គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​ ​​ដាក់​គោល​ការណ៍​បណ្ដុះ​​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ៗ

លោក​ ហ៊ុន ច័ន្ទរាជ្យ ​​​​គ្រូ​បង្វឹក​​​​ក្លិប​ Cambodian Top Team ​ បាន​ដាក់​គោល​ការណ៍​ទទួល​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ដើម្បី​ស្នង​តំណែង​គុន​ខ្មែរ ​ឬ ​គុន​ចម្រុះ​ក្នុង​គោល​ដៅ​​​ទៅ​ប្រកួត​លើក​ឆាក​អន្តរជាតិ​ឲ្យ​កាន់​តែ​មាន​លទ្ធផល​ល្អ​ប្រសើរ។ ​​ម្ចាស់​ក្លិប​ Cambodian Top Team ​បាន​​​ថ្លែង​ថា៖«​បាទ​​បង​... យើង​ហាត់​សុខភាព​ផង​ ប៉ុន្តែ មិន​ភ្លេច​​ចំពោះ​​កូន​សិស្ស​អាជីព​​នោះ​ទេ។ ​កូន​សិស្ស​អាជីព​ខ្ញុំ​​ទទួល​ហាក់​​រើស​បន្តិច​​ មិន​មែន​ចេះ​តែ​យក​ៗ​​ទេ។​ បច្ចុប្បន្ន​ ​ខ្ញុំ​មាន​កីឡាករ​វ័យ​ក្មេង​ ៣ ​នាក់​ដែល​​មើល​ទៅ​មាន​​ទេព​កោសល្យ​​ល្អ។ ​ឥឡូវ​នេះ​​មាន​កូន​សិស្ស​ក្មេង​​ មត្ស្យ ច័ន្ទរាជ្យ​ ​ទើប​អាយុ​ ១០​ ឆ្នាំ​ ប៉ុន្តែ​​ឡើង​ប្រកួត​បាន​ចំនួន ៤ ដង​ ឈ្នះ ២ ​និង ចាញ់​ ២​ដង។ ​គេ​មាន​វ៉ៃ​មាន​ក្បាច់​​ល្អ​ និង ទេព​កោសល្យ​ល្អ»។ ការ​ដាក់​គោល​ដៅ​​រើស​កីឡាករ​ក្មេង​ៗ​នេះ ​​ដើម្បី​បន្ថែម​ពី​​លើ​កូន​សិស្ស​ដែល​មាន​ស្រាប់​ ដូច​​ជា​ រិន សារ័ត្ន​, អរុណា ច័ន្ទរាជ្យ, ឡុង ឡា, ​ស៊ឹម ប៊ុនស្រ៊ន់, មាស ម៉ើ, … Continue reading គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​ ​​ដាក់​គោល​ការណ៍​បណ្ដុះ​​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ៗ

ខុន ស៊ីចាន់ ​​​​ប្រាប់​អំពី​ចំណុច​ខ្លាំង​របស់​គូ​ប្រកួត​​​ Roshan Mainam ​នៅ​ ONE: MASTERS OF FATE

