តាំងពីឈ្នះពិន្ទុលើកីឡាករជំនាញចំបាប់របស់គុយបា Gustavo Balart នៅក្នុងកម្មវិធី ONE:DREAMS OF
Category: MMA Cambodia
ខុន ស៊ីចាន់ បង្ហាញចំណាប់អារម្មណ៍អំពីគូប្រកួត Eko Roni មុនជួបគ្នា
អ្នកលេងគុនចម្រុះតំណាងឲ្យកម្ពុជ ខុន ស៊ីចាន់ បើកឆាកឆ្នាំថ្មី២០២០ដោយប៉ះកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Eko Roni Saputra នៅថ្ងៃទី ៧ ខែ កុម្ភៈ ខាងមុខ ក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលរៀបចំនៅក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ នេះជាការបើកទំព័រដើមឆ្នាំរបស់ ស៊ីចាន់ បន្ទាប់ពីរង បរាជ័យត្រឹមទឹកទី១ពីរលើកជាប់គ្នាកាលឆ្នាំ ២០១៩។ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge ឆ្នាំ ២០១៣ ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian ត្រឹមទឹកទី១ កាលខែ កុម្ភៈ ក្នុងកម្មវិធី ONE : CALL TO GREATNESS និង បន្តចាញ់សន្លប់ដោយក្បាច់ឃ្លេ ក្រោមថ្វីដៃកីឡាករឥណ្ឌា Roshan Mainam ត្រឹមទឹកទី១ ដូចគ្នាកាលដើមខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ។ បែបណាក្ដីមុនជួប … Continue reading ខុន ស៊ីចាន់ បង្ហាញចំណាប់អារម្មណ៍អំពីគូប្រកួត Eko Roni មុនជួបគ្នា
គ្រូបង្វឹក Alan Mccune ប្រាប់អំពីផែនការប្រកួត៦លើករបស់ ខុន ស៊ីចាន់ នៅ ONE
គ្រូបង្វឹកសញ្ជាតិស្កុតឡែន Alan Mccune បានបង្ហើបអំពីផែនការថ្មីៗសម្រាប់កូនសិស្សរបស់ខ្លួន ខុន ស៊ីចាន់ ដែលជាប់កិច្ចសន្យាប្រកួតនៅសង្វៀនលំដាប់ពិភពលោក ONE Championship រហូតដល់ ៦ ដង នៅឆ្នាំ ២០២០ នេះ។ ខុន ស៊ីចាន់ បើកឆាកឆ្នាំថ្មីនឹងប៉ះកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Eko Roni Saputra នៅខែ កុម្ភៈ ខាងមុខនាក្រុង ហ្សាកាតា។ គ្រូបង្វឹកមកពី Phnom Penh MMA បានថ្លែងថា ៖«ស៊ីចាន់ បានរៀនសូត្រច្រើនអំពីការប្រកួតជំហរដេកឬ ប្រកួតរាប់លើក្តារេញកន្លងមក។ ហើយការប្រកួតកាលខែ វិច្ឆិកា ស៊ីចាន់ ប៊ិះអាចឃ្លេករបស់ Roshan Mainam យកឈ្នះ ប៉ុន្តែ ភ្លាត់បន្តិចបែរចូលឃ្លេគេវិញ។ ឆ្នាំថ្មីនេះ ស៊ីចាន់ ទទួលការប្រកួតដល់៦លើក ដូច្នេះយើងត្រូវរៀបចំរហូត និងទៅប្រកួតដើម្បីស្វែងរកជ័យជម្នះត្រលប់មកផ្ទះវិញ»។ ជាមួយគ្នានោះដែរ ខុន ស៊ីចាន់ ក៏បានតាំងចិត្តមិនស្ដាយក្រោយបន្ទាប់ពីរងបរាជ័យជាប់គ្នាក្នុងកម្មវិធីប្រកួតរបស់ ONE … Continue reading គ្រូបង្វឹក Alan Mccune ប្រាប់អំពីផែនការប្រកួត៦លើករបស់ ខុន ស៊ីចាន់ នៅ ONE
នៅ ស្រីពៅ រំលឹកអំពីឆ្នាំចាស់ និង ដាក់គោលដៅឆ្នាំ ២០២០
