Articles

ពេល​ណា​ដែល​សហព័ន្ធ​កីឡា​​យុទ្ធ​គុន​ចម្រុះ​​កម្ពុជា​អាច​រៀប​ចំ​ការ​​ប្រកួត​ឡើង​វិញ?

សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​​កម្ពុជា ឬ ​​​​ហៅ​ថា​ CMMAF ត្រូវ​បាន​បង្កើត​ឡើង​​​ជា​ផ្លូវ​​ការ​នា​ខែ ​តុលា ឆ្នាំ ២០១៨ កន្លង​ទៅ។ ​ការ​បង្កើត​សហព័ន្ធ​នេះ​ឡើង​ត្រូវ​បាន​​ថ្នាក់​ដឹក​នាំ​​បង្ហើប​អំពី​ការ​​ជំរុញ​កីឡា​គុន​ចម្រុះ​ឲ្យ​កាន់​តែ​ផុសផុល​​​ទាំង​​ក្នុង​ស្រុក​ និង​ ​អន្តរជាតិ រួម​ទាំង​ការ​ខ្នះខ្នែង​ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ក្នុង​ស្រុក​​​ឲ្យ​បាន​ឆាប់​​​​និង​ញឹកញាប់​​តាម​តែ​អាច​​ធ្វើ​ទៅ​បាន។​ យ៉ាង​ណា​​ក្ដី ​លោក​ កែប៊ិន សូរស្មី ​​អុនុ​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ បាន​​ឆ្លើយ​តប​ទៅ​សំណួរ​​ខាង​លើ​បែប​នេះ​ ៖«​​​ឥឡូវ​​នេះ​យើង​មិន​​អាច​សន្យា​បាន​ទេ​ថា​​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ MMA ​ពេល​​ណា​នោះ​ទេ។ ​ប៉ុន្តែ​ជា​ដំបូង​ គម្រោង​របស់​យើង​គឺ​​រៀប​ចំ​​​ការ​បង្វឹក​ដល់​កីឡាករ​ ​សិក្សា​អំពី​របប​​អាហារ​ ​​បណ្ដុះ​បណ្ដាល​​គ្រូ​បង្វឹក​ ​អាជ្ញា​​កណ្ដាល​ និង ​ចៅ​ក្រម​​ជា​មុន​​សិន។ ​វា​ជា​ជំនាញ​បច្ចេកទេស​ចាំ​បាច់​មុន​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​​ឡើង​វិញ។ ​យើង​ចង់​ឲ្យ​កីឡាករ​ គ្រូ​បង្វឹក​ ​និង ចៅ​ក្រម​របស់​យើង​​​កាន់​តែ​មាន​អាជីព​ច្បាស់​លាស់។ ​យើង​កំពុង​លៃ​លក​​ស្នើ​សុំ​​ជួល​​​គ្រូ​មក​ពី​បរទេស​ដើម្បី​ធ្វើ​រឿង​នេះ ​និង​ចែក​រំលែក​​បទ​ពិសោធន៍​ពី​គ្រូ​​អន្តរជាតិ​​ក្រោម​ស្លាក​សហព័ន្ធ»។ មាន​មនុស្ស​​ជា​ច្រើន​បាន​សួរ​នាំ​អំពី​ការ​រៀប​ចំ​ការ​ប្រកួត​​​​កីឡា​​គុន​ចម្រុះ​ក្នុង​ស្រុក ប៉ុន្តែ​ សហព័ន្ធ​​ត្រូវ​​ការ​ក្បួន​ច្បាប់​ ឬ ​គោល​ការណ៍​ច្បាស់លាស់​ជា​​មូលដ្ឋាន​គ្រឹះ​​ ហើយ​​ត្រូវ​​បណ្ដុះ​​ឲ្យ​មាន​កីឡាករ​គ្រប់គ្រាន់​ដើម្បី​​​ការ​ប្រកួត​ ក៏​ដូច​ជា​គ្រូ​បង្វឹក​, អាជ្ញា​កណ្ដាល​ និង ចៅ​ក្រម​ផង​ដែរ។ ​រឿង​​នេះ​អ្នក​គាំទ្រ ក៏​​ដូច​​ជា​អ្នក​ស្រលាញ់​​កីឡា​​គុន​ចម្រុះ​កម្ពុជា​ត្រូវ​អត់ធ្មត់​ ​ព្រោះ​សហព័ន្ធ​កំពុង​ធ្វើ​​​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​​រឿង​នេះ។ ​​ ក្រៅ​​ពី​​ដំណើរ​ការ​រៀប​ចំ​​ការងារ​​ខាង​លើ​​ សហព័ន្ធ​ក៏​មាន​ក្រុម​ប្រឹក្សា​យោបល់​​ដែល​អាច​ជួយ​​ផ្ដល់​ដំបូន្មាន​ទាក់ទង​នឹង​របប​អាហារ​សម្រាប់​កីឡាករ​​ និង​ ទំនាក់ទំនង​សាធារណៈ​​សម្រាប់​ក្លិប​នីមួយៗ​ផង​ដែរ​តាម​រយៈ​ការ​ធ្វើ​សិក្ខាសាលា​ និង​ … Continue reading ពេល​ណា​ដែល​សហព័ន្ធ​កីឡា​​យុទ្ធ​គុន​ចម្រុះ​​កម្ពុជា​អាច​រៀប​ចំ​ការ​​ប្រកួត​ឡើង​វិញ?

