សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ផ្លាស់​ប្ដូរ​គោល​ការណ៍​មួយ​ចំនួន​​ដូច​សង្វៀន ONE

«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ឬ ​ហៅ​ថា​ « Ek Phnom Kun Khmer Arena»​ ​​បាន​ផ្លាស់​ប្ដូរ​ក្បួន​​ច្បាប់​ ​​ឬ គោល​ការណ៍​មួយ​ចំនួន​​ឲ្យ​​ដូច​ទៅ​​សង្វៀន​កម្រិត​អន្តរជាតិ​ ONE Championship ដែល​​ផ្លាស់​ពី​ ៥ ទឹក​មក​ប្រកួត​ត្រឹម​ ៣​ទឹក​ចាប់​ពី​​ថ្ងៃ​ទី​ ៣០ ខែ មិថុនា​ ខាង​​មុខ​តទៅ។​ នេះ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​ ​របស់​លោក​​ Matias Andrés អ្នក​គ្រប់គ្រង​​ទូទៅ​​នៅ​សង្វៀន​​​ខាង​លើ​បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​​អស់​រយៈ​ពេល​ជាង​ ៤​ ខែ​មក​នេះ។​ លោក Matias Andrés ​​បាន​បញ្ជាក់​​អំពី​ការ​ផ្លាស់​​ប្ដូរ​ពី​ ​ការ​ប្រកួត​៥​ទឹក​មក​ប្រកួត​៣​ទឹក​យ៉ាង​ដូច្នេះ​ ៖«​សង្វៀន ​Ek Phnom Kun Khmer Arena​ ​ចង់​ឃើញ​គុន​ខ្មែរ​​រីក​ចម្រើន​​ទាំង​នៅ​ក្នុង​ស្រុក​ និង​ឆាក​អន្តរជាតិ។ ​ដើម្បី​ឈាន​ទៅ​កម្រិត​អន្តរជាតិ ​គុន​ខ្មែរ​ត្រូវ​តែ​សម្រប​​ និង​បង្ហាញ​​​អនុភាព​នៃ​ក្បាច់​វ័យ​ចំណាស់​មួយ​នេះ។ ​បើ​សិន​យើង​មិន​​សម្រប​តាម​ស្ដង់ដារ​អន្តរជាតិ ​នោះ​កីឡាករ​របស់​យើង​មិន​អាច​រៀប​ចំ​ខ្លួន​​បាន​ល្អ​​​ក្នុង​កម្មវិធី​ ONE ​​​នោះ​ទេ​ ព្រោះ​កម្រិត​​របស់​យើង​នៅ​ក្រោយ​គេ​ឆ្ងាយ»។​ អ្នក​គ្រប់គ្រង​ទូទៅ​​រូប​នេះ​​បាន​រៀបរាប់​ថា​​លោក​បាន​អញ្ជើញ​មន្ត្រី​មក​ពី​សហព័ន្ធ​កីឡា​ប្រដាល់​​គុន​​ខ្មែរ​​ដើម្បី​ពិភាក្សា​​អំពី​ការ​ប្ដូរ​គោលការណ៍​នេះ និង​ បាន​ចែក​រំលែក​អំពី​បទ​ពិសោធន៍​ជា​ច្រើន​​ពី​គ្នា​ទៅ​វិញ​ទៅ​មក​កាល​ថ្ងៃ​ទី​ ១ … Continue reading សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ផ្លាស់​ប្ដូរ​គោល​ការណ៍​មួយ​ចំនួន​​ដូច​សង្វៀន ONE

Kun Khmer ULTRA រួម​ចំណែក​អភិវឌ្ឍ​កីឡាករ​​​គុន​ខ្មែរ​​ដើម្បី​ប្រកួត​ខ្លាំងក្លា​​លើ​ឆាក​អន្តរជាតិ​ ​

