​CTT ​លើក​ទឹក​ចិត្ត​ដល់​​​នារីៗ​​ដែល​ចង់​ហាត់​​ក្បាច់​គុន​ដើម្បី​សុខភាព និង​ ​អាជីព​ថែម​​ទាំង​​ជួយ​ជ្រោមជ្រែង​បន្ថែម

«កន្លង​មក​ ក្លិប ​Cambodian​ Top ​Team ​របស់​យើង​បាន​​បង្កើត​កម្មវិធី​​​ហ្វឹកហាត់​សម្រាប់​​នារីៗ​​ ​​ដែល​​រង​គ្រោះ​ដោយ​ការ​បំពាន​ផ្លូវ​ភេទ​ និង​រង​អំពើ​ហិង្សា​​​ជា​ច្រើន​ដង​មក​ហើយ​ដើម្បី​​ឲ្យ​ពួក​គាត់​ចេះ​ការពារ​ខ្លួន។​ ​​ហើយ​ក្លិប​របស់​ខ្ញុំ​រាល់​ថ្ងៃ​មាន​​នារីៗ​​ហាត់​ដើម្បី​សុខភាព​ច្រើន​ជាង​បុរស​ទៀត​ផង។ ​​កូន​សិស្ស​​​នារី​ៗ​នៅ​​ក្លិប​ខ្ញុំ​​ហ្វឹកហាត់​​រៀង​រាល់​ល្ងាច​ប្រហែល​២០​នាក់​​។​ ​ខ្ញុំ​​សូម​លើក​ទឹក​ចិត្ត​ និង​ស្វាគមន៍​​បន្ថែម​មិន​ថា​នារី​ចង់​ហាត់​សម្រក​រាង ឬ សុខភាព​ទេ ​ប៉ុន្តែ​អ្នក​ចង់​ហ្វឹកហាត់​​​អាជីព​​​ទៀត​រឹត​តែ​​​ល្អ​​ និង​ហើយ​ខ្ញុំ​នឹង​​ជួយ​សម្រួល​ដល់​​គាត់​ក្នុង​ស្ថានភាព​ជាក់​ស្ដែង»។​ ​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​​ ហ៊ុន ច័ន្ទរាជ្យ​ ​​ប្រធាន​​ក្លិប​ Cambodian Top Team ​និង ​ជា​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា។​ លោក​​សង្កត់​ធ្ងន់​​​ថា ៖«​នារីៗ​ ដែល​​គាត់​ហាត់​​ចង់​​ឡើង​​ប្រកួត​ ឬ ​ហាត់​អាជីព​ ​យើង​ត្រូវ​មើល​​ដែរ​បង​​ហើយ​​យើង​​ត្រូវ​ធ្វើ​តេស្ត​មួយ​ចំនួន​​ ​ព្រោះ​អ្នក​ខ្លះ​អត់​មាន​ទេព​កោសល្យ​ ឬ អត់​ដុង​​ក៏​​មិន​អាច​ក្លាយ​អ្នក​ប្រដាល់​ ឬ​ អ្នក​ឡើង​ប្រកួត​​បាន​ដែរ។​ ខ្ញុំ​​យល់​ថា​បើ​គាត់​មាន​ទេព​កោសល្យ ​គាត់​មាន​ឆន្ទៈ​ហាត់​ ​យើង​នឹង​ជួយ​សម្រួល​ និង​ជ្រោមជ្រែង​​គាត់​ ​​រក​​សង្វៀន​ឲ្យ​ប្រកួត​ ព្រោះ​​នារីៗ​ហ្វឹកហាត់​ក្បាច់​គុន​មាន​តិច​ណាស់​នៅ​កម្ពុជា »។ ​ គ្រូ​បង្វឹក​ដែល​តែង​​តែ​​ដឹក​នាំ​​កូន​សិស្ស​ទៅ​ប្រកួត​​នៅ​សង្វៀន​លំដាប់​អន្តរ​ជាតិ​ ONE Championship ​រូប​​នេះ​​រៀប​​រាប់​​បន្ថែម​​បែប​នេះ​ ​ក្លិប​ CTT ​តែង​តែ​មាន​កម្មវិធី​ពិសេស​ ឬ ហៅ​ថា​ Promotion ​រៀងរាល់​ខែ​ដើម្បី​ទទួល​កូន​សិស្ស​ឲ្យ​ហ្វឹកហាត់​ … Continue reading ​CTT ​លើក​ទឹក​ចិត្ត​ដល់​​​នារីៗ​​ដែល​ចង់​ហាត់​​ក្បាច់​គុន​ដើម្បី​សុខភាព និង​ ​អាជីព​ថែម​​ទាំង​​ជួយ​ជ្រោមជ្រែង​បន្ថែម

CTT ​សហការ​ជា​មួយ​អង្គការ​ Tiny Toones ​ដើម្បី​រៃ​អង្គាស​ថវិកា​​ឧបត្ថម្ភ​​កូន​សិស្ស​ក្រីក្រ​ និង ​ផ្សារ​ភ្ជាប់​ MMA