​អ្នក​លេង​គុន​ចម្រុះ​និង​គុន​ខ្មែរ​​ ខុន ស៊ីចាន់ ​ដែល​ប្រកួត​តំណាង​ឲ្យ​​ក្លិប​ Phnom Penh MMA ​ក្នុង​កម្មវិធី ​ONE: MASTERS OF FATE នៅ​ថ្ងៃ​ទី​ ៨ ​ខែ វិច្ឆិកា ​ខាង​មុខ​ នៅ​ក្រុង​ម៉ានីល​​ប្រទេស​ហ្វីលីពីន​ បាន​​ចេញ​មក​និយាយ​អំពី​ចំណុច​​ខ្លាំង​របស់​​គូ​បដិបក្ខ Roshan Mainam ​និង​ ​ត្រៀម​ខ្លួន​ទប់​ទល់​យក​ឈ្នះ​បន្ទាប់​ពី​បាន​​​ទស្សនា​​ឃ្លីប​វីដេអូ​​ខ្លះៗ​ពី​គូ​ប្រជែង​រូប​នេះ។​ ​ខុន ស៊ីចាន់​​ បាន​​​គូស​បញ្ជាក់​ថា​ ៖«​ខ្ញុំ​បាន​​មើល​វីដេអូ​​ខ្លះ​ហើយ​បង​ Mainam ​ល្អ​​កម្លាំង ​ល្អ​ខាង​ចូល​ចាប់​បោក​យើង​ ​​ល្អ​ខាង​​រឹត​ក​ ​ល្អ​ខាង​ម៉ាត់​បើ​សិន​ករណី​គេ​នៅ​ពី​លើ​​​ខ្ញុំ​ ​ប៉ុន្តែ ​​ក្បាច់​ឈរ​វ៉ៃ​​របស់​​គេ​អត់​សូវ​ល្អ​ទេ។ ​ករណី​ដែល​យើង​ដោះ​អត់​ចេញ​ ​​ហើយ​​​គេ​នៅ​ពី​លើ​ ​ខ្ញុំ​អាច​នឹង​យ៉ាប់​របស់​ក្បាច់​គេ​មិន​ខាន។ ​ និយាយ​រួម​​​បើ​វ៉ៃ​ជំហរ​ដេក​ Mainam ​​​មាន​ប្រៀប​​និង​ល្អ​ម៉ាត់​ពី​លើ»។ ​​​​ https://www.onefc.com/videos/khon-sichan-vs-riski-umar/ បែប​ណា​ក្ដី​ ​​​ម្ចាស់​ខ្សែ​ក្រវាត់​​ Khmer Warrior Challenge ​វគ្គ​​១​​មក​​ពី​​​​ខេត្ត​ឧត្ដរ​មាន​ជ័យ​​បាន​ហ្វឹកហាត់​​ត្រៀម​ខ្លាំងក្លា​តាំង​ពី​ដើម​ខែ​ តុលា ​មក​​ម៉្លេះ​ ​និង ​បន្ត​រហូត​ដល់​ថ្ងៃ​​ចេញ​ទៅ​ប្រកួត​ទេ​ម្ដង។​ ​មិន​ត្រឹម​​តែ​ហ្វឹកហាត់​ក្បាច់​​​​ដោះ​ឃ្លេ​ក ​​​គាប​​ដៃ​​ជើង​​ … Continue reading ខុន ស៊ីចាន់ ​​​​ប្រាប់​អំពី​ចំណុច​ខ្លាំង​របស់​គូ​ប្រកួត​​​ Roshan Mainam ​នៅ​ ONE: MASTERS OF FATE

បន្ទាប់​ពី​​​ឈ្នះ​ខ្សែ​ក្រវាត់​អធិរាជ​គុន​ខ្មែរ​ ​​តើ​ ឡៅ ចិត្រា ​​ដាក់​គោល​ដៅ​អ្វី​ទៀត?

ជើង​ខ្លាំង​​​គុន​ខ្មែរ​វ័យ​ក្មេង​​ ឡៅ ​ចិត្រា ​​​​ដែល​កំពុង​កសាង​​ឈ្មោះ​ល្បីល្បាញ​​ក្នុង​ស្រុក​ និង ឆាក​អន្តរជាតិ​​បាន​​ដាក់​គោល​​ដៅ​ខ្ពស់​បំផុត​​យក​មេដាយ​មាស​នៅ​ស៊ីហ្គេម​​​លើក​ទី​៣០​ចុង​ឆ្នាំ​ ២០១៩​​នេះ​នៅ​ប្រទេស​ហ្វីលីពីន​ បន្ទាប់​ពី​ ឈ្នះ​មេដាយ​សំរឹទ្ធិ​ កាល​ស៊ីហ្គេម​ឆ្នាំ​ ២០១៧​ នៅ​ម៉ាឡេស៊ី។ ​ការ​តាំង​ចិត្ត​បែប​នេះ​កើត​ឡើង​ជា​ថ្មី​ ​បន្ទាប់​ពី​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​​បន្តបន្ទាប់ ​ជា​ពិសេស​​ឈ្នះ​ លន បញ្ញា​ត្រឹម​ទឹក​ទី​២​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​​អធិរាជ​គុន​ខ្មែរ​ ISI ​របស់​ភីអិនអិន​​​នា​ពេល​ថ្មីៗ​នេះ។ ​ ឡៅ ចិត្រា ដែល​មាន​បទ​ពិសោធន៍​នៅ​សង្វៀន​ ONE Championship ​ម្ដង​នោះ​បាន​​​​​អះអាង​ថា៖«​ខ្ញុំ​ចង់​បាន​មេដាយ​ ​ហើយ​ ជា​មេដាយ​ខ្ពស់​បំផុត​សម្រាប់​កម្ពុជា ​គឺ ​មេដាយ​មាស​​ក្នុង​កម្មវិធី​ ​ប្រកួត​ Kickboxing។ ​​ខ្ញុំ​យល់​ឃើញ​​កម្លាំង​ដៃ​របស់​ខ្ញុំ​ធ្ងន់​ជាង​មុន​ ខ្ញុំ​ត្រៀម​ខ្លួន​បាន​​ល្អ​ជាង​​ស៊ីហ្គេម​លើក​មុន​នៅ​​ម៉ាឡេស៊ី»។ ​' ឡៅ ចិត្រា ឈ្នះ​ខ្សែ​ក្រវាត់​នៅ ភីអិនអិន ​តាម​រយៈ​ការ​ផ្ដួល​កីឡាករ​​ទាំង​​នីមួយ​ៗ​ ត្រឹម​ទឹក​ទី២​​ប៉ុណ្ណោះ​ បើ​គិត​ចាប់​តាំង​ពី​​ខែ​ ឧសភា ​​រហូត​ដល់​វគ្គ​​ផ្ដាច់​ព្រ័ត្រ​​នា​ពាក់​កណ្ដាល​ខែ​ តុលា ឆ្នាំ ២០១៩​ កន្លង​ទៅ​នេះ។ ​ចិត្រា ​បាន​​តាំង​ចិត្ត​រួច​ហើយ​​ដោយ​ដាក់​​ទិស​ដៅ​ដើរ​​តាម​គន្លង​របស់​​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ឆ្នាំ ២០១៧​​ ឃីម ឌីម៉ា ​ឬ​ ឃុន … Continue reading បន្ទាប់​ពី​​​ឈ្នះ​ខ្សែ​ក្រវាត់​អធិរាជ​គុន​ខ្មែរ​ ​​តើ​ ឡៅ ចិត្រា ​​ដាក់​គោល​ដៅ​អ្វី​ទៀត?

