គ្រូ​បង្វឹក​ខ្សែ​ក្រវាត់​ខ្មៅ​៣​ដាន់​​​ក្បាច់​គុន​​ជីជិតស៊ូ​ ​​វិភាគ​ការ​ប្រកួត​រវាង​ ចាន់ រតនា និង​ ​ជើង​​ខ្លាំង​គុយបា​ Gustavo Balart នៅ​សង្វៀន​ ONE: DREAMS OF GOLD

គ្រូ​បង្វឹក​​​ខ្សែ​ក្រវាត់​ខ្មៅ​៣​ដាន់​​ខាង​ក្បាច់​គុន​ ​ជីជិស៊ូ​ លោក​​ Fernando Salvador បាន​​ចេញ​មុខ​​មក​វិភាគ​ការ​ប្រកួត​រវាង​​កំពូល​កីឡាករ​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ​និង​ ជើង​ខ្លាំង​​សញ្ជាតិ​គុយបា​ Gustavo Balart ​នៅ​សង្វៀន​ ONE: DREAMS OF GOLD ​ដែល​រៀប​ចំ​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​នា​ថ្ងៃ​សុក្រ​​ទី​ ១៦ ខែ ​សីហា​ ឆ្នាំ​ ២០១៩​ ​ចុង​សប្ដាហ៍​នេះ​ចាប់​ពី​ម៉ោង​ ៥ ​ល្ងាច​តទៅ។ ​ប៉ុន្តែ គូ​ ចាន់ ​រតនា ​ និង Balart អាច​នឹង​ចាប់​ផ្ដើម​ប្រកួត​វេលា​ម៉ោង​ ៨:៣០ យប់។ ​   គ្រូ​បង្វឹក​រូប​នេះ​បាន​​វិភាគ​ថា​ ​ចាន់ រតនា​ ​មាន​​ឱកាស​ល្អ​ដើម្បី​ឈ្នះ​ការ​ប្រកួត​តាម​រយៈ​ការ​រៀប​គម្រោង​ការពារ​ទប់​​​​ទល់​នឹង​អ្នក​ជំនាញ​ផ្នែក​ចំបាប់, ​និង​ ​ដៃ​គូ​​ប្រយុទ្ធ​​មាន​កម្លាំង​​ខ្លាំងក្លា។ ​លោក​បន្ត​ថា​ ​​រតនា​ ​ត្រូវ​​តែ​មាន​ការ​រៀប​ចំ​ខ្លួន​​ល្អ​ និង ​ប្រើ​តិកនិក​​ឲ្យ​ប្រកប​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​ចំពោះ​ Balart ដែល​ជា​កីឡាករ​ចំបាប់​​ធ្លាប់​ប្រកួត​នៅ​ព្រឹត្តិការណ៍​​អូឡាំពិក​តំណាង​ឲ្យ​គុយបា។ វីដេអូ ប្រកួត​ចុង​​ក្រោយ​របស់ Balart ​នៅ​សង្វៀន … Continue reading គ្រូ​បង្វឹក​ខ្សែ​ក្រវាត់​ខ្មៅ​៣​ដាន់​​​ក្បាច់​គុន​​ជីជិតស៊ូ​ ​​វិភាគ​ការ​ប្រកួត​រវាង​ ចាន់ រតនា និង​ ​ជើង​​ខ្លាំង​គុយបា​ Gustavo Balart នៅ​សង្វៀន​ ONE: DREAMS OF GOLD

គង់ សំបូរ ​​ថា​​សង្វៀន ​ ONE ​ជា​ការ​ប្រកួត​ដ៏​​ធំ​បំផុត​​របស់​​ខ្លួន​ និង ​​ការ​អភិវឌ្ឍន៍​​របស់​កីឡាករ​ខ្មែរ