កីឡាការិនីគុនខ្មែរដ៏លេចធ្លោ នៅ ស្រីពៅ បានរំលឹករឿងរ៉ាវទាំងឡាយដែលបានកើតឡើងនៅឆ្នាំ ២០១៩ និង ដាក់គោលដៅសម្រាប់ឆ្នាំ ២០២០ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។ ២០១៩ ជាឆ្នាំដ៏ចងចាំមិនអាចបំភ្លេចបាន ប៉ុន្តែ ឆ្នាំ ២០២០ គឺជាឆ្នាំដែលទន្ទឹងរង់ចាំជោគជ័យថ្មីសម្រាប់ នៅ ស្រីពៅ ក្នុងពិភពអ្នកលេងក្បាច់គុន។ ស្រី ពៅរំលឹក ឆ្នាំ ២០១៩ បន្ទាប់ពីទទួលបានជ័យជម្នះពីរលើកជាប់គ្នានៅឆ្នាំ ២០១៨ នៅសង្វៀនអន្តរជាតិស្ថិតនៅប្រទេសមីយ៉ាន់ម៉ា កីឡាការិនី នៅ ស្រីពៅ បង្កើតបានរឿងរ៉ាវគួរភ្ញាក់ផ្អើលមួយនៅសង្វៀនលំដាប់ពិភពលោក ONE Championship។ កីឡាការិនីដែលឡើងសង្វៀនបាន ១០០ ដង រូបនេះបានយកឈ្នះកីឡាការិនីថៃ Rika Ishige ដោយពិន្ទុ កាលខែ កុម្ភៈ ឆ្នាំ ២០១៩ ក្នុងកម្មវិធី ONE: CLASH OF LEGENDS ពេលរៀបចំនៅប្រទេសថៃ។ ស្រីពៅ ក្រសោបបានប្រជាប្រិយភាពក្នុងស្រទាប់មហាជន និង អ្នកគាំទ្រប្រដាល់នៅកម្ពុជាជាច្រើនពាន់នាក់។ … Continue reading នៅ ស្រីពៅ រំលឹកអំពីឆ្នាំចាស់ និង ដាក់គោលដៅឆ្នាំ ២០២០
ចាន់ រតនា បង្ហើបគម្រោងពីរនៅឆ្នាំ ២០២០
ចាន់ រតនា បង្ហើបគម្រោងពីរនៅឆ្នាំ ២០២០កីឡាករកំពូលគុនចម្រុះលេចធ្លោកម្ពុជា ចាន់ រតនា ដែលឈ្នះនៅសង្វៀន ONE Championship បីលើកជាប់គ្នាជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា បានបង្ហើបអំពីគម្រោងការចំនួន ២ នៅឆ្នាំ ២០២០។ ផែនការទី១ ចង់ទទួលការប្រកួតបានច្រើនជាងឆ្នាំ ២០១៩ នៅសង្វៀន ONE Championship និងទី២ ពង្រឹងគុណភាពដល់ការបង្វឹកសម្រាប់កូនសិស្សឲ្យបានខ្លាំងក្លា។ ១-ផែនការទៅប្រកួតបានច្រើននៅឆ្នាំ ២០២០៖ ចាន់ រតនា បានដាក់គោលដៅចង់ប្រកួត៤លើកនៅសង្វៀន ONE Championship តាមតែអាចធ្វើទៅបាន ព្រោះថាឆ្នាំ ២០១៩ កន្លងទៅរូបគេប្រកួតបានតែ ២ លើកប៉ុណ្ណោះ។ ម្ចាស់ក្លិបសិល្បៈបានថ្លែងថា៖«អ្វីដែលខ្ញុំចង់បង្ហាញ គឺ ដាក់គោលដៅប្រកួតឲ្យបាន ៤ដងនៅឆ្នាំ ២០២០។ នេះជាការគិត របស់ខ្ញុំបើសិនមិនមានបញ្ហារាំងស្ទះនោះទេ។ ប៉ុន្តែបំណងទាំងនេះត្រូវរង់ចាំចម្លើយអំពីអ្នកចាត់ការរបស់ខ្ញុំ ឬ អ្នកផ្គូផ្គងរបស់ខ្ញុំដែរ»។ បន្ទាប់ពីរូបគេ ឈ្នះកីឡាករជើងខ្លាំងចំបាប់របស់គុយបា Gustavo Balart កាលពាក់កណ្ដាលខែ សីហា មក អ្នកលេងគុនចម្រុះតំណាងឲ្យកម្ពុជាខកខានឡើងសង្វៀនលំដាប់ពិភពលោកនេះរយៈពេលជាង ៤ … Continue reading ចាន់ រតនា បង្ហើបគម្រោងពីរនៅឆ្នាំ ២០២០
អែម សុវណ្ណារី រៀនអំពីបរាជ័យក្រោមកណ្ដាប់ដៃ Rayaneនិងដាក់គោលដៅបន្ទាប់