លោក​ Matias Andrés ​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ «​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» ឬ «Ek Phnom Kun Khmer Arena» ​ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​កម្មវិធី​ Kun Khmer ULTRA ​ដែល​មាន​​ការ​គាំទ្រ​ពី​​ ឧកញ៉ា ហេង តុលា ​​​ក្នុង​គោល​បំណង​ផលិត​ធនធាន​កីឡាករ​​ឲ្យ​មាន​​គុណភាព​ដើម្បី​​​មាន​ឈ្មោះ​បោះ​សំឡេង​ទៅ​ប្រកួត​កម្រិត​​​អន្តរជាតិ​ ដូច​សង្វៀន​ ONE Championship និង​ ​ការ​ប្រកួត​អន្តរជាតិ​នានា​នៅ​ក្រៅ​ប្រទេស។​ ឧកញ៉ា​ ហេង តុលា​ ​​ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​ ​​ហើយ​ ​កំពុង​តែ​វិនិយោគ​​​ពេលវេលា​ និង​ ប្រាក់កាស​​ជា​ច្រើន​ដើម្បី​ក្ដី​ស្រមៃ​​ ​ជួយ​​ក្បាច់​គុន​ខ្មែរ។ ​​នា​​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​ឧកញ៉ា​ ហេង តុលា ​បាន​បើក​សង្វៀន​ឯកភ្នំ​គុន​ខ្មែរ​ក្នុង​គោលបំណង​​​រួម​ចំណែក​ ​និង ​អភិវឌ្ឍ​​គុន​ខ្មែរ​ក្នុង​ខេត្ត​បាត់ដំបង និង ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ក្នុង​ខេត្ត​មួយ​នេះ​បាន​ប្រកួត​​​កម្រិត​​ថ្នាក់​ជាតិ​ និង​ ពង្រឹង​​ខ្លួន​រហូត​ដល់​កម្រិត​អន្តរជាតិ។ ពេល​បង្ហើប​អំពី​គម្រោង​ Kun Khmer ULTRA អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ ពី​ព្រោះ​លទ្ធផល​ទៅ​ប្រកួត​នៅ​ក្រៅ​​ប្រទេស​​ ឬ ​នៅ​សង្វៀន​ ONE … Continue reading Kun Khmer ULTRA រួម​ចំណែក​អភិវឌ្ឍ​កីឡាករ​​​គុន​ខ្មែរ​​ដើម្បី​ប្រកួត​ខ្លាំងក្លា​​លើ​ឆាក​អន្តរជាតិ​ ​