ក្លិប​ប្រដាល់​ Cambodian Top Team ឬ CTT ​​បាន​ចូល​រួម​សហការ​ជា​មួយ​នឹង​អង្គការ​ Tiny​ Toones​ ដើម្បី​បង្កើត​កម្មវិធី​​​វិធី​សប្បុរសធម៌​មួយ​​​​​រៃ​អង្គាស​ថវិកា​​​ជួយ​ដល់​កុមារ​ក្រីក្រ​ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុង​ការ​សិក្សា​​ឲ្យ​​ទទួល​បាន​ឱកាស​សិក្សា​ដូច​កុមារ​ផ្សេងៗ​ទៀត ​និង​ ​ជា​​ការ​ផ្សព្វផ្សាយ​ក្បាច់​គុន​ចម្រុះ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ។ ​កម្មវិធី​នេះ​​​បាន​រៀប​ចំ​ឡើង​​​នៅ​ថ្ងៃ​ទី​ ​១២​ ខែ​ មិថុនា​ ឆ្នាំ ​២០១៩​​ ​ថ្មីៗ​នេះ​នៅ​ក្លិប​ Cambodian Top​ Team ​មាន​​អាសយដ្ឋាន​ផ្ទះ​លេខ​ #2s ផ្លូវ​លេខ​ ​៤៦៨​ សង្កាត់​​ទួល​ទំពូង​១ ​ខណ្ឌ​​ ចំការ​មាន​រាជធានី​ភ្នំពេញ។ គ្រូ​បង្វឹក​​ ​ហ៊ុន ច័ន្ទរាជ្យ ​បាន​ថ្លែង​​បែប​នេះ៖«​នេះ​ជា​ការ​រួម​ចំណែក​មួយ​សម្រាប់​ក្មេងៗ​ក្រីក្រ​នៅ​អង្គការ​ Tiny Toones ​ហើយ មួយ​​វិញ​ទៀត​វា​ជា​ការ​ផ្សព្វផ្សាយ​មួយ​អំពី​ក្បាច់​គុន MMA ផង​ដែរ ​ព្រោះ​ក្មេងៗ​ទាំង​​​​បាន​មក​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​ជា​មួយ​ពួក​យើង​ច្រើន​ដង​នា​ពេល​កន្លង​មក។​ ការ​​រៀប​ចំ​កម្មវិធី​រៃអង្គាស​នេះ​មិន​មែន​ត្រឹម​​ម្ដង​​នេះ​ យើង​បាន​ធ្វើ​​ច្រើន​ដង​កន្លង​មក​ហើយ និង​បន្ត​ធ្វើ​វា​ទៀត​ក្នុង​បុព្វហេតុ​ជួយ​កុមារ​ក្រខ្សត្រ»។ ​កម្មវិធី​រៃ​អង្គាស​ថវិកា​ដែល​ចាប់​ផ្ដើម​ពី​ ម៉ោង​ ​៣ ​រសៀល​ដល់​ម៉ោង​​ ១០ យប់​ថ្ងៃ​កាល​ថ្ងៃ​ទី ១២ ​មិថុនា នោះ​មាន​កម្មវិធី​ជា​ច្រើន​ដូច​ជា​ការ​​សម្ដែង​សិល្បៈ​ពី​ប្អូន​កុមារ​​ ការ​ប្រលង​​ចម្រៀង​រ៉េប​បែប​ Free Style … Continue reading CTT ​សហការ​ជា​មួយ​អង្គការ​ Tiny Toones ​ដើម្បី​រៃ​អង្គាស​ថវិកា​​ឧបត្ថម្ភ​​កូន​សិស្ស​ក្រីក្រ​ និង ​ផ្សារ​ភ្ជាប់​ MMA

នៅ​ ​ស្រីពៅ ​​​​ដែល​កំពុង​មាន​ប្រជា​ប្រិយភាព​ គ្រោង​​ធ្វើ​អ្វី​នៅ​ថ្ងៃ​​អនាគត​​​ពេល​ប្រកួត​លែង​កើត?

​​កីឡាការិនី​គុន​ខ្មែរ​ នៅ​ ស្រីពៅ​ ដែល​​កំពុង​ទទួល​បាន​ប្រជា​ប្រិយភាព​​នៅ​ក្នុង​ស្រុក​ និង ឆាក​អន្តរជាតិ​តាម​​រយៈ​ការ​ទៅ​ប្រកួត​សង្វៀន​ ONE Championship ​នា​ពេល​ថ្មីៗ​នេះ​​​បាន​ដាក់​គោល​ដៅ​រួច​ហើយ​ទៅ​ថ្ងៃ​​អនាគត​ បើ​សិន​ជា​ឡើង​ប្រកួត​លែង​កើត។​ ​ស្រីពៅ ​ដែល​ឡើង​ប្រកួត​នៅ​សង្វៀន​ ONE ចំនួន​ពីរ​លើក​​ បាន​បង្ហើប​បំណង​ថា ​​ខ្លួន​ចង់​ក្លាយ​ជា​ ​គ្រូ​បង្វឹក​ ចៅ​ក្រម​ ឬ​ ​បើ​មាន​លទ្ធភាព​​អាច​ចង់​បើក​​ក្លិប​ប្រដាល់​មួយ​នៅ​ក្នុង​ភូមិ​​​ម្ដុំ​ចំការ​ដូង​ដែល​រស់​​នៅ​បច្ចុប្បន្ន​ទៀត​ផង។ ​នៅ​ ស្រី​ពៅ​ ដែល​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​បាន​​​​​ ​គូស​បញ្ជាក់​ថា​ ៖«គោល​បំណង​ខ្ញុំ​ចង់​ធ្វើ​​ទៅ​ថ្ងៃ​មុខ​​បង​​ គឺ ​ចៅ​ក្រម​ អាជ្ញា​កណ្ដាល ​និង គ្រូ​បង្វឹក​​ផង​ ហើយ​ខ្ញុំ​ត្រូវ​រៀន​ពី​​ឥឡូវ​ទៅ។ នេះ​ជា​ឱកាស​ល្អ​ព្រោះ​​ការងារ​នេះ​​ នារីៗ​មិន​សូវ​សម្បូរ​ទេ។​ ​បង​សួរ​ដូច​​ពិបាក​ឆ្លើយ​រឿង​មាន​ប្ដី..ហឹម​ បើ​​សិន​ខ្ញុំ​​មាន​ប្ដី​ ​ហើយ​ខ្ញុំ​នៅ​ប្រកួត​បាន​គឺ ខ្ញុំ​នៅ​តែ​ប្រកួត។ ​បើ​ប្ដី​ខ្ញុំ​ ឲ្យ​ប្រកួត​ខ្ញុំ​នៅ​ប្រកួត​ ព្រោះ​នៅ​ស្រុក​គេ​ ដូច​ Priscilla គាត់​មាន​កូន​មាន​ប្ដី​ គាត់​នៅ​ប្រកួត​ជា​មួយ​ខ្ញុំ​​បាន»។ ​កីឡា​​ការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World Lethwei Championship ​បាន​បន្ត​ថា​ ​ពេល​ឃើញ​​ប្រពន្ធ​លោក​គ្រូ​​អេ ភូថង​ អ្នក​ស្រី សឹង​ … Continue reading នៅ​ ​ស្រីពៅ ​​​​ដែល​កំពុង​មាន​ប្រជា​ប្រិយភាព​ គ្រោង​​ធ្វើ​អ្វី​នៅ​ថ្ងៃ​​អនាគត​​​ពេល​ប្រកួត​លែង​កើត?