មាស ម៉ើ ​សម្រេច​បាន​​បំណង​ប្រាថ្នា​ទៅ​ប្រកួត​ស៊ីហ្គេម​​​លើក​ដំបូង​ក្នុង​​ជីវិត​​​​​តំណាង​ឲ្យ​​កម្ពុជា​

អ្នក​​លេង​គុន​​ចម្រុះ​មាន​ពិសោធន៍​​​៣​លើក​​នៅ​សង្វៀន​អន្តរជាតិ​ ONE Championship ​មាស ​ម៉ើ​ ​​​​​​បាន​សម្រេច​បំណង​ប្រាថ្នា​ធំ​បំផុត​ក្នុង​ជីវិត​ដើម្បី​​ទៅ​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​​កម្ពុជា​នា​ចុង​ឆ្នាំ​នេះ​ក្នុង​វិញ្ញាសា​យូដូ។ ​បំណង​ប្រាថ្នា​របស់​ មាស ម៉ើ​ បាន​កើត​ឡើង​​​ជា​យូរ​មក​ហើយ​ បន្ទាប់​ពី​​ឃើញ​ សែន រ៉ាឌី ​ឈ្នះ​មេដាយ​ប្រាក់​និង ​​​​​​ប៉ាល់ ឆរស្ម៊ី ​​ឈ្នះ​មេដាយ​​មាស​កាល​ស៊ីហ្គេម​ ឆ្នាំ​ ២០១១​ ​​ក្នុង​វិញ្ញាសា​​វ៉ូវីណាម។​ ​ដ្បិត​​​ទៅ​ប្រកួត​ក្នុង​វិញ្ញាសា​​ខុស​គ្នា​​ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ដូច​គ្នា​នៅ​ព្រឹត្តិការណ៍​​​តំបន់​អាស៊ាន ឬ ឆាក​អន្តរជាតិ។ ​https://www.onefc.com/videos/meas-meul-vs-edward-kelly-4/ ​កីឡាករ​យូដូ​ជម្រើស​ជាតិ​​បាន​​​​​​ថ្លែង​ថា​៖«​ខ្ញុំ​ឃើញ​ សែន រ៉ាឌី ​​និង​ ប៉ាល់ ឆរស្ម៊ី ​ឈ្នះ​មេដាយ​ ខ្ញុំ​ក៏​​កើត​កូន​ចិត្ត​ថា​ដាច់​ខាត​ត្រូវ​តែ​​​​ទៅ​ប្រកួត​​តំណាង​ជាតិ​នៅ​​ស៊ីហ្គេម​ ក្នុង​ជីវិត​របស់​ខ្ញុំ​បាន​ម្ដង។ ​ដូច្នេះ​​ខ្ញុំ​​​ខំ​​ទុក​ឡាន​ចោល​លែង​រត់​មួយ​រយៈ​ និង ​នៅ​ឆ្ងាយ​ពី​​ប្រពន្ធ​កូន​ដើម្បី​​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​ ដែល​ចាប់​ផ្ដើម​​ចុង​ខែ​​ឆ្នាំ​នេះ»។ ​​​កីឡាករ​​មក​ពី​ស្រុក​បារាយណ៍​គូស​បញ្ជាក់​ថា​ ៖«ខ្ញុំ​ធ្លាប់​ចូល​​រួម​ប្រកួត​​លំដាប់​​អន្តរជាតិ​​ជា​ច្រើន​​ ​ប៉ុន្តែ​ ​ខ្ញុំ​អត់​ដែល​បាន​ទៅ​ស៊ីហ្គេម​ទេ។ ​​ខ្ញុំ​​បាន​ស្នើ​ទៅ​ថ្នាក់​លើ​ធ្វើ​តេស្ត​ខ្ញុំ​ជា​មុន​សិន។ បើ​​ខ្ញុំ​វ៉ៃ​ចាញ់​កីឡាករ​ក្នុង​ស្រុក​ ខ្ញុំ​មិន​ទៅ​ចូល​រួម​ទេ។ ​ខ្ញុំ​វ៉ៃ​ឈ្នះ​កីឡាករ​​ជម្រើស​ជាតិ​ខ្មែរ​រហូត ៥​ នាក់​ ទើប​ខ្ញុំ​ជាប់​ឈ្មោះ​ពេល​នេះ។ ​​ចំណែក​ ​កីឡាករ​ម្នាក់​ទៀត​មក​ពី​បារាំង​ដែល​​ត្រូវ​ធ្វើ​តេស្ត​ជា​មួយ​ខ្ញុំ​​ចុង​​ខែ​ តុលា​ នេះ ​ធ្លាក់​ហើយ។ ​ខ្ញុំ​ត្រូវ​តេស្ត​វ៉ៃ​ជា​មួយ​គាត់​ថ្ងៃ​ទី​ … Continue reading មាស ម៉ើ ​សម្រេច​បាន​​បំណង​ប្រាថ្នា​ទៅ​ប្រកួត​ស៊ីហ្គេម​​​លើក​ដំបូង​ក្នុង​​ជីវិត​​​​​តំណាង​ឲ្យ​​កម្ពុជា​

៥ សំណួរ​​ចំពោះ​ រិន សារ័ត្ន​ ខណៈ​ដែល​អាជីព​គុន​ខ្មែរ​ និង​ គុន​ចម្រុះ​កំពុង​មាន​ទីផ្សារ​​

ថ្មីៗ​នេះ​ ​​​សិស្ស​គុន​នៅ​ក្លិប​ Cambodian Top Team ​រិន សារ័ត្ន​ ដែល​ស្គាល់​តាម​រយៈ​​អាច​ប្រកួត​​គុន​ខ្មែរ​ និង ​គុន​ចម្រុះ​នោះ​​កំពុង​មាន​ទីផ្សារ​ប្រកួត​ហូរហែ​ទាំង​​ប្រកួត​មិត្តភាព​ ​ខ្សែ​ក្រវាត់​ និង ​ប្រកួត​គុន​ចម្រុះ​នៅ​​ប្រទេស​ថៃ។ ​​​ក្រៅ​ពី​​នោះ​រូប​គេ​ក៏​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​សង្វៀន​ ONE Championship ​រហូត​ដល់​ ៦​ ដង​ផង​ដែរ។ ​​រិន​ សារ័ត្ន ​ចូល​ខ្លួន​មក​រៀបរាប់​អំពី​ស្ថានភាព​​បច្ចុប្បន្ន​ តាម​​រយៈ​ចម្លើយ​៥​សំណួរ​​របស់​​​​អ្នក​យក​ព័ត៌មាន​ ONE ដូច​ខាង​ក្រោម។ ONE: ​ខ្ញុំ​​ឃើញ​ រិន សារ័ត្ន ​មាន​កម្មវិធី​ប្រកួត​ហូរហែ​ ​តើ​គិត​ថា​​ខ្លួន​ឯង​មាន​ទីផ្សារ​ច្រើន​ជាង​មុន​ ឬ ​ដោយ​សារ​សមត្ថភាព?​ រិន សារ័ត្ន៖ ​បាទ​! បង​ មួយ​រយៈ​​នេះ​​ខ្ញុំ​មាន​កម្មវិធី​ប្រកួត​ច្រើន​​ទាំង​នៅ​ក្នុង​​ស្រុក និង ប្រកួត​អន្តរជាតិ​ខាង​គុន​ចម្រុះ​​នៅ​​ថៃ​ផង។ ​ហើយ​ ​​គ្រូ​ ហ៊ុន ច័ន្ទរាជ្យ ​​ថា​អាច​នឹង​​ចាប់​​ឈ្មោះ​​ប្រកួត​ញឹកញាប់​ទៀត​​នៅ​ប្រទេស​ថៃ​ ខាង​ក្បាច់​គុន​ចម្រុះ។ បាទ​! ការពិត​ កីឡាករ​គុន​​ចម្រុះ​មាន​តិច​ ដូច្នេះ​​សមត្ថភាព​អាច​ប្រកួត​បាន​នៅ​ថៃ​មិន​ជា​បញ្ហា ហើយ​យើង​ក៏​ធ្លាប់​វ៉ៃ​នៅ​ ONE ច្រើន​ដែរ។ ​​ជា​មួយ​​គ្នា​នេះ​​ខ្ញុំ​​ក៏​ជាប់​លេង​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ ​ទម្ងន់​ … Continue reading ៥ សំណួរ​​ចំពោះ​ រិន សារ័ត្ន​ ខណៈ​ដែល​អាជីព​គុន​ខ្មែរ​ និង​ គុន​ចម្រុះ​កំពុង​មាន​ទីផ្សារ​​