កីឡាការិនីគុនចម្រុះកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី បានរៀនសូត្រច្រើនអំពីបរាជ័យនៅសង្វៀន ONE Championship លើកទី១កាលពីដើមខែធ្នូកន្លងទៅនេះ។ អែម សុវណ្ណារី ដែលប្រកួតតំណាងឲ្យកម្ពុជាចាញ់កីឡាការិនីសញ្ជាតិប្រេស៊ីល Rayane Bastos ត្រឹមទឹកទី១ ដោយសារក្បាច់ឃ្លេកក្នុងកម្មវិធី ONE: MARK OF GREATNESS កាលថ្ងៃទី ៦ ខែ ធ្នូ នៅក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។ កូនខ្មែរនៅអាមេរិកបាន អែម សុវណ្ណារី បានថ្លែងថា ៖«ខ្ញុំសូមសរសើរដល់ Rayane គេពិតជាខ្លាំងមែនគេធ្វើបានល្អណាស់ទល់នឹងខ្ញុំ។ ប៉ុន្តែខ្ញុំបានរៀនសូត្រច្រើនអំពីការប្រកួតនេះ និង យកទៅអភិវឌ្ឍខ្លួនឲ្យល្អប្រសើរដើម្បីប្រកួតបន្ទាប់»។ សុវណ្ណារី បានដឹងរួចហើយថា ការប្រកួតនេះជាការប្រកួតដ៏លំបាកមួយ ព្រោះRAYANE មានកម្លាំងខ្លាំង និង ពូកែខាងចំបាប់រួមទាំងឃ្លេ។ យ៉ាងណាក្ដី កីឡាការិនីសម្បុរស្រអែមមកពីអាមេរិកមិនអាចការពារក្បាច់ឃ្លេរបស់ កីឡាការិនីប្រេស៊ីលបានឡើយ។ សុវណ្ណារី បានប្រាប់កន្លងមកថា រូបគេមិនឲ្យដៃគូចូលចាប់ងាយៗទេ ប៉ុន្តែបែរជាត្រូវចូលក្បាច់គាបដើមដៃរបស់ Rayane ទៅវិញទោះខំប្រឹងរើ ក៏រើមិនរួចដែរ។ ការប្រកួតនៅទឹកដំបូងនេះ អែម សុវណ្ណារី បានព្យាយាមប្រើកណ្ដាប់ដៃ … Continue reading អែម សុវណ្ណារី រៀនអំពីបរាជ័យក្រោមកណ្ដាប់ដៃ Rayaneនិងដាក់គោលដៅបន្ទាប់
មាស ម៉ើ គ្រោងត្រលប់មកកាន់សង្វៀនជាថ្មីបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម
អ្នកលេងក្បាច់គុនយូដូ មាស ម៉ើ ដែលមានបទពិសោធន៍នៅសង្វៀន ONE Championship ចំនួន៣លើកកន្លងមក បានដាក់គោលដៅឡើងប្រកួតលើសង្វៀនវិញបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមបញ្ចប់ទៅនាថ្ងៃទី ១០ ខែ ធ្នូ ថ្មីៗនេះ។ មាស ម៉ើ បានខកបំណងក្នុងការយកមេដាយជូនជាតិ និង សម្រាប់ខ្លួនឯងក្រោយចាញ់ជុំទី២នៅស៊ីហ្គេម នាពេលថ្មីៗនេះ។ រូបគេបានយកឈ្នះកីឡាករម៉ាឡេស៊ី នៅជុំទី១ ប៉ុន្តែបែរចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន នៅជុំទី២ហើយមិនអាចឆ្លងទៅដល់វគ្គយកមេដាយជូនកម្ពុជាឡើយ។ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២ និង ជាកីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅសង្វៀនគុនចម្រុះក្នុងស្រុកនិងអន្តរជាតិបានផ្អាករត់ឡានទួរីស ១២ កៅអីពីកំពង់ធំ-ភ្នំពេញកាលជិត១ឆ្នាំមកហើយដើម្បីត្រៀមខ្លួនប្រកួតនៅស៊ីហ្គេម ប៉ុន្តែមិនអាចទទួលបានលទ្ធផលល្អ ព្រោះនេះជាលើកទី១ សម្រាប់រូបគេនៅព្រឹត្តិការណ៍កីឡាកម្រិតអាស៊ានមួយនេះ។ បែបណាក្ដី មាស ម៉ើ បង្ហាញភាពសោកស្ដាយដែលធ្វើមិនបានល្អនៅស៊ីហ្គេមសម្រាប់ខ្លួនឯងយ៉ាងដូច្នេះ ៖«ខ្ញុំសោកស្ដាយក្នុងការប្រកួតលើកដំបូងនៅស៊ីហ្គេមរបស់ខ្ញុំពេលចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីននៅជុំទី២។ ខ្ញុំចង់ឈ្នះមេដាយដើម្បីគ្រួសារខ្ញុំនិងជូនអ្នកគាំទ្រ។ ខ្ញុំបានប្រឹងខ្លាំងណាស់ តែលទ្ធផលវាមិនដូចការគិតទុកនោះទេ»។ https://www.onefc.com/videos/meas-meul-vs-edward-kelly-4/ មាស ម៉ើ ដែលខកខានឡើងសង្វៀន និង ហ្វឹកហាត់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ បានគូសបញ្ជាក់ថា៖«ខ្ញុំសម្រាកនៅជាមួយគ្រួសារ … Continue reading មាស ម៉ើ គ្រោងត្រលប់មកកាន់សង្វៀនជាថ្មីបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម
អែម សុវណ្ណារី បង្ហើបអំពីចំណុចខ្លាំងរបស់ RAYANE មុនប៉ះគ្នា
កីឡាការិនីគុនចម្រុះកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ឬ គេស្គាល់ថា «Savage Buddha» ដែលត្រៀមឡើងប្រកួតលើកទី២នៅសង្វៀន ONE Championship តំណាងឲ្យកម្ពុជាបានចេញមកប្រាប់អំពីចំណុចខ្លាំងរបស់គូបដិបក្ខសញ្ជាតិប្រេស៊ីល RAYANE MARQUES។ អែម សុវណ្ណារី ឡើងប្រកួតនៅក្នុងកម្មវិធី ONE: MARK OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខនៅក្រុងកូឡាឡាំពួរពី ប្រទេសម៉ាឡេស៊ី។ កូនខ្មែរនៅអាមេរិកបានប្រាប់អំពីចំណុចខ្លាំងរបស់គូប្រកួត RAYANE ថា៖«វាជាការប្រកួតដ៏លំបាកមួយ ព្រោះគូប្រជែងរបស់ខ្ញុំជំនាញខាងប្រយុទ្ធ និង ចូលចាប់។ RAYANE ពូកែខាងចំបាប់ហើយខ្ញុំត្រូវតែការពារកុំឲ្យគេចូលចាប់ងាយៗនោះ។ បើមិនដូច្នោះ វាអាចនឹងយ៉ាប់។ ហើយគេក៏មានក្បាច់ប្រយុទ្ធវាយបកលឿនៗផងដែរ។ បើហ៊ានប្រហែសខ្ញុំច្បាស់ជាត្រូវគេបញ្ចប់ការប្រកួតមិនខាន»។ អែម សុវណ្ណារី ដែលបង្ហាញខ្លួននៅសង្វៀនអន្តរជាតិ ONE លើកទី២បានបន្តថា RAYANE ពិតជាមានថាមពលខ្លាំងក្លាណាស់ ហើយតែងតែចង់បញ្ចប់គូប្រកួតរបស់គេគ្រប់ពេលវេលានៅលើសង្វៀន។ រឿងគួរឲ្យកត់សម្គាល់មួយទៀត ក្បាច់ប្រយុទ្ធទាំងដៃ និង ជើង ឬ ការចេញអាវុធក្នុងពេលតែមួយសុទ្ធតែបង្កគ្រោះថ្នាក់ទាំងអស់។ យ៉ាងណាក្ដី … Continue reading អែម សុវណ្ណារី បង្ហើបអំពីចំណុចខ្លាំងរបស់ RAYANE មុនប៉ះគ្នា
កូនខ្មែរនៅអាមេរិកនិយាយអំពីការត្រៀមខ្លួនប៉ះកីឡាការិនីមិនដែលចាញ់ប្រេស៊ីល
កីឡាការិនីកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ត្រៀមខ្លួនបានយ៉ាងល្អដើម្បីជួប កីឡាការិនីមិនដែលចាញ់មកពីប្រេស៊ីលនៅក្នុងកម្មវិធី ONE: MARK OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខនៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កីឡាការិនីប្រេស៊ីល RAYANE MARQUES មានមានកំណត់ត្រាប្រកួតលើសង្វៀនចម្រុះចំនួន ៤ លើកក្នុងនោះមិនដែលចាញ់ទាល់តែសោះ (ឈ្នះ៣លើក និង ស្មើ១លើក)។ រឿងអស្ចារ្យទៀត គឺ RAYANE MARQUES ជាម្ចាស់ខ្សែក្រវាត់ BJJ State Champion ៥សម័យកាល។ យ៉ាងណាក្ដីនេះជាការបង្ហាញខ្លួនលើកដំបូងរបស់ RAYANE MARQUES ស្របពេលដែល សុវណ្ណារី នឹងបង្ហាញខ្លួនលើកទី២តំណាងឲ្យកម្ពុជានៅសង្វៀន ONE។ ANE MARQUES អែម សុវណ្ណារី បានថ្លែងថា៖« វាយូរដែរហើយតាំងពីប្រកួតដំបូងនៅ ONE កាលថ្ងៃទី ៧ ខែ ធ្នូ ២០១៨។ បើគិតដល់ការប្រកួតទី ៦ ធ្នូ … Continue reading កូនខ្មែរនៅអាមេរិកនិយាយអំពីការត្រៀមខ្លួនប៉ះកីឡាការិនីមិនដែលចាញ់ប្រេស៊ីល
ចាន់ រតនា ៖«ខ្ញុំខំប្រឹងជាងមុនខ្លាំង ព្រោះនឹងជួបកីឡាករកម្រិតខ្ពស់នាប្រកួតបន្ទាប់»
«ខ្ញុំខំប្រឹងខ្លាំងជាងមុនលើសពី១០០ % ជាប្រចាំថ្ងៃ ទោះមិនទាន់មានដំណឹងថាឡើងប្រកួតនៅសង្វៀន ONE Championship នាពេលណាក៏ដោយ»។ ចាន់ រតនា កីឡាករគុនចម្រុះកម្រិតកំពូលរបស់កម្ពុជាដែលជាប់កិច្ចសន្យាប្រកួតនៅ ONE បានថ្លែងបែបនេះ មុនពេលទទួលការប្រកួតបន្ទាប់នៅថ្ងៃខាងមុខ។ ចាន់ រតនា ដែលគេស្គាល់ថា ជាម្ចាស់ក្លិបប្រដាល់ «សិល្បៈ» បានរៀបរាប់ថា នេះជាការតាំងចិត្តរបស់ខ្លួនដើម្បីប្រកួតតំណាងឲ្យកម្ពុជានៅលើសង្វៀនលំដាប់ពិភពលោក។ រតនា គូសបញ្ជាក់ដូច្នេះ៖«រាល់ថ្ងៃខ្ញុំបានកាត់ម៉ោងបង្ហាត់សិស្សនៅក្លិបរបស់ខ្ញុំមួយចំនួនដើម្បីផ្ដោតលើការហ្វឹកហាត់ផ្ទាល់ខ្លួន។ ការហាត់របស់ខ្ញុំត្រូវតែខ្លាំងជាងមុនឆ្ងាយព្រោះមិនមែនជួបកីឡាករកម្រិតដូចមុននោះទេ។ គ្រូបង្វឹករបស់ខ្ញុំទាំងអស់ដូចជាផ្នែកកម្លាំង បច្ចេកទេស ជឺជិតស៊ូ ប្រដាល់សកល គុនខ្មែរ និង MMA បានបង្ហាត់ខុសប្លែកពីមុន»។ កីឡាករវ័យ៣៣ ឆ្នាំរូបនេះបានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនឯង និង សម្រាប់កម្ពុជានាពេលកន្លងមកដែលឈ្នះ ៣ លើកជាប់គ្នានៅសង្វៀន ONE និង គ្មានកីឡាកររូបណាធ្វើបានទេក្នុងចំណោមកីឡាករគុនចម្រុះរបស់កម្ពុជា។ ដ្បិតមិនហ៊ានអះអាងថាមិនទាន់ជាកីឡាករអាជីព ប៉ុន្តែ ចាន់ រតនា មានគ្រូបង្វឹកបង្ហាត់គ្រប់ផ្នែក ដែលកីឡាករនៅកម្ពុជាមិនទាន់ធ្វើដូចនៅឡើយ។ រតនា ខំហ្វឹកហាត់តាំងពីសាច់ហើមៗកាលឡើងប្រកួតនៅសង្វៀនក្នុងស្រុកញឹកញាប់រហូតក្លាយជាកីឡាករមានសាច់ណែនល្អ និង មានឈ្មោះបោះសំឡេងចេញទៅប្រកួតលើឆាកអន្តរជាតិជាហូរហែ។ Shop Fairtex Kun Khmer - … Continue reading ចាន់ រតនា ៖«ខ្ញុំខំប្រឹងជាងមុនខ្លាំង ព្រោះនឹងជួបកីឡាករកម្រិតខ្ពស់នាប្រកួតបន្ទាប់»