Articles

Khon Sichan Khmer Komlang Kun Khmer Matias Andres

Khon Sichan Motivated By His Family Ahead Of ONE Championship Bout

Cambodian flyweight Khon Sichan is determined to make a clear statement this Friday, 22 February in Singapore. The Khmer Warrior Challenge (KWC) Champion will take on Indonesian talent Rudy "The Golden Boy" Agustian in an anticipated mixed martial arts bout at ONE: CALL TO GREATNESS. Even though it has been almost a year since his … Continue reading Khon Sichan Motivated By His Family Ahead Of ONE Championship Bout

Khon Sichan Fernando Salvadore Sam Tharoth ONE Championship Khmer Komlang

ខុន ស៊ីចាន់ ប្រាប់ថាប្រកួតនៅសិង្ហបុរីថ្ងៃសុក្រនេះអត់ខ្លាចទេ ទោះគេខ្លាំងMMAក៏ដោយ

កីឡាករប្រដាល់កម្ពុជា ខុន ស៊ីចាន់ តាំងចិត្តថានឹងបញ្ចេញឲ្យអស់ថ្វីដៃសម្រាប់ការប្រកួតថ្ងៃសុក្រ ទី២២ ខែកុម្ភះ ដែលធ្វើនៅប្រទេសសិង្ហបុរី ខាងមុខនេះ។ ជើងឯកកម្ពុជា Khmer Warrior Challenge (KWC) នឹងត្រូវជួបជាមួយគូប្រកួតឥណ្ឌូនេស៊ី Rudy Agustian ក្នុងការប្រកួតគុនចម្រុះនៃព្រឹត្តិការណ៍ ONE: CALL TO GREATNESS។ ថ្វីបើនេះ ខុន ស៊ីចាន់ មិនបានឡើងប្រកួតក្នុងទ្រុងអស់រយៈពេលជាង១ឆ្នាំទៅហើយ គាត់នៅមានស្មារតីល្អ ហើយរឹតតែមានទំនុកចិត្តខ្ពស់ ដោយសារបានហ្វឹកហាត់ត្រៀមជាមួយគ្រូបង្វឹកជំនាញៗ ក៏ដូចជាជាមួយកីឡាករលំដាប់ខ្ពស់របស់កម្ពុជាផងដែរ។ ស៊ីចាន់ ប្រាប់មុនពេលទៅប្រកួតថា៖ «ជិតដល់ថ្ងៃទៅប្រកួតនៅសិង្ហបុរី ខ្ញុំត្រៀមខ្លួនអស់ហើយ ទាំងការហាត់បច្ចេកទេស និងកម្លាំងទាំងអស់។ ខ្ញុំត្រៀមខ្លួនប្រឹងឲ្យអស់ពីសមត្ថភាព អត់ខ្លាចគេទេ»។ ស៊ីចាន់ ជាអ្នកស្រុកមកពីខេត្តឧត្តមានជ័យ ប៉ុន្តែគាត់មកជុំរុំហ្វឹកហាត់ប្រដាល់ភាគច្រើននៅរាជធានីភ្នំពេញ ដើម្បីមកហាត់រៀនជាមួយគ្រូបង្វឹកជនជាតិស្កត់ឡែនលោក Alan Mccune។ គាត់ ប្រាប់ពីក្បាច់ទប់ទល់ភាគីឥណ្ឌូនេស៊ី៖ «រាល់ថ្ងៃ ខ្ញុំខំហាត់ខ្លាំងជាងគេគឺក្បាច់សេរី ខ្ញុំចេះច្រើនហើយ តែប៉ះគូវាយលើកនេះគឺគេល្អ MMA អីចឹងខ្ញុំហាត់MMAការពារហើយ គឺខ្ញុំនឹងវាយសេរីច្រើនជាង ដើម្បីកុំឲ្យគេចូលប្រើក្បាច់MMAបាន»។ ពីក្រោយការហាត់រៀនបន្ថែមពីលើក្បាច់ចាប់ក្លេរ គឺមានលោក … Continue reading ខុន ស៊ីចាន់ ប្រាប់ថាប្រកួតនៅសិង្ហបុរីថ្ងៃសុក្រនេះអត់ខ្លាចទេ ទោះគេខ្លាំងMMAក៏ដោយ