មក​ស្គាល់​ម្ចាស់​សង្វៀន​ឯកភ្នំ​នៅ​បាត់ដំបង ដែល​កំពុង​ជួយ​អភិរក្ស​គុន​ខ្មែរ

ឧកញ៉ា ហេង តុលា គឺ​ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​ លោក​កំពុង​តែ​វិនិយោគ​​​ពេលវេលា​និង​ប្រាក់​ជា​ច្រើន​ដើម្បី​ក្ដី​ស្រមៃ នោះ​គឺ​ជួយ​ក្បាច់​គុន​សិល្បៈ​គុន​ខ្មែរ។ កាល​ពី​​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឧកញ៉ា ហេង តុលា បាន​បើក​សង្វៀន​ឯកភ្នំ​គុន​ខ្មែរ​ក្នុង​គោលបំណង​​ជួយ​ស្ដារ​និង​អភិវឌ្ឍន៍​គុន​ខ្មែរ​ក្នុង​ខេត្ត​បាត់ដំបង និង​ផ្ដល់​ឱកាស​​​ទីតាំង​ឲ្យ​កីឡាករ​ក្នុង​ខេត្ត​មួយ​នេះ​បាន​ប្រកួត។ ពេល​នេះ លោក​បាន​​រៀបចំ​ព្រឹត្តិការណ៍​គុន​ខ្មែរ​ជា​ច្រើន​ក្នុង​មួយ​ខែ ហើយ​លោក​ក៏​បាន​ចាប់​ផ្ដើម​​ដើរ​មើល​ក្លឹប​ដែល​ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់ ហេតុ​អ្វី​កីឡាករ​គុន​ខ្មែរ​មិន​សូវ​ទៅ​មុខ។ “មុន​ពេល​ខ្ញុំ​បើក​សង្វៀន​ឯកភ្នំ​គុន​ខ្មែរ និង​មុន​ពេល​ទៅ​ដល់​ក្លឹប​គុន​ខ្មែរ​តូច​ៗ​ក្នុង​ខេត្ត ខ្ញុំ​បាន​ឭ​ច្រើន​អំពី​ក្លឹប​ទាំងនោះ និង​ជីវិត​របស់​ពួក​គេ​​នៅ​ឯក​ជនបទ​ក្នុង​ខេត្ត​បាត់​ដំបង...។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ទី​នោះ​ឃើញ​ផ្ទាល់​ភ្នែក វា​ពិត​ជា​ខុស​​លើ​អ្វី​ដែល​ខ្ញុំ​គិត។ ក្លឹប​ទាំងនោះ​ក្រ​មែនទែន។ មនុស្ស​ក្នុង​ទីក្រុង​ភ្នំពេញ ប្រហែល​គិត​ថា ក្លឹប​ទាំងនោះ​​មាន​​ឧបករណ៍​ហាត់​តិចតួច​ដែរ ប៉ុន្តែ​មិនមែន​ទេ ពួក​គេ​ក្រ​ខ្លាំង​មែនទែន! នេះ​គឺ​ជា​ហេតុផល​គុន​ខ្មែរ​មិន​អាច​អភិវឌ្ឍន៍​ទៅ​មុខ និង​ប្រៀបធៀប​ជាមួយ​ប្រទេស​ដ៏ទៃ"​។ សម្ដី​របស់​ឧកញ៉ា ហេង តុលា។ ​​ ឧកញ៉ា ហេង តុលា បាន​ជ្រើសរើស​​ធ្វើ​អ្វី​ផ្សេង​គ្នា ហើយ​លោក​បាន​និយាយ លោក​ចង់​ឲ្យ​អ្នក​គាំទ្រគុន​ខ្មែរ​​យល់​​ ពួក​យើង​ត្រូវ​តែ​ខិតខំ​គាំទ្រ​គុន​ខ្មែរ បើ​មិន​ដូច្នោះ​​ពួក​យើង​អាច​នឹង​បាត់បង់​កីឡាករ​មួយ​នេះ។ វិធី​មួយ​ដើម្បី​គាំទ្រ​គុន​ខ្មែរ​គឺ ទិញ​សំបុត្រ​ចូល​មើល​សង្វៀន​ឯក​ភ្នំ​គុន​ខ្មែរ។ “មាន​មនុស្ស​មួយ​ចំនួន​សួរ​ខ្ញុំ​ ហេតុ​អ្វី​សង្វៀន​ឯកភ្នំ​មិន​ឲ្យ​ចូលមើល​ដោយ​សេរី ដូច​សង្វៀន​នៅ​ភ្នំពេញ។ ហេតុ​ផល​មួយ​គឺ ពួក​យើង​គ្មាន​​អ្នក​ឧបត្ថម្ភ​​ដើម្បី​ជួយ​រៀបចំ​កម្មវិធី​ទេ ប៉ុន្តែ​ដូចគ្នា​នេះ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​​គ្រប់គ្នា​​យល់​ថា ពួក​យើង​ត្រូវ​តែ​ចំណាយ​លុយ​​ខ្លះ​ដើម្បី​គាំទ្រ​សិល្បៈ​ក្បាច់គុន​របស់​យើង។ សម្ដី​របស់​ឧកញ៉ា ហេង … Continue reading មក​ស្គាល់​ម្ចាស់​សង្វៀន​ឯកភ្នំ​នៅ​បាត់ដំបង ដែល​កំពុង​ជួយ​អភិរក្ស​គុន​ខ្មែរ

Okhna Heng Tola wants to save Kun Khmer: “The gyms are very poor, they need our support”

Okhna Heng Tola is a successful business man and does not need to work another day in his life. But he is still investing a lot of time and money into his dream: to save Cambodia's martial art Kun Khmer. In early February 2019, Okhna Heng Tola opened Ek Phnom Kun Khmer Arena in an … Continue reading Okhna Heng Tola wants to save Kun Khmer: “The gyms are very poor, they need our support”

តើ​សង្វៀន​ប្រដាល់​ថ្មី​​នៅ​​​ឯក​ភ្នំ​នា​ខេត្ត​បាត់​ដំបង​​​ទទួល​បាន​ការ​គាំទ្រ​ និង​ ​ដើរ​តួ​សំខាន់​យ៉ាង​ណា​ដើម្បី​ជួយ​ជ្រោមជ្រែង​គុន​ខ្មែរ?