មិត្តភ័ក្ដិ​ ចាន់ រតនា​ ​Phoe Thaw ជួប​ជើង​ខ្លាំង​កូរ៉េខាងត្បូង​ Yoon Chang Min នៅ​សង្វៀន​ ONE: CENTURY

អ្នក​លេង​គុន​ចម្រុះ​​មីយ៉ាន់ម៉ា​ ​ Phoe  Thaw ឬ​ ​រហស្ស​នាម​ថា​ « Bushido »​​ ដែល​ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​​នឹង​ចាន់ រតនា​ ត្រូវ​តតាំង​​នឹង​​ជើង​ខ្លាំង​គុន​ចម្រុះ​​​កូរ៉េខាងត្បូង​ Yoon Chang Min ​​ឬ ​​​​គេ​ស្គាល់​ថា​ «The Big Heart» នៅ​​សង្វៀន​​ ONE: CENTURY PART I។ តារា​​ក្បាច់​គុន​លេច​ធ្លោ​​​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​និង​គ្រួ​សាររួម​ទាំង​ក្លិប Team PT ​​ដើម្បី​​​ត្រៀម​លក្ខណៈ​រួច​រាល់​​ក្នុង​ការ​ប្រកួត​​គុន​ចម្រុះ​​​លើ​ប្រភេទ​ទម្ងន់​ Featherweight ​​ដែល​ជា​​ព្រឹត្តិការណ៍​ធំ​​បំផុត​​​​របស់​ខ្លួន។ «Bushido» ​បាន​​​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​​យក​ជ័យជម្នះ​នៅ​​​រេញ​ Ryogoku Kokugikan ​នា​ថ្ងៃ​អាទិត្យ​ទី​ ១៣​ ​តុលា​ ​​ខាង​​មុខ​នា​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។ https://youtu.be/jMjZegxUMH4 កីឡាករ​មក​ពី​ក្រុង​ យ៉ុំាងហ្គោន​​ ​បាន​ហ្វឹកហាត់​បង្កើន​ជំនាញ​​ចាប់​ ជា​មួយ​កីឡាករ​ជប៉ុន​ Shunichi Shimizu ​និង​មិត្ត​រួម​ក្រុម​ផ្នែក​​គុន​ចម្រុះ​​ជា​ច្រើន​ទៀត​​ក្នុង​គោល​ដៅ​ឈាន​ដល់​ចំណុច​ល្អ​បំផុត។​ «​ពួក​គេ​​ស្វាគមន៍​ខ្ញុំ​ដោយ​ភាព​រីករាយ​អស់​ពី​បេះ​ដូង។ ពួក​គេ​ផ្ដល់​​ឲ្យ​ខ្ញុំ​​នូវ​អាទិភាព​​ចំពោះ​ម៉ោង​​ហ្វឹកហាត់ និង ជួយ​ខ្ញុំ​​ឲ្យ​​រីក​ចម្រើន​ដែល​ជា​តម្រូវ​ការ​សម្រាប់​ការ​ប្រកួត​នេះ» ។​ Phoe Thaw បង្ហើប​​​បែប​នេះ។​ កីឡាករ​វ័យ​ ៣៤ ឆ្នាំ​រូប​នេះ​ក៏​បាន​​ចំណាយ​ពេល​​វេលា​​ខ្លះ​ដើម្បី​ហ្វឹកហាត់​នៅ​ក្លិប​ប្រដាល់​ … Continue reading មិត្តភ័ក្ដិ​ ចាន់ រតនា​ ​Phoe Thaw ជួប​ជើង​ខ្លាំង​កូរ៉េខាងត្បូង​ Yoon Chang Min នៅ​សង្វៀន​ ONE: CENTURY

គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​៣ដាន់​​​ប្រាប់​អំពី​ចំណុច​សំខាន់​របស់ ​ខុន ​ស៊ីចាន់ ​​​ពេល​ហ្វឹកហាត់​ត្រៀម​​នៅ ONE: MASTERS OF FATE

​អ្នក​លេង​គុន​ចម្រុះ​ ខុន ស៊ីចាន់ ​​ដែល​ប្រកួត​តំណាង​ឲ្យ​ក្លិបប​ Phnom Penh MMA ​ប្ដូរ​មក​ហ្វឹកហាត់​​ជា​មួយ​លោក​​ Fernando Salvador ​​​គ្រូ​​​បង្វឹក​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​៣ ​ដាន់​​ជីជិតស៊ូ​ក្នុង​ដំណើរ​ត្រៀម​ការ​ប្រកួត​នៅ​សង្វៀន ​ONE: MASTERS OF FATE  ​នៅ​ក្រុង​ម៉ានីល​​​ប្រទេស​ហ្វីលីពីន​​​នា​ថ្ងៃ​ ៨ ខែ ​វិច្ឆិកា ខាង​មុខ។​ ​​ខុន ស៊ីចាន់ ​ប្រឈម​នឹង​​កីឡាករ​​ឥណ្ឌា  Roshan Mainam ​​ដែល​កំពុង​ហ្វឹកហាត់​នៅ ​ក្លិប Evolve MMA ​ប្រទេស​សិង្ហបុរី។​ ​ ​​​ក្នុង​​ការ​ត្រៀម​ហ្វឹកហាត់​​នៅ​ក្លិប​ Prodal ​ជិត​​​​មួយ​សប្ដាហ៍​មក​នេះ​​គ្រូ​បង្វឹក ​Fernando ​បាន​ថ្លែង​អំពី​ចំណុច​សំខាន់​​ខ្លះៗ​ថា​ ៖«​ខុន ស៊ីចាន់ ​មាន​ភាព​រីក​ចម្រើន​​​ខ្លាំង​ទាំង​ផ្នែក​កម្លាំង​ និង ​បច្ចេកទេស។ ​គេ​មិន​ដូច​មុន​ទេ ​គេ​អាច​គេច​ផុត​ពី​ការ​​​ប៉ុនប៉ង​ឃ្លេ​ក ​​ឃ្លេ​ពី​មុខ​ ​ពី​ក្រោយ​​ ​និង​ ​ក្បាច់​គាប​ដៃ​​ជា​ដើម។ ​យើង​​នៅ​បន្ត​ធ្វើ​ការ​បន្ថែម​ទៀត​​ឲ្យ​កាន់​តែ​ល្អ​​ប្រសើរ។ ​យើង​​ដឹង​ថា​គូ​ប្រកួត​របស់​យើង​ ​ពូកែ​ណាស់​ខាង​ចំបាប់​ ដូច្នេះ​​យើង​​ត្រូវ​​​ត្រៀម​​​ឲ្យ​បាន​​គ្រប់គ្រាន់។ ​មិន​ត្រឹម​តែ​​ត្រៀម​ការពារ​ ​ប៉ុន្តែ​ យើង​ក៏​ត្រៀម​ក្បាច់​ប្រយុទ្ធ​​ផង​ដែរ»។ … Continue reading គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​៣ដាន់​​​ប្រាប់​អំពី​ចំណុច​សំខាន់​របស់ ​ខុន ​ស៊ីចាន់ ​​​ពេល​ហ្វឹកហាត់​ត្រៀម​​នៅ ONE: MASTERS OF FATE

