប៉ុន តាំងពីដើមខែកញ្ញា មកម៉្លេះ និងបន្តរហូតដល់ខែ វិច្ឆិកា មុនព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ៣០ វិច្ឆិកា ដល់ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩។ វី ស្រីខួច នឹងប្រកួតប្រភេទទម្ងន់ចន្លោះពី ៥៨ ទៅ ៦០ គីឡូក្រាម។ វី ស្រីខួច ថ្លែងពីប្រទេសជប៉ុនថា៖«ការហ្វឹកហាត់នៅជប៉ុននេះ គឺ បំពេញរាល់ចំណុចខ្វះខាត ហើយ យើងដឹងតែផ្ដោតលើការហ្វឹកហាត់តែម្ដង។ វាជារឿងល្អច្រើន ព្រោះគ្រូបង្វឹកក៏គាត់ត្រូវប្រាប់ចំណុចមិនល្អរបស់យើងដើម្បីកែប្រែដែរនិងវ៉ៃសមជាប្រចាំ។ គ្រូបង្វឹកនិងក្លិបនៅជប៉ុននេះតែងតែរកដៃគូឲ្យឡើងប្រកួតសមគ្នានៅសង្វៀននានា និង ឆ្លងទៅតាមខេត្តផ្សេងក៏មាន។ វី ស្រីខួច បានបង្ហើបអំពីការតាំងចិត្តមោះមុតដើម្បីទទួលបានលទ្ធផលល្អជូនជាតិក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ចុងឆ្នាំនេះ។ ប្អូនស្រីរបស់ វី សាវុធ សង្កត់ធ្ងន់ថា៖«ខ្ញុំគិតថានៅជប៉ុនល្អប្រសើរច្រើន … Continue reading វី ស្រីខួច៖«គ្រូបង្វឹករកកីឡាការិនីឲ្យឡាំគ្នារហូត ខ្ញុំគិតថាលទ្ធផលនឹងល្អនៅស៊ីហ្គេម»
ឡុង ឡុង បង្ហើបពីការតាំងចិត្តពេលឡើងសង្វៀនអន្តរជាតិ ONE: WARRIOR SERIES លើកដំបូង
ឡុង ឡា ដែលខកខានប្រឡូកលើសង្វៀនគុនចម្រុះយ៉ាងយូរមកហើយនោះបង្ហើបអំពីការតាំងចិត្តយ៉ាងមោះមុតថានឹងធ្វើឲ្យបានល្អពេលឡើងសង្វៀន ONE: WARRIOR SERIES នាដើមខែ តុលា។ កីឡាករមកពីខេត្តឧត្ដរមានជ័យ ឡុង ឡា តំណាងឲ្យក្លិប Cambodian Top Team ត្រូវតតាំងនឹងអ្នកលេងគុនចម្រុះសញ្ជាតិជប៉ុន Asuka Tsubaki មកពីក្លិប Trident Gymនៅយប់ថ្ងៃទី ៥ ខែ តុលា ខាងមុខនាប្រទេសជប៉ុន។ ឡុង ឡា ដែលទទួលបានឈ្មោះបោះសំឡេងតាមរយៈការចេញទៅប្រកួតនៅថៃញឹកញាប់ បូកទាំងសង្វៀនក្នុងស្រុកផងនោះបានថ្លែងថា៖«ឥឡូវនេះខ្ញុំបុកហាត់គុនចម្រុះដូចជាក្បាច់ចាប់ឃ្លេ និង ដោះបានប្រហែលជា ២ សប្ដាហ៍ហើយជាមួយ គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ នៅ ក្លិប Cambodian Top Team។ ពីមុនខ្ញុំធ្លាប់ប្រកួតវ៉ៃដាក់ទ្រុងប្រហែល ៧ ដងដែរនៅស្រុកខ្មែរ ប៉ុន្តែបច្ចុប្បន្នអត់មានការប្រកួត ហើយខ្ញុំតែងឡើងគុនខ្មែរតាមសង្វៀននានា»។ មួយរយៈចុងក្រោយនេះ កីឡាករវ័យ ១៩ ឆ្នាំ បានចេញទៅប្រកួតនៅថៃក្នុងកម្មវិធី Super Champ … Continue reading ឡុង ឡុង បង្ហើបពីការតាំងចិត្តពេលឡើងសង្វៀនអន្តរជាតិ ONE: WARRIOR SERIES លើកដំបូង
ផាត សូដា ក្រាញននៀលក្រាស់ក្រែលក្នុងពិភពគុនចម្រុះ មុនក្លាយជាគ្រូបង្វឹកនៅក្លិបប្រដាល់មួយ
ផាត សូដា ជាអតីតអ្នកលេងគុនចម្រុះល្បីឈ្មោះម្នាក់នៅកម្ពុជាដែលហ្វឹកហាត់នៅក្លិប Cambodian Top Team ហើយរូបគេធ្លាប់បង្ហាញខ្លួននៅ សង្វៀន ONE Championship ចំនួន៣ដង មុនក្លាយជាគ្រូបង្វឹកនៅក្លិបប្រដាល់ គោព្រៃ នៅម្ដុំភ្នំប្រសិទ្ធ នាពេលបច្ចុប្បន្ន។ សូដា ផ្អាកឡើងសង្វៀនអន្តរជាតិតាំងពីប្រកួតចាញ់ កីឡាករឥណ្ឌូណេស៊ី Elipitua Siregar នៅសង្វៀន ONE កាលខែ កញ្ញា ឆ្នាំមុន គ្រាដែលឳពុកក្មេកឈឺធ្ងន់ ពេលកម្មវិធីរៀបចំនៅប្រទេសចិន។ ចំណែក សង្វៀនក្នុងស្រុក រូបគេផ្អាកជិត ២ ឆ្នាំក្នុងការបង្ហាញខ្លួនប្រកួតគុនខ្មែរ។ យ៉ាងណាក្ដី រូបគេបានបង្កើតកេរ្តិ៍ឈ្មោះគួរឲ្យកត់សម្គាល់នៅក្នុងស្រុក និង ទទួលបានការអញ្ជើញទៅប្រកួតលើឆាកអន្តរជាតិលើសង្វៀន ONE ចំនួន ៣ ដង។ តាំងពីប្រឡូកក្នុងការប្រកួតក្បាច់គុនចម្រុះនាឆ្នាំ ២០១២ មក ផាត សូដា មិនដែលចាញ់ទេនៅសង្វៀនក្នុងស្រុក ប៉ុន្តែស្មើម្ដង។ ផាត សូដា បានឲ្យដឹងថា ៖«តាមពិតគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ចង់ឲ្យខ្ញុំទៅហ្វឹកហាត់ដែរ ដើម្បីចាប់គូវ៉ៃ … Continue reading ផាត សូដា ក្រាញននៀលក្រាស់ក្រែលក្នុងពិភពគុនចម្រុះ មុនក្លាយជាគ្រូបង្វឹកនៅក្លិបប្រដាល់មួយ
ខូវ វិវឌ្ឍនា៖« ចាន់ រតនា លេខ១ស្រុកខ្មែរលើគុនចម្រុះ ប៉ុន្តែ អន់ចំណុចមួយ»