សាន សៅយ៉ាន់ ​ទម្លាយ​រឿងរ៉ាវ​​ឈឺ​ចាប់​និង​សប្បាយ​ចិត្ត​​​ខ្លះ​ពេល​នាំ​សុខ​ ធី ​​ទៅ​ប្រកួត​នៅ​​ ONE

គ្រូ​បង្វឹក​​​ សាន សៅយ៉ាន់​​ ​ដែល​បាន​ដឹក​នាំ​​ជើង​ខ្លាំង​ សុខ ធី ​ទៅ​ប្រកួត​ចំនួន​ ៣​ ​​ដង​​​លើ​សង្វៀន​ផ្សេង​គ្នា​នៅ​​ម៉ាកាវ ឥណ្ឌូណេស៊ី និង ថៃ​ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ម្ចាស់​ក្លិប​ Cambodian Top Team លោក​ ហ៊ុន ច័ន្ទរាជ្យ នោះ​បាន​រៀប​រាប់​អំពី​​រឿង​រ៉ាវ​ឈឺ​ចាប់ និង ​សប្បាយ​ចិត្ត​​មួយ​ចំនួន​កន្លង​មក។​ គ្រូ​បង្វឹក​វ័យ​ ៤០​ ​ឆ្នាំ​​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​​​បាន​ប្រាប់​អំពី​រឿង​​ឈឺ​ចាប់​ថា​ ៖«​​ខ្ញុំ​សោក​ស្ដាយ​ដែល​គេ​សុទ្ធ​ខ្លាំងៗ ​​និង ​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ថៃ​ជា​ច្រើន​ ហើយ ​យើង​មិន​ទាន់​ឈ្នះ​ ១ ​ប្រកួត​សោះ​ក្នុង​ ៣ ​លើក​ចុង​ក្រោយ​នៅ​ ONE។​ ​​ខ្ញុំ​តូច​ចិត្ត​​ខ្លាំង​ យើង​ចង់​បាន​លុយ​ ​និង​ កិត្តិយស ​មិន​មែន​​ទៅ​​វ៉ៃ​លំៗ​​យក​តែ​លុយ​ទេ។​ ​​​ខ្ញុំ​ក៏​ឈឺ​ចាប់​ បង​ប្អូន​អ្នកគាំទ្រ​មួយ​ចំនួន​ក៏​​ឈឺ​ចាប់​ដូច​គ្នា។​ ​​ប៉ុន្តែ​មាន​រឿង​ពីរ​​​ត្រូវ​យោគយល់​ ទី​១ ​យើង​មាន​កិច្ច​សន្យា​ជា​មួយ​គេ​រួច​ហើយ ​ដែល​យើង​មិន​អាច​ប្រកែក​បាន​​ពេល​គេ​ចាប់គូ​​ត្រូវ​តែ​ទៅ​វ៉ៃ។ ​ទី២​ ​​គីឡូ​ សុខ ធី ត្រឹម​ ៥៦,៧ ​គីឡូក្រាម​ ​​​ហើយ​គេ​អត់​មាន​គីឡូ​ស្រាល​ដូច​​យើង​ទេ​​ក្នុង​ការ​ប្រកួត​ Kickboxing … Continue reading សាន សៅយ៉ាន់ ​ទម្លាយ​រឿងរ៉ាវ​​ឈឺ​ចាប់​និង​សប្បាយ​ចិត្ត​​​ខ្លះ​ពេល​នាំ​សុខ​ ធី ​​ទៅ​ប្រកួត​នៅ​​ ONE

ថៃ រិទ្ធី៖«​​​ខ្ញុំ​​មាន​ឈ្មោះ​​បោះ​សំឡេង​នៅ ​ONE កូន​សិស្ស​ចង់​ហាត់​ជា​មួយ​ខ្ញុំ»