សង្វៀន​​ប្រដាល់​ថ្មី​​មួយ​​​លេច​រូប​រាង​ឡើង​នៅ​ខេត្ត​​បាត់​ដំបង​ប្រហែល​​ជា​ ៤​ ខែ​​មក​នេះ។​ សង្វៀន​នោះ​ឈ្មោះ​ថា​​ «សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ឬ ​ហៅ​ថា​ « Ek Phnom Kun Khmer Arena»។​ ​ខាង​ក្រោម​នេះ​ជា​បទ​សម្ភាសន៍​​ជា​មួយ​​លោក​ Matias Andrés អ្នក​គ្រប់គ្រង​​ទូទៅ​​នៅ​សង្វៀន​​មួយ​​នេះ​អំពី​​ការ​គាំទ្រ​​ ​បញ្ហា​ប្រឈម​ ​និង​ ​​ការ​រួម​ចំណែក​ក្នុង​វិស័យ​គុន​ខ្មែរ​ដូច​ខាង​ក្រោម។​ ជម្រាប​សួរ​​​លោក​ ​តើ​​គោល​បំណង​អ្វី​សំខាន់​ក្នុង​ការ​បង្កើត​ «សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​​ នេះ​ឡើង? Matias Andrés ៖ ​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​​ទូទៅ​នៅ ​«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ ខ្ញុំ​បាន​​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​​ជា​មួយ​ដៃ​គូ​ Miguel Acosta Meyer ដែល​តែង​តែ​នាំ​កីឡាករ​បរទេស​មក​​ប្រកួត​នៅ​កម្ពុជា។ ​យើង​ចង់​បង្ហាញ​​ឲ្យ​ដឹង​ថា​ «គុន​ខ្មែរ»​ ជា​​ក្បាច់​គុន​អស្ចារ្យ​​​ដែល​អាច​ប្រកួត​​កម្រិត​អន្តរជាតិ។ ​ដូច្នេះ​​ហើយ​ទើប​​ពួក​​យើង​នាំ​​កីឡាករ​បរទេស​មក​ប្រកួត​​នៅ​ទី​នេះ​ជា​ប្រចាំ។ តើ​សង្វៀន​នេះ​​បង្កើត​ឡើង​បាន​រយៈ​ពេល​ប៉ុន្មាន​ហើយ? ​​តើ​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ​​រហូត​ដល់​ពេល​នេះ?  Matias Andrés ៖ «សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​​​ត្រូវ​បាន​​បើក​​​ឲ្យ​ប្រកួត​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​ កុម្ភៈ​ ​ឆ្នាំ​ ២០១៩​នេះ ហើយ​ខ្ញុំ​​បាន​មក​ធ្វើ​ការ​នៅ​ទីនេះ​ខែ ​មីនា។ ​យើង​មាន​បញ្ហា​ប្រឈម​​ជា​ច្រើន​ ​ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​ខ្លាំង​ក្លា​ដើម្បី​ទទួល​បាន​ជោគជ័យ។ ​ខ្ញុំ​​ចង់​​ឲ្យ​គុន​ខ្មែរ​ដើរ​ទៅ​មុខ​លឿន … Continue reading តើ​សង្វៀន​ប្រដាល់​ថ្មី​​នៅ​​​ឯក​ភ្នំ​នា​ខេត្ត​បាត់​ដំបង​​​ទទួល​បាន​ការ​គាំទ្រ​ និង​ ​ដើរ​តួ​សំខាន់​យ៉ាង​ណា​ដើម្បី​ជួយ​ជ្រោមជ្រែង​គុន​ខ្មែរ?