សង្វៀន​ ONE ​Championship ​កំពុង​ទទួល​បាន​​ការ​គាំទ្រ​​​នៅ​​​ទ្វីប​អាស៊ី​ , ​ទ្វីប​​អាមេរិក​ និង ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន។ ​​ក្នុង​នោះ​​​អ្នក​លេង​គុន​ខ្មែរ​ គង់​ សំបូរ​ មក​ ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​​បាន​បង្ហើប​ថា​ ONE ជា​សង្វៀន​ធំ​បំផុត​ និង មាន​មោទនភាព​​ក្រៃ​លែង​ដែល​បាន​​ឡើង​ប្រកួត​លើ​សង្វៀន​លំដាប់​ពិភព​លោក​មួយ​នេះ។ ​មួយ​ទៀត​​​ ​​វា​ជា​ទី​​ដែល​កីឡាករ​ខ្មែរ​អភិវឌ្ឍ​ខ្លួន​ ព្រោះ​​សម្បូរ​ដោយ​​គូ​ប្រកួត​​​កម្រិត​កំពូល​​ជា​ច្រើន​​ដែល​ត្រូវ​តែ​រៀន​សូត្រ​តាម។ ​ ​គង់​ សំបូរ​ ​ថ្លែង​​​ថា​ ៖«​ក្នុង​ជីវិត​ខ្ញុំ​លើក​ទី១​ហើយ​ដែល​បាន​ជាន់​រេញ​លំដាប់​ពិភព​លោក ​​ខ្ញុំ​សប្បាយ​ចិត្ត​​ខ្លាំង​ណាស់។ ​​ហើយ​ ONE ​ជា​សង្វៀន​ធំ​បំផុត​សម្រាប់​កីឡាករ​ខ្មែរ​យើង​ដែរ​ ​និង​ ជួយ​​ឲ្យ​កីឡាករ​យើង​រួម​ទាំង​​ ខ្ញុំ​​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ល្អ។ ​បើ​​កីឡាករ​ខ្មែរ​យើង​​បាន​ឡើង​ប្រកួត​ Kickboxing ​កាន់​តែ​ច្រើន​ នោះ​រីកចម្រើន​ជាង​មុន​ ព្រោះ​​កីឡាករ​កំពូល ៗ​ប្រមូល​ផ្ដុំ​នៅ​​​សង្វៀន​នេះ»។​ កីឡាករ​វ័យ​ ២៣​ ឆ្នាំ​រូប​នេះ​​​​ទើប​ឡើង​សង្វៀន​ ONE ​​​តែ​ម្ដង​គត់​​​ពេល​​ចាញ់​កីឡាករ​ចិន ​Zhang Chenlong ​កាល​ខែ​​​កុម្ភៈ​​ ​ឆ្នំា​ ២០១៩​ កន្លង​ទៅ​ ​ប៉ុន្តែ​ ​រូប​គេ​​ខិតខំ​ប្រឹង​ហ្វឹកហាត់​ទ្វេ​ដង​​ក្រោម​ការ​បង្វឹក​​របស់​លោក​ ជា រិទ្ធ។ ​បច្ចុប្បន្ន​នេះ​ … Continue reading គង់ សំបូរ ​​ថា​​សង្វៀន ​ ONE ​ជា​ការ​ប្រកួត​ដ៏​​ធំ​បំផុត​​របស់​​ខ្លួន​ និង ​​ការ​អភិវឌ្ឍន៍​​របស់​កីឡាករ​ខ្មែរ

ខុន ស៊ីចាន់​ និង ស៊ឹម ប៊ុនស៊្រន់ ​សុទ្ធ​តែ​បញ្ចេញ​​ទស្សនៈ​ទុក​​ចិត្ត​​លើ​ ចាន់ រតនា ​​