ភាព​ជូរចត់​ និង ​រឿង​រំភើប​​របស់​ មាស ម៉ើ ​នៅ​លើ​សង្វៀន​ ONE ​និង​​​​ក្នុង​ពិភព​ក្បាច់​គុន​ចម្រុះ​ដែល​ចង​ចាំ​មិន​​ភ្លេច

អ្នក​​លេង​គុន​​ចម្រុះ​ មាស ​ម៉ើ​ ​​​​ដែល​​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​​​ Khmer Warrior Challenge ​​វគ្គ​​២​​​បាន​បង្ហើប​អំពី​រឿង​រ៉ាវ​ជូរចត់​​​ជា​​​ច្រើន​ និង រឿង​រ៉ាវ​រំភើប​ខ្លាំង​ ដែល​​រូប​គេ​ចង​ចាំ​នៅ​ក្នុង​ចិត្ត​ បន្ទាប់​​ពី​​បាន​​ប្រឡូក​​​ក្នុង​សង្វៀន​គុន​ចម្រុះ​​ថ្នាក់​ជាតិ​និង​អន្តរជាតិ​តាំង​ពី​ឆ្នាំ​ ២០១៣ មក។​ ​កីឡាករ​មាន​បទ​​ពិសោធន៍​ក្រាស់​ក្រែល​​នៅ​សង្វៀន​គុន​ចម្រុះ​​វ័យ​ ​២៩ ឆ្នាំ​រូប​នេះ​​​​បង្ហើប​ថា ៖«​រឿង​​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ ពេល​​ទៅ​វ៉ៃ​​នៅ​សង្វៀន​ ONE ​លើក​ដំបូង ​ពេល​ចាញ់​កីឡាករ​​ម្ចាស់​​ផ្ទះ​ហ្វីលីពីន​ Edward Kelly ​ក្នុង​ទឹក​ទី១។​ ខ្ញុំ​ដឹង​ថា​ Edward Kelly ពូកែ​​​​កណ្ដាប់​ដៃ​ និង​ ទាត់​ ​​ដូច្នេះ​​ខ្ញុំ​ព្យាយាម​​ចូល​ចាប់​។ តែ​​ចៃដន្យ​​មិន​ប្រយ័ត្ន​ ក៏​ត្រូវ​ Edward Kelly ទាត់​ខ្ញុំ​ចំ​ក្បាល​សន្លប់​តែ​ម្ដង​ត្រឹម​ទឹក​ទី១។ ​នេះ​ជា​ការ​ធ្វេសប្រហែស​​​ដែល​​ចាំ​មិន​​ភ្លេច»។​ រី​ឯ​រឿង​ឈឺ​ចាប់​មួយ​ទៀត​​​ដែល​​​​ចង់​​បំភ្លេច​នៅ​តែ​បំភ្លេច​មិន​កើត​​នោះ​​គឺ​ គ្រូ​បង្វឹក​ម្នាក់​មាន​បំណង​មិន​ល្អ​ និង​ ចង់​លក់​ការ​ប្រកួត​របស់​​ មាស ម៉ើ នៅ​ស្រុក​ខ្មែរ។​ ​ យ៉ាង​ណា​​ក្ដី​ ​មាស ម៉ើ​ មិន​គុំកួន​អ្វី​ទេ​គ្រាន់​តែ​​​​បញ្ជាក់​​បែប​នេះ​៖«រឿង​ហ្នឹង​យូរ​ហើយ​ ហើយ​ក៏​ចប់​ដែរ។ ខ្ញុំ​មិន​រំលឹក​​អ្វី​​ច្រើន​ទេ​ ​ប៉ុន្តែ​​មាន​​គ្រូ​ម្នាក់​ចង់​លក់​ការ​ប្រកួត​របស់​ខ្ញុំ។ ​សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ​។ … Continue reading ភាព​ជូរចត់​ និង ​រឿង​រំភើប​​របស់​ មាស ម៉ើ ​នៅ​លើ​សង្វៀន​ ONE ​និង​​​​ក្នុង​ពិភព​ក្បាច់​គុន​ចម្រុះ​ដែល​ចង​ចាំ​មិន​​ភ្លេច