Chan Rothana Emmanuel Onyedikachi Khmer Komlang Kun Khmer ONE Warrior Series

Emmanuel Onyedikachi Is Set For ONE Warrior Series 4 In Singapore

Phnom Penh-based athlete Emmanuel Onyedikachi is one of Southeast Asia's most promising up-and-coming mixed martial artists. On Thursday, 28 February, "The Biafran Warrior" will once again represent Cambodia as he is set for Rich Franklin’s ONE Warrior Series 4 in Singapore. The undefeated 32-year-old will lock horns with stand-out competitor Devon "Bam Bam" Morris, and … Continue reading Emmanuel Onyedikachi Is Set For ONE Warrior Series 4 In Singapore

Chan Rothana Emmanuel Onyedikachi Khmer Komlang Kun Khmer ONE Warrior Series

អ្នកលេងសាច់ដុំ Emmanuel Onyedikachi ត្រូវផ្គូផ្គងប្រកួត ONE Warrior Series 4នៅសិង្ហបុរី

កីឡាករជនជាតិនេស្សេរីយ៉ា Emmanuel Onyedikachi ដែលសព្វថ្ងៃមានទីលំនៅនៅទីក្រុងភ្នំពេញ ចាប់ផ្តើមមានឈ្មោះបោះសំលេងខ្លាំងក្នុងឆាកប្រយុទ្ធគុនចម្រុះលើទឹកដីអាស៊ីអាគ្នេយ៍។ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភះនេះ រូបគេនឹងមានមុខប្រកួតតំណាងកម្ពុជាម្តងទៀតហើយលើសង្វៀន ONE Warrior Series 4 របស់ Rich Franklin ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។ ក្នុងវ័យ ៣២ឆ្នាំ កីឡាករជនជាតិស្បែកខ្មៅនេះ ត្រូវជល់ស្នែងគ្នាជាមួយអ្នកប្រដាល់អាគាំង កំពុងលេចធ្លោម្នាក់ដែរគឺ Devon Morris លើកនេះអាចនិយាយបានថាជាការប្រកួតកក្រើកសង្វៀនធំ មិនដូចប្រកួតមុនៗឡើយ។ Emmanuel និយាយពីចំនុចខ្លាំងរបស់គូប្រកួតថា៖ «Morris គេមានបទពិសោធន៍ក្រាស់ដែរ សម្រាប់ខ្ញុំគឺចូលចិត្តបែបអីចឹង។ ខ្ញុំពេញចិត្តតទល់ជាមួយអ្នកខ្លាំងៗបែបនេះ!» «ខ្ញុំជឿថាខ្ញុំអាចឈ្នះប្រកួតហ្នឹង ហើយមិនបណ្តោយឲ្យឈ្នះត្រឹមពិន្ទុឡើយ!» រីឯគូប្រកួតដែល Emmanuel ត្រូវប៉ះជាមួយគឺជាកីឡាករតំណាងក្លឹប Phuket Top Team មកដល់បច្ចុប្បន្នគេមានប្រវត្តិឈ្នះ ៧ដង សុទ្ធតែឈ្នះដោយបំបាក់គូប្រយុទ្ធក្នុងទឹកទី១ ហើយមានតែម្តងគត់ដែលឈ្នះដោយពិន្ទុ។ Emmanuel ជាអ្នកប្រដាល់អាជីពមកពីក្លឹប «សិល្បៈ» ដែលមានខ្លាចាស់ ចាន់ រតនា ជាអ្នកដឹកនាំ ដូច្នោះសម្រាប់គាត់គឺហ៊ានសាកថ្វីដៃជាមួយគ្រប់គូប្រកួតទាំងអស់ឲ្យតែគេផ្គូផ្គងឲ្យ។ គាត់ប្រាប់ពីអារម្មណ៍ពីមុខការប្រកួតនៅសិង្ហបុរីថា៖ «វាជាការប្រកួតដ៏ពិបាកមួយទៀតរបស់ខ្ញុំ ព្រោះត្រូវប្រឈមមុខជាមួួយគូប្រកួតដែលមានកម្លាំងប្រហែលគ្នា។ … Continue reading អ្នកលេងសាច់ដុំ Emmanuel Onyedikachi ត្រូវផ្គូផ្គងប្រកួត ONE Warrior Series 4នៅសិង្ហបុរី