សំណួរ​-ចម្លើយ​​បន្ទាប់​​ពី ឡុង ឡា ឡើង​សង្វៀន ONE WARRIOR SERIE ​លើក​ដំបូង

​អ្នក​លេង​​គុន​​ចម្រុះ​ ឡុង ឡា​ ​ ដែល​ប្រកួត​តំណាង​ឲ្យ​​ក្លិប​ ​Cambodian Top Team ​​​រង​បរាជ័យ​​ក្រោម​ថ្វី​ដៃ​កីឡាករ​​ម្ចាស់​​ជប៉ុន​ Asuka Tsubaki ​នៅ​​ត្រឹម​ទឹក​ទី​២ ​ដោយ​ក្បាច់​ឃ្លេ​ពី​លើ​ ​កាល​ថ្ងៃ​ទី​ ៥ ខែ​ តុលា​ ​​កន្លង​ទៅ​នៅ​ក្រុង​តូក្យូ​ប្រទេស​​​ជប៉ុន។ ​​តើ​កីឡាករ ​ឡុង​ ឡា ​ថ្លែង​បែប​ណា​​ហើយ​ ​រៀប​ចំ​គម្រោង​​​​យ៉ាង​ដូច​ម្ដេច​ទៀត​​នា​ប្រកួត​បន្ទាប់? ​ ONE៖ ​តើ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ឬ​​យ៉ាង​ណា​ដែរ​ពេល​ឡើង​សង្វៀន​ ONE Warrior Series លើក​ដំបូង​ ហើយ​នៅ​​មុខ​​អ្នក​គាំទ្រ​ច្រើន​ទៀត? ឡុង ឡា៖ ​​ខ្ញុំ​អាច​ទប់​អារម្មណ៍​បាន​​​ពេល​ប្រកួត​ទល់​នឹង​ ​ ​Asuka Tsubaki ​ព្រោះ​​ធ្លាប់​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​ថៃ​​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​ដែរ។​ ​ប៉ុន្តែ​អ្វី​ដែល​ប្លែក​នៅ​​​សង្វៀន​​ធំ​បែប​នេះ​​ ខ្ញុំ​ក៏​មាន​អារម្មណ៍​ភ័យ​ខ្លះ​ដែរ​ ហើយ​នៅ​មុខ​​អ្នក​​គាំទ្រ​ជប៉ុន​ជា​ច្រើន​ទៀត​​ពេល​បង្ហាញ​ខ្លួន​​លើក​​ដំបូង​របស់​ខ្ញុំ។ ​ ONE៖ ទឹក​ទី១​ ធ្វើ​បាន​ល្អ​​​ពោល​ ឡុង​ ឡា​​ មិន​ឲ្យ​ Asuka ​ចូល​ចាប់​បាន​និង​វ៉ៃ​ប្រយោល​ ​តើ​​ហេតុ​អ្វី​បាន​ទឹក​ទី២​ ​គេ​អាច​ចូល​ចាប់​ និង​​រើ​លែង​រួច​តែ​ម្ដង? ឡុង … Continue reading សំណួរ​-ចម្លើយ​​បន្ទាប់​​ពី ឡុង ឡា ឡើង​សង្វៀន ONE WARRIOR SERIE ​លើក​ដំបូង

តើ ​Emmanuel ​ដែល​ហាត់​នៅ​កម្ពុជា​អាច​​សង​សឹក​ Devon បាន​ទេ​នៅ​សង្វៀន​ ONE :WARRIOR SERIES ​​នា​ប្រទេស​ជប៉ុន?