«បើនិយាយទៅនៅស្រុកខ្មែរ ចាន់ រតនា ជាជើងខ្លាំងលេខ១ និង ល្អបំផុតផ្នែកគុនចម្រុះនៅស្រុកខ្មែរប៉ុន្តែ ចំណុចអន់គឺមិនអាចយកក្បាច់ MMA ឬ ជីជិតស៊ូ ទៅផ្ដួលគូប្រកួតបាន»។ នេះជាការបង្ហើបឲ្យដឹងរបស់លោក ខូវ វិវឌ្ឍនា ដែលជាគ្រូបង្វឹកក្បាច់ គុនចម្រុះ និង ជីជិតស៊ូ ផ្ទាល់របស់ រតនា មុនចេញទៅប្រកួតម្ដងៗ នៅសង្វៀនលំដាប់អន្តរជាតិ ONE Championship ហើយ លោកជាមនុស្សម្នាក់នៅពីក្រោយខ្នង ចាន់ រតនា ដែលធ្វើធ្វើឲ្យកីឡាករកម្ពុជារូបនេះលេចធ្លោបំផុតទាំងនៅក្នុងស្រុក និង ពិភពលោក។ ខូវ វិវឌ្ឍនា បានរៀបរាប់ទៀតថា ៖«ពេលខ្ញុំបង្ហាត់ ចាន់ រតនា គឺមិនហ៊ានបង្ហាត់ក្បាច់ដើម្បីសម្លាប់ដៃគូដោយប្រើ MMA ឬ ជីជិតស៊ូនោះទេ ព្រោះពេលវាខ្លីពេក ប៉ុន្តែលើការពាររហូត។ ក្នុងមួយសប្ដាហ៍ រតនា ហាត់ជាមួយខ្ញុំត្រឹម ៣ ទៅ ៤ ម៉ោងប៉ុណ្ណោះ។ ដូច្នេះយើងផ្ដោតលើរបៀបការពារ និង ដោះឃ្លេច្រើនជាង។ ពេលខ្លីបែបនេះយើងមិនអាចបង្ហាត់ក្បាច់ផ្ដួលគូប្រកួតបានទេ។ … Continue reading ខូវ វិវឌ្ឍនា៖« ចាន់ រតនា លេខ១ស្រុកខ្មែរលើគុនចម្រុះ ប៉ុន្តែ អន់ចំណុចមួយ»
ចាន់ រតនា ប្រាប់អំពីការហ្វឹកហាត់ក្បាច់ជីជិតស៊ូ ជាមួយគ្រូ ខូវ វិវឌ្ឍនា ដែលធ្វើឲ្យគេចផុតពីការចាប់របស់គូប្រកួត
ក្បាច់គុនជីជិតស៊ូ បានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកទទួលជ័យជម្នះជាបន្តបន្ទាប់សម្រាប់កីឡាករគុនចម្រុះកំពូលកម្ពុជា ចាន់ រតនា ជាពិសេសជ័យជម្នះ ៣ លើកជាប់គ្នានៅសង្វៀន លំដាប់ពិភពលោក ONE Championship។ ចាន់ រតនា បង្ហើបថា ការដែលអាចគេចវេះពីការប៉ុនប៉ងផ្ដួលរបស់គូប្រកួត គឺដោយសារគេហ្វឹកហាត់ក្បាច់ជីជិតស៊ូ បានច្រើនឆ្នាំតាំងពីឆ្នាំ ២០១២ មករហូតដល់បច្ចុប្បន្នជាមួយគ្រូបង្វឹក ខូវ វិវឌ្ឍនា ដែលគ្រានោះក្លិបនៅម្ដុំផ្សារចាស់។ ការថ្លែងបែបនេះបន្ទាប់ពីឈ្នះពិន្ទុជាឯកច្ឆន្ទលើជើងខ្លាំងរបស់គុយបា Gustavo Balart នៅសង្វៀន ONE: DREAM OF GOLD នាប្រទេសថៃកាលពាក់កណ្ដាលខែ សីហា កន្លងទៅនេះ។ អ្នកលេងគុនចម្រុះវ័យ៣៣ឆ្នាំរំលឹកថា៖«ខ្ញុំហាត់ដោះឃ្លេដែលប្រើក្បាច់ជីជិតស៊ូត និងចំបាប់ ជាមួយគ្រូបង្វឹក ខូវ វិវឌ្ឍនា តាំងពីឆ្នាំ ២០១២។ ខ្ញុំមិនពូកែចាប់ឃ្លេដើម្បីផ្ដួលគូប្រកួតប៉ុន្តែ ខ្ញុំក្បាច់ដោះបាន និង ការពារមិនឲ្យគូឈ្នះងាយៗទោះខ្ញុំនៅក្រោម ឬ នៅពីលើ។ បន្ទាប់មកខ្ញុំតែប្រើជំហរគុនខ្មែរដើម្បីផ្ដួលគូប្រកួត»។ វីដេអូ រតនា ឈ្នះ Rudy ៖ https://www.onefc.com/videos/chan-rothana-vs-rudy-agustian/ ម្ចាស់ក្លិប «សិល្បៈ» … Continue reading ចាន់ រតនា ប្រាប់អំពីការហ្វឹកហាត់ក្បាច់ជីជិតស៊ូ ជាមួយគ្រូ ខូវ វិវឌ្ឍនា ដែលធ្វើឲ្យគេចផុតពីការចាប់របស់គូប្រកួត