Martin Nguyen ឡើង​ការពារ​​ខ្សែ​ក្រវាត់​ទល់​នឹង​​ Koyomi  Matsushima 

ជើង​ខ្លាំង​ Martin Nguyen ​ឬ ​ហៅ​ថា​ «The Situ-Asian» ​​នៅ​តែ​ទទួល​ទំនុក​ចិត្ត​​បន្ត​កាន់​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​របស់​ខ្លួន​​បន្ទាប់​ទទួល​ជ័យជម្នះ​បន្ត​បន្ទាប់។ ​នៅ​ថ្ងៃ​​សុក្រ​ ​ទី​ ២​ ខែ សីហា ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Featherweight World Champion ​រូប​នេះ​​​ត្រូវ​ប្រឈម​នឹង Koyomi  Matsushima  ​ឬ រហស្សនាម​ «Moushigo» ​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ ONE: DAWN OF HEROES ​នា​ក្រុង​ម៉ានីល​​ ប្រទេស​ហ្វីលីពីន។ ​​ម្យ៉ាង​វិញ​ទៀត​ គោល​ដៅ​របស់ «The Situ-Asian» ​ គឺ​ ​រក្សា​កំណត់​ត្រា​វ៉ៃ​​គូ​ប្រកួត​ឲ្យ​សន្លប់​​ច្រើន​ជាង​គេ​ ​​ក្រោយ​​​បំបាក់​ Narantungalag Jadambaa ​ឲ្យ​សន្លប់​នា​ប្រកួត​ចុង​ក្រោយ។ កូន​កាត់​​​វៀតណាម-អូស្ត្រាលី​ រូប​នេះ​​ តែង​តែ​ចង់​រក្សា​កំណត់​ត្រា​​ល្អ​ និង​ រក្សា​ខ្សែ​ក្រវាត់​នៅ​ជាប់​​នឹង​ចង្កេះ​របស់​ខ្លួន​ជា​និច្ច។ «​ជា​បឋម​ និង​ ​ការ​វាយ​តម្លៃ​ខ្ពស់ ខ្ញុំ​សូម​អបអរ​ដល់ Matsushima ​ដែល​​ទទួល​បាន​ការ​ផ្គូផ្គង។​ ខ្ញុំ​គិត​ថា​ គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ ​​​ដែល​​ខំ​ប្រឹង​រហូត​​ដល់​ចំណុច​កំពូល​​របស់​ខ្លួន។ … Continue reading Martin Nguyen ឡើង​ការពារ​​ខ្សែ​ក្រវាត់​ទល់​នឹង​​ Koyomi  Matsushima 

​គ្រូ​ផ្នែក​កម្លាំង​​​​​បង្ហាញ​អំពី​ភាព​រីកចម្រើន​របស់​កូន​សិស្ស​​នៅ​ក្លិប​ CTT ​បន្ទាប់​​ពី​ហ្វឹកហាត់​ជាង​​ ៣ ​ខែ​មក​នេះ

​បន្ទាប់​ពី​ចូល​បង្វឹក​​​​​ផ្នែក​កម្លាំង​ និង​​កាយសម្បទា​ ​នៅ​ក្លិប​ប្រដាល់ ​Cambodian Top Team ​អស់​រយៈ​ពេល​ជាង​ ៣​ខែ​មក​នេះ​ ​​ឡាយ រស្មី​ ​​ដែល​ទទួល​ភារកិច្ច​​នេះ​​​បាន​កត់​សម្គាល់​​ឃើញ​ភាព​រីកចម្រើន​របស់​កូន​សិស្ស​​ទាំង​ផ្នែក​កម្លាំង​ និង ​ចលនា​​រហ័សរហួន​​ជាង​​មុន​ច្រើន។​ ​​ការ​ហ្វឹកហាត់​ផ្នែក​កម្លាំង​ និង ​​កាយសម្បទា​​​ជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​​ក្នុង​គ្រប់​ប្រភេទ​កីឡា​ ​ហើយ​ ​​អាច​​​ទប់​កុំ​ឲ្យ​​កីឡាករ​អស់​​​ស៊ុហ្វ ​​​​និង​​មិន​ងាយ​​​​រង​របួស​ងាយៗ​ពេក។​ ​​ជាង​ ៣ ​ខែ​មក​នេះ​ ​លោក​ ហ៊ុន ច័ន្ទរាជ្យ ម្ចាស់​​ក្លិប​ប្រដាល់​ Cambodian Top Team (CTT) ​បាន​ជួល​សេវាកម្ម​អ្នក​ជំនាញ​ផ្នែក​កម្លាំង​លោក​ Mark Chen ​សញ្ជាតិ​ហុល្លង់។ ​មិន​យូរ​ប៉ុន្មាន​ ​លោក Mark Chen ​បាន​ផ្ដល់​សេច​ក្ដី​ទុក​ចិត្ត ​និង​ ​​ទម្លាក់​ការងារ​នេះ​​ឲ្យ​​អ្នក​ជំនិត​គ្រូ​​បង្វឹក​ ឡាយ រស្មី ​ដឹក​នាំ​​ការ​ហ្វឹកហាត់​​ផ្ទាល់​ជា​រៀង​មក។​ ឡាយ រស្មី ​​​ដែល​ត្រូវ​បាន​ទំនុក​ចិត្ត​ ​ព្រោះ​គេ​ជា​កីឡាករ​​មាន​បទ​ពិសោធន៍​ច្រើន​ ហើយ​​បាន​​​ទទួល​វគ្គ​បណ្ដុះ​​​បណ្ដាល​ជា​ច្រើន​វគ្គ​​​ជុំ​វិញ​ការ​បង្វឹក​ផ្នែក​កម្លាំង​ និង កាយ​សម្បទា​​​ពី​​ពី​​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) និង​ ​​បាន​សិក្សា​ច្រើន​ពី​គ្រូ​បង្វឹក​​នានា​រួម​ទាំង​ Mark … Continue reading ​គ្រូ​ផ្នែក​កម្លាំង​​​​​បង្ហាញ​អំពី​ភាព​រីកចម្រើន​របស់​កូន​សិស្ស​​នៅ​ក្លិប​ CTT ​បន្ទាប់​​ពី​ហ្វឹកហាត់​ជាង​​ ៣ ​ខែ​មក​នេះ