កីឡាករ​​​គុន​ចម្រុះ​​សញ្ជាតិ​នីហ្សេរីយ៉ា​ Emmanuel Onyedikachi ​ដែល​សំងំ​ហ្វឹកហាត់​​​នៅ​ក្លិប​ «សិល្បៈ» ​​ត្រូវ​ឡើង​សងសឹក​​កីឡាករ​អាមេរិក​ ​ Devon Morris ​​ ​នៅ​សង្វៀន​ ONE :WARRIOR SERIES 8 ​នា​​ថ្ងៃ​ទី​ ៥ ​តុលា ​ខាង​​មុខ​នៅ​​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន ​បន្ទាប់​​ចាញ់​ត្រឹម​ទឹក​ទី​២ ​កាល​ខែ​ កុម្ភៈ ​នៅ​សិង្ហបុរី។​ Devon Morris ​ជា​​​​កីឡាករ​សញ្ជាតិ​អាមេរិក​ មាន​មូលដ្ឋាន​ហ្វឹកហាត់​នៅ​ក្លិប PHUKET Top Team ​​ប្រទេស​ថៃ។ ​ការ​ប្រកួត​​​រវាង​ Emmanuel ​និង Devon ជា​ការ​ប្រកួត​គូ​ឯក​ប្រចាំ​សង្វៀន​ ONE :WARRIOR SERIES 8 ​ក្នុង​ប្រភេទ​ទម្ងន់ WELTERWEIGHT។ Devon ​ជា​កីឡាករ​មាន​បទ​ពិសោធន៍​ច្រើន​ជាង Onyedikachi ​ក្នុង​ពិភព​គុន​ចម្រុះ។ Devon ​​ឡើង​សង្វៀន​រហូត​ដល់​ ៩ ដង ​​ប៉ុន្តែ រូប​គេ​ទើប​​ឡើង​សង្វៀន ONE ​បាន​៣​ដង​​ប៉ុណ្ណោះ។ ​អ្វី​គួរ​ឲ្យ​ចាប់ … Continue reading តើ ​Emmanuel ​ដែល​ហាត់​នៅ​កម្ពុជា​អាច​​សង​សឹក​ Devon បាន​ទេ​នៅ​សង្វៀន​ ONE :WARRIOR SERIES ​​នា​ប្រទេស​ជប៉ុន?

៣​ ចំណុច​ ​ធ្វើ​ឲ្យ​ គង់ សំបូរ ​​មាន​ឈ្មោះ​ល្បី​​ឡើង​វិញ​និង​ចេញ​ទៅ​ប្រកួត​​អន្តរជាតិ​នៅ​ថៃ​ញឹកញាប់​​

​​​ក្រោយ​ផ្អាក​​​ឡើង​​​សង្វៀន​​ប្រមាណ​ជា​ ២ ឆ្នាំ​ ​​គង់​ សំបូរ​ ​​​ដែល​ជា​សិស្ស​គុន​​នៅ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​បាន​ត្រឡប់​មក​​រក​ភាព​ខ្លាំង​ឡើង​វិញ​តាម​រយៈ​​​ជ័យជម្នះ​ជា​ហូរ​ហែ​ និង ​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​ញឹក​ញាប់​ជា​ពិសេស​​ចេញ​ទៅ​ប្រកួត​លើ​សង្វៀន​ Super Champ ​ប្រទេស​ថៃ និង​ ឡើង​សង្វៀន ONE Championship ​​បាន​ម្ដង​កាល​ខែ​ កុម្ភៈ នៅ​សិង្ហបុរី។​ ​​​សំបូរ ​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ គុហារ​ព្រហ្ម​ជ័យ​​ជិត​ ២ ឆ្នាំ​ មក​ហើយ​​ក្រោម​ការ​បង្វឹក​របស់​ លោក ជា រិទ្ធ។​ ​​តើ​ចំណុច​អ្វី​ខ្លះ​​​ដែល​ធ្វើ​ឲ្យ​ គង់ សំបូរ​ លេច​ធ្លោ​ឡើង​វិញ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​​​ការ​តាំង​ចិត្ត​​ខ្លាំង​ និង​ស្ដាប់​ដំបូន្មាន​គ្រូ​បង្វឹក៖ ក្រោយ​ចាញ់​​ពិន្ទុ​​កីឡាករ​ចិន ​Zhang Chenlong ​​កាល​ខែ​ កុម្ភៈ​ នៅ​សង្វៀន​ ONE Championship ​នៅ​សិង្ហបុរី​ ​គង់ សំបូរ ​​​​ភ្ញាក់​ខ្លួន​ និង​ ខិត​ខំ​ហ្វឹកហាត់​ទ្វេ​ដង​​ដើម្បី​​​ទទួល​បាន​លទ្ធផល​ល្អ​ជា​បន្ត​បន្ទាប់​នៅ​សង្វៀន​ក្នុង​ស្រុក​ និង​ អន្តរជាតិ​នៅ​​ថៃ។ ​​នេះ​ជា​ការ​បង្ហើប​របស់​លោក ជា រិទ្ធ គ្រូ​បង្វឹក ​​ប្រចាំ​ក្លិប​ … Continue reading ៣​ ចំណុច​ ​ធ្វើ​ឲ្យ​ គង់ សំបូរ ​​មាន​ឈ្មោះ​ល្បី​​ឡើង​វិញ​និង​ចេញ​ទៅ​ប្រកួត​​អន្តរជាតិ​នៅ​ថៃ​ញឹកញាប់​​