Nou Srey Pov Stefan Romare Khmer Komlang ONE Championship

Nou Srey Pov Knew In The First Round She Was Going to Win

Cambodian Top Team athlete Nou Srey Pov made a stellar ONE Championship debut ONE: CLASH OF LEGENDS this Saturday, 16 February. The 24-year-old went toe-to-toe with local Thai heroine Rika "Tinydoll" Ishige in her mixed martial arts debut and was awarded the victory by unanimous decision after three hard-fought rounds where she decidedly dominated the … Continue reading Nou Srey Pov Knew In The First Round She Was Going to Win

Lao Chetra Superlek Kiatmoo9 ONE Championship Khmer Komlang

Lao Chetra Honors Superlek Kaitmoo9 After ONE Championship Debut

19-year-old Kun Khmer star Lao Chetra finally made his ONE Championship debut as he locked horns with one of the world's absolute best Muay Thai practitioners at ONE: CLASH OF LEGENDS on Saturday, 16 February. Despite walking into his opponent Superlek Kiatmoo9's hometown in Bangkok, Thailand, Chetra remained calm in his first ONE Super Series … Continue reading Lao Chetra Honors Superlek Kaitmoo9 After ONE Championship Debut

Lao Chetra Superlek Kiatmoo9 ONE Championship Khmer Komlang

ឡៅ ចិត្រា កោតសរសើរ Superlek ក្រោយចាញ់ប្រកួតនៅ ONE Championship

តារាគុនខ្មែរវ័យ ១៩ឆ្នាំ ឡៅ ចិត្រា បានចូលរួមការប្រកួត ONE Championship កន្លងទៅថ្មីៗនេះ ប៉ុន្តែត្រូវប៉ះចំអ្នកលេងក្បាច់គុនមួយថៃខ្លាំងជាងគេម្នាក់លំដាប់ពិភពលោកនៅក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS កាលពីថ្ងៃសោរ៍ ទី១៦ ខែកុម្ភះ។ ថ្វីបើត្រូវដើរចូលការប្រកួតនៅក្នុងសម្រុកខ្លាឯទីក្រុងបាងកក ប្រទេសថៃក៏ពិតមែន ចិត្រា បានខំរក្សាអារម្មណ៍ស្ងប់ល្អពេលបង្ហាញខ្លួនមកលើឆាកកម្មវិធី ONE Super Series Muay Thai នារាត្រីនោះ។ ខណៈពេលជួងបន្លឺឡើងភ្លាម Superlek ស្ទុះចូលទៅរក ចិត្រា ពេញទំហឹងតែម្តង គាត់កាប់ជើងក្រោមផង ចូលដៃលើផង មើលទៅគួរឲ្យខ្លាច ហើយគួរឲ្យស្ញប់ស្ញែងជាមួយគ្នា គាត់ពិតជាសាកសមជាកីឡាករពានរង្វាន់ចំនួនពីរដងប្រចាំ Lumpinee Stadium Muay Thai World Champion ប្រាកដមែន។ ភាគីថៃបន្តវាយបណ្តាក់លើចិត្រា ឥតឈប់ឈរជាមួយការប្រើជើងកាប់ធ្ងន់ៗ និងដាល់ចំៗកណ្តាលមុខ ទោះយ៉ាងនោះក្តី ខាងភាគីកម្ពុជានៅតែអាចតស៊ូបានលួចចេញដៃ និងកាប់កែងបានបន្តិចដែរ។ ក្រោយពីការប្រកួតនោះហើយ កីឡាករកម្ពុជាទទួលស្គាល់ថា Superlek ពិតជាខ្លាំងគួរឲ្យញរញើតណាស់។ តែគួរឲ្យសរសើរ ចិត្រា … Continue reading ឡៅ ចិត្រា កោតសរសើរ Superlek ក្រោយចាញ់ប្រកួតនៅ ONE Championship