ចាន់ សំអាត ៖« ខុន ស៊ីចាន់ ​​​ជា​អ្នក​មាន​គុណ​ដំបូង​ជួយ​ខ្ញុំ​ឲ្យ​ប្រឡូក​ក្នុង​គុន​ខ្មែរ​និង​គុន​ចម្រុះ​រហូត​​មាន​ឈ្មោះ​ដូច​ថ្ងៃ​នេះ»

កីឡាករ​គុន​ចម្រុះ​​ ចាន់ សំអាត​ តែង​តែ​មិន​បំភ្លេច​រៀមច្បង​​ ខុន ស៊ីចាន់ ​​ដែល​​​នាំ​​ឲ្យ​រូប​គេ​មាន​ឈ្មោះ​បោះ​សំឡេង​រហូត​ដល់​​​បច្ចុប្បន្ន​នេះ។​ ខុន ស៊ីចាន់ ​​​ជា​មនុស្ស​ម្នាក់​ដំបូង​គេ​ដែល​​​បាន​មើល​ឃើញ​អំពី​ទេពកោសល្យ​របស់​ សំអាត​ ​នៅ​ឆ្នាំ​ ២០០៨​ ពេល​មាន​កម្មវិធី​ប្រកួត​ប្រដាល់​​សប្បាយៗ​​​​នៃ​ថ្ងៃ​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​វត្ត ​«ផ្លាត» ​ខេត្ត​ឧត្ដរមានជ័យ។ ​ ចាន់ សំអាត ​​រៀប​រាប់​​​ដូច្នេះ ៖«​ដំបូង​ឡើយ​ខ្ញុំ​​ជា​​អ្នក​​​រៀន​សូត្រ ​​ខ្ញុំ​អត់​បាន​គិតគូរ​​ប្រដាល់​ទេ​ប៉ុន្តែ ​កាល​នៅ​តូច​ធ្លាប់​ហាត់​​វ៉ៃ​លេង​ជា​មួយ​ក្មេងៗ​ដូច​គ្នា។ ​ពេល​អស់​​អ្នក​ទំនុក​បម្រុង​​ក្រោយ​​ឳ​ពុក​ខ្ញុំ​​​ខូច​ ខ្ញុំ​ក៏​​​បាក់​ទឹក​ចិត្ត​​ក្លាយ​ជា​ក្មេង​ដើរ​លេង​ ក្មេង​ស្ទាវ​ និង​ ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​ ៧ ​ប៉ុណ្ណោះ​។ ខ្ញុំ​និយាយ​ត្រង់​បង​ ខ្ញុំ​ជា​ក្មេង​ដើរ​លេង​ច្រើន គឺ​ស្ទាវ។​ ​គ្រា​មួយ​​នោះ​​បុណ្យ​ចូល​ឆ្នាំ​ ២០០៨​។ គេ​ប្រកាស​​រក​​អ្នក​ប្រកួត​ ​​តែ​រេញ​នៅ​ជាប់​ដី​មិន​ខ្ពស់​ទេ​ ...ខ្ញុំ​ក៏​ឡើង​ប្រកួត​ហើយ​ឈ្នះ​គេ។ ​ពេល​នោះ​បង​ខុន ស៊ី​ចាន់ ​ក៏​បាន​​ណែនាំ​ទៅ​ហាត់​ប្រដាល់​ទៅ»។ ​តាំង​ពី​ពេល​នោះ​មក ​សំអាត​ ក៏​បាន​ដើរ​តាម​គន្លង ខុន ​ស៊ីចាន់ ​ទៅ​ហាត់​ជា​មួយ​លោក​ គ្រូ ឡោ វុទ្ធី​ ​នៅ​​ក្លិប​ កងពលធំ​អន្តរាគមន៍​លេខ៣​​ខេត្ត​​ព្រះវិហារ​ ​តាម​ការ​ត្រួសត្រាយ​ផ្លូវ។ ​​មិន​ត្រឹម​តែ​ជួយ​មិន​គិត​គុន​ស្រ័យ​ ​ខុន … Continue reading ចាន់ សំអាត ៖« ខុន ស៊ីចាន់ ​​​ជា​អ្នក​មាន​គុណ​ដំបូង​ជួយ​ខ្ញុំ​ឲ្យ​ប្រឡូក​ក្នុង​គុន​ខ្មែរ​និង​គុន​ចម្រុះ​រហូត​​មាន​ឈ្មោះ​ដូច​ថ្ងៃ​នេះ»