ម្ចាស់​ក្លិប​ «សិល្បៈ» ​និង ​ជា​កីឡាករ​គុន​ចម្រុះ​​​ ចាន់​ រតនា ​ត្រូវ​ជួប​​ជើង​ខ្លាំង​មក​ពី​គុយបា​​ ​Gustavo Balart ​នៅ​សង្វៀន​ ONE: DREAM OF GOLD ​នា​ថ្ងៃ​ទី​ ​១៦​ ខែ ​សីហា ឆ្នាំ​ ២០១៩​ នៅ​​ក្រុង​បាងកក​​ ប្រទេស​ថៃ។ មុន​ការ​ប្រកួត​មក​ដល់​ អ្នក​លេង​គុន​ចម្រុះ​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ពីរ​រូប​សុទ្ធ ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស៊្រន់​ ​បាន​​បង្ហាញ​​​ទំនុក​ចិត្ត​ដល់​​មិត្ត​រួម​ជាតិ​ ចាន់ រតនា​ ​​ដែល​អាច​មាន​ភាគ​រយ​ខ្ពស់​ដើម្បី​ទទួល​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​កម្ពុជា។ ​ស៊ឹម ប៊ុនស្រ៊ន់​ ដែល​មាន​បទ​​ពិសោធន៍​ប្រកួត​​លើ​​សង្វៀន​គុន​ចម្រុះ​ជា​​ច្រើន​ដង​​កន្លង​មក​បាន​បង្ហើប​​​ទស្សនៈ​ផ្លាល់​ខ្លួន​ថា​ ៖«​ខ្ញុំ​​គិត​ថា​ ​បង​ រតនា​ អាច​មាន​ភាគរយ​ពី​ ៦០ ​ទៅ​ ​៧០​ ភាគរយ​​ដើម្បី​ឈ្នះ​ការ​ប្រកួត​​នេះ។​ ​បើ​សិន​ ​បង​ រតនា ​អាច​ទាត់​កាត់​​ ​និង បោះ​ជង្គង់​ច្រើន​ ​ប្រហែល​ជា​ Balart អាច​សន្លប់​​ទៀត​ផង។ ​កម្លាំង​​ស៊ុហ្វ​ របស់​ … Continue reading ខុន ស៊ីចាន់​ និង ស៊ឹម ប៊ុនស៊្រន់ ​សុទ្ធ​តែ​បញ្ចេញ​​ទស្សនៈ​ទុក​​ចិត្ត​​លើ​ ចាន់ រតនា ​​

Lorenzo Lanzafame ​​កត់​ចំណាំ​ចំណុច​ខ្លាំង​​ខ្លះៗ​ រវាង​ ចាន់ រតនា ​ និង Gustavo Balart នៅ​សង្វៀន​ ONE :DREAMS OF GOLD

បន្ទាប់​ពី​​ចាប់​គូ​​ពេល​អ្នក​លេង​គុន​ចម្រុះ​​ ចាន់​ រតនា ​ត្រូវ​ប្រឈម​នឹង​​ជើង​ខ្លាំង​ ​Gustavo Balart ​នៅ​សង្វៀន​ ONE: DREAM OF GOLD គ្រូ​បង្វឹក​​ ​​Lorenzo Lanzafame ​បាន​​​ចេញ​មក​បង្ហើប​ចំណុច​ខ្លាំង ​របស់​ Balart មួយ​ចំនួន​​ដែល​ត្រូវ​តែ​ត្រៀម​ខ្លួន​ទប់​ទល់​​ឲ្យ​ខាង​តែ​បាន។​ ​ការ​តតាំង​គ្នា​មិន​ធ្លាប់​មាន​នេះ​នឹង​រៀប​ចំ​ឡើង​នៅ​​ថ្ងៃ​ទី​ ១៦ ​ខែ​ សីហា​ ឆ្នាំ​ ២០១៩​ ​ខាង​​មុខ​នា​ក្រុង​បាងកក​ប្រទេស​ថៃ។ ​​​គ្រូ​បង្វឹក​មក​ពី​ LLFitness ​បាន​កត់​សម្គាល់​បែប​នេះ៖« Balart ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់។​ ខ្ញុំ​បាន​ទស្សនា​ការ​ប្រកួត​របស់​គេ​តាម​រយៈ​វីដេអូ​ជា​ច្រើន​ ហើយ​ខ្ញុំ​ចូល​ចិត្ត​ការ​ប្រកួត​របស់​គេ។ គេ​ជា​កីឡាករ​មាន​ឆន្ទៈ​ ​មាន​ថាមពល​ និង​ បម្លាស់ទី​​ច្រើន​​លើ​សង្វៀន។ Balart ជា​គូ​ប្រជែង​ដ៏​លំបាក​បំផុត​មួយ​ ដែល​មិន​ងាយ​នឹង​បោះបង់។​ ​​គេ​​ស៊ូ​ណាស់។​ ដូច្នេះ​ខ្ញុំ​ជឿ​ជាក់ថា​ វា​ជា​ការ​ប្រកួត​ដ៏​ចាប់​អារម្មណ៍​​រវាង​​​អ្នក​ប្រយុទ្ធ​ទាំង​ពីរ»។ Balart ​ពិត​ជា​អស្ចារ្យ​ ដោយ​ឈ្នះ​ ៨ លើក​​ក្នុង​ការ​បង្ហាញ​ខ្លួន​ ១០ ​​លើក​​​លើ​សង្វៀន​គុន​ចម្រុះ​កន្លង​មក។ ​យ៉ាង​ណា​ក្ដី​ បុរស​វ័យ ៣២ ឆ្នាំ​​សញ្ជាតិ​គុយបា​ ​រូប​នេះ ចាញ់​កីឡាករ​សញ្ជាតិ​​ជប៉ុន​ … Continue reading Lorenzo Lanzafame ​​កត់​ចំណាំ​ចំណុច​ខ្លាំង​​ខ្លះៗ​ រវាង​ ចាន់ រតនា ​ និង Gustavo Balart នៅ​សង្វៀន​ ONE :DREAMS OF GOLD