ឈុត សេរីវណ្ណថង រំភើប​ដែលបាន​ប៉ះ​ជើង​ខ្លាំង​ថៃ​នៅ​សង្វៀន​ឯកភ្នំ

ត្រឹម​វ័យ​១៩​​ឆ្នាំ អ្នក​ប្រដាល់​មក​​ពី​ខេត្ត​បាត់ដំបង ឈុត សេរីវណ្ណថង បាន​អភិវឌ្ឍន៍​ខ្លួន​ឯង​ក្លាយ​ជា​តារា​គុន​ខ្មែរ​ល្បី​ម្នាក់​នៅ​ប្រទេស​កម្ពុជា។ តាម​រយៈ​កំណត់ត្រា​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍ កីឡាករ​វ័យ​ក្មេង​រូប​នេះ​មាន​ក្ដី​បំណង​ចង់​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​លើ​សង្វៀន​អន្តរជាតិ ONE Championship។   នៅ​ថ្ងៃ​អាទិត្យ​ទី២៦ខែឧសភា​ខាង​មុខ វណ្ណថង នឹង​ធ្វើ​ការ​ប្រកួត​នៅ​សង្វៀន​ឯកភ្នំគុនខ្មែរ ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង។ គេ​ត្រូវ​ប្រឈម​មុខ​តទល់​នឹង​កីឡាករ​ជើង​ឯក​ថៃ Zico ដែល​មក​ពី​ភាគ​ខាង​ជើង​ប្រទេស​ថៃ។ មុន​ការ​ប្រកួត​មក​ដល់​ វណ្ណថង​បាន​និយាយ​ថា គេ​រំភើប​ដែល​បាន​ប្រកួត​ក្នុង​ដែនដី​កំណើត​របស់​ខ្លួន​ខេត្ត​បាត់ដំបង​ ជាមួយ​ជើង​ខ្លាំង Zico។ “ខ្ញុំ​មាន​អារម្មណ៍​រំភើប​ ខ្ញុំ​​មាន​ឱកាស​ប្រកួត​​ក្នុង​ខេត្ត​បាត់ដំបង។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ព្រួយ​បារម្ភ​តិចតួច ព្រោះ​ដៃ​គូ​របស់​ខ្ញុំ​មាន​ទាំង​​ខ្លាំង​និង​កែង​ល្អ ប៉ុន្តែ​ខ្ញុំ​នឹង​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ក្នុង​ការ​ត្រៀម​ខ្លួន​ប្រកួត"។ ការ​និយាយ​​របស់​វណ្ណថង"។ ហាត់​ជា​ឪពុក​លោក ឈុត សេរី កីឡាករ​វ័យ​១៩​ឆ្នាំ​ បាន​ចាប់​ចិត្ត​ស្រឡាញ់​គុន​ខ្មែរ​តាំង​តែ​ពី​នៅ​ក្មេង។ “ខ្ញុំ​ចាប់​ផ្ដើម​ស្រឡាញ់​ប្រដាល់​ ពេល​ដែល​មាន​អាយុ​១២​ឆ្នាំ។ ខ្ញុំ​បាន​ឃើញ​កីឡាករ​ចាស់ៗ​ហ្វឹកហាត់​ច្រើន ហើយ​កីឡាករ​ដែល​​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ចិត្ត​ជាង​គេ​គឺ លោក សាន សៅយ៉ាន់។ នៅ​ពេល​អនាគត​ខ្ញុំ​ចង់​ក្លាយ​ជា​តារា​គុន​ខ្មែរ​ល្បី​ម្នាក់ និង​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទូទាំង​ពិភពលោក"។ វណ្ណថង​និយាយ។​

Chhut SereyVannthong Excited To Fight Muay Thai Champion at Ek Phnom Kun Khmer Arena

At only 19 years old, Battambang native Chhut SereyVannthong has already begun to establish himself as one of Cambodia's most promising Kun Khmer stars. Sporting an impressive fight record, the young talent dreams about being the next one to represent Cambodia in international organizations like ONE Championship. On Sunday, 26 May, Chhut SereyVannthong will headline … Continue reading Chhut SereyVannthong Excited To Fight Muay Thai Champion at Ek Phnom Kun Khmer Arena