ការ​ប្រកួត​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ ​កាន់​តែ​ជក់ចិត្ត​​ ​បន្ទាប់​ពី​ សម្រប​តាម​គោលការណ៍​​វ៉ៃ​៣​ទឹក​របស់​ ONE 

«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ឬ ​« Ek Phnom Kun Khmer Arena»​ ​​ ​​​ទាញ​បាន​​ចំណាប់​អារម្មណ៍​ពី​ទស្សនិកជន​ ឬ​ អ្នក​គាំទ្រ​ បន្ទាប់​ពី​​​​ផ្លាស់​ប្ដូរ​ក្បួន​​ច្បាប់​ ​​ឬ គោល​ការណ៍​មួយ​ចំនួន​​ឲ្យ​​ដូច​ទៅ​​សង្វៀន​​​លំដាប់​ពិភព​លោក​​ ONE Championship ​ពី​ការ​ប្រកួត​​ ៥ ទឹក​មក​ប្រកួត​ត្រឹម​ ៣​ទឹក​​​​ដែល​បាន​ចាប់​ផ្ដើម​អនុវត្តន៍​​កាល​​​ថ្ងៃ​ទី​ ៣០ ​ខែ មិថុនា​ ​កន្លង​​ទៅ។​ ​លោក​​ Matias Andrés អ្នក​គ្រប់គ្រង​​ទូទៅ​​នៅ​សង្វៀន​​​ខាង​លើ​បាន​​ថ្លែង​​សារ​យ៉ាង​រីករាយ​​ចំពោះ​កិច្ច​ការ​​ដែល​សម្រេច​បាន​​​នា​ពេល​នេះ។ ​​ ​ ជា​មួយ​គ្នា​នោះ ​​កីឡាករ​ ណាម ​ម៉ូរ៉ាក់ ​ដែល​​បង្ហាញ​វត្តមាន​​​ក្នុង​ការ​ប្រកួត​​ផ្លាស់​ប្ដូរ​លើក​ដំបូង​បាន​ថ្លែង​ថា ៖«​ការ​វ៉ៃ ​៣ ទឹក​គឺ​ម្យ៉ាង​ មិន​ពិបាក​ពេក ​និង​មិន​ស្រួល​​ពេក​ តែ​ យើង​មិន​បាច់​សន្សំ​កម្លាំង​ទេ​ ហើយ​​ប្រើ​ពេល​ខ្លី​ក្នុង​ការ​ស្ទាបស្ទង់។​ គេ​ត្រូវ​​ការ​កីឡាករ​ចូល​វ៉ៃ​​ និង បុក​យក​តែ​ម្ដង​។ បើ​យើង​មិន​​ដើរ​ចូល​វ៉ៃ​គឺ​ច្បាស់​ជា​ចាញ់​​ ហើយ​ល្អ​មើល»។ អ្នក​លេង​​គុន​ខ្មែរ​មក​​ពី​ក្លិប​​ពន្លឺ​សាមគ្គី​ខេត្ត​បាត់​ដំបង​វ័យ​ ២៦ ឆ្នាំ​ ​សង្កត់​ធ្ងន់​​​ទៀត​ថា​ ៖«​ល្អ​ដែរ​គោល​ការ​វ៉ៃ​​ ៣ … Continue reading ការ​ប្រកួត​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ ​កាន់​តែ​ជក់ចិត្ត​​ ​បន្ទាប់​ពី​ សម្រប​តាម​គោលការណ៍​​វ៉ៃ​៣​ទឹក​របស់​ ONE 