ខុន ស៊ីចាន់ ​​​ ប្រាប់​អំពី​គម្រោង​ទៅ​ថ្ងៃ​អនាគត

កីឡាករ​​មាន​​បទ​ពិសោធន៍​​នៅ​សង្វៀន​គុន​ចម្រុះ​ថ្នាក់​ជាតិ​ និង ​អន្តរជាតិ​ ONE Championship ខុន ស៊ីចាន់ ​បាន​បង្ហើប​អំពី​មហិច្ឆតា​​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត​ ​​ថា​​ចង់​បើក​ក្លិប​បង្ហាត់​គុន​ចម្រុះ​​​មួយ​ដោយ​ខ្លួន​ឯង​នៅ​ឯ​ស្រុក​កំណើត​​​ក្នុង​ករណី​ដែល​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ ឬ​ ស្ថាប័ន​ពាក់ព័ន្ធ​​មាន​ការ​រៀប​​​​ព្រឹត្តិការណ៍​គុន​ចម្រុះ​ជា​ប្រចាំ​នៅ​ក្នុង​ស្រុក។ ​ខុន ស៊ីចាន់ ​ដែល​ចាប់​ផ្ដើម​​​ឡើង​​សង្វៀន​​គុន​ចម្រុះ​​​តាំង​ឆ្នាំ​ ២០១៣​ ​​បាន​គូស​បញ្ជាក់​​បែប​​​នេះ៖«​​​​ខ្ញុំ​ស្រលាញ់​ខាង​ក្បាច់​គុន​តាំង​ពី​ដើម​មក​... យើង​ចោល​​​វា​​មិន​កើត។​ ​ហើយ​បើ​មាន​គេ​ប្រកួត​គុន​ចម្រុះ​ក្នុង​ស្រុក​ដូច​គុន​ខ្មែរ​​​​ផុល​ផុស​​ ​ខ្ញុំ​​មាន​បំណង​បើក​ក្លិប​គុន​ចម្រុះ​ខ្លួន​​ឯង​មួយ​​​មើល​លទ្ធភាព​ជាក់​ស្ដែង»។ ​ម្ចាស់​ខ្សែ​ក្រវាត់ ​Khmer Warriors Challenge ​​ វគ្គ​ទី​១​​​នៅ​​ឆ្នាំ​ ២០១៣​ក្នុង​​ប្រភេទ​ទម្ងន់​ ៥៧ ​គីឡូក្រាម​​បាន​រៀប​រាប់​ទៀត​ថា​ ​​គោល​​ដៅ​របស់​គេ​​ចង់​បើក​ក្លិប​ខ្លួន​ឯង​តែ​ម្ដង ​ប៉ុន្តែ​​បើ​សិន​បើ​អាច​កៀរ​គ​​រក​ដៃ​គូ​បាន​ដើម្បី​បង្កើត​​ក្លិប​​​​រឹត​តែ​ប្រសើរ​​ និង​ រៀប​ចំ​​កាន់​​តែ​​ល្អ​ជាក់​ជា​មិន​ខាន។​ ​​​បែប​ណា​​ក៏​ដោយ​នេះ​​គ្រាន់​ជា​គិត​ទុក​ទៅ​ថ្ងៃ​មុខ​ប៉ុណ្ណោះ​ ប៉ុន្តែ ​បច្ចុប្បន្ន​​ បុរស​វ័យ​ ៣១​ ឆ្នាំ​រូប​នេះ​នៅ​​ចង់​ឡើង​ប្រកួត​​បន្ត​ទៀត​ ព្រោះ​នៅ​ជាប់​កិច្ច​សន្យា​ជា​មួយ​ ONE ​នៅ​ឡើយ។ ​អតីត​កូន​សិស្ស​​របស់​លោក​ ឡោ វុទ្ធី ​​កំពុង​ហ្វឹកហាត់​នៅ​​​ទី​កំណើត​របស់​ខ្លួន​​ឯ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមានជ័យ។ ​ស៊ីចាន់ មិន​ត្រឹម​​ហ្វឹកហាត់​ខ្លួន​ឯង​ទេ ​ប៉ុន្តែ​ថែម​ទាំង​​បង្វឹក​ក្មេងៗ​នៅ​ស្រុក​កំណើត​ដែល​ស្រលាញ់​គុន​ខ្មែរ​មួយ​ចំនួន​ទៀត​ផង។ ពេល​មុន​ឡើង​ទៅ​ប្រកួត​នៅ​សង្វៀន​ ONE ​​ស៊ីចាន់​​ ​​នឹង​ឡើង​មក​ហាត់​​ជា​មួយ​ គ្រូ​​បង្វឹក​ Alan … Continue reading ខុន ស៊ីចាន់ ​​​ ប្រាប់​អំពី​គម្រោង​ទៅ​ថ្ងៃ​អនាគត