​អ្នក​លេង​គុន​ចម្រុះ​​ ថៃ រិទ្ធី​ ​​ដែល​ចាប់​ផ្ដើម​ហាត់​​​តាំង​ពី​ឆ្នាំ​​ ​២០១៣​​ បាន​លើក​​​ឡើង​អំពី​ផល​ចំណេញ​នៃ​កេរ្តិ៍​​ឈ្មោះ​កាល​​ទៅ​ប្រកួត​​នៅ​ ONE Championship ​កន្លង​ទៅ​ថា​ ​មាន​កូន​សិស្ស​ជា​ច្រើន​ចង់​ហាត់​​ជា​មួយ​ខ្លួន​ដ្បិត​ធ្លាប់​ឡើង​សង្វៀន​​កម្រិត​ពិភព​លោក​​ ONE ​​ធ្លាប់​ឈ្នះ​​ជើង​​ឯក​ផ្នែក​គុន​ចម្រុះ​ និង​​ ​ឈ្នះ​មេដាយ​មាស​​​​ពី​ការ​ប្រកួត​​ជើង​​ឯក​ថ្នាក់​ជាតិ​កីឡា​ល្បុក្កតោ។ ​​ថៃ រិទ្ធី ​កំពុង​បង្ហាត់​​​​​គុន​ខ្មែរ​នៅ​ក្លិប​ប្រដាល់​ «​MrLy Gym and Boxing»​​ ​ ​​នៅ​​ទឹក​​​ដី​ខេត្ត​ខេត្ត​សៀមរាប​ យ៉ាង​ពេញ​ចិត្ត​​ពេញ​ថ្លើម​ និង​ ទទួល​បាន​ប្រាក់​កម្រៃ​គួរ​សម​ដែល​អាច​ទ្រទ្រង់​ជីវិត​ចាយ​វាយ​ប្រចាំ​ថ្ងៃ​បាន។​ ម្ចាស់​ជើង​​​​​​ឯក​គុន​ចម្រុះ​​ក្នុង​ស្រុក​ Khmer Warrior Challenge ​រដូវ​​កាល​ទី​៣​​បាន​​​​ថ្លែង​ដូច្នេះ ៖«​​​ខ្ញុំ​បែប​ឈប់​ឡើង​វ៉ៃ​ហើយ​បង​ ប៉ុន្តែ​ខ្ញុំ​​នឹង​ចាប់​អាជីព​​បង្ហាត់​សិស្ស​វិញ​ ព្រោះ​រក​កម្រៃ​បាន​គួរ​សម​​អាច​រស់​បាន​នៅ​សៀមរាប។ ​​ពេល​​យើង​ហាត់​ឲ្យ​ល្អ​​ ច្បាស់​លាស់​កាល​នៅ​ជា​កីឡាករ​ គឺ​​មិន​អត់​ប្រយោជន៍​ទេ។ ដូច​ខ្ញុំ​អីចឹង​ ​បរទេស​គេ​ស្គាល់​ខ្ញុំ​ វ៉ៃ​នៅ​ ONE ​ធ្លាប់​​ឡើង​​សង្វៀន​អន្តរជាតិ គេ​ឃើញ​មេដាយ​ខ្ញុំ​​ គេ​ចង់​ហាត់​ជា​មួយ​ខ្ញុំ​ណាស់​ ហើយ​ខ្ញុំ​ក៏​បាន​​ថ្លៃ​ឈ្នួល​ច្រើន​តាម​ហ្នឹង​ដែរ។ ​អីចឹង​បាន​ថា ការ​ប្រឹង​​ប្រែង​របស់​ខ្ញុំ​ពី​មុន​មិន​អត់​​ប្រយោជន៍​ទេ។ ​ខ្ញុំ​សូម​​ឲ្យ​កីឡាករ​គ្រប់រូប​ខំ​ប្រឹង​ មិន​ថា​គុន​ខ្មែរ​ ​ឬ គុន​ចម្រុះ​ទេ»។ ​កីឡាករ​សម្បុរ​ស្រអែម​បន្ត​ថា​ គុន​ចម្រុះ​ពិបាក​រក​សង្វៀន​វ៉ៃ​បន្តិច​នៅ​ក្នុង​ស្រុក​ ព្រោះ​គេ​មិន​ទាន់​រៀប​ចំ​ឡើង​វិញ​ ប៉ុន្តែ​ … Continue reading ថៃ រិទ្ធី៖«​​​ខ្ញុំ​​មាន​ឈ្មោះ​​បោះ​សំឡេង​នៅ ​ONE កូន​សិស្ស​ចង់​ហាត់​ជា​មួយ​ខ្ញុំ»

អ្នក​ជំនាញ​ ថា​ ​កីឡាករ​ណា​ក៏​ហ្វឹកហាត់​ខ្លាំង​បាន​ ប៉ុន្តែ​ ការ​ហ្វឹកហាត់​ឲ្យ​ត្រឹម​ត្រូវ​​តាម​បច្ចេកទេស​ កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​​សុខភាព​ទើប​លំបាក