គូ​ប្រកួត​ដ៏​អស្ចារ្យ​​​​​​​ដើម្បី​អបអរសាទរ​​​ព្រឹត្តិការណ៍​ប្រកួត​គម្រប់​​១០០​លើក​នៅ​សង្វៀន​ ONE: CENTURY ​នា​ទីក្រុង​តូក្យូ ​ត្រូវ​បាន​បង្ហាញ

ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​​ដ៏​ល្បី​លំដាប់​ពិភព​លោក​ ONE Championship ​នឹង​​រៀប​ចំ​ការ​ប្រកួត​ដ៏​អស្ចារ្យ​​ដើម្បី​អបអរ​សាទរ​ការ​រៀប​ចំ​គម្រប់ ​១០០ ​លើក​​លើ​សង្វៀន​​​​ជា​​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​​ដែល​​​ផ្គូផ្គង​គូ​ពិសេសៗ​លំដាប់​ពិភព​លោក​​​ជូន​អ្នក​គាំទ្រ​​ដើម្បី​ទស្សនា។ ​កាល​ថ្ងៃ​អាទិត្យ​ទី​ ៣០​ ខែ មិថុនា​ ប្រធាន ​និង ជា​នាយក​ប្រតិបត្តិ​ ONE Championship លោក Chatri Sityodtong ​បាន​ប្រកាស​អំពី​គូ​ប្រកួត​​​ខ្លាំងៗ​ជា​បឋម​​ និង​ ​បន្ថែម​​បាន​​ប្រាក់​រង្វាន់​​សន្ធឹកសន្ធាប់​នៅ​សង្វៀន​​មាន​ឈ្មោះ​ថា​ ONE: CENTURY ​ដែល​​រៀប​​ចំ​នៅ​ថ្ងៃ​ទី​ ១៣ ខែ ​តុលា ​ឆ្នាំ ២០១៩ ​​ខាង​មុខ​នៅ​​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន។ គូ​ដែល​ប្រកាស​ដំបូង​គេ​នេះ​គឺ​ ជា​ការ​ជួប​គ្នា​សាជាថ្មី​ ​​របស់​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Women’s Strawweight World Champion កីឡាការិនី​ Xiong Jing Nan ហៅ «The Panda» ​សុខ​ចិត្ត​​បញ្ចុះ​គីឡូ​​ពី​ខ្សែ​ក្រវាត់​​របស់​ខ្លួន​​មក​​​​​មក​ដណ្ដើម​ខ្សែ​ក្រវាត់​​លំដាប់​ពិភព​លោក​ ONE Women’s Atomweight World Title ​ពី​ Angela Lee … Continue reading គូ​ប្រកួត​ដ៏​អស្ចារ្យ​​​​​​​ដើម្បី​អបអរសាទរ​​​ព្រឹត្តិការណ៍​ប្រកួត​គម្រប់​​១០០​លើក​នៅ​សង្វៀន​ ONE: CENTURY ​នា​ទីក្រុង​តូក្យូ ​ត្រូវ​បាន​បង្ហាញ

មាស ម៉ើ ៖«​ទោះ​​ខ្ញុំ​​រត់​តាក់ស៊ី​ ​ខ្ញុំ​នៅ​តែ​ស្រលាញ់​​គុន​ចម្រុះ​ ​និង ​សង្ឃឹម​​ទទួល​ការងារ​ធ្វើ​ទៅ​ថ្ងៃ​មុខ»