សាន សៅយ៉ាន់ ​ថា​​​ សុខ ធី​ ល្អ​ប្រសើរ​ជាង​មុន​ ក្រោយ​ចាញ់​​ ​Rodtang ​និង​ ត្រៀម​ខ្លួន​ប្រកួត​ ៣​ទឹក​នៅ​សង្វៀន​ឯក​ភ្នំ​

គ្រូ​បង្វឹក​​​ សាន សៅយ៉ាន់​​ ​​​បាន​បង្ហើប​ថា​កូន​សិស្ស​របស់​ខ្លួន​ សុខ ធី​ ​​មើល​ទៅ​​​មាន​កម្លាំង​ស៊ុហ្វ​ល្អ​ជាង​មុន​​បន្ទាប់​ពី​ចាញ់​ Rodtang Jitmuangnon ​​កាល​ខែ​ ឧសភា​ កន្លង​ទៅ​​នៅ​ប្រទេស​ថៃ ​ហើយ​ត្រៀម​ខ្លួន​ឡើង​សង្វៀន​​ឯក​ភ្នំ​ដើម្បី​ប្រកួត​ ៣​​ទឹក​ដូច​សង្វៀន​ ONE។​ ​ថ្មីៗ​នេះ​ជើង​ខ្លាំង​ Rodtang Jitmuangnon ​ទើប​ឈ្នះ​ខ្សែ​ក្រវាត់​លំដាប់​​ពិភព​លោក​ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ​ ពី​ Jonathan Haggerty។​ ​​លោក​ សាន សៅយ៉ាន់​ ​រំលឹក​ថា​ ​បន្ទាប់​ពី​ សុខ ធី ​​ចាញ់​​​ដោយ​សារ​​ការ​ទាត់​ជើង​ក្រោម​ ​របស់​ Rodtang ​គេ​បាន​​តាំង​ចិត្ត​​ហ្វឹកហាត់​យ៉ាង​ល្អ​ដើម្បី​​ត្រលប់​មក​ដូច​ដើម​ និង​ ​ល្អ​ប្រសើរ​ជាង​មុន។​ ​ក្រោយ​រង​បរាជ័យ​ទល់​នឹង​ ​​មនុស្ស​ដែក​ Rodtang ​សុខ​ ធី​ ទើប​ឡើង​សង្វៀន​បាន​ ២​ ប្រកួត​ប៉ុណ្ណោះ​ ហើយ​ឈ្នះ​ទាំង​ពីរ​ប្រកួត។​ ​គ្រូ​បង្វឹក​ដដែល​ថា​ ​សុខ ធី​ ​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Khaokrachang … Continue reading សាន សៅយ៉ាន់ ​ថា​​​ សុខ ធី​ ល្អ​ប្រសើរ​ជាង​មុន​ ក្រោយ​ចាញ់​​ ​Rodtang ​និង​ ត្រៀម​ខ្លួន​ប្រកួត​ ៣​ទឹក​នៅ​សង្វៀន​ឯក​ភ្នំ​

គ្រូ​បង្វឹកថា​​​​​​ ចាន់ រតនា ត្រៀម​ខ្លួន​​​បាន​ល្អ​ណាស់​មុន​ជួប​ជើង​ខ្លាំង​​គុយ​បា​ Gustavo Balart