ការ​ហ្វឹកហាត់​ផ្នែក​កម្លាំង​បាន​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​​ទប់​កុំ​ឲ្យ​​កីឡាករ​អស់​​​ស៊ុហ្វ ​និង​ មិន​ងាយ​​​​រង​របួស​ងាយៗ។​ ​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ នៃ​​ក្លិប​ប្រដាល់​ Cambodian Top Team (CTT) បាន​ជួល​សេវាកម្ម​អ្នក​ជំនាញ​ផ្នែក​កម្លាំង​នេះ​ គឺ​លោក​ Mark Chen សញ្ជាតិ​ហុល្លង់។ ការ​ហ្វឹកហាត់​ខ្លាំង​ កីឡាករ​ណា​ក៏​អាច​ធ្វើ​បាន​ ប៉ុន្តែ​ការ​ហ្វឹកហាត់​ត្រឹម​​ត្រូវ​បាន​បច្ចេកទេស​ទើប​លំបាក។ ​ឆ្លង​កាត់​​​ការ​​បង្វឹក​ផ្នែក​កាយសម្បទា​ដល់​កូន​សិស្ស​នៅ CTT ​រយៈ​ពេល​ប្រមាណ​ជា​ ៣​ ខែ ​គ្រូ​បង្វឹក​រូប​នេះ​​​បង្ហើប​អំពី​អត្ថប្រយោជន៍ ​និង​ ចំណុច​សំខាន់ៗ​នានា​ ​តាម​រយៈ​​ផ្ដល់​បទ​សម្ភាសន៍​ដល់​ ONE ដូច​ខាង​ក្រោម។ ONE: ជម្រាប​សួរ​លោក​ Mark ​តើ​រយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​ហើយ​ដែល​លោក​​មក​ធ្វើ​ការ​នៅ​​ព្រះរាជាណា​​ចក្រ​កម្ពុជា? ចម្លើយ៖ ​ខ្ញុំ​​បាន​មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ ២០១៤។ ខ្ញុំ​ទទួល​ការងារ​នៅ​មន្ទីរ​ព្យាបាល​ឯក​​ជន​មួយ​កន្លែង។ ​​នៅ​ទី​នោះ ​​យើង​បាន​ផ្ដល់​ឲ្យ​ពលរដ្ឋ​នូវ​សេវា​កម្ម​ជា​ច្រើន ​ដូច​ជា​​ការ​ព្យាបាល​ឆ្អឹង​ខ្នង​ ​ជំងឹ​ផ្សេងៗ និង​ ការ​វះ​កាត់​នានា។ ​ការងារ​របស់​ខ្ញុំ​គឺ​ជួយ​ឲ្យ​​​អ្នក​ជំងឺ​​ត្រលប់​ទៅ​​សភាព​ដើម​វិញ​ក្នុង​​ការ​រស់​នៅ​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ និង ​ជួយ​​សម្រួល​សកម្មភាព​ហាត់​ ឬ ​ហាត់​កីឡា​ជា​​ដើម។ ​ដល់​ឆ្នាំ​ ២០១៧​ ខ្ញុំ​បាន​​ចាក​ចេញ​ពី​មន្ទីរ​ព្យាបាល​​ឯក​ជន​នោះ​ មក​បើក​របរ​រក​ស៊ី​ខ្លួន​​ឯង​ ​ឈ្មោះ​ថា​ «Banteay … Continue reading អ្នក​ជំនាញ​ ថា​ ​កីឡាករ​ណា​ក៏​ហ្វឹកហាត់​ខ្លាំង​បាន​ ប៉ុន្តែ​ ការ​ហ្វឹកហាត់​ឲ្យ​ត្រឹម​ត្រូវ​​តាម​បច្ចេកទេស​ កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​​សុខភាព​ទើប​លំបាក

CTT ជួល​សេវា​កម្ម​គ្រូ​បង្វឹក​ផ្នែក​កម្លាំង​និង​កាយសម្បទា​ម្នាក់​ដើម្បី​ឲ្យ​កីឡាករ​មាន​កម្លាំង​ស៊ុហ្វ​​កាន់​តែ​​ល្អ​​ប្រសើរ​​

ក្លិប​ប្រដាល់​សម្បូរ​ដោយ​កីឡាករ​គុន​ចម្រុះ​ចម្រុះ​ Cambodian Top Team (CTT) ​បាន​ជួល​សេវា​កម្ម​គ្រូ​បង្វឹក​​ម្នាក់​ផ្នែក​​កម្លាំង​ និង ​កាយ​សម្បទា​ម្នាក់​ដើម្បី​បង្វឹក​កម្លាំង​ស៊ុហ្វ​ដល់​កីឡាករ​ឲ្យ​កាន់​តែ​​ខ្លាំងក្លា​​ និង​ ឆ្ពោះ​ទៅ​​រក​កម្រិត​អន្តរជាតិ។ ​នេះ​ជា​ការ​​ប្រាប់​ឲ្យ​​ដឹង​របស់​​លោក​ ហ៊ុន ច័ន្ទរាជ្យ​ គ្រូ​បង្វឹក​ និង​​ជា​​​​​ម្ចាស់​​ក្លិប​ CTT។​ ​ក្លិប​ប្រដាល់​កំពុង​តែ​ទទួល​បាន​ប្រជា​ប្រិយភាព​ មួយ​នេះ​បាន​ជួល​សេវា​កម្ម​របស់​​​លោក​ Mark Chen ដែល​ជា​គ្រូ​បង្វឹក​​ជំនាញ​​ផ្នែក​​កម្លាំង​ និង​ ​កាយសម្បទា​​ ​ហើយ ​បច្ចុប្បន្ន​នេះ​​លោក​ក៏​ជា​​អ្នក​ជំនាញ​បង្វឹក​ផ្នែក​កម្លាំង ​និង​​ ​​កាយ​សម្បទា​​​នៅ​ក្លិប​បាល់ទាត់​​ព្រះខ័នរាជ​ស្វាយរៀង​​ផង​ដែរ។​ គ្រូ​បង្វឹក​ ​ហ៊ុន ច័ន្ទរាជ្យ ​​​បាន​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ ៖«​​​​និយាយ​រួម​​បង​​...ពេល​កូន​សិស្ស​ខ្ញុំ​ហាត់​​ជា​មួយ​គ្រូ Fitness ហ្នឹង​​មាន​អត្ថប្រយោជន៍​ច្រើន​ ​​ហើយ​មិន​ថា​តែ​កីឡាករ​​​ខ្ញុំ​ទេ​ ​កីឡាករ​ផ្សេង​​​ស៊ុហ្វ​​​ក៏​ហាត់​អត់​ដល់​ ឆាប់​អស់​កម្លាំង​ ល្បឿន​យឺត​​​ ការ​វ៉ៃ​ចេញ​អី​ហ្នឹង​ក៏​យឺត ​។ យើង​មិន​ត្រូវ​ហ្វឹកហាត់​តែ​វ៉ៃ​សាក់ វ៉ៃ​ស៊ីប​ ​​បច្ចេកទេស​​វ៉ៃ​ និង​ ឡាំ​គ្នា​​នោះ​ទេ​ តែ​​យើង​ត្រូវ​ដើរ​​ឲ្យ​ទាន់​សម័យ​​បច្ចុប្បន្ន។ គ្រូ​ Mark Chen ជួយ​ឲ្យ​កីឡាករ​របស់​ខ្ញុំ​​​មាន​ល្បឿន​លឿន​ ​ជំហរ​រឹង​ ​​គេច​រហ័សរហួន​ និង ​ស៊ុហ្វ​ល្អ​ជាង​មុន​ ហើយ​ក៏​​អត់​ឆាប់​អស់​ដៃ​ … Continue reading CTT ជួល​សេវា​កម្ម​គ្រូ​បង្វឹក​ផ្នែក​កម្លាំង​និង​កាយសម្បទា​ម្នាក់​ដើម្បី​ឲ្យ​កីឡាករ​មាន​កម្លាំង​ស៊ុហ្វ​​កាន់​តែ​​ល្អ​​ប្រសើរ​​

វី ស្រីខួច ខំ​ប្រឹង​ហ្វឹកហាត់​​​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​ ប៉ុន្តែ​​​​​​ស្ទើរ​​អត់​បាន​ឡើង​រេញ​​ប្រកួត​ផ្នែក​ប្រដាល់​សកល​

កីឡាការិនី​ប្រដាល់​ វី ស្រីខួច​​ ​ដែល​ជា​​​កីឡាកា​រិនី​លេច​ធ្លោ​ម្នាក់​​​នៅ​ក្នុង​ស្រុក​បាន​ខិត​ខំ​ប្រឹង​​ហ្វឹកហាត់​ប្រដាល់​សកល​​​ត្រៀម​ប្រកួត​តំណាង​ឲ្យ​ជាតិ​នា​ចុង​​ឆ្នាំ​​នេះ​ក្នុង​​​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣០ ​​ដោយ​​រៀប​ចំ​នៅ​ប្រទេស​ហ្វីលីពីន​​​ចាប់​ពី​​​​ថ្ងៃ​ទី​ ៣០​ ខែ​ វិច្ឆិកា​ រហូត​ដល់​ ​ថ្ងៃ​ទី​ ១០​ ខែ​ ធ្នូ ឆ្នាំ ២០១៩​ ខាង​​មុខ​ ប៉ុន្តែ​​​អ្វី​​ដែល​ជា​បញ្ហា​ប្រឈម​នោះ​គឺ​ ​​ស្ទើរ​តែ​មិន​បាន​ឡើង​រេញ​ប្រកួត​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ មុន​ចេញ​ទៅ​ប្រកួត​​​​​កម្រិត​​តំបន់​អាស៊ាន​មួយ​នេះ។​ កីឡាការិនី​​វ័យ​ ២៥ ​ឆ្នាំ​បាន​លើក​ឡើង​ថា ៖«​​ខ្ញុំ​​ចូល​ប្រមូល​ផ្ដុំ​​ហ្វឹកហាត់​ក្នុង​​ក្រុម​ជម្រើស​ជាតិ​​ជិត​ ៣ ខែ​មក​ហើយ។​ ​​ខ្ញុំ​ត្រូវ​តែ​ខំ​ប្រឹង​ហ្វឹកហាត់​ខ្លាំង​ក្លា​តាម​តែ​អាច​ធ្វើ​​ទៅ​បាន។ ​ប៉ុន្តែ​បញ្ហា​ប្រឈម​​​​របស់​ខ្ញុំ​គឺ​ស្ទើរ​អត់​បាន​ឡើង​រេញ​ប្រកួត​ទាល់​តែ​សោះ។ ​ពេល​ហ្វឹកហាត់​រាល់​ថ្ងៃ​នេះ ​ខ្ញុំ​ឡាំ​ ឬ ​​​វ៉ៃ​ពេល​ហាត់​តែ​ជា​មួយ​កីឡាករប្រុសៗ​ ប៉ុណ្ណោះ។​ ​​ដល់​អីចឹង​ យើង​មិន​​ដឹង​ថា​​សមត្ថភាព​យើង​​កម្រិត​ណា​ទេ។​ បើ​មាន​គូ​វ៉ៃ​ទៅ​ទើប​​យើង​អាច​សុំា​នឹង​ស្ថានភាព។ ពេល​ហ្វឹកហាត់​​ជម្រើស​ជាតិ​ហ្នឹង ​ខ្ញុំ​វ៉ៃ​បាន​ម្ដង​គត់​​ពេល​ជម្រុះ​ប្រដាល់​សកល​នៅ​ទ្វីប​អាស៊ី​ ​នា​ក្រុង​បាង​​ក​ប្រទេស​​​ថៃ​កាល​ចុង​ខែ​ កុម្ភៈ​ កន្លង​ទៅ។ មួយ​ទៀត​ យើង​ហាត់​ត្រៀម​​វ៉ៃ​សកល​ ប៉ុន្តែ​​​បើ​មាន​សង្វៀន​គេ​ចាប់​គូ​ឲ្យ ​វ៉ៃ​​ក៏​វ៉ៃ​​ប្រដាល់​សេរី​ដែរ​ភាគ​ច្រើន​ព្រោះ​អត់​សូវ​មាន​គូ​កីឡាការិនី​​លើ​សង្វៀន​នីមួយៗ»។ ពេល​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​​​ដែល​ប្រមូល​ផ្ដុំ​ដោយ​​ក្រសួង​អប់​រំ​ យុវជន និង​ កីឡា​​នៅ​​ពហុកីឡដ្ឋាន​ជាតិ​ជិត​ ៣ ​ខែ​​មក​នេះ​ ​​ស្រីខួច​​ ហ្វឹកហាត់​ជា​មួយ​គ្រូ​ប្រដាល់​​ជម្រើស​ជាតិ​ Rolando Castellano Rodriquez … Continue reading វី ស្រីខួច ខំ​ប្រឹង​ហ្វឹកហាត់​​​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​ ប៉ុន្តែ​​​​​​ស្ទើរ​​អត់​បាន​ឡើង​រេញ​​ប្រកួត​ផ្នែក​ប្រដាល់​សកល​