«​​​បច្ចុប្បន្ន​​​​​នេះ​ខ្ញុំ​ជាប់​រវល់​បង។ ​ខ្ញុំ​​រត់​​ឡាន​​​ទួរីស​​ ១២ ​កៅ​អី​​​ដឹក​ភ្ញៀវ​ទៅ​មក​ ​ភ្នំពេញ​​ និង​ កំពង់​ធំ ដែល​ជា​ឡាន​​ផ្ទាល់​ខ្លួន។ ដូច្នេះ​​ខ្ញុំ​សម្រេច​ចិត្ត​ផ្អាក​​ហាត់​ និង ឡើង​សង្វៀន​សិន​​ដើម្បី​​រក​លុយ​​ចិញ្ចឹម​ប្រពន្ធ​​និង​កូន​ដល់​ ៣នាក់​ក្នុង​បន្ទុក ​ម្នាក់​ ៩​ឆ្នាំ ​​៣​ឆ្នាំ និង ១​ខួប។ ​ប៉ុន្តែ​ក្ដី​រំពឹង​ ខ្ញុំ​មិន​បោះ​បង់​​គុន​ចម្រុះ​ទេ ​នៅ​តែ​ចង់​ធ្វើ​ការ​​ផ្នែក​ក្បាច់​គុន​នេះ»​។ ​នេះ​ជា​ការ​ថ្លែង​ប្រាប់​ឲ្យ​ដឹង​​របស់​ មាស ​ម៉ើ​ ​ម្ចាស់​ខ្សែ​ក្រវាត់​​​ Khmer Warrior Challenge ​​វគ្គ​​២ ​និង ​ជា​កីឡាករ​មាន​បទ​​ពិសោធន៍​ក្រាស់​ក្រែល​​នៅ​សង្វៀន​គុន​ចម្រុះ​​​នៅ​ប្រទេស​ថៃ​រួម​ទាំង​ការ​​ប្រកួត​លើ​សង្វៀន​អន្តរជាតិ ONE Championship។ មាស ម៉ើ​ ខក​ខាន​ឡើង​សង្វៀន​ ​និង​ ហ្វឹកហាត់​តាំង​ពី​ចុង​​ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៨​មក​ម៉្លេះ​ ​បន្ទាប់​ពី​ចាញ់​កីឡាករ​ហុល្លង់​ Anthony Engelen ​នៅ​សង្វៀន​ ONE: HEART OF THE LION ​នា​ប្រទេស​សិង្ហបុរី។​ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​រៀប​​រាប់​ទៀត​ថា​ ៖«​សម្រាប់​គុន​ចម្រុះ​នៅ​តែ​មាន​តម្លៃ​​សម្រាប់​ខ្ញុំ​ ខ្ញុំ​ស្រលាញ់។ បើ​មិន​ស្រលាញ់​មិន​ខំ​ហាត់​និង​ចេញ​​ទៅ​ប្រកួត​អន្តរជាតិ​​ហូរហែ​នោះ​ទេ។ ​ប៉ុន្តែ​​តម្រូវ​ការ​ជីវភាព​ប្រចាំ​ថ្ងៃ​ទើប​​ផ្អាក​សិន។ … Continue reading មាស ម៉ើ ៖«​ទោះ​​ខ្ញុំ​​រត់​តាក់ស៊ី​ ​ខ្ញុំ​នៅ​តែ​ស្រលាញ់​​គុន​ចម្រុះ​ ​និង ​សង្ឃឹម​​ទទួល​ការងារ​ធ្វើ​ទៅ​ថ្ងៃ​មុខ»

ចាន់ សំអាត ​​​មាន​ភាគរយ​ខ្ពស់​ដើរ​ចេញ​​ពី​ពិភព​ក្បាច់​គុន​ទៅ​ប្រកប​របរ​ផ្សេង​នៅ​ថ្ងៃ​មុខ

កីឡាករ​ ចាន់ សំអាត​ ​​ដែល​ជា​អ្នក​លេង​គុន​ចម្រុះ​មាន​ឈ្មោះ​​បោះ​សំឡេង​ម្នាក់​នៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​បាន​បង្ហើប​អំពី​គោល​ដៅ​ទៅ​ថ្ងៃ​អនាគត​ថា​ ​នឹង​មាន​ភាគរយ​ខ្ពស់​ដើម្បី​ចាក​ចេញ​ពី​​​​ការងារ​ក្បាច់​គុន ​​និង​ ផ្ដោត​លើ​មុខ​របរ​ផ្សេង​ទៅ​វិញ។​ កីឡាករ​គុន​ចម្រុះ​វ័យ​ ២៦​ ឆ្នាំ​រូប​នេះ​បញ្ជាក់​ដូច្នេះ ៖«រាល់​ថ្ងៃ​​ខ្ញុំ​មិន​ទាន់​ច្បាស់​ទេ​បង​ទោះ​។ ​ខ្ញុំ​នៅ​មាន​កម្លាំង។ ​ខ្ញុំ​ខំ​ប្រឹង​ហ្វឹកហាត់ ​ហើយ​ ឡើង​ចុះ​ញឹកញាប់​ពី​ខេត្ត​ឧត្ដរមានជ័យ ​មក​ភ្នំពេញ​ដើម្បី​ហាត់​នៅ​ក្លិប ​Cambodian Top Team ។ ​តែ​ខ្ញុំ​​​​​អាច​ឈប់​​ពី​​​កីឡា​ក្បាច់​គុន​មួយ​នេះ​ពេល​អាយុ​ជ្រេ​​បន្តិច​ទៀត។​ ​រាល់​​​ថ្ងៃ​​ ​ខ្ញុំ​ខំ​ហ្វឹកហាត់​ខ្លួន​ឯង​ផង និង​ ជួយ​បង្ហាត់​សិស្ស​នៅ​ CTT ​ផង។ ​ការ​ជួយ​នេះ​​មិន​មែន​ទទួល​ប្រាក់​ខែ​អ្វី​ទេ ​​ហើយ​មិន​​ទាន់​ប៉ង​ក្លាយ​ជា​គ្រូ​បង្វឹក​ដែរ​ ​ព្រោះ​លោក​ គ្រូ​ ហ៊ុន ច័ន្ទរាជ្យ​ គាត់​ជួយ​សម្រួល​ដល់​ខ្ញុំ​ បង្ហាត់​ខ្ញុំ​ ​ផ្ដល់​ការ​ស្នាក់​នៅ ការ​​ហូប​ចុក​ ​រក​សង្វៀន​​​ឲ្យ​ប្រកួត​ជា​ដើម។ ​ដូច្នេះ​យើង​ត្រូវ​​ជួយ​គាត់​វិញ​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។ ​បច្ចុប្បន្ន​ ​កូន​សិស្ស​លោក​ ហ៊ុន ច័ន្ទរាជ្យ ​​​កំពុង​​បុក​ហ្វឹកហាត់​​យ៉ាង​ខ្លាំងក្លា​​ដើម្បី​​ត្រៀម​ប្រកួត​នៅ​សង្វៀន ONE និង​ កំពុង​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​​ប្រភេទ​ទម្ងន់​ ៦០ ​គីឡូក្រាម​​នៅ​ស្ថានីយ​​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដែល​មាន​បេក្ខភាព​​កីឡាករ​ខ្មែរ​ ៤ នាក់ និង ថៃ ៤ … Continue reading ចាន់ សំអាត ​​​មាន​ភាគរយ​ខ្ពស់​ដើរ​ចេញ​​ពី​ពិភព​ក្បាច់​គុន​ទៅ​ប្រកប​របរ​ផ្សេង​នៅ​ថ្ងៃ​មុខ