លោក​ ​​Lorenzo Lanzafame ​ដែល​ជា​គ្រូ​បង្វឹក​ ចាន់ រតនា ​​តែង​តែ​ដឹក​នាំ​​កីឡាករ​ទៅ​ប្រកួត​នៅ​សង្វៀន​ ONE CHAMPIONSHIP ​នោះ​​​​​បាន​និយាយ​ថា ​កូន​សិស្ស​របស់​ខ្លួន​​​​​​​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​មុន​ជួប​​​កីឡាករ​គុន​ចម្រុះ​ជើង​ខ្លាំង​ Gustavo Balart នា​ថ្ងៃ​ទី​ ​១៦ សីហា ​នៅ​សង្វៀន​ ONE :DREAMS OF GOLD ​នៅ​ក្រុង​បាងកក។ ​​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​​​​​បន្ត​​ថា​ ​ចាន់ រតនា ​កំពុង​ផ្ដោត​អារម្មណ៍​លើ​ការ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ ហើយ​ គ្រួ​សារ​របស់​គេ​ ​និង​ អ្នក​គាំទ្រ​ក្នុង​ប្រទេស​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ ​ដូច្នេះ​​ម្ចាស់​ក្លិប​ «សិល្បៈ» ​​ខិតខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​បំផុត​​ដើម្បី​​​ដណ្ដើម​ជ័យជម្នះ​ជា​ការ​តប​ស្នង។​ ជើង​ខ្លាំង​គុន​ចម្រុះ​កម្ពុជា​​ធ្វើ​បាន​ល្អ​ដោយ​ឈ្នះ​ ២ ​លើក​ជាប់​គ្នា​នៅ​សង្វៀន​ ONE ​នា​​​ពេល​កន្លង​មក​លើ​កីឡាករ​គុន​ចម្រុះ​សញ្ជាតិ​​​ឥណ្ឌូណេស៊ី។​ ​រតនា​ វ៉ៃ​ Abrou Fernandes ​​ឲ្យ​ចុះ​ចាញ់​ កាល​ខែ ធ្នូ​ ឆ្នាំ​ ២០១៨ ​និង​ បំបាក់​​កីឡាករ Rudy Agustian ​នា​ដើម​ខែ ឧសភា​ ឆ្នាំ​ ២០១៩ … Continue reading គ្រូ​បង្វឹកថា​​​​​​ ចាន់ រតនា ត្រៀម​ខ្លួន​​​បាន​ល្អ​ណាស់​មុន​ជួប​ជើង​ខ្លាំង​​គុយ​បា​ Gustavo Balart

ស សី ថ្លែងសារអំពីការជួយរបស់គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ តាំងពីដើមរហូតដល់បច្ចុប្បន្ន