Nou Srey Pov Stefan Romare Khmer Komlang ONE Championship

ប្រកួតដំបូងនៅONE Championship នៅ ស្រីពៅ បំបាក់ Rika Ishige តែម្តង!

https://www.facebook.com/ONEChampionship/videos/253407042247766/   នៅ ស្រីពៅ មកពីក្លឹប Cambodian Top Team បានអង្រួនសង្វៀនធំ ONE Championship ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ធ្វើឲ្យកក្រើកអស្ចារ្យ នាយប់ថ្ងៃសោរ៍ ទី១៦ ខែកុម្ភះ។ កីឡាការិនីវ័យ ២៤ឆ្នាំរបស់កម្ពុជា ប្រយុទ្ធតទល់គ្នាយ៉ាងតឹងតែងជាមួយតារាប្រដាល់ស្រីរបស់ថៃនាង Rika Ishige ក្នុងការប្រកួតបែបគុនចម្រុះ រហូតដល់ចប់ទឹកទី៣ អាជ្ញាកណ្តាលសម្រេចឲ្យ ស្រីពៅ ឈ្នះដោយពិន្ទុ។ ថ្វីបើ នេះការប្រកួតលើកដំបូងបង្អស់របស់ ស្រីពៅ ក្នុងស្ថាប័នប្រដាល់អន្តរជាតិធំជាងគេលើពិភពលោកនេះមែន  ប៉ុន្តែនាងមានស្មារតីនិងទឹកមុខស្ងប់ល្អ នៅពេលដើរចេញមកបង្ហាញខ្លួនសំដៅចូលទៅក្នុងទ្រុងប្រយុទ្ធ។ ស្រីពៅ ពន្យល់ថា៖ «ក្នុងចិត្តវិញរំភើប ហើយគិតថាខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព នូវអ្វីដែលខ្ញុំខំប្រឹងហាត់ទាំងប៉ុន្មានហ្នឹង» អំឡុងពេលដែល ស្រីពៅ រង់ចាំនៅក្នុងទ្រុងប្រដាល់ ដែលពេលនោះមានលោកគ្រូ ហ៊ុន ចាន់រាជ ក៏ដូចជាមិត្តរួមអាជីព វី ស្រីខួច នៅជិតខ្លួនផងដែរ ស្រាប់តែ Rika បានបង្ហាញខ្លួនពីក្រោយឆាកមក ដោយបានស្លៀកពាក់ជាតុក្តតាក្នុងរឿង … Continue reading ប្រកួតដំបូងនៅONE Championship នៅ ស្រីពៅ បំបាក់ Rika Ishige តែម្តង!

Nou Srey Pov Khmer Komlang Stefan Romare Kun Khmer

នៅ ស្រីពៅ យកឈ្នះ Rika Ishige បានសម្រេចក្នុងការប្រកួតធំ ONE Championship

នៅ ស្រីពៅ កីឡាការិនីតំណាងក្លឹប Cambodian Top Team ត្រៀមឡើងសង្វៀន ONE: CLASH OF LEGENDS ផ្តួលនាង Rika "Tinydoll" Ishige របស់ថៃ។. នៅ ស្រីពៅ បានឈ្នះការប្រកួត ONE Championship ដោយពិន្ទុហើយ បន្ទាប់ពីការប្រកួតដ៏តានតឹងអស់៣ទឹកជាប់គ្នា!