​ថៃ រិទ្ធី ​​ទៅ​បង្ហាត់​ប្រដាល់​​​​នៅ​​​ខេត្ត​​សៀមរាប​ទទួល​​កម្រៃ​​​ល្អ​ប្រសើរ​ជាង​​នៅ​ភ្នំពេញ

​​​កីឡាករ​ ថៃ រិទ្ធី​ ​ដែល​ចាប់​ផ្ដើម​ប្រឡូក​​ក្បាច់​គុន​ចម្រុះ​តាំង​ពី​ឆ្នាំ​ ​២០១៣​ មក​នោះ​​បាន​សម្រេច​ចិត្ត​ទៅ​បង្ហាត់​​​គុន​ខ្មែរ​នៅ​ក្លិប​ប្រដាល់​ឈ្មោះ​​ថា «​MrLy Gym and Boxing»​​ ​នៅ​​ខេត្ត​សៀមរាប ​ដោយ​ផ្អែក​លើ​ហេតុ​ផល​​ទទួល​បាន​​ប្រាក់​កម្រៃ​ល្អ​ប្រសើរ​​ភ្នំពេញ​​ទោះ​ឆ្ងាយ​ពី​​គ្រួសារ​​បន្តិច​ក្ដី។​ អ្នក​លេង​គុន​ចម្រុះ​​រូប​នេះ​បញ្ជាក់​ថា៖«​ខ្ញុំ​​ផ្លាស់​មក​ធ្វើ​ការ​នៅ​ទី​នេះ​ប្រហែល​ ២​សប្ដាហ៍​នៅ​ក្លិប​ MrLy Gym and Boxing។ ​​​​ខ្ញុំ​បង្ហាត់​កូន​សិស្ស​វ៉ៃ​ អាជីព​ ៥ ​ទៅ​៦​នាក់​ ​​ហើយ​ផ្សេង​ទៀត​អ្នក​ហាត់​គុន​ខ្មែរ​ដើម្បី​សុខភាព ​មាន​ខ្មែរ​ និង ​​ជន​បរទេស​​​​​ជា​ច្រើន​នាក់។ ​ខ្ញុំ​បង្ហាត់​​​ទី​នេះ​​អត់​មាន​កុង​ត្រា​ទេ​ ​ប៉ុន្តែ​បង្ហាត់​ស៊ី​ម៉ោង។ ​ខ្ញុំ​ទទួល​បាន​​តម្លៃ​ពី​ម៉ោង​បង្ហាត់​គួរ​សម។ ​​វា​នៅ​​ឆ្ងាយ​ពី​ ប្រពន្ធ​កូន​បន្តិច​ ប៉ុន្តែ​ មិន​អី​ទេ ពេល​សម្រាក​​ ខ្ញុំ​អាច​ឡើង​ទៅ​ភ្នំពេញ​សួរ​សុខទុក្ខ​គាត់​​ញឹកញាប់»។ ​ការ​ដែល​មក​បង្ហាត់​ក្លិប​នៅ​សៀមរាប​នេះ ​​ត្រូវ​បាន​​​កីឡាករ​ដដែល​​បង្ហើប​ថា​ អត់​មាន​កិច្ច​សន្យា​អ្វី​នោះ​ទេ​ ពោល​ បង្ហាត់​​ស៊ី​ភាគរយ។ ​ពេល​កូន​សិស្ស​​ច្រើន​ក៏​​បាន​កម្រៃ​ច្រើន​​​ទៅ​តាម​ហ្នឹង​ដែរ។ ​មួយ​វិញ​ទៀត​ វា​ជា​រឿង​ងាយ​ស្រួល​ដែរ​ ​ពេល​អត់​កិច្ច​សន្យា​ គឺ ​គេ​អត់​ចង​ជើង។ អ្នក​លេង​ក្បាច់​គុន​ល្បុក្កតោ​ គុន​ខ្មែរ​ និង ​គុន​ចម្រុះ​សង្កត់​ធ្ងន់​ថា៖«​បើ​​បង្ហាត់​នៅ​ភ្នំពេញ​មាន​តែ​កូន​សិស្ស​ខ្មែរ​ និង​ ជួយ​បង្ហាត់​បង​ ធន់ សុភា ​ប៉ុណ្ណោះ។ … Continue reading ​ថៃ រិទ្ធី ​​ទៅ​បង្ហាត់​ប្រដាល់​​​​នៅ​​​ខេត្ត​​សៀមរាប​ទទួល​​កម្រៃ​​​ល្អ​ប្រសើរ​ជាង​​នៅ​ភ្នំពេញ