ចាន់ រតនា ផ្លាស់ប្ដូរទីតាំងក្លិបថ្មី និងសង្ឃឹមថាកូនសិស្សនៅតែទាក់ទងហ្វឹកហាត់ផុលផុសដូចដើម
ក្លិប «សិល្បៈ» ដែលជាកម្មសិទ្ធិរបស់ អ្នកលេងគុនចម្រុះល្បីឈ្មោះ ចាន់ រតនា នោះបានប្ដូរទៅកាន់ទីតាំងថ្មីផ្ទះលេខ១០៩ ផ្លូវ ១៣ BT សង្កាត់បឹងទំពន់១ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ទល់មុខនឹង Phnom Penh Sports Club ផ្លូវ២៧១)។ ទីតាំងក្លិបចាស់ដែលស្ថិតនៅក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះបានផុតកិច្ចសន្យាត្រឹមខែ សីហា នេះ បន្ទាប់ពីហ្វឹកហាត់ និង រស់នៅរយៈពេល ៣ ឆ្នាំ។ ការផ្លាស់ទៅកន្លែងថ្មីនេះដោយសារម្ចាស់ទីតាំងយកទៅលក់ឲ្យអ្នកថ្មី។ ចាន់ រតនា បានថ្លែងថា៖«ខ្ញុំគិតថាទីតាំងនេះមិនឆ្ងាយប៉ុន្មានទេ ហើយក្បែរក្លិបហាត់កីឡាទៀត នៅម្ដុំផ្លូវ ២៧១។ ខ្ញុំជឿជាក់ថាកូនសិស្សនៅតែមកហាត់ច្រើនដូចដើម។ នៅក្លិបចាស់ខ្ញុំមានកូនសិស្សប្រហែលជាង ៥០ នាក់។ តាមពិតគោលដៅរបស់ខ្ញុំ ...ចង់ជួលនៅម្ដុំទួលទំពូងព្រោះសម្បូរដោយកូនសិស្សបរទេសច្រើន ប៉ុន្តែរកអត់បាន។ ដូច្នេះទីតាំងថ្មីក៏មើលទៅល្អដែរ និង មិនឆ្ងាយទេ»។ ប្រកួតចុងក្រោយរបស់ ចាន់ រតនា ៖ https://www.onefc.com/videos/gustavo-balart-vs-chan-rothana/ ទីតាំងថ្មីខាងលើនេះមានទំហំទទឹងប្រហែល១៦ ម៉ែត្រ និងបណ្ដោយ ប្រហែល ៣០ ម៉ែត្រ។ … Continue reading ចាន់ រតនា ផ្លាស់ប្ដូរទីតាំងក្លិបថ្មី និងសង្ឃឹមថាកូនសិស្សនៅតែទាក់ទងហ្វឹកហាត់ផុលផុសដូចដើម
អ្នកលេងគុនចម្រុះ រិន សារ័ត្ន ស្រលាញ់ក្បាច់កីឡាករគុនចម្រុះអន្តរជាតិ ២ រូប