កីឡាករគុនខ្មែរ និង គុនចម្រុះជើងចាស់ ស សី បានសរសើរដល់ទឹកចិត្តរបស់គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ប្រធានក្លិប Cambodian Top Team ដែលខំព្យាយាមជួយខ្លួនកន្លងមករហូតដល់បច្ចុប្បន្ននេះ។ បុរសវ័យ ៣៧ ឆ្នាំដែលល្បីឈ្មោះខាងគុនខ្មែរដល់គុនចម្រុះជាពិសេសបង្ហាញខ្លួនលើសង្វៀន ONE CHAMPIONSHIP នោះបានឃ្លាតឆ្ងាយពីសង្វៀនទៅហើយដោយផ្អែកលើហេតុផលវ័យកាន់តែចាស់ ស្របពេលម្ដាយព្រមទាំងប្រពន្ធផងបានហាមឃាត់រឿងឡើងសង្វៀន។ យ៉ាងណាក៏ដោយអតីតកូនសិស្សលោក អេ ភូថង បានថ្លែងអំណរគុណ យ៉ាងដូច្នេះ ៖«បើសិនខ្ញុំនៅហ្វឹកហាត់ខ្លាំងដូចមុន ខ្ញុំតែងតែទទួលបានការចាប់គូឡើងប្រកួតជាពិសេស សង្វៀន ONE និង ទទួលបានប្រាក់កម្រៃគួរសម។ ប៉ុន្តែ ឥឡូវ ខ្ញុំពិបាកធ្វើដូចមុន ព្រោះមិនអាចឃ្លាតឆ្ងាយពីគ្រួសារ និង កូនតូចៗ។ ខ្ញុំសូមអរគុណដល់ គ្រូ ហ៊ុន ច័ន្ទរាជ្យ ដែលជួយជ្រោមជ្រែងទាំងការចាប់គូ និង ការបង្វឹកកន្លងមក»។ ក្រៅពីការដឹងគុណអតីតកូនសិស្សនៅក្លិបក្រសួងការពារជាតិ បានទទូចឲ្យកីឡាករជំនាន់ក្រោមកុំបោះបង់ក្ដីស្រមៃទៅប្រកួតនៅបរទេសចោលឲ្យសោះ ព្រោះឱកាសល្អនៅមានបន្តបន្ទាប់ទៀតឲ្យតែខំប្រឹងប្រែងពិតប្រាកដ។ បុរសដដែលសង្កត់ធ្ងន់ថា៖«ពេលយើងហ្វឹកហាត់ឲ្យខ្លាំង គ្រូបង្វឹកនឹងចាប់គូឲ្យវ៉ៃមិនខាន។ ពេលយើងខ្លាំង មិនខ្វះសង្វៀនប្រកួតទេ បើមិនប្រកួតនៅក្រៅប្រទេសក៏សង្វៀនក្នុងស្រុកមានច្រើនដែរ»។ ស សី បានប្រៀបធៀបតម្លៃខ្លួនពីមុនមានកម្រិតទាបជាងឥឡូវច្រើនណាស់។ … Continue reading ស សី ថ្លែងសារអំពីការជួយរបស់គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ តាំងពីដើមរហូតដល់បច្ចុប្បន្ន

វី ស្រីខួច ​ជម្នះ​រឿង​រ៉ាវ​ជា​ច្រើន​រហូត​​ក្លាយ​ខ្លួន​ជា​កីឡា​ការិនី​ប្រដាល់​​លេច​ធ្លោ​នៅ​កម្ពុជា​

វី ស្រីខួច​ ដែល​​​​គេ​ស្គាល់​តាម​រយៈ​ការ​ប្រកួត​ជា​ច្រើន​នៅ​លើ​សង្វៀន​ប្រដាល់​សេរី​ ​ជា​ពិសេស​​​ការ​បង្ហាញ​ខ្លួន​​នៅ​សង្វៀន​ ONE ​នា​​ឆ្នាំ​​កន្លង​ទៅ។ ​បច្ចុប្បន្ន​នេះ​​ ស្រីខួច​ ជា​កីឡាការិនី​ប្រដាល់​សកល​​ជម្រើស​ជាតិ​​ដ៏​​លេច​ធ្លោ​ម្នាក់​ និង​ ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​​នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​ ២០១៩ ​នេះ​នៅ​ហ្វីលីពីន​តំណាង​ឲ្យ​កម្ពុជា។​ ​មាន​រឿង​រ៉ាវ​ និង​ ការ​តស៊ូ​​​ជា​ច្រើន​រហូត​ដល់​មាន​ភាព​លេច​ធ្លោ​ក្នុង​ពិភព​កីឡា​ប្រដាល់​នៅ​កម្ពុជា។ ​វី ស្រីខួច​ ជម្នះ​លើ​ការ​ទិតៀន៖ វី ស្រីខួច ​​ត្រូវ​បាន​​​ស្ត្រី​ជា​ច្រើន​​ក្នុង​សង្គម​ ឬ ​អ្នក​​មាន​វ័យ​ស្របាល​គ្នា​រិះគន់​ថា​ខ្លួន​ជា​​ស្រី​ ​​បែរ​ជា​ទៅ​ហាត់​ក្បាច់​គុន​​ទាត់​ធាក់​​ ព្រោះ​ក្បាច់​គុន​សម្រាប់​បុរស​ៗ។​ ​​​ ស្រីខួច ​ចូល​ហាត់​ប្រដាល់​តាំង​ពី​អាយុ​ ១៦ ​ឆ្នាំ​ ជា​មួយ​បង​ប្រុស​ វី សាវុធ ​នៅ​ក្លិប​ឥន្ទ្រី​កីឡា​ ​ដែល​​​បង្វឹក​ដោយ​​​លោក​គ្រូ ​ដួង បូរី ​នៅ​មិន​​ឆ្ងាយ​ពី​ផ្ទះ​ប៉ុន្មាន​​នា​​ក្រុង​ ​តាខ្មៅ​ ខណៈ​ដែល​ ​ខ្លួន​កំពុង​ធ្វើ​ការ​រោង​ចក្រ​​នៅ​ឡើយ​ដោយ​សារ​ជីវភាព​គ្រួសារ​ខ្សត់ខ្សោយ។​ ស្រីខួច​ ធំ​ដឹង​ក្ដី​​ក្នុង​ការដ្ឋាន​សំណង់​ ព្រោះ​​ឳពុក​ម្ដាយ​ធ្វើ​ការ​សំណង់​នៅ​​ ភូមិ​ព្រែក​សំរោង ឃុំ​តាខ្មៅ ​ក្រុង​​តាខ្មៅ​ ​អំឡុង​ឆ្នាំ​ ២០០០​ ដែល​នេះ​ជា​ហេតុ​​ធ្វើ​​ឲ្យ​ខ្លួន​មិន​អាច​បន្ត​ការ​សិក្សា​បាន​វែង​ឆ្ងាយ​ដូច​ក្មេង​​ស្រី​ដទៃ។ ដំបូង​ឡើយ​ ស្រីខួច ​ចូល​ហាត់​​លេង​ៗ​​ដើម្បី​សុខភាព​ប៉ុន្តែ​ ​ទីបំផុត​ប្រដាល់​បាន​រុញ​ច្រាន​ជីវិត​ឲ្យ​ល្អ​ប្រសើរ។​ … Continue reading វី ស្រីខួច ​ជម្នះ​រឿង​រ៉ាវ​ជា​ច្រើន​រហូត​​ក្លាយ​ខ្លួន​ជា​កីឡា​ការិនី​ប្រដាល់​​លេច​ធ្លោ​នៅ​កម្ពុជា​