សំ ថារ័ត្ន ​បង្ហើប​​ខ្សែ​ភាព​យន្ត​ពីរ​ដែល​ខ្លួន​​​​ដក់​ចិត្ត​ស្រលាញ់​បំផុត​ក្នុង​អាជីព​តារា​​សម្ដែង​

​សិស្ស​គុន​ល្បុក្កតោ ​សំ ថារ័ត្ន ​​​​ដែល​ចូល​ក្នុង​​វិស័យ​សម្ដែង​ភាព​យន្ត​ក្នុង​នាម​ជា​តួ​អង្គ​វ៉ៃ​ទាត់​ធាក់​នោះ​​បាន​បង្ហើប​​​អំពី​ខ្សែ​ភាព​យន្ត​​ចំនួន​ពីរ​​ដក់​ជាប់​ចិត្ត​​ស្រលាញ់​បំផុត​ ​​គឺ​ «Jailbreak: ការពារ​ឧក្រិដ្ឋជន» ដឹក​នាំ​ដោយ​​​​លោក Jimmy Henderson និង​ រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដឹក​នាំ​​ដោយ​លោក​ស្រី​ Angelina Jolie ​ជា​​តារា​ Hollywood លំដាប់​ពិភព​លោក​ និង​ ជា​អ្នក​ដឹក​នាំ​រឿង​ផង​​នា​ពេល​បច្ចុប្បន្ន។​ ​ការ​ដែល​លើក​ឡើង​បែប​នេះ​មិន​​មែន​​មាន​ន័យ​ថា​ សំ ថារ័ត្ន ​មិន​ពេញ​ចិត្ត​រឿង​​ផ្សេងៗ​​​​ដែល​ធ្លាប់​ប្រឡូក​ក្នុង​ការ​សម្ដែង​កន្លង​មក​ទេ ប៉ុន្តែ ​ឈុត​ឆាក​ រឿង​ទាំង​ពីរ​ខាង​លើ​​​ធ្វើ​ឲ្យ​តារា​ស្រី​វ៉ៃ​តប់​​រូប​នេះ​​​ដក់​ជាប់​ក្នុង​អារម្មណ៍​ជាង​គេ។ ​​ ​​ចាប់​តាំង​ពី​ឈាន​ជើង​ចូល​សម្ដែង​ជា​តួ​​​វ៉ៃ​តប់​​រហូត​​ដល់​ពេល​នេះ​ ​សំ ថារ័ត្ន ​ដែល​​ហ្វឹកហាត់​ក្បាច់​គុន​​ល្បុក្កតោ​ជាង​ ​១០​ឆ្នាំ​មក​​​ហើយ​នោះ​​​ចូល​រួម​សម្ដែង​បាន​​ចំនួន​ ៩ ​រឿង​មក​​ ​រួម​​បញ្ចូល​ទាំង​​​ភាពយន្ត​​ឯកសារ​​ផង។​ ថារ័ត្ន ​​ពេញ​ចិត្ត​រឿង​ «Jailbreak: ការពារ​ឧក្រិដ្ឋជន» ដោយ​លើក​ឡើង​​ដូច្នេះ ៖«​​​រឿង​នេះ​ខ្ញុំ​បាន​បង្ហាញ​សមត្ថភាព​បាន​ល្អ​ ជា​ពិសេស​​​មាន​​​តារា​បរទេស ​ឬ ​​អ្នក​ដឹក​នាំ​រឿង​​គាត់​សរសើរ​ថា​ខ្ញុំ​​​មាន​សមត្ថភាព​ក្នុង​​ការ​សម្ដែង​ ​ហើយ​លើក​ទឹក​ចិត្ត​​ដល់​តួ​ស្រី​​ចេះ​ក្បាច់​គុន​។ ​គេ​មិន​​ត្រឹម​សរសើរ​យើង​ផ្ទាល់​ទេ​ ប៉ុន្តែ​គេ​នឹក​ដល់​ប្រទេស​​​យើង​​ដែល​មាន​ធនធាន​ល្អ និង ​លើក​ទឹក​​ចិត្ត​ដល់​ក្មេង​ស្រីៗ​ដទៃ​​​ទៀត​ឲ្យ​​មាន​ភាព​ក្លាហាន​ដើម្បី​​ហាត់​ក្បាច់​គុន​ក្នុង​គោល​ដៅ​ក្លាយ​ជា​អ្នក​សម្ដែង»។ ​តា​រា​សម្ដែង​វ័យ ២៨ ឆ្នាំ​​ដដែល​​នេះ​​រៀប​រាប់​ទៀត​ថា​ តួអង្គ​​ក្នុង​រឿង​​គឺ​ដូច​​នៅ​ក្នុង​ជីវិត​ពិត​ដែរ​ … Continue reading សំ ថារ័ត្ន ​បង្ហើប​​ខ្សែ​ភាព​យន្ត​ពីរ​ដែល​ខ្លួន​​​​ដក់​ចិត្ត​ស្រលាញ់​បំផុត​ក្នុង​អាជីព​តារា​​សម្ដែង​