Samontha ដែល​ជា​ក្មួយ កែវ រំចង់ មាន​ក្ដី​ស្រមៃ​ធំ​ចង់​នាំ​ពូ​​ទៅ​​ប្រកួត​នៅ​អាមេរិក

កីឡា​ការិនី​ខ្មែរ​អាមេរិក Samontha Stephenson បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​នាំ​ពូ​របស់​ខ្លួន​ដែល​ជា​អ្នក​ប្រដាល់​ល្បី​ក្នុង​ប្រទេស​កម្ពុជា កែវ រំចង់ ទៅ​ហ្វឹកហាត់​​និង​ប្រកួត​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។ កាល​ពី​ឆ្នាំ​មុន Samontha បាន​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​មក​លេង​ប្រទេស​កម្ពុជា​ជាមួយ​ឪពុក។ ក្នុង​នោះ​នាង​បាន​​មក​ជួប​ពូ​របស់​ខ្លួន កែវ រំចង់ និង​កីឡាករ​ល្បី​មួយ​ចំនួន​របស់​កម្ពុជា​ដូច​ជា ឡុង​ សុភី​និង​សេន ប៊ុន​ថេន​ជា​ដើម។ យ៉ាងណាមិញ​ កាល​ពី​ម្សិលមិញ Samontha ​បាន​សរសេរ​ចំនួន​ដ៏​វែងអន្លាយ​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេស៊ុក បង្កប់​អត្ថន័យ​ចង់​ជួយ​កែង រំចង់។   ​​​Samontha បាន​បញ្ចេញ​​អារម្មណ៍​របស់​ខ្លួន​ថា ពូ​របស់​ខ្លួន​កែវ រំចង់ ជា​ហេតុផល​ធ្វើ​ឲ្យ​នាង​ចាប់​ផ្ដើម​ហាត់​និង​វាយ​ប្រដាល់។ ពេល​នៅ​ក្មេង​នាង​តែងតែ​​សិក្សា​​ពី​ការ​ប្រកួត​របស់​រំចង់ តាម​រយៈ Youtube និង​ធ្វើ​តាម។ "ក្ដី​ស្រមៃ​ធំ​របស់​ខ្ញុំ​​គឺ​ចង់​រក​វិធី​នាំ​ពូ​របស់​ខ្ញុំ​មក​អាមេរិក​ដើម្បី​ហ្វឹកហាត់​និង​ប្រកួត។ ឪពុក​របស់​ខ្ញុំ​បាន​ព្យាយាម​​​ចង់​នាំ​​គាត់​​មក​ទី​នេះ និង​កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ប៉ុន្តែ​មិន​ដឹង​ពី​ជំហាន​នោះ​ទេ។ វា​ពិត​ជា​ពិបាក​ក្នុង​ការ​មក​អាមេរិក ប្រសសិន​ជា​អ្នក​រស់​នៅ​ប្រទេស​កម្ពុជា"៕ ​​​