គូ​ដណ្ដើម​​ខ្សែ​ក្រវាត់​ខ្លាំងៗ​នៅ​ សង្វៀន​ ONE: DAWN OF HEROES នៅ​ថ្ងៃ​ទី​២ សីហា

​សង្វៀន​ ONE: DAWN OF HEROES ​​​​​​នៅ​ថ្ងៃ​ទី​ ២​ ខែ​សីហា​ ឆ្នាំ ២០១៩​ ​ ​ខាង​មុខ​នៅ​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន មាន​គូ​ដណ្ដើម​ខ្សែ​​ក្រវាត់​ខ្លាំងៗ​ដែល​ធ្វើ​​​​ឲ្យ​រំជើប​រំជួល​សម្រាប់​អ្នក​ទស្សនា​នៅ​កម្ពុជា និង ទូទាំង​ពិភព​លោក។​ Martin Nguyen​​​ ត្រូវ​ឡើង​​​មក​​ការពារ​ខ្សែ​ក្រវាត់​​ពិភព​លោក​របស់​ខ្លួន ONE Featherweight World Championship ទល់​នឹង​​ជើង​ខ្លាំង​ជប៉ុន ​ Koyomi Matsushima។ ចំណែក ​ Rodtang Jitmuangnon ​ ដែល​គេ​ស្គាល់​ថា​ «Iron Man» ឬ មនុស្ស​ដែក​នោះ​​​ត្រូវ​ឡើង​មក​ដណ្ដើម​ខ្សែ​ក្រវាត់​​ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP​ ពី​​​កីឡាករ​ចក្រ​ភព​អង់គ្លេស​ Jonathan Haggerty។ រី​​ឯ​ជើង​ខ្លាំង​អ្នក​លេង​គុន​ចម្រុះ​​​ឥណ្ឌូណេស៊ី​​ Sunoto ​ត្រៀម​ខ្លួន​ដើម្បី​បញ្ចប់​កីឡាករ​ម៉ាឡេស៊ី​ Muhammad Aiman ​ក្នុង​ប្រភេទ Bantamweight។​ ​តើ ​Martin Nguyen … Continue reading គូ​ដណ្ដើម​​ខ្សែ​ក្រវាត់​ខ្លាំងៗ​នៅ​ សង្វៀន​ ONE: DAWN OF HEROES នៅ​ថ្ងៃ​ទី​២ សីហា