អ្នកលេងគុនចម្រុះកម្ពុជានៅក្លិប Cambodian Top Team រិន សារ័ត្ន បានបង្ហើបអំពីកីឡាករគុនចម្រុះ ២ រូបដែលខ្លួនចូលចិត្តនិង រៀនសូត្រតាម។ កីឡាករពីររូបដែល សារ័ត្ន ពេញចិត្ត គឺ Martin Nguyen ដែលជាម្ចាស់ខ្សែក្រវាត់ ONE Featherweight World Champion បច្ចុប្បន្ន និង ជើងខ្លាំងវ័យក្មេងសញ្ជាតិហ្វីលីពីនវ័យ២៣ឆ្នាំ Danny Kingad ។ កីឡាករកម្ពុជាវ័យ ២៥ ឆ្នាំបានថ្លែងដូច្នេះ៖« ខ្ញុំពេញចិត្តកីឡាករគុនចម្រុះហ្វីលីពីន Danny Kingad ព្រោះគាត់មានមានកម្លាំងស៊ុហ្វខ្លាំងរហ័ស ពូកែក្បាច់ដៃ។ ដៃគូដែលជួបគាត់ ពិបាកយកឈ្នះគាត់ណាស់។ ក្នុងនោះក្បាច់ឃ្លេរបស់ Kingad ក៏មិនណយដែរ»។ ជើងខ្លាំង Danny Kingad ពិតជាមិនធម្មតាទេ ឈ្នះរហូតដល់ ១១ ដងក្នុងការប្រឡូកលើសង្វៀនគុនចម្រុះ ១២លើក ហើយ ៦ប្រកួតចុងក្រោយនៅសង្វៀន … Continue reading អ្នកលេងគុនចម្រុះ រិន សារ័ត្ន ស្រលាញ់ក្បាច់កីឡាករគុនចម្រុះអន្តរជាតិ ២ រូប
ចាន់ រតនា បង្ហើបអំពីគម្រោងសំខាន់ៗមួយចំនួននៅថ្ងៃមុខបន្ទាប់ពីបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា
កីឡាករគុនចម្រុះលេចធ្លោប្រចាំនៅកម្ពុជា ចាន់ រតនា បង្ហើបអំពីគម្រោងសំខាន់ៗមួយចំនួន បន្ទាប់ពីឈ្នះពិន្ទុជាឯកច្ឆន្ទលើជើងខ្លាំងគុយបា Gustavo Balart ក្រោយប្រកួតយ៉ាងស្វិតស្វាញចំនួន៣ទឹក នៅសង្វៀន ONE: DREAM OF GOLD កាលសប្ដាហ៍មុន។ រតនា ក្លាយជាកីឡាករគុនចម្រុះកម្ពុជាក្នុងប្រវត្តិសាស្ត្ររបស់ ONE Championship ដែលអាចឈ្នះ ៣ លើកជាប់គ្នាក្នុងអាជីព ហើយ រូបគេខិតខំហ្វឹកហាត់ទ្វេដងព្រោះអាចជួបគូប្រជែងខ្លាំងៗនាពេលខាងមុខ។ ទស្សនាវីដេអូពេល រតនា ប្រកួតឈ្នះ Balart កាលថ្ងៃសុក្រ៖ https://www.youtube.com/watch?v=eUUH8VAQRhE បន្ទាប់ពីជ័យជម្នះដ៏ធំក្នុងអាជីពនេះបុរសវ័៣៣ឆ្នាំបានថ្លែងថា៖«ខ្ញុំបានទស្សនាវីដេអូ របស់ Gustavo ជាច្រើន។ គ្រូនិងក្រុមការងាររបស់ខ្ញុំបានផ្ដល់យោបល់អំពីចំណុចខ្លាំងនិងខ្សោយរបស់ Gustavo ទើបធ្វើឲ្យខ្ញុំអាចទទួលជ័យជម្នះនេះ»។ ម្ចាស់ក្លិបសិល្បៈបញ្ជាក់ទៀតថា៖«ខ្ញុំគិតថាBalart ព្យាយាមចាប់បោកខ្ញុំទៅក្ដាររេញជាច្រើនដង ប៉ុន្តែការបោកនៅទឹកទី១និងទី២ បានធ្វើឲ្យខ្ញុំដឹងអំពីកម្លាំងរបស់គេ ហើយមិនអាចធ្វើឲ្យខ្ញុំគ្រោះថ្នាក់នោះឡើយ »។ ទីបំផុតទឹកទី៣ ចាន់ រតនា ប្រើជំហរគុនខ្មែរដូចជាម៉ាត់កណ្ដាប់ដៃ អុកជង្គង់ និង ទាត់ជាច្រើនជើងធ្វើឲ្យ Balart សឺៗមិនតិចឡើយដើម្បីទទួលបានជ័យជម្នះយ៉ាងធំធេង។ គ្រូបង្វឹកមកពីក្លិប «សិល្បៈ» គូសសង្កត់ធ្ងន់បែបនេះ៖«ទឹកទី៣ខ្ញុំកែប្រែមិនឲ្យ Balart … Continue reading ចាន់ រតនា បង្ហើបអំពីគម្រោងសំខាន់ៗមួយចំនួននៅថ្ងៃមុខបន្ទាប់ពីបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា
គ្រូនិងសិស្សនៅ Cambodian Top Team ចូលរួមថតរឿងឲ្យក្រុមហ៊ុនផលិតភាពយន្តអាមេរិកមួយ
គ្រូបង្វឹកបង្វឹក ហ៊ុន ច័ន្ទរាជ្យ នៃក្លិបប្រដាល់ Cambodian Top Team (CTT) បានបង្ហើបថា លោក និង កូនសិស្សជាច្រើននាក់ត្រូវបានក្រុមហ៊ុនផលិតភាពយន្តឯកសាររបស់អាមេរិកមួយជ្រើសរើសឲ្យដើរតួថតឈុតអ្នកស៊ើបអង្កេតដល់អ្នកជាប់ទោស ឬ អ្នកជាប់គុកម្នាក់ក្នុងរយៈពេល២សប្ដាហ៍កន្លងទៅនេះ។ យ៉ាងណាក្ដីភាគីខាងក្រុមហ៊ុនអាមេរិកមិនបង្ហើបអំពីចំណងជើងរឿងដែលមកថតនៅស្រុកខ្មែរនោះទេ ប៉ុន្តែ ភាពយន្តឯកសារនៅបន្តថតទៀតនៅទឹកដីអាមេរិក និងទីតាំងនានាតាមតម្រូវការផលិត ក្រោយបញ្ចប់ការយកទីតាំងកម្ពុជាថតកាលសប្ដាហ៍មុន។ ភាយយន្តឯកសារនេះគ្រោងនឹងដាក់បញ្ចាំងជាផ្លូវការនៅឆ្នាំ ២០២០ ខាងមុខ។ លោក ហ៊ុន ច័ន្ទរាជ្យ បានបន្តថា៖«ខាងក្រុមហ៊ុនគេអត់ចង់បង្ហើបសាច់រឿង ប៉ុន្តែខ្ញុំបានដើរតួធំដែរ គឺ តួជាមេប៉ូលិសស៊ើបអង្កេតអ្នកទោស និង ស៊ើបអង្កេតការជួញដូរគ្រឿងញៀនទៀតផង ហើយកូនសិស្សខ្ញុំជាច្រើនក្នុងក្លិបបានដើរតួដែរ។ តាមពិតសាច់រឿងនេះគឺតម្រូវថតនៅថៃតែគេយកទីតាំងមកថតនៅកម្ពុជា ហើយខ្ញុំជាមេប៉ូលិសពាក់ឈុតខោអាវប៉ូលិសថៃដើម្បីស៊ើបអង្កេត»។ គ្រូបង្វឹកនិងកីឡាករដែលចូលរួមថតរួមមាន គ្រូហ៊ុន ច័ន្ទរាជ្យ,សាន សៅយ៉ាន់, ស សី, សុខ ធី, សុខ រិទ្ធ, រិន សារ័ត្ន, ចាន់ សំអាត, និង កូនសិស្សជាច្រើនទៀត។ ចំណែកទីតាំងថតដែលមានសកម្មភាពស៊ើបអង្កេត និង មានអ្នកទោសជាប់គុកជាប់ច្រវាក់ផងនោះនៅម្ដុំវាលព្រះមេរុ។ … Continue reading គ្រូនិងសិស្សនៅ Cambodian Top Team ចូលរួមថតរឿងឲ្យក្រុមហ៊ុនផលិតភាពយន្តអាមេរិកមួយ